គ្រិស្ទម៉ាស់នៅស្រុកខ្ញុំ

សូមជំរាបសួរ បងប្អូនទាំងអស់ពីនាយសមុទ្រម្ខាង !

 

រីករាយបុណ្យណូអែល ! ក្នុងនាមខ្ញុំបាទជាម្ចាស់ផ្ទះ សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលបានចូលមកលេងផ្ទះរបស់ខ្ញុំបាទ ។ សូមជូនពរដល់ បងប្អូនទាំងអស់ប្រកបទៅដោយសេចក្តីសុខសប្បាយ នាបុណ្យ ណូអែលនេះ សូមប្រកបទៅដោយភោគផល សុខសប្បាយ គ្រប់ប្រការ ។ ការក្រោមជា ប្រវត្តិ នៃ ការប្រារព្ធ គ្រិស្ទម៉ាស់នៅ ស្រុកខ្ញុំ សហរដ្ឋអាមេរិក ។

គ្រិស្ទម៉ាស់ ឬ ក៏ណូអែល នឹង ខ្វាន់ស្សា (Kwanzaa)ជាអ្វី? គ្រិស្ទម៉ាស់ ឬ ណូអែលជាបុណ្យមួយដែលពិភពលោកបានប្រារព្វធ្វើជាច្រើនឆ្នាំមកហើយ ។ និយាយអោយចំគឺ ប្រទេសសហរដ្ឋអាមេរិក ចាប់តាំងពី ឆ្នាំ ១៨៧០ មកម្លេះ ។ ចំពោះប្រទេសនេះ ជា បុណ្យសាសនា ហើយនឹងជាចំណុចសំខាន់មួយសំរាប់ការរកសីុខាង (ពាណិជ្ជកម្ម)ផងដែរ ព្រោះពេលគ្រិស្ទម៉ាស់ម្តងៗ ហាងទំនិញមួយៗ រកសីុបានមួយជា បី ឬ បួន ជាងថ្ងៃធម្មតា ។

គ្រិស្ទមាស់ ឬ ណូអែល ជាបុណ្យមួយដែលគ្រិស្តបរស័ទ ប្រារព្ធ ថ្ងៃ ទី ២៥ ខែធ្នូ ជាថ្ងៃកំណើតបុណ្យខួប របស់ព្រះយេស៊ូ៊ ដែលទ្រង់មានព្រះជននៅទីក្រុងណាសារ៉ែត ។ ពេលបុណ្យនេះម្តងៗ ប្រជាជន ពួកអ្នកគ្រិស្ទជនតែងតែ នាំគ្នាអញ្ជើញទៅព្រះវិហារ តុបតែងផ្ទះសម្បែង តុបតែងដើមឈើ(Christmas tree)ដែលមានលំអទៅដោយ ភ្លើងភ្លឺព្រោងព្រាត ដោយភ្ជួរនៅ របស់របរអាណែងអាណោង តាមតែការនឹកឃើញ នឹង ទំនាមទំលាប់ របស់គ្រួសារ និមួយៗ ។ ពេលបុណ្យនេះម្តងៗ ប្រជាជន នៅសហរដ្ឋ គ្រប់ឋានះទាំងអស់ ត្រូវបានគេអនុញ្ញាតិអោយឈប់សម្រាកពី ការងារព្រមទាំងរថភិបាល គេបានកំណត់បុណ្យនេះជា បុណ្យរបស់ជាតិ ។

គ្មានអី សប្បាយជាជាង ជួបជុំគ្រួសារ បងប្អូន ញាតិមិត្ត ជិតឆ្ងាយ មកជួបជុំគ្នាដើម្បីប្រារព្ធ នៅ បុណ្យគ្រិស្ទម៉ាស់នេះ ។ នៅសហរដ្ឋ គេ ច្រើននិយម ទិញរបស់របរជូនគ្នាទៅវិញ ទៅមក ប្តីជូន ប្រពន្ធ ប្រពន្ធជូនប្តី តាជូនយាយ យាយជូនតា បងជូនប្អូន ហូរហែរតាប៊ែលតអាចឹងរ៉ៅ ។ ព្រោះស្រុកនេះគេនិយមជូនអំណោយគ្នាទៅវិញទៅមក គេមិនគិតថារបស់របរនោះ ថ្លៃប៉ុន្មាន ជារបស់អ្វី ឡើយ ។ សំខាន់នោះគឺ អំណោយទាន ក្នុងចិត្ត របស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ បើអ្នកនៅឆ្ងាយ មិនអាចជូលរួមបានគេក៏ផ្ញើរ របស់របរអាចឹងរ៉ៅ ឬ ក៏ ទូរស័ព្ទ សួរសុខទុក្ខគ្នាជាការស្រេច ។ អោយតែមានការនឹកឃើញ គិតដល់ បងប្អូន នៅស្រុកនេះគេចាត់ទុកថាជាអំពើល្អ ជា ការប្រារព្ធធ្វើនៅបុណ្យ   គ្រិស្ទម៉ាស់នេះ ។

ជាព្រេងនិទាន ចំពោះក្មេងនៅស្រុកនេះ ពេលអធ្រាត ថ្ងៃ ២៤ ខែធ្នូ គេតែងតែនាំគ្នាទុកនំ(cookie) មួយចាន នឺងទឹកដោះគោ(milk)មួយកែវសំរាប់ សាន់តា (Santa Claus) សាន់តា ជា តាម្នាក់កាម៉ាប់ ក្បាលពោះធំ សក់នឹង រ៉ោមភ្នែក នឹងពុកមាត់ពណ៌សវែង ដែលតែងតែស្លៀកពាក់ពណ៌ក្រហមដែលរស់នៅខាងជើងនៃចុងផែនដី(Northpole) ដែលជាកន្លែងរងារបំផុតក្នុងលោក មានតា ខ្លាឃ្មុំ ទឹកកក នឹង បក្សាបក្សីមួយចំនួនដែលអាចរស់នៅបាន ។

ពេលបុណ្យ គ្រិស្ទម៉ាស់ នៅស្រុក អាមេរិក គេច្រើន ទិញ របស់របរ ជូនគ្នាទៅវិញទៅមក ជាពិសេស ឪពុក ម្តាយ ទិញ របស់ទុកជូន កូនប្រុសស្រី របស់ពួកគាត់ ដែលជាទំនាមទម្លាប់ សំរាប់បោកបញ្ឆោត កូនក្មេងអោយមានជំនឿរក្នុង ការជឿរ ថាមាន Santa Claus ។ តែ តាមពិត Santa Claus  ជានិមិត្តរូប របស់អំពើល្អ ដែល មនុស្សធ្វើចំពោះ មនុស្សដូចគ្នា ។ នៅស្រុកនេះ គេ ច្រើនទិញ របស់ មួយអាទិត្យ មុន ថ្ងៃ ទី ២៤ ខែ ធ្នូ  ។ ពេលទិញបាន គេ នឹងខ្ចប់យ៉ាងល្អប្រណិត ជា ពីរ បី ឬ បួន ដប់ ប្រអប់តាមតែការអាចធ្វើទៅបាន ពេលខ្ចប់រួចហើយ ពួកគាត់យកទៅដាក់ក្រោមដើមឈើមួយ ដែល មានតុបតែងទៅដោយ រំយោល ភ្លើង ភ្លឺព្រោងព្រាត ទុករហូត ដល់ព្រឹកថ្ងៃទី ២៥ ធ្នូ ។ ពេលនោះ ជួបជុំគ្រួសារ គេ ក៏ ហុចជូនអោយ កូន ប្រុស ស្រី បង ប្អូន យាយ តា ប្តី ប្រពន្ធ សង្សារ ប្រពន្ធ ចុង ប្រពន្ធ ដើម ហូរហែរ អាចឹងរ៉ៅ ហើយគេ ក៏នាំគ្នាបើក ប្រអប់ នៅអ្វី ដែលគេម្នាក់ៗ បានទទួល ក្រោយ មកពួកគេ ក៏នាំគ្នា ស្រស់ស្រូប អាហារពេលថ្ងៃត្រង់ ។ ក្រោយ មក ស្រីៗនាំគ្នា លៀងចានទុកដាក់ ប្រុសៗ នាំគ្នាទស្សនាបាល់បោះ( Football) ហូរ កញ្រ្ជាវ អឹងកង លេចផោម ស៊ុយពេញផ្ទះ អី អាចឹងរ៉ៅ ! បាទ នេះ ជាទម្លាប់ របស់ស្រុក អាមេរិកាំង !

ហ្វាន់ស្សា(kwanzaa)

ខ្មៅ  ក្រហម នឹងខៀវជាពណ៌សំរាប់សំគាល់របស់បុណ្យ ខ្វាន់ស្សា សំរាប់ជនជាតិស្បែកខ្មៅនៅសហរដ្ឋ ដែលត្រូវបានគេប្រារព្ធ ពេញមួយអាទិត្យ ( ចាប់ផ្តើម ពី ខែ ធ្នូ ២៦ រហូត ដល់ថ្ងៃ ទី ១ មករា) ខ្វាន់ស្សា ជា ពាក្យ ភាសាស្វាហីលី ដែលជាភាសា ដែលគេ​និយមប្រើនៅទ្វីបអាហ្រិកា ដែលប្រែថា ភោគផលនៃការច្រូតកាត់ដំបូង  ពិធីនេះត្រូវបានគេប្រារព្ធដោយមានអុជ ទាន  និទានរឿងព្រេង នឹងជូនរង្វាន់ដល់មិត្តឋភ័ក្រ្ត ទូទៅ ។ បុណ្យខ្វាន់ស្សានេះ មិនមែនជាបុណ្យ កើតពី បុរាណទេ គឺទើបតែចាប់ផ្តើមនៅឆ្នាំ ១៩៦៦ ដោយ សិស្រ្តាចារ្យ រុន ការុងហ្គា Ron Karenga ដែលជាសាស្រ្តាចារ្យបង្រៀនខាងការសិក្សា ខាង ជនជាតិស្បែកខ្មៅ នៅ មហាវិទ្យាល័យ កាលិហ្វនីញា ។ ទោះជា ខ្វានស្សា​ទើបតែមានកំណើតក៏ដោយ ការរិះគន់ ការទិចទៀនពី មហាជន មាន មិនចេះអស់ តែ ច្បាប់នៃ ខ្វាន់ស្សា បានចែងច្បាស់លាស់ ដែលគួរអោយមានការចាប់អារម្មណ៍ ។ គោលជំហរ របស់ ខ្វាន់ស្សា មាន ៧ ប្រការ  ១  សាមគ្គីភាព Umoja (Unity) ២​ ការរៀបចំដោយសេរី ដោយខ្លួនឯង (ខ្លួនទីពឹងខ្លួន) Kujichagulia (Self-Determination) ៣ សាមគ្គី Ujima (Collective Work and Responsibility)៤ ធ្វើការរួមគ្នា សហប្រិត្តបត្តការ(សេដ្ឋកិច្ច) Ujamaa (Cooperative Economics)៥ គោលបំណង Nia (Purpose) ៦ ប្រឌិតញាណ Kuumba (Creativity) ៧ ពាក្យសច្ចះ ឬ ជំនឿរ Imani (Faith)

រូបខាងលើជា Santa Claus

គ្រីស្ទម៉ាស់ទ្រី Christmas Tree and Gift

ខាងលើ អូ ! រកគិតខ្លួនឯងរ៉ៅ ! 😀

Advertisements

14 Responses to គ្រិស្ទម៉ាស់នៅស្រុកខ្ញុំ

  1. Long ថា:

    រីករាយថ្ងៃបុណ្យណូអែលលោកពូ!

  2. achharia ថា:

    MERRY CHRISTMAS ! ហនុមាន !

    • ហនុមាន ថា:

      ជំរាប​សួរ ប្អូន វណ្ណថន

      រីករាយ បុណ្យណូអែល ផងដែរ ! សូមអភ័យទោស ដោយបងមានការជាប់រវល់ធ្វើការពេក អត់បានដាក់ ជូនពរដល់បងប្អូនយើង ទើបតែដាក់កាលពីម្សិលមិញ ។ សូមអ្នករាល់គ្នាបានសេចក្តីសុខ គ្រប់ប្រការ !អរគុណ

  3. ជំរាបសួរ !….អរគុណ បងហុមាន សំរាប់រូបភាព និងការជូនពរ
    ពូកែរៀបរាប់ បានហូរហែរម្លេះ ?!!..
    សូមរីករាយ ថ្ងៃបុណ្យណូអែលនេះដែរ ..

    • ហនុមាន ថា:

      បាទ សូមអបអរ នឹងសូមជូនពរដល់ ចុងភៅ ចំណាប ផងដែរ ។ សូមអោយបានជួបប្រទះនៅសេចក្តីសុខចំរើនគ្រប់ប្រការ ។ មានបានការដូអីដែរ គ្រិស្ទមាសនេះ ? ចែកខ្ញុំផងបានរ៉េ ? 😀 រីករាយបុណ្យណូអែល !

  4. ចាស៎ !..ជំរាបសួរវិញដែរ ..ហេសហេ..ថ្ងៃនេះសូមគួរសមបន្តិចចុះ !!..
    មកពីម្ចាស់ផ្ទះប្រើពាក្យ បាទហ្នឹងណា៎ ….

    ខ្ញុំបានកាដូច្រើនគួរសម ..ហេសហេ..អត់ចែកឱយទេ សូមលោភលន់
    លាក់ប្រើតែម្នាក់ឯងហើយ !…. 😀
    ចុះបងវិញបានអ្វីដែរ ?.. កុំថ្ងូរថា អត់បានអី !….ធ្វើឱយអាណិតណា៎..
    បំរាម ៖ ហាមលួចលួចច្រណែន !…ហេសហេ.. 😀
    សូមចូលមើលតាមដំណនេះទៅ នឹងឃើញហើយ ៖

    http://www.khmercity.net/photo/251220103-1?xg_source=activity

    អរគុណ

    • ហនុមាន ថា:

      បាទ អរគុណដែលបានចែកចាយ ដ៏សប្បាយដល់ចក្ខុខ្ញុំផងដែរ ។ ពិធីបុណ្យណូអែល នេះខ្ញុំអត់បានអីរ៉េ ហើយខ្ញុំក៏អត់ចង់បានអីដែរ ព្រោះខ្ញុំមានអ្វីៗ ទាំងអស់ហើយ ។ ខ្ញុំអត់លួចច្រណែន ចុងភៅចំណានរ៉េ មានតែជួយអរថែមទៀត ។ ខ្ញុំចាស់ចិត្ត ចាស់គំនិត្ត ណូអែលនេះ ព្រោះថា របស់របសទាំងអំបាលមាណ គង់បាត់បងបាន តែរឿង សំខាន់នោះ គឺ បងប្អូន មិត្តភ័ក្រ ជិតឆ្ងាយ មិនថាក្នុងស្រុក ក្រៅស្រុក ទាំងអ្នកភូមិនេះ អ្នកទីក្រុងខ្មែរ សុទ្ធសឹងជាអ្នកសំខាន់ៗទាំងអស់ អោយតែអ្នករាល់គ្នា មានសេចក្តី សុខសប្បាយនោះ ខ្ញុំអរណាស់ទៅហើយ ! ខ្ញុំអត់ចង់បានអីរ៉េ ហើយក៏មិនតូចចិត្តដែរ ព្រោះអត់មានអ្នកជូនកាដូអី ដល់ខ្ញុំ ព្រោះខ្ញុំមានសព្វមានគ្រប់ហើយ ! អរគុណ ដែលបានចូលលេង ហើយចាត់ទុកខ្ញុំជា មិត្ត នៅឯនាយ ! សូមសំណាងល្អ !

  5. enana88 ថា:

    ជម្រាបសួរពូម្តងទៀត! ហេបភីបឺដេព្រះយេស៊ូ ផងដែរ!

  6. posoky ថា:

    សួស្តីលោកបងស្តចស្វា​រីករាយបុណ្យណូអែល ខ្ញុំចង់បានgiftអារូបបន្ទាប់បញ្ជប់ ទិញនៅឯណាបាន ? 😀 ។
    សំណាងហើយបានឈប់ផឹកស៊ីថ្ងៃណូអែល ចំណែកខ្ញុំម៉ាយប់ទល់ភ្លឺ គេអោយយាមអាវរងារ នៅសណ្ឋាគារព្រោះកន្លែងខ្ញុំនឹងមានកម្មវិធីជប់លៀងច្រើន(ពាក់សុទ្ឋតែថាក់ស៊ីដូដូចអ្នកធំ) យ៉ាងណាក៍ដោយក៍បានធិប ច្រើនគួសមដែរថ្ងៃនឹង។

    • ហនុមាន ថា:

      ចារាបសួរ សុខី
      រីករាយ​បុណ្យណូអេល នឹងសួស្តីឆ្នាំថ្មី សាកល ២០១១ ! ចែកគ្នាចាយផងមក បើបាយមិនអស់នោះ ! ខ្ញុំអត់ធ្លាប់រ៉េ ខាងយាមអាវរងារ បើខាងយាមបង្គន់ ដែល តែ អត់ដែលមានអ្នកណាអោយធិប ផង ! ធិប ក៏ អត់ ហើយ ស៊ុយអាចម៍ទៀត នោះហៅថាសំណាង មែន ខ្ញុំ ! អរគុណ បានចូលលេង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: