អាយ ផាត (iPad)

ជំរាប សួរ បងប្អូនទាំងអស់ពីចម្ងាយពីនាយសមុទ្រម្ខាង

សុខសប្បាយជារ៉េ អ្នករាល់គ្នា? សង្ឃឹមថាអ្នករាល់គ្នាសុខទុក្ខជាធម្មតារ៉េ ។ កាលពី អាទិត្យ មុន មិត្ត ខ្ញុំម្នាក់បានទិញ  iPad 64G Wi-Fi  មានអីកាលឹបផស់វាដែរ ។ ខ្ញុំបានលួចប្រើរបស់វា ពេលវាចេញទៅធ្វើការ ។ មានអី ស្រួលប្រើដែរ ស្រដៀងគ្នាហ្នឹង iPhone 4 ដែរ ។ តែ ទើសតែម្យ៉ាង ព្រោះ មិនអាចប្រើយូនីកូដ បាននៅឡើយ ខ្ញុំចង់លួចដោះលេខដែរ តែ ខ្លាចវា ដាល់ហើមមុខ ព្រោះ វា អត់ចូលចិត្ត អានឬ ក៏ សសេរខ្មែរ ដូចខ្ញុំ ។ តែ ខ្ញុំខិតខំរកសៀវភៅណា ដែល អាចដាក់ក្នុង iBook ដែលជា កម្មវិធី របស់ iPad ។ ខ្ញុំបានប្តូរ កូនសៀវភៅ ពីរក្បាល ដែលអាចដាក់ អានក្នុង iPad  បាន ។ ខ្ញុំចង់ដាក់ អក្សរខ្មែរ បញ្ចូលក្នុង iPad បើ បងប្អូនណា ដឹង របៀប សូមមេត្តា ជួយ ប្រាប់ខ្ញុំ ផង ។ អរគុណ ទុកជា មុន

ខាងលើជា iPad ដែល មិត្ត ខ្ញុំមាន

ខាងលើជា កម្មវិធី(App) iBook សំរាប់សៀវភៅ ផ្សេងៗ

ខាងលើជា សៀវភៅ រឿងកំសាន្ត នាយព្រិលចិត្តព្រើល ដែលខ្ញុំបានប្តូរដែលអាច​ អានបានក្នុង iPad អាចទាញ យកពីទីនេះ  សំរាប់ iPad

ខាងលើជា សៀវភៅ មួយដែលមានសារះសំខាន់ សំរាប់ជនភៀសខ្លួន ដូចជារូបខ្ញុំកាលពីរស់នៅក្នុងជំរំ អាចទាញ យកពីទីនេះ

ជាសៀវភៅ ប្រយោគ អងគ្លេស ខ្មែរ សំរាប់ បងប្អូនអានលេងពេលឈប់សំរាក  សូមទាញយកទីនេះជាទម្រង់ Pdf

Advertisements

27 Responses to អាយ ផាត (iPad)

  1. Samady KS ថា:

    ឡូយ​ណាស់​បង​ស្វា…! មិន​ដឹង​ង៉ៃ​ណា​មាន​លុយ​ទិញ​ប្រើ​នឹង​គេ​ទេ​នៀក..?

  2. posoky ថា:

    ខ្ញុំនៅស្ទាក់ស្ទើនៅឡើយ ចាំមើលអាipad2 វាចេញសិន
    ចំពោះខ្មែរយូនីកូដ ប្រហែលជាមិនទាន់មានចេញទេ អាសេរីថ្មី តែអាមុនអាចមាន ហើយមានទាំង Keyboard ខ្មែរទៀតផង។
    ល្បងស្តេចស្វាអាច មើលតាមវែបសាយនេះ (តែអាចទាញបានតែcydia jailbreak)
    http://iphonekhmer.com/list.php?category/43-iPad
    ល្បងអាចមើល នៅក្នុង app stores ដូចជាមាន ខ្មែរ app ខ្មែរenglish dictionary
    សាកល្បងទាញមើល ប្រហែលជាដោយយូនីកូដខ្មែរ មកផង។

    • ហនុមាន ថា:

      ជំរាបសួរ សុខី

      បាត់មុខ បាត់មាត់យូរ ស្មានតែត្រជាក់ពេក រត់ទៅស្រុកខ្មែរវិញហើយ? 😀 បាទ អរគុណចំពោះ តំណដែលសុខី បានភ្ជាប់ជូន ខ្ញុំបានទៅទីនោះពីមុនដែរ តែខ្ញុំ មិនហាន ដោះលេខ ព្រោះមិនមែនជារបស់ខ្ញុំ ខ្លាចខូចអត់លុយសងគេ ចាំខ្ញុំសន្សំលុយបានទិញ មួយសាកមើល៍ ។ ខ្ញុំលឺគេថា iPad 2 ចេញមកមាន Camera មកជាមួយផង ។ ចំពោះ App Store អត់ឃើញមានវចនានុក្រម ខ្មែរ អងគ្លេស ផង សំរាប់ iPad ប្រហែលចាំ update IOs ថ្មី ក្រែងលោមាន អក្សរ ខ្មែឬ​នឹង ឃីបត មកជាមួយ ។ អរគុណសាជាថ្មី !

  3. សៀវភៅក្រោម​គេ​នោះ ញ៉ុម​គិត​ថាញ៉ុម​ធ្លាប់រៀន​ដែរ កាល​ពី​ជិត​ម្ភៃឆ្នាំមុន! 😀 អរគុណបង, ប្លុកបង ជា​ពិសេស​ប្រកាសដែលនិយាយពីសៀវភៅចាស់ៗ​បាន​រំលឹក​អតីតកាលញ៉ុមច្រើនណាស់!

  4. Long ថា:

    ឡូយដែរតើ តែក្មួយស្រលាញ់ Macbook រឺ IPhone ជាង! 😀

    • ហនុមាន ថា:

      ជំរាបសួរ នឹងសូមស្វាគមន៍ ឡង
      រីករាយណាស់ដែលបានអញ្ជើញចូលលេង ។ បាទ ត្រូវហើយ ខ្ញុំចូល ចិត្ត MacBook Pro ជាង ព្រោះខ្ញុំអាចធ្វើអ្វីៗបានច្រើនជាង iPad,iPhone,iPods ។ អរគុណសាជាថ្មី មានពេលទំនេរ អាសាចូលលេងខ្ញុំ ផង !

  5. សុផល ថា:

    សួស្ដីហនុមាន ឡូយដែរមានIpad។ តែខ្ញុំចង់ទិញePad(http://www.tabletsandtechnologies.com/) ព្រោះថោកជាង ហើយប្រើAndriod ហើយមានមួយទៀត ហៅ HiaPad ក៏ថោកគួរសមដែរ ប្រើ Android ដូចគ្នា មើល http://www.storego.com/wholesaler-haipad-4gb-m1001-android-21-tablet-10-inch-touchscreen-full-hd-1080p-wifi-gsensor_1407.html
    ដូចគ្នាបេះបិទទៅនឹង Ipad Apps ដែរ តែមានHDMI, Remote control, ជាដើម ច្រើនទៀត តែមិនដឹងជាគុណភាពល្អដូចIpad Apps ដែរឫអត់ទេ។ បើនិយាយពី តំលៃពិតជាថោកជាងIpad ឆ្ងាយណាស់។ iPad, ePad, aPad, និង HaiPad តំលៃពិតជាខុសគ្នា។

    • ហនុមាន ថា:

      ជំរាប សួរ សុផល
      អរគុណដែលបានចូលលេង ។ បាទ សុផលមានប្រសាសហ្នឹងត្រូវហើយ តម្លៃ ePad,Kindle,E-Reader ថោកជាងiPadឆ្ងាយណាស់ ។ បាទ នៅស្រុកខ្ញុំនេះ មិនមែនជា សំអាងទៅលើ របស់រ៉េ គឺ សំអាងទៅ លើ ហ៊ាងឆេង តាហ្មង ដូចជា Apple,នឹង Sony ។ Apple សីុដាច់គេ នៅស្រុកនេះ ។ អរគុណសាជាថ្មី !

  6. សួស្តីបង!!​ យ៉ាងមិចដែរបង iPad​ ស្រួលប្រើអត់?

    • ហនុមាន ថា:

      ជំរាប សួរ វល័ក្ខ

      ហេស បាត់មុខ បាត់មាត់យូរ សុខសប្បាយជារ៉េ ? ទៅដល់ណាដែរហ្នឹង ? ស្រួលក៏ដូចជាមិនស្រួល ប្អូន ព្រោះបងមិនបានចំណាយពេលយូរ ប្រើវា ព្រោះវាជារបស់មិត្តភ័ក្រ ប្រោះពេលគេ មិននៅ ម្លោះហើយ មិនបានប្រើអោយបានដិតដល់ ។ អរគុណដែលបានឆ្លៀត ចូលលេង រីករាយដែលបានឃើញមុខមាត់ម្តងទៀត !

  7. Monika - ម៉ូនីការ ថា:

    ពិតជាកាលីបមែនអាយផាត!

    • ហនុមាន ថា:

      ជំរាប សួរ នឹង សូមស្វាគមន៍ មូ៉នីការ

      អរគុណដែលបានចូលលេងផ្ទះ របស់ខ្ញុំ ! បាទ មានអី ប្រើស្រួលដែរ តែ ខ្ញុំ មិនធ្លាប់ ពិបាកបន្តិច ណាមួយ មិនអាចចូលមើលតាម វើតប្រេសជាភាសា ខ្មែរ បាន ។ ប្រហែលសាក្រោយ អាចប្រើខេមរះភាសា បាន សង្ឃឹមថាអាចឹងទៅចុះ ! អរគុណសាជាថ្មី !

      • Monika - ម៉ូនីការ ថា:

        ឡូយតែញ៉ុមនៅស្រលាញ់ឡែបថប់ញ៉ុម ចឹងមិនទាន់ដូរទៅអាយផាតទេ ចាំមើលអាសេរីក្រោយៗទៀត។

        សង្ឈឹមថាអាចប្រើជាមួយភាសាខ្មែរបានលើកក្រោយៗ

      • ហនុមាន ថា:

        បាទ សង្ឃឹមថាអាចឹងចុះ ។ ខ្ញុំចូលចិត្ត MacBookPro ​របស់ខ្ញុំ ដែរតើ ។ អរគុណ បានឆ្លៀត ចូលលេង !

  8. .
    ជំរាបសួរ !. បាត់មុខយូរ សុខសប្បាយដែរទេ ?.
    អរគុណបានបង្ហាញរូប អាយ ផាត (iPad) …ហេសហេ..
    ខ្ញុំដូចជាមិនសូវស្រឡាញ់ត្រង់រាង បួនជ្រុង ហើយខ្លីទៀត !..

    បើ iPhone 4 / 32 GB ស្រឡាញ់ជាង !. នេះទើបទិញ ប្រើដែរ ។
    ចង់ដាក់ខ្មែរយូនីកូត តែមិនហ៊ាន Jaibreak ខ្លាចរលុបខូច
    ប្រូក្រាមទាំងអស់ នាំអំពល់ !. គេក៍មិនសងដែរ !!‍.

    ( ខ្ញុំមិនបានដាក់ក្នុងទំព័ររូបភាព មានតែបង្ហាញតាមទំព័រមិត្តភក្តិនេះ ! សូមទោស ។ )
    http://km-womenvision.ning.com/profile/Khimdarya

    MERRY CHRISTMAS and HAPPY NEW YEAR ណាបងហនុមាន !!..

    &&&&&&&&&&&&&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      បាទ ជំរាប សួរ ចុងភៅ ចំណាន
      បានជាមិនបានឃើញ មកពីជាប់រវល់ពេក កិច្ចការខ្ញុំ ខាងដឹកជញ្ជូនអោយដល់រដូវហ្នឹងហើយ រវល់ណាស់ អត់បានដាក់ អីចែកបងប្អូនភូមិយើងផងហ្នឹង ។ មិនមែនបួនជ្រុងឯណា គឺ ៧កន្លះ គុណ នឹង ៩ កន្លះ ទេតើ ។ ខ្ញុំអត់ស្រឡាញ់ដែរតើ ព្រោះអត់មាន បើមានប្រហែល លួចស្រឡាញ់ iPad ហ្នឹងដែរ ។ អរគុណ បានចូលលេង សូមបានសុខសប្បាយ ក្នុង បុណ្យ ណូអែល នឹង សូស្តីឆ្នាំថ្មី សាកល ។ ខ្ញុំនឹងព្យាយាម ដាក់ អត្ថបទ មួយដែលទាក់ទង នឹង គ្រិស្ទម៉ាស់ បើអាច មានពេល ។ តែ មិនអាចសន្យាបានថាបានដាក់ឬ អត់រ៉េ តែទោះបី យ៉ាងណា ក៏ សូមអរគុណ នឹង សូមជួបតែ សេចក្តី សុខកាយ សប្បាយចិត្ត កុំអោយមានព្រាត់ទៅឯណា ឯណី បើមាននំចំណី េមត្តា ប្រណី ផ្ញើរចែកខ្ញុំញាំផងណា ! អរគុណ

  9. enana88 ថា:

    ដាក់តាឡាបស់អស់លុយហ្នឹង គ្រាន់បើពូរៀបចំឲ្យគេឯងដោនឡូតអាយផាត​ហ្នឹងយកមកប្រើបានហ្មងហូវ! ជំរាបសួរពូ!

    • ហនុមាន ថា:

      ជំរាប សួរណា ណា
      សុខសប្បាយជារ៉េ? អរគុណដែលបានចូលលេងនឹងពូ ។ ចុះបើដាក់ឡាបស់អត់អស់លុយ ធ្វើមេចគេលក់ឡាបស់ ដាច់រ៉ូវ? បើដាក់បានអោយអ្នករាល់គ្នាប្រើបានពូ​ដាក់ជូនហើយ ! អរគុណ បានឆ្លៀតចូលលេង​!

  10. សុខ​សប្បាយ​ណាស់​ល្បង! ចំណែក​ល្បង​វិញ​យ៉ាង​មេច​ដែរ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: