ល្ខោននិយាយ ស្អែកអូនរៀបការ

ជំរាប សួរប្រិយមិត្តពីនាយសមុទ្រម្ខាង

ចេញហើយ ! ចេញហើយ ! អូយចេញហើយ ! មែ៉វារកអីមកដាក់ ! 😀 ស្មានតែចេញអីហ្នឹង សូមកុំភ័យអីបាទ ! បាទតាមពិតជាល្ខោននិយាយដែលបានដាក់ប្រាប់ថាជិតចេញ​ពីថ្ងៃមុនហ្នឹងណា !​ ។ ល្ខោននិយាយនេះ និពន្ធដោយ យុវនារី ឃឿន សុខា កងកម្លាំងយុវជន កាលពីសម័យមុន ដើម្បីផ្ញើរជូន យុវជនទាំងអស់ ដែលបានលះបង់នៅជីវិត នឹង ដើម្បីសេចក្តី ស្រឡាញ់ដល់ ប្រទេសជាតិ ដើម្បីវាយប្រហារ ជនឈ្លានពាន ដល់ មាតុភូមិជាទីស្រឡាញ់ ។

សូមចុចនៅតំណខាងក្រោមវានឹងទាញដាក់ក្នុង iTunes ខុសប្លែកពីមុនៗដោយមិនបាច់ទាញយក(ដោនឡូត)។ បើមានបញ្ហាសូមប្រាប់ខ្ញុំផង ព្រោះខ្ញុំសាករួចហើយឃើញថាដើរស្រួលបួល ចំពោះ កំព្យូទ័រ របស់ ខ្ញុំ ។ អរគុណ សូមស្តាប់កំសាន្តលេង ! សូមចុចតំណក្រោម សូមកត់សំគាល់

ស្អែកអូនរៀបការ ១​  ស្អែកអូនរៀបការ ២ ស្អែកអូនរៀបការ ៣ ស្អែកអូនរៀបការ ៤

ស្អែកអូនរៀបការ ៥ ស្អែកអូនរៀបការ ៦

សូមកត់សំគាល់ ដោយតែរឿងខាងលើមានប្រជាប្រិយ ទើប កំណត់ចូលនៅ Server ត្រូវបានគេកំណត់(Bandwidth) ហេតុនេះសូមចុច នៅខាងក្រោម ដើម្បីទាញយក ម្តងមួយៗ តាមតែសម្រួល ។ សូមអភ័យទោសចំពោះការអាក់រអួល ខ្ញុំចង់ដាក់អោយស្រួល តែអាលូវនៅតែពិបាកដដែល ។

ស្អែកអូនរៀបការ ១ ស្អែកអូនរៀបការ ២ ស្អែកអូនរៀបការ ៣

ស្អែកអូនរៀបការ ៤ ស្អែកអូនរៀបការ ៥ ស្អែកអូនរៀបការ ៦

Advertisements

26 Responses to ល្ខោននិយាយ ស្អែកអូនរៀបការ

  1. សំណាងប្លក់ ថា:

    ចេញហើយឬបង? ហីស!ហិស​ 😀 ប្អូនសុំអូសយកមុនគេហើយណាបងអើយ!!! អរគុណបង។ អូសមែនហើយ ចេញហើយនេះ​ ផែ្លកជាងពីមុន​​​ ហើយងាយស្រួល​លឿន​ទាន់ចិត្តទៀតផង។​ សូមបងប្អូនទាញ​យក​ដោយ​ “right” ក្លិកនៅលើ តំណ​និមួយ​ៗ បន្តាប់មកក្លិក​ (ចុច)លើ “Save Link As..” រួចហើយក្លិក Save

    • ហនុមាន ថា:

      បាទ ចេញហើយប្អូន សើមខោតាហ្មងលើកនេះ ! 😀 ជំរាប សួរ វណ្ណថន អរគុណប្អូនដែលបានចូលមុនគេ យកចុះ ប្អូន ! លឿនមកពី បងរៀន តាមប្អូន នឹង ប្អូន ចំរើន ដាក់នៅ Boxstr.net មើលទៅស្រួលមែន ។ អរគុណប្អូន ចំពោះការចែករំលែក ដែលប្អូនបានខិតខំ ដាក់ចែកបងប្អូនយើង ! ។ អរគុណ

  2. chomnounh@yahoo.com ថា:

    សួស្តី​ ហនុមាន​
    តើហនុមាន​អាចបង្រៀនខ្ញុំពីរបៀបដាក់ប្រកាស់ជាសំលេង​ mp3 ដូចហនុមានដល់ខ្ញុំបានទេ? ​សូមអគុណទុកជាមុន។

    • ហនុមាន ថា:

      ជំរាបសួរ អ្នកជំនួញ សូមស្វាគមន៍
      អរគុណដែលបានចូលលេង បង ។ បងអត់យល់ពីសំណួរ របស់ប្អូន តើប្អូនចង់មានន័យថាយ៉ាងណា ? ដាក់ដូចខាងលើហ្នឹង បងទើបដាក់ដែរ តែ ងាលូវ អត់ដើរទៅវិញ បើប្រាប់ប្អូន វានៅតែ អត់ដំណើរ ការដដែល ។ ចាំបងស្រាវជ្រាវ បន្ថែម បង នឹង ប្រាប់ប្អូន មិនខាន ។ អរគុណ ច្រើន ប្អូន !

  3. ព្រហ្មមុខ៤ ថា:

    អរគុណលោកច្រើន ដែលបានចែករំលែក។

  4. ព្រហ្មមុខ៤ ថា:

    សូមទោសលោក ភាគទី ៦ ខ្ញុំទាញយកពុំបាន។

    • ហនុមាន ថា:

      សុំទោស ដល់កំរិតផ្ទុក របស់ Server ដែលខ្ញុំបានផ្ទុក ចាំខ្ញុំ ដាក់ម៉ាកន្លែងទៀត ជូន ហ្នឹងមកពីបងប្អូនយើងចូលទាញយកច្រើន ហើយខ្ញុំក៏អស់ទំហំក្នុងការអនុញ្ញាតពី ម្ចាស់ server ។ អរគុណ ( អូ ដាក់រួចហើយបាទ សូមទៅទីនេះទាញយក ស្អែកអូនរៀបការទី ៦ )

  5. achharia ថា:

    មកក្រោយគេ វគ្គ១ ដល់ វគ្គ៦ កូពីយកអត់បានទេ ហនុមាន អើយ
    គេថា This file is unavailabe because its owner is ran out of bandwidth.
    Please try again later. តាឡាហូត !

    • ហនុមាន ថា:

      បាទ សូមអភ័យទោស ខ្ញុំថាចង់ដាក់អោយបងប្អូនយើងងាយស្រួលក្នុងការទាញយក ភ្លេចមើលពីកំណត់ចំនួនចូលចរាចរណ៍ គេអនុញ្ញាតអោយ តែ ១ ហ្ជី (1G Bandwidth) ហើយដោយសាតែបងប្អូនយើង ចូលទាញយកច្រើនពេក ទើបគេផ្អាក់ចរ៉ាចរណ៍ ។ តែខ្ញុំបានដាក់នៅ កន្លែងមួយទៀត ដោយចូលយកតាមចិត្ត គ្មានកំណត់រ៉េ ។ សូមអភ័យទោសចំពោះការរអាក់រអួល ។ ជំរាប សួរ នឹង សូមអរគុណដែលបានចូលលេង ឆាយ៉ា ! សំណាងល្អ !

      • achharia ថា:

        អាឡូវទាញយកបានហើយ ហនុមាន ។
        អរគុណ ហនុមាន ច្រើនដែលខំរកវិធីអោយ
        គ្នាយើងអាចដោនឡូដយកបានងាយជាង ។
        សូម ហនុមាន បានទទួលជោគជ័យជាបន្តតទៅទៀត ។
        ឡើយសិនហ៊ា ! 😀

      • ហនុមាន ថា:

        បាទ សាធុ សាធុ សូមឆាយ៉ា បានជោគជ័យផងដែរ ។ បាទ ខ្ញុំទើបតែសាកដាក់អាងាយស្រួល ហើយខំអរថាបងប្អូនពិតជាមានការស្រួលខាងទាញយក មិនខានរ៉េ ទៅមកៗនៅអាដែល នៅតែពិបាក ។ បាទ វាជាកំហុសខ្ញុំរ៉េ សូមទោស ។ អរណាស់ដែលឆាយ៉ា មិនមានការពិបាកនឹងទាញយកទៀត ។​អរគុណ សូមទៅអោយបានក្តីសុខសប្បាយ បាទ !

  6. កុលាប ថា:

    .
    ជំរាបសួរ បងប្រុស !..

    ខកចិត្តខ្លាំងណាស់ !!!.. គេងបានតែបន្តិច ..ខំងើបពីព្រលឹម…
    បើកកំព្យូទ័រភ្លែត គិតថានឹងចូលទាញយករឿងអោយហើយសិន!.
    ដល់ល្ងាចមកពីធ្វើការ បានស្តាប់កំសាន្តត្រចៀក.. មានអី !..ធ្វើមេច
    ក៍មិនកើត គិតថា៖ ប្រហែលជាកំហុសកំព្យូទ័រខ្ញុំទេដឹង .!. មិនហ៊ាន
    សរសេរសួរ បងហនុមានភ្លាមៗទេ គិតថានឹងចាំសួរយប់នេះដែរ..
    តែ..ហេសហេ.. លោកមាឆាយ៉ា ទាយយកអត់បានដូចគ្នាដែរតើ !..

    អរគុណ ដែលបានចំណាយពេលវេលា ចែកចាយរបស់កំររក ..
    ហេសហេ..កំររកដូច មនុស្សម្នាក់នៅម្តុំៗនេះដែរដឹងហ្ន៎ ?!..
    .

    • ហនុមាន ថា:

      បាទ លើកដៃថ្វាយព្រះ បាទ ជំរាប សួរ ចុងភៅចំណាន !
      ខកចិត្ត មិនសូវអីរ៉េ កុំអោយតែខឹងបានហើយ ! 😀 បែបលួចជេរអ្នកដាក់មិនដឹង ព្រោះតែទាញអត់បាន ។ អាលូវដាក់អោយទាញបានហើយតើ សូមទាញយកចុះ ស្តាប់តាមសម្រួលចុះបាទ ! អរគុណដែលបានចូលលេង ! ចុះមានហនុមានឯណាពីរ បី មានតែមួយនោះឯង ! 😀 អរគុណ

    • កុលាប ថា:

      អីយ៉ា !.ទីនេះមានទឹកកកធ្លាក់ផងហ្ន៎ ?.. ហេសហេ..ចឹងតើ
      បានជាត្រជាក់គ្រប់ទីកន្លែងហ្មង !.. ខំតែគេចពីទឹកកក មកជួប
      ទឹកកកទៀត !..

      អរគុណ បងប្រុស ទាញយកបានហើយ !..
      សូមមានសំណាងល្អ
      .

    • ហនុមាន ថា:

      ប្រសើរណាស់ បានទាញយកបានល្អ ! ទឹកកកនៅផ្ទះខ្ញុំវាមិនត្រជាក់ដូចនៅស្រុកចុងភៅចំណានរ៉េ ! បាទ ជំរាប សួរ នឹង សូមអរគុណ

  7. ព្រហ្មមុខ៤ ថា:

    អរគុណ ហនុមាន ខ្ញុំទាញយកបានគ្រប់ហើយ។

  8. chomnounh@yahoo.com ថា:

    អូហូមិនអីទេ​ មិនចាំបាច់បងប្រាប់ខ្ញុំទេ
    អីឡូវខ្ញុំចេះធ្វើហើយហាសហា
    ងាយស្រួលមែនទែនគ្រាន់តែស្គាល់boxstr.netទៅគឹបានហើយហាសហា
    ងាយណាស់
    គ្រាន់តែចុះឈ្មោះភ្លាមប្រើបានភ្លាម
    អេម៉េចក៏មានបញ្ហាចឹង?
    រស់ខ្ញុំឃើញថាដំណើរការស្រួលណាស់អត់មានបញ្ហាអីផងហ្នឹង
    បើមិនជឿសាកបើកប្លក់ http://chomnounh.wordpress.com/ របស់ខ្ញុំមើលទៅ បាយបាយ

    • ហនុមាន ថា:

      បាទ អេគុណណាស់ ដែលប្អូនរកឃើញ ។ បងមានបញ្ហាជាមួយ នឹង boxstr.net មកពីមានចរ៉ាចេរណ៍ ចេញចូលច្រើន បានជា បិនអាចចូលលើសពី កំណត់គេ ។ បងឈប់ប្រើវាហើយ ព្រោះ មានការពិបាកដល់បង។ អរគុណប្អូនដែលបាននាំដំណឹងល្អដល់បង មានពេលចូលលេងបងផងណា ! អរគុណ

  9. oudomheng ថា:

    អរគុណ​លោកពូដែល​ចែក​រំលែក​រឿង​ដ៏​គួរឲ្យ​ចាំ​ចិត្ត​នេះ។
    រឿងនេះ ក៏​ក្មួយ​បាន​ស្តាប់​កាសែត​ដែល​ពុក​របស់​ក្មួយ​ចាក់​ឲ្យ​ស្តាប់ ពេលនេះ​បាន​ស្តាប់​ជា​ថ្មី​ហើយ។ អរគុណជាខ្លាំង!

    • ហនុមាន ថា:

      ជំរាប សួរ ហ ឧត្តម

      បាទ មិនអីរ៉េ ក្មួយ អរគុណដែលបានចូលមកលេង ។ សូមអញ្ជើញយកតាមសម្រួលចុះ ពូ ដាក់ចែកគ្នាស្តាប់ហើយ ! អរគុណ

  10. កុលាប ថា:

    .
    ជំរាបសួរ លោកបងចិត្តល្អកំររក !.

    បានស្តាប់ល្ខោននិយាយចប់ហើយ .. កំសត់ម្លេះ ?..
    តួឯកស្រី មិនសូវអាណិតប៉ុន្មានទេ តែអាណិតតួឯកប្រុសជាង..
    សមតែមានបទពលទោអភ័ព្វមួយទៀត !..

    សុខសប្បាយដែរទេនៀក ?.. ថ្ងៃសំរាកអាទិត្យនេះ មិនបាន
    ធ្វើអ្វីពិសេសញ៉ាំទេ បើបងប្រុសមានចំណីប្លែក ចែកខ្ញុំញ៉ាំផង ។
    សៅរ៍នេះ ពុលនឹងមនុស្សច្រើន ទៅផ្សារ គ្រាន់តែចូល រួចចេញ
    វិញភ្លាម ព្រោះឃើញមនុស្សម្នាដេរដាសឈរតម្រង់ជួរ ចាំគិតលុយ
    ឆ្ងល់ដែរ មេចក៍គេមិនទិញទុកមុនទៅហ្ន៎ !! បើមានបំណង ធ្វើកាដូរ
    សំរាប់បងប្អូនញាតិមិត្ត ចឹងដែរនោះ !..
    .

    ភ្លេច ..ហេសហេ.. រវល់តែកំសត់ មិនបានអរគុណ !.
    ចឹងសូមអរគុណមហាមហិមាណាបងស្តេចស្វា 😀
    ប្រថ្នាអ្វីបានដូចបំណង .. រីករាយថ្ងៃឈប់សំរាកផងដែរ !.

    • ហនុមាន ថា:

      បាទ ជំរាប សួរ

      សុខសប្បាយណាស់ រវល់រហូត សំរាកឯណាធ្វើការចង់ស្លាប់ហើយហ្នឹង? ត្រូវហើយ ស្រីៗគ្នាឯកអ្នកណាអាណិតនោះ ត្រូវតែអាណិតប្រុសៗអាចឹងហើយ ! សុំទោស ខ្ញុំអត់ពេលធ្វើអីញាំផងហ្នឹង ខ្ញុំអត់ញាំច្រើនរ៉េ អាលូវហ្នឹង ម៉ាងៃតែម្តងរ៉េ ហើយញាំតិចទៀត ។

      ស្លាប់ហើយចាំបាច់ឈរគិតលុយ នៅស្រុកខ្ញុំ សម័យទំនើបអត់ចាំបាច់អោយគេគិតអោយរ៉េ យកឥវ៉ាន់ទៅគិតខ្លួនឯងតាហ្មង (Self Checkout) មិនចាំបាច់អាញេអាញៃរ៉េ ស្រួលហើយលឿន ទៀត !

      បាទ មិនបាច់ចាំអរគុណច្រើនរ៉េ បាទ គ្នាឯងចែកគ្នាស្តាប់ទៅមានទៅទើសខុសអី​! អរគុណបានឆ្លៀតចូលលេង សូមអោយបានសុខសប្បាយ ។

  11. oudomheng ថា:

    ជម្រាបសួរលោកពូ!
    ជាដំបូង​សូមអរគុណ​លោកពូ​ដែល​តែង​តែ​ចែក​រំលែក​ល្ខោននិយាយពីរោះ និង​មាន​ប្រយោជន៍ដល់​ក្មួយ​ដ៏ដូចជាជនខ្មែរគ្រប់រូប។

    **បើក្មួយ​ចង់​ទាក់​ទង​ទៅ​លោកពូ​តាមម៉ែល​បាន​ដែរ​ឬទេ?

    • ហនុមាន ថា:

      ជំរាប សួរ ឧត្តម
      ហេស ជួនមេស ? ពូទើបតែត្រឡប់មកពីផ្ទះក្មួយអាននៅ ” មរណភាពនៃ មិត្តរបស់ខ្ញុំ ” ដែលក្មួយបានតែងនោះ កំពុងជក់តាហ្មង អរគុណដល់អត្ថបទនោះ សង្ឃឹមថាបានអានអត្ថបទក្រោយ ។

      អរគុណបានចូលលេង ក្មួយចង់ទាក់ទងតាមអីម៉ែល ឬ ក៏ សំបុត្រធម្មតា ? ផ្ញើរតាមអីមែល មិនបាច់អស់ថ្លៃប្រេសណីយ៍ ប្រសើរជាងក្មួយអើយ ។ ហើយក្មួយចង់ផ្ញើរអីជូនពូហ្នឹង? 😀 អរគុណដែលបានឆ្លៀតឧកាសចូលលេង ។ សូមសំណាងល្អ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: