សូមផ្ញើរជូន. . . .

សូមជំរាប សួរប្រិយមិត្តរួមជាតិទាំងអស់ពីចម្ងាយពីសមុទ្រម្ខាង

ក្នុងនាមខ្ញុំបាទជាខ្មែរមួយរូប សូមចូលរួមក្នុងការរំលែកទុក្ខកង្វល់ ដល់ ប្រជាជន ខ្មែរ ព្រមទាំងគ្រួសារ របស់ពួកគាត់ ដែលត្រូវរងគ្រោះដោយការទ្វេសប្រហែសពីអាជ្ញាធម៌ នឹងខ្វះការពារសន្តសុខ ពីម្ចាស់ស្ពាន កោះេពជ្រ ។ ទោះជា ក្រុមគ្រួសារអ្នករងគ្រោះត្រូវបានជំនួយ ពី រដ្ឋភិបាល ព្រមទាំង អំណោយទាន ពីខ្មែរគ្រាប់ទីសទិ យ៉ាងណាក៏ដោយ ក៏ពួកគាត់ដែលត្រូវស្លាប់ទាំងអនោជអធម្ម ក៏ មិនអាចរស់រាន មានជីវិត សាជាថ្មី ដែរ ។

នេះចាត់ទុកជាមេរៀន សំរាប់អ្នកដឹកនាំ សំរាប់ប្រជានុរាជខ្មែរទូទៅ ថាទៅអនាគត ត្រូវធ្វើយ៉ាងណា មានគំរោងការយ៉ាងណាៗ ខ្លះ ដើម្បីជៀសវាង នៅ គ្រោះថ្នាក់បែបនេះ ។ សូមអោយ ព្រលឹងវិញ្ញានខ័ន្ខរបស់ពួកគាត់បានទៅ សោយសុខនៅបរលោក កុំអោយមានការឈឺចាប់ នឹង ចងកម្មចងពារ ជាមួយពួកអ្នករស់នៅឡើួយ ។ សូមក្រុមគ្រួសារជនរងគ្រោះ បានធូស្បើយ នឹង រំលាយចិត្ត មានសង្ឃឹម គិតពីអនាគតតទៅមុខទៀត ។ ខ្ញុំព្រមទាំងគ្រួសារខ្មែរទាំងអស់នៅ ក្រៅស្រុក សូមចូលរួមចំណែករំលែកទុក្ខក្នុងការឈឺចាប់ដ៏ខ្លោចផ្សានេះផងដែរ ! ។ អរគុណ សូមព្រះជាម្ចាស់ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សង្រ្គោះ ដល់បងប្អូនខ្មែរ គ្រប់រូប ទោះនៅជិត ឬ ឆ្ងាយកុំអោយពួកគាត់ស្គាល់នៅហេតុការចង្រៃបែបនេះទៀត ។

Advertisements

6 Responses to សូមផ្ញើរជូន. . . .

  1. posoky ថា:

    ខ្ញុំសូមចូលរួមមួយដែរ ល្បងស្តេចស្វា! តែក៍សូមបន្ទោសដល់អាជ្ញាធរ ទុកបណ្តែតបណ្តោយ តាំងពីម៉ោង ៩កន្លះ ជាប់រហូតដល់ម៉ោង ១២ ទើបមានអាជ្ញាធរ មកអន្តរាគមន៍ មិនខុសពីថា ក្របីបាត់បានធ្វើរបង ឡើយ ។

    • ហនុមាន ថា:

      ជំរាប សួរ សុខី
      ហេស បាត់មុខ បាត់មាត់យូរ មិនដឹងទៅដល់ណាហើយរ៉េនែក? សុខសប្បាយជារ៉េ? អរគុណបានចូលលេង ។ បាទ ចូលរួមបានតើ ខ្ញុំមិនដឹងច្បាស់ដែរ រឿង ហ្នឹង ឃើញបងប្អូនយើងដាក់ចង់គ្រប់គ្នា ក៏ សូមចូលរួមនឹងគេដែរហ្នឹង! អរគុណដែលឆ្លៀតឧកាស ចូលលេង មានពេលចូលអើតគ្នាផងណា ! អរគុណហើយបាទ !

  2. កូនស្វាក្រេះ ថា:

    ខ្ញុំ អែណេះក៏សូមចូលរួមសម្ដែងនូវទុក្ខក្រៀមក្រំ ចំពោះគ្រោះថ្នាក់បែបនេះ
    រួចចេះតែឆ្ងល់រហូតថា ហេតុអ្វីជីវិតមនុស្សស្លាប់ងាយម្លេះ? កំពុងតែសប្បាយ
    ស្រាប់តែទុក្ខមកជាមួយដែរ ។ តើ បណ្ដាលមកអំពីអ្វីហេតុការណ៍ចង្រៃនេះ?

    • ហនុមាន ថា:

      អរគុណ កូនស្វាក្រេះ សូមស្វាគមន៍ នឹង សូមជំរាបសួរ
      ឯណាមេស្វាក្រេះ មេចអត់ឃើញមកអាចឹង ? សូមទោស និយាយលេងរ៉េ ។ អរគុណបានចូលរួមទុក្ខ ជាមួយពួកយើងខ្ញុំដែរ ។ បាទ រឿងចម្ងល់នោះ យើងម្នាក់ៗ មានមិនចេះអស់រ៉េ ? តែ ពេលនេះ គ្រាន់ចង់សួរ ថាហេតុអី? ហេតុអីបានជាការសប្បាយក្លាយជាទុក្ខទៅវិញ ? ខ្ញុំមិនយល់ មិនយល់ទាល់តែសោះ ! អរគុណ បានឆ្លៀតចូលលេង នឹង ចួលរួមចំណែក ។

  3. កុលាប ថា:

    គួរឱយសោកស្តាយ ចំពោះ ‹‹ សោកនាដកម្ម​នៅ​កោះ​ពេជ្រ ›› ដែលបាន
    កើតឡើងយ៉ាងឆាប់រហ័ស ស្ទើរមិនជឿទាល់តែសោះ !!..

    ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពប្រជាជនខ្មែរ
    ដែលបានទទួលមរណៈភាពដ៍សែនរន្ធត់ខ្លោចផ្សាជាទីបំផុត
    នាពេលនេះផងដែរ !….

    • ហនុមាន ថា:

      ជំរាប សួរ ចុងភៅចំណាន
      អរគុណបានដាក់វីឌីអូ ជូនខ្ញុំ ខ្ញុំមិនទាន់ហ៊ានមើលរ៉េ ព្រោះនៅថ្មីៗពេក គ្រាន់តែអាននោះខ្ញុំស្រក់ទឹកភ្នែកទៅហើយ ទំរាំមើលទៀតមិនដឹងយ៉ាងណា ? ។ អរគុណដែលបានចូលរួមចំណែករំលែកទុក្ខជូន បងប្អូនខ្មែរ យើងដែលកំពុងឋិតនៅក្នុងការឈឺចាប់ នឹង ក្រៀមក្រំ ។ អរគុណសាជាថ្មី

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: