ល្ខោននិយាយ រឿងផ្កាស្រពោន

ជំរាបប្រិយមិត្តពីនាយសមុទ្រម្ខាង

សង្ឃឹមថាអ្នករាល់គ្នាបានសេចក្តីសុខសប្បាយជាធម្មតារ៉េ ។ សុខសប្បាយជារ៉េ ហ្នឹង? ដោយមានការស្នើរសុំពីមិត្តភ័ក្រច្រើន ខ្ញុំក៏បាននាំមកនៅល្ខោននិយាយរឿង ផ្កាស្រពោនដាក់សាជាថ្មី បើស្វែងរកតាម អិនធើនិត ឃើញថា គេបានដាក់ជិតទៅ៤០០ ដងពីអត្ថបទដែលទាក់ទងនឹង រឿងផ្កាស្រពោន តែអត់មានល្ខោននិយាយ ។

អ្វីទៅជារឿងផ្កាស្រពោន ? ផ្កាស្រពោនជាប្រលោមលោកបែបខ្លីដែលលោក នូ ហាច បាននិពន្ធនៅទសវត្សទី ៤ សតវត្សទី២០។លោកចង់បញ្ជាក់អោយដឹងថាការសសេររបស់លោកក្នុងសម័យដែលខេតមួយចំនួននៅភាគខាងលិច នៃប្រទេសត្រូវប្រទេសជិតខាងរុករានទន្រ្ទានរវាងឆ្នាំ១៩៤០។ លោកមានដើមកំណើតនៅ ខេត បាត់ដំបង ដូច្នេះការដែលខេតភាគខាងលិចត្រូវធ្លាក់នៅក្រោមអំណាចរបស់ប្រទេសដ៏ទៃ បានធ្វើអោយលោកមានការនឹករលឹក ស្តាយស្រណោះចំពោះការបាត់បង់ភូមិកំណើត នឹងការនិរាសប្រាសព្រាត់ឃ្លាតឆ្ងាយពី  ញាតិសន្តានបងប្អូនលោក ដែលជាប្រភពនៃកាតែងនិពន្ធរបស់លោក ។

នៅឆ្នាំ១៩៤៧ គេបានយករឿងរបស់លោកទៅចុះផ្សាយក្នុង កាសែត (កម្ពុជា) រាល់ថ្ងៃសៅរ៍ តាំងពី ថ្ងៃទី ១៩ កក្កដា រហូតដល់ ថ្ងៃ ២៧ កញ្ញា ទើបចប់ ។ ដល់ ឆ្នាំ ១៩៤៩ ទើបគេបានបោះពុម្ពជាសៀវភៅ ។

រឿងផ្កាស្រពោនជាស្នាដៃអក្សរសិល្ប៍ទំនើបមួយ ដែលមានឥទ្ធពល អាច អួសទាញអារម្មណ៍អ្នកអាននៅជំនាន់នោះ អោយអណ្តែតអណ្តួងរំភើបក្តុកក្តួលទៅតាមដំណើររឿង ជាពិសេសក្នុងដស្រទាប់យុវវ័យ ។

ក្នុងនាមខ្ញុំបាទជាខ្មែរ មួយរូប សូមឧស្ទិសនៅស្នាដៃនេះ ជូន ប្អូនៗ ជំនាន់ក្រោយអោយជួយរក្សានៅ អក្សរសាស្រ្ត ប្រពៃណី  នឹងសូមជួយរក្សានៅសម្បត្តវប្បធម៌ដ៏ល្អឆើតឆាយ ដែលជាទីស្រឡាញ់ នឹងជាទី មោទនះរបស់ប្រជាជនកម្ពុជា ។ សូមស្តាប់ កំសាន្ត នឹងទស្សនា នៅ វីឌីអូ តាមយូរធូប បើមានពេលទំនេរ ។ ខ្ញុំបាន បំបែកជាភាគ ដើម្បីអោយអ្នករាល់គ្នាស្រួលទាញយក ។ សូមរងចាំ ស្តាប់នៅរឿង  ស្អែកអូនរៀបការ ដែលមានការរួមសម្តែងដោយ  កញ្ញា ហួយ មាស ពេលក្រោយទៀត ។ សូមថ្លែងអំណរគុណ ដល់ ប្រិយមិត្តទាំងអស់ ដែលបានចូលលេង ។

អ្នកសម្តែងក្នុង ក្រុមល្ខោននិយាយមានដូចតទៅ

នាង វិធាវី សម្តែងដោយ  កញ្ញា  យក់ កែម

ប៊ុនធឿន សម្តែងដោយ  មាស គក

នាងនួន សម្តែងដោយ  កញ្ញា នូ សាមុត

នាងផៃ សម្តែងដោយ   កញ្ញា ម៉ៅ ចាន់ថន

នាងភូ សម្តែងដោយ  កញ្ញា  មុំ សារ៉ាន់

នាងច័ន្ទ សម្តែងដោយ  កញ្ញា  មុំ ផល្លី

ម៉ែអែង សម្តែងដោយ  កញ្ញា សុម កៅវ៉ាល្លី

បូរ៉ា សម្តែងដោយ លោក ហួរ ប៊ុនថុង

ចឹក ប៊ុន ថន សម្តែងដោយ លោក ឃុំ ប៊ុនស្រេង

តាតូ សម្តែងដោយ  នាយ ហាប់

ម៉ៃសោត សម្តែងដោយ លោក កែម យេត

អ្នកពោលដោយ លោក ម៉ា ឡៅពី

នឹង លោក យិល ចន្ធូ

ដោយមានសហប្រត្តិបតការពី លោក  មែរ ប៊ុន  លោក ហាស់ សាឡន  លោក សុះ ម៉ាត់

សូមទាញ យក វគ្គ១ វគ្គ២ វគ្គ៣ វគ្គ៤ វគ្គ៥ វគ្គ៦ វគ្គ៧ វគ្គ៨ វគ្គ៩ វគ្គ១០ វគ្គ១១ វគ្គ១២ វគ្គ១៣ វគ្គបញ្ចប់

សៀវភៅពីដើម

សៀវភៅសាក្រោយ ដោយមានការបោះពុម្ព នឹង រចនាថ្មី

Advertisements

55 Responses to ល្ខោននិយាយ រឿងផ្កាស្រពោន

  1. ឧត្តម ថា:

    ធ្វើការសិន! ចាំយប់នឹងទាញយកស្តាប់ទាំងអស់ ទាំងវីដេអូទៀត! ហិហិ 😀

    • ហនុមាន ថា:

      សួស្តី នឹងជំរាបសួរ ឧត្តម
      មកមុនគេ ហ្មងងៃហ្នឹង ចុះមានអី យកល្អ​គួរអានសៀវភៅ ហើយ ស្តាប់ល្ខោននិយាយ ហើយ មើលវីឌីអូ ហើយប្រៀបធៀប ថាតើមួយណា មានភាពប្រហាក់ប្រហែលគ្នា នឹង​សៀវភៅជាង ។ អរគុណ បានចូលលេង

  2. កុលាប ថា:

    .
    អរគុណ បងហនុមាន ច្រើនៗៗៗ.. ខ្ញុំទើបតែចូលមើលនៅយូធូប
    យប់មិញ យំចង់ស្លាប់ !!.. តាមការប្រាប់របស់បង និងចូលតាម
    លោកគ្រូតា Googleផងដែរ តែមិនមានជាល្ខោននិយាយឡើយ ។
    តាមខ្ញុំវិភាគ ក្រោយមើលរឿងតាមយូធូប ដូចជាមិនទំនងត្រង់
    តួឯកទាំងពីរ ហ៊ានដើរលេងជាមួយគ្នា ហ៊ានដល់ទៅកាន់ដៃគ្នា
    ទៀតផង ។ តាមដឹងខ្លះៗ ប៊ុនធឿន មិនដែលហ៊ាននៅក្បែរឬចរចា
    នឹងវិធាវីតែពីរនាក់យូរឡើយ ដើម្បីចៀសវាងការនិន្ទាពីញាតិផង។

    ខ្ញុំគិតថា៖ល្ខោននិយាយនេះ ប្រាកដជា គួរអោយចូលចិត្តជាង
    មើលវិឌីអូមិនខានឡើយ ។ អរគុណម្តងទៀតបងប្រុស។
    យប់នេះនឹងស្តាប់ ឱយទាល់តែចប់ ទោះទល់ភ្លឺក៍ទ្រាំបានដែរ
    ហេសហេ..ដូចយប់មិញដែរ !.. ដល់ម៉ោងពីរជាង ..ទៅធ្វើការ
    ទាំងត្រដរ..មិនស្រួលស្អែកធ្វើឈឺតែម្តងហើយខ្ញុំ !..
    .

    • ហនុមាន ថា:

      សូមអភ័យទោស មកពីខ្ញុំបានជាចុងភៅចំណាន មិនស្រួលខ្លួន សូមអត់ទោសណា ! ហើយចុះខំអីក៏ខំមេស ទុកស្តាប់ស្អែកៗខ្លះទៅក៏បានដែរ ខំយ៉ាងហ្នឹងដាច់ខ្យល់ស្លាប់ហើយ ! 😀

      បាទ តាមលោកគ្រូ google អត់មានរ៉េ ល្ខោននិយាយហ្នឹង ល្ខោននិយាយនេះសែសសល់ពីសង្គមចាស់រ៉េ បាទ ។ មូលហេតុដែលខ្ញុំបាទដាក់ វីឌីអូ ផងនោះព្រោះចង់ដាស់តឿន ដល់ប្រិយមិត្តថា ការផ្លាស់ប្តូរ ក្រឡៃ នៅខ្សែរឿងនាសម័យបច្ចុប្បន្ននេះ នៅតែមាន ខ្ញុំអត់មើលរ៉េ តាមវីឌីអូ ហ្នឹង ព្រោះ ខ្ញុំអត់ចូលចិត្ត ពីផលិតកម្ម សម័យអាលូវ ណាមួយគេបានក្រឡៃ សាច់រឿង ពី ផ្កាស្រពោននេះ ផង ដែរ ។

      ល្ខោននិយាយនេះ បានសម្តែង តាំងពី សម័យស្រុកយើងនៅមិនទាន់ មានការឈ្លោះ ប្រកែកគ្នា បើគិតទៅប្រហែលជា ចន្លោះ ឆ្នាំ ១៩៦៥ ទៅ ១៩៧២ ព្រោះ រឿងផ្កាស្រពោនជាសៀវភៅ មួយ ដែលគេ​បានយកមកបង្រៀន ដល់ ការសិក្សា នា​សម័យនោះ ។

      តាំងពីមុនមក អត់បានដឹងថាបានជួបអ្នកឯកទេស ខាងរឿងផ្កាស្រពោនរ៉េ នែក ! អាលូវបានជួបហើយ គឺ ចុងភៅចំណានតាហ្មង ! ក្នុងរឿងខ្មែរ និមួយៗ នាសម័យមុន អ្នកនិពន្ធតែងតែចង់ យកមកនៅ សុជីវធម៌ ប្រពៃណី ទំនាមទម្លាប់ មកបង្រៀន ដល់ ទស្សនិកជន នឹង ប្រជាជន ខ្មែរទូទៅ !

      អូ អាលៃ តា ប្រាជ្ញអត់បាន ជំរាប សួរ ចុងភៅ ចំណាន ជំរាប សួរ ចុងភៅចំណាន ! សង្ឃឹមថានឹងបានជាសះស្បើយឆាប់ៗនេះ មិនខាន រក្សាខ្លួនប្រាណ ក្រែងលោ មានជម្ងឺ មានអ្នកណាធ្វើម្ហូបជូនខ្ញុំទៀត កំពុងតែស្គមផង ! អរគុណ

  3. ប្រជុំចម្រៀងខែ្មរ ថា:

    ជំរាបសួរបង!
    ចាំយួរហើយ អាលូវមកដល់តែហ្មង! អរគុណបង ចាំពេលយប់ចាំអូសយក។ អូស!មែនហើយ ប្អូនទើបតែ កសាង​ផ្ទះថ្មីមួយទៀត ​​បើបង​ទំនេទៅលេង​និងប្អូន​ផងណាបងណា!….។

    • ហនុមាន ថា:

      ជំរាប សួរ វណ្ណថន
      បងបានចូលអើតពីងៃមុនដែរ តើ ។ មានអីគូសមដែរ ។ បងអត់ចេះដល់សាងផ្ទះថ្មី ផង ប្រើតែវើតប្រសហ្នឹង មិនទាន់ដឹងអស់ផង ! អរគុណបានចូលលេង នឹង​ប្រាប់នៅដំណឹងល្អ !

  4. oudomheng ថា:

    អរគុណ​សម្រាប់​ការ​ចែក​រំលែកល្ខោន​និយាយដ៏​មាន​តម្លៃ​នេះ។
    បើ​មាន​ផ្សេង​ៗ​ទៀត ចូល​ជួយ​ចែក​រំលែក​ទៀតផង…

  5. កំសាន្តថ្ងៃនេះ ថា:

    ល្អណាស់បង ដែលបងនៅសេសសល់រឿងចាស់ៗ ដែលកប់បាត់យូរមក
    ហើយនោះ ! រឿងនេះខ្ញុំ។ធ្លាប់អានសៀវភៅ កាលពីមុន តែមិនធ្លាប់ស្តាប់
    ល្ខោននិយាយដែលកំពូលសិល្បករខ្មែរជំនាន់មុនគាត់សំដែងសោះ !!

  6. ហនុមាន ថា:

    ជំរាប សួរ នឹងសូមស្វាគមន៍ ចំរើន
    អរគុណដែលបានអញ្ជើញចូលលេងដល់ផ្ទះបង ។ សូមអភ័យទោសបើមានការខុសឆ្គង ព្រោះបងមិនសូវចេះតុបតែងផ្ទះរ៉េ ។ ពិតណាស់ បងធ្លាប់ស្តាប់យូរដែរហើយ ទើបរកឃើញល្ខោននិយាយនេះ ដែលបងមានយូរ ។ បងនឹងព្យាយាមយក ល្ខោននិយាយឯទៀត មកចែកចាយ ដល់បងប្អូនយើងគ្រប់គ្នា​ ។ អរគុណសាជាថ្មី ។

  7. កំសាន្តថ្ងៃនេះ ថា:

    មានអី ផ្ទះបងស្អាតតើ ! អាកាសធាតុស្រឡះល្អ ..ខ្យល់ក៏បរិសុទ្ធទៀត..!
    រកឲបានច្រើនមកបង ខ្ញុំចូលចិត្តណាស់….!!

  8. កំសាន្តថ្ងៃនេះ ថា:

    ខ្ញុំរង់ចាំស្តាប់ជានិច្ចណាបង !!

  9. ប្រជុំចម្រៀងខែ្មរ ថា:

    អូស!សួរស្តីចំរើន សុខសប្បាយទេប្អូន? ង៉ៃណេះ​ជួបជុំបងប្អូន​ទាំងអស់គ្នា​តាហ្មង៕

  10. ហនុមាន ថា:

    ជំារប សួរ អ្នកទាំងពីរ អរគុណ បានឆ្លៀតចូលលេង ។ ងៃនេះត្រូវឆ្នោតហើយខ្ញុំ ព្រោះអ្នកទាំងពិរ បានចូលរួម ! 😀

  11. enana88 ថា:

    ចាហ៊ាបសួរពូ(ងាប់ធើឯងយិយអត់ច្បាស់ ចង់ក្អួត) ញ៉ុមរកមើលតួសម្តែង​ម៉េច​អត់​ឃើញ​មានឈ្មោះពូចឹង? យ៉ាងណាក៏អរគុណដែរដែលពូខំលួចគេម៉ោចែកគ្នាចឹង

    • ប្រជុំចម្រៀងខែ្មរ ថា:

      ជំរាបសួរប្អូនណាណា សុខសប្បាយទេប្អូន?

    • ហនុមាន ថា:

      និយាយអាចឹងដូចយាយអត់ធ្មេញទៅវិញរ៉េក្មួយ ! សូស្តីក្មួយ សុខសប្បាយជារ៉េ ហ្នឹង បាត់មុខបាត់មាត់ឃើញតែច្រមុះ ? លួចគេ ស្តាប់តែម្នាក់ឯង អាហ្នឹងបានលួច តែស្តាប់តាំងអស់គ្នា មិនមែនលួចរ៉េ គឺ​យកតាហ្មង​! មេចថាពូលួចពីគេ មានតែគេលួចពីពូ វិញរ៉េ តែពូជាអ្នកចិត្តល្អ ទោះបីគេ ចង់បាន សូម្បីតែខោខ្លីក៏អោយគេ ដែរ ! ចង់បានខោខ្លី រ៉េ ? 😀

      ពូអត់ចង់ល្បី បានជាអត់ដាក់ឈ្មោះ អោយគេ ដឹងហ្នឹងណា ! អរគុណ បានចូលមកលេង ពូ សូមអោយបានសុខសប្បាយ !

      • enana88 ថា:

        មិនមែនរ៉េពូឯងលួចគេម៉ោចែកគេព្រោះចង់សម្រាលទោសខ្លួនឯង យ៉សឆ្មានតា៎ញ៉ុមអត់ដឹងហេស ហើយខោខ្លីពូឯងទុកដេកហិតខ្លួន​ឯងតូវ អត់ដែលស្គាល់ជាតិសាប៊ូអីតិច…អរគុណពូ ហើយសូមឲ្យ​ញ៉ុមសុខ​សប្បាយដូចគ្នា

      • ហនុមាន ថា:

        ចុះទុកមិនប្រយ័ត្ន លួចសិនទៅមានទៅទើសខុសអី ? ហើយមេចដឹងថាអត់ស្គាល់ជាតិសាប៊ូ ធ្លាប់ហិតអីហ្នឹង ? គ្មានអ្នកណាហិតខោខ្លីខ្លួនឯងរ៉េ គេយកស្ងោរធ្វើទឹកខ្មេះ ទេតើ ! 😀 ជំរាប សួរ នឹង សូមអរគុណ !

  12. កុលាប ថា:

    ជំរាបសួរ បងហនុមាន !…

    ថ្ងៃនេះខ្ញុំបានស្តាប់ល្ខោននិយាយ ទាំងពីររឿងហ្នឹងចប់ហើយ។
    អរគុណច្រើនៗណា៎បងប្រុស !..

    រឿង‹‹កំពង់ធំជំរំចិត្ត››ឮសំលេងច្បាស់ល្អណាស់ !..
    តួឯងក៍និយាយពិរោះទៀត ។
    ឯរឿង‹‹ ផ្កាស្រពោន ››ឮសំលេងភ្លេង ខ្លាំងបន្តិច តែអាចស្តាប់បាន ។

    និយាយការពិតទៅខ្ញុំធ្លាប់ស្តាប់ល្ខោននិយាយតែពីរប៉ុណ្ណោះ !.
    រឿង‹‹កំពង់ធំជំរំចិត្ត››និងរឿង ‹‹ កុលាបប៉ៃលិន ››

    នឹកទៅដល់យប់មួយ ពេលទំនេរ កាលជំនាន់បន្តការសិក្សា ៥ ឆ្នាំ
    ក្រោយប្រលង បាក់ឌុបជាប់ធ្លាប់បបួលមិត្តភក្តិរួមគ្នាថតល្ខោននិយាយ តាមសៀវភៅរឿងមួយដែរ តែមិនបានចប់ទេ …
    ពួកខ្ញុំជាកំពូលពូកែនាំសើច បានថតដាក់ កាសែតខ្សែអាត់មួយ
    រួចដើរចែកសាលាដទៃស្តាប់ បន្លំគេមួយសារ បានសើចចឹងដែរ 😀 ..
    ខ្ញុំជាអ្នកបញ្ចូលភ្លេង ឯមិត្តស្រីម្នាក់ជាអ្នកនិយាយ សូមជូនរឿងៗៗៗ
    គេធ្វើសំលេងខ្ទ័រជាប់គ្នា ដូចក្នុង Studio ត្រង់កន្លែងទឹកជ្រោះខ្ញុំទៅ
    យកទឹកមួយចានជ័រធំ ដួសចាក់ៗអោយឮសំលេងទឹកធ្លាក់ និងមិត្តម្នាក់ទៀតធ្វើសំលេងចាបយំក្នុងព្រៃ ។​
    ដល់កន្លែងណាមានអានសំបុត្រ ក៍យកក្រដាសមួយសន្លឹកមក
    ញីអោយឮសូរជារបៀបបើកសំបុត្រ និងមានច្រើនទៀត……
    នេះជាអនុស្សាវរីយ៍មួយ កាលជំនាន់នោះ !..

    ហូរហែរបន្តិចហើយសូមទោស !..

    សូមបានសប្បាយថ្ងៃឈប់សំរាក ។ អរគុណម្តងទៀត ធំៗ ច្រើនៗ.. 😀
    &&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      ហេស យូរណាស់ហើយ មិននឹកស្មានថាបានជួបអ្នកបញ្ចូលសម្លេងល្ខោននិយាយសោះ អស្ចារ្យណាស់ កូនគេ ចេះសព្វ ចេះគ្រប់តាហ្មង ហើយ នែក ពិតជាមានទេព្យកុសល មែន ចុងភៅចំណាន ! ហើយងៃណា បានយកដាក់ចែកខ្ញុំស្តាប់ផង ? បញ្ជូលសម្លេងអត់ដែលរ៉េ ខ្ញុំ ដែលតែដើរតួ ហើយតួសុទ្ធតែតួឯកទៀត ! ជួនកាលអត់គ្នាសម្តែង ម្នាក់ឯងក៏ខ្ញុំសម្តែងបានដែរ 😀

      បាទ ប្រសើរហើយដែលបានស្តាប់រឿងទាំងពីរចប់ ហើយនៅដល់ស្មើម៉ាណរ៉ៅ បានចប់? ដល់ម៉ោង ១ ម៉ោង ២ ទៀតរ៉េ ? រឿង កុលាបប៉ៃលិន ខ្ញុំអត់ដែលស្តាប់បញ្ចប់ផង ដែលតែអានសៀវភៅ ។ អរគុណបានចែកចាយនៅអនុស្សាវរិយ ដ៏ រីគរាយមួយ ។ ជំរាប សួរ នឹង សូមអរគុណ

  13. កុលាប ថា:

    សូមចុចទីនេះ ដើម្បីទៅកាន់កន្លែងមួយដែលជាភពថ្មីមួយទៀត

    ជួយវាយតម្លៃ ផង !. ខ្ញុំបានធ្វើជារបៀបនេះ សំរាប់ចែកញាតិមិត្ត
    ស្តាប់កំសាន្ត ។សូមអនុញ្ញាតិហើយណាបងប្រុស សូមទោស
    និង អរគុណបងហនុមាន សំរាប់គ្រប់យ៉ាង ។

    និយាយពីស្តាប់រឿងកាលពីយប់មិញនោះ ហេសហេ..ដល់ម៉ោង
    ១ + ២ ចេញ ៣ ជាងហ្នឹងណា៎ !.. 😀 អាងតែព្រឹកឡើងថ្ងៃអាទិត្យ
    គិតយឹតទល់ភ្លឺផង តែត្របកភ្នែក មិនព្រមបើកបន្ត ចឹងហើយទើប
    ត្រូវបង្ខំចិត្តបិទសំណព្វបេះដូង កំព្យូទ័រហ្នឹងទៅ !!..

    ល្ខោននិយាយរបស់ពួកខ្ញុំ បាត់ទៅណាអស់ហើយ កាលនោះ
    បានពូម្នាក់រៀនជំនាន់មុន មកធ្វើអ្នកបញ្ចូលសំលេងប្រុសផងណា៎ …
    ហេសហេ…សមទំនងបស់គេមែនតើ !!..

    ដូចចង់ដឹងអ្នកដើរតួឯក សំដែងម្នាក់ឯងបានហ្នឹងណាស់ !..
    តើបង ចេះធ្វើសំលេងស្រីបានដែរអី ??.. 😀

    &&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      អូយ ! ស្អាតតាហ្មង នេះបានជាកូនគេអ្នកឆ្លាតមែន​ ! ខ្ញុំអោយ ពន្ទុ A+(ល្អផុតគេ) អរគុណដែលខិតខំព្យាយាម ដាក់នៅ វីឌីអូ ដែល ចុងភៅចំណាន បានធ្វើ ខ្ញុំ ចូលចិត្តណាស់ ។ បើនៅជិតប្រហែលជូនរង្វាន់ ខ្លះ បាត់ហើយ 😀 អរគុណដែលបានជួយផ្សព្វផ្សាយពេញម៉ាទីក្រុងខ្មែរ នៅទីនោះឃើញគេ សួរពីតួប្រុសជាអ្នកណា ប្រាប់គេអោយទៅផ្ទះខ្ញុំរ៉ៅ ឃើញហើយ ខ្ញុំមានដាក់ឈ្មោះ អ្នកដើរតួគ្រប់តើ ! ។

      ប្រហែលឈប់ហ៊ានដាក់ល្ខោននិយាយហើយមើលទៅ ខ្លាចល្បី ស្រីៗចាប់ធ្វើបាប ណាមួយខ្លាចចុងភៅចំណាន ឈឺព្រោះស្តាប់លេងសុទ្ធតែ ដល់ម៉ោង ១ ម៉ោង ២ យ៉ាងហ្នឹង ? 😀

      កំព្យូទ័រ សំណាងណាស់ សុទ្ធតែ សំណព្វបេះដូង ព្រះអើយ ! យ៉ាប់តាហ្មង ! 😀 អត់អីរ៉េ ចាំងៃណារកឃើញ ចែកខ្ញុំស្តាប់ផង បាទ ! ហើយសួរខ្ញុំបែបហ្នឹង អោយខ្ញុំឆ្លើយយ៉ាងណារ៉ៅ លេងសុទ្ធតែ ខ្ញុំចេះធ្វើស្រីបានអត់ ? អូ! សុំទោស អានច្រឡំ ស្មានតែសួរពីរឿងហ្នឹង 😀 ហាស់ ហាស់ កាលពីក្មេងបាន អាលូវ អត់បានរ៉េ សាករួចហើយ អាលូវ លឹសូរ ដូច យាយចាស់ទៅវិញរ៉េ សូមទោស ហើយមានភាគសំរាប់ខ្ញុំអីហ្នឹង ? 😀 បាទគួរពុំគួរ សូមអភ័យទោស ការលេងពាក្យសំដី អចេតនាក្តី ចេតនាក្តី កុំយកទោសកំហុសអី សុទ្ធតែ គ្នាឯង រ៉េ ! អរគុណបានឆ្លៀតពេលវេលា ចូលលេង នឹង ផ្សព្វផ្សាយ ពេញម៉ាទីក្រុងខ្មែរ ! អរគុណ

    • កុលាប ថា:

      រាត្រីសួស្តី ពីប្រទេសស្វីស !..

      អរគុណចំពោះ ពិន្ទុខ្គស់ និងពាក្យសរសើរ !.. ហេសហេ..
      បានសរសេរអក្សរខ្មែរខុសនៅទីនោះផងណា៎.. កែវិញរួច
      ហើយ .. ឱយពិន្ទុល្អទៅកើតដែរហ្ន៎ ?!.យ៉ាប់មែនលោកគ្រូ ។

      – ឱយរង្វាន់អីគេហ្នឹង ?!. អត់យល់ផង !..
      – ដាក់ល្ខោននិយាយទៀតមកសូមអង្វរ ពិសេសសំលេង
      អ្នកស្រីហួយមាស ខ្ញុំចូលចិត្តណាស់ !.
      – កាលពីក្មេង ធ្វើតួរស្រីបានចឹង !. ធ្លាប់ប្រុសៗៗ ច្រឡំដែរទេ ?
      ហេសហេ.. សង្ស័យតែធ្លាប់ហើយ បើពូកែយ៉ាងនេះ !!..

      អរគុណ

      • ហនុមាន ថា:

        បាទ រាត្រី សួស្តី ពី ប្រទេស គ្មានថ្ងៃ គ្មានយប់ (អាមេរិក)

        លោកគ្រូ ខ្ញុំ អោយតែ កូនសិស្សស្អាត់អោយ ពិន្ទុ ល្អទាំងអស់ អោយតែស្រីៗ ចេះអ្នកណាអត់ចេះប្រកប អត់ចេះសសេរឈ្មោះខ្លួនឯង អោយតែ ស្រីៗស្អាតជូន ពន្ទុ ល្អៗ 😀 បើកូនសិស្សប្រុសៗ ទាល់តែមាន បងស្រី បានអាចបានពិន្ទុល្អ 😀

        កុំចង់បានអី បើមានហើយនោះ ! ខ្ញុំដាក់ពេលបី ទៅ បួនថ្ងៃទៀត ព្រោះរវល់បន្ថែម បន្ថយ បន្តិច! ជំរាប សួរ នឹង សូមអរគុណ

    • ហនុមាន ថា:

      បាទ ជំរាប សួរ ឆាយ៉ា
      ថីក៏មិនឭ មិនបាច់ស្រែករ៉េ និយាយតិចៗក៏ត្រចៀកទិព្វខ្ញុំអាចចាប់បានដែរ ! អូ ! អរគុណបានជួយផ្សព្វផ្សាយ ពេញម៉ាទីក្រុងខ្មែរ តាហ្មង! អរគុណបានយករឿងនេះទៅចែកបងប្អូនយើង ស្តាប់កំសាន្ត ! សូមឆាយ៉ា បានសេចក្តី សុខផងដែរ !អរគុណបានឆ្លៀត ជ្រៀតចូល មកលេង !

  14. vich ថា:

    សូមកែតម្រូវកន្លែងខ្លះ៖ ឈ្មោះតួអង្គ មាន (យក់ កែម មិនមែន យុក​ កែមទេ) (មាស គក ដើរតួជាប៊ុនធឿន មិនមែន នាយគកទេ) ឯអ្នកពោល គឺលោក ម៉ា ឡៅពី មិនមែន ម៉ៅ ម៉ៅស៊ូឡើយ។ មួយទៀតគឺលោក មែរ ប៊ុន, ហាស់ សាឡន, យិល ចន្ធូ។ សូមជួយកែផងកុំឲ្យមានច្រលំទៅថ្ងៃក្រោយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: