ល្ខោននិយាយ រឿង កំពង់ធំ ជំរំចិត្ត

ជំរាប សួរ ប្រិយមិត្តពីចម្ងាយ ពី នាយសមុទ្រម្ខាង

សុខសប្បាយជារ៉េ ? ល្ខោននិយាយជាសិល្បះមួយដែលខ្មែរយើងតែងតែមានតាំងពី បុរាណកាលមក។ ជា សិល្បះមួយដែលក្នុងសម័យនេះ ស្ទើតែបាត់បង់ទៅហើយ បើមិនជឿរ សួរ ក្មេងៗសម័យអាលូវ ថាស្អីគេ ល្ខោន និយាយនោះ ? សូមជួយរក្សានៅអ្វីជាសិល្បះរបស់ខ្មែរយើង ផង បើមានដាក់ចែកគ្នាយើងផង ព្រោះថាបើមានតែម្នាក់ឯង ក៏អត់ប្រយោជន៍ អីដែរ ។ សូមទាញយកស្តាប់កំសាន្ត នៅពេលទំនេរ បើមានហើយអរគុណដែលបានអញ្ជើញ ចូលលេង ។សូម បានជួបនៅសេចក្តី សុខសប្បាយ ស្គាល់នៅអំពើល្អ  អនុគ្រោះគ្នា អធ្យាស្រ័យគ្នា នឹង មានចិត្ត គំនិត្តស្រឡាញ់ជាតិ បងប្អូន រួមជាតិ នឹង ប្រទេសជាតិ គ្រប៉ពេលវេលា !

សូមអញ្ជើញទាញយក គ្រប់វគ្គ ទាំង១៣ ខ្ញុំបានបែងចែកជាហ្វាល់តូចៗ ស្រណុកទាញយក ។ បើមានបញ្ហា សូមប្រាប់អោយខ្ញុំដឹងផង !

សូមអញ្ជើញទាញយក  វគ្គទី ១ វគ្គ ទី ២ វគ្គ ទី ៣ វគ្គ ទី ៤ វគ្គ ទី ៥ វគ្គ ទី ៦ វគ្គ ទី ៧

វគ្គ ទី ៨ វគ្គ ទី ៩ វគ្គ ទី ១០ វគ្គ ទី ១១ វគ្គ ទី ១២ វគ្គ ទី ១៣

Advertisements

94 Responses to ល្ខោននិយាយ រឿង កំពង់ធំ ជំរំចិត្ត

  1. ឧត្តម ថា:

    ញុមកំពុងទាញយក»….

  2. ឧត្តម ថា:

    ប្រុសម្នាក់ឈ្មោះឧស្សាហ៍ហ្នឹងខិលម្ល៉េះ! សង្ស័យដូចបងស្វាចឹង! 😀

  3. កុលាប ថា:

    .
    អរគុណច្រើន .ហេសហេ..រកអុស មកប្រទះឈើងាប់ហ្មង..

    សូមបងស្តេច ស្វា ប្រាថ្នាអ្វីៗបានដូចបំណង ។

    កំពុងទាញយកហើយ ..

    • ហនុមាន ថា:

      ជំរាប សួរ ចុងភៅ ចំណាន

      បាទ ប្រាប់អោយត្រង់ទៅចុះ ខ្ញុំដាក់កំពង់ធំ ជំរំចិត្ត ហ្នឹង ព្រោះ ចុងភៅចំណាន បាន ស្នើសុំ ខំរកចង់ជ្រុះរោមទំរាំតែបាន ជំពាក់ខ្ញុំប្រហុក បីពាង កុំភ្លេចផ្ញើក្លិនជូន ខ្ញុំផងណា ! អូ រឿង ប្រាថ្នា មិនបាច់និយាយរ៉េ ប្រាថ្នាច្រើនដែរតើ តែ មិនទាន់ឃើញលទ្ធផល ផង ! នៅតែអេតាតត់ដដែល ! 😀 អរគុណ !

    • កុលាប ថា:

      .
      ស្លាប់ !.. ដាច់ខ្យល់ !.. ដល់ទៅ ១៣ វគ្គផង !!..

      ហ្អេ៎..បងស្វា មេចបានត្រូវជំពាក់ប្រហុក ៣ពាងចឹង ?.
      មិនថាត្រឹម ២ពាង ឬហួសដល់ ៤ ទៅ ៥ ពាងវិញ ?..
      យ៉ាប់មែនហ្មង !!..

      បើជ្រុលជាប្រាថ្នាអត់បាន ចឹងអត់បន្តទៀតចុះ !.. 😀
      ទៅទាញរឿងបន្តសិន !. អរគុណៗៗៗៗៗៗៗៗ

      • ហនុមាន ថា:

        សាធុ សាធុ សំពះអាចម៍ជ្រូក អត់បានបុណ្យ ! បើដឹងថាគ្នាធ្លាក់ទឹក ចាំបាច់បោះដុំថ្មអោយគ្នាទៀត ! យ៉ាប់ អត់នៅតែអត់អាដែល ! ១៣ តិចរ៉េ កុំអីខ្ញុំរំលែក ដល់ ៥០ ឯណោះ ! គេដាក់អោយទាញយកអត់គិតលុយហើយ ចេះម៉ារយវគ្គ ក៏ដោយ ទាញយកទៅ ចាំ មាត់អីទៀត ! ប្រយ័ត្នខ្ញុំចូលលួចយកវិញអស់ ! 😀

        ២ ពាង តិចពេក ៤ ពាង ច្រើនពេក អាចឹងមានទាល់តែ ៣ ពាង សាកសមនឹងខ្ញុំតាហ្មង ស្វាខ្ញុំអត់ចេះលូមលន់រ៉េ ។ ជំរាប សួរ ចុងភៅចំណាន អរគុណបានចូលមកលេង !

  4. enana88 ថា:

    ញ៉ុមចូលចិត្តបទហ្នឹងណាស់ ងៃណាមានលុយជួលពូឲ្យមកច្រៀងឲ្យស្តាប់ម្តង

    • ហនុមាន ថា:

      ជំរាប​សួរ ណា ណា

      មិនបាច់ចាំមានលុយរ៉េ ក្មួយអើយ ប្រហុក ម៉ាកាឡក៏បានដែរ ! ច្រៀង? ស្លាប់ មិនទាន់ដឹងរ៉េ ពូច្រៀងពិរោះណាស់ ក្មួយអើយ ច្រៀងម្តងៗអ្នកជិតខាង ហៅ ប៉ូលីស ឡានទឹក ឡានពេទ្យ ពេទ្យឆ្កួត មក មិនចេះតិចរ៉េ ! 😀 អរគុណបានចូលលេង ប្រធានសិទ្ធនារី ! 😀 ពួនិយាយលេងរ៉េ អរគុណ

      • enana88 ថា:

        ត្រឹមប្រហុកម៉ាក្រឡអត់តណ្ហា! អាសអត់បញ្ហា។ស្រុកញ៉ុមមិនខ្វះ​ប្រហុកញ៉ាំទេពូ អញ្ចឹងពេលពូម៉ោលេង កុំភ្លេចណាប្រហុកម៉ាក្រឡ​ដូរជាមួយចំរៀងម៉ោបទ អូខេ?

      • ហនុមាន ថា:

        ស្អីគេតណ្ហា ? ហើយស្មានថាពូនឹងជាសាម្មណេអីហ្នឹង ? 😀 អត់អីរ៉េ ម៉ាបទ ពីរបទ ច្រៀងទាល់តែឆ្កែព្រុះ ក៏ បានដែរ ! អរគុណ បានចូលលេងនឹង ពូ អូ ភ្លេចជំរាប សួរ ចាងហ្វាង ! 😀

      • enana88 ថា:

        មនុស្សយកសំដី អសចាឡំព្រោះដោយសារពាក្យនេះធ្វើឲ្យពូអេម៉ោ​ដល់ឡូវ មនុស្សយកមនុស្សគ្នាឯង ចឹងពូនិយាយអីត្រូវតែគោរព​តាមណា៎

      • ហនុមាន ថា:

        ថូវហើយ មនុស្សយកមនុស្ស មិនដែលមនុស្សយកស្វា ឬ ក៏ មេជ្រូករ៉េ ! អរគុណ ហើយ​គោរព ស្អីគេ ពូ ដូចអត់យល់រ៉េ ក្មួយអើយ !

      • កុលាប ថា:

        😀 😀 😀 😀 😀

        ស្តេចកំពូល នាំសំណើច !!.. សូមសរសើរ !!!

      • ហនុមាន ថា:

        អរគុណ សំណាង ដែរ ខ្ញុំមិននៅស្រុកខ្មែរ ! កុំអីហ្នឹងក្លាយជាតារាកម្លែងមួយរូប ឆ្កែដេញញ៉ែរស្លាប់ហើយ ! 😀

  5. achharia ថា:

    មិនដល់ម៉ាតង់ហើមផង បីតន់ដប់វគគ៍ហនឹងខញ៉ុមទាញយក
    បានខម៉ុកគមានសល់ម៉ាក់មួយទេ ។
    អរគុណ ហនុមាន បានចែកចាយអំណោយដល់ប៉ាជាជន ។
    (ខញ៉ុមសរម៉ៃថា បរហែលហាសឹបឆនាំទៀត
    អកសរខមែរអាចកែបរែទៅជាសរសេរបែបនេះបាន
    គឺផោចជើងតំរួតចេញអស់ ហាសហា៎ 😆 )

    • ហនុមាន ថា:

      បាទ ជំរាប សួរ ឆាយ៉ា

      ហេស សសេរសម្រាយអាចឹង ខ្ញុំឯណេះ ប្រកបចង់ឆ្កួតតាហ្មង ! 😀 បាទ ១៣ វគ្គ គឺ ខ្ញុំបន្លាយ កុំអោយ ហ្វាល់ធំពេក ព្រោះ ពិបាកទាញយក ។ ម្លោះហើយ ខ្ញុំពន្លាវា អោយ មានវគ្គ ស្រណុកទាញ យក ។ សង្ឃឹមថាអាចយកប្រើការបាន ! អរគុណ ដែលបានចូលលេង សំណាងល្អ !

  6. Fidele ថា:

    ទុក​ស្ដាប់​ពេល​លាង​ចាន! :mrgreen:

  7. ចាំទៅកន្លែងធើការចាំទាញយកទៅស្តាប់

  8. មាន​ល្ខោន​និយាយ​ចាស់ៗ​ច្រើន​ទៀត​ដែល​ខ្ញុំ​ចូលចិត្ត​ស្ដាប់​ក៏​ចង់​ស្ដាប់​សាជាថ្មី​ទៀត​ដែរ​ដូចជា៖ កំពង់ធំ​ជំរំ​ចិត្ត, វិបត្តិ​ដួងចិត្ត ។ល។ ប្រសិនជា​ហនុមាន​អាច​រក​ដាក់​បាន ខ្ញុំ​ប្រាកដ​ជា​អរគុណ​ជា​អនេក​និង​ជា​អតិបរិមា​ ។

    • ហនុមាន ថា:

      បាទ ខិតខំដែរ តែ រកមិនទាន់ឃើញអស់រ៉េ ។ បើខ្ញុំបានជួប មុខជាឃើញហើយ ដល់ពេលឃើញច្បាស់ជាយកមកជូន មិនខាន ។ អរគុណ ឆ្លៀត ចូលលេង !

    • កុលាប ថា:

      .
      ជំរាបសួរ

      អរគុណបងប្រុស ស្តាប់ចប់ហើយ សម្លេងអ្នកស្រី
      ហួយមាស ពិរោះណាស់ !.. តែកុំភ្លេច នៅជំពាក់
      ខ្ញុំ មួយរឿងទៀត ‹‹ ចៅចិត្រ ឃុននារី ›› នោះអី !..
      នឹងសន្យាមិនឡូឡាទេ ប្រសិនជាបងហនុមាន
      ដាក់អោយទាញយកអត់គិតថ្លៃ ដូចចឹងទៀត !.. 😀
      ហ្អេ៎ !..ហ៊ានស្តីបន្ទោសអោយផងហ្ន៎ !!.. សួរសិន
      ធ្វើជាលោកប៉ាខ្ញុំ តាំងពីកាលណាដែរ ?!.កាចមេះ ?.. 😀

      ធ្លាប់ស្តាប់រឿងទាំងពីរនេះ កាលជំនាន់ទាហានយួន
      នៅក្នុងស្រុក ស្ទើរភ្លេចអស់ហើយ … អរគុណម្តងទៀតចុះ !!

      សូមបានសប្បាយ ថ្ងៃឈប់សំរាក ណា៎លោកបងកាចស្វាឳ ។
      .

      • ហនុមាន ថា:

        កាចឯណា ខ្ញុំស្លូតចង់ស្លាប់ហ្នឹង ! មិនមានឋានះជាប៉ា របស់ចុងភៅចំណានរ៉េ ហើយក៏មិនទាន់ចង់លះបង់ចោលនៅភាពកម្លោះដែរ ! 😀 មិនទាន់ឡើងដល់ស្វាឪរ៉េ ឯណា ! ចៅចិត្រ ឃុននារី ហ្នឹង រឿង ផ្កាស្រពោន ហ្នឹងអី ? កុំភ័យគេញតែព្រួយរ៉ៅ មិនដឹងងៃណារកបានរ៉េ ! សុំជំពាក់សិនបានរ៉េ ? អ្នកណាថាខ្ញុំដែលយកលុយកាក់អីពីបងប្អូនភូមិនេះ ភូមិនោះអត់រ៉េ សុំតែប្រហុកខ្មែរ នោះអី ឯលុយកាក់អត់ប៉ះពាល់រ៉េ ។

        កាលសម័យយក្យណាមចូលស្រុកហ្នឹង អាយុប៉ុន្មានហើយ ? ប្រហែលនៅមិនទាន់ពាក់អាវរ៉េដឹង ? ខ្ញុំកាលសម័យនោះ អត់ទាន់ស្លៀកខោផង បើគិតពីអាយុ ២២ឆ្នាំ ជាង 😀 (និយាយលេងរ៉េ កុំប្រកាន់បាទ ហនុមានខ្ញុំតែប៉ុណ្ណឺងរ៉ែង ! )

        សង្ឃឹមថាចុងភៅចំណានមិនប្រកាន់ការលែងសើចរបស់ខ្ញុំបាទរ៉េ តិចលោខឹង អត់ចូលលេងទៀត ហើយម្ហូបក៏អត់ផ្ញើរជូនទៀត ចេតរ៉យ អត់អីច្រាសប៉ាដោយ ! 😀

        អាលៃតែជាប់មាត់ ភ្លេចជំរាបសួរ ជំរាបសួរ ចុងភៅចំណាន ! សាយសាបុករ៉េ ?

      • កុលាប ថា:

        .
        ជំរាបសួរ លោកបងខិល !..

        យកចំណីមកផ្ញើ សូកចិត្ត ក្រែងដាក់រឿង
        ‹‹ ចៅចិត្ត ឃុននារី ›› អោយទៀត !..
        មិនមែនរឿង‹‹ ផ្កាស្រពោន ››នោះទេ !..
        តួឯកផ្កាស្រពោនឈ្មោះ ប៊ុនធឿន និង វិធាវី តើបងប្រុស !
        យ៉ាប់មែន !. ចឹងអួតថា អាយុ ២២ ផងកាលជំនាន់នោះ !!.
        ឯខ្ញុំ នៅមុជទឹកស្ទឹងសង្កែ ប្រឡែងដេញចាប់គ្នា ក្តុងៗ
        នៅឡើយ ហេសហេ.. ពាក់អាវ ?!..ចេះសួរចឹងកើត !!.

        និយាយបែបនេះនឹកដល់កាលនៅរៀន ពេលសំរាក
        នាំគ្នាលេងអ៊ូគ ចែកជាពីរពួក ខ័ណ្ឌចែកដោយ
        ខ្សែគំនួសកណ្តាលមួយ ។ ត្រូវអត់ដង្ហើបបញ្ចេញ
        សំលេងអ៊ូ រត់ចូលទៅប៉ះអ្នកម្ខាងទៀតអោយបាន
        ម្នាក់ពីរ.. តែមានទៅប៉ះបានឯណា គេចាប់ជាប់
        ចង់ស្ទះដង្ហើបស្លាប់ ព្រោះប្រឹងបន្តសំលេងអ៊ូកុំ
        អោយដាច់ រើបំរះចេញដែរតែទៅមិនរួច ប្រទាញគ្នា
        ទាល់តែដាច់របូតអស់លេវអាវមួយជួរ..ខ្មាស់គេមែនតើ !..
        សំណាងពាក់អាវពីរជាន់ ខែរងារនោះអី !.. ហេសហេ

        ឆាប់ញ៉ាំដំឡូងទៅ និយាយរឿងចាស់ចប់ហើយ !.
        http://www.khmercity.net/photo/07112010-1?context=latest

        បាយបាយយយយយយយយយយយយយ

      • ហនុមាន ថា:

        បាទ ប្រាប់តាមត្រង់ ខ្ញុំអត់មានមែនតើ រឿង កុលាបប៉ៃលិន ហ្នឹង ខិតខំដើររកដែរតើ តែអត់បានផង ។ លេងអ៊ូ ខ្ញុំអត់ដែលលេងរ៉េ តែ ខ្ញុំធ្លាប់លេងអង្គុញ ខ្ញុំចេញស្រីៗតាឡាហូតហ្នឹង គេជុះឡើងប៉ោងជង្គង់អោយតែស្រីៗជុះរ៉េ ប្រុសអត់អោយជុះរ៉េ ។ បាទ ហាក់ដូចជានៅថ្មីៗនេះមែនរ៉េ ? បើអាចផ្លាស់ប្តូរពេលវេលាបាន ខ្ញុំនឹងផ្លាស់ភ្លាម អាលូវហ្នឹង

        មួយឆ្នាំ ពីរឆ្នាំ ៣០ឆ្នាំជាង កន្លងទៅយ៉ាង រហ័សបំផុត អនុស្សាវរិយ៍ ពីក្មេងៗ ហាក់បីដូចជា នៅថ្មី ៗ ចុះ អាលូវ ថ្លៃផ្ទះ ថ្លៃឡាន ថ្លៃរស់នៅ ស្រុកគេ មិនដូច ស្រុកខ្លួន អូយ ស្មុកស្មាញជាង ជាប់សំណេញទៅទៀត !

        អរគុណដែលបានចែកចាយអនុស្សាវរិយ៍ កាលពី​ក្មេងៗ យើង ជាខ្មែរ មិនខុសពីគ្នារ៉េ ជិវិត ចុងភៅចំណាន ក៏ មិនខុសពី ខ្ញុំ ឬ ក៏ ពី ខ្មែរ រាប់មឺុននាក់ ដែលបានរត់មកនៅស្រុកគេ ដែរ ។

        ចុះគ្រាន់តែសួរ មិនទៅអស់អី ពាក់ឬមិនពាក់ ស្លៀកឬ មិនស្លៀក បើខ្ញុំមិនដែលឃើញផងនោះ ? និយាយកុហកក៏បានដែរ ! អរគុណ ដែលបាននាំមកនៅដំឡូងជាន បន្ថែមជួយអោយខ្ញុំឡើងខ្លាញ់ ! និយាយលេងរ៉េ អរគុណ ! និយាយអាចឹង មានរឿង ផ្កាស្រពោន ដែរ រ៉េ ? បាទ កុំបាយ បាយ ច្រើនពេក ប្រយ័ត្នអត់អី ញាំ ! អរគុណ សូមបានសេចក្តី សុខសប្បាយ នារដូវរងារនេះ !

      • កុលាប ថា:

        លេងអ៊ូ គ ហ្នឹង ជាមួយហ្វូងស្រីៗគ្នាឯងតើ !..
        ចែកជាពីរក្រុម ..បើលេងអង្គុយ មិនដែរទេ !..
        ជំនាន់ខ្ញុំ ក្នុងថ្នាក់ស្គាល់ប្រុសៗរៀនជាមួយគ្នា
        តែមុខ មិនដែរនិយាយរកគ្នាទេ ខ្លះមិនស្គាល់
        ឈ្មោះទៀតផង !.. ដល់មករៀន និងរស់នៅ
        ប្រទេសគេ ពេលត្រឡប់ទៅលេងខ្មែរម្តងៗ
        មិត្តភក្តិមុនៗបបួលជួបជុំមិត្តចាស់ៗ រំលឹក
        អនុស្សាវរីយ៍ នាំគ្នាសើចគិល.. ខ្ញុំក៍មានបញ្ចូល
        ជាវីឌីអូ នៅទំព័រខ្ញុំដែរ បងហនុមានសាក
        ចុចមើលទៅ តែមើលបានតែនរណាជាមិត្ត
        ប៉ុណ្ណោះ !..
        ចំពោះរឿង‹‹ ផ្កាស្រពោន ›› ខ្ញុំអត់មានទេ
        ហើយក៍មិនដែលបានអានដែរ .. គ្រាន់តែ
        ធ្លាប់ដឹងសាច់រឿងតាមវីឌីអូ និងការនិយាយ
        តៗគ្នា .. មានអត្ថបទវែលញែកមួយដែលខ្ញុំ
        បានចូលរួមជជែកពីតួឯក និងតូអង្គក្នុងរឿងនេះ
        ជាឯកសារ pdf ចង់បានដែរទេ ?

        អរគុណ
        ,

      • ហនុមាន ថា:

        ហើយទៅលេងស្រុកខ្មែរ បានប៉ុន្មានដងហើយហ្នឹង? យ៉ាងមេចក៏គ្រាន់បើជាងខ្ញុំដែរ តាំងពីបែកពីស្រុកខ្មែរ ខ្ញុំមិនទាន់មានឧកាស បានទៅលេងស្រុកម៉ាដងរ៉េ ព្រោះកិច្ចការថ្មី អត់មានពេលដល់ទៅ បី ឬ បួន អាទិត្យរ៉េ ។ បាទ អរគុណ ខ្ញុំនឹងសាកល្បងចុចសាកមើល ។

        បាទ អត៉អីរ៉េ ខ្ញុំមានសៀវភៅ ដល់ទៅពីរក្បាលឯណោះ ថែមទាំងមានល្ខោន និយាយទៀត​ខ្ញុំនឹង ដាក់ចែកនៅពេលក្រោយ ។

        និយាយកាលពីនៅរៀននោះ ខ្ញុំក៏អត់មានមិត្តស្រីដែរ ព្រោះ ខ្ញុំជាមនុស្សសុភាព អត់ហ៊ាន និយាយឬ មើលមុខស្រីៗផងហ្នឹង ខ្លាចគេចាប់រំលោភ ពេលគេមានឧកាស 😀 ចំពោះ មិត្តចាស់ៗ នោះពួកគេខ្លះ ក៏បានវិលត្រឡប់ទៅស្រុក វិញ ឯខ្លះទៀត ក៏នៅ ប្រទេសផ្សេងៗ តែ មិនដែលរកឃើញគ្នារ៉េ ព្រោះ បែកគ្នាយូរពេក ។

        ហ្អា ! និយាយទៅ ហាក់បីដូចនៅថ្មីសោះ ! អូ រវល់តែ និយាយភ្លេច ជំរាប សួរ ចុងភៅ ចំណាន ជំរាប សួរ បាទ អរគុណ ដែលបានចូលលេង ! សូមសំណាងល្អ !

      • កុលាប ថា:

        ខ្ញុំទៅលេងខ្មែរបាន៤ដងដែរ អាមេរិច( California )ម្តង
        អង់គ្លេសម្តង ។ ភាគច្រើនដើរលេងនៅអ៊ឺរ៉ុប ប្រទេស
        ជិតខាង ។ បើប៉ែកខាងកុម្មុយនីស ធ្លាប់ទៅ Berlin
        បើកឡានយូរណាស់!. មិត្តស្រីជំនិតម្នាក់រស់នៅទីនោះ ។

        មានសៀវភៅរឿងផ្កាស្រពោន ដល់ទៅពីរក្បាល
        ឡូយណាស់ហ្ន៎ !.សង្ឃឹមថា នឹងបានស្តាប់រឿងនេះ
        ក្នុងពេលឆាប់ៗខាងមុនមិនខានឡើយ។
        ខ្ញុំមិនដែរស្តាប់សោះ !. អរគុណច្រើនៗណាបងប្រុស។

        សុខសប្បាយផងដែរ
        ជំរាបលា..

      • ហនុមាន ថា:

        ដើរលេងច្រើនអាចឹងសឹកស្បែកជើងអស់ប៉ាមាណដែរ ? 😀 អូ ! ប្រសើរណាស់ អត់ទាស់តាហ្មង គេថាដើរលេងច្រើនចំរើនអាយុ មែនរ៉េ ? សំណាង សំណាង ច្រើនជាងខ្ញុំ ឆ្ងាយតាហ្មង ! ភ្លេចសួរ ចុងភៅចំណាននៅអាលីហ្មង់ Germany មែនរ៉េ ? ព្រោះកាលមុនសសេរ សុទ្ធតាភាសា ខ្ញុំមើលអត់ដាច់ ! 😀 សូមអរគុណច្រើន បានឆ្លៀតចូលលេង !

        អូ សៀវភៅនោះ ខ្ញុំមានយូរហើយ ហើយល្ខោននិយាយនោះ ក៏ មានយូរដែរ ខ្ញុំនឹងដាក់ក្នុងពេលឆាប់ៗនេះ !

      • កុលាប ថា:

        ស្លាប់ !.. ម្ចាស់ថ្លៃអ៊ើយ !..ជជែកគ្នាយូរហើយ
        នៅមិនដឹងថាខ្ញុំរស់នៅទីណាទៀត !!..

        Switzerland ណាបងប្រុស !! .. កត់ទុកផងទៅ..
        ក្រែងភ្លេច ហើយកុំមកសួរទៀត..ហេសហេ….
        លើកក្រោយឈប់ប្រាប់ហើយ។

        ដើរច្រើន ស្គាល់ច្រើន មិនមែនអាយុច្រើនទេបងប្រុស
        ជីវិតមិនអមតៈឯណា … ដល់ពេល ក៍ស្លាប់តែប៉ុណ្ណោះ !..

        សង្ឃឹមថា នឹងបានស្តាប់រឿង‹‹ ផ្កាស្រពោន ››ឆាប់ៗនេះ
        មិនខានឡើយ។ សូមមានសំណាងល្អ និងទទួលលាភសក្ការៈ
        ដ៍ច្រើនមហិមានាពេលអនាគតខាងមុខនេះ .. អរគុណ។
        .

      • ហនុមាន ថា:

        សាធុ សាធុ ចេះជូនពរអីសមផស់គេតាហ្មង ! ប្រាប់យកបុណ្យទៅក៏ចិត្តអាក្រក់មេស អាគ្រាន់តែកន្លែងរស់នៅហ្នឹង ហើយយ៉ាងមេចខ្លាចខ្ញុំទៅរស់នៅក្បែរអីហ្នឹង ? ស្វិស ស្វិត អត់ស្ញេញ នឹងអីរ៉េ ! និយាយលេងរ៉េ នៅស្វិសហ្នឹង សំបូរខ្មែរដែរ ? បាទ រងចាំបន្តិចទៅ រឿង ផ្កាស្រពោន នឹង មាន សហរប្រតិ្តការពី លោក ហាស់ សាឡន លោក សុះ ម៉ាត់ នឹង លោក យូរ ចន្ធូ ពិរោះណាស់ រឿងហ្នឹង ដូចក្នុង​សៀវភៅ បេះដាក់តាហ្មង ! អរគុណច្រើន បានអោយដឹងកន្លែងរស់នៅ !។

        ចុះបើដើរលេងច្រើន ហើយស្គាល់ច្រើន មិនសប្បាយចិត្តរ៉េអាចុះ ? ហើយអ្នកណាស្គាល់ច្រើនទៅកើតទុក្ខនោះ ? តែសប្បាយចិត្ត រស់បានយូរ តែរស់បានយូរ វា មិនអាយុ វែង ? មេចត្រូវរ៉េ ? 😀

      • កុលាប ថា:

        .
        ជំរាបសួរ

        ជាមនុស្សដូចគ្នា គ្មានអ្វីដែលត្រូចខ្លាចនោះទេ !.
        លើកលែងតែ ‹‹ហនុមាន ››ហ្នឹងហើយ !!.
        មិនអោយខ្លាចមេច ? មើលតែមាត់ទៅ..អាចត្របាក់
        មនុស្សល្មមៗបានយ៉ាងងាយ ..ហេសហេ..

        ស្វីស មិនស្វិតទេ កំពុងតែកាម៉ាប់ស្រាប់ផងណា៎ 😀
        ខ្មែរទីនេះ មានប្រហែលជាង ២ ពាន់នាក់ដែរ ។
        មិនសំបូរទេ ដើរទិញឥវ៉ាន់តាមផ្សារម្តងៗ កំរជួបខ្មែរ
        គ្នាឯងណាស់ !. បើនៅអាមេរិច ចូលហាងចូលផ្សារ
        ចូលភោជនីយដ្ឋាន.. ជួបខ្មែរគគោក..

        បើដើរច្រើន សប្បាយច្រើន ..ចំរើនអាយុចឹង ខ្ញុំថា៖
        មកអើតតែទីនេះអោយញយដង ក៍បានអាយុច្រើនដែរ
        ព្រោះបានសំណើចនោះអី !!..សប្បាយចិត្តដែរតើ !!..

        អរគុណ នឹងរង់ចាំរឿងផ្កាស្រពោន ។ ជំរាបលា..
        .

      • ហនុមាន ថា:

        ត្របាក់បានតែរាងស្រឡូនៗរ៉េ ចំពោះមាឌធំ(កាម៉ាប់)ដូចចុងភៅចំណាន ប្រហែលគ្មានផ្លូវរ៉េ មើលទៅ ? 😀 អាមេរិក ដោយទីក្រុងរ៉េ ចុងភៅចំណានបានទៅលេង ឡងបិុច មែនរ៉េ ? មេចមិនសំបូរបើទីនោះជាទីក្រុងខ្មែរ ហើយហ្នឹង ! ខ្ញុំបានទៅលេងម្តងដែរតើ សប្បាយភ្នែក នឹង សប្បាយក្រពះណាស់ ។ និយាយពីម្ហូបខ្មែរ មិនខ្វះ ហើយនឹងស្រីៗខ្មែរ ទៀត ខុសតែម្យ៉ាង ព្រោះសុទ្ធតែ ស្រីខ្មែរ អាមេរិកាំង( ស្រីខ្មែរ សក់ ពីរ បី ពណ៌នោះណា ) គ្រាន់តែឃើញឆ្អែត ! ឈប់ចង់មើលនឹកនា ដល់អីផ្តេសផ្តាស តាហ្មង ! អត់បាន ចំរើនអាយុរ៉េ កាលនោះ ! បើឃើញស្រីខ្មែរ កាលនោះ ប្រហែលសុំដាក់ពាក្យ(application) សុំអីៗ បាត់ ! អត់ឡាហូតខ្ញុំ ! 😀

        ហ្នឹងហើយ ចង់មានអាយុវែង នឹង ស្រកទម្ងន់ ចូលផ្ទះ ខ្ញុំញឹកទៅ ប្រកដជា បានជោគជ័យ មិនខានរ៉េ ! បាទ រឿង ផ្កាស្រពោន ដាក់ឆាប់ៗនេះហើយ ។ ងៃមុន សាក google បានរកឃើញ ៣៩៦ កំហើញ សុទ្ធតែ បទ និយាយពី ផ្កាស្រពោន ។ សូមរង់ចាំទស្សនា(បានរកឃើញភាពយន្តនៅយូរធូប) នឹង ស្តាប់ កំសាន្ត ! អរគុណ ចុងភៅចំណាន បានឆ្លៀតចូល មក ចំរើនអាយុ !

  9. ប្រជុំចម្រៀងខែ្មរ ថា:

    ជំរាបសួរបង! ពិតជាមាន​កំពុងធំជំរំចិត្តនៅទីនេះមែន។​ ខំរត់រកគ្រប់ហាង​ អស់ពេលជិតកន្លះឆ្នាំ​​ តាមពិត រត់មកពួន​សម្ងំនៅផ្ទះបង សោះ!….។
    ខានស្តាប់ល្ខោននិយាយ​​ហ្នឹង! យួរហើយបងអើយ!::អរគុណធំៗៗ..៕

  10. ខាន​ស្ដាប់​យូរ​ហើយ! ដោនឡូត​យក​មក​ស្ដាប់​ម្ដង​ទៀត​សិន ។

  11. អរគុណច្រើន។ ចាំថាធ្លាប់ស្ដាប់កាលពីតូចដែរ។ បើនិយាយអញ្ចឹង ក្មេងៗសម័យនេះ​ អ្នកដែលស្គាល់ល្ខោននិយាយ មិនច្រើនទេ។

    • ហនុមាន ថា:

      ជំរាប សួរ គីមស្រ៊ុន នឹង សូមស្វាគមន៍

      អរគុណដែលបានឆ្លៀតឧកាស ចូលលេង ផ្ទះ ខ្ញុំ ! បាទ ពិតណាស់ សម័យអាលូវគេ មិនសូវនិយមរ៉េ បានតែការ៉ាអូខេអីឯណោះទៅវិញរ៉េ ឯចំណែកអី្វជារបស់ខ្មែរ នោះ មិនសូវជាមានប្រជាប្រិយ ទៅវិញ ។ អរគុណ

      • ពីមុនសម័យ​រ៉ាដ្យូ បានគេនិយមល្ខោននិយាយ។ សម័យនេះ​ជាសម័យទូរទស្សន៍ បានគេចូលចិត្ត​ខារ៉ាអូខែ និង រឿងភាពយន្ដវិញ។ ការវិវឌ្ឍន៍​របស់សម័យកាល យើងចង់ទប់​ក៏ទប់មិនបានដែរ។
        ក្នុង​ល្ខោននិយាយនេះ ខ្ញុំសរសើរ​អ្នកសរសេរ​ប៉ារ៉ូលណាស់។ ស្ដាប់ទៅ​ដូចពិតអញ្ចឹង។

      • ហនុមាន ថា:

        បាទ ខ្ញុំក៏សូមសសើរពួកគាត់ដែរ ក្រុមល្ខោននិយាយនេះ បានសម្តែងរឿងជាច្រើនទៀត ដែល ខ្ញុំពើអាចរកឃើញនៅ រឿងចាស់ៗ ដែលធ្លាប់ពី​ក្មេង ។ ជំរាប សួរ គីមស្រ៊ុន នឹង សូមអរគុណដែលបានចូលលេង។

  12. វិចិត្រ ថា:

    អរគុណ​ពូ​ក្រៃ​លែង…ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ណាស់។

    • ហនុមាន ថា:

      ជំរាប សួរ វិចិត្រ
      អរគុណដែលបានចូលលេង ។ បាទ ប្រសើរហើយដែលក្មួយ ចូលចិត្ត ព្រោះ ល្ខោននិយាយនេះ មានបង្កប់នៅអត្ថន័យ ប្រដៅ កូនខ្មែរទូទៅ (រកឃើញរ៉េ?)ប្រពៃណី ទំនាមទំលប់ របស់ខ្មែរ ល្អឆ្ងាយពីរឿងសម័័យអាលូវឆ្ចាយណាស់ ក្មួយអើយ ! អរគុណសាជាថ្មី

  13. ចន្ទដារា ថា:

    អរគុណពូហនុមាន ដែលបានចែកចាយ រឿងល្ខោណល្អៗ ចាំខ្ញុំយកចែកនារីៗស្តាប់ ប្រុសៗមិនបាច់ស្តាប់រេ ។

  14. oudomheng ថា:

    ខ្ញុំពេញចិត្ត​ល្ខោន​និយាយនេះ​ណាស់ ព្រោះ​ពុក​របស់ខ្ញុំ​ចាក់​ឱ្យ​ខ្ញុំ​ស្តាប់ ហើយ​គាត់​ក៏​បានរលីងរលោង​ទឹក​ភ្នែកដែរ។ អរគុណសម្រាប់ការ​ចែករំលែកណាបងប្រុស។

  15. កុលាប ថា:

    .
    ជំរាបសួរបងហនុមាន

    ល្ខោននិយាយនោះស្តាប់មិនទាន់ចប់ទេ ចាំបង្ហើយល្ងាចថ្ងៃសៅរ៍
    នេះហើយ ។ រោគអត់ងងុយ ជាកំហុសខ្ញុំទេ ដែលប្រឹងតាមដាន
    បង្ហើយ តែមិនមែនជាកំហុសបងប្រុសឡើយ ។ ខំដាក់ចែកចាយ
    ចំណាយពេលខ្លួនឯងមួយគំនរធំបែបនេះ នរណាបន្ទោសពិតជា
    មនុស្សយ៉ាប់បំផុតហើយណា៎ !.. អរគុណធំៗម្តងទៀត និងសូម
    យកបញ្ញើ ផ្ញើជូនបន្ត ចែកគ្នាឆ្ងាញ់នោះអី !!..ទើបបានទទួលល្ងាច
    ថ្ងៃសុក្រនេះ !.មិត្តភក្តិដាក់តាមប្រៃសណីយ៍ពីថ្ងៃអង្គារ 11,50 Kg..
    សូមអញ្ចើញឆ្ងាញ់ !.. រដូវអំបុកមកដល់ហើយ ..

    http://www.khmercity.net/photo/19112010-1?xg_source=activity

    ខាងក្រោមនេះជាក្បួនធ្វើ ‹‹ មីអំបុក ›› ក្រែងទីនោះមានអំបុក
    រៀនធ្វើតាមខ្ញុំប្រាប់ទៅ ឆ្ងាញ់ណាស់ ទុកបានយូរទៀតផង !.

    – កុំភ្លេច ចែកបងសំណាង ម្ចាស់បន្ទប់ជជែកខ្លះៗ កុំកំណាញ់ពេក !!

    http://www.khmercity.net/photo/12022010-3?context=user

    សុខសប្បាយផងដែរ សង្ឃឹមថានឹងបានឆ្ងាញ់ក្រោយពីសំលឹង
    រូបភាពរួច ..ហេសហេ…និយាយលេងទេ កុំឱយមានបាប
    ព្រះម្ចាស់ថ្លៃអ៊ើយ !.. 😀
    &&&&&&&&&&&&&&&&&&&&&&&&&

    • ហនុមាន ថា:

      បាទ អរគុណច្រើន ចុងភៅចំណាន ! ដែលបាននឹកគិតដល់ខ្ញុំ មានអំបុក ត្រីឆ្អើ អីឯណាច្រើនស្អេកស្កាស់ផង ? គ្រាន់តែឃើញលេបទឹកម៉ាត់ឡើងហើមពោះទៅហើយ ! ចុះទំរាំ បានសាកទៀត មិនដឹងយ៉ាងណាយ៉ាងណីរ៉េ ? មិនដឹងធ្វើបានឬអត់រ៉េ មីអំបុកហ្នឹង ? ហើយយ៉ាងមេចបានដាក់ឈ្មោះ អី អាក្រក់អាក្រី មេស ? លេងសុទ្ធតែ មីអំបុក មីអំបាញ់ 😀 បើឆ្ងាញ់ ប្រហែលទុក មិនបានយូររ៉េ ព្រោះ បើឆ្ងាញ់ ចូលក្នុងមុង ក៏លួចអកដែរ មែនរ៉េ ?

      ចុះខ្ញុំឯណាទៅ កំណាញ់នោះ គាត់អាចចូលទៅយកដោយខ្លួនឯងបានតើ បើខ្ញុំយកជូនគាត់ ខ្លាចគាត់ថា ខ្ញុំអោយគាត់តិច ម្លោះហើយអោយគាត់ ចូលយកខ្លួនឯងរ៉ៅ ទើបពេញបំណងគាត់ មែនរ៉េ ? 😀

      បាទ តាមសម្រួលចុះ ស្តាប់តាមតែពេលវេលាកំណត់ជូន ខ្ញុំមិនទៅប្រញាប់យកវិញឯណា តាមតែពេលវេលា កំណត់ជូនទៅ មិនបាច់បង្ខំរ៉េ ។

      និយាយលេងអត់បាបរ៉េ ឯរឿងដែលបាបនោះគែដាក់អោយគ្នាលេបទឹកមាត់ នែក អាហ្នឹងបាបធំណាស់ ! អូ អាលៃតែប្រូ ភ្លេច ជំរាប សួរ ។ ជំរាបសួរ បាទ សាយសាបុករ៉េ ? អរគុណបានឆ្លៀត ចូលជូនដំណឹងដល់ម្ហូបឆ្ងាញ់ៗ ។ អរគុណ

  16. កុលាប ថា:

    ជំរាបសួរ បងប្រុសចិត្តល្អ !..

    ចេះតែថាហ្មង !.. អត់ឃើញមានសរសេរឈ្មោះ
    អ្នកបកប្រែតូប្រុសផងហ្នឹង ?!!.. ខំតែរត់មកមើល
    ហត់សឹងដាច់ខ្យល់ស្លាប់ !!.. យ៉ាប់មែន !!..

    ខ្ញុំបានលុបរូបភាពសរសេរខ្មែរខុសនោះហើយ..
    ទើបបញ្ចូលរូបថ្មីទៀត និងបង្កើតជាអត្ថបទប្លកមួយ
    រក្សារទុក ជាឯកសារផ្ទាល់ខ្លួនផងដែរ ។

    – នេះជាទំព័រ សំរាប់បញ្ចូលវីឌីអូ៖ http://www.khmercity.net/video/1757607:Video:1015549
    មិនទាន់ប្រាប់ពីឈ្មោះតួសម្តែងប្រុសទេ ព្រោះរកមិនទាន់ឃើញ។

    – នេះជាអត្ថបទប្លក៖ http://www.khmercity.net/profiles/blogs/1757607:BlogPost:1038235

    អរគុណ ច្រើន និងសូមបានប្រសើរឡើង ពីទុក្ខសោកសង្រេង
    ចំពោះ‹‹ សោកនាដកម្ម​នៅ​លើស្ពានកោះ​ពេជ្រ ››ផងដែរ ។

    ដោយរាប់អាន
    &&&&&&&&&&&&&&&&&&&&&&&&&&&&&&&

  17. vsthea ថា:

    ចូលមកក្រោយគេ ប្រហែលគស្ដាប់អស់ហើយ ។ ណ្ហើយចុះស្ដាប់ក្រោយគេក៏មិនអីដែរ ។ អរគុណ លោកហនុមានដែលបានចែករំលែក ។ ស្ដាប់ទៅ អ្នកសម្ដែងនិយាយបែបធម្មជាតិតែម្ដង ។

  18. yen ratana ថា:

    ពូអើយ អរគុណច្រើនណាស់ ប៉ុន្តែពូអើយខូចវគ្គ១,៣,៦,៨,១២ ខ្ញុំទាញយកឥតបានទេ ពូមានទេ បញ្ចូល​វិញផងខ្ញុំចង់បានណាស់ព្រោះដាច់សាច់រឿង

  19. yen ratana ថា:

    អរគុណ​ ច្រើនពូ!

  20. មុ៉លម៉េង. នី ថា:

    សូមអគុណខ្មែរមួយជាតិខ្ញុំរកយូហើយនូវល្ខោននិយាយតែេពេលនេះជួបហើយ ។ហើយអគុណច្រើនៗដែលបានចែកចាយនូវល្ខោននិយាយទាំងអស់នេះដើម្បីអោយកូនខ្មែរសម័យនេះបានស្តាប់និងបន្តថែរក្សាទុក្ខជា
    កេរ្តិ៍តំំណែល។ខ្ញុំចង់អោយកូនខ្មែរទាំងអស់ស្តាបល្ខោននិយាយអោយបានច្រើន ដើម្បីកុំអោយបាត់បងបងនូវសិល្បៈខ្មែរយើងមួយនេះ។ហើយខ្ញុំសង្ឃឹមថានិងមានអ្នកស្តាប់ច្រើនហើយបន្តរក្សានូវល្ខោននិយាយទាំងនេះទុកអោយបានយូរតទៅមុខទៀត។ សូមអគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: