ខែ វិចិ្ចកា Wallpaper

សូមជំរាបសួរ ប្រិយមិត្តទាំងអស់ ពីនាយសមុទ្រម្ខាង

សុខទុក្ខយ៉ាងណាដែរ? សង្ឃឹមថាអ្នកទាំងអស់មានក្តី សុខសប្បាយជាធម្មតារ៉េ ។ បាទ ដល់ខែទៀតហើយ មួយឆ្នាំនេះ ជិត កន្លងទៅយ៉ាងបន្ទាន់ហន់ជាទី បំផុត ។ មិនដឹងជាមានអីចែក ខែនេះ ក៏ បាននាំយក រូបភាពខ្លះ ទុកដាក់ លំអរកំព្យូទ័រ មើលលេង ។ គួរពុំគួរ សូមមេត្តាខន្តីអភ័យទោស ។ រូបខាងក្រោមមានន័យទូលាយណាស់ ជីវិត ពេលវេលា ចាត់ទុកដូចជាទឹកថ្លាក់ហូរពីកំពូលភ្នំ គ្មានពេលត្រឡប់វិញរ៉េ ។  ទឹកហូរមិនដែលហត់  សន្មត់មិនអាចយកជាផ្លូវការ  ពេញរៀបការគ្មានន័យថាមានចិត្តមេត្រី  ប្រហុកទាំងអស់គ្មានន័យថាធ្វើពីត្រី  ពាក្យផ្អែមល្ហែមជាពាក្យបោកសម្តី  មុនធ្វើអ្វីៗ សូមគិតមើលផង !  អុញ ច្រឡំ ចូលសុភាសិត ចិនបាត់ហើយ ! 😀

អាចទាញយករូបខាងលើនៅទីនេះ

អាចទាញយករូបចៅៗនៅទីនេះ

Advertisements

16 Responses to ខែ វិចិ្ចកា Wallpaper

  1. អរគុណច្រើនលោកបងហនុមានដែលបានចែកនូវកាដូពិសេសសំរាប់ខែវិច្ឆិកានេះតែនែ…..​ 🙂 បើអោយញ៉ុមរើសយករូបមួយក្នុងចំណោមរូបខាងលើនេះណា ញ៉ុមសូមរើសយករូបអូនចៅ…..អាស់ចាលំរូបចៅៗដាក់លើ Desktop ហើយ ហិ…ហិ…ហិ… 😆

    • ហនុមាន ថា:

      បងដឹងហើយ បងដាក់រូបចៅ ៗ សំរាប់តែ ក្មេងៗហ្នឹងណា ឯរូបខាងលើសំរាប់តែតាៗ យាយៗ នឹងអ្នកមាន ប្រពន្ធ ឬ ប្តីរួចហើយ ឯរូបក្រោម សំរាប់ប្អូនៗហ្នឹងឯង ! យ៉ាងណាៗកុំអោយសង្សាឃើញ ប្រយ័ត្ន បែកកញ្ចក់ កំព្យូទ័រ ! 😀 ជំរាប សួរ នឹងអរគុណ ដែលបានចូលលេង ក្មេងល្ងង់

  2. ហេ….ហេ….សំណាងហើយដែរញ៉ុមអត់មានសង្សានុះ 😀 ចឹងញ៉ុមអត់ភ័យរឿងបែកកាចក់ ជុចជុចទ័រនឹងរ៉េ……. 😆
    អូហ៏…..យាយម៉ាង៉ៃហើយបិះភ្លេច ជំរាបសួរបងវិញ កិ..កិ..កិ… 😀
    ជំរាបសួរបង 🙂 !!

  3. ឧត្តម ថា:

    រូបភាពបងប្រចាំខែណាក៏ដាក់រូបចៅច្រីៗឲ្យមើលដែរ»! 😀
    ជិតខែរងារហើយ….

  4. ខ្ជិលជំរាបសួរ សូមសសើរតែម្ដង ហិហិ
    រូបភាពនេះពិតជាស្អាតណាស់ មិនដឹងថារូបភាពនឹងមានមែនឬអត់ទេនឹង??

    • ហនុមាន ថា:

      ហេស បានក្លាយជាគ្រូ កុំអោយមានមកអើតឯងបន្តិចតាហ្មង ! មេចក៏ថាអត់មាន មានតើ តែគ្រាន់តែអត់ដឹងនៅឯណា ? ជំរាប សួរ វ៉ាន់ ឃា នឹង សូមថ្លែងអំណរគុណបានចូលលេង

  5. achharia ថា:

    សួស្ដី ហនុមាន !
    រូបទឹលធ្លាក់នេះពិតជាស្អាតមែន សុំចម្លងយកប្រើការនិងដាក់តាំង
    នៅប្លក់ខ្ញុំដែរហើយ ។ អរគុណ ហនុមាន បានចែកចាយរូបស្អាតៗ ។
    សូមបានសុខសប្បាយ ឡើយសិនហ៊ា ! 😆

    • ហនុមាន ថា:

      បាទ ជំរាប សួរ ឆាយ៉ា
      សុខទុក្ខយ៉ាងណាដែរហ្នឹង ? បាត់មុខបាត់បាត់យូរ ។ បាទ យកចុះ ខ្ញុំដាក់ជូនហើយ ។ អរគុណបានឆ្លៀតចូលលេង សូមបានសេចក្តីសុខ សប្បាយ​!

  6. កុលាប ថា:

    .
    ជំរាបសួរ !. សួស្តី !.. មានចំណីឆ្ងាញ់មកជូនដល់ក្នុងផ្ទះ ..
    ហេសហេ.. មានតែម្ហូបទេណា៎.. បាយរកខ្លួនឯងទៅ 😀

    – សម្លម្ជូរអាស៊ើង !.. សូមទោសគឺឈ្មោះប្រទេសជាប់យើង
    ខាងកើតនោះអី !.. មិនដឹងមេចបានខ្មែរហៅចឹង !..
    http://www.khmercity.net/photo/20102010-2?context=user

    – បាយដំណើបចំហុយដាក់ខ្ទិះដូង ញ៉ាំជាមួយស្វាយទុំ
    ជាចំណីអ្នកស្រុកបាត់រំពាត់ ៖ 😀
    http://www.khmercity.net/photo/20102010-1?context=user

    រីករាយថ្ងៃឈប់សំរាកលំហែរកាយ
    .

    • ហនុមាន ថា:

      ជំរាប សួរ ចុងភៅចំណាន
      អរគុណដែលបានយកមកម្ហូបមកជូន ។ ឆ្ងាញ់ណាស់ ឆ្ងាញ់មែនទៀន គ្រាន់តែឃើញ លាបទឹកមាត់ ឡើងបោងពោះទៅហើយ ចុះបើបានញាំប្រហែល ជាដាច់លេវខោហើយមើលទៅ ! 😀 ហេស​ហេស​កាលមិនទាន់បានទៅមើលរូបភាព ឃើញដាក់ថា អាសើុងៗ ស្មានតែសម្លម្ជូរ សាច់ឆ្កែ តាមពិតសម្លម្ជូ យៀកណាម សោះ ! 😀 ស្រុកបាត់ពូថៅ ញាំបាយ ស្អិតៗអាចឹង បានស្រីៗ សាច់អោយហ្មត់ខៃ ចរណៃភ្លឺដូចពេជ ! អរគុណដែលបានចូលម្តងៗយកសុទ្ធតែម្ហូបដែលហ៊ារទឹកមាត់ជូន !

    • កុលាប ថា:

      .
      ហេសហេ..ចូលចិត្តតែច្រឡំខុសចឹង ?!..
      បែបធ្លាប់ភ្លក់រសជាតិសាច់សត្វប្រភេទហ្នឹងមែនដឹង ?!
      ចុះម្តងនេះមេចក៍មិនច្រឡំថា ៖ សម្លម្ជូរស្រីយួន
      ទៀតទៅ !!. 😀

      បំណាច់ជាធ្លាប់ស្រក់ទឹកមាត់ទៅហើយ សូមបង្ហាញ
      ជ្រក់ស្ពៃបន្តទៀតផងណា៎..លោកបងស្វា.. កុំអោយ
      មានបាបកម្មអី !..ហេសហេ..គួរអោយអាណិតដែរ!!..
      http://www.khmercity.net/photo/1757607:Photo:1003803

      • ហនុមាន ថា:

        ហើយក៏អាក្រក់អាក្រីមេស អ្នកណាចាំបាច់ស្លស្រីយួននោះ គេញាំឆៅៗរ៉េ ! រស់មកដល់សព្វងៃ បើកុំបានតែគោត្រឹកហ្នឹង ស្មានថាបានរស់ដល់សព្វងៃហ្នឹងអី ? 😀 អរគុណ បានយកជ្រក់ស្ពៃ មកផ្ញើរ នៅតែអត់អាដែលខ្ញុំ ! អត់ អត់ អត៉ អត់ ឡាហូត ! 😀 ជំរាប សួរ នឹង សូមអរគុណ !

    • ហនុមាន ថា:

      ជំរាប សួរ សេរីបុត្រ

      យីស បាត់មុខ បាត់យូរ សុខសប្បាយជារ៉េ ហ្នឹង ? អរគុណដែលបានឆ្លៀតឧកាស ចូលលេង ។ សង្ឃឹមថាបានសេចក្តីសុខសប្បាយជារ៉េ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: