ខែតុលា Wallpaper

ជម្រាប សួរ ប្រិយមិត្ត ពី នាយសមុទ្រម្ខាង !

អរគុណដល់អ្នករាល់គ្នាដែលបានឆ្លៀតឧកាស ចូលលេងផ្ទះ របស់ខ្ញុំ ។ មិនបានមួយបប្រិចភ្នែកសោះ មួយខែកន្លងទៅ យ៉ាង ឆាប់រហ័ស ។ បងប្អូន សុខសប្បាយយ៉ាងណាដែរ ហ្នឹង ?  បាទ ដល់ពេលទៀតហើយ គឺ វលភេភើ សំរាប់ខែតុលា ។  គួ ពុំគួសូមអភ័យទោស ព្រោះ យូរៗទៅ មិនដឹង បងប្អូន ចង់បានយ៉ាងណា ។ បើចង់បានសូមទាញយកចុះ បើ មានហើយ អរគុណដែលបានអញ្ជើញ ចូលលេង ។

សូមទាញយកនៅទេសភាពខាងលើនៅទីនេះ

បាទ សូមទាញយករូបចៅៗ នៅទីនេះ

Advertisements

41 Responses to ខែតុលា Wallpaper

  1. peehs07 ថា:

    ពេលថ្ងៃជិតលិចចឹង ទំនងដាក់រូប ហនុមាន ចរចេញយាត្រា រកចំណីឆ្ងាញ់ៗ បើបានជួបនូវ ម្រឹគ្គីម្រឹគាដូចខាងលើ ហនុមាន គិតយ៉ាងម៉េចដែរ?

    • ហនុមាន ថា:

      ជំរាប សួរ ភីសេវិន

      អរគុណបានចូលលេង។ បាទ សម័យអាលូវខ្ញុំអត់មានប្រើអំពើហឹង្សា សម្លាប់ ម្រឹគី ម្រឹគារ៉េ ។ ញាំតែម្ហូបដែលគេធ្វើស្រាប់ៗ អត់ចង់សន្សំបាបទៀតរ៉េ ជាតិនេះ ។ អរគុណ បានឆ្លៀតឧកាស ចូលលេង !

  2. កុលាប ថា:

    ជំរាបសួរ មនុស្សខិល !.. 😀

    សំបូររឿងឱយសើចមែន !. បើចៅហ្វាយក្រុងកាចក៍មិនថ្វី ..
    កុំឱយតែកូនចៅកាត់តាមទៅបានហើយ .. ខ្ញុំមានរបស់ផ្ញើ។
    អរគុណផងដែរ សំរាប់រូបភាពដ៍ស្រទន់នាពេលសាយ័ណ្ណ ។

    សួរមួយសិនចេះញ៉ាំ ម្ហូប និងបង្អែម ដូចបង្ហាញនេះអត់ ?.

    http://km-womenvision.ning.com/photo/3304008:Photo:25603?context=user
    http://km-womenvision.ning.com/photo/26092010-2?xg_source=activity

    រួចចេះញ៉ាំប៉ោមត្រាំ និងចំណីជូរៗ ដែរទេ ?.

    http://km-womenvision.ning.com/photo/3304008:Photo:25609

    ខ្ញុំបានយល់ព្រមនៅបន្តថែរក្សាទីនោះដដែរ !.. សាកល្បងមួយឆ្នាំសិន !..

    សុខកាយសប្បាយចិត្ត នារដូវភ្ជុំបិណ្ឌ ..ញ៉ាំអន្សមអោយច្រើនៗ
    ឆាប់បានកាម៉ាប់ណា៎..
    .

    • ហនុមាន ថា:

      ជំរាប សួរ ចុងភៅ ចំណាន

      អរគុណដែលបានបានយករបស់របរ​មកថ្វាយអាត្មា ក្នុង បុណ្យ ភ្ជុំបិណ្ធនេះ សូមអោយញោមស្រី បានជួបប្រទះនៅសេចក្តីសុខកាយ សប្បាយចិត្ត មានកម្លាំងបរិបូណ៌ កុំអោយមានស្គាល់នៅការនឿយហត់ ក្រខ្សត់ ល្ហែម ល្ហាម ដូចក្តាមក្នុងល្អី បើបានជួបបុរស សូមអោយមានចិត្តមេត្រី ថ្នាក់ថ្នមគ្នា កុំប្រើគ្នា ដូចក្របី ក្រែងគ្នាមានការភិតភ័យ ចងកជើង កដៃ សម្លាប់ខ្លួនឥតប្រណី ដល់ពេលនោះ ញោមស្រី ច្បាស់ជា មេម៉ាយ ហើយ ! 😀 និយាយលេងរ៉េ

      បាទ អរគុណ សុទ្ធតែម្ហូបពិសេស តាហ្មងពេលនេះ ! ថីក៏មិនចេះ ខ្ញុំជាខ្មែរ ស្អីក៏ចេះដែរ ក្រែងតែកុលាបវិញរ៉េ ដែលមិនចេះនោះ ! ហើយខ្ញុំបានខិលពីកាលណានោះ ? ហេស ហេស កាម៉ាប់ឯណា ធ្វើការ ដូចខ្ញុំ មិនងាយ កាម៉ាប់រ៉េ សុទ្ធតែលីភ្នំ ដំដែក ហែកមេឃនោះ អត់កាម៉ាប់ទៅកើត រ៉េ ខ្លាចតែ ចុងភៅ ចំណានរ៉េ ដែលកាម៉ាប់នោះ ! 😀 អរគុណ បាន នឹកនា ដល់ ហនុមាន ពេលមានម្ហូបឆ្ងាញ់ៗ

      • កុលាប ថា:

        ហ្អេ៎ បងប្រុស !.. ពរជ័យអីគេក៎ហូរហែរម្លេះ ?..
        ខ្ញុំសួរ ចូលចិត្តចំណីជូរៗដែរទេ ?..

        ដឹងអីថា៖ អ្នកនៅអាគាំងម៉ាប់ៗច្រើនណាស់ !..
        ហ៊ានថាចឹងព្រោះបានឃើញពិតមែន !.. កាលខ្ញុំទៅលេងណា៎

        ខ្ញុំញ៉ាំតែម្ហូបខ្មែរភាគច្រើន តែមិនប្រើប្រហុកទេ ញ៉ាំមិនបាន
        មានបញ្ហារមាស់ស្បែក ទឹកត្រីអាចជំនួសប្រហុកបានតើ !!..

        អរគុណ

    • ហនុមាន ថា:

      បាទ ចំណីជូរៗ ចេះតើ ជួនកាលអត់អីពិសារ ទឹកខ្មេះម៉ាដប ខ្ញុំយិតទាល់តែមត់ឡេវហ្នឹង ! 😀 អាជូរៗ លេខមួយខ្ញុំ ! បាទ ពួកនៅអាមេរិកកាម៉ាប់ព្រោះ ពួកគេខ្ជិល មិនឧស្សាហ៍ ធ្វើការ ដូចខ្ញុំ ! កុលាបជួបសុទ្ធតែពួកដេកសីុហ្នឹង ! បើបានជួបខ្ញុំវិញប្រហែលជា លាន់មាត់ថា ចុះអាតាបិុនោះអីក៏ស្គមមេស នៅអាមេរិកហើយ ដូចជាគ្មានរបស់សីុអាចឹង ? 😀 មែនរ៉េ ?

      ស្លាប់ហើយ កើតជាជាតិខ្មែរអត់ញាំប្រហុក ដូចជា មនុស្សអត់ស្លៀកខោអចឹង ! 😀 បាទ អរគុណសាជាថ្មី !

      • កុលាប ថា:

        ហ្អេសហ្អេ៎….ចេះតែថាហ្មង !.. ខោរស្លៀកតើ !.
        ច្រើនជាន់ទៀតហ្នក ទើបគេមិនមើលងាយ .. 😀

        នៅញ៉ាំម្តងម្កាលតើប្រហុក តែមុនញ៉ាំត្រូវលេបថ្នាំ
        ជាមុនសិន !.. កម្មមែន !.. ម្លោះហើយទើបសំរេច
        ឈប់តែម្តងទៅ !.. មិនបញ្ហាច្រើនផង ។
        .

      • ហនុមាន ថា:

        ប្រសើរហើយអាចឹងនោះ ស្លៀកច្រើនជាន់ ដល់ពេល រាគនោម មិនអាសន្តធំហើយអាចឹងនោះ ? 😀 បាទ ពិតជាកម្មមែនហ្នឹង មុនញាំលេងសុទ្ធតែលេបថ្នាំនោះ កម្មមែន ! 😀

      • កុលាប ថា:

        ប្រយ័ត្នគេថា ស្គមហ្នឹងជាមនុស្សាកើតអេដ៍ទៅវិញ
        វីវរហ្មង!. 😀

      • ហនុមាន ថា:

        កើតអេដ៏ឯណា មនុស្សនៅកម្លោះចេស ហ្នឹង ? មិនដែលហ៊ានអីៗផង អ្នកកើតអេដ៏ មិនអាចសន្និឋានបានថាសុទ្ធតែអ្នកស្គមៗបានរ៉េ អ្នកកាម៉ាប់ៗ ក៏ អាចកើតអេដ៏បានដែរ អេដ៏អត់មានរើសមាឌរ៉េ ! សូម្បី ជ្រូកក៏អាចកើតអេដ៏បានដែរ ! 😀

  3. វិសាល ថា:

    សុំយកតែរូបខាងក្រោមទេ :mrgeen:

    • ហនុមាន ថា:

      ជំរាប សួឬ វសាល

      បាត់មុខបាត់មាត់យូរឃើញតែច្រមុះ សុខសប្បាយជារ៉េ? ហើយទៅដល់ណា ដែរ ? អរគុណ នឹងមានសេចក្តីនឹករលឹក ដែលបាន ឆ្លៀតឧកាស ចូលលេង ។ បាទ​យកចុះ ដាក់អោយយកហើយ !

  4. កុលាប ថា:

    មើលហ្នក !.. ឆ្លងឆ្លើយម្លឹងៗ មិនឱយថា មនុស្សខិលម៉េចបានទៅ !!..
    វិសាល អ៊ើយ !.. យល់ឃើញដូចបងដែរទេ ?!..

    • ហនុមាន ថា:

      ចុះអ្នកណាថាហនុមានជាមនុស្ស គនោះ ? មានសីុ មានសង ហ៊ានផ្លោះរបង អូច្បាស់ជា យ៉ាប់តាហ្មង ! 😀 វិសាល អត់ហ៊ានយល់ព្រមជាមួយរ៉េ ព្រោះវិសាលជាបក្សខាង ហនុមានស្មោះ ! 😀

      • កុលាប ថា:

        .
        ជាបក្សពួក តែមួយផងហ្អេ៎ លោកបងស្វា ?!..

        ចាំមើលណា៎.. ច្បាស់ជាទុកឱយនៅញ៉ាំចេកចឹង
        រហូតចុះ !.. ឈប់ផ្ញើចំណីឱយទៀតហើយ ..

        នេះជាលើកចុងក្រោយ ..បង្អែមសង់ខ្យាល្ពៅ …

        http://km-womenvision.ning.com/photo/05102010-1?context=user

      • ហនុមាន ថា:

        ចុមយក្យយ៉ាងណាយ៉ាងណីចុះ ? ប្រញាប់កាចមេស? បុណ្យភ្ជុំផង កុំចិត្តអាក្រក់ពេក ប្រយ័ត្នមានបាបបានប្តី អាក្រក់រ៉ៅ ? 😀 មិនដឹងជាញាំអី បើមិនចេកនោះ សម័យអាលូវ ពួកស្វាជៀនលឿន ណាស់ ដែលឃើញពួកស្វាដើរស្រាតដែរ? សុទ្ធតែ ខោខៅប៊យ លីអូ អីឯណោះ ចុងភៅចំណានអើយ ! 😀 បាទ អរគុណ បាននាំបង្អែមមកជូន សូមអោយជួបតែសេចក្តី សុខសប្បាយណា !

      • កុលាប ថា:

        .
        ញ៉ាំមិនទាន់អស់ទេ !.. ព្រឹកមួយជ្រុង ល្ងាចមកពីធ្វើការវិញ
        មួយជ្រុងទៀត .. ឆ្ងាញ់ណាស់ !.. ស្រក់ទឹកមាត់អត់
        បងប្រុស ? 😀
        ឥឡូវសល់ពាក់កណ្តាលទៀត ចង់បង្ហើយដែរទេ ?..

        និយាយមែនទែនណា៎..បើចង់ចេះធ្វើចាំខ្ញុំប្រាប់
        ប្រុសៗនៅបរទេសចេះធ្វើម្ហូបខ្លាំងជាងស្រីៗទៅទៀត
        ឯណោះ !..
        បើប្រុសៗមិនចេះការងារចង្ក្រាន គេថាប្រុសអន់ !..
        .

      • ហនុមាន ថា:

        បាទ អរគុណ ខ្ចប់ផ្ញើខ្ញុំបានរ៉េ ? ត្រូវហើយ បើប្រុសៗ ចេះ នឹង ប្រសប់ខាងជើងក្រាន មិនដឹងយកប្រពន្ធធ្វើអី មែនរ៉េ ? នៅម្នាក់ឯងមិនស្រួលជាង មែនរ៉េ ? និយាយអាចឹង បើប្រុសៗ ចេះ ថែទាំខ្លួនឯង ដាំស្ល ខ្លួនឯង បោកខោអាវ ខ្លួនឯង ស្រីៗ មានប្រយោជន៍ អីដែរ ? អាចឹងស្រីៗ មិនអត់ការធ្វើទៅហើយអីហ្នឹង ? 😀 អរគុណបានឆ្លៀតចូលលេង

      • កុលាប ថា:

        ស្រីៗ មានប្រយោជន៍ ឈរត្រួតដែរតើ !!.. 😀

      • ហនុមាន ថា:

        អុញនោះ ត្រូវផស់គេដែរតើ ! 😀 ជំរាប សួរ បាទ​ឆ្ងាញ់ឆ្លៀត បន្ថែមល្បោយទៀត !

      • កុលាប ថា:

        😀
        អត់មនុស្សស្រី ពិភពលោកច្បាស់ជាងងឹតសូន្យសុង !..
        ហេសហេ…
        តែបើអត់មនុស្សប្រុស ពិភពលោកនឹងមានពន្លឺដដែល..
        នេះជាច្បាប់ធម្មជាតិ …
        ហេសហេ..សូមទោស និយាយអោយតែបានសប្បាយ
        ទេណាបងប្រុស !!….

        អរគុណ

      • ហនុមាន ថា:

        បាទ ត្រូវហើយ អត់មនុស្សស្រី​ដូចក្របីអត់កន្ទុយអាចឹង ! 😀 បើអត់មនុស្សស្រី ប្រហែលជា ពួកក្រុមហ៊ុនលក់ទូរស័ព្ទដៃ គ្រោះថ្នាក់ចរាចរណ៍ មិនមានរ៉េ ! 😀 ហេស ហេស វាចារជ្រៅពេក ហនុមាន​អត់ហ៊ានលេងចូលរ៉េ !អរគុណបានចូលលេង

  5. ikhmerhome ថា:

    មិនដឹងថាលោកបងមានចៅស្រីស្អាតៗអញ្ចឹងសោះ! អញ្ចឹងខ្ញុំសូមធ្វើចៅប្រសារលោកបងហើយ។ បានឫទេ?

    • ហនុមាន ថា:

      ជំរាប សួរ ផ្ទះខ្មែរ នឹង សូមស្វាគមន៍
      អរគុណដែលបានឆ្លៀតឧកាស ចូលលេង ។ ចុះមានអី ចៅប្រសារ ក៏បានដែរ តែ តាមិនមែនជាអ្នកចាត់ចែងអនាគត ពួកនាងឯណា ស្រេចតែនាងៗ រ៉េ សីុសង បន្ថែមល្បោយ ស្រេចតែលើចៅចុះ ! 😀 អរគុណបានចូលលេង

  6. achharia ថា:

    រូបខាងលើស្អាតមែន ។
    រូបខាងក្រោម មើលអត់ឃើញច្បាស់ទេ :mrgreen:

    • កុលាប ថា:

      ទាញវែនតាមកលោកតា achharia ..ហេសហេ..
      ចៅជួយប្រាប់យកបុណ្យទេណា៎.. សូមទោស ។
      .

      • ហនុមាន ថា:

        ហេស ហេស ហាស ហាស ពិតជាមិនច្បាស់មែនឬ ? អាចឹងចេញខ្ញុំហើយ ខ្ញុំមើលធ្លុះ ដល់ត្រើយម្ខាងទៀតនោះ ! 😀 និយាយលេងរ៉េ កុំប្រើវែនតាអី ខ្លាចពន្លឺ ចាំងពី កញ្ចក់ឆេះ អស់ខោ អស់អាវ រិតតែយ៉ាប់ដល់ខ្ញុំអ្នកដាក់ទៀត ! អរគុណ ដែលបានឆ្លៀតឧកាស ចូលលេង ជំរាប សួរ ឆាយ៉ា !

    • achharia ថា:

      .
      អូ៎ ប្រជុំចម្រៀងខែ្មរ
      គ្រាន់តែទៅមិនទាន់ដល់ផង ពិរោះមុនពីចម្ងាយបាត់ហើយ ។
      សូមតយកទៅដាក់ស្ដាប់នៅភូមិខ្ញុំថ្មីមួយរយៈសិនហើយ ទំរាំ
      ខ្ញុំសន្សំលុយទិញបានដោយខ្លួនឯង ។

      គឺផ្ទះខ្ញុំភូមិសប្បាយៗ

    • ហនុមាន ថា:

      ជំរាប វណ្ណថន

      រាំឯណា ចាស់ហើយ រាំអោយដាច់សីលទៅអីហ្នឹង ! រឿងចៅៗ ស្រេចតែពួកគេ បើគេចង់ទៅ មិនបាច់ខ្ញុំហៅរ៉េ គេប្រាកដជាទៅចោលតាវា មិនខានរ៉េ ! បើពួកគេដឹងថាសប្បាយអាចឹងច្បាស់ជារាំ របូតសារុងហើយ មើល៍ទៅ ! 😀

      ឆាយ៉ា

      ភូមិសប្បាយដូចខ្ញុំធ្លាប់ចូលដែរ អរគុណ បានដាក់ភូមិនោះ ចូលវិញ ។

      • achharia ថា:

        .
        ហនុមាន !
        មិនមែនដាក់ចូលវិញទេ ព្រោះពួក Ning.com កោសរូស
        យកលុយគឺរើទៅទាំងភូមិរម៉ាំងរម៉ោកទៅដាក់ខាង http://grou.ps/ វិញ ។
        បាត់របស់របសអស់ច្រើនដែរ រើផ្ទះម្ដងៗអញ្ចឹងអែង 😆 ។
        វាជា beta version នៅឡើយ ខ្ញុំមិនទាន់បកប្រែអោយអស់ដែរ
        ទីនោះអាចមានវេបឃែមសំរាប់បង្ហាញសាច់ដុំដាក់គ្នាបាន 😆 ។

      • achharia ថា:

        វណ្ណថន !
        អរគុណច្រើនចំពោះចំរៀងដ៏ពិរោះៗអស់នោះ ។
        ខ្ញុំនឹងតអោយលឺទ្រហឹងពេញភូមិ​ សប្បាយៗ តែម្ដង ។

      • ហនុមាន ថា:

        អាចឹងរ៉េ អ្នកណាគេអ្នកាន់កាប់នៅភូមិហ្នឹង ? ម្នាក់ឈ្មោះ ដើមត្នោតមួយមែនរ៉េ ? ខ្ញុំ មិនធ្លាប់ប្រើរ៉េ ពួកអស់ហ្នឹងក្រៅពី ភូមិវើតប្រេស! ជំរាប សួរ ឆាយ៉ា ត្រូវហើយ កុំបើកឭៗពេក ប្រយ័ត្ន មេភូមិ សប្បាយៗ ធ្លាក់ពីគ្រែ ! 😀

  7. achharia ថា:

    ហនុមាន
    ភូមិ សប្បាយៗ នោះគឺខ្ញុំជាមេភូមិដូចមុនដដែល គ្រាន់តែដូរទីតាំង ។
    ម្ដងនេះខ្ញុំមិនហ៊ានចំហទ្វារទេ ព្រោះគេអោយហ្វ្រ៊ីៗតែ 10GB ប៉ុណ្ណោះ ។
    បើចង់សាកធ្វើមេភូមិ ធ្វើអ្នកបកប្រែ ចង់សាក html និង javascript
    ចង់បង្ហាញសាច់ដុំ សាច់កាភ្លៅគ្នាតាមវេបឃែមបែបងាយបំផុតមិនបាច់ចុះ
    ឈ្មោះចុះនាមអី គឺនៅទីនោះហើយ៖ http://grou.ps/
    ៏៌(ខ្ញុំអាចប្រាប់បាន កន្លែងបកប្រែជាភាសាខ្មែរនៅត្រង់ណា )
    .

    • ហនុមាន ថា:

      អរគុណ អត់ហ៊ានរ៉េ ដល់ទៅបង្ហាញសាច់កាភ្លៅអីហ្នឹង ខ្ញុំសុំចេញហើយ ព្រោះកាភ្លៅខ្ញុំសុទ្ធតែរមាស់ បែកស្រការព្រោងយ៉ាងនេះ អត់ហ៊ានរ៉េ ! 😀

  8. មករា ថា:

    ទាញអោយប្រពន្ឌញុំមើល

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: