អ្នកណាជាអ្នកបកប្រែពាក្យខ្មែរក្នុងវើតប្រេសជាភាសាខ្មែរ ?

ជំរាប សួរ ប្រិយមិត្ត ពី ចម្ងាយ !

ធម្មតាខ្ញុំតែងតែនាំរបស់របរ​មកជូន តែថ្ងៃនេះ ខ្ញុំមាន ចម្ងល់ខ្លះៗ ដែលទាក់ទងជាមួយការបកប្រែភាសា ក្នុងទំព័រ វើតប្រេសជាភាសាខ្មែរ ។ សូមឧទាហរណ៍ ដូចពាក្យ វាចារ ត្រូវប្តូរ មកជាមតិ ទៅ វិញ គួរតែទុកជាពាក្យ វាចារ ព្រោះបើនិយាយជាភាសាខ្មែរ ជា សំដី ដែល អ្នកសសេរបានឆ្លើយតប  មតិរបស់ខ្ញុំ គួរ តែប្រែមកជា វាចារ របស់ ខ្ញុំ ហើយពាក្យ ថា មីដៀ នឹងពាក្យ អាប់ក្រេដ គួរទុកជាភាសា អងគ្លេស ដដែល ព្រោះថា បើសសេរថា អាប់ក្រេដ ស្អីគេអាប់ក្រេដនោះ តើខ្មែរ អាចយល់បានរ៉េ ? ។

បើបានជាបកប្រែជាភាសាខ្មែរហើយ មេចមិនមកទាំងអស់ទៅ ដូចពាក្យថា Pending ( រងចាំការ យល់ព្រម ) នឹង ពាក្យ Spam ( វាចារអត់បានការ) មិនបាច់ចាំ​បកថា ស្ពែម តាមតែពាក្យ អងគ្លេសនោះរ៉េ !​។

វាមិនជាការសំខាន់អីរ៉េចំពោះខ្ញុំ សំខាន់បំផុត គឺសំរាប់ប្អូនៗដែលគ្នា មិនសូវយល់នៅពាក្យ របស់ជាតិខ្លួន បើយកជាភាសាខ្មែរ សូមធ្វើអោយត្រឹមត្រូវ មិនអាចបន្លែបន្លំ បំភ្លៃ ពាក្យខ្មែរ យកតាមពាក្យ របស់ជាតិដ៏ទៃ រ៉េ ។ នេះជាការយល់ឃើញរបស់ខ្ញុំជា ខ្មែរម្នាក់ តើអ្នករាល់គ្នាដែលជាខ្មែរដូចខ្ញុំម្នាក់ដែរមានការយល់យ៉ាងណាដែរ ?

Advertisements

16 Responses to អ្នកណាជាអ្នកបកប្រែពាក្យខ្មែរក្នុងវើតប្រេសជាភាសាខ្មែរ ?

  1. អ្នក​ដែល​សរសេរថា មតិ មីដៀ អាប់គ្រេដ​ ស្ប៉ាម នោះ​គឺ​ខ្ញុំ​អ្នក​សរសេរហ្នឹង​ហើយ។

    អំពីពាក្យមតិ៖ ពីមុន​គេ​បាន​បក​ comment មក​ជា​មតិ ក្រោយ​មក​មាន​គេ​កែថា វិចារ (មិនមែន​វាចា ទេ)ហើយ​ក៏មាន​គេ​កែចុះឡើងៗ មួយ​សន្ធឹក រវាងមតិ និង វិចារនេះដែរ។ ក្រោយ​ទៀតក៏​ស្ងាត់អស់។ ខ្ញុំ​ជា​អ្នក​ចុងក្រោយ​គេ​ដែល​បាន​ស្នើ​ពាក្យ មតិ​ នេះ​ឡើង​វិញ។ ពាក្យ មតិ យើង​បាន​ប្រើ​មក​យ៉ាង​ទូលំ​ទូលាយ ដូច​ជា​ទិវា​បញ្ចេញ​មតិ បញ្ចេញ​មតិ មាន​មតិ សុំ​មតិ។ល។

    ហនុមាន អាច​ច្រលំ​ពាក្យ វិចារ និង វាចា ពាក្យ​ពីរ​នេះ​គឺ​ខុស​គ្នា។ វិចារ គឺពិចារ ដែល​យើង​ច្រើន​និយាយ​ថា ពិចារណានោះ។ វាចាគឺសម្ដី។ មតិ​គឺ គំនិត យោបល់។

    អំពីពាក្យ media, upgrade, spam សរសេរជា media, upgrade, spam រឺសរសេរជា មីដៀ, អាប់គ្រេដ, ស្ប៉ាម? ទស្សនៈ​ខ្ញុំ​គឺ​ដូចគ្នា​ទេ។ យើង​មិន​ទាន់​ដឹង​ រក​ពាក្យ​អ្វីជា​ខ្មែរមក​ជំនួស​អោយសម។ ដូច្នេះរឺមួយសរសេរជា អក្សរ​ឡាតាំង រឺមួយ​សរសេរជាអក្សរ​ខ្មែរ។ ហេតុអ្វី​បាន​សរសេរ​ជា​ខ្មែរ​ទៅ​ជា​មើល​មិន​យល់​ទៅ​វិញ? ដូចជា unicode យើង​សរសេរថា យូនីកូដ​នេះ​ជា​ដើម។

    តែយ៉ាងណាក្ដី​យើង​មាន​វេទិកា​បញ្ចេញ​មតិ​លើ​ការបក​ប្រែ​ពាក្យ​នីមួយ​ៗ ដែល​កំពុង​តែ​ខ្វះ​កំលាំងធ្វើ៖ 2khm.wordpress.com

    • ហនុមាន ថា:

      ជំរាប សួរ វិចិត្រ
      អរគុណដែលបានតបនៅសេចក្តីយល់ (យល់ច្រឡំ)របស់ខ្ញុំ នឹងចំណាយពេលវេលា តបនៅសំណួរ របស់ខ្ញុំ ។ ខ្ញុំថាតាមតែការដែលធ្លាប់ឃើញនៅពាក្យ វិចារ នឹង មតិ ខ្ញុំយល់ថា នឹងធ្លាប់តែឃើញវាចារ ក្រោយៗមកក័យល់ថាវាជាពាក្យមួយដែលសមរមជាមួយនឹង វើតប្រេសជាភាសាខ្មែរ មែន ។ តែអ្វីៗដែលធ្លាប់តែឃើញ ហើយក្រោយមកក៏ប្រែក្លាយជាពាក្យមួយផ្សេងទៀត នេះប្រហែលជាទម្លាប់របស់ខ្ញុំរ៉េ មិនទាន់សាំភ្នែកនៅឡើយ តែទោះជាយ៉ាងណាក៏វាជាកម្លាំងចិត្តរបស់វិចិត្រដែរ ដែលខិតខំ បកប្រែនៅពាក្យទាំងនេះដែរ។​

      បើវិចិត្រ ចង់ប្រែ media,upgrade,spam សូមរកពាក្យខ្មែរ ដាក់ចុះ ចំពោះ ពាក្យ យូនីកូដ ខុសគ្នា នឹង ពាក្យ ដែលវិចិត្រ បានពោលនៅខាងលើ ព្រោះ ពាក្យ media, upgrade,spam មានពាក្យខ្មែរតើ បើបើកវចនានុក្រម​រកពាក្យខ្មែរនោះ ប្រាកដជាគ្មានរ៉េ ។ ការបកប្រែភាសា អងគ្លេស មិនមែន បកពាក្យទៅពាក្យឯណា ជួនកាលត្រូវបកពីពាក្យទៅន័យរបស់អត្ថបទ(ឃ្លា) ខ្ញុំបាទ មិនមែនជាអ្នកជំនាញ ខាងភាសា ខ្មោចអីរ៉េ គ្រាន់តែស្វាមួយរូបដែលរត់ចោលស្រុក តែទោះជាយ៉ាងណា ក៏នៅខិតខំរៀនសូត្រភាសា ខ្លួនដែរ ថ្វីបើការរៀនសូត្ររបស់ខ្ញុំមិនបានជ្រៅជ្រះដូចអ្នកដ៏ទៃ តែ ខ្ញុំនៅតែខ្មែរ ចេះទៅដល់ជើងមេឃក៏នៅតែខ្មែរ ខ្មែរមួយជាតិ ! ។

      ជួនកាលពាក្យខ្លះ យើង មិនអាចបកជាខ្មែរបាន ដូចពាក្យ យូនីកូដ Unicoded,Mac OS, Window,Vista, Dell ជាហូរហែរអាចឹងទៅ គួតែទុកពាក្យនោះដូចភាពដើមវិញចុះ ។ ត្រង់វិចិត្រសួរ ថា សសេរខ្មែរហើយនៅមិនយល់ទៀត ដូច ពាក្យ Spam, Media បើបានជាប្រែហើយ មេចមិនរកពាក្យដាក់ ឧទាហរណ៍ ពាក្យ Spam មេចចាំសសេរខ្មែរ ស្ពែម ? មេច​មិនសសេរ ថា (វាចារ ឬ មតិអត់បានការ)? ចំពោះខ្ញុំ Spam ស្រួលយល់ជាង ស្ពែម ដូចគ្នាមែនតែការយល់ ខុសពីគ្នា ។ ប្រហែលមកពីខ្ញុំរស់នៅស្រុកគេយូរគ្រាន់តែ ឃើញ ពាក្យ Spam ក៏យល់ទៅហើយ ថា ចង់និយាយពីអ្វី​នោះ បើឃើញ ស្ពែម ប្រហែល ខំបើក វចនានុក្រម មើល ហើយ ។

      មិនសំខាន់អី​រ៉េ ខ្ញុំគ្រាន់តែចង់ដឹងថាអ្នកណាជាអ្នកបកប្រែភាសា ខ្មែរនៅភូមិវើតប្រេសនោះ តែអាលូវ បានជួបនឹងស្គាល់ហើយ អស់ចិត្តហើយ ខ្ញុំក៏នៅតែប្រើវើតប្រេសដដែល មិនទៅណារ៉េ តាមតែការយល់ឃើញ របស់ វិចិត្រ នឹង អ្នករាល់គ្នា ចុះ ។ អរគុណ ដែលបានខ្នះខ្នែង ប្រឹងប្រែង ខិតខំ កែច្នៃ ភាសា ខ្មែរ ។ មិនចាំបាច់ភ័យអីរ៉េ ខ្ញុំអត់ចេះជេរ ប្រមាថ មើលងាយ ដូចម្នាក់ដែលរស់នៅប្រទេសបារាំងធ្លាប់ជេរវិចិត្រម្តងនោះរ៉េ 😀 ខ្ញុំចង់កែរប្រែពាក្យខ្លះដែលវិចិត្រ បានដាក់ក្នុង 2khm.wordpress.com​ តើខ្ញុំត្រូវធ្វើយ៉ាងមេចដែរ? ខ្ញុំអាចចូលទៅបានតែមិនអាចមានសិទ្ធ កែតម្រូវអី្វបាន ។ អរគុណ

      • ហនុមាន មានសិទ្ធិ​សរសេរ​ post លើ 2khm បាន។

        ពាក្យ media នេះខ្ញុំឆែក​មើល​វចនាក្រមហើយ មិនទាន់​មាន​ពាក្យ​ណា​សមរម្យ​នៅ​ឡើយ​ទេ។ មាន​គេ​បក​ថា ព័ត៌មាន តែប្រើ​ព័ត៌មាន មិន​ត្រូវ​នឹង​កាលៈ​ទេសៈ​នេះ​ទេ។ Media ក្នុង​នោះគេ​ចង់​សំដៅ​លើ ឯកសារសំឡេង វីដេអូ រូបភាព។ល។
        ពាក្យ upgrade : ខ្លះ​ថា ដំឡើងកម្រិត ខ្លះ​ថាដំឡើង​ថ្នាក់ …. ដូច្នេះ​មិន​ទាន់​មាន​ឯកភាព​គ្នា … ទោះ​ជា​យ៉ាង​ណា​ក្ដី
        spam comment ហ្នឹងបក​ថា មតិ​មិន​បានការ ក៏​ទំនង​ម្យ៉ាង​ដែរ។ ដូច្នេះ​ហនុមាន អាច​សាក​ល្បង យក​ទៅ​ស្នើ​នៅ​លើ 2Khm អោយ​គេ​អោយ​យោបល់​មើល។

      • ហនុមាន ថា:

        ជំរាប សួរ វិចិត្រ
        អរគុណ ដែលបានចូលលេង ខ្ញុំនឹងសាកល្បងមើល ។

  2. ហើយ​ម៉េច​ក៏​មិន​ចូល​រួម​ក្នុង 2khm.wordpress.com បងហនុមាន?

    • ហនុមាន ថា:

      ជំរាប សួរ ក្មេងស្រែ
      អរគុណដែលបានចូលលេង ។ ខ្ញុំ មិនសូវចេះខ្មែររ៉េ ទុកជូន មិត្តយើងដែលគ្រាន់ជាងខ្ញុំ ចូលរួមចុះ អរគុណ

    • បង​និយាយ​ដូច​ជា​ដាក់​ខ្លួន​ពេក​ហើយ! ចុះ​ញ៉ុម​មាន​ជា​អ្នក​ចេះ​មក​ពីណា, គ្រាន់​តែ​ថា បើ​យើង​មិន​ប្រឹងទាំង​អស់​គ្នា បាន​អ្នក​ណា​ធ្វើ? បើ​បណ្តោយ​អោយ​មនុស្ស​ម្នាក់ៗ​ យក​គំ​និត​ខ្លួន​ឯង​មក​ធ្វើ​ជា​ធំ ហើយ​បក​ប្រែ​ដូច​ពី​មុនៗ ម្ល៉េះ មិន​ដឹង​ជា​ភាសា​ជាតិ​លើ​ប្រព័ន្ធ​បណ្តាញ​ទៅ​ជា​បាយឡុក​បាយ​ឡ​ម៉េច​ទេ! យ៉ាង​ណា​ម៉ិញ, បង​ធ្វើ​នៅ​ទី​នេះ​ក៏​បាន ព្រោះ​លោកគ្រូ​សុវិចិត្រ​គាត់​ជា​អ្នក​វែក​ញែក​ស្រាប់! អរគុណ​បង!

      • ហនុមាន ថា:

        ជំរាប​សួរ ក្មេងស្រែ
        បាទ​មិនដាក់ខ្លួនរ៉េ ពិតណាស់ ខ្ញុំមិនបានសិក្សាភាសាខ្មែរ អោយបានច្បាស់លាស់ ដូច មិត្តយើង នៅភូមិនេះ រ៉េ ព្រោះ ខ្ញុំបានរត់ចោលស្រុកតាំងពី ក្មេងស្រែ មិនទាន់កើត ក៏ មិនដឹង ។ ខ្ញុំចេះដោយសាការខ្នះខ្នែង រៀនអាន នឹង សសេរខ្លួនឯង នៅពេលទំនេរ ចំណេះបន្តិចបន្តួច មិនអាចប្រៀបបាន នឹង អ្នករៀនសូត្រ ជ្រៅជ្រះ បាន ។ តែ ទោះបីយ៉ាងណា ក៏ ការខិតខំរបស់ខ្ញុំ មិនអត់ប្រយោជន៍ ដែរ ។ អរគុណ

  3. machmorn ថា:

    ខ្ញុំ​ក៏​មិន​ខុស​ពី​ហនុមាន​ដែរ ខាន​ចូល​ភូមិ​មួយ​រយៈ ដល់​ពេល​ត្រឡប់​មក​វិញ ឃើញ​មាន​សភាព​ប្រែ​ប្រួល​ច្រើន​ដូច​ជា មាន​សមាជិក​ថ្មី​ៗ​ច្រើន ការ​បក​ប្រែ​ក៏​មាន​ការ​វិវឌ្ឍ​ច្រើនទៀត ទោះ​ជា​មិន​ទាន់​ល្អ​ណាស់​ណា​ក៏​ដោយ តែ​អាច​ទទួល​យក​បាន ​សូម​សរសើរ សូម​បន្ត​សកម្មភាព​នេះ​បន្ត​ទៀត​ខ្ញុំ​នឹង​ចូល​រួម​ជាមួយ 🙂

    • ហនុមាន ថា:

      ជំរាប សួរ ម៉ន ( ម៉ាច )
      អរគុណ បានឆ្លៀតចូលលេង ។ បាត់មុខពីពិភពគុនយូរ យ៉ាងណាយ៉ាងណី ហើយ សុខសប្បាយជារ៉េ ? ពិតណាស់ ការរីកចំរើននោះមានពិតហើយ ខ្ញុំមិនគួរ រិះគន់ ដល់អ្នកបកប្រែរ៉េ តែ ខ្ញុំមិនមែនជាអ្នកឯកទេស ខាងភាសា ដែរ ចំពោះ ខ្ញុំផ្ទាល់ ភាសាអី ក៏ បានដែរ តែពាក្យខ្លះ ខ្ញុំមើលវាមិនទំនង តាមភាសា របស់ បច្ចេកទេស ខាងអិនធើនិត តែណោះហើយចុះ ខ្ញុំទុកនាទី​នេះ​ជូន មិត្តភ័ក្រ យើង ដែលមានបទពិសោធន៍ ច្រើនទៅចុះ ។ អរគុណដែលបានឆ្លៀត ចូលលេង

  4. សុផល ថា:

    ខ្ញុំសូមសរសើដល់អ្នកបកប្រែវើតប្រែស ហ្វេសបុក ជាដើម ទោះបីជាមិនទាន់ ទូលំ ទូលាយក៍ដោយ តែនេះជាជំហានដំបូង នៅពេលណាដែលយើងរកពាក្យ មួយសមរម្យល្អហើយ ហើយឯកភាពគ្នាថាត្រូវប្រើហ្នឹង យូរៗទៅខ្មែរយើងប្រាកដ ជាធ្លាប់ហើយ នេះគ្រាន់ជាមតិខ្ញុំប៉ុណ្ណោះ។ តែសំខាន់អោយមានប្រើសិន យូរៗទៅ វានឹងកាន់តែវិវឌ្ឃទៅៗហើយ។នៅក្នុងវើតប្រែស ខ្ញុំធ្លាប់តែប្រើភាសា អង់គ្លេស ដល់ខ្ញុំប្ដូរមកជាភាសាខ្មែរវិញ ធ្វើអោយខ្ញុំវង្វេងអស់។នេះជាការទម្លាប់ ទៅវិញទេបើតាមខ្ញុំយល់ ដល់ប្រើយូរៗទៅដឹងថាពាក្យហ្នឹងមានន័យថាម៉េច ហើយ។ អរគុណ នេះជាមតិខ្ញុំទេ មិនជាអ្នកចេះដឹងអីទេ ឥឡូវហ្នឹងរៀនបង្កើត វើតប្រែសហ្នឹងមិនទាំងទាន់ចេញជាអីផង តែដោយសារតែចូលចិត្ដចេះតែខំប្រឹង ទៅ។ sorry វែងបន្ដិចហើយ !

    • ហនុមាន ថា:

      ជំរាប សួរ សុផល
      អរគុណបានត្រឡប់ចូលមកលេងសាជាថ្មី ។ មិនវែងអីរ៉េ ប៉ុណ្ណឹងនោះ ការរិគគន់ របស់ខ្ញុំ មិនមែនចង់បង្អាប់បង្អោន ដល់ភាសា របស់ខ្លួនរ៉េ គ្រាន់តែ ពាក្យខ្លះ មិនសមរម្យ បើនិយាយពី យើង ដែលធ្លាប់តែប្រើ ភាសា អងគ្លេស ហើយបើបកជាភាសា ខ្មែរនោះ មានការឆ្គងខ្លះ តែ វា ជា មិនទៅ សំខាន់អីរ៉េ ។ សំណាង ណាស់ ដែលខ្ញុំមាន វើតប្រេស ជា ភាសាខ្មែរទុកគ្រាន់សសេរ បញ្ចេញ អត្ថបទ មតិ វាចារ យោបល់ ជា ភាសា របស់ខ្លួន ប្រសើរជាជាង ភាសា បរទេស ។ សូមកុំយល់ច្រឡំ ថាខ្ញុំគ្មានការអបអរ សាទរ ដល់ភាពរីកចំរើន របស់ ភាសា យើងអោយ សោះ ។ ខ្ញុំមានក្តីរំភើបដោយបាន កើត ស្គាល់ជា ជនជាតិខ្មែរ ថ្វីត្បិតជាយើងបានរត់ចោលស្រុកក៏ដោយ ក៏ ក៏យើងនៅសញ្ជាតិជាខ្មែរ ដដែល ខ្មែរមួយជាតិ ! ។ អរគុណ

  5. សុផល ថា:

    អរគុណហនុមាន ។ តាមពិតទៅ ខ្ញុំក៏ដូចហនុមានចឹងដែរ។ ខ្មែរមួយជាតិ​ !​ ខ្ញុំខ្មែរ រហូត !​ ហិហិហិ
    សុខសប្បាយណា !

  6. Vsann's Blogs ថា:

    ជំរាបសួរ! បងហនុមាន សុខសប្បាយទេបង? ប៉ុន្មានថៃ្ងនេះ ប្អូនឃើញផ្ទះបង ដូចជារវល់ខ្លាំងណាស់មែនទេបង? ប្អូនចង់ចូលរួមដែរ ប៉ុនែ្តអាល័យតែជាប់រវល់ ទទួលភ្ញៀវនៅទីនេះ។ ទុកការងាហ្នឹង! មួយភែ្លតសិនទៅ ណាបងហានណាម៉ាក់អើយ!! រួចហើយមកបន្ធូអារមណ៍ ឯណេះមួយភែ្លតសិនដែរទៅ ចាំត្រឡប់ទៅបន្តរការងាបងវិញ ​ព្រោះអីប្អូនឯណេះ ទើបតែបានបង្កក់កូនថ្មីៗ ដូច្នេះចង់អោយបងចូលរួមកាត់ខែ្សបូរ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: