ល្ខោននិយាយរឿង កន្លង់បាក់ស្លាបកុលាបបាក់ទង

ជំរាប សួរ ប្រិយមិត្តពីចម្ងាយ !

សង្ឃឹមថាអ្នករាល់គ្នា មានសេចក្តី សុខសប្បាយជាធម្មតារ៉េ ។ ប៉ុន្មានអាទិត្យនេះ ខ្ញុំពុំសូវមានពេលទំនេរ មិនទាន់បាននិពន្ធបន្ថែមនៅ ទុំមុនស្រគាល ហេតុហ្នឹងបានជាអ្នករាល់គ្នា មិនឃើញមាននៅផ្ទះ​របស់ខ្ញុំបាទ ។ តែជំនួននៅ ទុំមុនស្រគាល ខ្ញុំសូមនាំមកនៅល្ខោននិយាយមួយរឿងទៀត  ដែលខ្ញុំធ្លាប់ស្តាប់កាលពីនៅ ក្នុង ជំរុំ ខៅ អីុ ដាង ។ បើអ្នករាល់គ្នា​ចង់ស្តាប់សូមទាញ យកស្តាប់ចុះ ព្រោះនេះជាសិល្បះរបស់ខ្មែរយើងមួយដែលស្ទើរតែ បាត់ស្រម៉ោលនៅ បច្ចុប្បន្នទៅហើយ ! បើធ្លាប់ស្តាប់ហើយ សូមអរគុណដែលបានឆ្លៀត ឧកាស ចូលលេង ផ្ទះ របស់ខ្ញុំ ។ ពេលខ្ញុំមិននៅ មើលម្ហូប ក្នុងទូយក ញាំ តាមត្រូវការចុះ សូមមេត្តា​កុំតែយកទូទៅបានហើយ ! ។

កន្លង់បាក់ស្លាប កុលាបបាក់ទង សម្តែងដោយ ក្រុមសិល្បះជាតិ ដូចរឿង ស្នេហ៍កម្មភូមិធំ ដែរ ។ បើមានប្រការណាមួយមិនគប្បី សូមមេត្តាអភ័យទោស ! ។ អបដោយ ចម្រៀង មួយបទ ” ចម្រៀងអ្នកលក់ផ្កា  ” ដោយ ហុ៊យ មាស

សូមអញ្ជើញទាញយកនៅទីនេះ ជាទម្រង់ mp3 (សូមអភ័យទោស file មានទម្រង់ធំបន្តិចហើយ ៧៩ mb)

Advertisements

14 Responses to ល្ខោននិយាយរឿង កន្លង់បាក់ស្លាបកុលាបបាក់ទង

  1. កុលាប ថា:

    .
    សូមអរព្រះគុណ លោកម្ចាស់ថ្លៃ ហនុមាន 😀
    មិនទាន់មានពេលស្តាប់ទេ ចាំចុងអាទិត្យសិន !.
    តែបានទាញយករួចហើយ ។

    ចុះហេតុអ្វីបានជាសត្វកន្លង់ហ្នឹងបាក់ស្លាប ហោះហើរ
    បង្អួតរាងពេក ទាល់តែគេចាប់កាច់ស្លាបទេដឹង ?

    រីឯផ្កាកុលាបក៍ចឹងដែរ នៅសុខៗស្រាប់តែទងប៉ាក់បែបនេះ
    កើតដែរអី ? ហេសហេ..បែបមានព្យុះ ឬមនុស្សដើរបំពានហើយ !..

    ចំណែកល្ខោននិយាយដែលខ្ញុំព្រះករុណាចង់បាននោះ
    មានដែរទេ តេជគុណ ? នេះមកក្រឡឹងញយដងហើយ
    ព្រោះចង់បាន .. 😀 ឃើញទេ សើចយកចិត្តផងណា៎…

    សូមទទួលក្តីសុខទាំងកាយ សប្បាយទាំងចិត្តរហូតទៅ …
    អរគុណម្តងទៀត !..
    ្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្

    • ហនុមាន ថា:

      ​ឧបាសិកា កុលាប អាត្មា សូមជំរាប សួរ

      អាត្មាអត់មានរ៉េ រឿងល្ខោនដែលញោមស្រីចង់ស្តាប់នោះ អាត្មានិមន់រក គ្រប់ទិសទីហើយ រកអត់បានផង ហ្នឹង សូមញោមអភ័យទោស ។ ចំពោះសំណួរ របស់ញោមអាត្មា មិនហ៊ានឆ្លើយរ៉េ​ទុកអោយ ឧបាសក ឧបាសិកា រកចម្លើយខ្លួនឯងចុះ ។ ក្រឡឹងទាល់តែសសកុដិអាត្មា រលំក៏រកអត់ឃើញដែរ ។ អាត្មាសូមអរព្រះគុណដល់ញោមស្រី ដែលបានចូលលេងដល់អាស្រម របស់អាត្មា ថ្ងៃនេះ ។ ចម្រើនពរញោម !

      ហេស ! លេងឯងសុទ្ធតែព្រះដេជគុណ លោកម្ចាស់ថ្លៃ លេងចាស់ៗដៃតាហ្មង ! 😀

  2. Fidele ថា:

    អីយ៉ា! រឿង​មុន​មិន​ទាន់​ស្ដាប់​ចប់​ផង ឥឡូវ​មាន​រឿង​ថ្មី​ទៀត​ហើយ! អរគុណ​ច្រើន​! :mrgreen:

  3. កុលាប ថា:

    ជំរាបសួរ តាមធម្មតាដូចដើមវិញហើយណា៎.. ហេសហេ.. 😀

    សុខសប្បាយដែរទេ ?. ថ្ងៃឈប់សំរាកចឹង គិតទៅលេងឯណាដែរ ?
    មានធ្វើអ្វីញ៉ាំជាពិសេសដែរអត់ ?.

    មកជំរាបថា៖ ល្ខោននិយាយខាងលើហ្នឹងបានស្តាប់ចប់ហើយ ..
    អរគុណធំៗ បើមានទៀតដាក់បន្ថែមមក ..ឯរឿង ទុំមុនស្រគាល
    បែបបងហនុមាន គិតបញ្ឈប់ការនិពន្ធបន្តហើយទេដឹងហ្ន៎ ?!..

    ្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្

    • ហនុមាន ថា:

      ជំរាប សួរ កុលាប
      មេចចុះ ពីមុនកើតអីបានអាលូវដូចដើមវិញ ? អរគុណបានចូលមកប្រាប់ថាបានស្តាប់រឿងល្ខោនបញ្ចប់​។ អត់ឈប់រ៉េ គ្រាន់តែអ្នកសំដែង បាននាំគ្នាទៅដើរលេងអស់ហើយ នៅតែខ្ញុំម្នាក់ឯង អាចឹងបានជាធ្វើអីមិនកើតហ្នឹងណា ? ដើរលេងឯណា នៅធ្វើការ គេឈប់ខ្ញុំធ្វើការ គេធ្វើការ ខ្ញុំឈប់ ពេលវេលា ខុសគ្នា ! ។ ហើយចង់ញាំអី ទៅញាំឯណា ហៅខ្ញុំទៅផង 😀 អរគុណបានចូលលេង

  4. កុលាប ថា:

    .
    អត់មេចទេ ..ពីមុនចង់លអោយបានសើចហ្នឹងណា៎.. 😀

    អ្នកនិពន្ធចម្លែក !.. ទាល់តែតួអង្គនៅក្បែរទើបសរសេរចេញ..
    ហេសហេ..ចេះតែថាហ្មងនៀក !!.. 😀

    ខ្ញុំអត់ចង់ញ៉ាំអីទេ .. ក្នុងផ្ទុះមានរបស់ញ៉ាំគ្រប់គ្រាន់ហើយ …
    ចឹងមកបបួលទៅញ៉ាំបង្អែមវិញ ចូលចិត្តទេ នំផ្កាយ ទើបធ្វើ
    ពីថ្ងៃសៅរ៍ ឈប់សំរាក នឹកឃ្លាន រកទិញមិនបាន..មានតែធ្វើ
    ដោយខ្លូនឯង .. សូមអញ្ចើញឆ្ងាញ់ !..
    http://www.khmercity.net/photo/29082010-1?xg_source=activity

    អរគុណដែរ
    ្្្្្្្្្្្្្្្្្្្្្

    • ហនុមាន ថា:

      ជំរាប សួរ ចុងភៅ ចំណាន !
      បិុនធ្វើម្ហូបអាចឹង ពេលមានប្តី ប្រហែលជាប្តីធាត់យ៉ាងណារ៉េ ? 😀 និយាយលេងរ៉េ ហើយធ្វើអីច្រើនម្លេះ? លក់ឬ ក៏ ចែកអ្នកភូមិញាំលេងហ្នឹង? អរគុណ ច្រើនបានអញ្ជើញខ្ញុំអោយទៅញាំ នំផ្កាយ នំមេឃ នំព្រះច័ន្ទ ។ ហើយទីក្រុងអីក៏ចិត្តអាក្រក់ម្លេះ ទាល់ជាសមាជិក បានចូលចតកប៉ាល់ហោះបាន ? ទៅដល់ទីក្រុង រកកន្លែងចុះ កប៉ាល់ហោះ អត់ឃើញ ឈឺនោមចង់ប្រកាច់ 😀 ​សូមអភ័យទោស ចង់ចុះជូន ពីរ បី ដុល្លាដែរ​តែ រកកន្លែងចុះអត់ឃើញ ។

      បាទ តួរ អ្នកសម្តែង ត្រូវតែនៅជិត ស្រណុកខ្ញុំសសេរខុស អី គេដាក់ម៉ាកំភៀង ពី អាចឹងទៅណា ?​ណា​មួយគេខ្លាច មានយាយៗបោះលុយ បោះកាក់អត់ចែកគេ ហ្នឹង មិនរឿងម៉ាសារទៀត ។ អរគុណ បានចំណាយពេល ចូលលេង នឹង មកអញ្ជើញខ្ញុំអោយទៅអើត មើលនំផ្កាយ​! សូមសំណាងល្អ !

  5. កុលាប ថា:

    😀 😀 😀 😀 😀 😀 សូមសើចម៉ាសេរីសិន !.. អស់ទាស់ហ្មង..
    សំបូររឿងអោយសើចមែន !.. ចុះយន្តហោះឈ្មោះ Air អីគេហ្នឹង ?
    អន់ម្លេះ !!.. អត់មានបង្គន់ចឹងហើយ បានជាទីក្រុងខ្មែរមិនអោយ
    ចុះចត .. 😀

    • ហនុមាន ថា:

      ចុះគ្រាន់តែសើច មានអ្នកណាទៅឃាត់ សូមអញ្ជើញតាមចិត្តចុះ ! យន្តហោះ AirPro ហ្នឹងណា ។ មិនអន់រ៉េ គឺស៊យតាហ្មង មកផ្ទះវិញ ស្ពាយខោ ចុះពីកប៉ាល់ហោះ តាហ្មង ! ក្រោយៗ ប្រហែលជាយួរប៉ោតមួយតាមហើយ មើលទៅ ? ខំ គេអត់អោយអង្គុយក្នុងយន្តហោះទៀត ក៏ មិនដឹង ? អរគុណ បានឆ្លៀតចូល លេង ពាក្យសំដី​ខុសឆ្គង កុំប្រកាន់អី ញោមអើយ !

  6. កុលាប ថា:

    ជំរាបសួរ សុខសប្បាយជាទេ ? មានរឿងឱយសើចទៀតអត់ ?

    ខ្ញុំយកចំណីសំរាប់អ្នកចូលចិត្តស្រាបៀមកផ្ញើ ..ហេសហេ..
    ថាលេងទេ អ្នកអត់ចេះស្រាបៀក៍អាចញ៉ាំបានដែរ ពិសេស
    ខ្ញុំហ្នឹងហ្មង ..ញ៉ាំជាមួយបាយឆ្ងាញ់ណាស់ !. ទើបធ្វើពីយប់មិញ
    ព្រឹកឡើងអាចអ៊ាំងបាន ..សូមអញ្ចើញឆ្ងាញ់ជាមួយគ្នាណា៎..
    http://www.khmercity.net/photo/04092010-1

    រីករាយថ្ងៃអាទិត្យផងដែរ…
    @@@@@@@@@@@@@@@

    • ហនុមាន ថា:

      ជំរាប សួរ ចុងភៅចំណាន

      អូយល្អអត់ទាស់តាហ្មង មាច់ក្នុងអុជ ដូចត្រីក្នុងជុជ ។​អរគុណ ដែលបានចូលមកផ្សាយដំណឹងនេះ ដល់ភូមិខ្ញុំ ស្តាយណាស់ ដែលយកមកទាញ្ាំអត់បាន ចង់លិតកញ្ចក់កំព្យូទ័រដែរ តែខ្លាចឆក់រួចសក់ កុំអីសាកមើល៍ដែរហ្នឹងណា ! អរគុណ ដូចជ្រាបស្រាប់ហើយ អាកាសយាន្តដាន ទីក្រុង របស់កុលាប ពិបាក រក កន្លែងបត់ជើងណាស់ អាចឹងហើយ បានជា មិនបានចូលញាំ របស់របសទាំងហ្នឹង !

      ហើយចូលមកពពាយនាយ ស្មានថាខ្ញុំហ្នឹងអ្នកប្រមឹកអីហ្នឹង បានជា សំអាងឡើងថា សម្រាប់អ្នកចូលចិត្ត ស្រាបៀ​? ភ្លេចមួយ មាន ស្រា បៀ ល្បែង នឹង ស្រី ខ្ញុំអត់ទាំងអស់ ! ចូលវត្តហើយ និយាយពាក្យ អត់បានរ៉េ ខ្ញុំកាន់សីលហើយ ខំលាចាកអំពើទាំងនេះ បន្តិច ក្រែងលោបានឡើងឋានសួរគ៍ ។ អរគុណ បាន ឆ្លៀតចូលលេង នឹង នាំ ម្ហូបឆ្ងាញ់ មកផ្ញើរ សុំរបៀបធ្វើសាច់ក្រក បានដែររ៉េ ?

  7. កុលាប ថា:

    របៀបធ្វើ គេបានដាក់យូរហើយតើ !..ក្នុងអត្ថបទប្លក មេចអត់ដឹងចឹង ?‍!.
    – បន្ទាប់នេះជា Blog Posts ទាំងអស់របស់ខ្ញុំ ៖
    http://www.khmercity.net/profiles/blog/list?user=009xkrzczct13
    អាចរកមើលបន្តទៅតាមឈ្មោះអត្ថបទ ជាតួអក្សរធំៗពណ៌ខៀវ…

    – ឯខាងក្រោមនេះជា Blog Posts មួយបញ្ជាក់លំអិតពីរបៀបធ្វើសាច់ក្រកគោ
    ›នៅទីក្រុងខ្មែរ ៖
    http://www.khmercity.net/profiles/blogs/1757607:BlogPost:781378
    បើមិនឆ្ងាញ់កុំខឹងណា៎ ជាក្បួនដោយខ្លួនឯងទេ គ្មានគ្រូបង្រៀនឡើយ ..
    ធ្វើកើត យកចែកខ្ញុំញ៉ាំវិញផង !.

    ›នៅទស្សនៈស្ត្រី ៖
    http://km-womenvision.ning.com/profiles/blogs/3304008:BlogPost:13247

    ខ្ញុំចូលអនឡាញអត់បានទៀតទេ ទាល់តែយល់ព្រមបង់លុយជាមុនសិន !
    សូមមើលក្នុងបន្ទប់ជជែក ខ្ញុំបានសរសេរប្រាប់នៅទីនោះផងដែរ ៖
    http://km-womenvision.ning.com/ សំរាប់សមាជិក អាចចូលបាន
    តែមិនយូតទៀតឡើយ ។

    អរគុណ
    @@@@@@@@@@@@@@@@@

    • ហនុមាន ថា:

      បាទ អរគុណអ្នកគ្រូ អត់ដឹងមកពីមិនបានចូលផ្ទះចាស់ហ្នឹងណា ។ ខ្ញុំចូលចិត្តផ្ទះថ្មីជាង ឯផ្ទះចាស់ដូចជាចង្អៀត បន្តិច។ អាចេះទៅចុះ ចាំខ្ញុំរៀនធ្វើបានចាំខ្ញុំជូនវិញ ។​ ជំរាប សួរ នឹង សូមអរគុណ បានឆ្លៀតពេលវេលា ចូលមកប្រាប់នៅក្បូន ។ ត្រូវហើយ បើសិស្ស មិនកើត ត្រូវតែបន្ទោស គ្រូ ! មែនរ៉េ ? 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: