ល្ខោននិយាយរឿង ស្នេហ៍កម្មភូមិធំ

ជំរាប សួរ ប្រិយមិត្តពីចម្ងាយ !

ថ្ងៃនេះ ខ្ញុំបាននាំយកមកនៅ ល្ខោននិយាយរឿង ”  ស្នេហ៍កម្មភូមិធំ ”  ដែលជាស្នាដៃ របស់លោក ហ៊ុក ជិន ប្រហែលជាអ្នកទាំងអស់ចូលចិត្តសិល្បះល្ខោននិយាយដូចខ្ញុំ ដែរ ។ បើចូលចិត្ត សូមទាញយក ទុកស្តាប់ចុះ បើមានហើយ សូមអរគុណបានចូលលេង !។

និពន្ធដោយ  : លោក  ហ៊ុក ជិន

រចនារឿងដោយ :  លោក ម៉ៅ ប៊ុន ថន

សម្តែងដោយ :  ញឹក សុខុម   ប៉េ ប៊ុនលាប   ឃុន ប៉ុង   យិន សាម៉ាឌី   សុស ស៊ីប៊ុន្ថា   នាង យូស កែម  នាង  សុខ ប៉ុន ប៊ិច

បច្ចេកទេសបញ្ចូលសូរស័ព្ទ ដោយ :  ម៉ៅ ប៊ុន ថន

ព្រមដោយបទចម្រៀង: ” ទួលគោកទួលកម្ម ”  ដោយ សិុន ស៊ីសាមុត ជាអំណោយទានពីក្រុមហ៊ុន ហេង ហេង  សញ្ញា ច័ន្ទ ឆៃយ៉ា លេខ HHCC13

សូមទាញយកជាទម្រង់ mp3 នៅទីនេះ !

Advertisements

21 Responses to ល្ខោននិយាយរឿង ស្នេហ៍កម្មភូមិធំ

  1. nimol ថា:

    អរគុណ​ច្រើន​បង​ដែល​បាន​ចែកចាយ​វត្ថុ​កម្រ។ បើ​មាន​រឿង​ផ្សេង​ទៀត សូម​ឲ្យ​ទៀត​មក។ និយាយអ៊ីចឹង បង​បាន​មក​ពី​ណា? រឿង​ហ្នឹង​ផលិត​ឡើង​នៅ​ឆ្នាំ​ណា​ដែរ?

    • ហនុមាន ថា:

      ជំរាប សួរ និមល
      អរគុណបានឆ្លៀតចូលលេង ។ នៅមានទៀត ចាំបងដាក់ចែកជូន រឿងនេះបងមានយូរហើយ កាសែតមួយបងចាក់ឡើងរិចអស់ តាំងពីនៅជំរុំ ខៅ អីុ ដាង ឯណោះ ។ បងចាំមិនប្រាកដដែរ ប្រហែលជាខ្ទង់ឆ្នាំ ៧០ ជាង ព្រោះបងធ្លាប់ស្តាប់ពួកគាត់ ពីរ បី រឿង ដែរ កាលពី សម័យមុនខ្មែរក្រហមកាន់កាប់ ។ បងដាក់ព្រោះថា នេះជាសិល្បះរបស់ខ្មែរយើងមួយ ដែលស្ទើតែបាត់បងទៅហើយ សម័យនេះ ។ អរគុណដែលបានឆ្លៀតឧកាស ចូលលេង បង ញឹកញប់ ។ អរគុណ

  2. កុលាប ថា:

    ជំរាបសួរ លោកបង ហនុមាន

    ពិតជារកគ្មានទេ ..ចិត្តល្អណាស់តើនៀក !.. អរគុណធំៗ ..
    ខ្ញុំមិនដែលបានស្តាប់សោះរឿងហ្នឹង !.. ចង់ដឹងថា សម្លេងតួឯក
    ស្រីប្រុស មានឈ្មោះអ្វីដែរបងហនុមាន ?

    ធ្លាប់បានស្តាប់រឿង ចៅចិត្តឃុននារី និង កំពុងធំជុំរំចិត្ត ពីសម័យយូន
    នៅក្នុងស្រុក តើបងប្រុស មានរឿងទាំងពីរនេះដែរទេ ?..
    ហេសហេ..ចង់បានខ្លាំងណាស់ !.. .D
    ចូលចិត្តសម្លេង ហួយមាស ពិរោះ …

    អរគុណទុកជាមុនផងដែរ ..

    • ហនុមាន ថា:

      ជំរាប សួរ កុលាប
      មិនដឹងជាលោកហើយមានថែមបងអីទៀត រ៉េ ? ហៅខ្ញុំថា ហនុមាន ក៏ បាន ហៅលោកៗ អត់ទាន់បានបួសផង ផ្អើលក្រមុំៗអស់ហើយនែក ! 😀 រឿង ចៅចិត្ត ឃុននារី ហ្នឹងហៅថា រឿង កុលាបប៉ៃលិន ឯកំពុងធំជុំរុំចិត្ត រឿងពីរនេះខ្ញុំស្តាប់ឡើងថ្លង់ហើយហ្នឹង ! ចាំខ្ញុំរកមើលជូន បើមានដាក់ជូនភ្លែត អត់ចាំស្អែករ៉េ !

      អត់ប្រាប់រ៉េ តួឯក ស្រី ប្រុស​នោះ នៅទីបញ្ចប់គេប្រាប់ហើយ បើប្រាប់អាលូវខ្លាចអត់ស្តាប់រឿង អាចឹង ទាល់តែស្តាប់បានដឹង ! សូមទោសណា តិចលោខឹងឈប់ចូលផ្ទះ ខ្ញុំ ងាប់ប៉ាដោយ ! អរគុណ !

  3. កុលាប ថា:

    សូមទោស បានដឹងហើយ ឈ្មោះម្ចាស់សម្លេង ..
    មានប្រាប់ក្រោយពី ចប់សាច់រឿង ។ អរគុណ ។

  4. ជំរាប​សួរ​ម្ចាស់​អត្ថបទ និយាយ​អញ្ចឹង​មាន​រឿង​ល្ខោន​និយាយ​របស់​លោក សាំង សារុណ ទេ?
    ខ្ញុំ​ទើប​តែ​បាន​ទាញ​យក​ប៉ុន្តែ​យក​មក​លេង​វា​អត់​លេង​អញ្ចឹង?

    • ហនុមាន ថា:

      ជំរាប សួរ ស្រុកខ្មែរស្នេហ៍ខ្ញុំ !

      ខ្ញុំ ដូចជាអត់ដែលឭពី សាំង សារុន រ៉េ ៕ យ៉ាងមេចបានស្តាប់អត់បាន ឬ ក៏ចាក់អត់លេង ? ប្អូនមាន កម្មវីធីអ្វី ដែលអាច លេង ជា mp3អាច ចាក់បានស្តាប់ហើយ បើអត់ប្អូនអាចរក iTune បាន ទុកគ្រាន់ស្តាប់លេង ។
      អរគុណ ដែលបានឆ្លៀត ចូលលេង !ប្រាប់បង បើនៅមានបញ្ហា បងនឹងលៃលក រកវិធី ដើស្រាយ ។​អរគុណ

  5. Fidele ថា:

    ស្ដាប់​រឿង​កំដរ​អារម្មណ៍​កើត​ទុក្ខ! អរគុណ​ច្រើន! 🙂

  6. achharia ថា:

    .
    អរគុណ ហនុមាន បានចែកចាយរឿងដែលខ្ញុំមិននឹកស្មានថាបាននៅសេសេសល់សោះ ។
    រូបចំណងជើងរឿងនៅខាងលើក៏ពិតជាស្អាតមិនធម្មតាមែន ពូកែរើស
    ព៌ណដាក់អោយស៊ីគ្នាមែន មើលទៅមិនឆ្គងទេ ។ ម្យ៉ាងទៀត គ្រាន់តែ
    រូបមួយហ្នឹង បានបង្កប់ឬបង្ហាញពីវប្បធ៌មខ្មែរយើងបានច្រើនណាស់ ។

    សូម ហនុមាន ជួបតែសំណាងល្អ ។

    .

    • ហនុមាន ថា:

      ជំរាប សួរ ឆាយ៉ា
      អរគុណជាពន្លឹកដែលបានឃើញឆាយ៉ា មកលេងដល់ផ្ទះថ្ងៃនេះ សង្ឃឹមថាឆាយ៉ា មានសុខភាព បរិបូរណ៌ គ្រប់គ្រាន់ សះស្បើយ មិនខាន ។ បាត ខ្ញុំរកឃើញ រឿងចាស់ៗ ដែលធ្លាប់ស្តាប់ ហើយក៏យកចែកគ្នាស្តាប់ទៅ ព្រោះ ល្ខោននិយាយជាសិល្បះខ្ំែរមួយដែល ក្មេងៗ ជំនន់ណវ ប្រហែលជា មិនដែលស្គាល់រ៉េ ។ អរគុណសាជាថ្មី ដែលបានឆ្លៀតពេលវេលា ចូលដល់ផ្ទះខ្ញុំបាត ! ។
      សូមអោយមានសុខភាព មាំមួន រហ័សរហួន ចាប់ជា ឡើងវិញ ។ សូមថែរក្សាខ្លួន ! អរគុណ

  7. សុទ្ធី ថា:

    អ្នកចំរៀងសំលេងក្ងួរកែវពេជ្រ ចិន្តាព្យាយាមនាំកូនទាំងពីរ ទៅរស់នៅៗសហរដ្ឋអាមេរិក ប៉ុន្តែទៅមិនរួច។ http://ekhmermagazines.com/detail.aspx?magazineid=398&pageid=49 កែវពេជ្រ ចិន្តាជាអតីតជំទាវ ជាអនុប្រធានយុវជនស្នូលបក្ស ខេត្តកំពត និងជាបក្សជន របស់គណបក្សប្រជាជន (គណបក្សស្រីយួនលើកជើង) បានប្រើល្បិចដើម្បីទៅរស់នៅសហរដ្ឋអាមេរិក ក្រោមរូបភាពទៅសំដែងសិល្បះ តាមការអញ្ជើញរបស់ពួកអាណិកជនខ្មែរ នៅអាមេរិក។

  8. ឧត្តម's ប្លក ថា:

    បងស្តាប់ឡើងរិចកាសែតអស់ចឹង បានសម្លេងមិនសូវល្អ!

    • ហនុមាន ថា:

      ជំរាប សួរ ឧត្តម
      អរគុណប្អូនដែលបានចូលលេងបងថ្ងៃនេះ ។ ត្រូវហើយប្អូន បងស្តាប់ឡើងរិច កាត់តពីរ បីដង គ្រាន់តែបិទ បង់ស្អិត ឡើងក្រា់ស់ប្រហែលមួយធ្នាប់តាហ្មង ! 😀 អរគុណដែលបានចូលលេង

      • ឧត្តម's ប្លក ថា:

        ជំរាបសួរបង
        រឿងមួយនេះញុមបានស្តាប់រួចហើយ វាខ្លីមែនតែពិតជាពេញដោយអត្ថន័យ!
        អរគុណសម្រាប់ការចែករំលែករបស់បង
        ជំរាបលាបង

  9. ហនុមាន ថា:

    ជំរាប សួរ ឧត្តម
    អរគុណ ប្អូន ដែលបានចូលលេង ។ រឿងនេះមានអត្ថន័យជ្រៅជ្រះណាស់ បើប្អូនស្តាប់ហើយគិតពី សង្គមខ្មែរសម័យនោះ គេចង់បង្រៀនអ្នកស្តាប់ពី ការលោភលន់ អំពើមិនគប្បី ចំពោះ អ្នកក្រ តូចតាច ក្រល្លេល្ហាម អ្នកមានអាងលុយកាក់ប្រាក់កាស បំបែកបំបាក់ ស្នេហា អូ ! មិនចេះចប់មិនចេះហើយ រ៉េ ប្អូនអើយ ! អរគុណសាជាថ្មី សូមបានសុខសប្បាយ !

  10. Bunthoeun ថា:

    សូមអរគុណច្រើនដល់ម្ចាស់ blog ដែលបានចែកចាយឯកសារដ៏កម្រ សម្រាប់ទាញយកដូច្នេះ។

  11. អនាមិក ថា:

    អរគុណច្រើន ចំពោះម្ចាស់ web ខ្មែរមួយជាតិ ដែលមានចិត្តទូលាយក្នុងការចែករឿងល្ខោននិយាយនេះ ដល់សាធារណៈជន នេះបង្ហាញពីទឹកចិត្តដ៏ទូលំទូលាយរបស់អ្នក ក្នុងការចែកចាយ និងមានឧត្តមគតិល្អក្នុងការអភិរក្សនូវស្នាដៃល្អៗរបស់កូនខ្មែរជំនាន់មុនកុំឲ្យបាត់បង់ ។ នៅមានស្នាដៃកូនខ្មៃរជំនាន់មុនជាច្រើនទៀតដែលយើង​ពុំទាន់ឃើញមាននៅក្នុង web របស់អ្នក និងអ្នកដទៃទៀត។​ ប៉ុន្តែ រឿងនេះខ្ញុំពិបាក Download យកណាស់ មិនដឹងជាមូលហេតុអ្វី?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: