ច្រឡំហើយ !

ជំរាបសួរ ប្រិយមិត្ត !

ជាបឋម ខ្ញុំសូមអរគុណនឹងមានសេចក្តីរីករាយណាស់ ដែលបានអ្នករាល់គ្នាចូលលេង ដល់ផ្ទះខ្ញុំ ។ ខ្ញុំពេញចិត្ត នឹង មានសំណាងដែលបានកើតជាជាតិខ្មែរ ថ្វីត្បិតតែខ្ញុំមករស់នៅស្រុកគេ តែ ខួរក្បាល នឹង សុភាវធម៌ សុជីវធម៌ ក៏នៅតែជាតិខ្មែរ ។ ខ្ញុំមានការអៀនខ្មាស់ ខ្លួនឯង ដែលបានឃើញ មិត្តភ័ក្រយើងខ្លះ ៗ បានប្រើពាក្យ មិនគប្បី ស្វែងរក (search)នៅក្នុងផ្ទះរបស់ខ្ញុំ ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំ ដឹងថា អ្នកណាដែលបានបំពាន នឹងប្រើនៅពាក្យទាំងនេះ ។ ជាធម្មតា ខ្ញុំ មិនសូវខ្វល់រ៉េ ចំពោះទង្វើរទាំងនេះ តែនេះ មានការកើតឡើងច្រើនដងពេក ។ បើខ្ញុំមាន ខ្ញុំ មិនទៅកំណាញ់អីរ៉េ តែចូលផ្ទះ របស់ខ្ញុំ ត្រូវគោរព សិទ្ធ ខ្ញុំជាម្ចាស់ផ្ទះផង ។ មិនត្រូវប្រើពាក្យអាស់អាភាស ដើម្បីស្វែងរកនៅអ្វី ដែលខ្លួនត្រូវការនោះរ៉េ ។  សូមមេតា កុំបន្តនៅការស្វែងរកនេះតទៅទៀត បើចាត់ទុកខ្ញុំជាមិត្តភ័ក្រ  សូមកុំយល់ច្រឡំអោយសោះ ព្រោះខ្ញុំអត់មានរ៉េ ។ សូមមើល ពាក្យដែលខ្ញុំបានគូសខាងក្រោម  ។ អរគុណដល់អ្នករាល់គ្នា ដែលបានចូលមកលេង !

Advertisements

51 Responses to ច្រឡំហើយ !

  1. ឧត្តម's ប្លក ថា:

    មិនដឹងខួរក្បាលអ្នករកហ្នុងគិតអីទេបង! នៅតៀមញុមក៏ចឹងដែរ!
    ងៃមុនបងដឹងគេសរសេរចង់រកអីទេ? នេតខៃ វត្តស្រះចក… យ៉ាប់!

    • ហនុមាន ថា:

      ជំរាប សួរ ឧត្តម
      អរគុណបានឆ្លៀតចូលលេង ។ ម្តង ពីរ ដង អត់អីរ៉េ ច្រើនដងពេក បងធុញនឹងពាក្យដដែលៗ ព្រោះបងអត់ ដែលប្រើសោះហើយ ពាក្យ ខ្មែរមួយហ្នឹង ណាមួយផ្ទះបងអត់ដាក់រ៉េ រូបអាស់អាភាស អីៗនោះ ដាច់ខាតតាហ្មង ! អរគុណ

      • ឧត្តម's ប្លក ថា:

        ជំរាបសួរបង! អរគុណដែលបានបងទទួលញុមជាភ្ញៀវ! ញុមមានកិត្តិយសណាស់!

      • ហនុមាន ថា:

        ជំរាប សួរ ​ឧត្តម
        បាទ ទទួលទាំងអស់ហ្នឹង អោយតែអ្នកចូលផ្ទះខ្ញុំ មិនថាចាស់ មិនថាក្មេង ក្រមុំ កម្លោះ េម៉មា៉យ ពោះម៉ាយ យាយ តា ទទួលទាំងអស់ ហើយសុទ្ធភ្ញៀវកិត្តយសទាំងអស់ ! អរគុណបានចូលលេង !

  2. vathanakkhmer ថា:

    យ៉ាប់ហើយនោះ!ហើយចុះបងហនុមានមានតាមដានទេ!ថាជាដំនរភ្ជាប់របស់អ្នក
    ណា?មិនបានទេទាល់តែចូលមើលក្នុងប្លក់ញ៉ុមដែរសិន!តែមិនដឹងនៅណា!ហិហិហិ
    🙂 ម៉េចហើយបងសុខកាយអត់?

    • ហនុមាន ថា:

      សុខកាយ មិនសប្បាយចិត្ត ! 😀 បងដឹងអ្នកដែលស្វែងរក​ នឹង សសេរនោះ តែបងមិនមែនជាអ្នកតាមព្យាបាតគេរ៉េ បងគ្រាន់តែសំណូមពថាឈប់ សសេរពាក្យនោះតទៅទៀត ព្រោះបងគ្មានដែលសសេរពាក្យបែបហ្នឹងដាក់ក្នុងផ្ទះបងរ៉េ ហើយក៏គ្មានការអាស់អាភាស គ្មានសុជីវធម៌បែបហ្នឹង ដែរ ។ អរគុណ ដែលបានឆ្លៀត ចូលលេង !

  3. pisitnseiha ថា:

    អាសអាភាសន៍ណាស់ អ្នកណាក៏ដឹងថាបងហនុមានមិនឈ្លើយដែរ។ យ៉ាប់ហ្មងពួកខួបង្កង

  4. Myhouse ថា:

    ពួក​ណ្នឹងមិនសូវ​មាន​ច្រើន​ប៉ុ​ន្មាន​ទេ​បង! ប្រហែលជា​មនុស្ស​ដដែលៗហើយ​មើល​ទៅ។ កាលពីប៉ុន្មាន​ខែ​មុន​ក៏​មាន​ពពួក​ចឹងមក​លេង​ផ្ទះខ្ញុំដែរ តែ​ថា​អោយ​ពីរ​បី​ម៉ាត់​ទៅ​​ក៏ស្ញាត់​លែង​ឃើញ​មក​ទៀត។

    និយាយ​អញ្ចឹង​បង បន្ទាប់​ពី​ Barcamp ភ្នំពេញ​នៅ​ខែវិច្ឆិកា​ចប់ចូលដល់​ចុង​ឆ្នាំ ខ្ញុំ​ចង់​បើក​ពិធីជប់​លៀង​បង​ប្អូន​ Blogger យើង​ម្តង។ ទោះបី​បង​មិនបាន​ចូល​រួម​ក៏ ដោយ តែ​ចង់​អោយ​បង​ជួយ​ប្រាប់​គ្នី​គ្នា​យើង​ផង! ហើយ​ខ្ញុំ​ក៏​កំពុង​រក​អ្នក​ជំនួយ​ដើម្បី​រៀប​ចំកម្មវិធី​នេះដែរ។

    • ហនុមាន ថា:

      ជំរាប សួរ មុន្នីរ័ត្ន
      អរគុណបានឆ្លៀត ចូលលេង បាត់មុខបាត់យូរ សុខសប្បាយជារ៉េ ? បង មិនដឹងដែរ មិនដឹងគេចង់បានអ្វី ស្មានថាបងហ្នឹងជាថៅកែម៉ែយែមអីហ្នឹង ? 😀 គួរអោយស្តាយដែរ ប្អូន បើបងនៅជិត ប្រហែលជាទៅចូលរួម មិនខានរ៉េ អរគុណដែលបានគិតដល់បង ក្នុងពេលជប់លៀង ។ ចាំបងជួយផ្សាយជូន ប្រាប់បងពេលណា ថ្ងៃណា ប្អូនត្រូវការជួយខាងអីខ្លះ ? មានត្រូវការខាងអ្នកបោសច្រាសអីដែរ ព្រោះបងអាចធ្វើបាន 😀 និយាយលេងរ៉េ អរគុណច្រើន !

      • Myhouse ថា:

        ហាស​ ហា…. អាច​ជួយ​ជា​កាហ្វេ​ម្នាក់​មួយ​កែវៗ​តាម​ Paypal ក៏​បាន​ដែរ 😉 … ខ្ញុំ​នឹង​ធ្វើ​នៅ​បំណាច់​ឆ្នាំ​ ២០១០​។

        បង​អាច​ជួយ​រចនា​ផ្ទាំងរូបភាព​​មួយ​សំរាប់​ផ្សព្វ​ផ្សាយ​​​​អោយ​ខ្ញុំ​ក៏បាន​ដែរ​បង !
        ចាំ​តិច​ទៀត​ខ្ញុំ​ប្រាប់​ពី​ថ្ងៃ​ ទីកន្លែង និង​គោលបំណង​អោយ​បង​មើល ។ អា​ឡូវ​ទៅ​ក្រៅ​តិច​សិន ព្រោះ​ប្រញាប់​ខ្លាំង​ណាស់! សង្សា​ចាំមុខ​ក្រុម​ហ៊ុន​កណ្តាល​ថ្ងៃ 😉
        bye now ចាយ​ជៀន ជំរៀប​លាមួយ​រយះខ្លី!

      • ហនុមាន ថា:

        ជំរាប សួរ មុនី្នរ័ត្ន

        ចុះមានអីប្រាប់តែបងអោយដឹងមកចាំបងលៃលក ខាងរូបភាពហ្នឹង ហើយចាំជួយដាក់ផ្សាយជូនដែរ ។ ត្រូវហើយ កុំអោយនាងចាំប្រយ័ត្នអត់ អត់ខានបានជួបហ្នឹងណា មិនមែនអត់ . . . . . 😀 សូមបានសេចក្តីសុខ អរគុណឆ្លៀតបានចូលលេង !

    • ឃើញប្លក់បងមុន្នីរត្ន ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីអីផងណេ៎ ខែនេះ! ឡូយអស់ស្ទះ!

  5. ជំរាបសួរ បងប្រុស ហនុមាន ជាទីគោរព
    ប្អូនក៏សូមចូលរួម សំដែង ភាពមិនសប្បាយចិត្ដ ផងដែរ សំរាប់ ព្រឹត្ដិការណ៏ ដូច្នេះ ដែលបានកើតមានឡើង នៅក្នុង គេហដ្ឋាន របស់ បងប្រុស ។

    តាមពិតទៅ ប្អូនក៏មិនដឹងជាថាយ៉ាងម៉េចនោះទេ ចំពោះ បុគ្គល ប្រភេទនេះ !
    មានឪកាសបានរៀនសូត្រ និង មានឧបករណ៏ល្អ ៗ ដើម្បីប្រើប្រាស់ដែរ​ តែបែរជាយកមកប្រើប្រាស់ អោយខុស ទំនង ទៅវិញ ។ នេះ សបង្ហាញអោយឃើញពី ភាពខ្វះក្រម សីលធម៌ ក្នុងនាមជា មនុស្ស ម្នាក់ ! មិនគួរដូច្នេះ សោះ ជនជាតិ ខ្មែរ របស់យើង !!
    ពួកនេះ ប្រហែលជា​មានការច្រណែន ឈ្នានីស ឬ មាន បំណងអាក្រក់ ផ្សេងៗ ទៀតហើយ មកលើ បងប្អូន ជាច្រើន នៅទីនេះ !

    ប៉ុន្ដែ ប្អូនសង្ឃឹមថា បងៗ រាល់គ្នា នឹងនៅតែបន្ដ សកម្មភាព មានប្រយោជន៏ ដូចមុន ដើម្បី ជួយជាទំនុកបំរុង ដល់ ជនជាតិ ខ្មែរ យើងជាច្រើន ដែលមានបំណង ចងចេះ ចងដឹង មិនមែន ដូចជា បុគ្គល ប្រភេទ ខាងលើ នេះ គ្មានសីលធម៌ ក្នុងខ្លួន អីបន្ដិចសោះ !!

    សូមអរគុណ

    ពី ប្អូនប្រុស ពិសិដ្ឋ

    ………….

    • ហនុមាន ថា:

      ពិសិដ្ឋ
      ប្អូនសុខសប្បាយជារ៉េ​? ខានឃើញប្អូនយូរ ប្រហែលរវល់នឹងកិច្ចការហើយមើលទៅ ? មិនអីរ៉េ ពិសិដ្ឋ គេអាចស្វែងរកបាន នៅផ្ទះបង តែបងគ្មានអ្វីដែលគេកំពុងស្វែងរករ៉េ ។ ដូចបងបាននិយាយនៅខាងលើអាចឹង ថាបងគ្មានរ៉េ គ្រាន់តែសំណូមពរថា ត្រូវបឈ្ឈប់នៅអំពើទាំងនោះ ។ វាមិនជាបញ្ហាអីរ៉េ វាគ្រាន់តែជាការមើលងាយ ដល់បងជាម្ចាស់ផ្ទះ ព្រោះបងមិនដែលមានបំណងអាក្រក់ដាក់ខ្មែរ រួមឈាម ជាតិសាសន៍ ខ្លួនរ៉េ ។ តែបង ជារៀមច្បងត្រូវតែអនុគ្រោះដល់ប្អូនៗ ដែលគ្នាបានធ្វើខុស ព្រោះគ្នាមិនដឹងអី ! តែការបន្ត ចែកចាយ ណែនាំ ពាំតម្រូវ របស់បងនៅតែមានជាដរាប ! ។ អរគុណ ដែលបានចូលលេង ប្អូនត្រូវរើផ្ទះ ដូច បងស្រី កុលាប របស់ប្អូនដែររ៉េ ? សូមជំរាប សួរ !

      • បងប្រុស ហនុមាន​ ជាទីគោរព

        តាមពិត ទៅ ប្អូនប្រុស ម្នាក់នេះ សុខទុក្ខ​ធម្មតា នោះទេ តែមកពី បណ្ដាញ អ៊ិនធឹណែត មិនសូវល្អ ទើបបណ្ដាលអោយមានភាពរអាក់រអ៊ួល ក្នុងការចូលរួម ហើយក៏បណ្ដាលអោយបាត់ វត្ដ មាន មួយរយះផងនោះដែរ ពី ទីនេះ ។ ចុះចំណែក រូបបងប្រុស ខាងនោះវីញ សុខសប្បាយទេ បង ហើយការរស់នៅ នៅស្រុកគេ មានលក្ខណះ យ៉ាងម៉េចដែរទៅ បងប្រុស ? តើ អាកាសធាតុ បានបណ្ដាលឲពិបាកដល់ការរស់នៅដែរឬទេ បងប្រុស ?

        សំរាប់ ការរើផ្ទះ របស់ ប្អូនប្រុសនោះ មិនសូវជាសំខាន់នោះទេ ព្រោះ មានកន្លែងថ្មី មួយទៀត ក៏អាចស្នាក់ ជ្រកអាស្រ័យ បាននោះ ផងដែរ ហើយកន្លែងថ្មី នោះ ក៏មាន រូប បងស្រី កុលាប ខៀវ និង សមាជិក ជាច្រើន នៅ តំបន់ ទស្សនះស្រ្ដី ទៅចូលរួម ដែរ ។ ហេតុនេះ មិនសូវជាចោទជាបញ្ហា អ្វីនោះទេ តែបងស្រី កុលាប គាត់គ្រាន់តែសោកស្ដាយ ចំពោះ ទីកន្លែងនោះតែប៉ុណ្ណោះ ព្រោះបានខិតខំ ជាយូរ ទំរាំ បានប្រសើរ​​តែបែរ ជាត្រូវអស់សង្ឃឹម ទៅវិញ ។

        អូខែ! ថ្ងៃនេះ សុំនិយាយ ប៉ុណ្នឹងសិនចុះ ចាំពេលវេលា ក្រោយ មកជជែក លេង ជាមួយបងប្រុស​ ជាទីគោរព បន្ថែម !

        សូមអោយបងប្រុស មានសុខភាព ល្អ
        ពី ប្អុនប្រុស ពិសិដ្ឋ

        ………………

      • ហនុមាន ថា:

        ពិសិដ្ឋ

        អរគុណដែលបានឆ្លៀត ចូលលេង ។ នៅស្រុកនេះ ឆ្នាំក្តៅ មែនទៀន នៅទីក្រុង របស់បង មានដល់ទៅ ១៧ នាក់ដែលត្រូវស្លាប់ដោយ កំដៅ ។ ស្រុកខ្មែរ ក្តៅ ល្មមរ៉េ ស្រុកនេះ​ក្តៅណាក្តៅណី ក្តៅបែកញើសតាមចង្វែកគូថឯណោះ ប្អូនអើយ ! 😀

        បាត់មុខប្អូនយូរ ស្មានតែមានធុរះអី ឬ ក៏ ជាប់រវល់ធ្វើការអី ឬ ក៏ ឈឺស្កាត់អី បើអត់អិនោះប្រសើរហើយ ! ជួនកាលការផ្លាស់ប្តូរផ្ទះសម្បែងជាការល្អដែរតើ ប្អូន !

        បងអត់ថាអីរ៉េ ប្អូនចូលលេង ថ្ងៃណាក៏បានដែរ ផ្ទះបងបើកទ្វា ស្វាគមន៍ ដល់អ្នករាល់គ្នាគ្រប់ពេល ! អរគុណ សាជាថ្មី !

  6. Samady KS ថា:

    ប្រហែល​ជា​គាត់​គិត បង​ស្វា​ឯង បទ​ពិសោធន៍​ផ្នែក​ហ្នឹង​ច្រើន​ហើយ​មើល​ទៅ​ បាន​ជា​គាត់​ស្វែង​រក ពាក្យ​ហ្នឹង​ព្រោះ​ គេ​តែង​តែ​និយាយ​ថា សត្វ​ស្វា គឺ​ញាប់​ជាង​ម៉ាស៊ីន ដេរ ទៅ​ទៀត ហា​ហា​ហា​ហា

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី សាម៉ាឌី
      សុខសប្បាយយ៉ាងណាដែរហ្នឹង ? បាត់មុខបាត់មាត់យូរ ដល់ណាដល់ណីហើយ ? ហ្អេស មានមកផាអោយគ្នាទៀត បើឃើញគ្នាអាលង់ទឹកហើយ ចាំបាច់បោះដុំថ្មជូន ! 😀 និយាយលេងរ៉េ អរគុណបានឆ្លៀតចូលលេង !

  7. ជំរាបសួរបង,
    តើវាជាការរុករកក្នុងផ្ទះ ឬ ជាពាក្យដែលគេរុករក ក្នុងគេហទំព័ររុករក ហើយនាំមកដល់ផ្ទះរបស់យើង? សម្រាប់ញ៉ុម ញ៉ុមគិតថា វាជាពាក្យដែលគេរក ក្នុងគេហទំព័ររុករកផ្សេងៗ ហើយនាំមកផ្ទះយើងទេដឹង?

    • enana88 ថា:

      ក្រែងលោគេគិតថានៅក្នុងផ្ទះបងមានតែរបស់ចឹងដឹង? តាមពិតមានដែរតែមានតិច ហិហិ ថាលេងទេ

      • ហនុមាន ថា:

        ជំរាប សូរ នឹង សូមស្វាគមន៍ អិនណា !

        អរគុណដែលបានឆ្លៀត ចូលលេង ដល់ផ្ទះខ្ញុំថ្ងៃនេះ ។ ចុះខ្ញុំទៅកំណាញ់អី បើរកឃើញយកទៅ យកទាងផ្ទះ ខ្ញុំទៀត ក៏អត់ថាអិដែរ ! 😀 អរគុណ បានចូលលេង !

      • enana88 ថា:

        ទើបនឹងទិញដីមួយឡូដ៍ក្នុងភូមិនេះហ្នឹងណាល្បង! យ៉ាងណាៗ​សូមល្បងជួយណែនាំផង។

      • ហនុមាន ថា:

        បាទ សូមស្វាគមន៍ ! ណែនាំយ៉ាងណាបើខ្ញុំអត់ចេះផងហ្នឹង ? យកចុះបើត្រូវការអី ខ្ញុំអត់ប្រកាន់រ៉េ មេត្តា កុំតែអូសយកផ្ទះខ្ញុំទៅបានហើយ និយាយលេងរ៉េ ! អរគុណ

    • ហនុមាន ថា:

      ក្មេងស្រែ
      គេរកនៅផ្ទះបងហ្នឹងណា បើគេរុករកនៅទំព័រ រុករក វា មិនចេញ ក្នុងផ្ទះ បងរ៉េ ! ព្រោះ ផ្ទះបងមានដាក់ កន្លែងអោយគេ ស្វែងរក បានជាគេរក ។ ប្រហែលជាគេស្មានតែបងហ្នឹង ថៅកែ មិនដឹង ? 😀

  8. ឌីយ៉ា ថា:

    ​ពិត​ជា​គួរ​ឲ​ខឹង​មនុស្ស​អត់​ខួរ​អស់​ណឹង​មែន។ ​គេ​គិត​បែប​ម៉េច​បាន​មក​ធ្វើ​ចឹង។ ​ប្លក​ខ្ញុំ​អត់​មាន​បញ្ហា​ចឹង​ទេ ​ហើយ​ក៏​មិន​ដែល​ចេះ​បើ​មើល​ដែរ ​ទាល់​តែ​មើល​ប្លក​បង​ហើយ​ទើប​យល់​ពី​បញ្ហា​នេះ

    • ហនុមាន ថា:

      ជំរាប សួរ ឌីយ៉ា

      អរគុណ ដែលបានឆ្លៀត ចូលលេង ។ បងគ្រាន់តែមានការភ្ាក់ផ្អើល នឹងពាក្យដែលគេប្រើ មិននឹកស្មានថា ក្លាយទៅជាថៅកែ សំរាប់ជួញ រឿងផ្តេសផ្ាស់អីនោះរ៉េ ។ មូលហេតុមកពីបងដាក់ វិចជិត អោយគេប្រើ ត្រង់កន្លែងថា ស្វែងរក ហ្នឹង បើមិនចង់អោយគេរកពាក្យទាំងនោះ ត្រូវដកវាចេញ ជាការស្រេចហើយ យែ បងមិនកំណាញ់ដល់ហ្នឹងពេករ៉េ ! អរគុណ ដែលបានចូលលេង !

  9. ជំរាបសួរ បងប្រុស​ ជាទីគោរព
    តាមពិតទៅ បើនិយាយពី ភាពរវល់នេះ ចប់តាហ្មង ! ប្អូនគ្រាន់តែធ្វើការ បន្ដិច បន្ដួច ហើយទំនេរ ច្រើន ជាង រាល់ថ្ងៃ នៅតែមុខ កំព្យូទ័រហ្នឹង ! ចុចនេះ​ ចុចនោះ ចុចរហូត ជិត ខូច កំព្យូទ័រ ទៅហើយ !!! ពិបាកចឹង អ្នកដែលមិនសូវចេះ ប្រើកំព្យូទ័រ !

    អូខែ! ប្អូនសូមអរគុណ ច្រើនណា សំរាប់ ការព្រួយបារម្ភ ពី សំណាក់ បងប្រុស ! តែបងប្រុស ឯនោះវិញ ក៏ត្រូវយកចិត្ដ​ទុកដាក់ លើសុខភាពផង ដែរ ! សូមមេត្ដា កុំគិតតែពីជួយគេ ភ្លេចបាយ ភ្លេចទឹក នឹកចំណី ដល់ខ្លួនរបស់ បងប្រុស ណា!
    សុខភាព របស់ ខ្លួន សំខាន់ជាងគេ ! ប្រយ័ត្នឈឺ បាត់មុខ អ្នកឧបត្ថម្ភ នៅក្នុង ភូមិ វើត ប្រេស នេះណា!!

    សូមអោយបងប្រុស មានសុខភាពល្អ

    ពី ប្អុនប្រុស ពិសិដ្ឋ

    ……..

    • ហនុមាន ថា:

      ប្អូន បិសិដ្ឋ
      បងអរកុណប្អូនច្រើនណាស់ ដែលបានយកចិត្តទុកដាក់នឹងបង ។ ប្អូនកុំបារម្ភអីបងចេះថែរក្សាខ្លួនហើយ បងសព្វថ្ងៃ រវល់ពេកកូវហើយ តែរឿងជួយ ឧបត្ថម្ភ ខ្នះខ្នែងនឹងចេះតែឆ្លៀតពេល ទៅហ្នឹង ! កាលពីដើមបងធ្លាប់តែធ្វើការនៅករិយាល័យ តែអាលូវ កិច្ចការ បងធ្ងន់ៗណាស់​ប្អូនអើយ ជួនកាលពេលចេញពីធ្វើការ សឹងតែ វាចូលឡានតាហ្មង !​ តែវាជាជីវិត្ត របស់យើង យើង ខ្លួនមួយ អាចឆ្លៀត ឧកាស បានជាងគ្នដែលមានគ្រួសារ កូនចៅ ។ បងម្នាក់ឯង ទៅណា វឹង វែវ ចូលផ្លុក ចេញផ្លៀត រួចភ្លាមនោះអី !

      អាចឹងហើយប្អូន រៀនបានចេះ បើមិនរៀនធ្វើមេចចេះ ខំទាន់ខ្លួននៅក្មេង កុះអោយខាតពេលណាប្អូន ! អរគុណ ដល់ប្អូនប្រុស ដែល បានចូលលេង នឹង ប្រើពាក្យដ៏ពិរោះ ចំពោះ បង ! បងអរគុណ ! សូមប្អុនបានសេចក្តីសុខ សុខភាពបរិបូណ៌ !

      • បងប្រុស ហនុមាន ជាទីគោរព!

        តាមពិត មកពីឃើញថា រូបបងប្រុស ជាមនុស្សល្អ ហ្នឹងហើយ បានចេះតែជួយ ព្រួយបារម្ភ ហ្នឹងណា!! ខ្លាចក្រែង បងប្រុស ប្រឹងប្រឹងធ្វើការផង ព្យាយាម ស្វះស្វែង ជួយឧបត្ថម្ភ ផង ហត់ទាំងកាយ នឿយទាំងចិត្ដ ! ថាជួយគេ អោយគេ បានចេះដឹង បានក្ដីសុខ តែភ្លេច ខ្លួនឯង នេះវិញ ! អញ្ចឹងហើយ ប្អូនបានត្រឹមតែជួយ បារម្ភ បន្ដិចបន្ដួច ទៅណា សង្ឃឹមថា បងប្រុស អាចយក សេចក្ដី ព្រួយបារម្ភ នេះទុកក្នុងចិន្ដា បានខ្លះ !
        ហហេហហហហេ! គ្រាន់ មានជនសប្បុរស ដូចបងប្រុស មានសណ្ដានចិត្ដ ចេះជួយ កូនខ្មែរ នោះអី! ហើយសង្ឃឹមថា នឹងមាន បុគ្គល​ដូចរូប បងប្រុស កាន់តែច្រើន នោះផងដែរ !
        កុំអោយមានច្រើនតែ ពួក ពុករលួយ ពួក អែបអប ពួក ផ្ដេសផ្ដាស់​ ពួក ជ្រុលនិយម និង ដូចពួក ជំពូក ខាងលើ នេះ មិនល្អ សំរាប់ សង្គម នោះទេ!

        សូមអរគុណ បងប្រុស សំរាប់ ពាក្យជូនពរ!

        ពី ប្អូន ពិសិដ្ឋ

        ……….

      • ហនុមាន ថា:

        យ៉ាងមេចចុះបានកើតជាកូនចោរវិញអាចឹង? 😀 ប្អុនកុំច្រឡំ សេចក្តីបារម្ភរបស់ប្អូនបងអរគុណហើយ បងគ្រាន់តែចង់ប្រាប់ប្អូនថា មានប្អូនជួយបារម្ភពីបងនោះ បងមានការកកក្តៅណាស់ទៅហើយ !​បង សូមអរគុណប្អូនយ៉ាងច្រើន !

      • ធ្វើជា បុរស សុភាព យូរណាស់ មកហើយ ! ឥឡូវនេះ ចង់ធ្វើជា បុរស កំហូច វិញម្ដង! ហេហេហេហ! ម៉េចដែរ​ ឈ្មោះមួយនេះ បងប្រុស??? អែមសែម ទែ? ហេហេហហេ!

        សូមអរគុណ

        ………

      • ហនុមាន ថា:

        អែម ប្រយ័ត្នគេចាប់ដាក់ទ្រុងណាប្អុន ប្រុស ! គេកំពុងដើររកពួកខូចផង តិចលោបានទៅស្នាក់នៅ ព្រៃសទៅណា ! និយាយលេងរ៉េ 😀

  10. ផ្កាយដុះកន្ទុយ ថា:

    បង! ​ប្រសិនបើខ្ញុំជាបងវិញ មិនខ្ចីទុកមុខឲ្យទេ បកអាក្រាតឲ្យខ្មាសគេ នៅកណ្តាលផ្សារត្រីតែម្តង… កុំឲ្យលើកក្រោយធ្វើអញ្ចឹងទៀត! ពិតជាយ៉ាប់ដល់ហើយ មនុស្សជំពូកហ្នឹង… កើតមកធ្វើអី នាំតែធ្ងន់ផែនដី!!!

    • ហនុមាន ថា:

      ជំរាប សួរ ផ្កាយដុះកន្ទុយ !
      អរគុណដែលបានចូលលេង ។ បងមិនអាចធ្វើបានព្រោះ បងចាត់ទុកគាត់ជាជាតិខ្មែរ ជា មនុស្ស មិនមែនជាសត្វពាហនះ ។ បើបងអាក្រាតគាត់កណ្តាលផ្សារត្រី រុយមិនបេត្តីខ្មៅងងឹតទៅហើយអីហ្នឹង ? មិនមែនកើតមកធ្ងន់ផែនដីរ៉េ គឺ កើតមកជាប្រុសដុះហ្គីឡាន់( សូមដាក់ពាក្យខ្មែរខ្លួនឯង ខ្ញុំប្រើពាក្យចិន ) បង្ហិនសាច់ ! 😀 អរគុណ បានចូលមកជួយឈឺឆ្អាលដល់រឿងបង !

  11. អូ ! បងប្រុស ជាទីគោរព !

    ថ្ងៃនេះ បានជាជ្រុល មកដល់ហើយ សុំពឹង អោយបងប្រុស ជួយមួយបានទេ?
    ប្អូន ចង់បាន កញ្ចប់ អក្សរខ្មែរ យូនីកូដ មួយសំរាប់ ដាក់ក្នុង ទំព័រដើម នៅផ្ទះ របស់ ប្អូន អញ្ចឹង សូមបងជួយទៅពិនិត្យបន្ដិច ផង ហើយជួយណែនាំ ថាតើធ្វើយ៉ាងដូចម្ដេចដែរ ទើបទទួលបាន ខ្មែរ យូនីកូដ ដាក់ នៅលើ ទំព័រ ខាងស្ដាំ ដូច ផ្ទះ របស់ បងប្រុស !

    សូមអរគុណ ទុកជាមុន

    …………

    • ហនុមាន ថា:

      ប្អូនចង់បានមួយណា រូបទី១ លើគេ ទីពីរ ឬ ទីបី ? បងអាចប្រាប់ប្អូនអាចទាញយកបានតើ !​ចាំមានពេលបងធ្វើក្បាលទំព័រ ជូន ? ប្អូនចង់បានរបៀបណាដែរ ? កាហ្មង់ភ្លាមរ៉ៅ ! ទាន់បងចិត្តល្អ​ 😀
      អរគុណ

      • ប្អូនចង់បាន រូប ដូចរូបទីមួយណា បងប្រុស​ ជាទីគោរព !
        ចង់បាន រូបលោត ភ្លឹតភ្លែត បែបនោះណា បងប្រុស !
        អញ្ចឹង សូមជួយ មួយផងណា!
        បើបាន ខ្មែរ យូនីកូដ ២.០ ដាក់ក្នុងផ្ទះ ពិតជាល្អ ណាស់! ក្រែងលោ នាំសង្សារ អោយមកលេង ក្រែងនាង អត់មាន អក្សរខ្មែរ មើលមិនកើត ធ្វើអីមិនចេញ​ បានត្រឹមតែ អង្គុយជេរ ប្អូនថា បុរស ឆ្កួត នាំគេ មកឲមើល ប្រអប់ ៤ ជ្រុង ! ឆ្កួតៗៗ ពិសិដ្ឋ ម្នាក់នេះ! ហេហេហេហេ!

        សូមអរគុណទុកជាមុន ណា បងប្រុស !

      • ហនុមាន ថា:

        អាមិនចេញហ្នឹង មុខជាយ៉ាប់ធំហើយ ប្អូនអើយ អូ ច្រឡំ មិនមែនរ៉េ សុំទោសនិយាយខុស ! 😀
        អត់អីរ៉េ ចាំបងដាក់ តម្រាប់ជូន ហើយប្រាប់ថាអាចទាញយកនៅកន្លែងណាបាន ។ សុំពីរ បី ថ្ងៃទៀត បានរ៉េ អាលូវ បងជាប់ បន្តិច ! អរគុណ

  12. បាទ បងប្រុស ជាទីគោរព
    ប៉ុន្មានថ្ងៃក៏បានដែរ ពីព្រោះ ប្អូនក៏មិនជាប្រញ៉ាប់ប្រញ៉ាល់ អ្វីនោះដែរ !
    អត់មានសង្សារ ឯណា មកមើល នោះទេ ! តែចេះតែដាក់ទៅ ព្រោះយល់ថា វាសមរម្យ ម្យ៉ាងដែរ​ពេល មាន ខ្មែរ យូនីកូដ ដាក់ក្នុង ផ្ទះ នោះ!

    អូខែ! សូមអោយបងប្រុស មានសុខភាពល្អ !

    ពី ប្អូនប្រុស ពិសិដ្ឋ
    ……….

    • ហនុមាន ថា:

      ជំរាប សួរ កូនចោរតូច
      អរគុណបានចូលលេង ។ បាទ អរគុណ ចាំបងលៃលក ជូន ។ពេលបងបានហើយ បងនឹងប្រាប់ ។ អរគុណ

      • មិនដឹងជា អរគុណ អ្វីនោះទេ បងប្រុស ហនុមាន ! ប្អូននេះទេ ដែលត្រូវអរគុណ ណា! ហេហេហេហេ!
        បាទ បងប្រុស បើដូច្នេះ ប្អូននឹងរងចាំ ដោយកក់ក្ដៅ ក្នុង​ហឬទ័យ ណា បងប្រុស ! តែបងប្រុស មិនបាច់ ប្រញ៉ាប់ប្រញ៉ាល់ នោះទេ សូមធ្វើកិច្ចការ របស់បងប្រុស​ មុនសិនចុះ ហើយមានពេលទំនេរ ពេលណា សឹមធ្វើអោយប្អូនណា !
        សូមអរគុណ​ទុកជាមុន ម្ដងទៀត !

        សូមអោយបងប្រុស មានសុខភាពល្អ

        ពី​ប្អូនប្រុស ពិសិដ្ឋ
        …………

      • ហនុមាន ថា:

        អរគុណ ! អាចឹងក៏បានដែរ !

  13. ម៉ន ថា:

    ខានមកលេងបងយូរ សុខសប្បាយជាទេ ? តាំងពីត្រឡប់មកពីស្រុកខ្មែរវិញ រវល់រហូតខ្ញុំ ។ គិតមិនយល់ចំពោះអ្នកដែលមកស្វែងរកអីអីចឹងសោះ ។ ប្លកពួកយើងធ្វើម៉េចនឹងមានពាក្យទាំងនោះ ? យ៉ាប់មែន !

    • ហនុមាន ថា:

      ជំរាប សួរ ម៉ន

      បាទអរគុណណាស់ដែលបានអញ្ជើញចូលលេង ខ្ញុំសុខនឹងទុក្ខជាធម្មតារ៉េ​អរគុណ ចុះម៉ន វិញ សុខទុក្ខយ៉ាងណាដែរ ?។ ​បាទ អត់អិរ៉េ ម៉ន ខ្ញុំដឹងថាម៉នមានការរវល់ច្រើនព្រោះត្រូវរត់ការ ក្រដាសស្នាម សំរាប់កេសី បានចូលលេងម្តងម៉ាកាលខ្ញុំអរណាស់ទៅហើយ ! ព្រមទាំងនេះខ្ញុំក៏សូមជួយអបអរផងដែរ ! សូមអោយបានសេចក្តី សុខ សប្បាយ នឹង សុភមង្គល ! អរគុណសាជាថ្មី

      អារឿងខាងលើហ្នឹង ខ្ញុំមិនយល់ដែរម៉ន ខ្ញុំមិនគួរអោយការស្វែងរករបស់គេ រំខានដល់ខ្ញុំរ៉េ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: