វចនានុក្រម សម្តេច​ ជួន ណាត (ភាគ​ ២)

ជំរាប​សួរ ប្រិយមិត្ត ពីចម្ងាយ !

សុខសប្បាយ យ៉ាងណាដែរ អ្នករាល់គ្នា ? សង្ឃឹមថាបានសុខសប្បាយជាធម្មតា ។ កាលពីមុន ខ្ញុំបានដាក់អត្ថបទនេះ ម្តង ហើយ តែនៅ មានបងប្អូន យើង ខ្លះ មាន សំណួរ ដែលទាំក់ទង នឹង ការបញ្ចូលនៅ កម្មវិធី វចនានុក្រម សម្តេច ​ជូន ណាត ចំពោះ អ្នក ប្រើ Mac OS X 10.6.0 ( Snow leopard) ដែលមិនអាចរក icon ឃើញនៅពេលដាក់រួច ។ ខ្ញុំនឹងពន្យល់បន្ថែម ខាងក្រោម សង្ឃឹមថានឹង​អាចជួយបានខ្លះៗ ។ បើត្រូវការ​សូមអញ្ជើញ ទាញយក ប្រើការ បើមានហើយ អរគុណ ដែលបានឆ្លៀត ពេល ចូលអាន ។ សូមបញ្ជាក់ មាន វចនានុក្រម Online  ដែល បងប្អូនអាចប្រើបាន មាន

វេចនាតាព្រហ្ម  នឹង វេចនាទៅណា បើសិនជាផ្ជាប់ទៅ(connected) នឹង អិនធើនិត បើគ្មាន បងប្អូន អាច ប្រើ វចនានុក្រម របស់ សម្តេច​ជួន ណាត បាន ដោយ មិនបាច់ចាំផ្ជាប់ទៅ នឹង​អិនធើនិត  ។ អរគុណ

សូមអញ្ជើញទៅ ទាញ យក​វចនានុក្រម សម្តេច ជួន ណាត នៅផ្ទះ របស់ មុនីរ៍ត្ន ត្រង់កន្លែង គាត់ដាក់ថា

សូម ចុច ត្រង់ នេះដើម្បី ទាញ យក វចនានុក្រម ជូន ណាត សំរាប់ MacOSX ឬ ក៏ទាញ

ពី ទី នេះ សំរាប់ បងប្អូនប្រើ MacOS X 10.6.0 – 10.6.4  ចំពោះ បងប្អូន ដែលប្រើ PC (Window 7,Vista ) សូមអញ្ជើញទៅទាញយកពី វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ឬ ក៏ទាញ យកនៅទី នេះ ក៏ បាន ដើម្បី យក Version 2.0 ហើយ របៀបដាក់ នៅក្នុង PC, Window, Vista.etc មានដាក់ជាមួយ វចនានុក្រម ជាស្រេច បើរកមិនឃើញ សូម សែ្វងរក តាម អិនធើនិត ។ ​ចំពោះអ្នក ប្រើ ម៉ាក់(Mac OS X 10.6.x ) ក្រោយពី ទាញយកបានហើយ

១ បញ្ចូល (Install , it should automatically pop up  after the Downloaded)

២  ចាប់ផ្តើមកំព្យូទ័រ សាថ្មី  ( Restart your Computer)

៣  ទៅក្នុង (Applications > Dictionary (double click to open ) >Preferences > Check mark ChounNath

៤ បិទ Dictionary វិញ ជាការស្រេច ។ បើមិនឃើញ វចនានុក្រម សម្តេច ជូន ណាត នៅ ក្នុង Dictionary ទេ ។ Restart the Computer.

ចំពោះ ការបញ្ចូលខាងលើនេះ ខ្ញុំ បាន​សាក​រួចហើយ ជាមួយ Snow Leopard 10.6.4 គឹថា បានជោគជ័យល្អប្រសើរ ។ បើ មាន សំណួរ សូមអញ្ជើញទាកទង ខ្ញុំ  ខ្ញុំ នឹង ខិតខំ ព្យាយាម រកមយោបាយដោះស្រាយជូន ។ អរគុណ សូមសំណាង ល្អ !

Advertisements

15 Responses to វចនានុក្រម សម្តេច​ ជួន ណាត (ភាគ​ ២)

  1. ឧត្តម's ប្លក ថា:

    ជាប្រយោជន៍ខេមរាគ្រប់គ្នា! អរគុណបង! 😀

    • ហនុមាន ថា:

      ជំរាប សួរ ឧត្តម
      អរគុណដែលបានឆ្លៀត ចូលលេង ។ បាទ មិនអីរ៉េ ខ្ញុំចេះតែចែកគ្នាទៅ មានហើយ មិនដឹងទុកធ្វើអី ចែកគ្នាប្រើទៅ មានប្រយោជន៍ ជាង មែនរ៉េ ? អរគុណ

      • ឧត្តម's ប្លក ថា:

        បាទបង! មានប្រសាស៍នេះពិតជាត្រូវ! WordPress ខ្មែរ ពិតជាចារឈ្មោះបងទុកដើម្បីឲ្យកូនខ្មែរគ្រប់រូបរៀនសូត្រតាម! ហិហិ 😉

      • ហនុមាន ថា:

        អរគុណ ! មិនហ៉ានអោយគេចារឈ្មោះ រ៉េ ខ្ញុំធ្វើតាមតែការធ្វើទៅបានតើ ឧត្តម មិនចង់យកកេរ្ត៍ឈ្មោះអីរ៉េ

  2. សុផល ថា:

    ហាហេ ! រកអុសប្រទះធ្យូងទៀតហើយខ្ញុំ ចាំដល់ណាទៀត ទាញយកមួយទៀត សិន។អោយតែហនុមានពូកែដាក់ជាធម្មទាន ខ្ញុំសូមទាញយកហើយណា។តាម លឺចាស់ៗប្រាប់និងតាមលោកទេសអោយដឹងថា៖ អ្នកដែលអោយធម្មទានដល់ គេឈ្មោះថាអោយប្រាជ្ញា ដូច្នេះការចែលរំលែកចំណេះដឹងឈ្មោះថាអោយធម៌ ហើយ។ជាតិក្រោយៗ ហនុមានប្រាកដ ជារឹតតែមានចំណេះដឹង និងប្រាជ្ញាកាន់ តែច្រើនឡើងៗមិនខាន។ស្អែកឈៀងចូលមកលេងទៀត អរគុណ!

  3. ហនុមាន ថា:

    មិនមែនរ៉េ សុផល គេថា រកអុស ប្រទះចង្រ្កានហ្គាស(gas) 😀 សាធុ សាធុ កើតជាតិណាៗ សូមអោយបានកើតជាជាតិខ្មែររហូត ! បាទ តែសុំតែម៉្យាងរ៉េ គឺចង់សង្ហាជាងជាតិនេះ បន្តិច បាទ ! 😀 និយាយលេងរ៉េ ការចែកចាយ ចំណោះវិជ្ជា ចំពោះជនរួមឈាម ជាតិ ជា ការធម្មតា របស់ខ្មែរទូទៅ បើយើងចេះដឹង ហើយ មិនចែកគ្នា ពេលអត់ពីយើងទៅ កូន ចៅ យើង គ្នារិតតែ មិនដឹង ទៅទៀតហើយ មែនរ៉េ ? ​ជំរាប សួរ នឹង សូមអរគុណបានចូលលេង នៅផ្ទះរបស់ខ្ញុំ !

  4. អរគុណបង​។ បើមាន​វចនានុក្រម អង់គ្លេស»ខ្មែរ ឬ​ខ្មែរ»អង់គ្លេស​សូម​បង​ជួយចែក​រំលែក​ផង។ សុខប្បាយ!

    • ហនុមាន ថា:

      ជំរាប សួរ ច័ន្ទរឿន នឹង និមល
      អរគុណ និមល បាន ដាក់តំណ ។ បាទ ច័ន្ទរឿន ដូចនិមល បាន ដាក់ តំណអាចឹង ខ្ញុំ ក៏ បានទាញ យកពីនោះ​តែកម្មវិធីនោះគ្មានដំណើរការ សំរាប់ខ្ញុំ ខ្ញុំ ក៏ បោះបង់វាចោលទៅ ហើយណាមួយក៏មិនសូវចូលប្រើ Limon font ចាំមើលបន្តិចទៀតក្រែងលោម្ចាស់គាត់ចេញជា យូនីកូដ ប្រហែលសាក មើល ម្តងទៀត ។ អរគុណអ្នកទាំងពីរ បានឆ្លៀតចូលលេង !

  5. nimol ថា:

    អរគុណ​ច្រើន​បង​ហនុមាន។ បាន​ប្រើ​ហើយ​ខ្ញុំ។

    • ហនុមាន ថា:

      ជំរាប សួរ និមល
      បាទ មិនអីរ៉េ ។ សូមអភ័យទោស បើមានការខ្វះខាតនៅអ្វី មួយ ព្រោះខ្ញុំ គ្រាន់តែដាក់ចែកគ្នាប្រើរ៉េ មិនមែនអ្នក បច្ចេកទេស ខាង បង្កើតប្រូក្រាមអីរ៉េ ! ។​ អរគុណដែលបានឆ្លៀតឧកាស ចូលលេង

      • nimol ថា:

        ចង់​និយាយ​ថា ខ្ញុំ​បាន​ដំឡើង​វចនានុក្រម​ហ្នឹង​យូរ​ហើយ តែ​រក​អត់​ឃើញ​ថា​វានៅ​ឯណា ទើប​តែ​បង​ប្រាប់​នៅ​ពេល​នេះ ទើប​ខ្ញុំ​ដឹង។

      • ហនុមាន ថា:

        អាចឹងរ៉េ ? បងមានក្តីរំភើបណាស់ដែលប្អូនអាចយកទៅប្រើការបាន ! ស្មានតែមិនទាន់មាន ខ្ញុំទើបតែជាវនៅ MacBookPro មួយដែលប្រើ MacOSX 10.6.4 ហើយក៏សាក ព្រោះមានមិត្តយើង មួយចំនួនមានបញ្ហា ហើយខ្ញុំគ្មានវិធី សាក ក៏សម្រេចជាវ មួយទុកគ្រាន់ដោះស្រាយ បញ្ហាខ្លះៗ សំរាប់ អ្នកភូមិយើងផង នឹង ចង់បានមួយទុកប្រើខ្លួនឯងផង 😀 អរគុណបានឆ្លៀតឧកាស ចូលលេង !

  6. ពិសិដ្ឋ ថា:

    អរគុណ​ច្រើន​ហនុមាន!
    កុំព្យូទ័រ​ខ្ញុំ​ដំឡើង​រួច​ហើយ តែ​ពេល​ខ្ញុំ​វាយ​ក្នុង​ប្រអប់​ស្វែងរក​ វា​អត់​បង្ហាញ​​ដៃ​ជើង​ត្រឹមត្រូវ​សោះ តើ​មាន​បទ​ពិសោធន៍​អ្វី​អាច​ឲ្យ​វាយ​ និង​បង្ហាញ​បាន​ត្រឹមត្រូវ​ក្នុង Dictionary នេះ ។

    • ហនុមាន ថា:

      ជំរាប សួរ ពិសិដ្ឋ

      នោះមកពី យូនីកូដ ក្នុង កំព្យូទ័រ របស់ ពិសិដ្ឋ រ៉េ ។ ខ្ញុំប្រើ យូនីកូដ ពី Xenotype វាយបានស្រួល ហើយមានសហភាព(សហការ) ព្រមគ្នាស្រួលណាស់ ។ ពិសិដ្ឋ ប្រើ វិនដូវ ឬ ម៉ាក់ ? ហើយប្រើ យូនីកូដ របស់ ខ្មែរអូអេស មែនរ៉េ ? សង្ឃឹមថាអាចប្រាប់ខ្ញុំបាន ខ្ញុំនឹងប្រឹងប្រែងស្រាយជ្រាវរកមធោប្បាយ ដោះស្រាយ ជូន ។ អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: