ទុំមុនស្រគាល(សប្តាហ៍ ទី ៥)

បាទ ជំរាប ប្រិយមិត្តពីចម្ងាយ !

សូមអរគុណអ្នករាល់គ្នាដែលបានចូលលេង ហើយក៏សូមអរគុណ ផងដែរដល់អ្នកដែលមិនបានចូលលេង តែមាននឹកនាដល់ខ្ញុំ  ជាប្រចាំ សប្តាហ៍ ខ្ញុំ នឹង ខំ រកពេលវេលា ខ្លះ ដើម្បី បន្តនៅ ទុំមុនស្រគាល សំរាប់ បណ្តាក់រាល សប្តាហ៍ ។ បើមានពេល ចាំអាន បើគ្មានរ៉េ ចាំដោនឡូត យករឿង ទាំងមូលតែម្តង ក៏ បាន នៅ ពេលក្រោយ តាមពេលវេលា តម្រូវអោយ ។

តពីសប្តាហ៍ មុន . . . . .

គ្រាដំបូង. . . .


ក្រោយពីលាម្តាយខ្លួនរួចហើយ វាសនា ចិន្តា សាយ័ន្ត ក៏នាំគ្នាដើរសំដៅ ទៅ ជួបមិត្តភ័ក្រឯទៀត ដែល កំពុងលេង ចោលឈួង បោះអង្គុញ នឹង ខ្លះទៀត កំពុងនាំគ្នាឈរមើល ល្ខោននិយាយ រឿង ” អាថកំបាំង នែជនពាល”  ដែលសម្តែងដោយ ក្រុមសិល្បះខ្មែរប្រចាំជំរុំ ខៅ អីុ ដាង ។  វាសនា ឆ្លៀតបានឧកាស ល្អ ក៏សុំអនុញ្ញាតិ ពី មិត្តភ័ក្រ ព្រោះខ្លួនគេចង់ស្គាល់ សាយ័ន្តអោយបានច្បាស់លាស់ គេក៏បាននិយាយទៅ កាន់ ចិន្តា

” ចិន្តា បង នឹង សាយ័ន្ត នឹងទៅជជែកគ្នាលេង ខាងនោះ ”  នាយនិយាយព្រមទាំងចង្អុលទៅ ម្តុំស្រះស្រង់ ហ្វៃហ្វាម ជាស្រះស្រង់ដែលគេចិញ្ចឹមត្រី​តែពេល បុណ្យទានម្តងៗ គេ បើកទ្វា ជូន ប្រជាជន ចូលលេង ថត រូប នឹង អង្គុយ យកខ្យល់អាកាសល្អៗ ដែលលំអដោយ ព្រលិត ឈូក ដែល កំពុងរីកស្គុះស្គាយ  អបដោយ មឆ្ឆា ទាំងពួង ។

” ចាស បង កុំធ្វើបានកូនស្រីគេណា !”  ចិន្តា ចំអន់ ដល់វាសនា

” អូន ដូចជាផាបងពេកហើយហ្នឹង ? ” នាយ តបទៅចិន្តា វិញ ដោយក្តីអៀនខ្មាស់ ឯ សាយ័ន្តគ្នាអៀនឡើងមុខ ក្រហម ។ ក្រោយមក វាសនា ក៏នាំ សាយ័ន្ត ដើរ សំដៅទៅ តូបលក់ផ្កា របស់អុំស្រី ចំណាស់ម្នាក់ ។

” ជំរាប សួរ អុំ ផ្កានេះ ថ្លៃ ប៉ុន្មាន ដែរ? ”  នាយសួរ ដោយ លើកយក ផ្កាមួយបាច់ មកកាន់

” ពីរ បាត រ៉េ អានាង”  អុំស្រីតបវិញ

” បាទ អរគុណ នេះ ពីរ បាត អុំ ” នាយនិយាយព្រមទាំងហុចពីរ បាត ជូន អុំស្រី លក់ផ្កា

” ផ្កាបាច់ហ្នឹង សមនាងហើយ អានាង ! ” អុំស្រី មានប្រសាសន៍ ព្រមទាំងញញឹម

” មេចអុំ ដឹងថា បាច់ផ្កានេះ សំរាប់នាង ? ” នាយសួរ ដោយ ឆ្ងល់ថាយ៉ាងមេចបានជាអុំអ្នកលក់ផ្កាដឹង ថាផ្កានោះ សំរាប់នាង

” ផ្កា យកថ្វាយព្រះ គឺ គេទិញ មុនពេលលោកឆាន់ ណា អានាង ! ” អុំស្រីតបដោយក្តីញញឹម

” បាទ ពិតហើយ អុំ អរគុណ ! ” នាយ យល់ព្រម នឹង ស្ងើចដល់ការឈ្លាសវៃ របស់អុំស្រី លក់ផ្កា

” សូមអភ័យទោស សាយ័ន្ត ផ្កាមួយបាច់នេះ ខ្ញុំសូមជូន សាយ័ន្ត ក្នុងពេល ចូលឆ្នាំថ្មី ” នាយហុចជូនដល់សាយ័ន្ត ព្រមទាំងញរដៃទទ្រើក ភ័យបែកញើសក្លៀកជោគ ។

” ចា . . . ចាស ​អរគុណ វាសនា  ! ” នាងទទួល យកទាំងភ័យផង អរ ផង ព្រោះតាំងពី កើត មិនដែលមានមិត្តប្រុសណាទិញផ្កាជូនរ៉េ ។

” ចុះ វាសនា មិនខ្លាច ចិន្តា ខឹងទេអីហ្នឹង ?” នាងសួរ ដោយក្តីឆ្ងល់

” បាទ ខ្ញុំ នឹង ចិន្តាជា មិត្តភ័ក្រ ខ្ញុំចាត់ទុកនាង ដូចជាប្អូនស្រី នាង មិនខឹង ខ្ញុំរ៉េ ” នាយ និយាយពន្យល់ ដល់ សាយ័ន្ត

” អរគុណ វាសនា ខ្ញុំមិនដឹង បានអី​ជូនវាសនា វិញ​ទេ ” សាយ័ន្ត និយាយព្រមទាំងទទួល យក បាច់ផ្កា ដែល វាសនាទិញ ជូន នាង

” បាទ ខ្ញុំមិនចង់បានអីទេ សាយ័ន្ត ខ្ញុំជូនក្នុងពិធី បុណ្យឆ្នាំថ្មីតើ ” នាយ និយាយព្រមញញឹម

” សុំទោស ខ្ញុំ ឃើញសាយ័ន្ត ច្រើនដងដែរ តែ​មិនហ៊ាន និយាយរក សាយ័ន្ត ព្រោះខ្លាច ចិត្ត សាយ័ន្ត ឬ ក៏ សង្សារបស់ សាយ័ន្ត ដាក់ខ្ញុំជ្រុះធ្មេញ ” វាសនា​និយាយ ព្រមទាំងញញឹម

” ហើយចុះអាលូវ មេច ក៏ ហ៊ាន និយាយរកខ្ញុំ មិនខ្លាច សង្សារ ឬ ក៏ ប៉ា របស់ខ្ញុំ វាយបងទេ ហ្អី ? ” សាយ័ន្ត និយាយព្រមទាំងញញឹម

” ពីព្រោះ ជាឆ្នាំថ្មី ខ្ញុំមិនជឿរថា សង្សា ឬ ក៏ប៉ារបស់សាយ័ន្ត ដាច់មេត្តាធម៌ដល់ម្លឹងរ៉េ ណាមួយពួកគាត់ អត់នៅទីនេះ ផង ខ្ញុំអត់ខ្លាចរ៉េ ! ” នាយនិយាយតបសាយ័ន្តវិញ

” ប៉ាខ្ញុំកាចណាស់ អោយតែគាត់ឃើញខ្ញុំនិយាយនឹង ប្រុសៗ គាត់មិនប្រណីខ្ញុំទេ ” សាយ័ន្ត និយាយ ប្រាប់ វាសនា

” បាទ ខ្ញុំ យល់ហើយ ព្រោះគាត់ចង់អោយកូនស្រី របស់គាត់ ក្លាយ ជា ស្រ្តីខ្មែរ មួយរូបដែលប្អូនៗ ស្រី អាចយកតម្រាប់តាម ” នាយ និយាយទៅកាន់សាយ័ន្តវិញ

” សាយ័ន្ត មាន បងប្អូន ប់ុន្មានអ្នកដែរ ? ”  វាសនា សួរ សាយ័ន្ត

” ចាស ! ខ្ញុំ មាន បងប្អូន បួននាក់ ខ្ញុំ ជា បងគេបង្អស់  ប្អូន ប្រុសពីរ នឹង ប្អូន ស្រីមួយជា ពៅគេ ” នាងនិយាយប្រាប់ វាសនា

” ចុះ វាសនា វិញ មាន បងប្អូន ប៉ុន្មាននាក់ដែរ ? ”   សាយ័ន្ត សួរ វាសនា វិញ

” បាទ ! អរគុណ ខ្ញុំមានបងប្អូន បី នាក់ ខ្ញុំជាបងគេដូចសាយ័ន្តដែរ ហើយមានប្អូន ប្រុសពីរនាក់ ”

វាសនា ឆ្លើយសាយ័ន្ត វិញ ។ គេ និយាយ បណ្តើរ នាំគ្នាដើរ សំដៅ ស្ពានដែលគេធ្វើពី ឬស្សី សំរាប់ អោយ បងប្អូន ដើរ ឆ្លងទៅមក នឹង ទៅត្រើយម្ខាងស្រះ  នៅម្ខាងស្រះ មាន តូប តូចៗ ដែល ធ្វើពីឬស្សី ប្រក់ស្លឹក តែ គ្មានជញ្ជាំងសំរាប់ទុកជូន អោយបងប្អូន ខ្មែរ អង្គុយ លេង ។ នៅទីនោះ​គេ ឃើញ​មាន គូរ សង្សារ ប្តីប្រពន្ធ យាយតា សំណេះសំណាលគ្នា ពីនេះ​ពីនោះ  តាមតែ មុខនាទី របស់គេម្នាក់ៗ។  វាសនា​នឹង សាយ័ន្ត ក៏ ចូលទៅក្នុងតូបមួយដែលមាន តុ នឹងកៅអី ពីរ ដែលធ្វើពីឬស្សី វាសនា ក៏ បានទាញ តុចេញបន្តិចស្រណុកសាយ័ន្ត ចូលទៅអង្គុយ ជារបៀបសុភាព បុរស ដែលគេបានដឹងខ្លះៗ តាមការរៀនសូត្រ ពី ភាសា អងគ្លេស ។

” សូមអញ្ជើញ អង្គុយ !”  នាយនិយាយព្រមទាំងបង្ហាញកៅអី ដល់ សាយ័ន្ត

” ចាស ! អរគុណ វាសនា ! ” នាងក៏បានដាក់គូថអង្គុយលើកៅអី ដែល វាសនា បានទាញចេញ សំរាប់នាង  បន្ទាប់មកវាសនា​ក៏បានរុញកៅអីថ្នមៗបញ្ចូលទៅវិញ ក្រោយពី សា័ន្ត បានអង្គុយហើយ ។

” ខ្ញុំមិនជឿថា ថ្ងៃនេះ ខ្ញុំមានឧកាសបានស្គាល់ សាយ័ន្តច្បាស់បន្តិច” នាយ និយាយព្រមទាំងសម្លឹងទៅ វង់ភ័ក្រ ដ៏ប្រិមប្រិយ របស់ សាយ័ន្ត ។

” ចាស ! ខ្ញុំក៏មិនដឹកស្មានថា បានមកអង្គុយលេង ដូចពេលនេះ ដែរ ” នាង និយាយព្រមទាំងដាក់បាច់ផ្កាទៅម្ខាង តុ ។ ក្រោយពីគេទាំងពីរបានចូលអង្គុយហើយគេទាំងពីរ បាន និយាយពីនេះ​ពីនោះ ហូរហែរ តាមតែពេលវេលា​កំណត់នឹងតាមតែការនឹកឃើញរបស់គេទាំងពីរនាក់ ដើម្បីអោយចំណងមិត្តភាពរបស់គេទាំងពីរ រឹុងបឹុងនឹង ស្គាល់គ្នាជិតស្និតទៅទៀត ។

” ខ្ញុំ សូមអភ័យទោស ខ្ញុំចង់សួរសាយ័ន្ត រឿងមួយ មិនដឹងសាយ័ន្ត អនុញ្ញាតិអោយខ្ញុំឬ អត់ ? ” វាសនា សួរទៅសាយ័ន្ត

” រឿងអី សួរ មកចុះ “សាយ័ន្ត ឆ្លើយវិញ

” សាយ័ន្ត មាន សង្សារហើយឬនៅ ? ”  វាសនាបានសួរទៅ ទេពធីតា ដោយក្តីញញឹមក្នុងចិត្ត ចំពោះសំណួរនេះ បានធ្វើអោយ សាយ័ន្ត រិតតែអៀនថែមទៀត

” ចាស ! អរគុណ ខ្ញុំមិនអាចឆ្លើយបានទេ នៅពេលនេះ  ”  នាងនិយាយព្រមទាំងងាកមុខចេញ ហើយក៏បន្លឺឡើង

” សូមទោស ខ្ញុំបានឃ្លាតពីបា៉ នឹង ម៉ាក់ នឹង ប្អូនៗយូរ បន្តិចហើយ ប្រហែលគាត់ទន្ទឹង មើលផ្លូវ ខ្ញុំហើយ មើលទៅ ? ” សម្លែងដ៏ពិរោះ ផ្អែមបានធ្វើអោយត្រជាក់ដល់បេះដូង របស់ វាសនា បើកម្លោះណាបានស្តាប់នៅសម្លេងទេពធីតានេះ ប្រហែលជាភ្លេចខ្លួន មិនខានឡើយ ។

” អូ. . .  សុំទោស បាទ យូរ បន្តិចហើយ សូមអភ័យទោស សាយ័ន្ត ! ” នាយ និយាយព្រមទាំង អោនឈោងយក បាច់ផ្កា ដែល សាយ័ន្ត បានដាក់លើតុ  កាន់ ជូន សាយ័ន្ត ។

គេទាំងពីរប្រាណ ក៏ បាន លាចាកខ្ទម ឬស្សី  ដោយនាំយកទៅជាមួយនូវអនុស្សាវរិយ៍ ជាដំបូង សម្រាប់គេទាំងពីរ ។  គេទាំងពីរ ក៏ នាំគ្នា ដើរ សំដៅ ទៅ វត្តវិញ  ដែលមិត្តភ័ក្រទាំងពួង នឹងឪពុក ម្តាយ របស់ គេ កំពុងរងចាំ ។

” សូមទោស បើខ្ញុំធ្វើអោយ សាយ័ន្តមានការរអាក់រអួលក្នុងចិត្ត ! ” នាយនិយាយព្រមទាំងអោនសម្លឹងមុខ ស្រីស្រស់

” ចាស ! ខ្ញុំ មិនទាន់ហ៊ានឆ្លើយនៅសំណួរ របស់ វាសនា​ទេ ពេលនេះ សូមអភ័យទោស ! ”  នាង និយាយទៅកាន់ វាសនា វិញ

” បាទ ខ្ញុំអត់ថាអីរ៉េ ថ្ងៃណា ក៏ បានដែរ ! ” នាយ តបវិញ

” ខ្ញុំ សូមអរគុណ ដល់ផ្កាមួយបាច់នេះ ដែល វាសនា បាន ជូនខ្ញុំ” នាងនិយាយព្រមទាំងយកផ្កាមួយបាច់នោះ​ពីដៃវាសនា ដែលនាយបានហុចជូននាងវិញ

” បាទ មិនអីទេ ! កុំខ្វល់អី បាទ !” នាយនិយាយតបវិញ

ពេលគេទាំងពីរ បានទៅដល់វត្តវិញ មិត្តភ័ក្រ ទាំងពួង ក៏បានលាគ្នាទៅផ្ទះរាងៗខ្លួនដែរ នៅសល់តែ ចិន្តា ដែលកំពុង នៅ ចាំមិត្តគេទាំងពីរ

” បងទាំងពីរ មកវិញហើយអីហ្នឹង ?”  ចិន្តា បាន សួរ អ្នកទាំងពីរ ហើយ ក៏ បន្តទៅទៀត

” ហើយ អី​ក៏ យូរ មេស បង? ”  នាង សួរ របៀប ខឹង

” អូនចាំបងអី ហ្នឹង​? ” នាយ សួរ ចិន្តា

” អត់ចាំ រ៉េ គឺ ម៉ាក់បង មកសួរ រក បងឯងហ្នឹងណា ! ” ចិន្តា និយាយព្រមទាំងចង្អុលចូលទៅក្នុងវត្ត ចង់បញ្ជាក់ថា ម៉ាក់របស់ វាសនានៅទីនោះ

” បង សាយ័ន្ត ប៉ា បង ក៏ មកសួរ រក បងដែរ ” ចិន្តា និយាយប្រាប់ សាយ័ន្ត

” អូ អាចឹង  ចុះ ចិន្តា ប្រាប់គាត់ថាយ៉ាងណាដែរ?”  សាយ័ន្ត សួរទៅចិន្តា

” ខ្ញុំប្រាប់គាត់ថា បងទៅ ខាងនោះ ជាមួយ មិត្តភ័ក្រស្រីៗ រួមថ្នាក់ ណាបង ! ” ចិន្តា និយាយប្រាប់សាយ័ន្ត

” ចាស បងអរគុណ ចិន្តា ! ” សាយ័ន្តអរគុណដល់ចិន្តា ដែលបានកុហក ដល់​ប៉ា របស់ខ្លួន ។

ព្រះសុរិយា ក៏ កាន់តែបន្ទាបនៅពន្លឺ ប៉ប្រះជើងភ្នំ ជំរុំស្នេហ៍ សំរាប់ យុវជន នឹង យុវនារី ដែល កំពុងតែ ចងក្រងនៅអនុស្សាវរិយ៍ របស់គេ ។​គេក៏បាន​លាមិត្តភ័ក្រ របស់គេ ដើម្បីទៅ ផ្ទះ រាងៗខ្លួនវិញ ព្រោះ ជាថ្ងៃ បញ្ចប់នៃ បុណ្យចូលឆ្នាំថ្មីខ្មែរ ។ ​វាសនា ក៏ បានទៅជួបម្តាយ នឹង ឪពុក នឹង ប្អូនៗ ដែលនៅរងចាំក្នុង វត្ត ដើម្បី នឹង វិលត្រឡប់ទៅផ្ទះ របស់គេវិញ ។

ឯ  សាយ័ន្ត នាងក៏ ត្រឡប់ទៅជួបនឹង គ្រួសារ នាង វិញ​ដែរ ព្រមទាំង ប្រជាជន បងប្អូនខ្មែរឯទៀត ដែលបានអញ្ជើញទៅ ចូលរួមក្នុងពីធី បុណ្យ ចូលឆ្នាំថ្មី ។ គេម្នាក់ៗ រីករាយណាស់ ព្រោះ មានឧកាស ធ្វើបុណ្យ នឹង ប៉ងប្រថ្នា បុណ្យកុសលរាងៗខ្លួន ហើយនឹងស្វាគមន៍ ដល់ទេវតាថ្មី ដែល នឹង នាំមកនៅសេចក្តីសុខ ជោគវាសនា ដល់ ប្រជាជន ខ្មែរ ដែលស្នាក់នៅក្នុងគុកគ្មានជញ្ជាំង  ។

តាមផ្លូវ គេ អាច ឃើញប្រជាជន រាប់រយនាក់ ដែលធ្វើ ដំណើរទៅផ្ទះរាងៗខ្លួន ឡើងហុយដីត្រលោម ក្នុងចំណោមនោះក៏ មាន វាសនា មួយដែរ ដៃម្ខាង ពរប្អូន ដៃម្ខាងទៀត កាន់ចានស្រាក់ នឹងឥវ៉ាន់ ដែលខ្លួនជារាមច្បង ខិតខំ ជួយម្តាយ អត់មានធ្អូយ មួយមាត់រ៉េ មុខរីកដូចគ្រាប់ជី ត្រាំទឹកពីរអាទិត្យ មុនអាចឹង នាយខំដើរឡើងបែកញើសជោគខោ តាហ្មង ! ។

Advertisements

11 Responses to ទុំមុនស្រគាល(សប្តាហ៍ ទី ៥)

  1. កុលាប ថា:

    អរគុណ សំរាប់ភាគបន្ត …

    ចាំយប់នេះ នឹងអាន ព្រោះឥឡូវមិនមានពេល ជាប់ធ្វើការសិនណា៎..

    • ហនុមាន ថា:

      ជំរាប សួរ កុលាប
      យ៉ាងមេចខ្លាចខ្ញុំខឹង អីហ្នឹង ? បាទ តាមសម្រួលចុះ ចាំមានពេលចាំអាន បើក្មានពេលរ៉េ អ្នណាទៅថាអី ! អរគុណហើយ បាទ !

  2. កុលាប ថា:

    ខ្លាចងរង៉ក់ហ្នឹងណា៎ !..

    អេសអេហ៍ .. គ្រាន់តែជូនបាច់ផ្កា ឯណាភ័យញ័រ ដល់ថ្នាក់
    បែកញើសជោគក្លៀកនោះទេ !.. នេះបែបធ្លាប់មានបទពិសោធន៍
    ខ្លួនឯងហើយ ..ហេសហេ.. 😀 មែនអត់ ?..

    គ្រាប់ជី បើត្រាំពីរអាទិត្យ ច្បាស់ជាចេញផ្សិតហើយបងប្រុស !..
    ចឹងវាសនា មុខដូចមេចវិញ ? កុំថាដូចផ្សិតដែរណា៎.. នោះជារោគ
    មហារីកទេ ..ហេសហេហ៍…យ៉ាប់ហ្មង អ្នកនិពន្ធនេះ !!.. 😀

  3. ហនុមាន ថា:

    ជំរាប សួរ កុលាប
    ខ្មាតសូមអរគុណម៉ាកាព្លុះ បានចូលលេងខ្មាត ! មិនអូយរ៉េ អត់ចេះងរ៉េ ចេះតែត្រង់ៗតាហ្មង ! ប្រាប់ហើយហនុមានអ្នកនិពន្ធគឺខុសគេអាចឹងង បើដូចអ្នកនិពន្ធឯទៀត មេចហៅថា ហនុមាននោះ មែនរ៉ែ ? 😀
    ខបចៃខាប់ ! អូច្រឡំ ចូលថៃអាចម៍ក្របើប ម៉ាមាត់ ! អរគុណ !

  4. កុលាប ថា:

    ឆាន់ភូតផាសាថៃម៉ៃដាយ ណាខាស់ !.. ខបចៃខាប់ ហ្នឹងអីគេ ?..

    • ហនុមាន ថា:

      ជំរាប សួរ កុលាប

      ចុមកណ្តុមឆែប ! កូនថៃអាចម៍ក្របើុប នៅទីនេះរ៉េ ? 😀 សុំទោស អត់ចេះថៃរ៉េ កុំចាក់ដាក់ហនុមានអី ស្អីគេខាប់ៗហ្នឹង? ខ្ញុំអត់ខាប់រ៉េ រាវរបស់ខ្ញុំណាស់ ដាក់ទៅឈូៗតាហ្មង ! 😀 ខាងលើបែបប្រែ ថា ខ្ញុំអត់ចេះភាសាថៃរ៉េ ចា អរគុណច្រើន មែនរ៉េ ត្រូវដែរ ? ចេះតែថាៗទៅហ្នឹង អី ! អរគុណ សុំឈប់និយាយភាសាថៃចុះ ខ្ញុំក៏ឈប់ដែរ ព្រោះខ្ញុំស្អប់ពួកវា ដូចអាចម៍ អាចឹង បើស្រីៗ វា ប្រហែលហ៊ានបិទភ្នែកនិយាយជាមួយខ្លះ ! 😀

  5. កុលាប ថា:

    ជំរាបសួរ !.

    ចុះអ្នកណានាំនិយាយមុនគេនោះ ?.
    ខ្ញុំជាកូនខ្មែរតើ បងប្រុស !.. ខាប់ រាវ នោះកាន់តែអត់ដឹងទៅទៀត !..
    ហ្អេ៎ ! ..ឈូៗហ្នឹងចង់និយាយពីអ្វីដែរទៅ ? កាន់តែឆ្ងល់មែនទែនហើយណា៎..
    យ៉ាប់ហ្មង អ្នកនិពន្ធនេះ !!.. អូខេ ..ឈប់និយាយភាសាគេទាំងអស់គ្នា។

    ឯណាភាគបន្ត ប្រហែលរវល់ដើរលេងថ្ងៃឈប់សំរាកទេដឹងហ្ន៎ ?
    ហ្អើយ !.. លាសិនហើយ ..នឹងរង់ចាំចំអន់ជានិច្ច !.. 😀

    • ហនុមាន ថា:

      ជំរាប សួរ កុលាប
      យូរណាស់ហើយ មិនស្គាល់ខ្ញុំទេអីហ្នឹង​? សូមកុំប្រកាន់អី ខ្ញុំចូលចិត្ត លេងសើចព្រោះដឹងថា កុលាបជាមនុស្សល្អ ពាក្យសំដី ទើសខុស តិចតួច មិនអាចប្រកាន់ខ្ញុំបានរ៉េ ខ្ញុំជាហនុមាន ធ្វើមេចអាចយកជា្លូវការ(seriously)បាននោះ ? ដើរលេងឯណា ប៉ុន្មានអាទិត្យ រវល់ចង់ធ្លាក់អណ្តាត ព្រោះគេ យកវិស្សម្មកាលច្រើនពេក នៅធ្វើការគ្នាតិច ម្នាក់ៗលៀនភ្នែកដូចក្តាមទៅហើយហ្នឹង ណាមួយស្រុកនេះក្តៅពេក ម្ងៃៗ និយាយពីបែកញើសតាមចង្វែកគូថ អត់ឈប់រ៉ែ ! 😀
      ភាគបន្ត ? មិនបាច់ភ័យ គេញតែព្រួយទៅបានហើយ សន្យាថា ឆាប់ៗហ្នឹង បើពួកគេមកវិញទាន់ពេល ។ អរគុណទុកជាមុនសិន ចាំចូលមកម្តងទៀត អរគុណសាថ្មី បានរ៉េ ?

  6. កុលាប ថា:

    ស្គាល់ច្បាស់ណាស់ !.. ជាហនុមាន បងប្អូន ហនុស្វាហ្នឹងណា៎ !.. 😀
    .
    នេះយកចំណីមកផ្ញើ សាកសិនទៅ ដូចនៅខ្មែរឯជំរុំ ដូចក្នុងរឿង
    ដែរអត់ ? កាលនោះមានគេលក់នំនេះដែរទេ ? បើដើរដល់សឹក
    ស្បែកជើងច្រើនយ៉ាងនេះ ប្រហែលស្គាល់ហើយ ​។
    http://km-womenvision.ning.com/profile/1pasxshq4jd99

    លាសិនណា៎ ..

    • ហនុមាន ថា:

      នំគ្រក់ជ្រលក់ទឹកត្រី ស្រីណាចង់បានប្តី ចូលស្តីហនុមានចុះ
      រូបរាងសង្ហា ល្អឥតខ្ចោះ គ្មានកូនប្រពន្ធ ហើយនៅកម្លោះ ។ ចុម ទៅណាឯណោះទៅវិញ សុំទោស ចូលពណិជ្ជកម្ម បន្តិច ថាលេងរ៉េ តិចមានគេ ចូលស្តី មែនហ្នឹង ស្លាប់ប៉ាដោយ ! 😀 នៅឯណា មិនស្គាល់នំ គ្រក់នោះ ។ មិនត្រឹមតែធ្លាប់ញាំរ៉េ ថែមទាំង លិត ដល់ពុម្ពទៀត ផង ! ។ អរគុណបានផ្ញើរ នំជូន ហនុមាន គ្រាន់តែឃើញ លេបទឹកម៉ាត់ ឡើងហើមពោះហើយហ្នឹង ! អរគុណ នឹងសូម ជំរាប សួរ ពី ចម្ងាយ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: