ចម្លែកណាស់ !​?

ជំរាប សួរ ប្រិយមិត្ត

កាលពីថ្ងៃមុននៅពេលដែលខ្ញុំបានចូលទៅមើលក្នុង ផ្ទះរបស់ខ្ញុំ ស្រាប់តែគំនូស ស្ថិតិ របស់ ខ្ញុំ ប្រែក្លាយជារូបអង្គរវត្ត ខ្ញុំគ្រាន់តែឃើញប៉ះសក់ច្រូងតាហ្មង កូពោះគ្រូកៗ  គួរអោយ ចាប់អារម្មណ៍ នឹង ភាពចម្លែក បើមិនជឿរ សូមមើលរូបខាងក្រោមនេះ ជឿឬមិនជឿ សូមជួយពិចារណា ផង ។

Advertisements

38 Responses to ចម្លែកណាស់ !​?

  1. vathanakkhmer ថា:

    ពីតជាគួរអោយស្ញប់ស្ញែងមែនបង!
    នេះជូនពរអោយបងជួបតែរឿងល្អដូចជាហេតុនេះជារៀងរហូតណាបង!

  2. ឧត្តម's Blog ថា:

    ប្រផ្នូលល្អណាស់!

  3. វិសាល ថា:

    ឡូយផស់គេ បើរបស់ញ៉ុមវិញមិនដឹងជាចេញរូបអី ឡើងចុះឡើងចុះដូចចង្វាក់បេះដូង 😀

    • ហនុមាន ថា:

      ជំរាប សួរ វិសាល
      អរគុណឆ្លៀតបានចូលលេង ! អត់អីរ៉េ អាដូចចង្វាក់បេះដូងហ្នឹងហើយរស់បានយូរ ណៅមានដំណើរការ រហូត ! 😀 អរគុណ

  4. ចំលែក​មែន សូម្បី​តែក្រាភិច​ក៏មាន​ស្រមោល​ដែរ។ ក្រាភិច​របស់​ខ្ញុំ​ម៉េច​អត់​ស្រមោល​អ៊ីចឹង?

    • វាន់ឌីយ៉ា ថា:

      មែនហើយ តយាយចឹងទើបចាប់អារម្មណ៍ សង្ស័យបោកអ្នកភូមិទេដឹងបងប្រុសខ្ញុំនេះ!!

      • ហនុមាន ថា:

        ជំរាប សួរ វិចិត្រ នឹង វ៉ាន់ឌីយ៉ា
        អរគុណណាស់ដែលឆ្លៀតឧកាស ចូលមកលេង ។ វិចិត្រ ក្រាវិក ដែលមានស្រម៉ោលហ្នឹង មកពីខ្ញុំ ចង់គូសបញ្ជាក់ នៅពេលដែលខ្ញុំបានគូសរង្វង់ពីលើ ស្ថិតិ ហ្នឹងឯង នៅលើវើតប្រេស អត់មានស្រម៉ោលរ៉េ ។ អរគុណ

        វ៉ាន់ឌីយ៉ា
        បងទៅបោកអ្នកស្រុកធើអីប្អូនអើយ អាចឹងហើយបានប្រាប់ថាជួយពិចារណា ព្រោះជារឿងចំលែក ។ អរគុណ

    • បើយើងមើលអោយដល់ មានតើ! បស់ញ៉ុមមានស្រមោលតើ គ្រាន់តែវាស្រាលមែនទែន, ប្រហែលជាគាត់យកទៅបន្ថែមបន្ថយអីៗទៅ ធ្វើអោយវាលេចច្បាស់ពេក ទេដឹង?

  5. សុំសួរបន្តិច តើធ្វើម៉េចទើបអាចដាក់ Software អោយ Download បាន?

    • ហនុមាន ថា:

      ជំរាបសួររាត្រី នឹង សូមស្វាគមន៍

      បាទ មុនដំបូងត្រូវរក Website ដែលអាចផ្ទុក(hosting)នៅ Software ក្រោយពីបាន sign up for account ហើយ ទើបយើងអាច Upload Software or files ទៅ Server របស់គេ ក្រោយពី uploaded ហើយ វា នឹង ចេញ link សំរាប់យើងដាក់បន្ត ចូលទៅ ផ្តះរបស់យើង ទុកអោយគេ ដោនឡូតពីផ្ទះ របស់យើងបាន បើនៅតែមិនយល់សូម email ខ្ញុំនឹង ជួយសម្រួល ។ អរគុណ ដែលបានឆ្លៀត ចូលលេង

  6. kooms ថា:

    ចុះ​នរណា​យក​អង្គរ​មក​ដាក់​ក្នុងប្លក់ល្បង! វាជារឿង​មិន​គួរ​អោយ​ជឿ​មែន​តែភាពចំលែក​ត្រូវបាន​កើត​ឡើង​ចំពោះ​ល្បងហនុមានហើយ។ នេះ​ប្រហែល​ជាស្រុក​ទេស​នឹក​ល្បង​ហើយ​កួតែមក​លេងស្រុក​ម្ដងទៅអី​ល្បង! ​

    • ហនុមាន ថា:

      ជំរាប សួរ សុភី
      អរគុណដែលបានឆ្លៀត ចូលលេង ។ បាទ អាចឹងហើយបាន ជាដាក់ចែកជូនអោយមើលហ្នឹង ព្រោះ មិនជឿ ប្រហែល អង្គរចត្តនឹកខ្ញុំពេក មិនដឹង បានជា មកស្នាក់នៅផ្ទះ ខ្ញុំ បែបហ្នឹង ? អរគុណ

  7. ហេស ហេស ហេស… ឡូយណាស់តើ! បើបស់ញ៉ុមវិញគឺស្មើរ បែបរាបជាប់បាតក្រោមម៉េចរ៉េ! ហេស ហេស ហេស…

    • ហនុមាន ថា:

      ជំរាប សួរ បាត់ដំបង

      សុខទុក្ខយោ៉ាងណាដែរ បាត់មុខបាត់មាត់យូរ ? ខ្ញុំមិនត្រឹមតែញាក់សាច់រ៉េ ថែមទាំងប៉ះសក់ទៀត ! អរគុណ

  8. pisitnseiha ថា:

    អ្នក​ស្នេហាជាតិ​ទើប​ចេញ​លទ្ធ​ផល​បែប​ហ្នឹង? សង្ស័យ​ថា​លោក​បង​ស្វាឯង​ហ្នឹង​ហោះ​មក​ធ្វើ​ស្អី​នៅ​ហ្នឹង​ដឹង​ទេ?

    • ហនុមាន ថា:

      ជំរាប សួរ ពិសិដ្ឋ
      អរគុណបានឆ្លៀតចូលលេង ។ បាត រឿងហ្នឹង ចំឡែកដែរ ប្រហែលជាខ្ញុំនឹកស្រុកខ្មែរពេក មិនដឹង បានជា មានការកើតបែបហ្នឹង ?អរគុណ

  9. បងល្មមមកលេងអង្គវត្តម្តងហើយ!!!

    • ហនុមាន ថា:

      ជំរាប សួរ វល័ក្ខ
      បងចង់ទៅដែរតែមិនទាន់មានពេល ចាំទៅបងអោយដំណឹង ពួកភូមិយើង ចាំបងប៉ាវគុយទាវ ម៉ាត្នោតម្នាក់ៗ អត់ខានរ៉េ 😀 ។ អរគុណ

  10. ឡង់ឌី ថា:

    ចំឡែកគួរ​ឱ្យចាប់​អារម្មណ៍!!!

    • ហនុមាន ថា:

      ជំរាប សួរ ឡង់ឌី

      អរគុណបានចូលលេង ។ សុខសប្ាបយជារ៉េ ចានឃើញយូរ ? បាទ ចំឡែកដែរហ្នឹង សំរាប់ខ្ញុំ មិនដឹងអ្នកណា ចង់លេងអីនឹងខ្ញុំក៏មិនដឹង? អរគុណ

  11. Samady KS ថា:

    នេះ​បញ្ចាក់​ថា​ទោះ​ទៅ​ដល់​ទី​ណា​ក៏​ត្រូវ​តែ​នឹក​ឃើញ​ខ្មែរ​ដែរ

    • ហនុមាន ថា:

      ជំរាប សួរ សាម៉ាឌី
      សាយសាបុករ៉េហ្នឹង ? ខានឃើញយូរ ប្រហែលរវល់ពេកមិនដឹង ? អរគុណ បានចូលលេង ។ បាទ ប្រហែលអាចឹងហើយមើលទៅ បានជា មានភាពបែបនេះកើតឡើង ។ ខ្លាចតែថ្ងៃក្រោយ មានក្រមុំខ្មែរម្នាក់ ពីរនាក់ បីនាក់ មកនៅផ្ទះរ៉េ ខំៗ តាយឡេវ ! 😀 អរគុណបានឆ្លៀតឧកាស ចូលលេង !

  12. sambatt ថា:

    wordpressដឹងហនុមានជាវិចិត្រករហ្នឹងណា៎!
    បានជាកែច្ឆៃអោយទៅជាចឹង,និយាយលេងរ៉េ…នោះអាចជាអព្ភូតហេតុ
    ដ៏តូចមួយ!

    • ហនុមាន ថា:

      ជំរាប សួរ សម្បត្តិ នឹង សូមស្វាគមន៍
      អរគុណដែលបានឆ្លៀត ចូលលេង ។ ប្រហែលជាអាចឹងហើយ មកពីចង់ប្រាប់ដល់ខ្ញុំថា កុំភ្លេចស្រុកខ្មែរ ជាភូមិកំណើត របស់ខ្ញុំ ហើយមើលទៅ ? អរគុណ

      • sambatt ថា:

        គេមានគំនិតចឹង រឹតតែល្អ ដើម្បីខ្មែរៗយើងកុំភ្លេចស្រុកជាតិកំណើតខ្លួនឯង ទោះជាទៅដល់់ទីណាក៏ដោយ។ ចាប់់ពីចុងសតវត្សទី២០ មក
        ជនជាតិខ្មែរបានភៀសខ្លួនចេញទៅរស់់នៅបរទេសច្រើនណាស់់
        ដល់់មានCambodiatown នៅ ទីក្រុងឡុង បិច ,រដ្ឋកាលីហ្វនី ដែលមានប្រជាជនខ្មែររស់់នៅដល់់ទៅជាងដប់់ម៉ឺននាក់់,
        លើសទីក្រុងLowellជាង៥ដង។ហើយគ្រាន់់តែទីក្រុងLowellនេះ មានខ្មែររស់់នៅលើសចំនួនខ្មែរទាំងអស់់នៅប្រទេសកាណាដាទៅទៀត។
        តែខ្ញុំសង្ស័យកូនខ្មែរៗកើតនៅស្រុកគេ មើលទៅមានចំណាប់់អារម្មណ៏ប៉ុន្មាននឹងស្រុកកំណើតប៉ុន្មានទេ ព្រោះគ្នាមិនស្គាល់់ សូម្បីភាសាខ្មែរ មួយចំនួនធំក៏មិនសូវចេះនិយាយ មិនចេះអាននិងសរសេរទៀត។
        មានតែការបណ្ដុះបណ្ដាលចំណេះដឹងភាសាដល់់កូនខ្មែរទេ ទើប ពួកគេអាចនឹងចាប់់អារម្មណ៏ចង់់ដឹងចង់់យល់់ និងស្រលាញ់់ជាតិកំណើតរបស់់ខ្លួន …ការទទួលខុសត្រូវក្នុងការ
        បណ្ដុះបណ្ដាលនេះ មានតែឪពុកម្ដាយទេមានមុខងារសំខាន់់ជាងគេ។ហនុមាន ,រស់់ជាខ្មែរតែមួយជាតិអី? ចុះបើកើតជាតិក្រោយ កើតជាខ្មែរទៀត សុខចិត្តអត់់?ចំណែកខ្ញុំវិញ ប៉ុន្មានជាតិខ្មែរក៏បានដែរ សុខចិត្តទំាងអស់់។តែមិនដឹងស្រេចចិត្តយើងអត់់រឿងហ្នឹង.?

      • ហនុមាន ថា:

        ជំរាប សួរ សម្បត្ត
        អរគុណដែលបានចូលលេង ។ បាទ ពិតណាស់ ចំពោះខ្ញុំសូមកើតជាខ្មែរគ្រប់ៗជាតិ ព្រោះស្រឡាញ់ មាតុភូមិ ដីល្អឆើត ទ្រព្យសម្បត្តិ ប្រពៃណី វប្បធម៌ សាសនា ប្រជាជន ជាពិសេស ស្រីៗខ្មែរតាហ្មង 😀

        បាទ ចំពោះក្នានៅបរទេស កាេរៀនសូត្រខ្មែរនោះ មានភាគតិចណាស់ ដែលមានការឧបថម្ភពី ឪពុកម្តាយនោះ ។ ព្រោះឪពុកម្តាយ ព្រលឹមបាត់ ល្ងាចទើបដល់ផ្ទះវិញ ព្រោះត្រូវធ្វើរកសីុចិញ្ចឹមគ្រួសារ ពេលគាត់ដល់ផ្ទះវិញ គ្មានកម្លាំងជួយកូនរ៉េ ខាងរឿងអក្សរសាស្រ្ត ខ្លួននោះ ។

        អាចឹងបានជាកូនខ្មែរ មួយចំនួនដើរខុសកន្លងធម៌ ចូលបក្សពួក ខុស ដូចជាបងធំបងតូច (Gangs) ។

        ខ្ញុំជាខ្មែរមួយរូបមានការសោកស្តាយណាស់ ដែលកូនខ្មែរកើតនៅបរទេស គ្មានដឹងនៅ អរិយ្យធម៌ ប្រពៃណី នឹង ចេះអក្សរសាស្រ្ត ខ្លួន ណាមួយបើនៅផ្ទះ ឪពុកម្តាយជា ជាតិខ្មែរ គាត់និយាយភាសាខ្មែរ ឯកូននិយាយអងគ្លេស ដាក់គ្នាធ្វើមេច គ្នាចេះខ្មែរនោះ ?

        ខ្មែរ ប្រជាជនខ្មែរ ជាជាតិមួយដែលល្បីល្បាញ ក្នុងពិភពលោកកាលពីដើមឡើយ តែអាលូវល្បីខាងអំពើខុសច្បាប់ ពុករលួយ ប្រឡៃពូជសាសន៍ ខ្លួន នឹង ការជួញដូរ ខុសប្បាប់ បើតែនៅមានអំពើទាំងនេះតើឯណាទៅ សុភមង្គល សំរាប់គ្រួសារខ្មែរទៅអនាគត ? ។ អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: