ទុំមុនស្រគាល(សប្តាហ៍ទី៤)

ជំរាប សួរ ប្រិយមិត្ត !

សប្តាហ៍នេះ ខ្ញុំបាននាំមកនៅវគ្គបន្ទាប់ទៀត ក្នុងរឿង ទុំមុនស្រគាល សប្តាហ៍ទី ៤ ។ គួរពុំគួរ សូមអភ័យទោស បើមានពេល ចាំ អាន បើមិនមានពេល​អរគុណ បានឆ្លៀត ចូលលេង ។ ចាំអានពេលខ្ញុំដាក់ អោយដោនឡូត ក៏បានដែរ

ឆ្នាំថ្មី


ជីវិត្តជនភៀសខ្លួន មិនខុសពីគ្នា ម្នាក់ៗខំរកសីុ ដើម្បីចិញ្ចឹមគ្រួសារ អ្នកខ្លះធ្វើការអោយរថពិបាល មួយខែ ត្រូវបានគេបើកអោយ មី វៃ វៃ មួយកែស សាប៊ូ ពីរដុំ នឹង មាន់មួយ បើគ្មានបងប្អូននៅបរទេស ផ្ញើលុយអោយចាយទេ មុខជាអត់មាត់ស្ញេញ ដូចគ្រូសារ វាសនាហើយ ។ វាសនា រំលែកពេលខ្លះ ដើម្បី លក់បារី ស្កគ្រាប់ នឹងឥវ៉ាន់បន្តិចបន្តួច គ្រាន់ គ្រប់គ្រង គ្រួសារ នឹងទប់ទល់នឹងការអត់ឃ្លាន ។ ​ទោះបីជាយ៉ាងណាក៏ដោយក៏គេនៅតែព្យាយាមរៀនសូត្រមិនដែលខានទេ ការរៀនសូត្រ របស់គេ មានភាព រីកចំរើនច្រើន ។  ខែ ឧសភា ឆ្នាំ ១៩៨៣ មិត្តភ័ក្រ របស់គេបួននាក់ ត្រូវមានឈ្មោះ ចេញទៅ ប្រទេស ទី ៣  គឺបងប្អូន រស់ សេរីវុទ្ធ នឹង រស់ សេរីរដ្ឋ   ជា សុខជាតិ ហើយ រស់ សារ៉េត ពួកគេ ចេញពី ជំរុំ ពេលជាមួយគ្នា នៅសល់តែ ចិន្តា ព្រោះនាង មិនទាន់មានឈ្មោះចេញនឹងគេ  ចំណែក វាសនា គ្មានដំណឹងឬក៏អនាគតទេ ព្រោះនាយគ្មានបងប្អូននៅបរទេសនឹងគេ គេបានដាក់ឌឺម្មង់ទៅអូស្រ្តាលី តែគ្មានដំណឹង ។ គេ នឹង ចិន្តា នៅតែបន្តការសិក្សា របស់គេនៅ សាលាអង្គរវត្ត ជារៀងរាល់ថ្ងៃ ។ ភាពស្និតស្នាល រវាងគេទាំងពីរ មានភាព រីកចំរើនជាមិត្តភាពតែប៉ុណ្ណោះ មិនអាចឈានទៅសង្សា បានទេ ។

ជារៀងរាល់ថ្ងៃពួកគេតែងតែ និយាយពីនេះពីនោះ លេងសើចជាធម្មតា បន្តនៅមិត្តភាព របស់គេ ។ វាសនា បានសន្យាខ្លួនថា មិនទាន់ចង់បានទេ សង្សា តែក្រោយពីបានចូលរៀននៅសាលាអង្គរវត្ត គេក៏បាក់ចិត្ត លួចស្រឡាញ់ នាងម្នាក់ដែលជាសិស្សរួមថ្នាក់ជាមួយពួកគេ ។ រារាំងយ៉ាងណា ចំពោះ សេចក្តីស្នេហា គឹមិនអាចធ្វើទៅបានទេ ស្នេហាជាជម្ងឺមួយដែលពិបាកព្យាបាលជាងគេ បើថាអ្នកណាម្នាក់ធ្លាក់ទៅក្នុងអន្លង់ស្នេហ៍ហើយ មិនបាច់បោះពួ ខ្សែ ឬក៏ហៅឡានពេទ្យអោយមកជួយទេ គឺគ្មានលទ្ធភាពទេ ។  ថ្ងៃមួយពេលចេញពីរៀន គេ បាននិយាយទៅ កាន់ចិន្តា

” ចិន្តា បងសួររឿងមួយបានរ៉េ ? ” នាយនិយាយទៅកាន់ ចិន្តា

” រឿងអីបង? ” នាងសួរ វាសនា

” ចិន្តា ស្គាល់ សាយ័ន្ត ដែររ៉េ ? ” នាយសួរ ចិន្តា

” ថីក៏មិនស្គាល់  ហើយមេច លួចស្រឡាញ់គេមែនរ៉េ ? ” នាងសួរនាយព្រមទាំងសម្លក់ដល់នាយ

” បងគ្រាន់តែសួរ ហើយមេចចាំ យល់កាត់អីលឿនម្លេះ? ” នាយសួរនាងវិញ

” អូនធ្លាប់រៀនជាមួយនាងតាំងពី ក្មេងៗមេស ! ” នាងប្រាប់នាយវិញ

” ហើយនាងនៅឯណា ដែរ ?” នាយសួរ ចិន្តា

” កុំចង់ស្គាល់អីបងអើយ ប៉ានាងកាចណាស់ !” នាងនិយាយទៅកាន់ វាសនា ព្រមទាំងលើកម្រាមដៃដ៏ស្រឡូន ក្រវី ជាសញ្ញា ដល់ វាសនា ថា កុំចង់លេងចូល

” ចុះបងមិនទៅបេតី ប៉ានាងឯណា ! ” នាយនិយាយព្រមទាំងញញឹម

” នាងនៅជ្រុង សង្កាត់ ១៥ ជិតជាយ សង្កាត់​១៧ ក្បែបងដែរតើ ?”  ចិន្តា និយាយព្រមទាំង ចង្អុលទៅសង្កាត់ ១៥

” អាចឹង ! ចុះពិភពលោកនេះ ក៏ ចង្អៀត ម្លេះ មេចបងមិនដែលឃើញ ? ” នាយនិយាយព្រមទាំងយកដៃអេះក្បាលរបស់គេ ជាសញ្ញា មិនយល់ដឹង

” ឃើញឯណា បើប៉ានាង បង្ខាំទុកតែក្នុងផ្ទះនោះ ? ” ចិន្តា និយាយប្រាប់ទៅវាសនា

” ឪពុក ម្តាយ មិនចង់អោយកូនស្រីរបស់គាត់ដើរខុសប្រពៃណីខ្មែរហ្នឹងណា !” នាយនិយាយទៅកាន់ចិន្តាមិនទាន់ចប់ផង ចិន្តា​ក៏​បន្ថែម

” ចៃណា ( កុំតែ ) អូនទុកចិត្តបង នោះ ស្មានតែអូនដើរជាមួយបងរាល់ថ្ងៃនោះអី ខំៗចាប់រំលោភកូនស្រីគេ មិនខូចអនាគត ទទេទៅហើយអីហ្នឹង ?” ចិន្តា និយាយព្រមទាំងច្រាន វាសនា ធ្លាក់ទៅម្ខាងផ្លូវ ជិតធ្លាក់ប្រឡាយទឹកស្អុយ

“យ៉ាប់មែន ក្មេងស្រីនេះ ? ” នាយនិយាយព្រមទាំងខំលោតរំលង ប្រឡាយ

” ចេះតែបង្ខូចបងអាចឹងទៅកើត យ៉ាប់តែហ្មង បងឯណាទៅអត់ឃ្លានដល់ថ្នាក់នោះ ” នាយនិយាយទៅចិន្តា ព្រមទាំងយកដៃ ទៅ ក្តិចថ្ពល់ របស់នាង

“អូនប្រាប់ ម៉ាក់ ប៉ា អូនពីបង ថាបងជាមនុស្សល្អ បើមិន អាចឹងស្មានតែបងអាចជូន អូនដល់ផ្ទះរាល់ថ្ងៃអីហ្នឹង?” នាងនិយាយព្រមទាំងសម្លក់មកកាន់វាសនាដោយចក្ខុដ៏មុតទាំងគូរ

” អរគុណ ដល់ ប៉ា ម៉ាក់របស់អូនផង “នាយនិយាយព្រមទាំងញញឹម

” កុំតែអូនប្រាប់គាត់ថាបងជាមនុស្សល្អនោះ កុំអីបងប្រាកដជារត់ល្បូត(ជ្រុះ)ខោហើយមើល៍ទៅ ! ” នាងនិយាយព្រមទាំងអស់សំណើច

” ចុះអីក៏បន្ទាប(ផា)បងដល់ថ្នាក់ហ្នឹង ? ” នាយនិយាយព្រមទាំងក្រវីក្បាល

” យ៉ាប់តាហ្មង បងប្រុសឯងនេះ មានគេខំលួចស្រឡាញ់ខ្លួនហើយ នៅមិនដឹងទៀត ” នាងនិយាយ

” ថាមេច នាង(សាយ័ន្ត)លួចស្រឡាញ់ បងហ្អេស ? ” នាយសួរដោយមានការផ្ញាក់ផ្អើល

” សាយ័ន្ត ខ្មោចយ៍អី គឺ អូនហ្នឹងណា ! យ៉ាប់តាហ្មងបងឯងនេះ អូយ ! យ៉ាប់ណាស់ប្រុសៗ ! ” និយាយព្រមទាំងលាយនៅសេចក្តីខឺងនឹងវាសនា

” ពេលអូនខឹងអាចឹង រិតតែស្អាតអត់ទាស់តាហ្មង កូនគេនេះវើយ ! ” នាយ និយាយព្រមទាំងយកដៃតោងស្មានាងថ្នមៗ ។

” ខឹងនោះខឹងពេកហើយ តែធ្វើអីបងឯងមិនកើតហ្នឹងណា ! ” ចិន្តា​និយាយហើយបេះដៃ វាសនាចេញពីស្មានាង ។

” ហើយរាងតូចអាចឹងចង់ធ្វើអីបង បងអត់ជឿរ៉េ អំពើហឹង្សានោះ ” នាយនិយាយព្រមទាំងញញឹម

” បើអូនទះកំផ្លៀងបង បាននោះ អូនទះបងអោយជ្រុះធ្មេញដូចគោ អាចឹង ! ” នាងនិយាយ ដោយក្តៅមូម៉ៅ នឹង វាសនា

” បើមានស្រីៗរូបស្អាត ដូចអូន​ទោះជាទះបង ដល់ជ្រុះអណ្តាត ក៏ អត់ខឹងដែរ ” នាយនិយាយព្រមទាំងយកដៃទៅចាក់ចង្កេះនាង ។

” យ៉ាប់តាហ្មងបងឯងនេះ ប្រសប់ណាស់ ខាងនិយាយហ្នឹង មិនដែលអោយអូនឈ្នះម្តងណារ៉េ ” ចិន្តា និយាយព្រមទាំងក្រវីក្បាល ។ អ្នកនិពន្ធសូមបញ្ជាក់ថា វាសនា​មិនសូវនិយាយស្តី រ៉េ តែ បើនិយាយជាមួយស្រីៗ វិញ គេ ប្រសប់ខាង បន្ថែម បន្ថយណាស់ ព្រោះគេដុះខាងហ្នឹងតែម្តង ។

” ឈ្នះ ? ទាល់តែក្លាយជាសង្សា ឬ ប្រពន្ធ បានអោយឈ្នះ ” នាយនិយាយព្រមទាំងញញឹម

” អូនស្អប់បងឯងណាស់ ” នាយនិយាយព្រមទាំងច្រាន នាយចេញ

” ហើយកាលមុនថា​លួចស្រឡាញ់អី អាលូវក៏ប្រញាប់ស្អប់ម្លេះ? ” វាសនា និយាយ

” អូនឈប់និយាយរក​បងឯងហើយ ! ”  ចិន្តា​និយាយព្រមទាំងយកដៃបិទមាត់ របស់នាង ។ មិនយូរ ប៉ុន្មាន គេទាំងពីរ ក៏ទៅដល់ផ្ទះរបស់ ចិន្តា ចំពេលល្អណាស់ ឪពុក នឹង ម្តាយនាង នឹង ប្អូនប្រុសប្អូនស្រី នាង នៅលេងលើគ្រែឬស្សី នៅមុខផ្ទះ ។

” ប៉ា ម៉ាក់ គាត់ឈ្មោះ វាសនា ដែលកូនបានប្រាប់ ប៉ា ម៉ាក់ ថាជា សិស្សរួមថ្នាក់ នឹង កូននោះ ! ”

នាងនិយាយព្រមទាំងបោះដៃ ស្តាំ បង្ហាញនាយដល់ ឪពុក ម្តាយ របស់ខ្លួន។

” ជំរាប សួរ អុំប្រុស អុំស្រី ! ”  នាយនិយាយព្រមទាំងលើកដៃសំពះ ដល់ ឪពុក ម្តាយ របស់ ចិន្តា

” លើកថ្វាយព្រះ ក្មួយ ! ” ឪពុកនាងនិយាយទៅកាន់ វាសនា ម្តាយនាយ រវល់ដេញចាប់ ប្អូន របស់​ចិន្តា ព្រោះ ក្មេង ដូចដឹង ស្រាប់ហើយ ដូចចាប់ក្តាមដាក់ចង្អេ អាចឹង !

” ខ្ញុំបាទ ឈ្មោះ វាសនា ជា មិត្ត រួមថ្នាក់ របស់ ចិន្តា”  នាយបានណែនាំខ្លួន ដល់ ឪពុក របស់ ចិន្តា

” អុំដឹងហើយ ក្មួយ អាដា បានប្រាប់អុំពី ក្មួយឯងដែរតើ អុំសូមអរគុណ ជំនួស នាងទៅចុះ ដែលបាន ជូនដល់នាងផ្ទះ រាល់ លើកណាក្មួយ ! ” ឪពុក ចិន្តា និយាយ ទៅ កាន់ វាសនា ឯម្តាយនាងនៅ ឈរជិតឪពុកនាងដែរ អត់និយាយអី ក្រាន់តែញឹមៗ តិចហាក់បី ដូចជាពេញចិត្ត នៅ​អ្វី ដែលគាត់បានឃើញ ។

” បាទ មិនអីទេអុំ ខ្ញុំធ្វើដោយក្តីស្មោះត្រង់ នឹង ពេលដែលអាចធ្វើទៅបានអុំ ” នាយ និយាយទៅកាន់ ឪពុករបស់ ចិន្តា

“អុំអរគុណក្មួយហើយ ហើយ ក្មួយនៅដល់ណាដែរ ?”

” បាទ អុំ ខ្ញុំនៅ សង្កាត់ ១៧ ក្រុម ប៊េ ៣ មិនឆ្ងាយពីនេះ ប៉ុន្មានទេអុំ ” នាយ និយាយព្រមទាំងចង្អុលទៅ សង្កាត់ របស់ខ្លួន

” ក្មួយនៅញាំបាយ នឹងគ្រួសារ អុំ សិនអី ? ” ឪពុកចិន្តា​និយាយព្រមទាំង យកដៃ ទៅ ទាញ កូនស្រីពី ដៃ ប្រពន្ធរបស់គាត់ដែលគាត់កំពុងពរ ចង់បញ្ជាក់ថា ដល់ពេលធ្វើម្ហូបអាហារ សំរាប់គ្រួសារ ។

“អរគុណ អុំ ! បាទ ! មិនអីទេ អុំ ព្រោះខ្ញុំត្រូវទៅផ្ទះ ជួយដល់កិច្ចការ ម្តាយរបស់ខ្ញុំដែរ ” នាយ និយាយព្រមទាំងចង្អុលទៅសំដៅផ្ទះ របស់ខ្លួន ។  ចិន្តាចូលទៅក្នុងផ្ទះ ទុកអោយ នាយ និយាយលេងជាមួយ នឹង ឪពុកខ្លួន ។

” អុំប្រាប់ចិន្តា ផងថាខ្ញុំលាទៅផ្ទះហើយ ” នាយនិយាយទៅប្រាប់ឪពុកនាង

” មិនអីរ៉េ ក្មួយចាំអុំប្រាប់អាដាជូន ” ឪពុកចិន្តាបាននិយាយតប

” អរគុណអុំ សូមជំរាបលា ”  នាយអោនសំពះ ឪពុកចិន្តា ហើយក៏ធ្វើដំណើរទៅ ។

ថ្ងៃ ខែ ឆ្នាំ កន្លងទៅយ៉ាងរហ័សសំរាប់ ជនភៀសខ្លួនខ្លះ ឯខ្លះទៀត ដែលគ្មានបងប្អូននៅស្រុកក្រៅដូចគ្រួសារ របស់​វាសនា មិនខុសគ្នាពី សត្វដែលត្រូវគេចាប់បង្ខាំងទុក ក្នុងទ្រុងឡើយ ។ ជនភៀសខ្លួន ភាគច្រើនត្រូវចាកចេញ ពី ជំរុំ ដើម្បីទៅសាង នឹងជ្រកកោននៅឯប្រទេសទី៣ ។ ជីវភាព របស់ ជនភៀសខ្លួនគ្មានអីក៏អោយប្លែក ឡើយ ទោះបីជាគេត្រូវបានបង្ខាំងទុកយ៉ាងណាក៏ដោយ គ៏គេមិនបំភ្លេចនៅប្រពែណី របស់ខ្លួនឡើយ មានបុណ្យកឋិន វិសាខបួជា ចូលវស្សា ចេញវស្សា ចូលឆ្នាំ ជាដើម គេនៅតែបន្ត នៅទំនាមទំលាប់ ជារៀងរហូតរាល់ៗឆ្នាំ ។

ចូលឆ្នាំម្តងៗ ជនភៀសខ្លួន មានការសប្បាយណាស់ មិនថាចាស់ មិនថាក្មេង ម្នាក់ៗស្លៀកពាក់ទៅតាមប្រពៃណី របស់ខ្មែរ តាៗ​ខោចៃវ យាយៗក្បិនចងផ្នួត យ៉ាងប្រណិត ក្រមុំ កម្លោះ ស្លៀកពាក់តាមប្រពៃណី ចំរុះពណ៌ជាទីស្រឡាញ់ តាមប្រពៃណីជាតិ ។ បាចទឹកអប់ លាបម្សៅ  ក្រមុំ កម្លោះ អត់មានប្រកាន់ ឬ ក៏ថ្កោលទោសអី្វទេ ល្បែងប្រជាប្រិយ ចោលឈូង បោះ អង្គុញ លាក់កន្សែង ចោលកូនមាន់  ក្រមុំចាប់កម្លោះ ជោះជង្គង់ហើម ដើរមិនចង់រួច ក៏អត់ប្រកាន់ដែរ  ម្នាក់ៗសប្បាយ សើចក្អាក់ក្អាយ សប្បាយគ្មានទុកកង្វល់អ្វីឡើយ ។ ចាស់ៗ នៅក្នុងវត្ត ស្តាប់លោកទេស ក្មេង ប្រុសស្រី លេងល្បែងប្រជាប្រិយ ខ្លះមើលល្ខោន បាសាក់ ល្ខោននិយាយ យីកេ ឯក្រមុំកម្លោះ ខ្លះក៏បណ្តើរគ្នាដើរលេង នៅស្រះស្រង់ វៃហ្វាម(YWAM) ស្រះចិញ្ជឹមត្រីនៅក្បែរវត្ត នាជើងភ្នំជំរុំ ខៅ អីុ ដាង ។

ដូចអ្នកអានបានជ្រាបស្រាប់ហើយ ខែចូលឆ្នាំ ក្តៅណាស់នៅស្រុកយើង ក្តៅទាល់តែបែកញើសក្លៀកជោគតាហ្មង ។  គ្រួសារ របស់ វាសនា ក៏ បាន​អញ្ជើញទៅ​លេង​ចូលឆ្នាំដែរ មាន ឪពុក ម្តាយ នឹង ប្អូនៗប្រុស របស់គេ រួបរួមជាមួយ គ្រួសារ ខ្មែរភៀសខ្លួនទាំងពួង ដ៏ទៃ ដើរពេសពេញ ផ្លូវ ថ្នល់ ចាប់ពី សង្កាត់ ១៥ រហុត ដល់ វត្តសង្កាត់ ៥ មនុស្សកុះករ មនីមនា ដូចម្រាមដៃ ឡើងហុយដី ត្រលោម  នៅក្នុងចំណោមនោះ មាន គ្រួសារ ចិន្តា មាន ឪពុក ម្តាយ នឹង ប្អូនៗនាង ហើយ នឹង គ្រួសារសាយ័ន្ត ក៏ បាន អញ្ជើញទៅ លេងចូលឆ្នាំដែរ ។ ក្រោយពីលោក ឆាន់ហើយ ពិធីស្រង់ព្រះ ពូនភ្នំខ្សាច់ បានចប់សព្វគ្រប់ហើយ  ចាស់ៗ​នាំគ្នា បរិភោគ ស្តាប់​ចាបីុ ដែលគេ លោកចាក់ជូនចាស់ស្តាប់ក្នុង វត្ត ក្រមុំ កម្លោះ នាំគ្នា លេងល្បែង ប្រជាប្រិយ ចោលឈូង បោះអង្កុញ លាក់កន្សែង បាយទឹក ចាប់គ្នាលាបម្សៅ  បោះឡូ ចាក់អាប៉ោង ខ្លាឃ្លោក ឡើងបែកញើសព្រាត ខ្លះទៀតក៏នាំគ្នាឈរមើលល្ខោន ដែលសំដែងជូន បងប្អូនប្រុសស្រី នា ពីធី ចូលឆ្នាំថ្មី ។

” បង សួស្តី ឆ្នាំថ្មី ! ” សំដីដ៏ស្រួយស្រោក ដូចបោកចាននឹងថ្ម បានបន្លឺឡើង មកកាន់ វាសនា ដែលកំពុងដឹកដៃ​ប្អូនប្រុស របស់ខ្លួនទៅជូនម្តាយដែលកំពុង តែលាងចាននៅក្នុងវត្ត។

” សួស្តីឆ្នាំថ្មី ! ” នាយនិយាយទៅកាន់វិញ ព្រមទាំងញញឹម

” បងទាយមើល៏ ថាអូននាំអ្នកណា មកជួបបង ? ” នាងសួរវាសនា ព្រមទាំងចង្អុលទៅ សាយ័ន្ត ដែល ដើរពីក្រោយនាង​ ។

” ជំរាបសួរ វាសនា សួស្តីឆ្នាំថ្មី ! ” សាយ័ន្ត លើកដៃសំពះ ដល់ វាសនា​ដែលកំពុងតែដឹកដៃប្អូន

” សួស្តីឆ្នាំថ្មី សាយ័ន្ត  បាទ ជំរាបសួរ ” នាយ សំពះនាងវីញ ដោយលែងដៃប្អូនខ្លួន ធ្វើអោយប្អូនប្រុស របស់ខ្លួន រត់ទៅអោបជើង សាយ័ន្ត ។

” សុំទោស សាយ័ន្ត អភ័យទោសដល់ប្អូនប្រុសខ្ញុំផង ”  នាយនិយាយទៅកាន់សាយ័ន្ត ព្រមទាំងបេះដៃទាំងពីររបស់ប្អូនប្រុស របស់គេ ចេញពីក្បិនពណ៌ព្រីងទុំ(ពណ៌និល)របស់សាយ័ន្ត

” ចាស ! អត់អីទេ  ខ្ញុំអត់ប្រកាន់អីទេវាសនា ” នាងនិយាយព្រមទាំងលើក ប្អូនប្រុស របស់វាសនា​ព

” អានាងនេះ ថ្លោសណាស់ ឈ្មោះអីដែរ វាសនា ?”  នាងសួរទៅវាសនា ព្រមទាំងយកម្រាមដ៏ស្រួច ដូចបន្លាទៅ ច្របាច់ថ្ពាល់ របស់ ប្អូនប្រុសវាសនា ។

” បាទ អរគុណ វា ឈ្មោះ សំណាង ” នាយនិយាយព្រមទាំងហុចដៃទៅទទួលយកប្អូនពី សាយ័ន្ត

” សំណាង ? បងឈ្មោះ វាសនា ប្អូនឈ្មោះ សំណាង  ពិតជាល្អមែន ! ” នាងនិយាយព្រមទាំងលើក សំណាងបោះចុះ បោះឡើង ធ្វើអោយគ្នាភ័យចង់រាគអាចម៍ដាក់ខោ ។

” បាទ សំណាង ព្រោះវា​មានសំណាង កើតនៅក្នុងជំរុំ ផុតពីក្តីស្លាប់”  នាយពន្យល់ដល់សាយ័ន្ត

” សង្ហា ដូច បងប្រុស របស់គេ អាចឹង ” ចិន្តា និយាយព្រមទាំងយកដៃ ទៅច្បូតច្រមុះ សំណាង ធ្វើអោយគ្នាឡើងក្រហមមុខ

” វាសនា យកសំណាងទៅណាដែរ ” សាយ័ន្ត សួរ វាសនា

” បាទ យកទៅជូន ម៉ាក់ខ្ញុំវិញ ព្រោះគាត់ ប្រហែលជាលាងចានរួចហើយ ក៏មិនដឹង ?” នាយនិយាយព្រមទាំងចង្អុលទៅចង្រ្កានបាយ នៅក្នុងវត្ត

” អាចឹង ខ្ញុំសុំទៅជួបអុំស្រីផង បានដែរទេ? ” សាយ័ន្ត និយាយទៅកាន់វាសនា

” ខ្ញុំសុំទៅដែរ ព្រោះខ្ញុំមិនដែលស្គាល់ម៉ាក់បងផង”  ចិន្តា​និយាយទៅកាន់វាសនា ព្រមទាំងកាន់ដៃ ប្អូនរបស់វាសនា សំណាង ដែលសាយ័ន្ត កំពុងព

” បាទ អរគុណ អ្នកទាំងពីរ ចុះមានទៅទើសខុសអី គាត់អត់ចេះខាំរ៉េ ” នាយនិយាយព្រមទាំងញញឹម

គេទាំងបីក៏នាំគ្នាដើរសំដៅ ចង្រ្កានបាយ នៅក្នុងវត្ត យូរៗ វាសនា ក៏ បានលួចមើលសាយ័ន្តពីក្រោយម្តង ពីរ ដង បីដង រហូតដល់ទៅក្នុង វត្ត ។ នាយ មានក្តីពេញចិត្តនឹង សាយ័ន្ត នឹង ចិន្តា ណាស់ ព្រោះគេ ទាំងពីរមានលក្ខណះជាស្រ្តីខ្មែរ ស្លៀកពាក់ តាមទំនាមទំលាប់ខ្មែរ អត់មាន ខើចលើ ខ្វះក្រោមអីទេ ។ ពេល​បុណ្យទាន ម្តងៗ ឪពុក ម្តាយ មិនដែលហាមឃាត់ កូនមិនអោយជួបជុំនឹង មិត្តភ័ក្រឡើយ ព្រោះគាត់មានការកក់ក្តៅ នឹងកូនរបស់គាត់។

” វាសនា មកវិញហើយអីហ្នឹង ឯណាប្អូន ?”  ស្រ្តីចំណាស់ម្នាក់សួរមកវាសនា ដែលត្រូវជាម្តាយវាសនា

” បាទ មកវិញហើយម៉ាក់ សំណាងនៅឯណោះ ” នាយចង្អុលទៅសាយ័ន្ត ដែលកំពុងព

” ម៉ាក់ នេះ សាយ័ន្ត នឹង​ចិន្តា ជាមិត្តរួមថ្នាក់កូន នៅអង្គរវត្ត ” នាយនិយាយព្រមទាំងយកដៃ បង្ហាញ អ្នកទាំងពីរ ដល់ម្តាយខ្លួន ។

” ជំរាប សួរ អុំ ! ជំរាបសួរ អុំ ! ” ចិន្តាអោន លើកដៃសំពះម្តាយ របស់វាសនា សាយ័ន្តក៏លើកដៃសំពះដែរ ក្រោយពីដាក់សំណាងចុះ ដល់ដី សំណាងក៏​រត់ទៅរកម្តាយខ្លួន យ៉ាងលឿន ព្រោះពួកគេបានធ្វើបាបខ្លួន។

” ចាស ! លើកដៃថ្វាយព្រះ ក្មួយទាំងពីរ !”  ម្តាយវាសនា និយាយព្រមទាំងលើកសំណាងឡើង

” ក្មួយញាំបាយរួចហើយនៅ ?” ម្តាយវាសនាសួរទៅ ក្រមុំទាំងពីរ

” ចាស រួចហើយអុំ ” សាយ័ន្ត ឆ្លើយ ប្រាប់ ម្តាយ វាសនាវិញ

” ចាស រួចហើយ អរគុណអុំ ” ចិន្តា បន្ទ

” ម៉ាក់ត្រូវការអីទៀតទេ ? ” វាសនា សួរម្តាយខ្លួន

” អត់ទេ ស្នា ម៉ាក់ធ្វើរួចហើយ កូនទៅលេងចុះ ” ម្តាយបានប្រាប់ទៅវាសនា

” អុំស្រី ពួកខ្ញុំសូមជំរាប លា ” សាយ័ន្ត នឹង ចិន្តា បានសំពះម្តាយរបស់វាសនាដើម្បីទៅលេង ជាមួយ មិត្តភ័ក្រ ឯទៀតនៅខាងមុខវត្ត

” ចាស ទៅចុះក្មួយ ! សួស្តីឆ្នាំថ្មី ប្រយ័ត្តប្រយែងផងណា !” ម្តាយ វាសនា​បាន និយាយទៅកាន់ សាយ័ន្ត នឹង ចិន្តា

” អាចឹង​កូនសុំទៅលេងជាមួយមិត្តភ័ក្រហើយម៉ាក់ ” នាយសុំម្តាយទៅលេងជាមួយមិត្តរួមថ្នាក់

” ទៅចុះកូន ម៉ាក់អរគុណ បានមើលប្អូន អោយម៉ាក់ បានធ្វើកិច្ចការខ្លះ ប្រយ័ត្នប្រយែងផងណា ” ម្តាយ និយាយទៅកាន់កូន

” បាទ អរគុណ ម៉ាក់ ”  វាសនា និយាយទៅកាន់ម្តាយ ហើយ ក៏ នាំសាយ័ន្ត នឹង ចិន្តា ចេញ​ពី ចង្រ្កាន ដើរ សំដៅទៅមិត្តភ័ក្រ ដែលកំពុងលេងល្បែង ប្រជាប្រិយនៅខាង ក្រៅ ។

នៅមានតសប្តាហ៍ក្រោយទៀត ………………

Advertisements

6 Responses to ទុំមុនស្រគាល(សប្តាហ៍ទី៤)

  1. កុលាប ថា:

    ចាស៎ ! ជំរាបរលឹក.. មកដល់វិញហើយ .. សុខសប្បាយជាទេ
    លោកបងហនុមាន ?.. ខ្ញុំបានចូលអើតទីនេះមែន !..
    តែអានរឿង មិនទាន់ចប់ អស់កំលាំងពេកក៍ចូលគេងទៅ ។
    សូមទោសផងណា៎ ដែលមិនបានចូលសរសេរសួរសុខទុក្ខ ។

    អរគុណសំរាប់ភាគបន្ត ពូកែវោហាណាស់តើ …តួអង្គនីមួយៗ
    ជជែកគ្នា ដូចនៅក្រៅឆាកចឹង !..ហេសហេ..ស្គាល់សង្កាត់ច្បាស់ៗ
    បែបនេះ ប្រហែលជារឿងពិតមែនហ្នឹង !!.. នឹងរង់ចាំភាគបន្ត..។

    ទៅប៉ារីស បានជួបបារាំងច្រើនគួរសមដែរហ្នឹង !. គ្មាននរណា
    ហ៊ានចាប់ធ្វើផ្អកទេ គ្រាន់តែឃើញមាឌគេរត់បាត់ហើយ !.. 😀
    បានជិះរថភ្លើងក្នុងដី ទិញសំបុត្រតែ 10 € ប្រើការពេញមួយថ្ងៃហ្មង..
    ភាគច្រើនអ្នកប៉ារីសគេធ្វើដំណើរក្នុងដី ដូចរូងកណ្តុរចឹង !..
    បងប្រុសគួរតែមកលេងម្តងទៅ ដើម្បីអោយដឹង និងស្គាល់ពីទីនោះ !.

    ខ្ញុំមានបញ្ចូលរូបភាពមួយចំនួននៅខ្មែរស៊ីធី ផងដែរ ៖ http://www.khmercity.net/photo/photo/listForContributor?screenName=009xkrzczct13

    លាសិនហើយ ជួបគ្នាទៀតលើកក្រោយ..
    សូមជួបសេចក្តីសុខទាំងកាយ ទាំងចិត្តណា៎ ..

    ្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្

    • ហនុមាន ថា:

      ជំរាប សួរ កុលាប
      អរគុណណាស់ដែលបានចែកចាយនៅរូបភាពទាំងនោះ ។ ហើយទៅដល់អាល្លឺម្មង់ ហ៊ានយកជ្រក់ត្រសក់ដល់ផ្ទះទៀត ? ប្រហែល . . . . . អូ មិនអី រ៉េ 😀 បាទ អរគុណហើយ ដែលគ្មានបារាំងចាប់ទុកធ្វើផ្អក ! យ៉ាងមេចបានត្រូវគេរត់ មកពីស្អាតពេក ឬក៏ធំពេក ? សូមទោស ខ្ញុំចំអន់លេងរ៉េ ។ ចេតរើុយ ! ប្រហែលឈប់សសេរហើយ បើសសេរធ្វើអោយអ្នកអានអស់កម្លាំងហើយងុយដេកយ៉ាងនេះ ?
      តួអង្គនិមួយៗ ដូចនៅក្រោមឆាក យ៉ាងមេច ? អត់ដែលដឹងសោះហើយអាក្រោមឆាកហ្នឹង ដឹងតែពីលើឆាក ! បាទ មិនស្គាល់សង្កាត់ឯណា ខ្ញុំដើរឡើងអាសឹកស្ពែកជើងជាង១០ ហើយហ្នឹង ? តួរអង្គជាតួពិតប្រាកដ មិនមែនខ្ញុំរ៉េ បើខ្ញុំវិញ មិនដឹងនិយាយយ៉ាងណារ៉េ ស្លាប់បើរឿងពិតនោះ ស្មានតែខ្ញុំសសេរេអាចឹងអីហ្នឹង បើមិន សុទ្ធតែ សូមចូលចងស្ពានមានមេត្រី ចង់ចូលស្តី ដល់កូនស្រី វាំងននបើុង កន្លែងដេកតាហ្មង អត់មានរ៉េរ៉អីរ៉េបាទ !

      ទៅឯណា ស្រុកខ្មែរ មិនដែលបានទៅផងហ្នឹង បើទៅ ច្បាស់ជា ស្រុកខ្មែរហើយ មិនចាំបាច់ទៅរ៉េ បារាំងនោះ ខ្លាចស្រីៗបារាំងចាប់ខ្ញុំធ្វើប្រហុក អាចេះចុះមើលតែរូបដែលកុលាបថតមកហ្នឹង ក៏ សប្បាយ ដែរ ។ អរគុណសាជាថ្មី សូមថែរក្សា ខ្លួនប្រាណ !

  2. កុលាប ថា:

    អេសអេហ៍ !.. ប្រុសអីចេះងង៉ក់ចឹង !!.. គេថាអស់កំលាំង ព្រោះមកពីធ្វើ
    ដំណើរផ្លូវឆ្ងាយ ទើបអានរឿងភាគមិនចប់ ក៍ចូលគេងទៅ ( មិនមែន
    ចូលដេកទេ, ដេកជាភាសាក្មេងៗតើ !!. យ៉ាប់ៗមែន..ហាហា..!!.. )
    សរសេររឿងបន្តទៅ ខ្ញុំចាំអាន និងចំអន់លេងបន្តទៀតជានិច្ចណា៎…

    ខ្ញុំនិយាយក្រៅឆាក មិនបាននិយាយក្រោមឆាកឯណា បងប្រុស !.

    អេហ៍ ..មនុស្សខិល !.. ចេះនឹកឃើញពាក្យរ៉េរ៉ទៀត !. ចំណាប់មែន !!..
    ស្រីបារាំងគេមិនញ៉ាំប្រហុកទេ បើគេចាប់មែន មានតែយកសាច់
    ទៅចិញ្ច្រាំហើយ ព្រោះសំបុរអាស៊ី ពួកគេចូលចិត្តណាស់ !..
    ពេលឈប់សំរាកម្តងៗ ពួកគេតែងទៅហាលថ្ងៃយកសំបុរស្រអែម
    មកបង្អួតគ្នាផងណា៎ !.. ត្រូវប៉ាន់ហើយសំបុរលោកបងហនុមានហ្អឹង!!..

    អរគុណសំរាប់គ្រប់យ៉ាង
    ្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្

  3. ហនុមាន ថា:

    ជំរាប សួរ កុលាប

    អរគុណបានចូលលេង ។ បាទ យល់ហើយ ខ្ញុំគ្រាន់តែចំអន់លេងរ៉េ ពាក្យដែលកុលាប សសេរទាំងប៉ុន្មាននោះ យល់តើ ! យកធ្វើប្រហុក មិនសូវឈឹរ៉េ ឈឺត្រង់អាយកទៅចិញ្រ្ជាំតាហ្មង ឆ្ាញ់ អត់ទាស់រ៉េ ។ អីហាលថ្ងៃមើលតែត្រីងៀតស្រុកខ្មែរ មេស ហើយ មេចបានដឹង ប្រហែលដើរលួចមើលគេដឹង ? 😀 ស្រីបារាំង យកទៅចិញ្រ្ជាំ មិនអីរ៉េ ខ្លាចតែពួកវា ចាប់យកទៅអោយធ្វើជាប្តី របស់ពួកវារ៉េខ្ញុំ ខំៗ ស្លាប់ ខានបានឡើងឋានសួគ៌ប៉ាដោយ មិនទាន់ចង់ទៅរ៉េ នៅក្មេងណាស់ខ្ញុំ 😀 អរគុណសាជាថ្មី

  4. phuylai ថា:

    សុខទុក្ខយ៉ាងណាតារបស់ខ្ញុំអើយ??ចេះយកពេលមើលរឿងអីណា រើសអេតចាយមិនរើសទេ កុំសង្ឃឹមថាខ្ញុំចែកអោយសោះ!!

    • ហនុមាន ថា:

      ជំរាប សួរ ចៅចាប់ហួយ
      សាយសាបុករ៉េ ? ហ្អេស បាត់មុខបាត់យូរ ទៅណាមកណា ដែរ ប្រហែលរវល់នឹងកិច្ចការ សាលា ហើយមើលទៅ ? តា សុខសប្បាយជារ៉េ ចៅអើយ ! តានៅរើសដែរតើ តែ រើស part time រ៉េ អាលូវហ្នឹង ឆ្លៀតពេលខ្លះ ដើរកោសខ្យល់អោយ ដំរី ព្រោះនៅស្រុកតា ដំរី អត់មានអ្នកកោសខ្យល់អោយ ! 😀 អរគុណ បានចៅ ចូលលេង សូមអោយជួបប្រទះតែសេចក្តី សុខ ស្រណុកគ្រប់ពេល កុំអោយមានអ្នកទៅឆាឆៅ ចៅឡើយ ណាចៅ ! 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: