គំនូរផាត់ពណ៌របស់ខ្ញុំ

ជំរាប សួរ ប្រិយមិត្ត !

សុខសប្បាយយ៉ាងណាដែរ? ខ្ញុំសុខរ៉េ​ តែមិនសូវសប្បាយ រវល់ការងារ មិនចេះចប់ មិនចេះហើយ បើត្រូវឆ្នោត ប្រហែលឈប់ធ្វើការហើយខ្ញុំ !  សីុដេកៗ ហើមបិុនពាងក៏មិនដឹង ។
ថ្ងៃនេះគ្មានអីចែករ៉េ មានតែ គំនូរ ផាត់ពណ៌ដែលខ្ញុំបានគូរ ព្រោះមានពេលខ្លះ ក្រោយពីចេញពីធ្វើការ ។

គំនូរនេះដាក់តាំង លើតុ ដោយសញ្ចឹងទៅលើ ពណ៌ នឹង កន្លែង(Composition)របស់វា

រូបខាងលើសុទ្ធតែប្រើ ពណ៌ Acrylic (អត់មានជាតិប្រេង)

គួពុំគួសូមអភ័យទោស ព្រោះខ្ញុំជា សិល្បះករ មិនកំណេញរ៉េ មាន បាន ចេះតែដាក់ចែកគ្នា មើលហើយ

Advertisements

18 Responses to គំនូរផាត់ពណ៌របស់ខ្ញុំ

  1. ភារ: ថា:

    គំនូរផ្ទាំងទី៣ មើលទៅដូចជាត្រជាក់ដល់ហើយបង ខ្ញុំស្រលាញ់ផ្ទាំងទី២ជាង 😀

  2. vathanakkhmer ថា:

    រូបទី២មើលទៅស្អាតជាងគេមែន!

  3. vankheakh ថា:

    ដូចជាមិនសូវត្រជាក់ភ្នែកសោះ ដូចពណ៍ស្រអាប់ពេក 😀

  4. MidNight ថា:

    ពិតជាមានស្នាដៃល្អប្រពីមែន សូមកោតសសើរពីចំងាយ។
    តើធ្វើយ៉ាងណាទើបអាចខ្លាយជាវិចិត្រករបានទៅ?

    • ហនុមាន ថា:

      ជំរាប សួរ នឹង សូមស្វាគមន៍ កណ្តាលអាធ្រាត
      អរគុណចំពោះ ពាក្យជួយទ្រាំទ្រនឹងលើកទឹកចិត្ត នឹងអរគុណដែលបានឆ្លៀតពេល ចូលលេង ។ បាទ រឿង វិចិត្រករទាល់តែរៀន ទើបចេះ មានខ្លះដែលគេដុះខាងហ្នឹង មិនបាច់រៀនក៏គេអាចក្លាយជាវិចិត្រករបានដែរ ។ រៀននៅស្រុក អាមេរិក នឹងនៅខ្មែរ មានភាព ខុសគ្នាឆ្ងាយណាស់ ។ ខ្ញុំចូលចិត្ត រៀននៅស្រុកខ្មែរជាង ខ្ញុំខានគូរ ឬ រៀន នោះយូរឆ្នាំហើយ អាលូវប្រើតែកំព្យូទ័រ ឯគូរនឹងដៃ ភ្លេចជិតអស់ ។ អរគុណសាជាំថ្មី !

  5. nimol ថា:

    ចូល​ចិត្ត​រូប​ទី​ពីរ​ជាង​គេ​ដែរ ព្រោះ​មើល​ទៅវា​លេច​ធ្លោ​ហើយ​ពណ៌​ស្រស់

  6. វាន់ឌីយ៉ា ថា:

    ខ្ញុំចាំឡើង ១០នាទីទំរាំឡូត រូបភាពរបស់បងពេញ ដល់បានឃើញក៏ដឹងថា ការតស៊ូរបស់ខ្ញុំមិនអត់ប្រយោជន៍ទេ។ ស្អាតគួរសម។ ច្នៃប្រឌិតមែន

    • ហនុមាន ថា:

      ជំរាប សួរ នឹងសូមស្វាគមន៍ ឌីយ៉ា !
      បងអរគុណច្រើនហើយ ដល់ខំតស៊ូដល់ទៅ១០ នាទី នឹងអរគុណដែលបានឆ្លៀតចូលលេង ! គួពុំគួសូមអភ័យទោស ខ្ញុំមិនមែនជាវិចិត្តករ មានថ្វីដៃ​ណាស់ណារ៉េ ចេះតិចតួច​ចេះតែដាក់ចែកគ្នាមើលទៅហ្នឹង ! អរគុណ

  7. កុលាប ថា:

    ជំរាបសួរ

    នេះគិតថាមក លាមួយគ្រាសិន ទៅលេងទីក្រុង Köln នៅអាល្លឺម៉ង់
    និង Paris ស្រាប់តែមកឃើញ រូបភាពសន្ធឹកសន្ធាប់ ធ្វើអោយខ្ញុំដើរ
    មើលអស់មួយសន្ទុះធំ .. ខាតពេលមួយគំនរហ្មង !.. ហេសហេ..
    ចុះរូបទី ៤ ហ្នឹងជាអ្វីដែរទៅបងប្រុស ?.. មើលទៅដូចជាក្តាម និង
    ដបស្រា .. គេក្លែមចឹង”ទេដឹងហ្ន៎ ?!.. រួចចុះមូលៗនោះជាអ្វីដែរ ?
    សូមទោសផងណា ..នេះសួរត្រង់ៗហើយ ព្រោះឆ្ងល់ ..

    អរគុណច្រើន.. ពូកែមែន !!.
    ស្នាដៃហនុមានទៅហើយ នរណាមិនស្គាល់ !!. 😀

    • ហនុមាន ថា:

      ជំរាប សួរ កុលាប

      បាទ សូមអោយបានសេចក្តី សុខសប្បាយតាមផ្លូវ ពេលទៅដល់ ខូល នឹង ប៉ារីស សប្បាយ ជួសខ្ញុំផង ហើយជួយមើលស្រីៗ ខ្មែរណាដែលស្អាតៗ អោយផងបានរ៉េ ? ។ ពិតជាខាតពេលមែនអីហ្នឹង ? សុំទោសទៅចុះ បើមានការខកចិត្ត ។

      ហើយមើលយ៉ាងណាទៅឃើញ ក្តាម នឹងអី មូលៗទៅវិញនោះ ? ខ្ញុំគ្រាន់តែអានឃើញពាក្យក្តាម នឹងអីមូលៗ អៀនឡើងក្រហមមុខទៅហើយ ! 😀

      បើមិនដឹងចាំខ្ញុំបកស្រាត ជូន ( សូមទោស បកស្រាយ) មិនមែនក្តាមទេ គឺជា ដើមផ្កាម្យ៉ាងទេតើ ៊ ហើយអាមូលៗហ្នឹងជា នាឡិកាប៉ោល ហើយ ដបស្រា នឹងអត់មានស្រារ៉េ ព្រោះ ខ្ញុំផឹកអស់ហើយ បានជាគូវា មិនសូវច្បាស់ហ្នឹងណា !

      អរគុណបានឆ្លៀតចូលលេង ។ សូមថែរក្សាខ្លួន ប្រយ័ត្ន បារាំង ចាប់ធ្វើផ្អក ! និយាយលេងរ៉េ សូមធ្វើដំណើរបានសុខសប្បាយតាមផ្លូវ !

  8. kooms ថា:

    ពូកែរគូតើល្បង​ហនុមាន សូម​សរសើដោយ​ស្មោះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: