ទុំមុនស្រគាល(សប្តាហ៍ទី៣)

ជំរាប សួរ អ្នករាល់គ្នា

សុខសប្បាយជារ៉េហ្នឹង? សូមទោសជាប់រវល់ធ្វើការច្រើនម៉ោង សសេរ មិនបានច្រើន ។ សប្តាហ៍នេះ ខ្ញុំបានយកនៅកម្រងទី ៣ សង្ឃឹម ថា អ្នករាល់គ្នាមានពេល អាន ខ្លះ ។ បើអត់ ចាំយកទាំងអស់ ក៏ បានដែរ ។​ យ៉ាងហោចណាស់ បីឆ្នាំទៀត រួចហើយ 😀  បើមានពេលសូមអានចុះ បើគ្មានពេល កុំបន្ទោស ខ្ញុំអី ។ សូមអញ្ជើញតាមសម្រួល !

តពីសប្តាហ៍ មុន . . . . . . .

សាយ័ន្ត


ព្រលឹមស្រាងៗ ព្រះអាទិត្យបានយាងយាត្រាបន្តិចចម្តងៗ មកចាំងពន្លឺ ដល់ជំរុំ កំសត់ របស់ជនភៀសខ្លួនខ្មែរ ហាក់ដូចជាចង់បញ្ជាក់ថាថ្ងៃនេះជាថ្ងៃថ្មី ជីវិត្តថ្មី អ្វីៗដែលកើតពីម្សិលមិញ មិនអាច កែប្រែបាន ។ វាសនា ក្រោកពីគេញ ក្រោយពី ភ្ញាក់ពីភ្លើងជិតឆេះខោ​អស់ប្រដាប់បន្តពូជ គេ ក៏ បន្ត កិច្ចការ  ដែលគេធ្លាប់ធ្វើជារៀងរាល់ថ្ងៃមក អៅសាយ អង្គុលីលេខ កីឡា គំនូរ បុរាណ នឹង​ភាសា អងគ្លេស នៅ សាលា​សាសនា ដែលគេតែងតែធ្វើរាល់ថ្ងៃ មិនដែលខាន ។

នៅសាលា ពេលចូលរៀនហើយ គេក៏បានសម្លឹងមើល ចិន្តាហើយតែញញឹមម្នាក់ឯង ដោយក្តី ហួសចិត្ត មិននឹកស្មានតែនាង មានចិត្តបេតី ដល់ខ្លួន ។

ចិន្តា មានរាងតូចល្មម ខ្មៅស្រអែម សក់វែង មានទម្រង់រាងមូល ដៃ វែងស្រឡូន ម្រាមតូចៗ ពេលនាងញញឹមម្តងៗ ថ្ពល់ខូច របស់នាងបានបញ្ចេញនៅសម្រស់ពិតរបស់នាង ។ ចិន្តា ចូលចិត្តនិយាយលេងសើចច្រើន  ។ ក្រោយពេលចេញពីសាលា វាសនា បាននិយាយទៅកាន់ ចិន្តា

” ចិន្តា ចាំបងផងថ្ងៃនេះ កុំទៅចោលបងណា ! ”  នាយនិយាយទៅកាន់ ចិន្តា

” អូនមានទៅណា ចាំបងរាល់ថ្ងៃហ្នឹង ! ” នាងនិយាយទៅកាន់ វាសនា ព្រមទាំងញញឹម ហើយក៏បន្ត

” បងមានការអី សំខាន់ហ្អេស ?” ចិន្តា​សួរ វាសនា

” អត់មានអីសំខាន់ទេ គ្រាន់តែជូនសំបុត្រ ដល់អ្នករងចាំ ” នាយនិយាយទៅកាន់ចិន្តា

” អូ អាចឹងរ៉េ ស្មានតែប៉ាវ អូន នំកំប៉ុង មួយចង្កាក់ អី ! ” នាងនិយាយព្រមទាំងសើច

” បងឯណាចង់បង្ខូចរាង ចិន្តានោះ ? ” នាយនិយាយ ព្រមទាំងយកដៃ របស់គេ ចង្អុល ត្រង់ចង្កេះ របស់ ចិន្តា ចង់បញ្ជាក់ថា រាងរបស់ចិន្តា ច្រឡឹង ។

” នេះនែក សំបុត្រ បងបានសសេរ ជូនវិញ មើលហើយ កុំទៅលោតទឹក ប្រឡាយ សម្លាប់ខ្លួន អូ ខេ ? ” នាយនិយាយព្រមទាំងញញឹម

” អរគុណ បង ដែលបានតបមកអូនវិញ ” នាងនិយាយ ព្រមទាំងទទួល យកសំបុត្រ ពី វាសនា ដោយក្តី រំភើប ។ មិនយូរ ប៉ុន្មាន គេទាំងពីរ ក៏ បាន ដើរដល់ផ្ទះ របស់ ចិន្តា ហើយគេទាំងពីរ ក៏ លាគ្នាទៅ ផ្ទះ រាង ខ្លួន ។  រាត្រីដ៏ស្ងាត់ ចន្រ្ទា បាន លួច បញ្ចេញ​ពន្លឺតិចៗ ហាក់បីដូចជា ចង់បំភ្លឺ ដល់ លោកិយ ដ៏ កំសត់ របស់ជនភៀសខ្លួនខ្មែរ ដែលរស់នៅក្នុង ជំរុំ អត់ជញ្ជាំង ។ នារាត្រីនោះចិន្តា បាន​បើក សំបុត្រ របស់វាសនាមើល ហើយ ក៏ នឹកតូចចិត្ត ព្រមទាំងការអៀនខ្មាស់ ចំពោះ ដំណឹងមិនល្អ នាង គេញ មិនលក់ ប្រែចុះ ប្រែឡើង ដោយរសាប់រសាលក្នុងឪរ៉ា ។ ចិត្ត មួយ នឹកតូច ចិត្ត តែចិត្តមួយទៀត នឹកដល់ពាក្យ របស់វាសនា ប្រាប់ខ្លួនថាខ្លួននៅក្មេង មិនត្រូវការ ស្នេហា សង្សារ វិប័ត្តផ្លូវចិត្ត ។

ព្រះសុរិយ៉ា បានអើត ព្រះភ័ក្រ បន្តិចម្តងៗ ពន្លឺដ៏ត្រចះត្រចង់ ចាំងលើដំបូលផ្ទះ រាប់ពាន់នាជំរុំខៅអីុដាង ប្រជាជនខ្មែរទាំងឡាយ បានបន្តការរស់នៅរបស់គេជាធម្មតា ។ ពេលចូលរៀន គេ បានសង្កេតឃើញ ចិន្តា មានមុខក្រៀមក្រោះ ហាក់បីដូចជាមានអ្វីមួយ មករំខានដល់ដួងចិត្ត របស់គេ ។ ដូចជា អស់លោក អ្នកនាង កញ្ញា បានដឹងហើយ េស្នហ៍គ្រា ដំបូង ចំពោះមនុស្ស ដែលមិនទាន់ មានការពិសោធន៍ ហើយនៅក្មេងវ័យផង អាចនាំអោយនាងមានការឈឺចាប់ព្រោះ តែ នាង បានលួច ស្រឡាញ់ មនុស្ស ម្នាក់ ។

” ចិន្តា មានរឿងអីកើតឡើង?”  សេរីវុទ្ធ បាន អោនសួរនាងព្រោះ គេ អង្គុយជិត តុនាងដែរ

” ចាស អត់មានអីទេ បងវុទ្ធ ! ”  នាងឆ្លើយព្រមទាំងញញឹមស្ងួត

” ប្រាប់ ខ្ញុំបានតើ ចិន្តា ! ”  សេរីវុទ្ធ ប្រាប់នាង

” ចាស អរគុណ អត់អីមែនណាបង ! ” នាងឆ្លើយប្រាប់ទៅសេរីវុទ្ធវិញ ។ វាសនា​ក៏ មាន ការបារម្ភដែរ ព្រោះ គេ បានដឹងថាខ្លួន បានធ្វើអោយនាងឈឺចាប់ ដោយ បដិសេធនៅ សំណូមពររបស់នាង ។ តែទោះជាយ៉ាងណាក៏គេដឹងថាការបដិសេដនោះ ល្អ ប្រសើរចំពោះ ខ្លួន នឹង ចិន្តា ព្រោះថា ការរៀនសូត្រ មិនអាចលាយឡំជាមួយស្នេហា បានទេ ។ ពេលម៉ោងសំរាក(ចេញលេង) គេក៏បានដើរសំដៅ ទៅ ចិន្តា ដែលកំពុងតែ អង្គុយ ក្រោមដើមឈើ ហើយក៏និយាយ ។

” ចិន្តា មានការអី មិនស្រួលខ្លួនមែនទេ ? ”  នាយសូរទៅនាង ព្រមទាំងយកដៃ របស់ខ្លួនទៅស្ទាបក្បាលនាង ។

” ចាស បង អូនអត់អីេទ ! ” នាងឆ្លើយព្រមទាំងខំញញឹមទាំងត្រដ

” កុំ ភរបងអី ប្រាប់បងបានតើ ! ” នាយនិយាយតៅកាន់ចិន្តា ព្រមទាំងយកដៃ ទៅ កាន់ស្មានាង ហើយ អោនមើលមុខនាង ។

” ចិន្តា ខឹងនឹង បង ព្រោះអ្វីដែលបងសសេរ មែនរ៉េ ? ” នាយនិយាយព្រមទាំងអង្គុយ ក្បែរនាង ហើយ សម្លឹងមើលមុខ នាង ។ គួរអោយអាណិតនាងណាស់ ទឹកភ្នែកអាលីងអាលោង វង់ភ័ក្រ ដ៏ ក្រហមរលោង បបេមាត់ក្រហមទុំ ភ្នែកដ៏ទ្វេដ៏ភ្លឺថ្លា ។

” អត់ទេ បង អូនគ្រាន់តែគេញ មិនលក់កាលពីយប់មិញតើ ! ” នាងនិយាយព្រមទាំងយកដៃញីភ្នែក

” យ៉ាងមេចក៏គេញ មិនលក់ ” នាយនិយាយព្រមទាំងយកកូនកន្សែងពី ហោបៅ ជូតទឹកភ្នែកអោយនាង ។

” អូនមិនដឹងដែរ បង ” នាងនិយាយទៅកាន់វាសនាវិញព្រមទាំងយកដៃរបស់ខ្លួនកាន់កូនកន្សែងដែរ

” កុំកិតវែងឆ្ងាយពេក ចិន្តា ប្រយ័ត្ន មានការប៉ះពាល់ដល់សុខភាព យំច្រើន ឆាប់ចាស់ ណាស់ ” នាយនិយាយទៅកាន់ ចិន្តា ព្រមទាំងយកកន្សែងជូតទឹកភ្នែកដែលលួចថ្លាក់ដល់ថ្ពល់ដ៏ក្រហមរបស់នាង ។

ចំណងមិត្តភាព នឹង ភាពស្និតស្នាល ការលេងសើច របស់ វាសនា នឹង ចិន្តា បានបណ្តាលអោយមិត្ត ឯទៀតមានការបារម្ភ ព្រោះពួកគេខ្លាចអ្នកទាំងពីរធ្លាក់ទៅក្នុង អន្លង់ស្នេហ៍ ។

ថ្ងៃមួយពេលចេញពី សាលា តាមផ្លូវទៅផ្ទះ សេរីវុទ្ធ បាន សួរ វាសនា ថា

” វាសនា គ្នាឃើញឯង នឹង ចិន្តា ដូចជាស្និតស្នាលគ្នា ណាស់ តើ ”  សេរីវុទ្ធ និយាយ មិនទាន់ចប់ផង វាសនា បាន និយាយកាត់

” គ្នា ចូលចិត្ត នាង ដូចជាប្អូនស្រីអាចឹង  វុទ្ធឯងដឹងហើយ គ្នា គ្មាន ប្អូនស្រី ណាមួយ គ្នានៅមិនទាន់ចង់មាន សង្សាខ្មោចអីរ៉េ !”

” ក្នុងនាមពួកយើងជាមិត្ត មិនចង់អោយឯងធ្លាក់ ក្នុង ការ រៀនសូត្រ នឹង ខូចអនាគត ដោយសារ ស្រីៗ ទេណា ”

” ត្រូវហើយ ! ” សេរីរដ្ឋ ជាប្អូនបង្កើត របស់ សេរីវុទ្ធ ពួកគេចេះបារាំង ព្រោះកាលពីសម័យមុនឪពុកគេ ធ្លាប់ធ្វើជាប្រូហ្វេស័រ(Professor)ខាងភាសា បារាំងនៅ កម្ពុជា តែត្រូវពួកខ្មែរក្រហមសម្លាប់ចោលកាលពី ឆ្នាំ ១៩៧៧ ។

ពួកគេ​( សេរីវុទ្ធ នឹង សេរីរដ្ឋ)រស់នៅជាមួយម្តាយរបស់គេ ។ អ្នកទាំងពីរ យកចិត្តទុកដាក់ នឹង វាសនាណាស់ ព្រោះវាសនាតែងតែឧស្សាហ៍ បង្រៀន​ភាសា អងគ្លេស នឹង ខ្មែរ ដល់ពួកគេ ។​

រាល់ពេលល្ងាច ក្រោយពេល បាយរួច  វាសនាតែងតែ ទៅអានសៀវភៅ រឿងព្រេងខ្មែរ ជូនអីចិន ម្នាក់ដែលគាត់ស្នាក់នៅមុខផ្ទះ របស់គេ  គាត់ឈ្មោះ អីុ គ្រី គីមហៀន ។ អី គ្រី គីមហៀន នឹង គ្រួសារគាត់ ចេះ និយាយភាសាខ្មែរ តែ​កូន ចៅ គាត់អត់ចេះ សសេរ ហើយ អាន ខ្មែរមិនបានទេ ។​ វាសនា តែងតែអាន ជូនគាត់ ជារៀងរាល់ថ្ងៃ អស់ ចំនួនជិត ៣ឆ្នាំ ទោះបីជារឿង ដដែលៗក៏ដោយ ក៏ អីគីមហៀនមិនធុញធប់ដែរ ។ ចំណែកឪពុក របស់គេ ជាកម្មករ សំណង់ មានទេពកោសល ខាងធ្វើកៅអី ចង្កិះ នឹងតុ អង្គុយ ជូនដល់អ្នក ជិត ខាង​ជាពិសេស គ្រួសារ អីគីមហៀន ដែល វាសនា បាន អានជូន ។ គ្រូសារ​អីគីមហៀនមានសេចក្តី ស្រឡាញ់នឹងចូលចិត្ត គ្រួសាររបស់ វាសនា មានម្ហូបអាហារ គាត់តែងតែ ជូន មិនដែលខាន ។​

ឆ្នាំ​១៩៨៣ អីគីមហៀននឹងគ្រួសារមានឈ្មោះទៅ សហរដ្ឋអាមេរិក គាត់មាន​កូនប្រុស មួយដែលធ្វើការ អោយ ក្រសួងអន្តោប្រវេស្ត៍ JVA នៅ អារ័ញ្ញ ។ គ្រួសារ របស់​វាសនា ក៏ បានជូនដំណើរ ក្រួសារអីគីមហៀនទៅឡើងឡាននៅ សង្កាត់ ១ ដើម្បីចេញដំណើរឆ្ពៅទៅ ជំរុំ ឈុនបូរី ។

វាសនា​នៅតែបន្តការ រៀនសូត្រ មិនដែលអាក់ខាន ឆ្នាំនេះ គេព្រម មិត្តសម្លាញ់ទាំង ៥នាក់ត្រូវ ប្រឡងជាប់ ឡើង មធ្យមសិក្សា (Highschool)​អង្គរវត្ត ដែលដិតនៅក្នុងសង្កាត់១ ជិត កន្លែងឡើង បើុសទៅ ប្រទេសទី ៣ នឹងទៅ សម្ភាសនៅ អារ័ញ្ញ ដែល​គ្រប់គ្រងដោយ លោកអាចារ្យ ថាច់​ អួងវរា ។ ៤ ឆ្នាំ​កន្លងទៅហាក់បី ដូចជាមួយភ្លេតសោះ ចំពោះយុវភាព របស់ យុវជន យុវនារី  រិតតែមានការពេញរូបពេញរាង  កុមារា ក្លាយជាកម្លោះសង្ហា ឯកុមារី ក្លាយជាក្រមុំ រីកស្គុះស្គាយ គួរជាទីមនោរម្យ នឹងត្រេកត្រអាល នឹងជាទីគយគន់របស់ចក្ខុទាំងពួង ។

ការសិក្សាឆ្នាំនេះ វាសនា មាន ប្រឈរមុខនឹង បញ្ហាមួយទៀត គឺសាយ័ន្ត  មិនដឹងដោះស្រាយយ៉ាងណា  សេចក្តីស្និតស្នាលរបស់គេ នឹង ចិន្តា បានត្រឹមតែ ជា មិត្តតែប៉ុណ្ណោះ ព្រោះខ្លួនគេបាន ប្រាប់ ចិន្តា រួច មកហើយ ។  គេបានសន្យាខ្លួនឯង ថា មិនចង់ បានទេ សង្សានោះ តែមិនដឹងចៃដន្យអី មិនអាច ចង្ខាំងចិត្ត ខ្លួនឯងបានលួចស្រឡាញ់គេម្នាក់ ។ ខ្វល់ខ្វាយ ម្នាក់ឯង ដេកមិនលក់ បក់មិនល្ហើយ រកគិតពីអ្វីមិនចេញ ចេញតែផោម ឡើងក្រពុលមុខ ។ េសចក្តី ស្នេហា ស្រឡាញ់ អាណិត ខ្មាស់អៀន​ជារឿងធម្មតា​របស់ មនុស្សយើងម្នាក់ៗ ចុះបើអ្នកមិនដែលមាន ចុះគ្នាមិនដែលដឹងថា ស្នេហា ស្នេហ៍ហែក អីៗនោះ តែអោយគ្នាដោះស្រាយយ៉ាងណា ? ។ សាយ័ន្ត ឈ្មោះស្រី ពិរោះ មិនដឹងកូនទេពធីតា ចុះមកចាប់កំណើតជាមនុស្សលោក ក៏ មិនដឹង សក់វែងអន្លាយ សាច់អោយសផ្លឹង ដូចពងមាន់បកដាក់ទឹកត្រីអាចឹង មុខមូលក្រឡង់ ចិញ្ចើមស្រឡះ បបេ៊មាត់ក្រហមទុំ ធ្មេញសស្គុស អាកញ្ចប់លើសមនឹងកញ្ចប់ក្រោម តាំងពីចុងជើងរហូតដល់ចុងដៃ អត់មានទាស់អីមួយទេ ។ ម្រាមស្រួច ដូចបន្លា ត្រចៀកសមនឹងចង្កា ត្រសៃត្រសូង លោងត្រគៀក កញ្ចប់ស្កស សមនឹងកញ្ចប់ក្លៀក គ្រាន់តែងាកបន្តិច លេចកន្លាក់អាចម៏ ប្រុសៗនាំគ្នាប្រកាច់ ចាប់មិនឈ្នះ មានក្មេង មានចាស់  មានខ្លះប្រកាច់ទាល់តែ ខូងទឹក ខូង ដី ។

នៅមានតសប្តាហ៍ក្រោយទៀត ………

Advertisements

6 Responses to ទុំមុនស្រគាល(សប្តាហ៍ទី៣)

  1. សួស្តីបង បងសុខសប្បាយជាទេ?អរគុណជាច្រើន​ ទុំមុនស្រគាល ។
    ខ្ញុំមកជំរាបលាបង ថ្ងៃទី២៧ ខ្ញុំទៅលេងស្រុកខ្មែរ។ លាបងសិនហើយ សូមបងមានសុខភាពល្អ!!

  2. កុលាប ថា:

    .
    អរគុណ សំរាប់ភាគបន្ត .. រឿងនេះចម្លែកម្អេះ !..ពិសេសការសរសេរ
    របស់អ្នកនិពន្ធ មានបញ្ចេញបញ្ចូល ពាក្យកំប្លែង គួរអោយបស់សំណើច
    ណាស់ !.. ប្រហែលជារឿងពិត មិនប្រឌិតរបស់ បងហនុមាន ផងក៍មិនដឹង
    បានជាយល់ច្បាស់បែបនេះ !!.. 😀

    ប្រលោមលោកបងប្រុស ដូចជាមិនទំនង ត្រង់មនុស្សស្រីឯណា ហ៊ានសរសេរ
    សំបុត្រស្នេហាទៅមិត្តប្រុសមុនចឹងទេ !!. ហ្អេ៎..ឬមួយការពិតមានមែនហ្ន៎ ?!.

    អរគុណ នឹងរង់ចាំអានបន្តណា៎….

    • ហនុមាន ថា:

      ជំរាប សួរ កុលាប
      អរគុណបានចូលមកអានទុំមុនស្រគាល ។ ស្លាប់ហើយ អ្នកណាយករឿងពិតទៅផ្សាយប្រាប់ពីភពលោកនោះ ? រឿងនេះអត់មានទាក់ទងនឹងអ្នកនិពន្ធរ៉េ ការយល់ដឹងច្បាស់ នឹងភាពពិតប្រាកដជា ស្ទីលរបស់អ្នកនិពន្ធ តើ បើខ្ញុំសសេរតាមពួកអ្នកនិពន្ធឯទៀត ធ្វើមេចប្រលោមលោកខ្ញុំ មានភាព ជាក់ច្បាស់នោះ ? ចង់និយាយថាបើកុហកត្រូវកុហកយ៉ាងណា អោយអ្នកអានជឿ ទាក់ទាញ កញ្ឆក់ អង្រួន កញ្ជ្រោក ដល់អារម្មណ៍ របស់អ្នកអាន ។

      ស្រី ឬ ប្រុស បើមិនហ៊ាន ច្បាស់ជាអត់ហើយ មែនរ៉េ ? កុលាបត្រូវចាំថា សម័យនោះ ក្មេងៗទើបតែងើបពីសេចក្តីស្លាប់ បើនាង មិនហ៊ាន ស្មានតែតួប្រុសផ្សាយពាណិជ្ជកម្មអីហ្នឹង? ណាមួយទុំមុនស្រគាលមានបង្កប់អត្ថន័យ ក្នុងការសសេរនេះដែរតើ ។ តែទោះបីជាយ៉ាងណាក៏សូមអរគុណដល់កុលាបដែរ ដែលខំចូលមកតាមដាន នៅរឿងនេះ ។ សូមរងចាំភាគក្រោយ ៗ ទៀត !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: