ទុំមុនស្រគាល(សប្តាហ៍ ទី ២)

ជំរាប សួរប្រិយមិត្ត !

សុខសប្បាយទាំងអស់គ្នាទេអីហ្នឹង? ថ្ងៃនេះ ខ្ញុំបាន នាំមកនៅឆាកទី​ពីរ របស់ទុំមុនស្រគាល ។ គួរពុំគួរ សូមអភ័យទោស បើមានពេលចាំអាន ។​​ សន្យាថានឹងមានជា pdf ពេលបញ្ចប់ ។ សូមសំណាង ល្អ

តពីសប្តាហ៍មុន ………

ចិន្តា

ជីវភាពរស់នៅរបស់ ជនភៀសខ្លួនទាំងឡាយ មិនខុសពីគ្នា ប៉ុន្មានទេ  គឹសុទសឹងស្មើគ្នាទាំងអស់​ព្រោះថា គ្រួសារ និមួយៗ ទើបតែរស់រានមានជីវិត្ត ពី សេចក្តីស្លាប់ គ្មានអ្នកណាមាន គ្មានអ្នកណាក្រទេ មានតិចតួច ព្រោះតែការចេះសន្សំ ផ្សែផ្សំ បន្តិចបន្តួច របស់ជនជាតិយើងជាខ្មែរ ។

សភាពការនៅក្នុងជំរុំ ផ្លាស់ប្តូរជានិច្ច មានប្រជាជន ភាគច្រើន ត្រូវបានគេទទួលយកអោយទៅស្នាក់នៅប្រទេសទី ៣ ។​ យូរៗ សង្កាត់ ដែល ប្រជាជន ត្រូវចេញ ត្រូវបានគេឈួសចោលនៅផ្ទះស្បៅល្វែងៗហើយអ្នកដែលសែសសល់ត្រូវបានគេបញ្ជូនអោយទៅនៅ សង្កាត់ថ្មីទៀត។ មកទល់ឆ្នាំ១៩៨២  ៥សង្កាត់ត្រូវបានគេបិទចោល ព្រោះជនភៀសខ្លួនត្រូវបានគេបញ្ជូនទៅប្រទេសទី៣ ឬ​ក៏មានបងប្អូនដែលស្នាក់នៅប្រទេសទី៣ធានាយក ឬ ក៏ដោយសាការធានារបស់ ទូតរបស់ប្រទេសនោះ ។

ចំពោះគ្រួសារ របស់ វាសនា គ្មានបងប្អូនស្នាក់នៅប្រទេសទី ៣ ទេ គេបានដាក់ដឺមង់ទៅប្រទេសអូស្រ្តាលី តែគ្មានដំណឹងពីឋានទូតរបស់គេសោះ ជិត ២ឆ្នាំជាង គេនៅតែបន្តការរស់នៅជាធម្មតា តែនៅតែមានជំនឿថាថ្ងៃណាមួយ ក្រុមគ្រួសាររបស់គេ នឹងបានចេញពីកុគក្មានជញ្ជាំងនេះ មិនខាន ។

សេចក្តី ស្រម៉ៃ សង្ឃឹម នឹង ប្រាថ្នានាំមកនៅកម្លាំងចិត្តដល់វាសនា នឹង ក្រុមគ្រួសារ របស់គេ ។ វាសនា ជាក្មេងឆ្លាត រៀន មិនដែលធ្លាក់ទេ ជួនកាលលេខ ២ ជួលកាលលេខ៣ ក្នុងចំណាត់ថ្នាក់របស់គេ  គេមិនសូវមានមិត្តភ័ក្រច្រើន ដូចមិត្តរួមថ្នាក់ដ៏ទៃទៀត ព្រោះគេជាមនុស្សស្ងៀមស្ងាត់ មិនសូវមាត់ មិនសូវក ដូចមិត្តអ្នកអានធ្លាប់ដឹង បើយើងជាមនុស្សមិនសូវមានវោហា តើមានអ្នកណាគេចង់ចងយើងជាមិត្ត?

គេមានមិត្តជិតស្និត ចំនួន ៥ នាក់ ពួកគេសុទ្ធសឹងជាអ្នកចូលចិត្តរៀនសូត្រ ដូចគ្នាៗ រស់ សេរីវុទ្ធ រស់ សេរីរដ្ឋ  ជា សុខជាតិ   រស់ សារ៉េត  នឹង ពៅ ចិន្តា ជា ស្រីក្មេងម្នាក់ក្នុងចំណោម មិត្ត របស់វាសនា ។ ដើមដំបូង ចិន្តា បានលួចស្រឡាញ់ វាសនា នៅពេល កំណែក្រដាស់ម្តងៗ(​ជួនកាលពេលគ្រូ រវល់ ឬ ក៏ ខ្ជិល គាត់គ្រាន់តែអោយកូនសិស្ស ប្តូរ ក្រដាស់គ្នា ហើយ កែតម្រូវតាមតែគាត់អានជូន ) នាងតែងតែ កែតម្រូវជូន វាសនា មិនដែលខាន ។​

រហូតមានថ្ងៃមួយ នាងបានសសេរសំបុត្រ​មួយ ជូន ដល់វាសនា ។

” បង ! អូនមាន សំបុត្រមួយជូន បង ” ចិន្តា ហុច សំបុត្រជូន វាសនា ។

នាងបានជូនសំបុត្រ ដល់វាសនា នៅពេលចេញពីរៀន តាមផ្លូវទៅផ្ទះ ។

” សំបុត្រហ្នឹង មានលុយ ទេ ប្អូន? ” វាសនា​សួរ ទៅនាង ចិន្តា ទាំងញញឺម ។

” បើប្រាប់បាន មេចចាំអូនជូន សំបុត្រ​បងនោះ ? ”

ចិន្តា និយាយទៅ កាន់វាសនាតាំងយកដៃ ដ៏ស្រឡូន ច្រាន វាសនា អោយទ្រេតទៅម្ខាងផ្លូវ ។

” ហើយនិយាយ ចាំបាច់ច្រាន បើបងបាក់ជើង​ហើយពិការ មានអ្នកណា . . . . . ?​”  និយាយដល់ត្រឹមនេះ

” ចាំអូនធានា រក្សាបង !” ចិន្តា  និយាយកាត់វាសនា​ ។

” អរគុណ ទុកជាមុន អ្នកគ្រូពេទ្យ ! ” វាសនា​ទាំងញញឹម

” មែនណាបង ! ” ចិន្តា និយាយបណ្តើរ យកដៃទៅដាក់លើទ្រូង របស់នាង បញ្ជាក់ពីសេចក្តីស្មោះត្រង់ របស់ ខ្លួន ។

“បងជឿហើយ ចាំតែមើល៍ទៅ បើមិនរុញបងទម្លាក់ ក្នុង បង្គន់ មែនរ៉េ ? ”

វាសនា និយាយ ហើយយកសំបុត្រ ដាក់បញ្ចូលក្នុងទំព័រសៀវភៅ ហើយក៏បិទទៅវិញ។

” បងអានហើយ ឆ្លើយអូនវិញបានរ៉េ ? ” ចិន្តាសួរ វាសនា

” ចុះបងមិនទៅកំណាញ់អី អានហើយច្បាស់ជា សសេរជូនវិញហើយ ” វាសនា​ឆ្លើយ ប្រាប់នាងវិញ ។​

មិនយូរប៉ុន្មាន គេទាំងពីរទៅដល់ផ្ទះចិន្តា

“បងចូលេងសិនបានរ៉េ?” ចិន្តា សួរ វាសនា

” ចូលលេង អោយម្តាយឪពុក ប្អូន ចាប់បងខ្វៃទៅអីហ្នឹង? ” វាសនា សួរទៅចិន្តាវិញ

” ម្តាយ ឪពុក អូន គាត់ មិនកាចដល់ប៉ុណ្ណឹងទេ បងអើយ ! ” នាង ឆ្លើយប្រាប់វាសនា​វិញ

” អរគុណ ចាំពេលក្រោយ បានរ៉េ ? ណាមួយ បងត្រូវទៅផ្ទះ ដើម្បី មើល ប្អូនរបសបង ព្រោះម្តាយ ត្រូវធ្វើម្ហូបអាហារ សំរាប់គ្រួសារ ” វាសនា បាន ឆ្លើយប្រាប់ចិន្តា ។

” បងលាហើយ ចាំយើងជួបគ្នាទៀតនៅសាលាស្អែក ”

” ចាស បង ! I’ll see you at school ! ​bye បង ” ចិន្តា និយាយភាសា​អងគ្លេស បានខ្លះៗ ព្រោះ វាសនា​បានបង្រៀន ដល់ នាង នឹង មិត្ត​របស់គេ

” ជួបគ្នាស្អែក ! ”  នាយ និយាយ រួច ក៏ លើកដៃ ជា សញ្ញា លា​តាមពួក បរទេស ហើយក៏ចេញទៅ ។

ពេលចេញ ពី សាលាវាសនា​ជួនកាលជូន ចិន្តា​ទៅ ដល់ផ្ទះរបស់នាង ព្រោះនាងតែងតែដើរម្នាក់ៗឯង ។ ឯ មិត្តឯទៀត គេជា ប្រុសៗ គេអាចរក្សាខ្លួន ប្រាណ គេបាន ។ ពេលទៅដល់ផ្ទះវិញ វាសនាតែងតែជួយធ្វើកិច្ចការម្តាយ  បោសច្រាស រែកទឹក ដាក់ពាង យកប្អូនៗដើរលេង អោយម្តាយ របស់គេ បានទំនេរដៃខ្លះ ។

ពេលញាំបាយ រួច នាយតែងតែជួយលាងចាន ស្រោចទឹកប្អូនៗ ហើយក៏ទៅគ្រែខាងក្រៅ ដើម្បីអាននៅមេរៀនខ្លះៗ ហើយក៏ឆ្លៀតពេលលូកយកសៀវភៅ ដែលខ្លួនបានដាក់សំបុត្រចិន្តាចូល ហើយយកមកហែកអាន ព្រោះចង់ដឹងពីអត្ថន័យនៅក្នុង សំបុត្រនាង នៅក្នុងនោះ នាងបានចារ

”  ជូនចំពោះ បង វាសនា

ចាប់តាំងពី អូនបានឃើញ បងជាដំបូង បេះដូងអូនលោត មិនត្រូវចង្វាក់សោះ  មិនដឹងមានហេតុអី្វចេះតែរំជើបរំជួល ពេលឃើញរូបបងម្តងៗ អូនចង់ប្រាប់ពីអារម្មណ៍ដែលអូនមានពិត ចំពោះបង តែ ខ្លួនអូនជាស្រី មិនអាចធ្វើទៅបាន ។ បើមានបងនៅក្បែរអូន ជាតិនេះប្រហែលអូនសប្បាយយ៉ាងណាទេ ? ។ អូនចង់សួរបង ថា បងមាន សង្សារួចហើយឬនៅ បើបងមានហើយ សូមបងអភ័យទោសដល់អូនផង ព្រោះដោយសារតែសេចក្តី ស្រឡាញ់របស់អូន មកលើបង ទើបអូនហ៊ានសម្រេចចិត្ត សសេរប្រាប់ បង ។ សូមបងកុំប្រាប់អ្នកណាអោយសោះ នៅសំបុត្រនេះ ។ អូននៅរងចាំចម្លើយ របស់បង សូមបង សសេរតបអូនវិញផង ព្រោះអូនរងចាំដោយអន្ទះសារ ជាទី បំផុត   ។

ពីអូន ចិន្តា ”

អានសំបុត្រហើយវាសនា​មានការភ្ញាក់ផ្អើលព្រោះ មិនដឹងថា ខ្លួន ត្រូវចិន្តា​លួចស្រឡាញ់ នាយដកដង្ហើមធំបន្តិច កាន់ សំបុត្រ ហើយ សម្លឹងទៅមើលព្រះសុរិយា ដែលកំពុងតែរៀបអស្តង្គត់ ផុតស្រម៉ោល ពី ភពផែនដី ដ៏ស្មុកស្មាញ របស់ ខ្លួន ។ នាយក៏បានទាញមកនៅក្រដាសសមួយសន្លឹក មកសសេរជូននាងវិញ

ប្អូន ចិន្តា

បងមានក្តីរំភើបនឹងសូមអរគុណដល់ប្អូន ដែលមានរូបប្អូនខំយកចិត្តទុកដាក់នឹងរូបបង ។ បងមិនទាន់មានពេលសំរាប់សង្សាអីទេ ប្អូន ព្រោះបងនៅចង់រៀនអោយបានច្រើបន្តិចទៀត ។ ចិន្តា ប្អូននៅក្មេងណាស់ ហើយណាមួយប្អូន ក៏ជាក្មេងឆ្លាតដែរ ប្អូនមិនត្រូវការ េស្នហា ឬ ក៏ សង្សាអីទេ ចាំពេលប្អូនធំ នឹង រៀនបានជ្រៅជ្រះ ប្អូន ចង់ធ្វើអីក៏បានដែរ ។ បងប្រាប់ប្អូនក្នុងនាម​ជា មិត្ត ជា បងប្រុស របស់ប្អូន បងមិនចង់អោយប្អូន មានការពិបាក ក្នុងជីវិត្ត ព្រោះតែរឿង ស្នេហា ឬ ក៏ សង្សាទេ ។ បងចាត់ទុកប្អូន ដូចជាប្អូនស្រី របស់បង បង មិនដែលសម្លឹង ឬ ក៏ចាត់ទុកអូន ដូចជា សង្សាអីទេ ។ ចិន្តា បើប្អូន មិនយល់ទាស់ ប្អូនអាច ចាត់បងជា មិត្ត ឬ ជា បងប្រុស ទៅចុះ ។ បងនៅទីនេះសំរាប់ប្អូនហើយ ប្អូនចង់សួរបងពីរឿងអី ពឹងពីរឿងអី ប្អូនអាចសួរ បងបានតើ ។ បើចម្លើយបងបានធ្វើអោយប្អូន ខកចិត្ត សូមប្អូនអភ័យទោស ។

ពី បង វាសនា

សសេរហើយនាយក៏បានបត់សំបុត្រ ដាក់ក្នុងទំព័រសៀវភៅ ត្រង់កន្លែង ដែលនាយបានដាក់សំបុត្រ របស់ ចិន្តា ហើយ ក៏​បិទ សៀវភៅ ទៅ​វិញ ។ ហើយ ក៏ បាន​ចូលទៅក្នុងផ្ទះ វិញ ព្រោះ ម៉ោង ប្រហែលជា ១១ កន្លះយប់ទៅហើយ ។ រាត្រី ដ៏ស្ងាត់ ពពកបាំងបាត់នៅពន្លឺ ចន្ទ្រា ដែល ប្រឺងខំ សន្សឹមបញ្ចេញ នៅ ពន្លឺ បំភ្លឺដល់ពិភពលោក ប្រៀបបានទៅនឹង វាសនា កំពុង នឹកគឹត ពី ហេតុការ ដែល គេ​បានអានពីល្ងាច។ រាត្រីនោះ វាសនា គេញ មិនលក់ ស្កប់ស្កល់ទេ ទល់ជិតភ្លឺ​ទើប នាយ គេញ បាន បន្តិច។ មិនទាន់ដឹងអីផង ម៉ោង បូន កន្លះទៅ ហើយ ដល់ពេល ក្រោករៀនទៀត គេក៏បានយកទានមកអុជ ហើយទាញយកសៀវភៅ ភាសា អងគ្លេស English Essential Book 2 មកធ្វើជាអាន តែភ្នែកទាំងពីរ បិទជិត ឭសូរតែមាត់ រអូ៊ ៗ មិនទាន់បាន ១៥នាទីផង ក៏បាត់មាត់ឆឹង គេបានលង់លក់ទៅវិញ  ភ្លើងទាន នៅក្បែរ ទំព័រសៀវភៅបាន ដួលទៅលើភ្លើងទាន ក្រដាសសៀវភៅប្រទះនឹងភ្លើងទៅណា មិនឆេះ?  ក្តៅៗ នាយក៏ផ្ញាក់វិញ មើលទៅសៀវភៅ ឆេះ អស់ប្រហែល បី ទំព័រ សំណាងល្អដែរ កុំអីឆេះមុង ឆេះខោ អស់ប្រដាប់បន្តពូជ ខូចអស់មួយជីវិត្ត ! ។

នៅមានតសប្តាហ៍ក្រោយ . . . . . . . . . .

Advertisements

12 Responses to ទុំមុនស្រគាល(សប្តាហ៍ ទី ២)

  1. អីយ៉ាទើបដឹងថាបងចេះសរសេរប្រលោមលោក។ ប្រលោមលោករបស់បង មានលាយកំប្លែងទៀត។
    សួរស្តីបង នៅចាំខ្ញុំបានទេ? ខ្ញុំបាត់មុខពីភូមិមួយនេះប្រហែលជាពីរទៅបីខែ។
    អរគុណ សុខភាពល្អ!!!

  2. ហនុមាន ថា:

    ជំរាប សួរ វល័ក្ខ
    អីក៏មិនចាំ ចាំទាំងអស់ហ្នឹងអោយតែអ្នកភូមិយើង ចាំទាំងអស់ ។ ហើយទៅណាមកណាក៏បាត់ដំណឹងឆឹង ពី ពិភពគុណ អាចុះ ? សុខទុក្ខយ៉ាងណាដែរ? អរគុណបានចូលលេង សូមអោតសុខភាព ល្អផងដែរ ។

  3. កុលាប ថា:

    .
    សួស្តី !..

    ហេសហេ…ទ្រាំមិនសើច មិនបានទេនៀក !.. 😀
    ប្រលោមលោក មានលាយបញ្ចូលពាក្យកំប្លែងក្រៅផ្លូវការបែបនេះ
    នរណាអាចទប់សំណើចបានទៅហ្ន៎ ? អរគុណ នឹងរង់ចាំអានបន្ត..

    ្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្្

  4. ហនុមាន ថា:

    ជំរាប សួរ កុលាប
    សុខសប្បាយយ៉ាងណាហ្នឹង ? បាត់មុខ បាត់មាត់យូរ រវល់កិច្ចការហើយ មើលទៅ ! ។​ អរគុណបានឆ្លៀតចូលលេង បាទ ការសសេរ របស់ខ្ញុំនឹង វា មិនសូវប៉ុន្មានរ៉េ ព្រោះ ខានសសេរយូរដែរហើយ គួរពុំគួរសូមអភ័យទោស ផង ។ អរគុណសាជាថ្មី !

  5. កុលាប ថា:

    .
    សុខសប្បាយនឹងការងារចង់ស្លាប់ខ្លួនមែនតើ !. 😀 អរគុណណា៎..
    ខំតែឆៀងមកអានរឿងបន្ត .. ខកចិត្តហ្មងនៀក !.

    សុខកាយសប្បាយចិត្ត ថ្ងៃឈប់សំរាកណា៎បងប្រុស ..
    លាសិនហើយចឹង !.
    .

    • ហនុមាន ថា:

      ជំរាប សួរ កុលាប

      ហេស ជួនក្នាល្អហ្មេស ? កុលាបចេញ ខ្ញុំចូលបិះបុកគ្នាហើមក្បាលតាហ្មង ! អរគុណ កុំប្រញាប់ខកចិត្តអី ខ្ញុំមានតទៀត ទើបតែដាក់ ក្តៅៗហុយផ្សេងតាលោមនេះ មិនឃើញទេអី ? 😀 អរគុណ បានឆ្លៀតចូលលេង ! សុខឯណា​ផ្តាស្សាយ ចង់បង់ខាតមរណះភាព ហើយហ្នឹង ? ស្រុកខ្ញុំក្តៅណាស់ បើដេកហាលថ្ងៃ អត់ស្លៀក ខោ ហើយពាក់អាវ ដូចខ្ញុំ ដូច ក្របីឈ្លាច អាចឹង ! 😀

      សូមសប្បាយថ្ងៃឈប់សំរាក !

  6. កុលាប ថា:

    .
    ក្តៅៗ ហុយផ្សែង..មើលតែគេលើកគុយទាវ មកអោយម្លេះៗ !!.. 😀
    ពូកែកំប្លែងណាស់តើ បងប្រុស !!..
    អីមិនផ្តាសាយ បើប្រឹងសរសេររឿងម្លឹងៗនោះ !..រោគនេះងាយតើ
    ត្រូវគេងអោយបានច្រើន នឹងជាវិញឯងៗ ៤ ទៅ ៥ថ្ងៃ .. មិនបាច់ប្រើថ្នាំទេណា៎..
    ញ៉ាំតែខ្លះៗ អាចជួយបន្ធូរបន្ថយបាន ។
    សូមបានជាឆាប់ៗ នឹងអាលសរសេរបន្តភាគទី៤..ទី៥..ទី៦..យ៉ាងណាៗ
    សូមកុំបញ្ចប់ អោយតួឯកស្លាប់ ឬព្រាត់គ្នា..ខ្ញុំអត់ចូលចិត្តរ៉េ..

    អរគុណ

    • ហនុមាន ថា:

      ជំរាប សួរ អ្នកគ្រូពេទ្យ !

      បាទអរគុណអ្នកគ្រូពេទ្យ បានជួយយកចិត្តទុកដាក់ ! 😀 អូ ! អារឿងសសេរហ្នឹង ខ្ញុំមិនសសេរយូរ រ៉េ សសេរពេល បាយ ពេលឈប់សំរាក ពេលទៅបង្គន់ បត់ដៃ បត់ជើង តើ ។

      ស្លាប់ហើយ មានអ្នកកាម្មង់រឿងទៀត ស្លាប់ឬរស់ ខ្ញុំមិនអាចសារភាព ឬ ផ្សាយនៅពេលនេះបានរ៉េ សូមអភ័យទោស ! 😀 អរគុណបានឆ្លៀតពេល ចូលលេង សូមថែរក្សាខ្លួន !

  7. កុលាប ថា:

    ជំរាបសួរ លោកបងស្វា !..

    ប្រហែលបាត់ឈឺហើយ បានជាដើរឆ្ងាយដល់ភូមិខ្ញុំបែបនេះ មែនទេ ?..
    ចុះឯណាទៅភាគបន្ត ? កុំចូលត្រួតផ្ទះគេច្រើនពេក អ្នករង់ចាំអាន
    អផ្សុកណាស់ !!..
    ផ្ទះបាយខ្ញុំ បើកទ្វារជានិច្ច សូមអញ្ចើញចូលទទួលទានតាមសប្បាយ
    ចុះណា៎ !.. ដាច់ខែទាលុយហើយ យកប៉ុន្មានចានក៍ដឹងដែរ..ហេសហេ..
    មានម៉ាស៊ីនថតរាល់គ្រប់ភ្ញៀវចេញចូល មិនរំលងឡើយ !. 😀

    អរគុណ បងប្រុស ដែលបានចូលលេង បន្តិចទៀតទីនោះនឹងបិទ។ ចាប់
    ពីឥឡូវ ដល់ទី 20 ខែ 8 គេអោយសំរេចចិត្តជាថ្មី ព្រមបង់លុយ ឬក៍អត់ !

    ខ្ញុំបានបើកទំព័រថ្មីនៅ http://www.khmercity.net/profile/009xkrzczct13
    ទីនោះដែរ ពិសិដ្ឋ ក៏ជាមិត្តជួបជុំគ្នាល្អណាស់ !. កុលាបសក៍ដែរ

    អរគុណ សុខសប្បាយណា មនុស្សខិល !.. ដាក់ ហនុមានចឹងសមណាស់ !!

    កុលាប

  8. ហនុមាន ថា:

    ជំរាប សួរ អ្នកគ្រូពេទ្យ

    បាទ អរគុណខ្ញុំបានទៅដល់ផ្ទះថ្មី របស់ កុលាបដែរតើ តែ មើលមិនទាន់រៀបបានដូចផ្ទះ មុន មែនរ៉េ ? មនុស្សខិលឯណា គ្នាល្អចង់ស្លាប់ហ្នឹង ? 😀 ខ្ញុំ បានឭពី ដំណឹងបិទហ្នឹងដែរពី ឆាយ៉ា កុលាបស្គាល់គាត់ដែរតើ គាត់ជាអ្នកភូមិនៅទីនោះដែរ ! អរគុណណាស់ បានទុកទ្វាផ្ទះបាយ ចំហ កុំភ្លេច ប្រហុក ផង ! រឿងឈឺនោះ មិនជាអីរ៉េ ឈឺយ៉ាងណាក៏អូសគូថខោ ចូលដែរ ខ្ញុំ ! មិនបាច់បង់លុយធ្វើអីរ៉េ កុលាបអើយ រើផ្ទះ ទៅនៅភូមិខ្ញុំទៅ ស្រណុក ខ្ញុំ លួច ចូលផ្ទះយប់ៗ លួយបាយ លួចប្រហុក មិនមែនលួចអីៗ រ៉េ សូមកុំអាលច្រឡំ ! 😀 អរគុណបានចូលលេង នៅឋាន ខ្ញុំបាទ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: