ទុំមុនស្រគាល ​(សប្តាហ៍ ទី១)

ជំរាប ប្រិយមិត្ត !
សុខសប្បាយជារ៉េ? ដូចខ្ញុំបានសន្យាពី សប្តាហ៍មុន ថានាំមកនៅ ទុំមុនស្រគាល មកជូន ។ នៅ សប្តាហ៍នេះ ខ្ញុំ បាទ សូមនាំមកនៅ ឆាកដំបូង មកជូន ដែល ជា សប្តាហ៍ ទី មួយ ។ សូមអភ័យទោស ចំពោះការខុសឆ្គង នៅពាក្យសំដី អក្ខរាវិរុទ្ធ សូមមិត្តអ្នកអាន ខន្តី ដល់ រូបខ្ញុំបាទ ។ ជាធម្មតា ដើម្បីយល់ច្បាស់ នៅ រឿងអ្វីមួយ យើងត្រូវយល់ពី ប្រវត្តនៅ រឿងនោះ ដូច្នេះ ខ្ញុំបាទ បាន នាំមក នៅ ប្រវត្តិនោះមកជូននៅសប្តាហ៍នេះ នៅមានតទៀត មិនទាន់អស់រ៉េ បាទ ! ។  នេះជាឆាកដំបូង សូមអញ្ជើញអាន តាម តែពេលវេលា កំណត់ ជូន ដល់អ្នករាល់គ្នា ។ អរគុណ

វាសនា


ព្រលឹមស្រាងៗ មាន់រងាវឭសូល្វើយៗ បក្សាបក្សី នាំគ្នាស្រែកច្រៀងយ៉ាងត្រហឹងអឹងអាប់  ហើរចុះ ហើរឡើង ហាក់បី ដូចជាគ្មាន គិតបារម្ភអ្វី ពីជីវភាព រស់នៅរបស់ពួកគេ បន្តិចណាសោះ ។ ហេមន្តរដូវ (រដូវរងា) គិម្ហរដូវ (រដូវក្តៅ) វស្សានរដូវ (រដូវភ្លៀង)បាន កន្លងទៅ មួយផ្លែតសោះ ៥ឆ្នាំកន្លងទៅយ៉ាង រហ័ស ។

នាជើងភ្នំ ដែលពោរពេញទៅដោយ អាគារល្វែងៗ ដែលប្រក់ដោយស្លឹក នឹងឬស្សី ចែកចេញជាសង្កាត់ មានសង្កាត ១ សង្កាត់ ២ សង្កាត់ ៣ សង្កាត់ ៥សង្កាត់  ​៧​​ សង្កាត់ ៩ ​សង្កាត់ ១០ សង្កាត់​​ ១៣ សង្កាត់ ១៥ សង្កាត់១៧ សង្កាត់ ១៩ សង្កាត់ ២១ នឹងសង្កាត់ ២៣  មានចែកចេញជាក្រុម មាន​គារិយាល័យ មន្ទីពេទ្យ ក្រសួងអប់រំ ពង្រីកខាង អក្សរសាស្រ្ត កន្លែងសង្គមកិច្ច ក្រសួងឧសថបុរាណខ្មែរ នឹង ក្រសួងអប់រំផ្សេងៗឯទៀតជាច្រើនសំរាប់ជួយដល់ជនភៀសខ្លួន ខ្មែរ ដែលនាំគ្នា រត់គេចពី ការកាប់សម្លាប់ បនប្រលៃពូជសាសន៍ឯង ។ បើកុំតែបានអង្ការមនុស្សធម៌ អង្ការសហប្រជាជាតិ ទទួលបន្ទុកសំរាប់ជនភៀសខ្លួន UNHCR នឹងអាញាធម៍របស់ប្រទេសថៃ ខ្មែរជនភៀសខ្លួន មិនដឹង ក្លាយទៅជាផេះហើយ ក៏ មិនដឹង ? ។

បើយើងចោទចក្ខុរបស់យើងចូលទៅក្នុងផ្ទះល្វែងដែលប្រក់ដោយស្លឹក រនាបឬស្សី មួយក្នុង សង្កាត់ ១៧ ក្រុម​B៣ ផ្ទះលេខ ៣៤៥ ក្នុងចំណោមផ្ទះស្លឹក ដែលបានសាងសង់រាប់ពាន់ នា ជំរាកជើងភ្នំ ដែលហ៊ុុំព័ទ្ធដោយ របងសួស ពីរជាន់ មិនហួសពី សត្វពាហនះដែលត្រូវគេបង្ខាំងទុក  រថពិបាលថៃហៅថា ជំរុំ ខៅ អីុ ដាង  ដែលភាសា អងគ្លេស​ហៅថា Khao I Dang Refugee Holding Center.

នៅក្នុងផ្ទះល្វែង ដែល ប្រក់ដោយស្លឹក រនាប ឬស្សីដែលគ្រែគេញធ្វើពីឬស្សី គ្មានពួក សាឡុង ដូចស្រុកយើងឥឡូវនេះទេ មាន រាវ​ចាន នឹង​ចាន ស្លាបព្រា ដែល អង្ការមនុស្សធម៌ចែកជូន បងប្អូនខ្មែរ​ជនភៀសខ្លួន ជាទូទៅ​ ។ នៅលើគ្រែយើងឃើញមាន មាន មុង ភួយ មានព្រះពុទ្ធរូប ចំនួន​ពីរ​ទៅ​បី សន្លឹក ដែលត្រូវដាក់តាំង លើ ក្បាលដំណែក ជាទំនាមទំលាប់ របស់ ខ្មែរ​ពី បុរាណ របស់ឪពុក ម្តាយ របស់​យើង  ។ ឯ ចង្រានបាយ មាន ដំកល់ ដោយ ដុំថ្មបីដុំ សំរាប់ ដាំស្ល ជូន គ្រួសារ ។

ទោះបីជារស់នៅក្នុងគុក ដែលរុំព័ទ្ធដោយរបងលួស ពីរ បី ជាន់ ហើយថែមពីលើនេះទៀត មានទាហ៊ានថៃព្រមទាំងអាវុធឈរយាម ១០០ មែ៉ត្រ បន្ទាយមួយៗ យ៉ាងណាក៏ដោយ ក៏បងបងប្អូនខ្មែរ នៅបន្តការរស់នៅ របស់គេ យ៉ាងសប្បាយ ដោយគ្មានគិតពីអនាគត ឬ ក៏ អតិកាល ដែលកន្លងហួចទៅរួចទៅហើយ ។ ព្រោះអនាគត របស់ពួកគេនៅពេលនេះ មិនអាច សន្និដ្ឋាន បានទេ ព្រោះថា សភាពការ ប្រចាំ ជីវិត្តដែលរស់នៅក្នុងគុកគ្មានជញ្ជាំង មិនអាចយកជាផ្លូវការបានទេ ។

នៅក្នុងគ្រូសារមួយ ក្នុងចំណោមគ្រួសារ ខ្មែរ រាប់ពាន់អ្នក យើងសង្កេតឃើញគ្រួសារមួយ ដែលមាន សមាជិក ចំនួន ៦ នាក់ មាន ឪពុក ម្តាយ កូនប្រុស៣ នឹង ប្អូន ប្រុស១ ជាប្អូនប្រុស ខាង​ម្តាយ ។ តែយើងសូមលើកយកតែតួសំខាន់មកពិពរណ៌នៅពេលនេះ នាយមានរាងស្គមស្តើង ស្រអែម តែ មិនស មិនខ្មៅ មានកំពស់ប្រហែលជា ១ម៉ែត្រ  ជាកូនច្បង ដែលមានអាយុប្រហែលជា ១៥ឆ្នាំ (ព្រោះពួកជនជាតិអាសីុយើងពិបាកណាស់នៅការស្មានពីអារឿងអាយុពិតប្រាកដ) ក្នុងចំណោម កូនប្រុស​ទាំង៣ របស់គ្រួួសារ ដែល យើងបានស្តីខាងលើ។​ឪពុកជា កម្មករសំណង់ ឯម្តាយ​ជា ស្រ្តីមេផ្ទះ ឯប្អូនៗ មាន​អាយុប្រហែលជា ១០ នឹង ៥ឆ្នាំ ឯពូ របស់គេ គាត់មានអាយុប្រហែល ២៥ឆ្នាំ ។

” វាសនា ? ក្រោកឡើងកូន ! ” សម្លេង ឪពុកហៅកូនច្បងតិចៗ ព្រោះគាត់មិនចង់ដាស់ប្អូនៗអោយភ្ញាក់ដែរ

” បាទ ! ពុក ” វាសនា បានឆ្លើយតបនៅឪពុករបស់ខ្លួនវិញ

” ម៉ោង ប៉ុន្មានហើយពុក?” វាសនា បានសួរ ទៅឪពុកទាំង សើងមម៉ើង

” បួន កន្លះហើយ កូន ” ឪពុកឆ្លើយប្រាប់កូនវិញ ។

វាសនា ក៏ប្រែខ្លួនទៅម្ខាង ហើយ យក សារុងដែលគេដន្តប់ធ្វើជំនួសភួយទទួរលើក្បាល ហើយ សម្ងំមួយសន្ទុះ ។​ ទើបឪពុកគេ មកអង្រួនជើង ហើយស្រែក ហៅ តិចៗ “ស្នា កូន ក្រោកឡើង !”

វាសនា​ក៏ក្រោកទាំង ត្រដរ ខំប្រឹងបើកភ្នែក រាវរកទានមកអុជដើម្បីនឹងអាន សៀវភៅ ដែលខ្លួនត្រូវរៀនអាន​ជារាងរាល់ព្រឺក នៅេពលម៉ោងប្រហែលជាបួន កន្លះ លើកលែងតែថ្ងៃអាទិត្យមួយ ដែលនាយអាចសម្ងំគេញបានយូរ រហូតដល់ម៉ោង៥ ឬ ៦បាន ។ នាយក៏បានទាញយកទាន មកអុជដើម្បីអានសៀវភៅមេរៀន ជា អក្សរខ្មែរ នឹង​អង់គ្លេស នាយអានរហូតដល់ម៉ោង៥ នឹង ៣០នាទីភ្លឺ ទើបឈប់ ។

ខៅ ​អីុ ដាង ជាគុកគ្មានជញ្ជាំង តែមានឧកាសច្រើន សំរាប់ជនភៀសខ្លួន គេអាចទៅរៀននៅវិជ្ជាជាច្រើន ដែលត្រូវបានគ្រប់គ្រងដោយអង្ការមនុស្សធម៌ បន្ថែមពីលើនេះផងដែរគេមានសាលាឈ្នួលដែលបង្រៀន រៀនភាសា បារាំង ថៃ អងគ្លេស ។​ ម៉ោង ៦ នាយត្រូវទៅរៀនភាសា អងគ្លេស ពីម៉ោង ៦ រហូតដល់ម៉ោង ៧ នឹង ៣០ នាទី ។

​នៅក្នុងផ្ទះល្វែងមួយ ដែល មានតុដែលធ្វើពីឬស្សី ប្រហែលជា ប្រាំទៅប្រាំមួយជួរ ដែលយ៉ាងតិចណាស់អាចអង្គុយបានដប់នាក់ក្នុងមួយជួរ គឺពោរពេញដោយ មនុស្សប្រុសស្រី ដែលចង់ចេះភាសា បរទេស ព្រោះក្នុងចិត្តគេ សង្ឃឹមថាថ្ងៃណាមួយគេអាចយកទៅប្រើការបាន ឬ ក៏ មានសំណាងមានភ័ព្វវាសនា បានចេញពីគុកគ្មានជញ្ជាំងនេះទៅនៅប្រទេសទី​៣ (ប្រទេស ទី មួយ គឺ កម្ពុចា ឯទី ពី គឹ ប្រទេស ដែលកំពុងស្នាក់នៅ ឯ ប្រទេសទីបី គឺ ប្រទេស ណា ដែលក្រៅពី  ប្រទេស ថៃ  ដូចជា សហរដ្ឋ កាណាដា អូស្រ្តាលី  អងគ្លេស ជប៉ុន ហូរហែរអាចឹងទៅ )។

សូមបញ្ជាក់ថា អ្នកដែលមានប្រាក់បង់គេអាចចូលទៅអង្គុយរៀនខាងក្នុង មួយម៉ោង មួយ ១បាត លុយថៃ ឯអ្នកគ្មានប្រាក់ នាំគ្នានៅឈរខាងក្រៅចោះជញ្ជាំង ដែលពួកគេត្រូវបានគេហៅថាពួក អៅសាយ “outside” លួចមើលចម្លងមេរៀនដែលគ្រូខ្មែរដែលបង្រៀនភាសា អងគ្លេស សសេរលើក្តាខៀន គ្រូខ្មែរដែលបង្រៀនភាសា បរទេសជា អតិតអ្នកធ្លាប់ជ្វើជាគ្រូនៅស្រុកខ្មែរ ឬ ក៏ជា អ្នកធ្លាប់ធ្វើការអោយអង្ការណាមួយនៅក្នុងជំរុំ ហើយក៏ជាអ្នកដែលសែសសល់ពី ស្លាប់ក្រោមរបប ខ្មែរសម្លាប់ខ្មែរ។

បើគ្រូល្អ មានកូនសិស្សច្រើន មានពួកអៅសាយច្រើន  ក្នុងចំណោមពួកអៅសាយ ដែលនៅខាងក្រៅយ៉ាងកុះករ ក៏ មានវាសនា ម្នាក់ដែរ គេជាក្មេងតែមួយក្នុងចំណោមពួកអៅសាយទាំងពួង នាយខិតខំ យកចិត្តទុកដាក់ លួចមើលតាមប្រហោងស្លឹកដែលគេបានចោះ តាមជញ្ជាំងស្លឹក ដែលមើលទៅដូចត្រូវបានគេបាញ់ចូលដោយគ្រាប់កាំភ្លើង ចូលទៅក្នុង តែតាមគេពិត ជាប្រហោងដែលពួកអៅសាយបានចោះ សំរាប់ក្រេបជញ្ជក់នៅចំណេះវិជ្ជាដល់ខួរក្បាល របស់គេម្នាក់ៗ ។

វាសនា ខិតខំណាស់ទោះបីជា អ្នកផងតែងតែនិយាយថា ” អាអូនឯងនៅក្មេងណាស់ អីក៏ចង់ចេះម្លេះ ? ” ហើយអ្នកខ្លះ លាន់ម៉ាត់ថា ” កូនខ្ញុំបើវាអាសារ ដូចអាអូនឯង ប្រហែលជាខ្ញុំមិនដឹងជាសប្បាយចិត្តយ៉ាងណារ៉េ? ” ចំពោះពាក្យទាំងនេះ នាំមកនៅការជម្រុញទឹកចិត្ត ដល់វាសនា អោយគេរិតតែព្យាយាមតទៅទៀត។

ក្រោយពី ចេញពីរៀនអៅសាយ អងគ្លេស វាសនាត្រូវទៅរៀន វាយអង្គុលីលេខខ្មែរ ពី ម៉ោង ៨ទៅទល់ម៉ោង ៨ នឹង ៤៥ នាទី ព្រឹក ពីម៉ោង ៩ ទៅម៉ោង ៩ នឹង​ ៣០ នាទី ទៅ គេទៅហាត់បាល់បោះ (Basketball ) នឹង បាល់ទះ(Volleyball) ក្រោយពីការ ហាត់កីឡា គេ ចូលរៀន គំនូរ បុរាណ ពី ម៉ោង ៩ នឹង ៤៥នាទី ទល់១០ នឹង ៣០ ព្រឹក ជារៀងរាល់ថ្ងៃនៅមជ្ឈមណ្ឌល ខុនស៊ើន(Corncern) នៅជ្រុង សង្កាត់ ៣ នឹង សង្កាត់ ៧ ជិត កន្លែងឧសថបុរាណខ្មែរ ។

ចាប់ពីម៉ោង ១០ នឹង ៤៥​នាទី ទៅ ១១ នឹង ៣០ នាទី គេចូលរៀននៅសាលា សាសនាព្រះគ្រិស្ទ( Seventhday Advantist ) ព្រោះនៅទីនោះ គេបង្រៀនជាភាសាអងគ្លេស ដែលបង្រៀនដោយលោកគ្រូ ជនជាតិ ហ្វីលីពីន(Philippine) ម្នាក់ ឈ្មោះ  អីឌី ឃូ (Eddie Koo) នៅជ្រុង សង្កាត់១៧ ឆ្លងផ្លូវម្ខាងពីសង្កាត់១៥  ក្រោយពីចេញពី សាលា សាសនា គេ ក៏ ត្រឡប់ទៅផ្ទះវិញ ព្រោះសាលា សាសនា នៅជិតផ្ទះ ដើរ ប្រហែល​ជា ៥ ឬ ៦ នាទី ។

នៅក្នុងជំរុំ គ្មានឡាន គ្មាន ប៊ើស ឬ ក៏ ឡាន តាក់សីុ សំរាប់ ដឹក ជនភៀសខ្លួនទៅណាមកណាទេ ស្បែកជើងផ្ទត់មួយវាសនា ដើរ អាសឹកកែងជើងអស់ ។  ក្រោយពីពេលត្រឡប់មកដល់ផ្ទះវិញ  ដល់ពេលទៅរៀន ភាសាខ្មែរម្តង  ចំពោះពេលរៀនភាសាខ្មែរនៅជំរុំ មាន ពីរ ពេល ពេលព្រឹក នឹង ពេលល្ចាច ព្រោះតែការ សិក្សា ភាសាអងគ្លេស ហាត់កីឡា នឹង វាយអង្គុលីលេខ នឹង គំនូរ បុរាណ នឹងរៀនអងគ្លេសនៅសាលាសាសនា វាសនាជ្រើសរើសពេលថ្ងៃ ដើម្បី រៀនភាសា ខ្លួន ។ ព្រោះថាបើមនុស្សណា មិនចេះភាសារបស់ខ្លួន តើគេអាច សន្មត់ថាគេជា ជនជាតិណា បានដែរទេ?

នៅមានតនៅសប្តាហ៍ក្រោយ. . . . . . . . . . . .

Advertisements

2 Responses to ទុំមុនស្រគាល ​(សប្តាហ៍ ទី១)

  1. ម៉ន ថា:

    នឹកឃើញកាលនេះ ដូចនៅថ្មីៗ ។ ពេលដែលពួកខ្ញុំទៅដល់ជំរំខៅអ៊ីដាង មិនទាន់មានផ្ទះឬកន្លែងជ្រកទេ មានតែវាលព្រៃកូនឬស្សីតូចៗ អត់ដឹងគេហៅអីផង 😀 កាលនោះចេះតែរសាត់តាមៗគ្នា មិនដឹងជាត្រូវស្លាប់ឬរស់ផង ។ ខ្ញុំមានអាយុប្រាំបីឆ្នាំ តែនៅចាំទាំងអស់ តាំងតែពីចេញពីស្រុកកំណើត រហូតដល់ជំរុំចាស់ ជំរុំថ្មី ។ គឺជាជីវិតអាងលើសំណាង ងាប់ចោល រស់យក ។ ទម្រាំតែទៅដល់ជំរុំមួយៗ ពួកយើងបានជួបនឹងឧបសគ្គជាច្រើន ពិសេសគឺចោរព្រៃ ប្លន់ រំលោភ សម្លាប់ខ្មែរគ្នាឯងហ្នឹងម៉ង ។

    អូភ្លេច ! បងប្រុសខ្ញុំក៏ជារៀនអៅសាយម្នាក់ដែរ 😀

    • ហនុមាន ថា:

      ជំរាប សួរ ម៉ន
      បាទ រឿងម៉ន មិនខុសពីខ្ញុំប៉ុន្មានរ៉េ ម៉ន អើយ ! ដូចតែគ្នា រត់ បែកបង បែក ប្អូន បែកឪពុក ម្តាយ គ្មានទិសដៅរ៉េ ។ បើយើងគិតពីកាលនោះ មកសម័យអាលូវ ឃើញថា យើងជាជនភៀសខ្លួននោះ សំណាងខ្លាំងណាស់ ។

      បងប្រុសម៉នជាអ្នក អៅសាយដែរ? តិចគាត់ស្គាល់ វាសនា ដែរទៅ ? ខ្ញុំបានទៅសាក ម្តង ពីរ ដងដែរ តែ​រៀន មិនចូល ក៏ ឈប់ទៅ ណា មួយ មិនពិតប្រាកដពីអនាគត ក៏ មិនដឹងរៀន ភាសា អងគ្លេស បានការ អី ផង ។ បើ កាលនោះរៀន ប្រហែលចេះ ភាសា បរទេស ខ្លះ បាត់ហើយ ! ។

      អរគុណ ម៉ន បាន ចូល ដាក់ យោបល់ ក្នុង រឿង ទុំមុនស្រគាល នឹងប្រៀបជាដូចបានជម្រុញ ខាង ផ្លូវ ចិត្ត ដល់ ខ្ញុំ​ជាអ្នក និពន្ធ ផង ដែរ ។ សូម​អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: