សូមជូន ទុំមុនស្រគាល

សួស្តីអស់លោក អ្នកនាង ក្រមុំ កម្លោះ េម៉ម៉ាយ ពោះម៉ាយ យាយៗ តាៗ នៅ ភូមិវើតប្រេស ទាំងអស់ !

ក្នុងនាមខ្ញុំបាទជាសិល្បះករម្នាក់មានក្តីសោមនស្នជាអតិមរិម៉ា នៅពេលឆាប់ៗនេះ  ហនុមានខ្ញុំបាទសូមជូនរឿង ” ទុំមុនស្រគាល ” ទុំមុនស្រគាលជារឿងសម័យថ្មី រវាងក្រមុំ នឹង កម្លោះ ស្នេហ៍ស្មាក់ស្មោះរវាងគ្នានឹងគ្នា ស្នេហ៍ប្តូរផ្តាច់ប្តូរអាចម៍គ្នាសីុ ។ ស្នេហា បរិសុទ្ធកម្ររកបាន ខានជួប បើមិនធ្លាប់ប្រទះ ឈ្នះលើឧបសគ្គទាំងពួង ។ អ្វីល្អ អ្វី អាក្រក់ ល្អក់គ្មានរកទិសទី គ្មានគោល គ្មានដៅ មិនដឹង ថ្លែងប្រាប់អ្នកណា មានតែទឹកភ្នែក រងកម្ម សុខចិត្តធ្ងូរយំ តែម្នាក់ឯង ក្រែងលោបានស្រាកស្រាន្ត សប្បាយដល់ផ្លូវចិត្ត ដែលមនុស្សយើងម្នាក់ៗធ្លាប់ឆ្លងកាត់ ។

” ទុំមុនស្រគាល” ចង់និយាយផងដែរ ពី ក្តីស្នេហ៍រវាង មនុស្សម្នាក់ដែលព្យាយាមរក្សា ប្រពៃណីជាតិ នឹង ម្នាក់ទៀត ដែលមានក្រុមគ្រួសារ យកប្រាក់ដុល្លាជាគោលដៅ ។ សូមកុំភ្លេច រងចាំ អាន ជារៀងរាល់សប្តាហ៍ ជាភាគ ជាវគ្គ តាមតែខ្ញុំបាទ អាចលៃ ជូនបាន ។

ស្នេហ៍ ប្តូរផ្តាច់ ប្រកាច់ចាប់មិនឈ្នះ រើបម្រាស់ពីក្រញាំដៃ ដុល្លាមជ្ជុរាជ្យ  សូមរងចាំអាន សូមរងចាំអាន ចេញពេលឆាប់ៗនេះ មិនខាន ។

សូមរងចាំអាន ! សូមមេត្តាកុំតែចងមុងចាំបានហើយ

Advertisements

18 Responses to សូមជូន ទុំមុនស្រគាល

  1. Admin ថា:

    ខ្ញុំប្រាកដជាប្រិយមិត្តដំបូងគេរបស់ហនុមានហើយ 🙂 កុំភ្លេចទុកសំបុត្រឲខ្ញុំមួយ​ផង។

    • ហនុមាន ថា:

      ជំរាប សួរ ម៉ន(ម៉ាច)
      អរគុណ ហេស ត្រូវហើយ មុនគេ បានកន្លែងល្អ មានម្ហូប នឹងភេសជ្ជះ បរិភោគ ស្រីៗ បំរើ ឆ្វេង ស្តាំ ( អូច្រឡំ អត់មានរ៉េ 😀 ។ អរគុណបានឆ្លៀត ចូលលេង

  2. kooms ថា:

    គ្រាន់​តែ​អាន​សេចក្ដីណែនាំ​ពិត​ជា​ចង់​មើល​ខ្លាំងណាស

    • ហនុមាន ថា:

      ជំរាប សួរ សុភី
      អរគុណបានឆ្លៀត ចូលលេង ។ ខ្ញុំមិនហ៊ានធានាថាមើលឬអត់រ៉េ អាហ្នឹងអាស្រ័យលើ ការ និយមម្នាក់ៗ នោះអី ! អរគុណបានឆ្លៀត ចូលលេង ។

  3. nithnith ថា:

    អូ!ជិតមានរឿងល្អមើលហើយ
    ញ៉ុមចង់អានណាស់បង កុំយូរពេកណា

  4. អនាមិក ថា:

    សុំ​ចូលរួ​ម​នឹង​គេ​ដែរ!

  5. ម៉ន ថា:

    សួស្តីបងហនុមាន ! ចុះរឿងបងអីក៏ដល់ថ្នាក់ប្រកាច់ចាប់មិនឈ្នះចឹង ? និយាយលេងទេ ។ ការពិតទៅ អ្វីដែលមិនត្រូវការលុយ ? អត់លុយច្បាស់ជាយ៉ាប់ហើយ ។ គេតែងនិយាយថា ស្នេហាពិតមិនត្រូវការលុយទេ ។ ខ្ញុំសូមសួរថា តើមានប៉ុន្មាននាក់ហើយដែលថាមិនត្រូវការលុយ នៅពេលដែលខ្លួនមានស្នេហា ? សម្លឹងឃើញតែលុយជារឿងផ្សេង យកលុយជាធំក៏ជារឿងផ្សេង តែបើអត់លុយគ្រប់គ្រាន់នោះ គឺច្បាស់ជាយ៉ាប់ធំហើយ ។ នេះខ្ញុំនិយាយអំពីអ្វីដែលខ្ញុំធ្លាប់ជួប ។ អ្នកដែលថាលុយមិនសំខាន់នោះ គឺគេនិយាយកុហក់ខ្លួនទេ ។

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី ម៉ន !

      ម៉ន មានប្រសាសន៍ មិនខុសរ៉េ គឺពិតណាស់ ។ អរគុណដែលបានឆ្លៀត ឧកាស ចូលលេងនឹងខ្ញុំថ្ងៃនេះ ។ ស្នេហា ប្រាក់កាស គ្រួសារ ចំពោះមនុស្សលោក ជារឿងដែល ត្រូវតែមាន ។​អ្នកមានលុយច្រើន គ្មាន ស្នេហា គ្រួសារ ពិតជាពិបាក អ្នកក្រមានស្នេហា គ្មានប្រាក់កាស រស់បានយូរ មិនសូវខ្វល់ មានលុយ Welfare អាចកំដរ បរិយាកាស បានមួយគ្រា ។ និយាយទៅវែងឆ្ងាយណាស់ ម៉នអើយ ជារឿងមួយដែលស្មុកស្មាញជាទី បំផុត សំរាប់ ខ្មែរយើងមួយចំនួនដែលមករស់នៅស្រុកគេ ។ ម៉ន ធ្លាប់ជួបប្រទះ នឹងបានឃើញស្រាប់ៗហើយ នៅអ្វីដែលខ្ញមបាននិយាយ ឬ ក៏បំរុង នឹង និយាយ តែនោះហើយចុះ អ្វីដែលកើយឡើងហើយ ខ្ញុំ ឬ ក៏ ម៉ន មិនអាចកែរបានរ៉េ យើងទុកអោយគេដោះស្រាយ ដោយខ្លួនគេចុះ មែនរ៉េ ៕ អរគុណដែលឆ្លៀតឧកាស ចូលលេង នៅផ្ទះ ខ្ញុំ ថ្ងៃនេះ ។ អរគុណច្រើន បាទ !

  6. មេឃា ថា:

    ហនុមាន រឿងហ្នឹង រក្សាសិទ្ធិមិនឲ្យចម្លងទុកសម្រាប់មើលខ្លាចភ្លេច ឬកែអផ្សុកបានដែរទេ ? អ្នកនិពន្ធរឿងខ្លះគេប្រកាន់…

    • ហនុមាន ថា:

      ជំរាប សួរ មេឃា
      អរគុណ ដែលបានចូលលេង ។ ខ្ញុំមិនមែន ចិត្តអាក្រក់ ដល់ បិុនហ្នឹងរ៉េ មេឃាអើយ បើខ្ញុំជាមនុស្សអាចឹង ខ្ញុំមិនចែកចាុរ៉េ ។ បាទ យកចុះ កែរកុន ផ្លាស់ប្តូរ តាម ចិត្ត ខ្ញុំអត់ប្រកាន់អីរ៉េ ។ អរគុណ

  7. ក្រមុំឆ្នាស់ ថា:

    ពូអត់ឃើញជំរាបសួរខ្ញុំអីតិច…តិច…ឡូវ!

    • ហនុមាន ថា:

      ជំរាប សួរ ក្រមុំឆ្នាស់ !

      អរគុណបានចូលលេង កុំប្រើអំពើហិង្សាអី ខ្ញុំអត់ហ៊ានរ៉េ ។ ចុះបើឆ្នាស់អាចឹង មានបុរសណាហ៊ាន និយាយលេងនោះ ? និយាយលេងអរគុណច្រើនដែលបានចូលលេង !

  8. ចេះតែមានស្ទិល តែម្ដង បងប្រុស ហនុមាន នេះ !

    មើល៎ៗ ចឹងប្អូនប្រុស កំហូច ម្នាក់នេះ សូមទិញសំបុត្រ កៅអី ក្រោយគេ បង្អស់ ហើយណា ! ងាយស្រួល ចេញបានមុនគេ ពេលដែលគេ រត់ស្លន់ស្លោរ ជាន់ជើងគ្នា នោះអី !!! ហេហេហេ!!! ចាំមើល តើល្អ ទស្សនា យ៉ាងណា បានជាផ្សព្វផ្សាយ យ៉ាងគគ្រឹកគគ្រេង យ៉ាងនេះ !!!

    សូមអោយបងប្រុស លក់សំបុត្រ ដាច់បានច្រើន ណា!!!

    ពីប្អូនប្រុស កំហូច ពិសិដ្ឋ

    សូមអរគុណ

    ..

    • ហនុមាន ថា:

      ជំរាប សួរ ពិសិដ្ឋ

      អរគុណ បានចូលលេង ។ មិនបាច់ទិញរ៉េ បងជូន អោយអ្នករាល់គ្នា ដោយគិតថ្លៃ អាន យកតាមសេចក្តី ត្រូវការ ចុះ ! អរគុណ

  9. posoky១ ថា:

    អត់មានពេលមើលរឿងទេរវល់ណាស់ សុខសប្បាយជាទេល្បងហនុមាន?

    • ហនុមាន ថា:

      ជំរាប សួរ សុខី

      បាទ អរគុណ ប៉ុន្មានអាទិត្យហ្នឹង មិនសូវស្រួល ប្រហែលមកពីស្រុកខ្ញុំ ធាតុអាកាស ប្រែប្រួល មិនដឹង? សុខី សុខសប្បាយជារ៉េ ? អារឿង ពេលហ្នឹង ខ្ញុំអត់មានដែរ​តើ ខំសសេរ ពេល បាយថ្ងៃត្រង់(lunch) ពេលចូលបង្គន់ ដោះទុក្ខសត្វ សូម្បីតែចូលនោម ក៏ ខំដែរ ។ ថ្ងៃ មុនរវល់តែសសេរ ភ្លេចគិតពី ខោ នោមដាក់ខោ សើមម៉ាងៃ អ្នកធ្វើការជាមួយគ្នា នាំគ្នាបង្អាប់លាន់ ! 😀 ​អរគុណ​បានឆ្លៀតចូលលេង !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: