ភ្លើងស្នេហ៍

ជំរាប សួរ ប្រិយ មិត្ត !

” នេះជាលើកទីមួយរបស់ បង ចាប់តាំងពី កំណើតមក បងមិនដែល ដើរ ឬ ក៏ បណ្តើរ មិត្រស្រីណាម្នាក់ទេ បើមានការខុសឆ្គង សូមអូនអភ័យទោស អោយបងផង ព្រោះ បងមិនដែលមានការពិសោធន៍ ក្នុង ល្បែងស្នេហា ឬ ក៏អ្វីមួយដែលអោយខូចដល់ ទំនាមទំលាប់ របស់ ខ្មែរយើង ទេ ។ អូនក៏ដូច្នោះដែរ ចាប់តាំងពី អូនបានដឹងក្តីកាលណា​ក៏ អូន មិនធ្លាប់បាន និយាយ ឬ ក៏ ដើរ លេងជាមួយ មិត្រប្រុសណាម្នាក់ដែរ បើអុនមានការមិនគប្បី សូម បងអភ័យទោស ជូនអូន ផង ! ” ។ បេះដូងយើងទាងពីរ លោតត្រូវចង្វាក់គ្នា   យើងទាំងពីរនាក់ ក័​បានដើរសំដៅ ទៅ រថយន្ត ដែល បញ្ឃប់នៅក្បែរថ្នល់ ។  ខ្ញុំបានបើកទ្វាជូននាង ហើយ និយាយថា ” អូនចូលមុនបងចុះ” ” អរគុណបង! ” នាងបាន និយាយមកកាន់ខ្ញុំ សម្លេងដ៏ពិរោះ ស្រួយស្រោក ដូចបោកចាននឹងថ្មរបស់នាង ស្ទើរតែធ្វើអោយខ្ញុំទន់ជង្គង់ ដួលក្បែឡាន កុំតែខ្លាចឡានទៅ ចោល កុំអីសាកដួលល៍មើល៍ ! ។ យើងទាំងពីរ បាន ចូលក្នុងឡានហើយ  ហើយ ខ្ញុំក៏……….អូ! តាមពិតខ្ញុំគ្រាន់តែយក មេរៀន(ព្យព្ជានះ) មកចែករ៉េ ថ្ងៃហ្នឹង ស្មានតែ និយាយ រឿងអីផ្តេសផ្តាស​អី ហ្នឹង​? 😀   ខាងក្រោមជាព្យព្ជានះ អងគ្លេស ដែលជា ស្រទាប់(Layer) សូមទាញយកបើត្រូវការ ហើយខាងលើជា ការដកស្រង់ ពីរឿង នឹងចេញ ឆាប់! យ៉ាងយូរណាស់​ក៏ ៥ទៅ ៦​ឆ្នាំទៀត !

ខាងក្រោមខ្ញុំបានធ្វើជាឧទាហរណ៍

សូមទាញយកអក្សរទាំងនោះនៅទីនេះ ឬក៏អញ្ជើញទៅទាញយកពីទីនេះក៏បាន ជា Mediafire

Advertisements

8 Responses to ភ្លើងស្នេហ៍

  1. ឡង់ឌី ថា:

    Link មានបញ្ហាហើយ លោកពូ ហនុ មាន

    • ហនុមាន ថា:

      ក្មួយ ឌី អើយ មានបញ្ហាអីហ្នឹង? ពូសាកពីរបីដង អត់មានអីផងហ្នឹង! មកពី កំព្យូទ័រ របស់ ក្មួយដឹង? ពួ មើលច្រឡំ ឃើញក្មួយសសេរ លិង្គមានបញ្ហា ពូខំឆ្ងោកមើល ក្រោមអស់ មួយសន្ទុះដែរតើ ! នៅមានដំណើរការរបស់ពូល្អណាស់ ក្មួយអើយ ! 😀 ​​ជំរាប សួរ នឹង អរគុណបានចូលលេង !

  2. កុលាប ថា:

    សួស្តី !. អេសអេហ៍ .. ពូកែសរសេរមែន ..អានបណ្តើរ ផ្ទុះសំណើចបណ្តើរ..
    សុខសប្បាយជាទេ លោកបងស្វា ( ហនុមាន ) ? ថ្ងៃនេះដើរត្រួតតាមផ្ទះwordpress បានច្រើនគួរសម ។

    អរគុណ

    • ហនុមាន ថា:

      ជំរាប សួរ កុលាប
      បាត់មុខ បាត់មាត់ ឃើញតែស្រម៉ោល យ៉ាងមេចអត់ហ៊ានចូលអីហ្នឹង? កុំខ្លាចអី​ខ្ញុំអត់ចេះខាំរ៉េ បើកកេប្រហែលបានខ្លះ កុំអើតតាមជញ្ជាំងអី បើថាចូលៗអោយដល់តាហ្មង អាអើត តាមបង្អួចហ្នឹង តិចណាខ្ញុំកំពុង ដោះទុក្ខសត្វ ឬ ក៏ បង្ហូរ ទឹកសំណាប មិនវីវធំហើយអីហ្ឹង ? អរគុណ​បានចូលេង ដល់ភូមិ ខ្ញុំ

  3. ស្លាប់ហើយ បងប្រុស ! ប្អូន ខំប្រឹងអាន ចង់បាក់ ក តែកំពុងតែជក់ ចិត្ដ បែរ ជាដាប់ភាគ​អស់រលឹង !​ អេស៏ បងប្រុស ម៉េចក៏មិនសរសេរ អោយចប់តែម្ដង់ទៅ
    ដើម្បីអោយប្អូនប្រុស សុំលួច តំរាប់ ខ្លះៗ ទុករៀនសូត្រ ក្នុងរឿងយុទ្ធសាស្ដ្រ សេ្នហា នេះ ព្រោះរូបប្អូន ក៏មិនសូវចេះ ច្បាស់លាស់ នោះទេ ទើបតែធ្វើអោយ ស្រី បួន ដប់ ម្ភៃ នាក់​ប៉ុណ្ណោះ ខូចចិត្ដ ! ហេហេហហេ… និយាយលេងសើចទេ !

    រាល់ថ្ងៃ នៅខ្លួនមួយ ពិបាកណាស់ រវល់តែលឺគេថា ប្អូន នេះ ជាខ្ទើយ គ្រប់ពេលតែម្ដង !!!! ហេតុដូចបានជំរាប សូមបងប្រុស ជួយណែនាំ វិធីខ្លះៗ ផង កុំអោយ មិនចេះអីទាល់តែសោះ រឿងចឹងៗ !!! ខ្មាស់គេ ណាស់ !!!

    អូ!​រីករាយណាស់ ដែលបានឃើញវត្ដមាន របស់បងស្រី កុលាប បណ្ដូលចិត្ដ មកដល់ទីនេះ ដែរ ! ពិតជា ឪកាសដ៏ឪឡារឹក មែន ពេលនេះ !

    សូមអោយបងៗ ទាំងពីរ មាន សុខភាពល្អ

    ដោយសេចក្ដីគោរព ពីប្អូនប្រុស ពិសិដ្ឋ កំហូច

    សូមអរគុណ

    ..

    • ហនុមាន ថា:

      ជំរាប សួរ ប្អូន កំហូច

      ស្លាប់ហើយ ប្អូនអើយ អាក្បាច់អស់ហ្នឹង មិនបាច់រៀនរ៉េ យូរៗទៅ ចេះឯងហើយ ។ អាខូចចិត្ត មិនអីរ៉េ ប្អូន កុំអោយតែធ្វើគេ ខកចិត្តអាហ្នឹង បងជួយអត់បានរ៉េ ទាល់តែបងស្រី កុលាប ប្អូនឯង ប្រហែលជួយបាន 😀

      កុំបារម្ភអី ប្អូន បើគេថា ប្អូន ខ្ទើយ ប្អូនប្រាប់ថា បើចង់ដឹងខ្ទើយ ឬមិនខ្ទើយ សាកម៉ាយប់ទៅដឹងហើយ ! 😀 ត្រូវហើយ កុលាប ចូលម្តងពីរ ដែរ តែ​មិនសូវនិយាយ ប្រហែលជាគាត់រវល់ពេកក៏មិនដឹង ? អរគុណ​ដែលបានចូលលេង នឹង សូមប្អូនបានជួបប្រទះតែសេចក្តីសុខ ស្រណុកគ្រប់ពេល បើហេវមានអីញាំ មានប្រហុក ផ្អក កាពិះ ទឹកត្រីមាំ មានគ្នាញាំ មានកូនមានចៅ តទៅឡើយផង !

      • បងប្រុស​ ជាទីគោរព អើយ !

        មិនដឹងជាត្រូវសាកម៉ាយប់ អីនឹងកើត បើខ្លាចស្រី ចង់ស្លាប់ហើយហ្នឹង !!! ចឹងហើយ បាត់អត់ហ្នឹងណា​បងប្រុស ! ប្រហែលជាគេ ថាត្រូវហើយ ដែលហៅប្អូន ថា ខ្ទើយនោះ !! ហេហេហេ!!​ ក្លាហាន តសំដី បានតែជាមួយ បងស្រី តែប៉ុណ្ណោះ ជាមួយ មិត្ដភក្ដីនារី ស្ងាត់មាត់ ឈឹង ម៉ាមាត់ មិនស្ដី​ផង !
        អរគុណច្រើន ណាបងប្រុស ដែលបានឆ្លើយតប

        សូមអោយបងប្រុស មានសំណាងល្អ និង សុខភាពល្អ

        ពី ប្អូនប្រុស ពិសិដ្ឋ

      • ហនុមាន ថា:

        អាហ្នឹងអីចឹងហើយ មុនត្រូវក្លាចសិន ចាំក្រោយសិមយើង ក្លាហាន ។ បងវិញអោយតែស្រីៗ អោយឈ្នះរហូត អោយតែស្អាត ។ បើមិនស្អាត បងអត់តរ៉េ សុខចិត្ត រត់ផះក្រញាំ ហើយ ! ជំរាប សួរ នឹង សូមអរគុណ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: