រៀនអក្សរខ្មែរ

ជំរាប សួរ ខ្ញុំ បានរកឃើញនៅសៀវភៅ នេះមួយ ដែល អ្នកណាម្នាក់បាន scanned ជា PDF ។​អាចទុកសំរាប់ កូនចៅ ឬ ក៏ បង្រៀនដល់អ្នក មិនទាន់ចេះអាន ភាសា ខ្មែរ ។

អាចទាញ យកនៅទីនេះ

Advertisements

45 Responses to រៀនអក្សរខ្មែរ

  1. kooms ថា:

    អគុណ​ល្បង​ស្វាហើយ! ជូន​ដំណើរលោក​ថាងចេង​ទៅចំលង​ធម៌បាន​សម្រេច​ហើយ​នៅ? ហើយ​សុខ​សប្បាយ​ទេ​តាម​ផ្លូវ!

    • ប្រហែលជាទៅចម្លងធម៌មិនទាន់បានសម្រេចទេ ព្រោះនៅតាមផ្លូវមានបិសាច​ច្រើន ជាពិសេសគឺបិសាចឆ្អឹង-ស ចង់ស៊ីសាច់ថាងចេង និងសាច់បងស្វា…!
      សួស្តីបង!

    • ហនុមាន ថា:

      ជំរាប សួរ សុភី នឹង ក្តាមស្រែ

      សុខសប្បាយជារ៉េ អរគុណ ។ មិនទាន់បានសម្រេចរ៉េ នៅមានឧបសគ្គច្រើន សុទ្ធតែ បិសាច ក្រម។ៗ អាចឹងហើយបានជាប់រវល់ញែ បិសាច ភ្លេចជូនលោកគ្រូហ្នឹងណា 😀 អរគុណដែលបានចូលលេង !

  2. Piseth ថា:

    បងហនុមានជួយប្រាប់ពីរបៀបទាញយកឯកសារ ពី depositfiles.com ឬ ពី hotfile ផង។

    • ហនុមាន ថា:

      ជំរាប សួរ​ពិសិដ្ឋ

      អរគុណបានចូលលេង ។ ហើយមានអី ពិបាក គ្រាន់តែចុច លិង (link) ចាំ ម៉ាភ្លេត ហើយទាញយកបានហើយ ។ ពិសិដ្ឋ មានការពិបាក មែនរ៉េ ? ខ្ញុំដូចជាគ្មានអី ពន្យល់ផង ហ្នឹង ! អរគុណ

  3. ស្លាប់! សៀវភៅជំនាន់ រៀននៅ ខាវអ៊ីដាង??? ពិតជាពូកែរក្សាមែន!

    • ហនុមាន ថា:

      មិនត្រឹមតែសៀវភៅរ៉េ ក្មេងស្រែ បងនៅមានខោទ្រនាប់ សល់ពី ខៅ អីុ ដាង ទៀតផង ! 😀 ជំរាប សួរ នឹង សូមអរគុណបានចូលលេង !

      • កេសី ថា:

        geeezzz បើនៅ​សល់​មាន​ខោ​​តាំង​ពី​ជំនាន់​នោះមកមែន ក្លិនក៏​មិន​ធម្មនុញ្ញដែរមើល៍ទៅនោះល្បងអើយ ។ ម៉េច​ល្បង​ឯង​សន្សំ​ទុក​អោយ​កូន​មើល ឬ អី?!?!

      • ហនុមាន ថា:

        ក្លិនឯណា ខ្លាស់សេទឹកកកទុកយូរយាណាស់ហើយហ្នឹង អាលូវរឹងកាច្រើស ក្នុងទូទឹកកក ចេះតែតុកៗទៅវានៅមិនអស់ក្លិនហ្នឹងណា ! 😀 ជំរាប សួរ អរគុណ បានចូលលេង កេសីុ សុខ ទុក្ខ រ៉េ អី ហ្នឹង ?

      • កេសី ថា:

        សុខ តែមិនសូវសប្បាយ មកពីការងារ​ច្រើន​ពេក ធ្វើ​មិន​ទាន់ ។ អរគុណ​ល្បង ។ ចុះ​អង្កាល់​មក​លេង​ស្រុក​ខ្មែរ?

      • ហនុមាន ថា:

        ជំរាប សួរ កេសី

        អូ មិនដឹងថ្ងៃណារ៉េ ចាំដល់ពេល ប្រាប់អ្នកភូមិវើតប្រសទាំងអស់គ្នា តាហ្មង ចាំខ្ញុំប៉ាវ ទាំងអស់គ្នាតាហ្មង យ៉ាងហោចណាស់ ក៏ បបរឈាមជ្រូក ម៉ាចានម្នាក់ៗ ដែរ 😀 អូ អាចឹងរ៉េ ស្មានតែ មានធុរះ​អី ធ្ងន់ធ្ងូរ ! ។​អរគុណបានចូលលេង សូមបានសុខសប្បាយ !

  4. ភារ: ថា:

    អីចឹង សៀវភៅហ្នឹងសល់ពីជំនាន់ណាដែរ? មើលទៅដូចជាអត់ដែលឃើញផង 😦

  5. nimol ថា:

    នឹក​ឃើញ​កាល​ពី​រៀន​ថ្នាក់​ទី​មួយ​ដល់​ហើយ! រំពាត់​ប្រលែង​បាត​ដៃ​រហូត! តែ​ខ្ញុំ​រៀន​សៀវភៅ​ខាង​រដ្ឋ​កម្ពុជា​ មាន​ព័ណ៌​ស្អាត​ជាង​ហ្នឹង។

    • ហនុមាន ថា:

      ជំរាប សួរ និមល
      ខ្ញុំនៅចាំដែរតើ កាលនៅរៀននោះ ខ្ញុំរៀនបានជាប់លេខជិតមួយរហូត មិនដែលធ្លាក់ផង គ្រាន់តែជិតៗ នោះអី 😀
      អនុស្សារិយ៍ ដ៏កូរពោះនេះ មិនភ្លេច រ៉េ ។ អរគុណបានចូលលេង

  6. វិសាល ថា:

    ក​ កា កិ​​ កី…សុំដោនឡូដមួយដែរ 😀

  7. អស្ចារ្យ! អស្ចារ្យ! ខ្ញុំ​ខំ​ដើរ​រក​ទិញ​សៀវភៅ​អ៊‍ីចឹងៗ​តាម​បណ្ណាគារ​ស្ទើរ​គ្រប់​បណ្ណាគារ​ហើយ តែ​មិន​ដែល​ប្រទះ​សោះ ។ អរគុណ​!

    ខ្ញុំ​ចូលចិត្ត​សៀវភៅ​ចាស់ៗ បើ​មាន​សូម​អាប់ឡូត​បន្ថែម​ទៀត​មក ។

  8. kaps ថា:

    ហនុមាន ល្មមខ្លាហានបន្តិចហើយ ម៉េចដូចជាខ្លាចម្លេះ? ទៅមើលបង្គោលព្រុំដែនផងមើល! គេបោះត្រូវដីដែរឬអត់?

  9. កូនខ្មែរ-បារាំង ថា:

    ពេលបានឃើញរូបនេះ នឹកឃើញរាល់អនុស្សាវរីយ៍នៅជំរំខៅអ៊ីដាង​ភ្លាម។ កុំបានជំរំនេះ និងអង្គការ UNHCR កុំអីប្រហែលជាមិនចេះ​អាននិងសរសេរខ្មែរទេមើល៍ទៅ!
    ខ្ញុំប្រហែលជានៅមានសៀវភៅនេះ មួយក្បាលដែរមើល៍ទៅ! ដូចជាមិនប្រាកដដែរ !

    • ហនុមាន ថា:

      សួស្តី កូនខ្មែរ បារាំង
      អរគុណបានចូលលេង ។ ត្រូវហើយ រកមើល៍សាកមើល បើមាន សូមជួយចែកជូនពួកយើងផង ។ ដែលនៅជំរុំ ខៅ អីុ ដាង ដែរ ? នៅសង្កាត់ណា ដែរ ? ត្រូវហើយ កុំបាន UNHCR ខ្ញុំប្រហែលក្លាយជាប្រេត ហើយក៏មិនដឹង ? 😀 អរគុណ

  10. កូនខ្មែរ-បារាំង ថា:

    កាលនៅជំរំ គឺនៅសង្កាត់ ៥ ចុះស្ដេចស្វានៅសង្កាត់ណាដែរ ? ហើយតើចេញទៅនៅសរអា នៅឆ្នាំណាដែរ?

    • ហនុមាន ថា:

      នៅជិត វត្ត មែនរ៉េ ? ខ្ញុំនៅ សង្កាត់ ១៧ ( សង្កាត់ ចិន) ធ្លាប់នៅរៀន សាលា ជិតវត្ត ករថ្ាន សំណង់ សាលា តាព្រហ្ម សាលាបក្សីចាំក្រុង គិតទៅ ហាក់បីជានៅថ្មី ៗ ហ្នឹង ខ្ញុំ រៀនសាលា​ ៣ ៥ ៧ ១៣ ១៥ បិស ចូល ១៧ ដែរហ្នឹង កុំអីចេះខ្ទិច ចិន ! 😀 មកអាមេរិក ១៩៨២

  11. ម៉ន ថា:

    ខ្ញុំធ្លាប់រៀនជាមួយសៀវភៅហ្នឹងដែរតើ កាល់នោះនៅស្រះកែវ សាលា តាព្រហ្ម ។ ពេលត្រឡប់មកខៅអ៊ីដាងវិញ ប្រឡងអត់ជាប់ ធ្លាក់នៅថ្នាកទីពីរដ៏ដែល ។ ទើបតែចាប់ផ្ដើមថ្នាក់ទីបី ក៏មានឈ្មោះចេញមក ។ បងៗខ្ញុំខំយកតែសៀវភៅ រាប់ទៅប្រហែលបី boxes ធំៗ តែសំណាងអាក្រក់ សៀវភៅទាំងអស់បានបាត់ជាមួយអីវ៉ាន់ទាំងអស់តាមយន្តហោះ នៅពេលដែលមានឈ្មោះចេញមកអាមេរិកកាលពីឆ្នាំ១៩៨៤ ។

    • ហនុមាន ថា:

      ជំរាប សួរ ម៉ន
      សុខសប្បាយជារ៉េ ? អរគុណឆ្លៀតបានចូលលេង ! ។ ហ្អេស គួរអោយស្តាយមែន ខ្ញុំធ្លាប់ឭដែរ​អារឿង កប៉ាល់ហោះ បាត់ឥវ៉ាន់ហ្នឹង តែពួកខ្ញុំមិនសូវមានឥវ៉ាន់ច្រើន មានតែ ចានឆ្នាំង តិចតូច មុងភួយ ។

      ម៉នធ្លាប់នៅ ស្រះកែវដែរ អីហ្នឹង? ខ្ញុំរៀនមិនបានជ្រៅជ្រះរ៉េ ខាងខ្មែរ ហ្នឹង ចេះល្មមតែ​មើលសំបុត្រ សសេរ សំបុត្រ ជួនសង្សា ផ្តេសផ្តាស អាចឹងអីទៅហ្នឹង ! 😀 អរគុណ

      • ម៉ន ថា:

        ត្រូវហើយ ខ្ញុំធ្លាប់នៅស្រះកែវ រៀនបានដល់ថ្នាក់ទីពីរ តែអត់ដែលបានសរសេរសំបុត្រអោយសង្សាទេ ព្រោះអត់មាន ។ មកពីកាលនោះរវល់តែលួចស្រឡាញ់អ្នកគ្រូថ្នាក់ទីមួយ 😀
        ដល់ទៅថ្នាក់ទីពីរ ត្រូវអ្នកគ្រូថ្នាក់ទីពីរវ៉ៃរាល់ថ្ងៃ 😀
        អក្សរខ្មែរខ្ញុំគឺរៀនបានត្រឹមហ្នឹងអែង ។

      • ហនុមាន ថា:

        ចុះអីក៏ដូចខ្ញុំមេស ?ខ្ញុំលួចស្រឡាញ់អ្នកគ្រូដែរតើ តាំងពីចូលរៀនថ្នាក់ទីមួយ​ទី ពីរ ទី​បី ខ្ញុំខ្មាស់អ្នកគ្រូ ហើយអត់មាននិយាយ ម៉ាម៉ាត់ គាត់ថាតែខ្ញុំគអត់ចេះនិយាយ 😀 អរគុណម៉ន បានឆ្លៀតចូលលេង នឹង​ខ្ញុំ

      • កេសី ថា:

        រៀនថ្នាក់ទីមួយ ទីពីរសោះ សុទ្ធតែ​លួច​ស្រឡាញ់​គ្រូ ។ ម៉េច​ស្រឡាញ់​​អ្នក​គ្រួ ទុក​គ្រាន់​ញើស​សំបោរ​អោយ ឬ អី?!?! អូយ​ទ្រាំ​សើច​មិន​បាន​ទេ ។ ល្បង​ពីរ​នាក់​ឯង ពិត​ជា​មិន​ធម្មនុញ្ញា​មែន ។

      • វិសាល ថា:

        ញ៉ុមរៀនប៉ះតាគ្រូប្រុសៗ…អត់មានឱកាសអីតិច!​ 🙂

      • ហនុមាន ថា:

        កេសី ជំហ៊ាបសួរ

        ចុះបើអ្នកគ្រូមិនជូតសំបោរអោយ ស្មានតែលោកគ្រូគាត់អោយអីហ្នឹង ? ​ចៃណាកុំអោយតែគាត់សំពងខ្ញុំទៀតទៅបានហើយ 😀 រៀនសូត្រទាល់តាអាចឹង បើមិនចូលចិត្តអ្នកគ្រូ​ធ្វើមេចឆាប់ចេះ ?

        វិសាល

        ខ្ញុំជួយអត់សបានរ៉េ អារឿងហ្នឹង ប្រហែលមកពីព្រហ្មលិខិតទេដឹង ? មិនអីរ៉េ លោកគ្រូ គ្រាន់ជាង លោកគ្រូ ប៉េឌេ ដែរ 😀

  12. ញ៉ុមគិតថា គេហទំព័រ១នេះ ប្រាកដជាត្រូវចិត្តបង ។
    http://pratyeka.org/csw/
    ញ៉ុមមិនដឹងថា ហេតុអីក៏ត្រូវសរសេរវាជាអង់គ្លេសចឹងរ៉េ? ខ្មែរយើងមិនចេះចងក្រងរឺយ៉ាងម៉េចណ៎?

  13. អនាមិក ថា:

    តើបងមាននៅសល់សៀវភៅផ្សេងទៀតក្រៅពីសៀវភៅថ្នាក់ទី ១ ទេ? សូមចែករំលែកផង ខ្ញុំក៏ជាអ្នកខៅអ៊ីដាងដែរ តែខ្ញុំនៅសង្កាត់លេខ ៧

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: