ទៅពេទ្យធ្មេញ

ជំរាប សួរ ប្រិយមិត្ត

ប៉ុន្មានថ្ងៃហ្នឹង មូដឹម(Modem)របស់ខ្ញុំ បាន ដាច់ខ្យល់ចោលខ្ញុំ អាមូដិមក៏ចេតរ៉យ ឯធ្មេញ ខ្ញុំក៏ឈឺ ថាយ៉ាប់នោះយ៉ាប់យ៉ាងហើយ ។​ពេទ្យធ្មេញស្រុក ខ្ញុំ ថ្លៃណាស់ ខ្ញុំអត់ចូលចិត្តទៅរ៉េ ទាល់តែឈឺ បានទៅ កាលពីម្សិលមិញ​ទៅ ពេទ្យធ្មេញ មិនមែនជាលើកទីមួយរ៉េ ដែលខ្ញុំទៅពេទ្យហ្នឹង ។​

ទៅ មុនៗ គ្រូពេទ្យ ស្រី ក្មេង ដូចជាអត់ឈឺរ៉េ ចេះគេដកធ្មេញ អស់ជិតម៉ាក្រាស់ ក៏អត់ឈឺ ដែរ ។ ម្យិលមិញ គ្រូពេទ្យ ស្រី ក្មេង ត្រូវយក វិស្សមកាល(vacation) នៅសល់តែ គ្រូពេទ្យ ចំណាស់ ប្រុស ម្នាក់ គាត់ លេងខ្ញុំឡើង ហើមថ្គាមតាហ្មង អាណិតតែអ្នកជំនួយគាត់ ថ្នមឯងផង លេង ថែមឯងឡើងអស់ដៃ ។

ក្រោយៗ ខ្ញុំបែប ទូរស័ព្ទ ទៅ​មុន ហើយ មុន នឹង​ទៅ​ពេទ្យធ្មេញ ។  អាលូវ ធ្មេញ​ក៏ ឈ​ឺ មូដិម ហ្នឹង​ក៏ ដាច់ខ្យលទៀត ។ អាចឹងបានថាហ្នឹង ! ស៊យតែល្ហូត ហ្នឹង ខ្ញុំ ! 😀

Advertisements

14 Responses to ទៅពេទ្យធ្មេញ

  1. machmorn ថា:

    សួស្តី ហនុមាន!

    ទៅវត្តឱ្យលោកតាស្រោចទឹករំដោះគ្រោះចេញទៅ ក្រែងលរគ្រាន់បើខ្លះ 🙂
    ជួយបន្តិចបានទេ ហនុមាន ខ្ញុំចង់ចេះរបៀបធ្វើរូបភាពមានចលនាដូចជា អក្សរលោតចុះលោកឡើងដូចរូបដែលហនុមានដាក់នៅ Sidebar ” ទាញយកយូនីកូដខ្មែរសម្រាប់ PC និង Mac Free ” ។ល។ 🙂

    ដោយក្តីរាប់អាន!

    • ហនុមាន ថា:

      ជំរាប សួរ ម៉ន (ម៉ាច)

      ចុះមានអី បានតើ មាន Photoshop ដែរ រ៉េ? បើមានចាំខ្ញុំជួយ ហើយចង់ធ្វើអីដែរ ?។ ចាំខ្ញុំដាក់ជាមេរៀនមួយតាហ្មងក៏បាន។ អរគុណ បានឆ្លៀតចូលលេង

  2. sambatt ថា:

    ដូចខ្ញុំម៉េស, អត់់ចូលចិត្តទៅពេទ្យធ្មេញរ៉េ..ទោះមានពេទ្យស្រីក្មេង
    ស្អាតម៉េចក៏ដោយ..ទោះមិនអស់់លុយក៏ដោយ ។បន់់ក៏អោយតែឈឺ
    ទើបស្រណុកចិត្ត ឈឺអីក៏ពិបាកដែរ មិនថាចឹង ?ហើយសូម្បីតែ
    PCឫឡានឈឺ ខ្លួនយើងក៏ដូចជាឈឺដែរចឹង មែនទេហនុមាន?
    សូមអោយហនុមានឆាប់់បាត់់ឈឺធ្មេញ ឫឈឺអីក៏ដោយ.

    • ហនុមាន ថា:

      ជំរាប សួរ សម្បត្តិ

      ត្រូវហើយ អារឿងឈឺ មិនចេះចប់រ៉េ ឈឺតឺល្ហូតហ្នឹង មានអាឈឺស្រួល អាឈឺពិបាក ហូហែ មិនល្អៀង មែន 😀
      អរគុណបានចូលលេង នឹង សូមស្វាគមន៍ !

  3. posoky ថា:

    លួចញាំផ្លែសេដាទិព្ឋ ហើយភ័យអីម៉ាអាធ្មេញឈឺ តិចតួច បើជីវិតអមតះទៅហើយនោះ 😀

  4. ជំរាបសួរបងប្រុស​ ហនុមាន​ ជាទីគោរព!
    ហើយយ៉ាងម៉េច បានជា ទៅជាកើតជំងឺ​ឈឺធ្មេញដូច្នេះ បងប្រុស ?
    សង្ស័យ គេងយប់លួចហូប ស្ករគ្រាប់ ហើយមើលទៅ !!!! ប្អូននិយាយលេងនោះទេ!

    ហើយចុះឥឡូវបានធូរស្បើយខ្លះនៅ បង? តាមប្អូនគិត ប្រហែលជា បានធូរស្បើយច្រើនហើយ ព្រោះបានជួប លោកគ្រូ ពេទ្យចាស់ ដាក់ម៉ាចាស់ដៃ !

    សូមអោយបងប្រុស បានធូរស្បើយក្នុងពេលឆាប់ៗនេះ ណា!

    ដោយសេចក្ដីគោរពពីប្អូនប្រុស​ ពិសិដ្ឋ
    សូមអរគុណ

    @@@@@@@@@@@@@@@@@@@@@

    • ហនុមាន ថា:

      ជំរាប សួរ ពិសិដ្ឋ
      បងអត់អីរ៉េ តាមពិតអត់លួចញាំស្កគ្រាប់រ៉េ គឺ កកេ គ្រែ បានធ្មេញ វា រិចរិលអស់ហ្នឹងណា 😀 អរគុណប្អូនបានយកចិត្តទុកដាក់នឹងបង កុំបារម្ភអីបងនៅមានធ្មេញ មួយ ក្រាស់ទៀត​ទុក ជំនួយដែរ ។ អរគុណបានចូលលេង

      • ជំរាបសួរ បងប្រុស ជាទីគោរព
        ថ្ងៃនេះ ប្អូនមានចំងល់មួយចង់មកសាកសួរបងប្រុស និង សុំអោយបងប្រុស ជួយណែនាំ
        ប្អូន ចង់បាន ថតចំលង រូបទំពរ័របស់បងប្រុស ដែលប្អូនកំពុងសរសេរនេះ អោយទៅជារូបភាពធម្មតា [ screen shot ] ដែលអាចយកមកកែច្នៃបន្ថែមតាមតំរូវការរបស់ប្អូន ! បើដូច្នោះ តើប្អូនត្រូវធ្វើយ៉ាងដូចម្ដេចទៅ បង?
        សូមជួយណែនាំ ប្អូនប្រុស ម្នាក់នេះ ផង !
        សូមអរគុណទុកជាមុន

      • ហនុមាន ថា:

        ពិសិដ្ឋ ជំរាប សួរ

        នៅលើ វិនដូវ បងមិនសូវដឹងរ៉េ ។ បើម៉ាក់ស្រួលដូចបកចែកអាចឹង ! ។ ប្អុនអាចទៅ​ទីនេះ មាន ដាក់ ប្រាប់ ងាយយល់ ថតចម្លងពីស្គ្រីន(screen shot) សង្ឍឹមថាអាចជួយបាន ។

      • ជំរាបសួរ បងប្រុស !
        ប្អូនបានទៅដល់ទីនោះហើយ តែ​ តែ គេលក់ វាទេ!
        អត់មាន អាហ្រី សោះ ! អត់ដដែល ! ហេហហេហេ

        ហើយមានអាផ្សេងណា ដែលអត់អស់លុយទេ បងប្រុស ?

        សូមអរគុណ

  5. machmorn ថា:

    អរគុណ ហនុមាន!
    ចង់ឱ្យហនុមានប្រាប់ពីរធ្វើរូបមានអក្សរលោតចុះលោតឡើង ដូចកន្លែងរូបសម្រាប់ Download របស់ហនុមាននោះអី 🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: