មកដល់ភូមិវិញ

ជំរាប សួរ បងប្អូន រួមភូមិ

កាលប៉ុន្មាន ប្រហែលពីរសប្តាហ៍មុន នេះខ្ញុំបាន យកវិស្សមកាលពីកន្លែងធ្វើការ ដើរកំសាន្តទៅ កន្លែងខ្លះៗ ព្រោះថានៅស្រុកខ្ញុំ បើមិនយកវិស្សមកាល ពី កន្លែងធ្វើការ គឺត្រូវបោះបង់ចោល អាចឹងហើយបានត្រូវយក កុំអោយពេលវេលាដែលយើង បាននឹងមាន ក្លាយជាអសាបង់ ។ ស្តាយណាស់ មិនបាន ហៅអ្នករាល់គ្នាទៅចូលរួម តែទោះជាយ៉ាងណា ក៏ដោយក៏ខ្ញុំ មិនសប្បាយម្នាក់ឯងរ៉េ ពេលញាំ ដើរកំសាន្ត មើលពួក ស្រីៗ ដេកហាលថ្ងៃតាមឆ្នេសមុទ្រ ខ្ញុំមាននឹកមកដល់អ្នករាល់ៗគ្នា អត់មានបាត់ម្នាក់រ៉េ !

គ្រាន់តែមកដល់ អត់បានសំរាករ៉េ ត្រូវទៅធ្វើការ ភ្លាម អាលូវ លើកដៃ លើកជើង មិនចង់រួច ។ អរគុណ ដល់ អ្នករាល់គ្នា ដែល បានចូលមកលេង នៅពេលដែលខ្ញុំ មិននៅ  សូមទោសអត់បានទុក ម្ហូបអាហារ ព្រៀងទុក សំរាប់មិត្តរួមភូមិ !  អរគុណ ខ្ញុំមានការត្រេកអរ ត្រឡប់មកភូមិវិញ ព្រោះនឹកដល់អ្នករាល់គ្នា !

ខាងក្រោមជា រូបខ្លះៗ អត់សូវបានថត ព្រោះជាប់រវល់ ដើរ មើលគេ ដេកហាល 😀

រូបខ្ញុំថតនៅ មាត់សមុទ្រ  វែនតា មួកស្កឹក ជំនួយក្នុងកំដៅថ្ងៃ ព្រោះ ស្រុកខ្ញុំទៅហ្នឹង ក្តៅ តែមានខ្យល់សមុទ្រ បក់រំភើយៗ

ក្តៅពេក ចង់ស្រាតដែរ​តែ ខ្លាច កាពត ច្រឹបអាអូន បាត់ ! 😀

ពេលព្រះសុរិយារៀបអស្តង្គត មនុស្ស មន្នា នាំគ្នា ដើរ កំសាន្ត  អត់មានពេលទំនេររ៉េ

ក្រោយពេល មហាព្យះធំ កាទ្រីណា(Katrina)មកនៅម្តុំ មាត់ សមុទ្រ គេ ច្រើនសង់ផ្ទះ របៀបនេះ​តែ​គ្រាន់តែ ថ្លៃ បន្តិច មួយ ជិត ២ លាន ដុល្លា ។ មើលទៅ កាលឹបរបស់គេដែរ

Advertisements

34 Responses to មកដល់ភូមិវិញ

  1. ហេស ហេស…ហនុមានគមន៍ ការត្រឡប់មកវិញណាបង! មិនមានអីផ្ញើរក៏មិនអី អោយតាដឹងតាបងគិតដល់ពួកយើង គឺបាយចិត្តដូចគ្នា មិនចឹង?
    ហើយទៅលេងដល់ណាដែរបង? ស្រុកហ្នឹងគេហៅថាស្រុកអី?

    • ហនុមាន ថា:

      ជំរាប សួរ ក្មេងស្រែ

      ត្រូវហើយ ចាំបងសប្បាយជំនួសទៅ វាមិនអស់លុយដល់ប្អូនៗ បងសប្បាយក៏ដូចប្អូនៗសប្បាយដែរ 😀 ស្រុកហ្នឹងនៅក្នុង សហរដ្ឋ រ៉េ តែនៅគេហ្នឹង មាន សមុទ្រ ល្ហល្ហេវ មើលដាច់កន្ទុយភ្នែកតាហ្មង ហើយធាតុអាកាស ក៏ ល្មម ដែរ មិនត្រជាក់ មិនក្តៅ តែភាគច្រើនក្តៅ ជាងត្រជាក់ ឆ្នេសមុទ្រដែលបងដើរទៅលេងនោះហៅថា Gulf of Mexico ទីក្រុង Biloxi, នឹងទីក្រុង Ocean Spring រដ្ឋ Mississippi (Gulf Coast)។ អរគុណដែលបានចូលលេង

  2. ក្មេងកាមទេព ថា:

    មុខមិនមែនចាស់ផង ហៅថាពូបានហើយ!!!!!!

  3. វិសាល ថា:

    យីរួចម៉េចក៏មិនថតរូបគេដេកហាលនឹងមកផង មើលតាម្នាក់ឯងចឹងអត់មានចែកគ្នាអីសោះ

  4. កេសី ថា:

    ស្លាប់! ខ្ញុំស្មានថាល្បងស្វាហ្នុងចាស់ឡើងបាក់ធ្មេញសល់តែមួយ ឬ ពីរ អីទេ ដឹងអី​មុខ​ក្មេង​សោះ ។ ល្អ​ហើយ​ដែល​ល្បង​បាន​សំរាកខ្លះៗ ។ ឯខ្ញុំ​វិញ នៅសល់ ពីរខែ​ទៀត​ឯណោះទើប​បាន​ឈប់​សំរាក ទៅ​លេង​ស្រុក​ខ្មែរ​​ជាមួយ​បងម៉ន​ប្រហែល​​ពីរអាទិត្យ ។ អាឡូវ​នេះ អង្គុយ​រាប់ថ្ងៃ​នឹង​អាល​ទៅទេ ។

    • ហនុមាន ថា:

      ជំរាប សួរ កេសី
      អរគុណបានចូលលេង ។ កេសី មិនមែនតែអ្នកទីមួយរ៉េ ដែលនិយាយបែបនេះនោះ ព្រោះ ពួកគេ មិនជឿរថាខ្ញុំចាស់ដល់ហ្នឹងរ៉េ ទាល់តែហុចកាតអត្តសញ្ញាប័ណ្ណ ជូនបានជឿរ ។ អាយុច្រើនតែ ខ្ញុំមិនសូវពិបាក ធ្លាប់តែធ្វើការស្រួល មិនចាស់ ពិតហើយ ! ហើយយ៉ាងមេចចង់ឃើញខ្ញុំ អត់ធ្មេញ អីហ្នឹង ? ស្រុក ឆ្កួតនេះ ថ្លៃណាស់ អារឿងដាក់ធ្មេញនោះ ចាំសួរ ម៉នទៅ ដឹងហើយ អារឿងធ្មេញហ្នឹង !អរគុណបានចូលលេង !

  5. vankhea ថា:

    ស្ដាយពេលមើលស្រីៗដេកហាលថ្ងៃអត់ថតរូបដាក់អោយមើលផង ហេហេ

    • ហនុមាន ថា:

      ជំរាប វ៉ាន់ ឃា

      អរគុណបានចូលលេង ! ថតគេផ្តេសផ្តាស អត់ឡាយសិន(license) អោយគេ សំពងខ្ញុំទៅអិហ្នឹង ? ស្រុកនេះអត់បានរ៉េ ទាល់តែលួចថតបាន បាន ថតគេទទេៗ ច្បាស់ជាត្រូវថ្មោង តាហ្មង ! 😀 អរគុណបានឆ្លៀតចូលលេង !

  6. posoky ថា:

    សួស្តីល្បង បាត់យូស្មានតែទៅ រួមលុះក្ស័យនឹងនាង ទេពមច្ឆាហើយ សុខទុកយ៉ាងណាដែរ ?

    • ហនុមាន ថា:

      ជំរាប សួរ សុខី

      រួមលុះក្ស័យឯណា យក vacation ហ្នឹងអី ព្រោះ កន្លែងធ្វើការ បើអត់យក គេ អត់ rollover ហើយអត់ pay អោយឯងទៀត អាចឹងទាល់តែយក កុំអោយពួកវាចំណេញ លើ យើង ។ សុខសប្បាយជារ៉េ អរគុណ! ចុះសុខី វិញ សុខសប្បាយជារ៉េ ? អរគុណបានឆ្លៀត ចូលអើតផ្ទះខ្ញុំ !

  7. ម៉ន ថា:

    អេ ! ឡូយដល់ហើយបងអែង ។ មុខនៅក្មេងជាងខ្ញុំផង 😀

    • ហនុមាន ថា:

      ជំរាប សួរ ម៉ន

      អរគុណដែលបានឆ្លៀតចូលលេង ។ បាទ មុខខ្ញុំក្មេងមែន តែអាយុនោះជ្រេៗដែរហើយ គេគ្រប់ៗគ្នាអត់ជឿខ្ញុំរ៉េ ទាល់តែហុច Driver License ជូនបានជឿ ។ អរគុណបានចូលលេង

  8. nimol ថា:

    មើល​ទៅ​មុខ​បង​ហនុមាន​អត់​មាន​ដូច​ស្វា​អី​ផង! បែរ​ជា​បង​ដាក់​ឈ្មោះ​ហនុមាន​ទៅ​វិញ។ 😀 ។ ទៅ​លេង​ប៉ុន្មាន​នាក់​ហ្នឹង​បង?

    • ហនុមាន ថា:

      ជំរាប សួរ និមល

      អរគុណបានឆ្លៀតចូលលេង ។ ខ្ញុំមិនហ៊ានអួតរ៉េ ខ្លាចអាប់ដល់តួខារ៉ាអូខេខ្មែរ ម្លោះហើយ ហៅខ្លួនឯងថា ហនុមានទៅ ! 😀 ហើយនៅម្នាក់ឯងមានតែម្នាក់ឯងនោះឯង ណាមួយដើរលេង ស្រុកនេះ ស្រួលណាស់ មិនខ្លាចអត់អីញាំរ៉េ ទៅតែម្នាក់ឯងរ៉េ ។

  9. វណ្ណ ថា:

    អីយ៉ា! លាក់មុខលាក់មាត់យូរហើយ ឥឡូវសុខចិត្តបញ្ចេញភាពសង្ហាហើយ មែនទេ? មើលទៅក្មេងហើយសង្ហាតើ ម៉េចក៏ចេះតែថាខ្លួនឯងចាស់ចឹង?

  10. ក្មេងកាមទេព ថា:

    នរណាបង្ហាញអីផ្តេសផ្តាស ចាំមើលតែគេមកវិញ នឹងដឹងថានរណាជាក្មេងពិតប្រាកដហើយ!!!! ប្រាប់អាយុមុនចុះ ខ្ញុំនេះ ទើបតែ១៤ឆ្នាំទេ

  11. បូរី ថា:

    ជំរាប​សួរ បង​ហនុមាន
    ខាន​ជួប​យូរ​សុខ​សប្បាយ​ទេ​បង? តាម​ពិត​បង​ហនុមាន សង្ហា​ណាស់​ទេ​តើ ពេល​ដោះ​មុខ​ស្វា​ចេញ… ហេស ហេស ហេស

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: