សួ ស្តី ឆ្នាំ ថ្មី ២០១០

សួស្តី ឆ្នាំថ្មី ២០១០

សួស្តីឆ្នាំថ្មី ២០១០ រូបខាងក្រោម មិនមែនជាខ្ញុំជា អ្នកវិចិត្រ ដើមរ៉េ ខ្ញុំគ្រាន់តែកែកុន ដាក់ បន្ថែម បន្ថយ បន្តិច បន្តួច ។ សូមអរគុណដល់ម្ចាស់ វិចិត្រករ​ដើម ។   បើស្វែងរក នៅក្នុង អិនធើនិត្ត អាច រក ឃើញរូបនេះ ច្រើន បញរោះមានអ្នកយកទៅប្រើប្រាស់ច្រើន  គួរពុំគួរសូមអភ័យទោស !។ សូមអ្នលរាល់គ្នា បានជួបប្រទះតែ នឹង សេចក្តី សុខ សប្បាយជា រៀង រហូត ! ។  ខ្ញុំបានដាក់ រូប​ពីរ មួយមានដាក់អក្សរ ហើយ មួយអត់មានដាក់អក្សរ ទុកអោយ អ្នកចង់យកទៅដាក់ខ្លួនឯង តាមត្រូវការ

អាចទាញយក រូបខាងលើដែលគ្មានអក្សរ នៅទីនេះ

អាចទាញយករូបខាងលើដោយមានអក្សរ នៅទីនេះ

Advertisements

58 Responses to សួ ស្តី ឆ្នាំ ថ្មី ២០១០

  1. achharia ថា:

    សួស្ដីឆ្នាំថ្មី !
    សូម ហនុមាន បានសំរេចរាល់ក្តីប៉ងប្រាថ្នា និងមានសុភមង្គលតរៀងទៅ ។

    ពូកែកែឆ្នៃរូបបានស្អាតមែន ! ចងចម្លងយកទៅកែដែរ តែរកកន្លែងកែថែមថយ
    បន្តទៀតអត់ឃើញ 😛

  2. ហនុមាន ថា:

    ជំរាប សួរ ឆាយ៉ា
    េហស លឿនម្លេះ​ ? ខ្ញុំទើបតែវិលមកពីផ្ទះ ឆាយ៉ា មិញហ្នឹង ! មិនជាពូកែណាស់ណា រ៉េ ឆាយ៉ា អើយ ខ្ញុំនៅអន់ចិត្តព្រោះអត់ចេះធ្វើដូចឆាយ៉ា ឯងហ្នឹង មិនដឹងធ្វើយ៉ាងណា អា របៀបធ្វើអោយរូបកំរើក អត់ចេះស្មោះ ខ្ញុំ ! សូមពិទ្ធពរទាំងនោះបានកើតដល់ឆាយ៉ា នឹង ក្រុមគ្រួសារ ផង ដែរ ! ។​អរគុណបានចូលលេង​!

  3. posoky ថា:

    ខ្ញុំបានមើលការដើរក្បួនចូលឆ្នាំថ្មី២០១០នៅ ឡងប៊ិច ដូចជាអន់ជាងឆ្នាំកន្លងទៅ ៗម៉េចអីចឹង អាញ៉េអាញ៉ៃ ហើយដូចជាគ្មានក្បួនដង្ហែ ច្រើនសោះ សោះកក្រោះម៉េចអីចឹងទេ ដូចមិនសំ ថាខ្មែរយើងមកនៅអាមេរិច ២០ ទៅ ៣០ឆ្នាំទេ គួរតែមានច្រើន រីកចំរើនច្រើន ដើម្បីអោយបរទេស កោតសសើរ មិនមើលងាយ សាសន៍ខ្មែរយើង ។
    ខ្ញុំលឺថាមានការបែកបាក់សមាគមន៍រវាងសាសន៍ខ្មែរ យើងនៅទីនោះផងដែរ បណ្តាលអោយគ្មានការចូលរួមច្រើន ពីសមាគមន៍ទាំងនោះប្រកាន់បក្សពួក នយោបាយ។
    (បើអីចឹងមែន ខ្មែរយើងចាំតែមានគេត្រួតហើយបានរួបរួមគ្នាកើតរឺ?)

    • ហនុមាន ថា:

      ជំរាប សុខី សួស្តីឆ្នាំថ្មី

      មិនដឹងជាយ៉ាងមេចរ៉េ អ្នកនៅឡងបិុចហ្នឹង ខ្ញុំក៏មិនសូវដឹងច្បាស់រ៉េ តែច្រើនជាពួកអ្នកចូលចិត្តនយោបាយ ពួកនឹងច្រើនទៅ ឈរឈ្មោះ តំណាងបក្សផ្សេងៗនៅស្រុកខ្មែរពេល បោះឆ្នោតម្តងៗ ។ រឿងបែកបាក់ បក្សពួកនិយមនោះ ពិតណាស់ នៅ ឡងបិុច ចំសាច់ហើយ ! ខ្ញុំបានទៅលេងកាលពី ៦ឆ្នាំមុន ដូចជាព្រលឹងសោះ បែបអាចឹងហើយ ខ្មែរទាល់តែមានគេធាក់ពីក្រោយ ឬ ក៏ បញ្ជា ទើប ដើរត្រង់ផ្លូវ ? អរគុណ សូមបានសេចក្តីសុខ សប្បាយ ប្រកប ដោយ ពុទ្ធពរទាំង ប្រាំ ប្រការ អាយុ វណ្ណះ សុខះ ពលះ នឹងបដិភាណះ កុំបីឃ្លាងឃ្លាត ឡើយ !

  4. ស្អាតមែន​បង។ តើបង​អាច​ជួយដករូបយក្សស្រីនិងសត្វគោចេញអោយ​ខ្ញុំមួយបានទេ។

    • ហនុមាន ថា:

      សួស្តី ច័ន្ទរឿន សួស្តីឆ្នាំថ្មី !
      ចុះមានអី ចាំបងធ្វើជូន សុំពេលដល់ថ្ងៃ ច័ន្ទ ព្រោះ ថ្ងៃនេះ នៅជាប់ រវល់ធ្វើការ ។ អរគុណបានចូលលេង ។ សូម ច័ន្ទរឿន ព្រមទាំងគ្រួសារបានសេចក្តីសុខ សប្បាយ ប្រកប ដោយ ពុទ្ធពរទាំង ប្រាំ ប្រការ អាយុ វណ្ណះ សុខះ ពលះ នឹងបដិភាណះ កុំបីឃ្លាងឃ្លាត ឡើយ !

  5. kaps ថា:

    សួស្តីឆ្នាំថ្មី! ខ្ញុំមិនបានដឹងថា ហនុមាន ចេះគូរសោះ តែដឹងថាហនុមានចេះច្បាំង!
    ចំឡែកដែរខ្មែរយើង យក្សជិះគោ ដល់ទៅមនុស្សជិះខ្លាទៅវិញ! យ៉ាងណា យ៉ាងណីសុំកុំឱ្យតែធ្លាក់លើប្រាសាឬអង្គរបានហើយ កាន់ខ្សែរឱ្យជាប់!

    ម្យាងទៀត បើហនុមានមិនយល់ទាស់ទេ ខ្ញុំចង់បានរូបមួយផ្ទាំង ដែលមានរូប “ប្រាសាទអង្គរផុះនៅលើពពក ហើយមានរូបប្រធានាធិបតី អាមេរិកាំង Ronald Reagan ផុសនៅក្បែរអង្គរដែរ” បើគូរបានចាំខ្ញុំឱ្យជារង្វាន់ ហើយខ្ញុំនឹងប្រាប់រឿងពិត អំពីររូបភាពទាំងនេះ។ សូមអរគុណ!

  6. ហនុមាន ថា:

    ជំរាប សួរ កាប់ នឹង សួស្តីឆ្នាំថ្មី !
    ហេស បាត់មុខបាត់មាត់យូរ ឃើញតែច្រមុះ សុខទុក្ខយ៉ាងណាដែរ ហ្នឹង? ចុះមានអី អាចធ្វើជូនបានតើ តែសុំពេលវេលា បន្តិច អាលូវ ជាប់រវល់ធ្វើការ ។ រង្វាន់ ? មិនបាច់រ៉េ ខ្ញុំអត់ត្រូវការអី រ៉េ អរគុណ ច្រើន ! អរគុណបានចូលអើត នឹង ចូលលេង ! សូមបានសេចក្តីសុខ សប្បាយ ប្រកប ដោយ ពុទ្ធពរទាំង ប្រាំ ប្រការ អាយុ វណ្ណះ សុខះ ពលះ នឹងបដិភាណះ កុំបីឃ្លាងឃ្លាត ឡើយ !

    • peehs07 ថា:

      អរគុណ ហនុមាន ខ្ញុំសុខសប្បាយដែរទេ ខ្ញុំក៏រវល់ណាស់ដែរ ខាងកិច្ចការព្រាម ពិបាករកសត្វបានហើយ ពិបាករកកន្លែងទុក។

      សូមអរគុណ ហនុមាន បន្ថែមទៀតអំពីថា គូររូបឬធ្វើរូប ដែលខ្ញុំចង់បានខាងលើ រូបហ្នឹងច្បាស់ជាមានន័យ ល្អណាស់សំរាប់ ខ្មែរយើង។

      ឆ្ងល់មួយទៀត ធ្វើម៉េចបានទេពធីតាច្រើនម្លេះ នាំគ្នាតម្រង់ជួរ ចូលឆ្នាំយ៉ាងនេះ? ហើយអត់ឃើញមានទេវតាប្រុសមកជាមួយ ផងចឹង?

      • ហនុមាន ថា:

        ជំរាប សួរ កាប់
        ទេវត្តា ប្រុស រវល់ធ្វើការ អាចឹងហើយបានទុកអោយទេវត្ត ស្រី ចាត់ការហ្នឹងណា ! 😀

  7. posoky ថា:

    សូមជូនពរល្បងហនុមាន ហៅស្តេចស្វា នៅឆ្នាំថ្មីឆ្នាំខាលនេះ សូមអោយបវរសួស្តី សេរីមង្គល ជូនមានដល់បង នឹងក្រុមគ្រួសារ ។ សូម សុភមង្គល នឹង ទ្រព្យសម្បត្តិ មានហូហ៊ារ ជោគជួយការងារ សុខភាពល្អ មានដល់បង​នឹងក្រុមគ្រួសារ ជាដរាប!

  8. ហនុមាន ថា:

    សាធុ សាធុ សូមពរទាំងនោះបានវិលត្រឡប់មកកាន់ប្អូនវិញដែរ សូមអោយប្រកបទៅដោយ សុភមង្គលដល់គ្រួសារ នៅអាមេរិក ក្តី នៅឯស្រុកក្តី សូមអោយបានជោគជ័យគ្រប់ប្រការ ។ ខ្ញុំគ្មានអីចែករ៉េ មានតែក្តី អរសប្បាយ ដែលបាន សុខី ព្រមទាំងបងប្អូនទាំងអស់ ចូលលេង ផ្ទះ ខ្ញុំ ! សូមអ្នកទាំងអស់ បានសម្រេចនៅបំណង ដែលអ្នកទាំងអស់ ប្រាថ្នា ! អរគុណ បានឆ្លៀតពេលវេលា ចូលលេង !

  9. សួស្តីឆ្នាំថ្មី!​សូមប្រសិទ្ធិពរជ័យសិរីមង្គលគ្រប់ប្រការជូនដល់គ្រប់ៗគ្នា!
    បងអើយ!ម៉េចក៏ទេវតាអត់ជិះសត្វលាចឹង?

    • ហនុមាន ថា:

      ជំារប សួរ ជិវិត្តអមតះ សួស្តីឆ្នាំថ្មី !

      មកពីសត្វលា ជាប់រវល់ពេក អាចឹងហើយ បានជាជិះខ្លា វិញ ។ បើជិះលា ខ្សាយពេក ខ្លាទើប ក្លាហាន អង់អាច ស្វាហាប់ ជាង លា ត្រូវរ៉េ ? សូមប្អូន បានជួបនៅ ពុទ្ធពរទាំងនោះផងដែរ ! អរគុណ បាត់មុខបាត់យូរ សុខទុក្ខយ៉ាងណាដែរ?

  10. សូមជំរាបសួរដល់បងប្រុស ហនុមាន ជាទីគោរព
    ប្អូនតែងតែបានលឺបងស្រី កុលាបខៀវ ដំណាលពីបង ជាញឹកញាប់
    តែមិនដែលបានមកជួប ពេលនេះ បានជួបផ្ទាល់ពិតជាដូចពាក្យរបស់គាត់មាន
    រីករាយណាស់ដែលបានជួបបងប្រុស នៅទីនេះ
    សូមអោយបងប្រុស មានសុខភាពល្អ
    ពីការគោរពពីចំងាយ ពីប្អូនប្រុស​ តំនក់នៃក្ដីសង្ឃឹម
    សូមអរគុណ

    • ហនុមាន ថា:

      ជំរាប សួរ ពិសិដ្ឋ ( តំណក់នៃក្តីសង្ឃឹម) សួស្តីឆ្នាំថ្មី !

      សូមស្វាគមន៍ ដែលបានមកដល់ទីលំនៅ របស់ ខ្ញុំ ! អរគុណច្រើន ចំពោះ ពាក្យគួរសម នឹង ក្តី លើកទឹកចិត្ត មកដល់ខ្ញុំ ! កុលាបខៀវ និយាយថាមេចខ្លះ ? សង្ឃឹមថាពាក្យទាំងនោះជាពាក្យល្អ ! 😀 និយាយលេងរ៉េ បាទ កុលាប បានចូលលេង ជាំញឹកញាប់ដែរ។ ខ្ញុំក៏រីករាយដែរ ដែលបានជួប ប្អូន ។ សូមប្អូន កុំអៀនខ្មាស់អី ខ្ញុំនៅទីនេះ អាចចូលលេង នឹង ខ្ញុំបាន ខ្ញុំស្វាគមន៍ជានិច្ច ! សូមប្អូន បានជួបនៅអំពើល្អ សុខសប្បាយ សុភមង្គល គ្រប់ប្រាករ ! អរគុណសាជាថ្មី !

      • សួស្ដី បងប្រុស​ ជាទីគោរព
        ប្អូនក៏រីករាយណាស់ដែរ ដែលបានចូលរួមនៅទីនេះ តែប្អូនមិនសូវបានដឹងអ្វីច្រើនអំពីទីនេះទេ ទើបតែចូលរួម អ្វីៗក៏ប្អូនមិនបានដឹងដែរ មិនដឹងគួរចាប់ផ្ដើមពីត្រង់ណា មុននោះទេ
        សូមបងប្រុស ជួយបង្ហាញផ្លូវខ្លះបានទេ ?
        អូ! បងកុលាបខៀវ គាត់សរសើរ បងប្រុស ថា បងប្រសប់ ខាង Photo shop ដូច្នោះ គាត់អោយប្អូនមករៀនសូត្រពីបងប្រុស តែប្អូនមិនទាន់រៀនទេ ពេលនេះ ប្អូនចង់រៀនអំពីការធ្វើ ប្លុក សិន
        ហេតុដូចនេះហើយ សូមបងប្រុស មេត្ដា ជួយបំភ្លឺ ផង ណា !ស
        សូមអរគុណជាអនេកទុកជាមុន
        ដោយសេចក្ដីគោរព ពីប្អូនប្រុស តំនក់នៃក្ដីសង្ឃឹម
        @@@@@@@@@@@@@@@@@

      • ហនុមាន ថា:

        ស្រួលបំផុត គឺប្រើ វើតប្រស ព្រោះ លឿន ហើយ ងាយស្រួល មិនពិបាកប្រើ កូដ អី ច្រើន រ៉េ ។ ប្អូន ចង់សាករ៉េ? បើចង់ប្រាប់បង បងនឹង ជួយ សម្រួល ខ្លះ ! អរគុណ

      • សួស្ដី បងប្រុស ជាទីគោរព
        តើអ្វីទៅជា វើតប្រស នោះ? ប្អូនមិនដែលបានស្គាល់ពីមុននោះទេ!
        ប្អូនក៏ចង់សាកល្បងម្ដងដែរ ដូចនោះសូមបងប្រុស ជួយណែនាំ ផងទៅចុះ !
        សូមអរគុណទុកជាមុន
        ដោយសេចក្ដីគោរព ពីចំងាយ

      • ហនុមាន ថា:

        ប្អូន តំនក់នៃក្តីសង្ឃឹម !

        វើតប្រេស http://km.wordpress.com/ ជា កន្លែងដែលប្អូនអាច តំឡើងនៅ អ្វី ដែលប្អូន ចង់ដាក់ ទៅលើអិនធើនិត ដោយ មិនអស់ប្រាក់ ដោយ មិនបាច់យល់ដឹងពី កូដ ហើយស្រួល ក្នុង ការប្រើភាសា ខ្មែរ បើប្អូន ចង់អាន ខ្មែរ ប្រើភាសា ខ្មែរ ប្អូនអាច ប្រើ វើតប្រេស បាន ដោយ មិនអស់ប្រាក់រ៉េ ។ ប្អូនអាច សួរ បងបាន ថាត្រូវ តំឡើង ឬ ក៏បង្កើត យ៉ាងណាៗ សូមសួរ មកចុះ បង មិនមែនជា ជើងជំនាញ(ជើងប្រូ) អីរ៉េ តែគ្រាន់តែដឹង តិចតួច ! បងនឹងជួយណែនាំប្អូន បើប្អូន ត្រូវការជំនួយ ផ្នែក ចាត់ចែង ខាង វើតប្រេស !អរគុណ បាន ចូលលេង !

      • សួស្ដី បងប្រុស​ ជាទីគោរព
        ប្អូនសូមអរគុណ ណាស់នូវភាពខ្នះខ្នាញរបស់បងក្នុងការជួយបង្ហាត់បង្ហាញរូបប្អូនអោយបានយល់កាន់តែច្បាស់ អំពី វើតប្រេស នេះ ។ ពេលនេះ ប្អូននិងទៅសាកល្បង ហើយពេលដែលប្អូននឹងមានចំនុចណា មិនយល់ចាំមកសុំនូវ​ ការណែនាំពីបងប្រុស បន្ថែម ។
        អូ! ភ្លេចជំរាបបងប្រុស បន្ដិច ! បងប្រុសជាទីគោរព ប្អូនមិនដែលមាន
        បំណង ឬ គំនិតអ្វីដែលមិនសមរម្យមកលើបងប្រុសនោះទេ វត្ដមានរបស់ប្អូនពេលនេះ កើតឡើយដោយចេតនានៃការស្វែងរកនូវ
        វត្ថុបំណងមួយចំនួន ដែលស្របនឹងការបង្ហាញផ្លូវរបស់បងស្រី កុលាប ផងដែរ ។ ហេតុដូច្នេះហើយ ប្អូនសង្ឃឹមថា បងនិងអាចអភ័យទោស ប្រសិនបើបានឃើញនូវកំហុសអចេតនារបស់ប្អូនដោយ សំដី វាចារ នោះ ។ ប្អូនសូមជំរាបដោយស្មោះត្រង់ថា ប្អូនពិតជាមានបិតិសោមន្សសណាស់ដែលបានស្គាល់រូបបងប្រុស នៅទីនេះ តាមរយះបងស្រី កុលាប ។
        សូមអោយបងប្រុស មានសុខភាពល្អ
        ដោយសេចក្ដីគោរពពីប្អូនប្រុស ពិសិដ្ឋ
        @@@@@@@@@@@@@@@@@@@@@@

      • ហនុមាន ថា:

        មិនអី រ៉េ ប្អូន កុំបារម្ភអី កុំខ្លាចចិត្តបងអី បងជា ស្វា(មនុស្ស) សាម័ញ្ញ រ៉េ ។ ប្អូន សួរ បងទៀត មកចុះ បើមិនទាន់យល់ ! អរគុណ បានចូលលេង !

  11. អរគុណបង សូមជួនពរបង ជួបតែពុទ្ឋពរទាំង៥ប្រាការ គឺ អាយុ វណ្ណះ សុខះ ពលះ និង បដិភាណះ ពុំ៣ខាន.
    ហើយ ខ្ញុំសូមអរគុណរូបភាពនេះ(ទេវតា) ហ្នឹង យកទៅ ផ្ញើរជួនខ្មែរប្រុសស្រី ក្នុងឪកាសបុណ្យប្រពៃណីជាតិខ្មែរ..
    ជំរាបលាបងហើយ!!

  12. Samady KS ថា:

    ជូន​ពរ បង ហនុមាន​ឲ្យ​ឆាប់​រក​ឃើញ មេ​ស្វា​ញី មួយ​ទុក​គ្រាន់​ប្រឡែង​លេង

    • ហនុមាន ថា:

      សួស្តីឆ្នាំថ្មី សាម៉ាឌី !
      យ៉ាងណាយ៉ាងណីហើយហ្នឹង បាត់មុខបាត់មាត់ឃើញតែស្បែកជើង សុខសប្បាយជារ៉េ ? អរគុណ បានចូលមកជូនពរឆ្នាំថ្មី ! លែងសុទ្ធតែមេស្វាញីតាហ្មង ដូចជាបង្អាប់គ្នាពេកហើយហ្នឹង​! 😀 ខ្ញុំឯណាត្រូវការមេនោះ គឺត្រូវការស្វាក្រមុំ ។ អរគុណ​បានចូលលេង សូមសាម៉ាឌី បានសេចក្តី សុខ សប្បាយនាឆ្នាំថ្មី នេះ !

  13. SAM ថា:

    សួស្ដីឆ្នាំថ្មី!
    សូមប្រកបដោយសិរីសួស្ដីឆ្នាំថ្មីដល់់អ្នកគ្រប់់គ្នា!!!

    • ហនុមាន ថា:

      ជំរាប សួរ សែម !

      សួស្តីឆ្នាំថ្មី ! សូមស្វាគមន៍ ដែលបានមកអញ្ជើញមកលេងដល់ឋានរបស់ខ្ញុំ ! សូមអោយបានប្រកបដោយសេចក្តី​សុខសប្បាយ សុខភាព បរិបូណ៌ កម្លាំងវាងវៃ ប្រជ្ញា ឈ្លាសវៃ សុភមង្គលដល់ ក្រុមគ្រួសារ ។ សូមអរគុណដែលបានឆ្លៀត ចូលលេង !

  14. កុលាប ថា:

    .
    ជំរាបសួរ បងហនុមាន

    សុខសប្បាយជាទេ ?. សូមទោស មួយរយះនេះខ្ញុំរវល់ពេក ការងារក៍ច្រើន
    ស្ទើររកពេលសំរាកគ្មាន ។

    ខ្ញុំបាននិយាយដើម បងហនុមាន ប្រាប់ប្អូនតំនក់នៃក្ដីសង្ឃឹម ច្រើនណាស់..
    ជាពិសេស ខាងក្បួនខិលរប៉ិលរប៉ូច របស់បងប្រុស .. សូមជួយបង្រៀនប្ធូនប្រុស
    ខ្ញុំផង !. អរគុណគ្រប់ៗយ៉ាង

    នេះមកជូនពរបងប្រុសហើយណា៎.. អរគុណផងដែរ បាននឹកឃើញផ្តល់
    ពរជ័យសព្វសាធុការ .. ដ៍ច្រើនហូរហែរ… ដល់ក្នុងផ្ទះតែម្តង !.. ហេសហេ..
    ជាទេវតាស្វានាំលាភ ទេដឹងហ្ន៎ ??..

    ឆ្នាំថ្មី ឆ្នាំខាល ( ជាឆ្នាំបងហនុមានផងតើនៀក !!.. 😀 ) ..អេសអេហ៍..
    ឆ្នាំហ្នឹង សូមកុំកាចសាហាវដូចសត្វខ្លាមែនទែនអីណាបងប្រុស !!.

    សូមជោគជ័យ សិរីសួស្តី សុភមង្គល សុខភាពល្អ កំលាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវ៉ៃ សំរេចបាននូវអ្វីៗ តាមក្តីប៉ងប្រាថ្នាណាបងប្រុស…

    សូមបងប្រុស ចូលមើលផងដែរ ដូចបង្ហាញស្រាប់.. ហេសហេ..អត់ទាន់
    បានរៀនពីរបៀបអក្សរដាក់ស្រមោល តាមក្បួនលោកគ្រូផងនៀក..សូមទោស
    ផងណា៎..
    http://km-womenvision.ning.com/profile/1pasxshq4jd99

    នេះជាប្លកជូនពររបស់ខ្ញុំសំរាប់កូនខ្មែរទាំងអស់ .. ហេសហេ.. អត់ទាន់មានរូបទេវតាចុះពីឋានលើទេបងហនុមាន អ៊ើយ !..

    http://km-womenvision.ning.com/forum/topics/3304008:Topic:17882

    • សួស្ដី បងស្រី កុលាប ជាទីគោរព
      ប្អូនសូមអរគុណជាអនេក ដែលបានមកចូលរួម ក្នុងការអង្វរអោយបងប្រុស
      ហនុមាន ជួយដល់ប្អូនណា ! តែបងស្រី មិនបាច់បារម្ភអ្វីនោះទេ ប្អូនដឹងថា បងប្រុស ហនុមាន មានសន្ដានចិត្ដល្អ ណាស់ គឺជាបងប្រុស ដ៏ល្អ ដូចជាបងស្រី
      អញ្ចឹង ទោះបីប្អូនទើបតែស្គាល់គាត់ក៏ដោយ តែអារម្មណ៏ នៃភាពស្និទ្ធស្នាលរបស់គាត់ បានបង្ហាញពីភាពមិនព្រងើយកន្ដើយដាក់​ប្អូននោះទេ ។ ប្អូនជឿថា ប្អូនពិតជាអាចទទួលនូវការណែនាំ ពីបងប្រុស ហនុមាន ជាក់ជាពុំខានឡើយ ។
      ស្របខណះនេះដែរ ប្អូនក៏សូមជូនពរដល់បងស្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ សូមអោយបង មានសុខភាពល្អ ប្រាជ្ញាវាងវៃ មានសុភមង្គល ក្នុងក្រុមគ្រួសារ និង សូមអោយបងអាចសំរេចនូវបំណងប្រាថ្នាដែលបងស្រីប៉ង​
      អោយប្អូនក៏សូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមប្រសិទ្ធិពរជ័យ បវរមហាសួស្ដី ដល់រូបបងស្រី និង ក្រុមគ្រួសារ សូមអោយជួបតែសេចក្ដីសុខ គ្រប់ពេលវេលា
      តរៀងទៅ
      រីករាយបុណ្យចូលឆ្នាំថ្មី គ្រប់ទីកន្លែង ដែលមានប្រជាជនខ្មែរ រស់នៅ

      ដោយសេចក្ដីគោរព និង ស្រឡាញ់ ពីប្អូនប្រុស ពិសិដ្ឋ
      សូមអរគុណ
      @@@@@@@@@@@@@@@@@@@@@

      • ហនុមាន ថា:

        តំនក់នៃក្តីសង្ឍឹម

        អរគុណ ដែលបានឆ្លៀត ចូលលេង នឹង ជូនព ដល់ យើងរាល់គ្នា ។ សូមប្អូន កុំប្រើពាក្យ អង្វរ អី ព្រោះបងមិនមែនជា មនុស្សពិបាក និយាយរករ៉េ ។ បងជួយដោយសេចក្តីស្មោះ តាមពេលវេលាដែលបងអាចធ្វើទៅបាន ។ ប្អូនអាចសួរ បង​ពីអ្វីដែលប្អូនមានសំណួរ បងមិនដែលអះអាងថាមានចម្លើយទាំងអស់ ចំពោះ សំណួរ របស់ ប្អូនឬ ក៏ អ្នករាល់គ្នារ៉េ ! បងអាចប្រាប់តាមតែសេចក្តីពិសោធន៍ របស់ បង បើដឹង បងអាចប្រាប់បាន បើមិនដឹង បងប្រាកដជា មិនដឹង ហើយ ។ អរគុណ ប្អូនច្រើន

      • សួស្ដី បងប្រុស​ សារជាថ្មី
        សូមអភ័យទោសអោយប្អូនប្រុស ម្នាក់នេះផងសំរាប់ ការប្រើប្រាស់
        ពាក្យពេជន៏ខុស ទំនង !
        ប្អូនក៏មិនបានមានអត្ថន័យដូច្នោះដែរ តែមកពីប្អូនមិនសូវយល់ន័យនៃពាក្យនេះច្បាស់ទើប ច្រឡំ ប្រើប្រាស់
        សង្ឃឹមថា បងប្រុស​ មិនប្រកាន់ ចំពោះកំហុសនោះទេ!
        បងប្រុស សណ្ដានចិត្ដរបស់បង ប្អូននិងទទួលយក ទុកក្នុងចិត្ដ
        អោយប្អូននិងប្ដេជ្ញា រៀនសូត្រ ក្រេបជញ្ជក់ចំណេះ ពីបងអោយបានច្រើន គ្រាន់ជាប្រទីបសំរាប់បំភ្លឺជិវិត នៅពេលបច្ចុប្បន្ន
        ប្អូនសូមអរគុណ
        សូមអោយបងប្រុស មានសុខភាពល្អ
        @@@@@@@@@@@@@@@@@@@@

      • កុលាប ថា:

        សួស្តី ប្អូនប្រុស តំនក់នៃក្តីសង្ឍឹម

        បងត្រេកអរណាស់ បានការជូនពរ ដ៍ហូរហែរ ពីប្អូន ..

        ពេលនេះ បងសូមបង្វែរត្រឡប់ទៅប្អូនវិញ ដូចគ្នាដែរណា៎
        ប្អូនសម្លាញ់ !.

        រីករាយផងដែរ ចំពោះការព្យាយាមរបស់ប្អូនប្រុស ពូកែវោហារ..អេសអេ..
        ចង់តែកាក់ទុក យកធ្វើប្អូនថ្លៃដល់ហើយនៀក !.. ..នេះបងកំពុងមានប្អូនស្រី ម្នាក់ផងណា៎.. 😀

        អរគុណបង ហនុមាន ដែលបានជួយបង្ហាញផ្លូវ និងបើកទូលាយ
        ពីសន្តានចិត្ត ស្ទើរអស់ពីខ្លួន ដោយមិនកំណាញ់ សំរាប់រាល់គ្រប់
        កូនខ្មែរ ។

        សូមមានសំណាងល្អ និងជោគជ័យរាល់ក្តីប្រាថ្នា ណាបងប្រុស 😀

      • ហនុមាន ថា:

        ប្អូន តំនក់នៃក្តីសង្ឃឹម

        បងមិនមែនជាអ្នកប្រកាន់អីរ៉េ ​តែបងមិនចង់អោយប្អូនព្រមទាំងអ្នកដ៍ទៃ គោរព បងដូចជាអ្នក មានបុណ្យស័ក្ខអីរ៉េ បងរត់មកនៅស្រុកគេ ជាជនភៀសខ្លួន គ្មានប្រាក់មួយរៀល ស្ពាយមកនៅស្រុកគេរ៉េ ៣០ឆ្នាំជាង ក៏មិនអាច អោយបង បំភ្លេចថា បងជាជនជាតិខ្មែរ មានឈាមជ័រ ជាខ្មែរ ចិត្តគំនិតជាខ្មែរ នៅមានការស្រឡាញ់ខ្មែរ ជនជាតិ មាតុភូមិ នឹងស្រុកទេស បងគ្មានចង់អោយ បងប្អូនណា ហៅ បង លោក ឧកញ្ញា ឯកឧត្តម ខ្មោចយ៍ អី រ៉េ ត្រឹមតែ ហនុមាន ៗនោះ បានហើយ ។ បង ចង់បញ្ជាក់ថា បងអត់ប្រកាន់ជាមួយ ប្អូន ប្រុស រ៉េ ! អរគុណ ដែលប្អូនមាន ចិត្ត គំនិត្ត ចង់រៀនសូត្រ ដើម្បីអនាគត របស់ ប្អូន ! សូមអោយក្តី ស្រម៉ៃ របស់ ប្អូន ក្លាយជា ការពិត សំរាប់ជីវិត្ត របស់ ប្អូន !

        កុលាប

        ដឹងពីចរិក របស់ ខ្ញុំហើយ ខ្ញុំអាលូវ ស្គមខ្លាំងណាស់ ព្រោះតែទូលាយ បញ្ចេញ ចង់អស់ដល់មកអាលូវស្គមតាហ្មង ! 😀 និយាយលេងរ៉េ ខ្ញុំឯណាទៅ កំណាញ់ដល់ថ្នាក់ហ្នឹងនោះ ? បើមានឡាន ឃើញគេដើរ សុខចិត្តជិះខ្លួនឯងហើយ ! 😀 អរគុណច្រើនហើយ ដែល បានចំណាយពេលវេលា ចូលលេងផ្ទះ របស់ខ្ញុំ ហើយ នឹង បាននាំប្អូន តំនក់នៃក្តីសង្ឃឹម អោយស្គាល់ ផ្ទះ របស់ ខ្ញុំ ! កុំធ្វើបាបគ្នាអី គ្រាន់តែគ្នា ចូលលេង ចង់ចាប់គ្នាធ្វើប្អូនថ្លៃទៅហើយ យ៉ាប់ហ្មង ចាស់ៗ នេះ ! 😀

      • បងប្រុស ជាទីគោរព
        សុភាសិតមួយពោលថា ៖ រនាបបាក់យករនាបជួស សំដីដែលជ្រុលហួស មានតែពាក្យសុំទោសមកជំនួសនោះទេ ។
        ​ ប្អូនក៏បានដឹងថា វាគ្រាន់តែជាកំហុសអចេតនា របស់ប្អូនដែរ ហើយក៏ប្អូនបានដឹងថា បងប្រុស ដែលមានចិត្ដទូលាយ និងមិនប្រកាន់នឹងប្អូនដែរ តែប្អូនសុខចិត្ដសុំនូវអភ័យពីបង ជាជាងការព្រងើយកន្ដើយ ដែលបង្ហាញពីភាពមិនគួរសមក្នុង
        នាមប្អូនជាអ្នក បង្កហេតុ ។ ការសុំនូវអភ័យរបស់ប្អូន មិនមែនមានន័យថា ប្អូនមើលឃើញរូបបងប្រុស ជាមនុស្សចង្អៀតចង្អល់ ឬជាអ្នកដែលមានយសសក្ដិខ្ពង់ខ្ពស់
        នោះទេ។ ប្អូនចាត់ទុកបងប្រុស ដូចជារៀមច្បងម្នាក់ដែលមាន
        ចំនេះដឹងខ្ពស់ និង មាននូវសន្ដាចចិត្ដទូលំទូលាយ ដែលតែងតែយកនូវ ភក្ដីភាពចំពោះជាតិខេមរាជាធំ ។ បងប្រុស មិនរអែងនិងភាពនឿយហត់ តែខិតខំចំណាយនូវពេលវេលាដ៏មានតំលៃ ធ្វើរឿងដែលល្អៗ សំរាប់លើកស្ទួយ និង ជួយបណ្ដុះបណ្ដាល អោយកូនខ្មែរជំនាន់ក្រោយ បានដឹង បានលឺ និង បានឃើញថា អ្វីជាស្នាដៃរបស់ខ្មែរពិត ប្រៀបបានទៅហ្នឹងបងស្រី កុលាប ផងដែរ ដែលជាបងស្រី ម្នាក់ដែលប្អូនមិនដែលជួយប្រទះកាលពីមុនមក ។
        ដោយកត្ដាទាំងអស់នេះ និងដោយសារតែមាន
        មនុស្សដូចបងៗនេះ ហើយ ទើមជំរុញចិត្ដប្អូន
        អោយកាន់តែមានសំទុះឡើង ក្នុងការព្យាយាម ទោះបីជាប្អូនស្ទើរតែគ្មានមូលដ្ឋានគ្រឹះក៏ដោយ តែមិនដែលនឿយហត់ និង ធុញទ្រាន់ក្នុងការស្វះស្វែងនោះទេ នេះហើយជាបុព្វហេតុនៃវត្ដមានរបស់ប្អូន នៅតាមបណ្ដាញមួយចំនួន ក៏ដូចនៅទីនេះផងដែរ ។
        ប្អូនមិនដឹងថា និងអាចរៀនចេះបានប៉ុណ្ណានោះទេ​ តែ​ប្អូននិងខិតខំអោយអស់ពីកំលាំងកាយចិត្ដ ដើម្បីកុំអោយបងៗ អស់សង្ឃឹម ចំពោះការណែនាំរបស់បងៗ !
        ដោយសេចក្ដីគោរពពីប្អូនប្រុស ពិសិដ្ឋ
        សូមអរគុណ
        @@@@@@@@@@@@@@@@@@@@@

      • ហនុមាន ថា:

        អរគុណ ប្អូន ប្រុស ការជួយគ្នាទៅវិញទៅមកជាភារះ របស់យើងជាខ្មែរ រាល់ៗគ្នា បើយើងមានចិត្តស្រឡាញ់ជាតិ ប្រជាជន រួមជាតិ យើងមិនគិតពីការនឿយហត់រ៉េ ! ប្អូនធ្វើទៅតាម តែការដែលប្អូនធ្វើទៅបាន បងមិនដែល បង្ខំប្អូនអោយធ្វើអ្វី ដែលខុសឆន្ទះ របស់ ប្អូន រ៉េ ! បងគ្រាន់ចង់បញ្ជាក់ថា មាន បងនៅទីនេះ ហើយ បើបងអាចចែករំលែក នៅ ចំណេះ វិជ្ជា ខ្លះៗ ចែកប្អូននឹងអ្នករាល់គ្នា ហើយ សូមសួរ មកចុះ ។ អរគុណ

  15. ហនុមាន ថា:

    សូស្តីឆ្នាំថ្មី កុលាប !

    សាធុ សាធុ សំពះអាចម៍ជ្រូក ជាប់ដៃប្រតាក ! (និយាយលេងរ៉េ) ។ ដឹងថារវល់ហ្នឹងហើយ បានជាមិនហានចូលឆាឆៅ ខ្លាចបែកឡាតែត ហ្នឹងណា !​ កុំប្រាប់គេច្រើនពេក ខ្លាច ហនុមាន ល្បីឈ្មោះ ស្រី ៗចាប់យកទៅឆាខ្ញី មិនចេតរ៉យហើយអីហ្នឹង ? 😀 អត់អី​រ៉េ ចាំខ្ញុំលៃលក ណែនាំ ប្អូនប្រុសតំនក់នៃក្តីសង្ឃឹម អោយបានស្គាល់ខ្លះៗនៅ អ្វី ដែលគាត់ចង់ដឹង ! ចុះបើខ្ញុំមិនខិលខូចមេចគេហៅថា ហនុមានអាចុះ ? 😀 ។

    អ្នកណាថាហនុមាន កាចនោះ ? អត់កាចរ៉េ អោយតែឃើញស្រីៗ លេចនោមដាក់ខោចែវទៅហើយ មិនកាចរ៉េ ! ត្រូវហើយ សូមអោយកុលាប បានជួបនៅសុភមង្គល វិបុលសុខ សាបូរសាបុក គ្រប់មុខ គ្រប់ប្រការ បានដល់មន្រ្តី មហាសេដ្ឋី ទំទាវស្រី បវកញ្ញា មានប្រាក់រាប់មឺុនដុល្លា ចែកខ្ញុំចាយផង ! 😀

    អត់អីរ៉េ ឆ្លៀតចូលខ្លះៗ ដែរតើ ! ជួលកាលតាមបង្អួច ជួលកាលតាមទ្វាក្រោយ តាមកាលះទេសះ ដែរហ្នឹងណា ! អរគុណ បានឆ្លៀត ចូលជូនពរឆ្នាំថ្មី ! តែប៉ុណ្ណេះ ខ្ញុំ ចំរើន បាន ១០ ឆ្នាំទៀតដែរ !

    • សួស្ដី ឆ្នាំថ្មី ដល់បងប្រុស ហនុមាន ជាទីគោរព
      ប្អូនរីករាយណាស់ ដែលបានទទួលនូវសេចក្ដី អានិត មេត្ដា ចំពោះការសុខចិត្ដ ចំ
      ណាយនូវពេលវេលាដ៏មានតំលៃ ក្នុងបំណងដែលនិងជួយបង្ហាត់ និង ណែនាំ រូបប្អូន ។ ប្អូនសូមអរគុណជាអនេក ចំពោះសន្ដានចិត្ដដែលរកអ្វីមកកាត់ថ្លៃពុំបាននេះ ប្អូនសន្យា និងខិតខំ ព្យាយាមយកចិត្ដទុកដាក់រៀនសូត្រជាក់ជាពុំខានឡើយ ។

      ស្របគ្នាពេលនេះដែរ ប្អូនក៏សូមជូនពរបងប្រុស សូមអោយ ជួបនូវពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ និង សម្បត្ដិ ៣ ប្រការ​ គឺ សម្បត្ដិ មនុស្ស ទេវតា និង និព្ពាន្ដ បើបងប្រាថ្នាសម្បត្ដិមួយណា សូមអោយសំរេចដូចសេចក្ដី បំណង ! ហើយក៏សូមអោយក្រុមគ្រួសាររបស់បងទាំងមូល មានសុខភាពល្អ
      និង សំនាងល្អ គ្រប់ៗគ្នា !
      ដោយសេចក្ដី គោរពយ៉ាងជ្រាលជ្រៅ ពីប្អូនប្រុស ពិសិដ្ឋ​
      សូមអរគុណ
      @@@@@@@@@@@@@@@@@@@

      • ហនុមាន ថា:

        អរគុណ ប្អូន !
        សូមពុទ្ធពរទាំងអំបាលមាន ចូលកើតមានដល់ប្អូនវិញផងដែរ ។ មិនអីរ៉េ បើបងអាចជួយបាន ប្អូនអាច សួរបងបាន បើបងដឹង បងមុខជាប្រាប់មិនខានរ៉េ ។ តើប្អូនចង់ចេះពីអ្វីដែរ ? បងជំនាញខាង Photoshop ឯ រឿង បង្កើត វិបសាយអីនោះ បងប្រើតែ ពួកវើតប្រេស ព្រោះ ស្រួលប្រើ ហើយណាមួយ បង ប្រើ ពួគ Mac​ មិនដែលប្រើ Window (PC) រ៉េ​ណាមួយ ពួក Mac ស្រួលប្រើចាង Window(PC) មួយរយភាគរយ ចំពោះ បង ! សូមប្អូនបានជួបនៅសេចក្តី សុខ ចំរើន គ្រប់ប្រការ ! សូមអរគុណចំពោះ ពាក្យ គួរសម ចំពោះ បងៗ ដែល នៅទីនេះ សូមសំណាំងល្អ !

    • កុលាប ថា:

      អេសអេហ៍… បងហនុមាន អីក៍ហូរហែរសម្បើមម្លេះហ្ន៎ ?.. គេខំផ្សព្វផ្សាយ
      ពាណិជ្ជកម្មអោយហើយ បែរជាមិនអរគុណសោះហ្មង !..

      បែបចង់ធ្វើអាចារ្យហើយ​បានជាចូលចិត្តស្លៀកខោចែវអញ្ចឹងនោះ ?
      អរគុណដល់ពរជ័យ សូមបានទទួលអោយដូចទាំងស្រុងផងដែរ..
      ហេសហេ.. ពិតជាមិនភ្លេចទេ លោកគ្រូចិត្តល្អ បើដូច្នោះមែន ប្រាកដជា
      ទិញសំបុត្រយន្តហោះ អញ្ចើញ បងហនុមាន មកលេងស្វីស មុនគេបង្អស់
      តាហ្មង !.. ជួយបន់ស្រន់បន្ថែមផងទៅណា៎..

      ផ្តាំមួយផងដែរ បើបងបង្រៀនប្អូនខ្ញុំ កុំនាំហក់លោត ផ្លោះផ្លោង កាត់តាម
      បង្អួច តាមដំបូល.. អី !!. . ក្មេងឆាប់ចាប់បានណាស់ !. ជាពិសេសក្បួន
      ខិលខូចគ្រប់បែបហ្នឹងណា៎ .. 😀

      អរគុណ គ្រប់ៗយ៉ាង

      • ហនុមាន ថា:

        ជំរាប សួរ កុលាប

        អរគុណហើយតើ គ្រាន់តែមិនចង់ល្បីពេក ខ្លាចស្រីៗ ចាប់រំលោភហ្នឹងណា ។ យ៉ាប់តាហ្មង គ្រាន់តែចុះពីលើកប៉ាល់ហោះនៅពោចិនតុង យាយៗ រត់អ៊ូ មកទទូល ឯក្រមុំៗ នាំគ្នាឈរកាន់បាវ បើកុលាបជាខ្ញុំ ត្រូវគិតយ៉ាងណា ។ បាវ ? ស្មានតែខ្ញុំហ្នឹងជ្រូកហៃណាំ អី ហ្នឹង ? 😀
        គ្រូ ខូច សិស្សខិល មិនថាអាចឹងអី ? ។

        ចុមមិនដឹងទេអី ហ្នឹង ខោចែវ ខោខ្មែរ គឺ ខោគេស្លៀកធ្វើការ អាហ្នឹងបានវា លឿន ឧទាហរណ៍ រាគនោម រាគអាចម៍ ស្មានតែ លីអូ ឬ ក៏ ខាវប៊ូយ អាចឈ្នះខោចែវអីហ្នឹង ? 😀
        សាធូ សាធុ តិចទៅដល់ស្វីស អោយយាយៗទៅចាំទទួលនៅ យាន្តយន្តហោះអី ហ្នឹង ខ្ញុំ ច្បាស់ជា ខ្យល់គរ ស្លាប់មុនអាយុ ហើយ មើល៍ទៅ ! 😀 សុំទោស ខ្ញុំលេងសើច ជ្រុល បន្តិចហើយ សូមអភ័យទោស បើមិនស្ទាល់ មិនលេង ដល់ ប៉ណ្ណឹង រ៉េ ! អរគុណបានឆ្លៀត ចូលលេង !

  16. បងប្រុស ហនុមាន
    តាមពិតប្អូន មិនសូវចេះប្រើប្រាស់កំព្យូទ័រច្បាស់ប៉ុន្មាននោះទេ ប្អូនមិនមានបទពិសោធន៏ជាមួយ ខាង IT នេះឡើយ ។ បើនិយាយដល់ផ្នែកនៃកំព្យូទ័រ ប្អូនរឹតតែគ្រវីក្បាលដូចគោស្រាំង ទិច អញ្ចឹង
    ប្អូនមិនដឹងថា អ្វីទៅជា វើតប្រេស អ្វីទៅជា Mac ? ដូច្នេះ សូមបងមេត្ដា ជួយពន្យល់
    ត្រួសៗ អំពីរឿងទាំងអស់នេះ ដោយសេចក្ដី អនុគ្រោះផង ណា
    សូមអរគុណ
    @@@@@@@@@@@@@@@@@@@@@@@

    • ហនុមាន ថា:

      តំនក់នៃក្តីសង្ឃឹម

      មិនអីរ៉េ មិនចេះក៏ស្រួលដែរ ។ Mac ជា កំព្យូទ័រ ជាក្រុមហ៊ុន មួយ ដែល សម័យអាលូវ គេ និយមប្រើ​ព្រោះ វាស្រួលប្រើ នៅ សហរដ្ឋ សាលារៀន​គេច្រើន ប្រើ Mac ព្រោះក្មេងៗ តូច អាយុ ៦ទៅ ៧ ឆ្នាំ អាចប្រើ ដោយ មិនចាំបាច់បារម្ភ​ពី អ្វី ឡើយ ! ជាពិសេស បើយើងជា​វិចិត្រករ ផ្នែកផ្សាយពាណិជ្ជកម្ម គូរ រូប បញ្ចូលបញ្ចេញ បន្ថែម បន្ថយ រូបភាព ស្រួលជាង PC ឬក៏ Window ចំពោះ Window នៅស្រុក ខ្ញុំ សំបូរ តែអ្នកធ្វើការ​នៅ ការិយាល័យ ជា ក្រដាស ស្នាម បញ្ជី ។ល។ សង្ឃឹមថា ប្អូនអាច យល់បានខ្លះៗ សូមសួរ​មកទៀត បើនៅឆ្ងល់ អរគុណបានចូលលេង !

  17. wig ថា:

    ស្អាត​ខ្លាំង​ណាស់​លោក​ពូ​ ហនុមាន
    ញ៉ុមសុំ​​យក​រូប​នឹង​ ផ្ញើជូន​ពរ​មិត្ត​ភ័ក្ក​តាម​ Hi5 ហើយ..!!

    • ហនុមាន ថា:

      សួស្តីឆ្នាំថ្មី នឹង ជំរាប សួរ Wig

      បាត់មុខ បាត់មាត់យូរ សុខស្បាយជារ៉េ ? យកចុះ ពូ អត់ថាអីរ៉េ ពូ ដាក់ចែកគ្នាហើយ ។ ពូ អរគុណ បានឆ្លៀត ចូលលេង ! សូមក្មួយ បាន ប្រកបនៅ ក្តី សុខសប្បាយ គ្រប់ប្រការ !

  18. ជំរាបសួរ បងប្រុស ហនុមាន ជាទីគោរព
    ប្អូនសូមអរគុណសារជាថ្មីនូវសណ្ដានចិត្ដដ៏ជ្រាលជ្រៅនេះ ។
    ម៉្យាងវិញទៀត ប្អូនក៏បានយល់បានច្រើនដែរអំពីរូបបងប្រុស ប្អូនមានបេតិសោមនស្សណាស់ដែលបានស្កាល់បងប្រុស និង​ទទួលនូវការណែនាំ ពីបងប្រុស ៕
    សូមអោយបងប្រុស មានសុខភាពល្អ
    ដោយសេចក្ដីគោរពពីប្អូន ពិសិដ្ឋ
    សូមអរគុណ
    @@@@@@@@@@@@@@@@@@@@@@@@@

  19. kheavan ថា:

    សួស្ដីឆ្នាំថ្មី ជោគជ័យថ្មី បទពិសោធន៍ថ្មី ក្ដីសង្ឃឹមថ្មី ជូនបងទាំងអស់
    ពីខ្ញុំ 😀

  20. ម៉ន ថា:

    សួស្តីឆ្នាំថ្មី បងហនុមាន ! ខ្ញុំមកក្រោយគេហើយ ព្រោះចេះតែរវល់ ។ ខានបានមកលេងបងយូរហើយ សុខសប្បាយជាទេ ? សូមអោយឆ្នាំថ្មីនាំមកសេចក្តីសុខ សេចក្តីចំរើន សូមអោយបងប្រកបដោយជោគជ័យគ្រប់អ្វីៗទាំងអស់ ។

    • ហនុមាន ថា:

      សួស្តីឆ្នាំថ្មី ម៉ន !

      បាទ អត់អីរ៉េ នៅសល់ម្ហូប នឹង បុណ្យច្រើនទៀត មិនទាន់អស់រ៉េ (និយាយលេងរ៉េ) អរគុណបានឆ្លៀតពេលចូលមកជូនពរ ដល់ខ្ញុំ ។ បាទ សូមពរទាំងនោះ វិលត្រឡប់មកដល់ ម៉ន ព្រមទាំង គ្រួសារ ផង ដែរ ។ អរគុណ ម្តងទៀត !

  21. posoky ថា:

    មើលស្នាដៃខ្ញុំថតពេលចូលឆ្នាំ ហេហេ

  22. រូបទាំងនេះស្អាតណាស់!​សូមសរសើ!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: