សួ ស្តី ឆ្នាំ ថ្មី

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលយើងទាំងអស់គ្នាតែងតែនាំគ្នាធ្វើជារៀងរាល់ឆ្នាំ ពុំដែលខានឡើយ ទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ ដូចប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេសនានា ក្នុងពិភពលោក កាលបើពេលវេលា ចូលឆ្នាំថ្មីមកដល់ហើយ យើងទាំងអស់គ្នាមានទឹកចិត្តសប្បាយរីករាយ ហើយនាំគ្នាប្រារព្ធធ្វើ ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មីផង នឹង ដើម្បីរក្សានូវទំនៀមទម្លាប់ប្រពៃណីជាតិយើងឲ្យបានគង់វង្សផង ។

ឆ្នាំនេះចាប់ផ្តើម ថ្ងៃ១រោច ខែពិសាខ ឆ្នាំខាល ទោស័ក ចូលពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃ ពុធ ទី ១៤ ខែ មេសា ឆ្នាំ ២០១០ វេលាម៉ោង ៧ នឹង ៣៦នាទី ព្រឹក ។ ពេលនេះព្រះអាទិត្យចេញពី មីនរាសីទៅឋិតនៅឯមេសរាសី ដើរផ្លូវគោវិថីគឺផ្លូវកណ្តាល ទើបមានទេពធីតា មួយព្រះអង្គជាមគ្គនាយិកាព្រះនាម មណ្ឌាទេវី ជា បុត្រីទី៤នៃ កបិលមហាព្រហ្ម ។

នៅក្នុងឧកាស ចូលឆ្នាំខ្មែរ នេះ ខ្ញុំបាទ  ខ្ញុំព្រះករណា សូម អរគុណនឹងអរព្រះគុណដល់ មិត្តភ័ក្រទាំងអស់ នៅភូមិវើតប្រេស ព្រមទាំងអ្នកដែលមិនមែនអ្នកភូមិវើតប្រេសក្តី  សូមថ្លែងអំណរគុណដ៍ពន្លឹក ដែលបានចំណាយពេលវេលា អញ្ជើញចូលលេងនៅផ្ទះ របស់ខ្ញុំ ខ្ញុំព្រះករុណា។

ខ្ញុំបាទ ខ្ញុំព្រះករុណា សូមបួងសួង ដល់ទេវតាឆ្នាំថ្មី តាមថែរក្សា អ្នករាល់គ្នា​ព្រមទាំងគ្រួសារនៅក្នុងប្រទេស នឹង ក្រៅប្រទេសក្តី អោយបានសេចក្តីសុខ សេចក្តីចំរើន មានសុខភាព បរិបូរណ៍ ស្គាល់នៅសេចក្តីសប្បាយ កុំអោយមាននឹងបានជួបនៅក្តីអាក្រក់ មកបៀតបៀន ដល់ រូបកាយ បានឡើយ !  ហើយ សូមអោយ ប្រទេសមាតុភូមិ នឹងប្រជាជន កម្ពុជា បានស្គាល់នៅ ឯករាជ្យភាព សិទ្ធសេរី ផុតពីការជិះជាន់ ពីពួកក្បត់ជាតិ នឹងការរំលោភពី ប្រទេសដ៏ទៃៗ ។


អាចទាញយកនៅរូបខ្លា ខាងលើបានដៅយអញ្ជើញទៅទីនេះ ហើយ ដោនឡូត យកមួយណាក៏បាន

អាចទាញយករូបខាងលើបាននៅទីនេះ ជា Layers ព្រោះទាំងនេះជា អក្សរ យូនីកូដ ថ្មី របស់ លោក ដាញ់ ហុង ដែលអាច ប្រើក្នុង កម្មវិធី Photoshop  នឹង Illustrator នឹង កម្មវិធីឯទៀតបាន អាចទាញយក នៅ ទំព័រ របស់ និមល

បងប្អូន ប្រហែលជានឹកស្រុក ដូច ខ្ញុំដែរ ។ កាលពីនៅក្មេង ចូលឆ្នាំម្តងៗ ខ្ញុំតែងតែទៅវត្ត មើលនៅការសម្តែង សិល្បះ របាំ ផ្សេងៗ តែអាលូវ អត់មានរ៉េ នៅ ឋាន ខ្ញុំ មានតែ យូធូប ទុក កំដរ កំសាន្ត ដល់ ការនឹកស្រុក នឹង ប្រទេស សូមកំសាន្តសប្បាយជាមួយ នឹង របាំទាំងនេះ ។ សូមថ្លែងអំណរគុណដល់ម្ចាស់ អ្នកដាក់វីឌីអូ ទាំងនេះផងដែរ !

របាំជូនពរ

របាំគោះត្រឡោក

របាំបណ្តាំកូនខ្មែរប្រគុំដោយភ្លេងសម័យ( យកលំនាំតាមរបាំត្រឡោក)

របាំភួងនារី

Advertisements

18 Responses to សួ ស្តី ឆ្នាំ ថ្មី

  1. យី!​​ អស្ចារ្យម្លេះបង! សួស្តីឆ្នាំថ្មី! ជូនពរបងអោយ​មានសុខភាពល្អ រកស៊ីមានបាន​ និង​រកគូរអោយ​បាន​ឆាប់ៗៗៗ

    • ហនុមាន ថា:

      ជំរាប សួរ ច័ន្ទរឿន
      បាទ សាធុ សាធុ សួស្តីឆ្នាំថ្មី នឹង សូមពរនោះវិលត្រឡប់ដល់ប្អូនវិញផងដែរ​! សូមអោយប្អូនបានជោគជ័យក្នុងការរៀនសូត្រ នឹង ក្នុងជីវិត្ត កុំអោយមានក្តីសៅហ្មង ឬ ឈឺស្កាត់អីឡើយ ! អរគុណបានឆ្លៀត ចូលលេង នឹង បង !

  2. kooms ថា:

    សូស្ដី​ឆ្នាំ​ថ្មី! ជូន​ពរ​អ្នក​រាល់​គ្នាមាន​សុខភាព​ល្អ …

  3. nimol ថា:

    សួស្ដី​ឆ្នាំ​ថ្មី! សូម​បង​ឆាប់​រក​ឃើញ​នាង​ស្វា​ឆាប់ៗ 😀

  4. ហនុមាន ថា:

    សួស្តីឆ្នាំថ្មី និមល

    រកឃើញនាងស្វា ? ឃើញហើយទៅសួនសត្វពីម្សិលមិញ ឃើញមួយ ជិត ៣០០គីឡូ មើលទៅជួយមិនបានរ៉េ ខ្ញុំ 😀 ។ អរគុណបានចូលលេង

  5. phuylai ថា:

    តាហនុមាន ឆ្នាំថ្មីនេះខ្ញុំពឹងតារឿងមួយ!!គឺថាជួយណាត់ទេវតាអោយចូលផ្ទះ​ខ្ញុំ​លេងផង ប្រាប់ថាខ្ញុំចាំទទួលគាត់នៅមុខផ្ទះណា៎!! :mrgreen:

    • ហនុមាន ថា:

      មិនតើតទេដឹងចៅ ? មិនអីរ៉េ បើឃើញតាម្នាក់ ពិការ ជើងមួយ ហើយភ្នែកស្រឡេវ ហើយ កាហ៊ុបធ្មេញអស់ កុំភ្លេចហៅគាត់ ចូលលេងផង ព្រោះ ថាមិនត្រូវដែរ ប្រហែលជាគាត់ក្លែងខ្លួនធ្វើជាមនុស្សលោក ក៏ មិនដឹង​? 😀
      អរគុណបានចូលលេងផ្ទះតា ចៅចាប់ហួយ ឆ្នាំនេះឲ្យចៅរៀនបាន ចប់ ជាប់ ឌីភ្លូម បាក់អង បាក់ដុប បាក់ពីដុប កុំអោយតែបាក់ក 😀 ឆាប់មានបាន រកសីុធូរ នឹងអាលចិញ្ចឹមតា ព្រោះតា ចាស់ហើយ ពិបាកលក់អេតចាយ ណាស់ ចៅអើយ មិនទាន់ក្មេងៗ រ៉េ 😀 អរគុណ

  6. សូមទេវតាឆ្នាំចាស់ដែលកំពុងទិញសំបុត្រយន្តហោះ និងទេវតាឆ្នាំថ្មីដែលកំពុងវាយ វីសា ប្រទានពរដល់បងហនុមាន ព្រងទាំងក្រុមគ្រួសារ ជួបប្រទះតែភាពជោគជ័យ សេរីសួស្តី វិបុលសុខ គ្រប់ប្រការ ទៅហោង! ហេស ហេេហ….មានតែប៉ុណ្ណេះទេខ្ញុំ! យាយចឹងនៅភូមិបងអត់មានវត្តខ្មែរទេឬ?

    • ហនុមាន ថា:

      ជំរាប សួរ ក្មេងស្រែ
      អរគុណប្អូន ដែលបានឆ្លៀត ចូលមកជូនពរ ដល់បង យ៉ាងក្បោះក្បាយ ! មានវត្តដែរ តែ មានខ្មែរ តិចពេក មិនមែនវត្តដូចជា វត្តយើងស្រុកខ្មែរ រ៉េ ជា ផ្ទះ ដែលមានព្រះពុទ្ធរូប នឹង គ្រឿងសការបូជា ផ្សេងៗ ។ កាលពីដើម នៅស្រុក បង មាន ខ្មែរ ច្រើន​តែពួកគេ បាន ផ្លាស់ប្តូរទីលំនៅ មានខ្លះ ខ្ជិលធ្វើ ការ​ទៅ​ដេកច្រាស លុយស្តេចនៅ ស្រុក ផ្សេង ។ អាលូវ ដើរម៉ាអាទិត្យ អត់មានជួប ខ្មែរ មួយរ៉េ អាចឹងបានថាហ្នឹងណា !

      ត្រូវហើយ សូមទេវតា ឆ្នាំថ្មី តាមថែរក្សា​ គោ ក្របី ដំរី សេះ ក្តាម ខ្យង មាន់ ទា ក្ងោក ក្ងាន រទេះ នឹង អេរូផ្លាន ចង់ក្រោក ស្មើម៉ាន កាន់ចានទៅភ្ជួរណា ប្អូន ! 😀 សូមក្តីសុខ សប្បាយ កើតមានដល់ប្អូន នឹង ក្រុមគ្រួសារផងដែរ

  7. posoky ថា:

    នេះបានជាតួកុនដែលខ្ញុំចូលចិត្តមែន មិនចាក់លើកតំកើនខ្លួនដូចអុកញ៉ាស្មែរសោះ ហេហេ

  8. ហនុមាន ថា:

    ហា តាមពិតវា ស្អប់ អាបិុមួយហ្នឹង ព្រោះអាបិុមួយហ្នឹងជាឪវា បានយកវាទៅចោល នៅ កុមារកំព្រា ! អនាគត ក្មេងឈ្លើយ ! 😀

  9. សួស្តីបង សុខសប្បាយជាទេហ្នឹង?
    បងគួរបានស្អាតមែន រិចតែមានថ្វីដៃល្អទៅៗ បង!!
    សូមមានសុខភាពល្អ!!

  10. ហនុមាន ថា:

    ជំរាប សួរ សុធា

    សួស្តីឆ្នាំថ្មី ! អរគុណ បាត់មុខបាត់មាត់យូរ សុខសប្បាយជារ៉េ ? បងចេះតែធ្វើៗទៅហ្នឹង គ្រាន់តែដាក់ចែកគ្នាមើល លេង ! អរគុណ សូមប្អូន បានសុខ សួស្តី សេរីមង្គល ក្នុង ឆ្នាំថ្មី ! អរគុណ

  11. កូនខ្មែរ-បារាំង ថា:

    សួស្តី លោក ហនុមាន,
    នាឱកាសឆ្នាំថ្មីរបស់ខ្មែរយើងនេះ ខ្ញុំនៅប្រទេសបារាំង ក៏សូមជូនពរ​ឆ្នាំថ្មីដល់លោកផងដែរ។ ខ្ញុំសូមបួងសូងដល់គុណព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិនៅលើលោកទាំងអម្បាលមាណ, ព្រមទាំង​ទេវតាឆ្នាំថ្មី សូមឲ្យលោកទាំងអស់តាមបីបាច់ថែរក្សាលោក ព្រមទាំងក្រុមគ្រួសាររបស់លោក ឲ្យបានជួបប្រទះតែក្តីសុខចម្រើន​ព្រមទាំងឲ្យបានជោគជ័យនូវរាល់ការងារ ដែលលោកប៉ងនឹងធ្វើ ឬក៏កំពុងនឹងធ្វើ។
    សូមឲ្យបងប្អូនខ្មែរយើងនៅគ្រប់ទិសទីបានជួបប្រទះតែ ក្ដីសុខកាយ​សប្បាយចិត្តគ្រប់ទិនទិវារាត្រីទាំងអស់។
    សូមឲ្យសុខសន្តិភាព កើតមាននៅលើសកលលោកទាំងមូល !
    អាយុ វណ្ណោ សុខំ ពលំ !
    សព្វេសត្តា អវេរា សុខីហោន្តុ !

  12. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តីឆ្នាំថ្មី កូនខ្មែរ បារាំង
    សាធុ សាធុ សូមពុទ្ទពរទាំងអម្បាលបាន បានវិលត្ររឡប់មកកូនខ្មែរ បារាំង ផង ដែរ ព្រមទាំងគ្រួសារ ខ្មែរទាំងអស់ដែលរស់នៅជុំវិញ ពិភពលោកទាំងមូល ។ ខានឃើញយូរ សុខទុក្ខយ៉ាងណាដែរ ? អរគុណណាស់ដែលបានឆ្លៀតពេល ចូលមកជូនពរដល់ខ្ញុំព្រមទាំង បងប្អូនយើងទាំងពួង ! សូមកូនខ្មែរ បារាំង បានជួបតែក្តី សុខសប្បាយ សុភមហ្គល គ្រប់ ប្រការ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: