យីកេ រឿង ទុំទាវ

ជំរាប សួរ ប្រិយមិត្ត !

ថ្ងៃនេះខ្ញុំបាននាំមកនៅយីកេ រឿងទុំទាវ ដែលសម្តែងដោយ ក្រុម សិល្បះករ ការី របស់ប្រទេស កម្ពុជា ក្នុងកំឡុងឆ្នាំ ១៩៧៩  ឬ ១៩៨០ ជាង ព្រោះខ្ញុំធ្លាប់ស្តាប់តាមរលកវិទ្យុជាតិ ។

រឿងទុំទាវនេះមិនមែនជារឿងព្រេង ក៏មិនមែនជារឿង ជាតកទេ គឺជារឿងមួយកើតឡើងពីការដកស្រង់នៃបញ្ហាជីវិត្តខ្មែរយើង  ដែលធ្លាប់មានពិតប្រាកដ ក្នុងសម័យទីក្រុងលង្វែក ដូចមានសេចក្តីពិស្តារក្នុងផ្ទៃរឿងនេះជាភ័ស្តុតាងស្រាប់។

រឿងទុំទាវនេះមានពីរ បែប ទីមួយ របស់ លោកគ្រូ ព្រះបទុមត្ថេរព្រះនាម សោម ចៅអធិការ វត្តកំព្រៅ ឃុំកំព្រៅ ស្រុកសីុធរកណ្តាល ​ខេត្ត ព្រៃវែង ដែលបានតែង ក្នុង ព.ស ២៤៥៨ គ.ស ១៩១៥ រជ្ជកាល ព្រះបាទសីុសុវត្ថិ ដែលបានរៀបរៀងជាកាព្យពាក្យ ៧ ពីដើមដល់ចប់ ។

មួយបែបទៀត ជាច្បាប់លោកឧកញ៉ាវិបុលរាជសេនា នូ កន តែងជាកាព្យពាក្យ ៨ ក្នុង ព.ស ២៤៨៥ គ.ស១៩៤២ រជ្ជកាលព្រះបាទ នរោត្តម សីុហនុ តែលោកបានប្រែ ឈ្មោះ មក រឿងទាវឯក ទៅវិញ ព្រមទាំង បញ្ចូលគំនិតផ្ទាល់ខ្លួនជាច្រើនផង ។

យីកេ នេះគឺសម្តែងទៅតាម កាលះទេសះ ស្តីពីសង្គមខ្មែរ ដែលផ្តោតទៅលើ ការកាប់សម្លាប់ពូជសាសន៍ ខ្លួន ខ្មែរជិះជាន់ខ្មែរ នឹង ការសម្លាប់ពូជសាសន៍ អំពើអប្បាយមុខ ដែលប្រជាជនខ្មែរ ប្រឈរមុខ រាល់ថ្ងៃនា សម័យនោះ ។

សូមទាញ យកនៅ  ភាគទី ១ ភាគ ទី ២ ភាគបញ្ចប់ទី ៣

សូមផ្ញើរជូន ទុំទ្រនុំទាវ ដោយ កវី អីុវ ហួត


បងអើយៗបងទុំបណ្តូលចិត្ត   ទាវអូនអាណិតចិត្តបងភក្តី
ប្តូរស្លាប់ប្តូររស់ស្មោះ នឹង មេត្រី ផ្ទឹមនឹង ករណីទេព កោសល្យបង ។

បងជាអ្នកប្រាជ្ញកាព្យឃ្លោងពិស្តារ  ដោះស្រាយប្រស្នាសាសនាឆ្លើយឆ្លង

ពេលបួសទេសនាពិរោះកន្លង  ស្រោបចិត្តនួនល្អងបន្ទុំចេតនា ។

ពេលលោកអជូនខេត្តខ័ណ្ឌត្បូងឃ្មុំ  ម៉ែស៊ុំគ្រលុំឃុំអូនរៀបការ

ម៉េចមិនបង្ហាញត្រាសារចេស្តា បែរជាវោហាលែបខាយកវី ។

នេះជាវាសនាចារពីព្រេងមក ជីវិត្តយំសោកជាលើកទីបី

ពេលបួសពេលសឹកគាល់ស្តេចផែនដី នឹងពេលថ្មីប្រល័យជីព្វបង ។

នេះគឺវាសនាចារពីព្រេងនាយ ទុក្ខសោកសម្ទាយលាយ នឹង មេត្រី

ជប់ជីវិត្តស្នេហ៍ទុំ ទាវ ភក្តី មេត្រីភក្តីទាំងគូស៊ូស្លាប់​។

Advertisements

2 Responses to យីកេ រឿង ទុំទាវ

  1. អនាមិក ថា:

    ខ្ញុំសូមអរគុណជាអេនក ព្រោះខ្ញុំស្វែករកយូរហើយ​ទើបបានជួបនៅទីនេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: