ខែ មេសា wallpaper

ជំរាប សួរ ប្រិយមិត្ត

វិលៗដាច់ខែទៀត មិនដឹងជាបានធ្វើអីខ្លះរ៉េ ខ្ញុំ  សីុដេកៗ ហើមដូចជ្រូកហៃណាំទៅហើយ ។ ខ្ញុំបាន ចងក្រង wallpaper សំរាប់ខែ មេសា ។ ខែនេះខ្ញុំបានដាក់ពី ការរចនា( behind the scence) របស់ខ្ញុំ ពី ប្រភពដើម នឹងការបន្ថែម បន្ថយ នៃការ រចនា របស់ខ្ញុំ ។ សង្ឃឹមថាអ្នកទាំងអស់អាចយកទៅប្រើការ ។

ខែនេះ ចង់រំលឹកពី អនុស្សាវរិយ កាលពីក្មេង នៅឃ្វាលគោ ក្របី ពេលថ្ងៃរៀប លិច ក្រោយ អង្គរវត្ត ៕ តាមតែការស្រម៉ៃ របស់ អ្នករាល់គ្នាចុះ ។

ខាងលើជារូបភាពដើម ដែលមិនទាន់បាន កែច្នៃ

ខាងលើក្រោយពីបាន ចងក្រង នឹង កែច្នៃរួច      អាចទាញយករូបខាងលើនេះ បាន នៅទីនេះ

ខាងលើជារូបភាពខ្លះៗដែលខ្ញុំបានចងក្រង បញ្ចូល ច្របាច់ បន្សំ ប្រឡាក់ ជូនអ្នករាល់គ្នា ។ សូមអញ្ជើញដោយមេត្រីភាព !

11 Responses to ខែ មេសា wallpaper

  1. kooms ថា:

    អគុណ​ចំពោះការ​ចែក​រំលែក

  2. posoky ថា:

    ល្បងស្វាខ្ញុំឃើញ រូបភាពមួយតាមវេបសាយ ខ្មែរយើង គួអោយគយគន់ណាស់តែមិនដឹងធ្វើម្តេចដូចអីចឹង ហេហេ

    • ហនុមាន ថា:

      ជំរាប សួរ សុខី

      សុំទោស ខ្ញុំមិនបានឃើញ ចម្លើយ របស់ សុខី មកពីវាចូលក្នុង វិចារអត់បានការ ទើបតែ បានឃើញ ។ អូ អរគុណ រូបនៅលោះទំព័រ របស់កុសល គេប្រើ Flash Animation ខ្ញុំអត់ចេះប្រើ Flash ផង ។ សុខី សាកសួរ កុសល សាកមើល ក្រែងគាត់ប្រាប់ ។ សុំទោសដែលខ្ញុំមិនអាចជួយបាន សូមកុំខកចិត្តអី ក្រោយៗ អាសាមកលេង ផងណា ! 😀

  3. ហេស ហេហ… មើលទៅឡូយជាងរូបមុនៗច្រើន! ស្នាដៃបងកាន់តែឡូយទៅៗ ហើយ! បើរូបក្មេងជិះក្របីហ្នឹង យកមកធ្វើរ avatar និង gravatar ញ៉ុមវិញប្រហែលជាសម មិនអីចឹងហីបង?

  4. ហនុមាន ថា:

    ជំរាប សួរ ក្មេងស្រែ

    អរគុណ ប្អូន ! មានអីដោនឡូយយកហើយ កាត់(crop)យក្មេងជិះក្របីទៅ បានតើ ! ។​អរគុណ ប្អូនបានចូលលេង

ទំលាក់ មួយចំលើយតប ទៅ ទឹម បឿន បោះ​បង់​ការ​ឆ្លើយ​តប