ភ្លេងការ (កម្រង)

ជំរាបសួរ ប្រិយមិត្រ

សូមកុំផ្ញាក់ផ្អើលអី មិនមែនជាភ្លេងការរបស់ខ្ញុំរ៉េ  ជា កម្រងភ្លេងប្រពៃណីយ៍ខ្មែរ តាមទម្រង់មង្គលការ របស់ខ្មែរយើង ។ ក្រោយពីបាន រើសរកនៅរបស់ចាស់ៗខ្លះក៏បានជួបនៅ សីុឌី មួយដែលខ្ញុំមានយូរមកហើយ ។ បើអ្នករាល់គ្នា ចូលចិត្ត នៅបទចំរៀង ប្រពៃណីយ៍ ដូចខ្ញុំនោះ ប្រហែលជាត្រូវ ប៉ាន់តែម្តង​។

អាចទាញយកនៅទីនេះ

នេះជា CD របស់លោកតា សិុន សីុសាមុត លេខពិសេស ដែលមានសំដែងដោយ

នាយ ស៊ុយ

សួរ សាវឿន

រស់ សេរីសុទ្ធា

សិុន សីុសាមុត

Advertisements

34 Responses to ភ្លេងការ (កម្រង)

  1. ភារ: ថា:

    ខ្ញុំអង្គុយ Download ម៉ាម៉ោងហើយនៅតែអត់បានទៀត ចេះតែ error connection រហូត 😦 ប្រហែលមកពីស្អីទេបងណ៎? ហេហេ បើ mediafire, mega រឺ rapid វិញ ប្រហែលជាមានសង្ឃឹមជាង…កំពុងតែចង់បានផង ត្រូវពប៉ាន់ប៉ាដោយ 😀

    • ហនុមាន ថា:

      ភារះ

      អរគុណ សុំអភ័យទោសផង ហ្នឹងមកពី ប្រព័ន្ធ(conection)របស់ប្អូន ដើរយឺតពេក តែមិនអីរោះេ បងបានដាក់នៅ Mediafire រួចហើយ អាចទៅទាញ យកបាន ។ បងសាករួចហើយ អាចទាញបានក្នុងកំឡុងពេល ៤នាទី ចំពោះ ហ្វាល់ ៤៧ ម៉ែក ។ សូមអរគុណ នឹង សូមអភ័យទោស

      • ភារ: ថា:

        Down បានហើយបង 🙂 អរគុណជាថ្មីសំរាប់ Mediafire ដែលបងបានដាក់ អូ៎ដូចជាមិនទាន់បានអរគុណបងម្តងផង ហេហេ។ នេះគេហៅថាភ្លេងការអីបង ខ្ញុំស្តាប់ទៅដូចជាចងអស់សំនើចយ៉ាងម៉ិច 😉 នឹកថាអផ្សុក ចង់ស្តាប់ភ្លេងការកែអារម្មណ៏ យំលែងអោយសប្បាយចិត្តម្តង តែមានអីសើចម្នាក់ឯង ប៉ប្រឹមប៉ប៊្រាយ 😦 ។ ខ្ញុំធ្លាប់ស្តាប់ភ្លេងការតាមភូមិស្រុកដែរតែដូចជាមិនអីចឹង ស្តាប់ទៅស្រងេះស្រងោចណាស់ …

      • ហនុមាន ថា:

        ប្រសើរណាស់ ភារះ មិនបាច់ចាំអរគុណអីច្រើនរ៉េ បងដាក់ចែកគ្នាស្តាប់ហើយ ! គេថា តាមទម្រង់មង្គលការ ជា របៀប កម្រងភ្លេងប្រពៃណីយ៍ ខ្មែរ យើងហ្នឹងណា ណាមួយដែលមានសម្តែង ដោយ លោកតា សិុន សីុនសាមុត លោកយាយ រស់សេរីសុទ្ធា លោកយាយ សូរ សាវឿន នឹង លោក នាយ ស៊ុយ ។

        កុំសើចច្រើនពេក ប្រយ័ត្នអ្នកជិតខាងថា យើង ឆ្កួតណា ? និយាយលេងរ៉េ ! អរគុណ

  2. អរគុណបងដែលបានចែករំលែកចំរៀងប្រពៃណីដ៏ពិរោះទាំងនេះ។​ ពីមុនខ្ញុំមិនសូវចូលចិត្តស្តាប់​ប៉ុន្មានទេ តែតាំងពីមានសក់ស្កូវកាន់តែច្រើនមក​ក៏ចំនង់ចំនូលចិត្តក៏ផ្លាស់ប្តូរ។​ ជីវិតម្យ៉ាង​ដែរទេតើ។​ តើប្រើកម្មវិធីអ្វីដើម្បីបើ​ក m4 file?

    • ហនុមាន ថា:

      ជំរាប សួរ ច័ន្ទរឿន

      អោយតែមាន iTune បើកបានហើយ រឿង ម៉ាក់មិនសូវពិបាករ៉េ ។ ចុចពីរដង(Double Click) បើកឯងតាហ្មង ! អរគុណបានចូលលេង​! តែបងបានកែរដាក់ជា Mp3 file វិញហើយ ។

  3. សុភា ថា:

    មេចទៅ សង្ស័យតែចង់ការហើយលោកបងស្វា 😆

  4. ហនុមាន ថា:

    ជំរាប សួរ សុភា
    អរគុណបានចូលលេង ។ ការឯណាអត់ទាន់មានសង្សាផងហ្នឹង មានតែការជាមួយមេជ្រូក ? ហាស ហាស និយាយលេងរ៉េ ។ ចេះតែដាក់ចែកគ្នាស្តាប់ទៅហ្នឹង ក្រែងលោអ្នកភូមិ រៀបការខ្វះភ្លេង អី ត្រូវតាហ្មង ! អរគុណ

  5. អរគុណច្រើនហើយស្តេចស្វា… កាលពីក្មេងមិនចូលចិត្តស្តាប់ទេ តែឥលូវដូចង់ស្តាប់.. ព្រោះវាអន្ទងអារម្មណ៍យើងអោយវិលវល់ក្នុងមនោរម្មណ៍មួយ ដែលពិបាកនឹងថ្លែង..!!!

    • ហនុមាន ថា:

      ជំរាប សួរ វឌ្ឍនា នឹង ស្វាគមន៍
      បាទ មិនអីរ៉េ ចេះតែស្តាប់ៗទៅ ទំរាំដល់ពេលយើង គ្រាន់តែឃើញអ្នកភ្លេង យើងដឹងឯងតាហ្មង! អរគុណបានចូលលេង !

  6. វឌ្ឍនា៖ សង្ស័យចង់ការដែរដឹង? 😀
    បងហនុមាន៖ នៅទីនេះ 47 មេគ ហើយដោនពី មីឌាហ្វាយអឺ ទៀត ទាល់តារាប់សិបនាទីដែរហ្នឹងណា! ដាក់ហ្នឹងធ្វើអោយបឿន ស្រណោះស្រណោក ភាពកម្លោះតាម្រ៉ង! 😀

  7. kooms ថា:

    អគុណ​ហើយ​ល្បង​ហនុមាន ទោះ​ជា​ខ្ញុំ​មិន​ទាន​បាន​ទាញ​យក​សម្រេច​ក៏ដោយ​តែ​ខ្ញុំ​នៅ​តែ​ព្យាយាម

    • ហនុមាន ថា:

      ជំរាប សួរ សុភី

      ហេស មេចអាចឹង ? មកពី File ធំពេក ឬក៏ Internet យឺតពេក? សុំអភ័យទោសផង ចុះ ខ្ញុំកំពុងរិះរកមធ្យោបាយ ដើម្បីដាក់ចែកគ្នាស្តាប់ នៅចម្រៀង ភ្លេង អ្វីៗទៀត ចែកគ្នាស្តាប់ ! អរគុណបានចូលលេង !

  8. achharia ថា:

    អរគុណ ហនុមាន ! ខ្ញុំបានដោនឡូដយកបានចាក់ស្ដាប់ហើយ ។
    បានហ្វាយល៍ឈ្មោះ 01weddingsongs.m4 ចាក់ស្ដាប់ក្នុង វិនដូវស៍មេឌីយ៉ា
    ផ្លេយ័រ ក៏ឮដែរ ។ ពិរោះណាស់ ! ជាពិសេការឧិ្យពរជ័យនៅផ្នែកជិតបញ្ចប់
    គួរឪិ្យអស់សំណើចមែន 😛

    • ហនុមាន ថា:

      ជំរាប សួរ ឆាយ៉ា

      អរគុណឆ្លៀត ចូលលេង ។ បាទ ខ្ញុំស្តាប់ចង់រាល់ថ្ងៃនៅពេល​អផ្សុក អាលូវចង់ចាំហើយ ម៉ា សីុឌី ហ្នឹង ! ប្រសើរហើយដែលអាច ចាក់បានក្នុង វិនដូវ មីឌា ភ្លេយើ បាន ។ អរគុណ

  9. កេសី ថា:

    សួស្ដីល្បង… ឃើញដាក់ភ្លេងការ ខ្ញុំខំតែអរ ស្មានល្បងឯងរៀបការ ដឹងអី… សោះ ។

  10. កួរ​ស្រូវ ថា:

    ក្រោយ​ពី​បាន​បាត់​មុខ​​បាត់​មាត់​ពី​ដែន​ដី​ WordPress ដ៏ល្អ​ស្រស់​ត្រកាល​ អស់​មួយ​រយៈ​កន្លង​មក ខ្ញុំ​បាទ​មាន​ការ​ក្តី​នឹក​រលឹក​ជា​ពន្លឹក​ ដល់​ប្រជានុរាស្ត្រ​នៃ​​នគរ​​សិប្បនិមិត្ត​​ ដែល​ពោរពេញ​ដោយ​សេរីភាព​​​មួយ​​នេះ​។ តើ​អស់​លោក​អ្នក​នាង​កញ្ញា​​ទាំងអស់​គ្នា​ សុខ​ទុក្ខ​ជា​ធម្មតា​ទេ​​?​

    ឆាក​ជីវិត​របស់​យើង​ម្នាក់​ៗ តែង​តែ​បន្ត​ដំណើរ​ទៅ​មុខ​ជា​ដរាប ទោះ​ជាមាន​​រឿង​ល្អ​និងឬ​អាក្រក់​កើត​មាន​ឡើង​ ចំពោះ​រូប​យើង​យ៉ាង​ណា​ក៏​ដោយ​។ ដូចនេះ ដើម្បី​ចូល​រួម​បង្កើត​បរិយាកាស​ដ៏​រីករាយ និង​ពោរ​ពេញ​ដោយ​ក្តី​សង្ឍឹម​ សម្រាប់​​ជីវិត​របស់​យើង​ទាំងអស​គ្នា ខ្ញុំ​បាទ​នឹង​​ចាប់​ផ្តើម​ថត​និង​ចុះ​​ផ្សាយ​​ ខ្សែ​ភាពយន្ត​ប្រឌិត (Machinima) រឿង “ ឥន្ទ្រី​ខៀវ” សារ​ជា​ថ្មី​ម្តង​ទៀត​។ ហើយ​ខ្ញុំ​បាទ​សន្យា​ថា នឹង​ខិត​ខិត​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ធ្វើ​ខ្សែ​ភាពយន្ត​ប្រឌិត​ថត​ថ្មី​នេះ អាច​ក្លាយ​​ជា​ចំណី​អារម្មណ៍​ដ៏​ពេញ​ចិត្ត​មួយ​ សម្រាប់​អស់​លោក​អ្នក​នាង​កញ្ញា​​ទស្សនា នៅ​ពេល​ទំនេរ​។ ទន្ទឹម​នឹង​នេះ​ដែរ ខ្ញុំ​បាទ​នឹង​រង់ចាំ​ទទួល​យក​ជានិច្ច នូវ​គ្រប់​​ការរិះគន់​កែ​លម្អ​ទាំងឡាយ​ណា​ ដែល​អាច​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ​ មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។ ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ នឹងត្រូវ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ថ្មី​របស់​ខ្ញុំ​បាទ​ ដែល​មាន​អាស័យដ្ឋាន​ដូច​តទៅ​នេះ http://vuthdevelop.blogspot.com/

    សូម​ទទួល​យក​នូវ​ការរាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ​បាទ

    កួរ​ស្រូវ

  11. ហនុមាន ថា:

    ជំរាប សួរ គួរស្រូវ

    អរគុណប្អូន នឹង សូមស្វាគមន៍ សាជាថ្មី ។ សារបស់ប្អូន ចូលជា spam ហើយ បានជាឃើញម្នាក់បានទទួល សារ ដូចៗគ្នា នោះ​។​តែទោះជាយ៉ាងណា ក៏អរគុណ​ដែរ

  12. សួស្តី​បង​សុខសប្បាយទេ? ខានមកលេង​យូរ​ហើយ។ ឥឡូវ​មានសុទ្ធតែ​រឿង​ប្រលោម​លោក​ទៀត​ មិនធម្មតា​ទេ។ ខ្ញុំព្យាយាម​ដោន​ឡូត​ចម្រៀង​ភ្លេង​ការ​នេះ​តែ​បើ​មិន​ចេញ​ព្រោះ​ កន្ទុយ​វា​មិន​ែមន​mp3 តែ​mp។ សង្ឃឹម​ថា​បង​នឹង​ដាក់​ mp3 ម្តង​ទៀត។ អរគុណ!

  13. កុមារា ថា:

    អរគុណបងដែលបានបង្កើត វែបសាយនេះ

  14. កុមារា ថា:

    សូមទោសបង ម៉ោងបងដើរខុសម៉ោងខ្ញុំហើយ ខ្ញុំនៅស្រុកខ្មែរម៉ោងទើប 10:20 ទេបង

    • ហនុមាន ថា:

      ជំរាប សួរ នឹងសូមស្វាគមន៍ កុមារា !
      អរគុណដែលបានឆ្លៀតចូលលេងដល់ផ្ទះ ខ្ញុំ ថ្ងៃនេះ ។ បាទ​ម៉ោងខុសគ្នាមែន ឧទាហរណ៍ ថា នៅ កម្ពុជា ម៉ោង ១១ អធ្រាត ថ្ងៃ ច៏ន្ទ នៅ ស្រុក ខ្ញុំ ទើបតែ ម៉ោង ១១ ព្រឹក ថ្ងៃ ច័ន្ទ រ៉េ ! អរគុណ សាជាថ្មី !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: