ពុម្ពអក្សរខ្មែរ សំរាប់ កំព្យូទ័រដោយក្រុម ខែក

ជំរាប សួរ ប្រិយមិត្ត

អ្នករាល់គ្នាប្រហែលបានធ្លាប់ឭពីក្រុមអ្នក តំឡើងពុម្ពអក្សរ ខ្មែរ សំរាប់ វិនដូវ នឹង ម៉ាក់ហើយ ។ ក្រុម ខែក ដែល មាន បងប្អូនជាង បីអ្នកដែលជាអ្នក ដិសាញពុម្ពអក្សរ មុនគេបង្អស់ តាំងពីពាក់កណ្តាល ដើមឆ្នាំ ១៩៨០ មកម៉្លេះ ។
ខ្ញុំបានប្រើពុម្ពរបស់ពួកគាត់ជាង ២០ ឆ្នាំ មកហើយ ដល់ពេលអាលូវ ខ្ញុំ មិនបានសូវប្រើរ៉េ ខ្ញុំបានប្តូរមកយូនីកូដ វិញ ម្តង ។ ចំពោះខ្ញុំ ក្រុម ខែក ស្រួលប្រើ ក្នុងការ រចនា ក្នុង Photoshop នឹង Illustrator បាន ស្រួល មិនពិបាក ប្រើដូចក្នុងការ ប្រើ យូនីកូដ សព្វថ្ងៃនេះរ៉េ ។

អ្នកអាចអញ្ជើញទៅ កេហដ្ឋាន របស់ក្រុម ខែក នៅទីនេះ ក៏បាន ។ ពុម្ព ខែកត្រូវបានគេប្រើពេញទាំងពិភពលោក ចំពោះ ការវាយអត្ថបទ ជា ភាសា ខ្មែរ។ នៅទំព័រ ចំរុះអក្សរខ្មែរ អ្នកអាចដោនឡុត បាន យ៉ាងច្រើន កុះករ យកទៅប្រើ ក្នុង កម្មវិធី Photoshop ឬ  Illustrator បានដោយមិនចេញប្រៀប យូនីកូដ ប៉ុន្មានរ៉េ ។ សូមអញ្ជើញសាកល្បងមើល

ខាងលើជាឧទាហរណ៍ របស់ពុម្ពអក្សរ ក្រុម ខែក អាច ប្រើជាមួយ វិនដូវ ឬ ម៉ាក ដោយគ្មាន បញ្ហាឡើយ ។ ខ្ញុំបានដាក់បង្ហាញ របៀបដាក់បញ្ចូលក្នុង ការប្រើក្នុង Photoshop ឬ Illustrator ខាងក្រោមនេះ សូមអញ្ជើញ ដោយរីករាយ !

ខាងក្រោមជា ហ្វន់(Font)ខ្លះដែលខ្ញុំបានដោនឡូត ទុក ប្រើជាមួយ Photoshop នឹង Illustrator ដែលមិនមែនជា យូនីកូដ

ដើម្បីចញ្ចូល ហ្វន់នោះទៅក្នុង ប្រព័ន្ធ(System) ក្នុង ម៉ាក់ Mac ទៅ Macintosh HD(របស់ខ្ញុំ ហនុមាន ទី ១)> Library>Font នៅក្នុង វិនដូវ ឬ ក៏ ភីសី សូមចុចនៅទីនេះក៏ទីនេះ​ក៏បាន បើមិនទាន់ដឹង ច្បាស់ ។

រូបខាងលើក្រោយពីបាន ចញ្ចូល ហ្វន់ រួច នៅក្នុង Photoshop ត្រូវ ជ្រើសរើស យក Type tool(A) ហើយឈ្មោះអក្សរ(ហ្វន់) (B)

ក្រោយមកត្រូវប្តូរទៅជា អង្លេស ដើម្បីអាចវាយចេញជា អក្សរខ្មែរ បាន សូមមើលខាងលើ

ខាងលើ វាយចេញជាភាសា ខ្មែរ ស្រេច ក្នុង កលះទេសះនេះ ខ្ញុំដាក់ រូបថ្ងៃរៀបលិច ជា ឧទាហរណ៍  ។សាកមើល៍ បើមានសំណួរ ខ្ញុំ ប្រហែលអាចជួយបាន ។

ខាងលើជាឧទាហរណ៍ ប្រើក្នុង កម្មវិធី Illustrator CS4 ។ សូមបញ្ជាក់ថា យូនីកូដ ដែលបានបង្កើតដោយ ក្រុម Xenotype មិនអាចប្រើជាមួយ Photoshop ឬ  Illustrator បានរ៉េ ។ យូនីកូដ ដែល បានបង្កើតដោយ ខ្មែរអូអេស ឬ លោក ដាញ់ ហុង មានដំណើរការអាចដើរជាមួយ Photoshop Illustrator បានល្ង ។ ខ្ញុំនឹងបន្តធ្វើការ សាកល្បងទៅទៀត ។ អ្នកទាំងអស់ អាចអញ្ជើញទៅ ទាញយកមកពី ទំព័រ របស់  និមល សម្បត្តិ(ខ្មែរជួយខ្មែរ) ឬ​ក៏ លោក ដាញ់ ហុង ផ្ទាល់ក៏បាន ។ សូមសំណាងល្អ

ខាងលើជា Khmer Harmonized English Keyboard (KHEK) សំរាប់ប្រើជាមួយអក្សរពុម្ពរបស់ ក្រុម ខែក

ទាញយកពុម្ពនៅទីនេះ (សំរាប់បងប្អូនប្រើ វិនដូវ )

ទាញយកខ្មែរ យូនីកូដ របស់ ហ្សិណូថាព(Xenotype)ពីទីនេះ

Advertisements

22 Responses to ពុម្ពអក្សរខ្មែរ សំរាប់ កំព្យូទ័រដោយក្រុម ខែក

  1. nimol ថា:

    មិន​អាច​ប្រៀបធៀប រវាង Kheks និង Khmer Unicode បាន​ទេ​បង។ Kheks, Limon, ABC, … ជា Legacy fonts ដែល​គ្រាន់​តែ​យក​រូបរាង​អក្សរ​ខ្មែរ​ទៅ​ដាក់​លើ​តួ​អក្សរ​ឡាតាំង​ប៉ុណ្ណោះ ដូច្នេះ វា​ត្រូវ​តែ​ដើរ​ល្អ​ជាង​ខ្មែរ​យូនីកូដ​អ៊ីចឹង​ហើយ។ តែ​បច្ចុប្បន្ន​នេះ ខ្មែរ​យូនីកូដ​អាច​ support ជាមួយ​កម្មវិធី​ច្រើន។

    • ហនុមាន ថា:

      ជំរាប សួរ និមល

      អរគុណបានចូលលេង ។ ប្អូន មានប្រសាសន៍ នោះត្រូវហើយ យូនីកូដ អាចប្រើបានជាមួយ កម្មវិធីឯទៀត បាន តែ ប្អូនដឹងថា ខ្មែរយើងប៉ុន្មាននាក់ ដែល មានការប្រើប្រាស់ យូនីកូដដោយ មិនមានបញ្ហានោះ ? ប្អូន ក៏ដូចបងដែរត្រូវបានគេ សួរច្រើនពីរបៀប ប្រើ យូនីកូដ ។

      បុរាណ(legacy) មែន តែ មានគុណភាព បើប្រៀបជាមួយ យូនីកូដ សព្វថ្ងៃ ឃើងថា ក្រុមខែក ប្រាកដជា មិនសូវមានអ្នកប្រើច្រើនទេ ។ តែដោយសាសម័យនោះ យូនីកូដ មិនទាន់មានកំណើត អាចឹងហើយ បានក្រុម ខែក ជារៀមច្បង ខាង ការបង្កើតអក្សរខ្មែរ សំរាប់ កំព្យូទ័រ មិនថា វិនដូ ឬ ក៏ ម៉ាក រ៉េ ។

      បងប្រើម៉ាក់តាំងពី ឆ្នាំ ១៩៨៦ មកម្លេះ ឃើញថាការរីកចំរើនខាង អក្សរខ្មែរនោះ មានភាព ដុលដាលយ៉ាង ច្រើន។ សម័យអាលូវ ពិតជារីកចំរើន ចាប់តាំងពី យូនីកូដ បានចាប់កំណើត មក ។ ប្អូនដឹងស្រាប់ហើយ ចំពោះ កម្មវិធី សំរាប់ ម៉ាក ពិបាក ហើយក៏មិនសូវ សំបូរដែរ តែបើ វិនដូវ មិនខ្វះរ៉េ ។ អរគុណដែលបានចូលរួមបញ្ចេញមតិក្នុង អត្ថបទនេះ ។

  2. សួស្តីបង!​សុខសប្បាយអត់? ជិតដល់ថ្ងៃចូលឆ្នាំខ្មែរហើយ តើបងមានគំរោងទៅ​លេងឯណាអត់?

    • ហនុមាន ថា:

      ជំរាប សួរ វល័ក្ខ

      បងសុខសប្បាយជារ៉េ អរគុណ ។ ចុះប្អូន វិញ សុខទុក្ខយ៉ាងណាដែរ ? ទៅណា ? បងត្រូវធ្វើការ គ្មាន ហូលីដេ ចូលឆ្នាំអីរ៉េ ស្រុក ឆ្កួតនេះ ! អរគុណដែលបានចូលលេងនឹង បងថ្ងៃនេះ ។

  3. ឡាវី ថា:

    ពេញចិត្តទៅលើប្រភេទពុម្ពអក្សរនេះដែល តែ! ហេតុអ្វីបានជាការរៀបចំពុម្ពនីមួយៗ ត្រូវស្វែងយល់អំពិសញ្ញា របស់តួ ព្យញ្ជនៈខ្មែរ អោយអស់ផង មិនហាមឃាត់ និង សូមសសើ ព្រមទាំងលើកចិត្តឲ្យ​បន្តទៅទៀត សូមសំណូមពរបន្តិចចុះណា៎ ខ្ទង់សំណេរ របស់ ពុម្ពអក្សរទាំងអស់ ដែលខ្ញុំបានដាក់បញ្ចូលទៅក្នុងកុំព្យូទ័រ របស់ខ្ញុំ វាមានលក្ខណៈដែលធ្វើឲ្យខ្ញុំឆ្កួតក៏ព្រោះតែអស់លោកបង្កើត ប្រភេទពុម្ពអក្សរនីមួយៗ មានខ្ទង់សំណេរខុសៗគ្នាបែបនេះ ខ្ញុំមិនយល់? ឬ ក៏យល់ថាវាជាកម្មសិទ្ធ របស់អញ(បាក្យមិនសមរម្យបន្តិចចុះ)បើខុសពីអញ គឺប្រើមិនកើត យើងបង្កើតកឺចងឲ្យខ្មែរប្រើទូលំទូលាយមែនទេ? ឬក៏ប្រើតែឯងទេ? បើដូច្នោះវាមិនខុសអីពីផលិតបាន មានឯកសារនាំគ្នាទុកខ្លាចគេចេះជាងនោះទេ! សម្រាប់ពុម្ពខ្មែរយូនីកូតវិញ ពិតជាល្អ ប៉ុន្តែគួរតែប្រើ ខ្ទង់សំណេរណាមួយជាបទដ្ឋានទៅលោកអើយ កុំរបៀបនេះអីបើមិនដូច្នោះវារលាយទាំងអស់គ្នាហើយ ។ ស្រឡាញ់ខ្មែរ ស្រឡាញ់ឲ្យពិត កុំប្រឌិតចិត្ត ត្រឹមចងបង្ហាញតែសម្បកក្រៅ ។ ជាចុងក្រោយសូមជូនយោបល់បន្តិចចុះ ធ្វើពុម្ពអក្សរត្រូវអោយស្គាល់ អ្វីទៅ ព្យញ្ជនៈ? ស្រៈ? វណ្ណយុត្តិ? សញ្ញា? អរគុណ!

    • ហនុមាន ថា:

      ជំរាប សួរ ឡាវី នឹង សូមស្វាគមន៍ !

      ជាបឋម ខ្ញុំ សូមអរគុណ ដល់ឡាវី​ដែលបានអញ្ជើញចូលមកលេងដល់ឋានរបស់ខ្ញុំ ។ ឡាវី ពិតជាឆ្លាតមែន ចំពោះសំណួរ របស់ឡាវី គួរអោយចាប់អរម្មណ៍ ។ ខ្ញុំចង់ឆ្លើយជូននៅសំណូរ របស់ ឡាវី តែគួរអោយខ្មាស់ណាស់ខ្ញុំមិនមែនជាអ្នក បង្កើតពុម្ពអក្សរអីរ៉េ ខ្ញុំគ្រាន់តែយកមក បកស្រាយ នឹង ចែកជូនមិត្តរួមជាតិ មិនមែន លក់ ដូរ ចង់បានពី ញាតិមិត្ត រួមឈាមឡើយ ។

      ចំពោះ ជម្លោះ រវាងអ្នកមានបង្កើតពុម្ពអក្សរនោះ មានមែន ម្នាក់ៗ ជជែក ចង់បែកពពុះមាត់ ម្នាក់ថា អ្នកនេះ លួច ពុម្ព អញ(សុំអភ័យទោស)អ្នកនោះថា មិនមែនរ៉េជា របស់អញ អញជាអ្នកបង្កើត អញបានស្រាវជ្រាវ មុន មិនចេះចប់រ៉េ នេះជាអាការះ របស់ខ្មែរ មែនរ៉េ ? ។ បើម្នាក់ៗចេះ ស្រឡាញ់គ្នានោះ ឡាវី ថា ខ្មែរ យើងធ្លាក់ដូចសព្វថ្ងៃអីហ្នឹង ? ខ្មែរ ធ្វើបាបខ្មែរ ខ្មែរ ជិះជាន់ខ្មែរ ខ្មែរ សម្លាប់ខ្មែរ ឡាវីដឹង ហើយ មិនបាច់ខ្ញុំ និយាយក៏ឡាវីអាច ស្មានត្រូវដែរ ។

      ព្យញ្ជនះ ស្រះ វណ្ណយុត្តិ សញ្ញា មានទាំងអស់ គ្រាន់តែពួកគេដាក់ ខុសកន្លែងពីគ្នាតែ ប៉ុណ្ណឹង ។ ពួកក្រុម ខ្មែរអូអេស ខែក ស្សុណូថាយ(Xenotype) ដាក់ខុសៗពីគ្នា បើឡាវីប្រើច្រើន ដូចខ្ញុំនោះ ពិតជាឆ្កួតពិតមែនហើយ ។ ខ្ញុំមានការពិបាកច្រើន ចំពោះ ការប្រើយូនីកូដខ្មែរ ។ តែខ្ញុំ បានរក ឃើញយូនីកូដខ្មែរ មួយដែលស្រួលប្រើ សំរាប់ខ្ញុំ អ្វីដែលដើរ ឬ ក៏ ស្រួលប្រើ សំរាប់ខ្ញុំៗ ខ្ញុំប្រើ តែប្រាប់ឡាវី ថា យូនីកូដ មួយណា ឡាវី ឬ ក៏ អ្នករាល់គ្នាត្រូវប្រើ ខ្ញុំគ្មានសម្ថភាពរ៉េ ខ្ញុំគ្រាន់តែយកមកចែកចាយ ជូន មិត្តភ័ក្រ រួមឈាមតែប៉ុណ្ណោះ ។

      អរគុណសាជាថ្មី ដល់ការចូលរួមក្នុងការពិភាគ្សានេះ បើខ្ញុំអាចជយសម្រួលនៅក្តីពិបាកចំពោះការប្រើ យូនីកូដ ឬ ក៏អក្សរពុម្ពរបស់ខ្មែរណាមួយ សូមឡាវី កុំចង្អៀតចង្អល់អី សួរ ខ្ញុំចុះ ។ អរគុណ សូមសំណាងល្អ

      • ឡាវី ថា:

        ច្រើនណាស់បងអើយ! ព្រោះអីស្រឡាញ់អក្សរខ្មែរ ខ្លាចវាបាត់ត្បិត
        អី ខ្មែរឥឡូវមិនដឹងថាប្រើភាសាអ្វីពិតប្រាកដ? ព្រោះបានឃើញ ការផ្សព្វផ្សាយ របស់ ក្រសួងទេសចរណ៍ខ្មែរ សរសេរ ជាភាសា
        អង់គ្លេសថា Kingdom of Wonder បើអ្នកចេះទៅវាមានអី តែ
        បើមិនចេះវិញមិនដឹងទេ… បងដឹងទេបើមើលទូរទស្សន៍​ស្រុក
        ខ្មែរខ្មាសគេណាស់ហើយក៏មិនហ៊ានប្រកាសប្រាប់គេថាខ្ញុំនឹងខ្មែរទេ
        សំពះ ជា សុជីវធម៌ របស់ខ្មែរ តែ ពិធីករទាំងនោះមិនដឹងថាជា
        សាសន៍អីទេ?… កម្មវិធីគ្មានបង្ហាញលក្ខណៈខ្មែរបន្តិចសោះ។
        អរគុណបង សម្រាប់ការឆ្លើយតប

      • ហនុមាន ថា:

        ជំរាប សួរ ឡាវី

        មិនអីរ៉េ បងធ្វើតាមតែបងធ្វើទៅបាន ព្រោះតែស្រឡាញ់ខ្មែរ ដើម្បីខ្មែរបានជាបងដាក់ចែកចាយហ្នឹង ។ និយាយពីរឿង ស្រុកខ្មែរនោះ មិនបាច់រ៉េ បងក៏រកនិយាយមិនរួចដែរ ។ មិនដឹងជា ខ្មែរចំខ្មែរ អាមេរិកាំងក្លែងក្លាយ ខ្មោចយ៍អីេរ៉ តែនេះជាការយល់ឃើញរបស់គេ បើបងជានាយករដ្ឋមន្រ្តី វិញ បងមិនអោយពួកនឹង ចូល ទូរទស្សហ៍ ដាច់ខាត ! អរគុណ ប្អូន បើបងអាចជួយនៅ អ្វីមួយ ទាក់ទង កំព្យូទ័រ អក្សរ(ហ្វន់)សូម កុំរអាក់រអួន អី !

  4. Thanks Bong for sharing this. I like Khmer Unicode better. By the way, I am looking for two Khmer Unicode fonts, Khmer Kep and Khmer Mool, that can run on Mac. Does anyone have some fonts which are similar to these fonts?

    Thanks,

  5. ហនុមាន ថា:

    ជំរាប សួរ ច័ន្ទរឿន

    អរគុណបានចូលលេង ។ ខ្ញុំក៏ចូលចិត្តយូនីកូដដែរ ស្រួលប្រើជាង អក្សរពុម្ពចាស់ៗ ។ ចំពោះ អក្សរពុម្ព ដែលច័ន្ទរឿន បាន និយាយខាងលើនោះ លោក ដាញ់ ហុង (ខ្មែរ មូល) លោក ធំ រិទ្ធី (ខ្មែរ កែប) នឹង លោក កាណូ (XenoType)( ខ្មែរមូល តម្លៃ ២០ ដុល្លា ) អាច ប្រើបានជាមួយ ម៉ាក់(Mac) តែ ពិបាក អានបន្តិចព្រោះល្អបានតែប្រើជា ចំណងជើង ឬ ពាក្យខ្លី ៗ​តែបើប្រើជាអត្ថបទនោះ ពិបាកអាន ។ បើមិនជឿ អាចសាកមើល៍បាន ។ អរគុណបានចូល លេង ។

  6. phuylai ថា:

    ឈាងចូលមកសួរសុខទុក្ខតិច ម៉េចហើយតាហនុមាន?? សុខសប្បាយរ៉េ?? ខ្ញុំដូចជាខានឃើញតាហនុមានទៅលក់អេតចាយអោយខ្ញុំយូរហើយ!!

    • ហនុមាន ថា:

      ជំរាប សួរ ចៅ ចាប់ហួយ
      អរគុណហើយចៅអើយ បានឆ្លៀត មកលេងតា តាមិនដឹងបានអីចែករ៉េ មើលរកសំបកដប កែវស្រាចាស់ៗ ត្រូវការ យកចុះ ។ ទៅលក់អេតចាយឯណា បើរើសមិនទាន់ក្មេងៗផងហ្នឹង ? ឯងរើសបានដបមួយវា រើសបានដប់ទៅហើយ ចៅអើយ ! តាសុខនឹងទុក្ខជាធម្មតារ៉េ ចុះចៅវិញសុខទុក្ខយ៉ាងណាដែរ ? អរគុណហើយចៅ បានឆ្លៀតចូលលេង អាសារចូលអើតតាផង ក្រែងលោតាធ្លាក់ពីលើគ្រែ ខានបាននិយាយលេងទៀតណា ចៅ ! 😀

  7. Piseth ថា:

    បងហនុមាននិយាយក៏ត្រូវម្យ៉ាងដែរ។ សព្វថ្ងៃនេះខ្ញុំគាំទ្រ យូនីកូដខ្មែរណាស់ តែពេលខ្លះក៏ដូចជាធុញទ្រាន់ដែរព្រោះមាន ហ្វុនអក្សរតិចពេកសម្រាប់ប្រើក្នុងការងារឌីស្សាញ តែខ្ញុំនឹងនៅតែបន្តគាំទ្រ​យូនីកូដខ្មែរព្រោះតែចង់លើកកម្ពស់ភាសាខ្មែរ ជាពិសេសនៅលើប្រព័ន្ធអ៊ិនធ័រណិត

    • ហនុមាន ថា:

      ជំរាប សួរ ពិសិដ្ឋ

      អរគុណបានឆ្លៀតចូលលេង ។ ចំពោះខ្ញុំ យូនីកូដ បានតែសសេរអត្ថបទ សៀវភៅ នឹង សំរាប់លើប្រព័ន្ធ អិនធើនិត រ៉េ តែចំពោះ ឌិសាញ ឬ ក៏សំអិតសំអាង រូបភាពផ្សេងៗ ខ្ញុំមិនសូវប្រើរ៉េ ។ រឿងគាំទ្រនោះ ទ្រាំទ្រណាស់ទៅហើយ អាចឹង បានជាខ្ញុំខំចែកចាយជូនអ្នករាល់គ្នានោះ ព្រោះចង់ឃើញបងប្អូន ចេះប្រើប្រាស់នៅយូនីកូដ បើមិនចែកចាយ អ្នកខ្លះ ដែលមិនដឹងឬក៏ មិនអាចមានឧកាស ចូលរួមធ្វើម្តេចគ្នាអាចរៀន នឹងដឹងបាន? ។

      ពិសិដ្ឋ មានប្រសាសន៍ ត្រូវហើយ​ យូនីកូដដែលបានបង្កើតដោយ ក្រុម Xenotype នោះ មិនអាចប្រើជាមួយ Photoshop ឬ Illustrator បានដូច ពួក ខ្មែរអូអេស ឬ របស់លោក ដាញ់ ហុង រ៉េ ណាមួយ Xenotype អត់សូវមាន ក្បាច់(Font type,Character,Style) ដែលគួរអោយចាប់អារម្មណ៍ នេះជាការសង្កេតរបស់ខ្ញុំ ។ អរគុណដែលបានចូលរួមក្នុង ការពិភាក្សានេះ ។ អរគុណ

  8. ផារីដា ថា:

    តើអ្នកទាំងអស់គ្នាអាចប្រាប់ពី កនែងសំរាប់ទាញយកkhmer unicode font​​​ មកប្រើប្រាស់បន្ថែមទៀតបានទេ

  9. ហនុមាន ថា:

    ជំរាប សួរ ផារីដា
    អរគុណដែលបានចូលលេងសាជាថ្មី ប្អូនអាចអញ្ជើញទៅទំព័រ

    និមល ( យូនីកូដ អាចប្រើជាមួយ Photoshop ឬ Illustrator បាន )

    សម្បត្តិ ( យូនីកូដ អាចប្រើជាមួយ Photoshop ឬ Illustrator បាន )

    អ្សរខ្មែរចំរុះ ( អាចទាញ យក បានខ្លះ ហើយខ្លះត្រូវការជាវ )

    ខ្មែរអូអេស ( យូនីកូដ អាចប្រើជាមួយ Photoshop ឬ Illustrator បាន )

    ទំព័ររបស់ពិសិដ្ឋ មាន ហ្វន់ ដែលអាចប្រើជាមួយ Photoshop CS 3 បាន

    ខ្ញុំមានយូនីកូដខ្មែរ ដែលមិនអាចប្រើជាមួយ Photoshop ឬ Illustrator បាន ដែលបង្កើតដោយ ក្រុម Xenotype

    ខាងលើប្អូនអាចទាញយកដោយមិនបាច់អស់ប្រាក់ លើកលែងតែ ខាងក្រោមមួយដែលប្អូនត្រូវទិញ ហើយមិនអាចប្រើជាមួយ Photoshop ឬ Illustrator បានល្អ ។ បើប្អូនចង់បាន អាចទាក់ទង មិត្តយើងក្នុងភូមិនេះ បាន ។ បើខ្ញុំអាចជួយបាន សូមកុំអៀនខ្មាស់អី !

    • Piseth ថា:

      អេ បងហនុមាន! តើបងភ្លេចហើយមែនទេ នៅភ្នំខ្ញុំមានហ្វុន យូនីកូដខ្មែរមួយដែរ​ ដែលខ្ញុំទើបបង្កើតនោះអី។ ជួយផ្សាយពាណិជ្ជកម្មផងទៅ (សើចបែបកំប្លែង)។​ អាចយកទៅប្រើបានជាមួយស៊េរី CS 3 ឡើងទៅ។

  10. Piseth ថា:

    អូ សុំទោសបង មើលអត់ឃើញ (សើចបែបអៀន)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: