អូនបំភ្លេចបងចុះ

វិនាទី នាទី ម៉ោង ថ្ងៃ ខែ ឆ្នាំ  ផ្លាស់ប្តូរទៅយ៉ាងរហ័សបំផុត អតិតកាល បច្ចុបន្ន ហាក់បីដូចជាពពក រសាត់ទៅឆ្ងាយ បន្តិចម្តងៗ ដោយគ្មានទីដៅ ។ អ្វីៗដែលជីវិត្តមនុស្សមានការពិសោធន៍ ទុកជាមេរៀនមួយសំរាប់ ការរស់នៅប្រចាំថ្ងៃ ។ សេចក្តី ព្យាយាម សេចក្តីតស៊ូ នឹងការអត់ធ្មត់ជា សក្ខីភាព នឹង សេចក្តីស្មោះត្រង់ របស់ មនុស្សម្នាក់ៗ ។

អនុស្សាវរិយ៍ របស់មនុស្សម្នាក់ ជាស្នាមរបួសមនុស្សម្នាក់ទៀត ជួនកាលសេចក្តីឃ្លាត ជាការល្អសំរាប់ សេរីភាព របស់មនុស្សម្នាក់ទៀត ។ តែទោះបីជាយ៉ាងណា សេចក្តីប្រថ្នា សេចក្តីសង្ឃឹម របស់មនុស្សយើងម្នាក់ៗ អាចក្លាយជាឧសថកម្មសំរាប់ព្យាបាល ជម្ងឺ បេះដូងបានដែរ ។

ថ្ងៃនេះ ខ្ញុំគ្មានអ្វីយកមកចែកជូនអ្នករាល់គ្នារ៉េ  មានតែកូនរូបភាព មួយនេះ ដែល ខ្ញុំបានធ្វើលំហែ ក្រោយពី សំរាកពីការអារខ្លះ ៗ សូម កំសាន្តជាមួយ ។ ហើយពិចារណាដោយខ្លួនឯងចុះ

Advertisements

15 Responses to អូនបំភ្លេចបងចុះ

  1. មិនសំខាន់ ថា:

    ហើយសើចសប្បាយជាមួយឬក៏ចំអកអោយគ្នាហ្នឹង ? ដូចជាអត់មានអីគួអោយសើចផងហ្នឹង? យ៉ាប់តាហ្មង ! 😀

  2. ហនុមាន ថា:

    ជំរាប សួរ មិនសំខាន់ នឹង សូមស្វាគមន៍
    អរគុណបានឆ្លៀតឈាងចូលលេង ។ ក្រោយៗអាសារ ចូលលេង ផង ។ អរគុណទុកជាមុន

  3. kooms ថា:

    ស្តេច​ស្វា​ហេតុ​អី​ចេះ​ឈឺ​ចាប់ដែរ?

  4. ហនុមាន ថា:

    ជំរាប សួរ kooms

    ឈឺចាប់? អត់រ៉េ គ្រាន់តែជាការដាស់តឿនដល់ខ្លួនឯងតើ ។ អរគុណបានចូលលេង

  5. achharia ថា:

    មានរឿងអញ្ចឹងផង ? អញ្ចឹងបានទ្រាំនៅកម្លោះបានយូរ ។
    ខ្ញុំអានបណ្តើរ ហៀរទឹកសាំងប៉ោរ៉ាក់(សំបោរ)តាមដែរ ។
    សូមហនុមាន កាត់ចិត្តកាត់ថ្លើមឧិ្យបានដាច់ភឹង!ៗ! ម៉ាត់!ៗ!
    ទៅ កុំនៅអាឡោះអាល័យក្រៀមក្រំយូរពេក ។

  6. ហនុមាន ថា:

    ដាច់ភឹង ចង់ទល់ផ្អកហើយហ្នឹង ! អរគុណដែលបានអញ្ជើញចូលលេង ឆាយ៉ា ត្រូវហើយអារឿងនេះ ដំបៅស្អុយជាងដំបៅគោទៅទៀត មិនងាយជារ៉េ ។ តែទោះជាយ៉ាងណាក៏ដោយ ក៏អាច សម្រួលបានខ្លះៗ អរគុណច្រើន បាទ !

  7. កុលាប ថា:

    ជំរាបសួរ បងហនុមាន !.

    សុខសប្បាយជាទេ ? អរគុណបានចូលលេងផ្ទះខ្ញុំ ។
    សូមទោសផង មួយរយះនេះរវល់ពេក​ ការងារច្រើន មិនបានតប
    បងវិញ អោយទាន់ពេលវេលា ។

    ថ្ងៃនេះបានចូលលេង ក៍ប្រទះកំណាព្យគួរចាប់អារម្មណ៍ !..

    កុំដល់ថ្នាក់ប្រគល់ខ្លួនអោយ” លោកីយ៍ប្រល័យបងហនុមាន ” អីណា៎..
    សូមអង្វរចុះ !!.. នែកបងប្រុស ខ្មាសធម្មជាតិផង !!..ហេសហេ..និយាយ
    លេងទេណា៎ តិចទៅជាងរង៉ក់ រឹតតែពិបាកលួងហ្មង ….ធំហើយតើ ហាហា

    លាសិនហើយ សុខប្បាយណាបងហនុមាន

    កុលាប
    @@@@@@@@@@@@@@@@@@@@@@@@@@

  8. ហនុមាន ថា:

    ជំរាប សួរ កុលាប
    ថ្ងៃនេះហេងអស្ចារ្យបានកុលាបចូលលេង ! ហេស បាត់មុខបាត់យូរ ស្មានតែទៅរៀបការជាមួយជនបរទេស បាត់ទៅហើយ ? 😀 និយាយលេងរ៉េ បាទ អត់អីរ៉េ ខ្ញុំដឹងថាកុលាប រវល់តើ ។ មិនបាច់លួងអីរ៉េ ខ្ញុំអត់ចេះងរងក់អីរ៉េ តែខឹងៗ តាហ្មង ! 😀 អរគុណបានចូលលេង ត្រូវហើយ អាសារ ចូលអើតផង ក្រែងថ្ងៃណា ខ្ញុំ តុកសិក កៅអីសិក ចងករជើងសម្លាប់ខ្លួន ខានបាន និយាយលេងជាមួយ ទៀត ! 😀

  9. កុលាប ថា:

    ទៅយកប្តីបារាំងមែនតើ !.. ហេសហេ.. 😀 . ជាចំរៀងមួយបទទេណា៎ ..

    និយាយអញ្ចឹង ខ្ញុំ ចង់ពឹងបងហនុមាន ជួយរកតំណរភ្ជាប់ ដែលមានរូបភាព
    សំរាប់សរសេរកំណាព្យចូល ដូចនេះ ៖http://km-womenvision.ning.com/forum/topics/3304008:Topic:15455?id=3304008%3ATopic%3A15455&page=10#comments ( ស្រណោះ )
    និងសូមពឹងបង ជួយធ្វើកំណាព្យ ” ផ្កាដុះលើថ្ម ” មានស្រាប់តាមតំណរភ្ជាប់
    មួយនេះ បានទេបងប្រុស ?!. បើរវល់ក៍មិនអ្វីដែរ .. អរគុណជាមុនសិន ក្រែងចិត្តល្អជួយសំរួលបាន … 😀 ។

    កុលាប
    @@@@@@@@@@@@@@@@@@@

  10. ហនុមាន ថា:

    ជំរាប សួរ កុលាប
    អរគុណបានចូលលេង ។ ធ្វើមេចបានប្តីស្វីស កុំភ្លេច បង្រៀនប្តីអោយចេះញាំប្រហុក ផងណា ? 😀 សូមចូលទៅមើល ឬ ដោនឡូត យក នៅទីនេះ ។​គួរពុំគួរ សូមអភ័យទោស ព្រោះខ្ញុំមិនបាន រក រូបបានល្អ ខ្ញុំគ្រាន់តែប្រើ រូបក្រមសៀវភៅ ផ្កាដុះលើថ្ម ដាក់ជូន ។ យ៉ាងមេចៗ កុំខឹងឬ ចំប៉ាអីណា ប្រយ័ត្នឆាប់ចាស់ !
    អរគុណ ម្តងទៀត ។

    • កុលាប ថា:

      ជំរាបសួរ បងហនុមាន

      អរគុណចំពោះការរចនាកំណាព្យ ស្អាតណាស់ ខ្ញុំក៍បានយកទៅ
      បន្ថែមដូចបង្ហាញជូនបងនេះផងដែរ ៖ http://km-womenvision.ning.com/forum/topics/3304008:Topic:15455 តែទំរង់ដើមជារបស់មិត្តភក្តិនៅខ្មែរ
      គ្រាន់តែខ្ញុំ ប្តូរដាក់អក្សរផ្អៀង និងបន្ថែមពណ៌ដើម្បីកុំអោយដូចទាំង
      ស្រុងពេកតែប៉ុណ្ណោះ !!.

      ថ្ងៃក្រោយពឹងទៀតហើយ..ហេសហេ…បានអត់ ?.. ត្រៀមកំលាំងទុកផងណា៎ ..

      កុលាប
      @@@@@@@@@@@@@@@@@@@@@@@@@@@@

      • ហនុមាន ថា:

        ជំរាប សួរ កុលាប

        អរគុណបានចូលលេង ។ មិនអីរ៉េពឹងបានតើ តែត្រូវគោះទ្វាមុន ក្រែងខ្ញុំកំពុងអីៗដាច់កិច្ចការខ្ញុំ 😀 និយាយលេងរ៉េ បើធ្វើជូនបានធ្វើហើយ មិនចេះកំណាញ់រ៉េ ហនុមាន ខ្ញុំនោះ ។ អរគុណបានចូលទៅលេងម៉ាផ្លេតដែរតើ ! អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: