សុវណ្ណដូងខ្ចី(ចាបីុរឿង)

ជំរាប សួរ ប្រិយមិត្ត

ចាបីុជាភ្លេងខ្មែរមួយប្រភេទ ដែល ប្រកបដោយ ស្នូក  ដង បង្រានសំរាប់រឹត ឬ ក៏ បន្ធូខ្សែ ហើយ ប្រើតែ ខ្សែតែ ពីរ ។ សម័យឥឡូវ ចាបីុ សុទ្ធសឹង បាត់ស្រម៉ោលពី វិចិត្រសិល្បះខ្មែរ ទៅហើយ ។

ថ្ងៃនេះ មិនដឹងបានអីចែក បងប្អូន មានតែចាបីុរឿង សុវណ្ណដូងខ្ចី ដែល ជាស្នាដៃ របស់ លោកតា ម៉ម សុន ។ បើបងប្អូន ចូលចិត្ត ចាបីុ ដូចខ្ញុំ ប្រហែលជា ត្រូវម៉ាច់តាហ្មង ។

អាចចម្លងយកមកពីទីនេះ  ភាគ ១ ហើយ ទី នេះ ភាគ ២ សូមអភ័យទោស បើ ហ្វាល់ធំពេក ។ ចម្លងហើយ ដាក់ទៅក្នុង iTune ប្រើការ បានជាស្រេច ។ ចំពោះ បងប្អូន ប្រើ Mac ត្រូវមាន កម្មវិធី Stuffit Expander ដើម្បី ដកចេញ(Expand) ឯ បងប្អូន ប្រើ វិនដូវ អាចប្រើ កម្មវិធីណា ដែល អាចដកចេញ( expand or RAR Expander) បើមានបញ្ហា សូមប្រាប់ខ្ញុំ ផង ។ សូមសំណាងល្អ នឹង ស្តាប់កំសាន្ត !

Advertisements

26 Responses to សុវណ្ណដូងខ្ចី(ចាបីុរឿង)

  1. ហនុមាន ថា:

    ជំរាប សួរ Wig
    បាទ​មិនអីរ៉េ ។ អរគុណបានចូលលេង ។ ហើយដោនឡូត អត់មានបញ្ហាអីរ៉េ ?

  2. achharia ថា:

    ដាក់ជា MP3 អោយចាក់ស្ដាប់ភ្លាមៗត្រង់ៗ( ឌីរ៉ិច) ក្នុង MP3 Player
    របស់ វើដប្រេសនេះ បានទេ ? ទៅដល់កន្លែងដោនឡូដឃើញមាន sitx
    នៅខាងចុងហ្នឹង តើចាក់ស្ដាប់បាននៅក្នុងម៉ាស៊ិនភ្លេងណាខ្លះបាន ?
    ខ្ញុំចូលចិត្តស្ដាប់ចាប៉ីដវែងនេះដែរ ។ អរគុណ !

    • ហនុមាន ថា:

      អោយតែម៉ាសីុនណាចាក់បានMp3 ចាក់បានទាំងហ្មត់ហ្នឹង ! ដាក់ sitx មកពីខ្ញុំ Compressed វា​ព្រោះហ្វាលវាធំពេក ណាមួយខ្ញុំដាក់អត់បានរ៉េ​នៅលើ វើតប្រេស ព្រោះខ្ញុំ ប្រើអា Free(Basic) version បើខ្ញុំដាកបាន ខ្ញុំដាក់បាត់ហើយ មិនបាច់ដាក់អោយដោនឡូត រ៉េ ។ សូមអភ័យទោស ! អឬគុណបានចូលលេង !

  3. ច័ន្ទរឿន ថា:

    អរគុណបង! ស្តាប់យូរទៅ​កាន់តែចូលចិត្តឡើង។ ខ្ញុំក៏មានចាប៉ីស្តីពីច្បាប់ក្រម ង៉ុយ​ដែល​ច្រៀង​ដោយ​លោកតា​ ប្រាជ្ញ ឈួន។ បងអាច​ដោនឡូត​នៅ​ http://www.cambosastra.org/?p=183 ខ្ុំនឹងដាក់វគ្គទី២​នៅ​ពេល​ក្រោយ។ និយាយអញ្ចឹង​មាន​បងប្អូនណាដឹងពីរបៀបដាក់ ​mp3 file ដែល​អាចស្តាប់បាន​នៅ​លើ​ wordpress ទេ?

  4. ហនុមាន ថា:

    ជំរាប សួរ ច័ន្ទរឿន

    អរគុណដល់តំណរដែលប្អូនបានផ្ជាប់ ។ ខ្ញុំចូលចិត្ត ចាបីុដងវែង ព្រោះថាវាជា សិល្បះមួយដែលគ្មានអ្នកណាក្នុងលោកអាច ធ្វើបានដូចជា ជនជាតិខ្មែររ៉េ ។ ណាមួយដើម្បីរក្សានៅវិចិត្រសិល្បះរបស់ខ្មែរផង ។​អរគុណដែលបានឆ្លៀតចូលលេង !

    កាលពីមុនខ្ញុំសាកដាក់ដែរនៅចំរៀងខ្លះៗ​តែគេថាខ្ញុំមិនអាចដាក់បានរ៉េ ព្រោះខ្ញុំប្រើអាFree Version របស់ WordPress អាចឹង ខ្ញុំក៏ឈប់ទៅ ។ ណាមួយខ្ញុំមិនសូវចេះផង ខាង ដាក់របស់របរទាំងហ្នឹង !

  5. អ្នកស្រុកឈូក ថា:

    ជាស្នាដៃ របស់ លោកតា ម៉ម សុន? ជាសំនៀងរបស់លោក នេត ប៉េ ទេដឹង?

    • ហនុមាន ថា:

      ជំរាប សួរ អ្នកស្រុកឈូក
      នេត ប៉េ ជា សិស្ស របស់លោកតា ពូថៅ ដៃ ម៉ម សុន ដេញចាបីុ តាំងពី នេត ប៉េ នៅក្មេងៗ មេស ។​ នេត ប៉េ ប្រាជ្ញ ឈួន សាកល្បង យកចាបីុ ដូងខ្ចី យកទៅដេញ តែគ្មាន អ្នកណា ដេញ ដូចធាតុដើមរ៉េ ? គឺ លោកតា ម៉ម សុន ! អរគុណ​បានចូលលេង នឹង សូមស្វាគមន៍ !

      • អ្នកស្រុកឈូក ថា:

        សំនៀងរបស់លោកតា ពូថៅ ដៃ ម៉ម សុន និង លោក នេត ប៉េ ស្រដៀងគ្នាទើបញ៉ូមយល់ច្រលំ។ តើមានចំរៀងចាប៉ីរបស់គាត់ទៀតទេ? ញ៉ូមចូលចិត្តស្តាប់ណាស់។

      • ហនុមាន ថា:

        ខ្ញុំអត់មានផង មានតែមួយហ្នឹង ថតពី កាសែត យូរណាស់ហើយ ! អរគុណ

  6. ចាប៉ីFan ថា:

    តើអ្នកណាមានចំរៀងចាប៉ីរបស់លោក នេត ប៉េ ទៀតទេ?

  7. សំបូរ ថា:

    ខ្ញុំដោនឡូតអត់បានទេ! ធ្វើម៉េចទៅ ? ខ្ញុំចង់បានយកមកស្ដាប់ស្ទើស្លាប់ទៅហើយ!

  8. ហនុមាន ថា:

    ជំរាប សួរ សំបូរ នឹង សូមស្វាគមន៍

    យ៉ាងមេចចុះ តើអាចប្រាប់ខ្ញុំបានរ៉េ ថានៅពេល ដោនឡូត វាមានចេញ អីប្រាប់ថាដោនឡូតអត់បានដែរ ? ព្រោះខ្ញុំចង់ កែវា ដើម្បី អាចអោយអ្នករាល់គ្នា ដោនឡូតបាន ។ អរគុណបានឆ្លៀត ចូលលេង

  9. សំបូរ ថា:

    ជំរាបសួរ ម្ចាស់ផ្ទះ!
    អរគុណចំពោះប្រតិកម្មរហ័ស, ដំបូងខ្ញុំដោនឡូតវាតាមធម្មតា តែបានតែ ២-៣% ក៏ដាច់ខ្យល់! (ប្រហែលមកពី File ហ្នឹងធំពេក ឬ ល្បឿនអ៊ីនធើណេតនៅកន្លែងខ្ញុំយឺត?) បន្ទាប់មកទៀត ខ្ញុំក៏ព្យាយាមដោនឡូតវាតាម IDM តែលទ្ធផលគឺដូចគ្នា! ខ្ញុំសាកល្បងធ្វើដដែលៗចំនួន បី ទៅ បួនដង នៅតែមិនបានការដដែល តែអស្ចារ្យណាស់ ខ្ញុំដោនឡូតវាបាននៅលើកទី ៥ នៃការព្យាយាមរបស់ខ្ញុំ ។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមអរគុណបងដែលបានជួយជ្រោមជ្រែងរក្សាកេរដំណែលដូនតាខ្មែរយើង ជូនពរឲ្យបងមានសុខភាពល្អ និង ជោគជ័យគ្រប់ភារកិច្ច ៕

    • ហនុមាន ថា:

      ជំរាប សួរ សំបូរ
      អរគុណបានចូលលេង ។​ជាដំបូងខ្ញុំមានក្តីបារម្ភ នឹង ទូចចិត្តព្រោះ មិនដឹងធ្វើមេចអាចអោយ សំបូរ ទាញយកបាន តែក្រោយ មកពេលដែលឃើញ សំបូរ សសេរេថាទាញ បាន ខ្ញុំអរលោតធ្លាក់ពីតុ ព្រោះជួយអរជាមួយដែរ ។ មិនខុសរ៉េ សំបូរ ” សេចក្តីព្យាយាម គង់បានសម្រេច ” ដូចពាក្យខ្មែរយើងបានចែង ទោះជា សំបូរ ត្រូវទាញយក ដល់ ១០០ដង ក៏ដោយ គង់បានសម្រេចរ៉េ ! បាទ អារឿងដាច់ខ្យល់ មុនអាយុហ្នឹង មកពី អិនធើនិត វា ដើរយឺតពេក បាទ !

      សូមអរគុណច្រើន ដែលខិតខំ ព្យាយាម ហើយក៏សង្ឃឹមយកចែកចាយជូនមិត្តភ័ក្តស្តាប់ដែរ កុំស្តាប់ម្នាក់ឯង អត់ពីរោះរ៉េ ! 😀

  10. borino ថា:

    សួស្ដីបង បងប្រាប់ពីវិធីដោនឡូតបន្តិចបានទេ? គេចុចអីខ្លះ ខ្ញុំអត់ចេះរ៉េ
    ខ្ញុំអង្គុយចុច១ថ្ងៃវាល់ល្ងាច រយៈពេលបីថ្ងៃហើយ

    កូនខ្មែរ ស្លាប់ទៅជាខ្មោច ក៏ខ្មោចខ្មែរដែរ

  11. borino ថា:

    បង ខ្ញុំដោនឡូតបានហើយ ខ្ញុំប្រើវិនដូវ អត់ដឹងកម្មវិធីណា ដែលអាច ដកចេញ( expand or RAR Expander) ទេ! បងប្រាប់ខ្ញុំផង ខ្ញុំចង់បំលែង ជាMP3​ដាក់ក្នុងទូរស័ព្ទលោកតារបស់ខ្ញុំ រួចហើយតាខ្ញុំចង់អោយចម្លង១០០ឌីសចែកចាយជាធម្មទាន និងទុកផ្ញើអោយយមរាជទឿតផង (គាត់ថាអីចឹង)
    សូមបងកុំធុញនឹងខ្ញុំអី ព្រោះខ្ញុំអត់បានរឿនកុំព្យូទ៏រស្រើនទេខ្ញុំចេះតែ រាវៗ ទៅ រួមទាំងមិត្តទាំងអស់កុំសើចខ្ញុំអីណាចាំពេលខ្ញុំបានជួបយមរាជ ខ្ញុំជួយបង្រឿនពួកគាត់អោយចេះប្រើកុំព្យូទ័រដែ ៕

    • ហនុមាន ថា:

      ហាស់ ហាស់ យមរាជ្យ ចេះប្រើហើយ ! សុំទោស ខ្ញុំអត់ចេះប្រើវិនដូវទេ អាចសួរបងប្អូនយើងដែលអ្នកធ្លាប់ប្រើបានទេ ? ប្រាប់ខ្ញុំបើនៅតែមិនបានខ្ញុំនឹងរកវិធីដោះស្រាយជូនបាន ។ សំុប្រាប់ផងណា បើមិនទាន់បាន !

  12. borino ថា:

    ខ្ញុំធ្វើអត់បានរ៉េបង ចង់ស្ដាប់ចង់ងាប់ហ្រើយ!
    តើបងអាចធ្វើជា File MP3 រួចផ្ញើរមក rrrritc@ymail.com បានទេ?
    ឬប្រិយមិត្តណាអាចធ្វើបានជួយផ្ញើរអោយខ្ញុំផង សូមអរគុណ!

  13. Vannda ថា:

    ទាញយកអត់បានផង ធើមេចទៅចង់ស្ដាប់ដល់ក្រឡើតហើយនេះ ទាញទៅចេញតំណពាសតាវាល សូមជួយប្រាប់ផងម្ចាស់ផ្ទះ

  14. |3lackH0le ថា:

    hey, all. i suffered from the first download as well.
    Now i upload it here:

    https://www.dropbox.com/s/p39ewzhfvo1jbee/Chapey-NetP.zip

    enjoy

  15. Vannda ថា:

    ពីរោះណាស់តែអត់ចប់ទេម្ចាស់ផ្ទះ ខ្មុំធ្លាប់បានស្ដាប់ម្ដងកាលពិក្មេង មានចប់ចុងចប់ដើម តែមិនដឹងទៅរកណាទៀតទេបានចប់ទុកស្ដាប់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: