សិទ្ទិនារី Wallpaper

ជំរាប សួរ ប្រិយមិត្ត
ខ្ញុំមានសេចក្តី រីករាយ ដោយ មាន សំណូមពរខ្លះៗ ពី មិត្ត រួមភូមិ ចង់អោយមាន សិទ្ទិនារី ជា Wallpaper  ។ ក្រោយពី ការស្រាវជ្រាវ រកបានរូបភាពខ្លះ ខ្ញុំក៏បានចងក្រងជូន ។ គួរពុំគួរ សូំអភ័យទោសផង ។ ព្រោះ បើ គ្មាន នារី ឬ ក៏ ស្រ្តី រូបខ្ញុំព្រមទាំងអ្នកទាំងអស់គ្នា ប្រហែលជាមិនបាន រស់រានមានជីវិត្ត មកទាល់សព្វថ្ងៃនេះទេ ។

អរគុណ ចំពោះ មាតា ទូទាំងពីភពលោក ដែលបាន ជួយបីបាច់ ថែរក្សារ កូនទាំងអស់គ្នា បើគ្មានអ្នក យើងទាំងអស់គ្នា មិនដឹងក្លាយជាអ្វីរ៉េ ។ អរគុណ

ស្រ្តីសព្វថ្ងៃមានតួនាទី ស្មើនឹង បុរសដែរ បុរសអាចធ្វើកិច្ចការអ្វី ស្រ្តីក៏អាចធ្វើបានដែរ ។ បើយើង សង្កេតនៅភាពរីកចំរើននោះ ឃើញថាមានភាព លូតលាស់ ខុសគ្នា ពី សម័យ បុរាណ របស់ខ្មែរ យើង ។ ក្នុង នាទី បុណ្យ សិទ្ធិនារីនេះ យើង សូមថ្លែងអំណរគុណ ដល់នារី ពៀសពេញ ពិភពលោក  សូមអោយមានភាព រីកចំរើន​ជា បន្តទៅអនាគតដ៏ភ្លឺស្វាង !

អាចទាញយករូបខាងលើនៅទីនេះ

អាចចំឡងយកនៅទីនេះ

អាចយកនៅទីនេះ

អាចចំឡងយករូបខាងលើនៅទីនេះ

អាចចម្លងយករូបខាងលើនៅទីនេះ

អាចយកនៅទីនេះ

Advertisements

9 Responses to សិទ្ទិនារី Wallpaper

  1. រូបភាព​ក្រោម​គេ​នោះ លើក​កម្ពស់​ស្ត្រី ឬ​ស្រី​ពេស្យា?
    ធ្វើ​បាន​ស្អាត​ហើយ មិន​បន្ទោស​ទេ តែ​រូប​ខាង​ក្រោម​គេ​ហ្នឹង​ដូច​មិន​ទំនង​ទេ

    • ហនុមាន ថា:

      ជំរាប សួរ នឹងសូមស្វាគមន៍ បឿន !
      សូមអរគុណ ដែលបានឆ្លៀតឧកាសចូលលេងផ្ទះ របស់ខ្ញុំ ថ្ងៃនេះ បានបឿនមកលេងជាភ្ញៀវកិត្តិយស របស់ខ្ញុំហើយ ព្រោះ ជាង មួយឆ្នាំ ចាប់តាំងពីខ្ញុំបានមកនៅភូមិនេះមិនដែលបានឃើញបឿន ឆ្លៀតឧកាស ចូលមកលេងរ៉េ ។ អរគុណ

      ជាបឋម ខ្ញុំ សូមអរគុណដល់ការរិះគន់ របស់បឿន មកលើរចនា រូបក្រោមគេ ។ ក្នុងនាមខ្ញុំជាខ្មែរ មិនដែលចង់បន្ទាបនៅ ចរិក ស្រ្ីខ្មែរ រ៉េ ។ ខ្ញុំមិនយល់នៅសំណួរ របស់ បឿនរ៉េ ហេតុយ៉ាងមេចក៏បឿន ថាជាស្រ្តី ពេស្យាទៅវិញ ? ក្នុងរូបនោះ មិនបង្ហាញ នៅអ្វីៗ ដែលគួរចាត់ទុកថាជារូបអសភាស(មិនទំនង) ផង ។

      ខ្ញុំមិនបន្ទោសបឿនរ៉េ តែ ខ្ញុំជឿជាក់ថា បឿន ក៏ មិនមែនជាមនុស្សខ្វះការពិចារណាដែរ ហើយក៏មានការ សិក្សា ជ្រៅជ្រះ ជាងខ្ញុំដែរ ។ មនុស្សម្នាក់ៗ កើតមកគ្មានអ្នកណាម្នាក់ដែលកើតភ្លាម ស្លៀកខោ អាវ ភ្លាម រ៉េ ។ ក្នុងរូបខាងក្រោម ខ្ញុំុំចង់បញ្ជាក់ថា កើតមកជាមាតា ស្រ្តី ត្រូវការ បំប៉ន ដល់ទារក ដែលនៅក្មេងខ្ចី មិនទាន់មានវ័យ ដឹងគ្រប់គ្រាន់ នៅត្រូវការទឹកដោះម្តាយ នៅត្រូវសេចក្តី ថ្នាក់ថ្នម នឹងក្តី ស្រឡាញ់ពី ម្តាយ តែរឿងអ្វីៗ ដែលទាក់ទង នឹង កាមកម្ម (sexual content) នោះខ្ញុំគ្មាន ចេតនា នឹងចង់បង្ហាញនៅលើរូបនោះរ៉េ ។

      ខ្ញុំជឿជាក់ថា មានផលិតកម្ម ខ្មែរមួយ ចំនួន នឹង មិត្តយើងខ្លះ ដែលមានដាក់ នឹង បន្ទាប នៅ តម្លែស្រ្តីខ្មែរ ជាងខ្ញុំទៅទៀត តែនោះជា ការយល់ឃើញរបស់គេម្នាក់ៗ ។ ខ្ញុំជឿថា ឆ្នាំ ២០១០ ទៅហើយ ខ្មែរគួរតែ អបរំ កូនចៅ អោយ យល់ខ្លះអំពីស្រ្តីខ្មែរ សង្គមខ្មែរ ដើម្បីអោយ ប្រទេសយើង ប្រជាជនយើង មានការ រិះគន់ នឹងដឹងយល់វែងឆ្ងាយ អំពី អ្វី ដែល អាចបង្រៀនដល់ យុវវ័យ ជំនាន់ក្រោយ ។

      សូមបឿន កុំយល់ ច្រឡំ អោយសោះ ខ្ញុំក៏ជាខ្មែរម្នាក់ដែរ មិនដែល ចង់ បន្ទាបនៅ តម្លៃស្រ្តីខ្មែរ ថាជា ភេទ ទន់ខ្សោយរ៉េ ុំ អរគុណដែលបានចំណាយពេលវេលា ជួយ ដាស់តឿន ដល់ខ្ញុំ ពីតម្លៃ ស្រ្តីខ្មែរ ថាអ្វី សមឬ មិនសម ខ្ញុំសង្ឃឹមថា អ្នករាល់គ្នា ប្រាកដជាមានការយល់ឃើញ ដូចខ្ញុំដែរ បើទំនង យកប្រើចុះ បើមិនទំនង មិនបាច់យកទៅប្រើរ៉េ តាមតែសេចក្តី ត្រូវការ របស់យើង ម្នាក់ៗចុះ ។ តែខ្ញុំជា វិចិត្រករ គ្មាន ចេតនា ចង់បង្ហាញនៅអ្វី ដែល ជា សេចក្តី បន្ទាប នៅ តម្លៃ ស្រ្តីខ្មែរ រ៉េ ។​ អរគុណ ច្រើន ដល់អ្នករាល់គ្នា គួរពុំគួរ សូមអភ័យទោស !

  2. achharia ថា:

    .
    សួស្ដី ហនុមាន !
    ចុះទិវាបុរសដែលជាបិតានៃពិភពលោកដែរនោះ គេធ្វើនៅថ្ងៃណា? 😛
    ( ខ្លះមើលឃើញនិងសង្កេតក៏ឃើញដែរថា៖
    ខាងប្រុសៗនិយមលើកជើងស្រីៗមែនហើយ តែស្រីៗបែជាចូលចិត្ត
    សង្កត់ជើងប្រុសៗទៅវិញ …ត្រង់ហ្នឹងដូចមិនស្មើគ្នាទេ! សង្កត់ដៃទាំងពីរ
    ហើយអស់ម៉ាតាងន់ខ្លួនទៀតណ៎! ទោះថ្ងូរយ៉ាងណាក៏អត់ប្រយោចដែរ ។
    និយាយលេងទេ 😛 )

    រូបខាងក្រោមគេនោះបើដាក់អប្សរាអូបិនអូនេវិញ ( មកពីពាក្យអាល្លឹម៉ង់​
    oben ohne អានថាអូបិនអូនេ ប្រែថាខាងលើអត់មាន ) គឺរូបអប្សារាដែល
    ចេញដោះននលគកកណ្តាលតវាលគ្មានអីបាំង ឈរចង្គ្រាងៗចំពីមុខវិញ
    ប្រហែលគ្មានរណាហ៊ានទិទានទេ ព្រោះវាជាមរតកវប្បធ៌មខាងសំណង់
    ចម្លាក់របស់ផន់ជាតិអែង ។

    អរគុណ ហនុមាន បានបង្ហាញលទ្ធផលនៃល្បិចរចនារូបឌីជីថល់តាម
    កម្មវិធីហ្វូតូសប់ទាំងនេះ គឺធ្វើបានស្អាតៗណាស់ប្លែកភ្នែកផងដែរ ។

    អរគុណ
    .

    • ហនុមាន ថា:

      ជំរាប សួរ ឆាយ៉ា

      អរគុណដែលបានឆ្លៀតចូលមកលេង នឹង ជួយអោយ យោបល់ នៅថ្ងៃនេះ ។ ឆាយ៉ា មានប្រសាសន៍ នោះ ពិតជាត្រូវហើយ អំពី ដាក់រូបអប្សរា oben ohne នោះ ។ តែ​នៅរូបក្រោម ខ្ញុំចង់បញ្ជាក់នៅ តម្លៃ នារី ជា មាតា ក្តីស្រឡាញ់ ចំពោះ ទារក ដ៏តូចមួយ ដែលត្រូវការថ្នាក់ថ្នមពី ម្តាយ ខ្ញុំគ្មាន ចង់បង្ហាញពីភាព សីចសី (sexiness) ទៅលើស្រ្តីភេទ រ៉េ ។

      សង្គមខ្មែរ ប្រជាជន ខ្មែរ នៅមិនទាន់ដើរ នឹង ឈានជើង ដើរទាន់នៅ សម័យឆ្នាំ ២០១០ នៅឡើយ រ៉េ ។ អ្វីៗ យើងកំពុងតែ រៀន នឹង អនុវត្តន៍ តាម ប្រទេសដ៏ទៃទូទាំងពិភពលោក ។ ខ្ញុំមិនបន្ទោសអ្នកណារ៉េ តែខ្ញុំគ្រាន់ចង់ថា យើងគួតែ យល់ នឹង ស្វែងរកនៅសេចក្តីពិត ថាអ្វី ដែលអាច អោយ ប្រទេស នឹង ប្រជាជនយើង បាន លូតលាស់ទៅអនាគត បាន ។ រឿង ខុសឬត្រូវ ទំនង ឬ មិនទំនង គឺអាស្រ័យលើការ យល់ឃើញ របស់យើងម្នាក់ៗ រ៉េ ព្រោះយើងម្នាក់ មាន មតិ ខុសៗពីគ្នា មែនរ៉េ ?

      អារឿង លើកទិវា សំរាប់ បិតាពីភពលោកនោះ មាននៅស្រុកខ្ញុំ នៅ ខែ មិថុនា តែចំពោះយើងជា ខ្មែរ ថ្ងៃណា ក៏អាចធ្វើបានដែរ មិនចាំតែថ្ងៃ បិតារ៉េ ។ អារឿង លើកជើង ចងដៃ សង្កត់ដៃជើង ហ្នឹង ខ្ញុំអត់ដឹងរ៉េ ទុកអោយអ្នកអាន ស្វែងរកខ្លួនឯងចុះ ! 😀

      ចំពោះ ការចែកចាយ មេរៀនខ្លះ រចនាភាព នឹងទេពកោសល្យ របស់ខ្ញុំបាទ ជា ការធម្មតា របស់ខ្ញុំ រ៉េ ។ អរគុណ ដល់ឆាយ៉ា ផងដែរ ដែលបានចែកចាយនៅ ស្នាដៃ ពិសេសៗ នឹង មេរៀនថ្មី ៗ សូមសំណាងល្អ !

  3. វិសាល ថា:

    ចូលមកលើកមុនអត់មានរូបខាងលើផង ទើបដាក់ពីកាលនឹង លេងចំរុះពណ៌ ឆើតឆាយតាហ្មង!

  4. wig ថា:

    សួស្តី​លោក​ពូ ហនុមាន!!!
    ថ្ងៃ​នេះ​សិទ្ធ​នារីហើយ​​តើ​បាន​លោក​ពូ​និង​ ភរិយា​សុខ​សប្បាយទេ???
    Wallpaper​ខាង​លើ​ធ្វើ​បាន​ល្អ​ណាស់, ប៉ុន្តែ​រូប​នៅ​ខាង​ក្រោម​គេ​គួរ​តែ​ដាក់​អី​អោយ​ស៊ី​និង​ Background ដូច​ជា​រូប​អប្បរា​ រឺក៏​រូប​ម្តាយ​និង​កូន!!!
    រីករាយ​ថ្ងៃ​សិទ្ធិនារី​អន្តរជាតិ​ 8​មិនា​ 2010…!!!

  5. ហនុមាន ថា:

    ជំរាប សួរ ក្មួយ Wig
    អរគុណបានចូលមកលេង ។ ប្រពន្ធឯណា ពូ​នៅ ហ្សីន ហ្នឹងសោះហ្នឹងណា ។ អរគុណ មិនអីរ៉េ បើចង់បានរូបក្រោមចាំពូ កែជូនអ្នករាល់គ្នា ។ ពូ សុខសប្បាយជារ៉េ អរគុណ! ប្រយ័ត្នប្រយែង ប្រយ័ត្នណារី នាំគ្នា ចាប់ចំរិត យក របស់ល្អណា ! 😀 រីករាយ ថ្ងៃ សីទ្ធិនារី !

  6. អនាមិក ថា:

    ស្រ្តីគឺជាមាតានៃពិភពលោក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: