ខែ មីនា Wallpaper

ជំរាប សួរ ប្រិយមិត្ត្រ !

មួយថ្ងៃ មួយសប្តាហ៍ មួយខែ កន្លងទៅយ៉ាង ឆាប់បំផុត មិនទាន់ដឹងអី មីនា បាន ចូលមកដល់ល្មម ។ ខ្ញុំបានចងក្រង wallpaper  សំរាប់ ខែ មីនា នេះ ។ អ្នកទាំងអស់គ្នា ប្រហែលជាឆ្ងល់ហើយ ថា​ហេតុអ្វីបានខ្ញុំ ចេះតែប្រើ រូបអង្គរវត្ត ក្នុង រូប Wallpaper ប៉ុន្មាន ខែ ហ្នឹង ? ព្រោះរូបអង្គរ ជាតំណាង ប្រទេសជាតិ រុងរឿង ឯករាជ្យភាព ដែលជាកេរ្ិ៍ដំណែល ពី ដូនតា របស់ខ្មែរ យើងមក ។ ខ្ញុំក៏ បាន យកនៅ កំណាព្យមួយ របស់ លោក កវី អីុវ ហួត ដែលលោកបាន ចងក្រងដែលមានចំណងជើងថា  លោកអើយជួយថែ

១    លោកអើយជួយថែសម្បត្ិខេមារា

ព្រៃឈើកុំឆ្ពារនឹងម៉ាសីុនដែក

ជាតិខ្មែរជួយថែអោយជុំគ្រប់ផ្នែក

ទុនច្រើនអនេកចែកដល់រាស្រ្តខ្មែរ ។

២  សុំថែព្រៃឈើភ្នំត្បូងឆ្អិនឆ្អៅ

កុំអោយដំបៅដីខ្មែរព្រោះតែ

ភ្លៀងអស់ដីច្រោះខ្សត់ទឹកក្នុងស្រែ

អាកាសប្រួលប្រែព្រោះតែលួសព្រៃ ។

៣  ឱសុវណ្ណភូមិទ្រនុំជាតិខ្មែរ

សុំញាតិជួយថែអោយស្រស់ប្រិមប្រិយ

សាងកម្ពុជាសាវតាវគ្គជាថ្មី

រួមខ្មែរបូរី នឹង ទិសនានា ។

៤  សម្បត្តិធម្មជាតិ ប្រាសាទសីលា

ជីវិតខេមារាជាទុនគ្រប់គ្រា

គួរខ្មែរសាមគ្គីគ្រប់ទិស្ថាបនា

ជាពិស្ណុកាតពង្សអង្គរ ។

សូមអរគុណដល់លោកផង ដែរដែលបានចងក្រងនៅកំណាព្យនេះ ។

អាចទាញ ដោនឡូតយករូបខាងលើបាននៅទីនេះ

Advertisements

12 Responses to ខែ មីនា Wallpaper

  1. […] This could be the wallpaper for March, from the same talent khmer4life for sharing […]

    • ហនុមាន ថា:

      ជំរាប សួរ សន់ថល

      អរគុណបានចូលលេង នឹងបានផ្ជាប់នៅតំណដល់រូបខាងលើនេះ ។ បងបានចូលលេងផ្ទះប្អូនវិញដែរ ឃើញមានភាព ចំឡែកច្រើន បងចូលចិត្តភាព កែប្រែ របស់ ប្អូន ! ។ អរគុណ

  2. Lyda ថា:

    Hello. I am Chea Lyda, a senior-undergraduate student at the Department of Media and Communication, Royal University of Phnom Penh. I am now conducting a research study on Cambodian bloggers, either residing in Cambodia or abroad, their experiences and behaviors in using blog.

    Below is the link of an online questionnaire, please kindly fill in the survey which takes around 3 minutes. I would deeply appreciate your honest response. Please be confirmed that the information you give will be kept confidential and anonymous and will be used for academic purpose ONLY.
    Here is the link: http://www.surveymonkey.com/s/cambodianbloggersandexperiences

    Should you have any doubt, please feel free to ask me either through 012 381 571, or via lyda_tva@yahoo.com
    Faithfully yours,

  3. ហនុមាន ថា:

    Welcome to my home Lyda

    Congratulation on your accomplishments. We’re proud of you. Thanks for visiting my blog today. I participated in your survey already . Continue your success,study hard,and have a bright future and good luck.
    Best wish !

  4. wig ថា:

    សួស្តី​លោក​ពូៈ
    ជិត​ដល់​ថ្ងៃ​សិទ្ធ​របស់​នារី​ហើយ…
    តើ​មាន​រៀប​ចំបង្កើត​កាត ឬ​ក៏​Wallpaper​ សម្រាប់​ថ្ងៃ​នឹង​ទេ???

    • ហនុមាន ថា:

      ជំរាប សួរ ក្មួយ Wig
      អរគុណបានចូលលេង ។ ពូ អត់មានបានធ្វើផងហ្នឹង ព្រោះ ពូនៅឯនាយនេះ ថ្ងៃណា ក៏ថ្ងៃ សំរាប់នារីដែរ ព្រោះពូអោយគេឆឈ្នះែរហូតហ្នឹង ! 😀 ហើយក្មួយចង់អោយពូ បង្កើត កាត ឬ wallpaper យ៉ាងណាដែរ ? ប្រាប់ពូផង បោះអាចជួយបាន ? អរគុណ

  5. វិសាល ថា:

    ពេលវេលាដើរលឿន ឯមនុស្សក៏ឆាប់ចាស់ដែរ…

    • ហនុមាន ថា:

      ជំរាបសួរ វិសាល
      អរគុណដែលបានចូលលេង ។ អ្នកណាចាស់ ? គេថា ខ្លួនចាស់ ស្បែកក្រះ កម្លាំងមាន ហ៊ាន ប្រយុទ្ធ អត់ខ្លាច ស្លាប់រ៉េ ? អរគុណ បាន ឆ្លៀតឧកាស ចូលលេង ។

  6. ឆាយ៉ា ថា:

    ខ្ញុំបានចម្លងយកទៅបន្ថែមទឹករលកអោយឃើញរវើកៗហើយ
    ស្អាតណាស់ …។ បើពេលវេលាដើរលឿនអញ្ចឹងក៏ម្យ៉ាងដែរ
    អ្នកណាមានកូនមានចៅ កូនចៅទាំងនោះក៏ឆាប់ធំពេញកម្លោះ
    ពេញក្រម៉ុំ ។ អរគុណ ហនុមាន ចំពោះរូបដ៏រូចតែមើលឃើញ
    បានធំមួយនេះ ។

    • ហនុមាន ថា:

      ជំរាប សួរ ឆាយ៉ា

      អរគុណដែលបានចូលលេង ហើយបានចម្លងយកទៅដាក់ទឹក រលក ពេលដាក់រួច សុំតផងបានរ៉េ? នៅពេលដែលខ្ញុំកំពុងរចនា រូបខាងលើ ខ្ញុំបានគិតថា បើខ្ញុំចេះធ្វើអោយ មានទឹក រលក ដូចឆាយ៉ា ប្រហែលមុខជាស្អាត មិនខាបរ៉េ តែខ្ញុំអត់ចេះ ម្លោះហើយទុកជាអាចឹងទៅ បើឆាយ៉ា បានយកទៅបន្ថែម ហើយ សុំត ផង បានរ៉េ ? អរគុណទុកជា មុន

      ត្រូវហើយ គេមានកូនមានចៅ ចុះអ្នកនៅលីវនោះ មិនអេតាតត់ទៅហើយ អីហ្នឹង? អរគុណ បានចូលលេងជា ប្រចាំ ។ សូមសំណាងល្ង !

  7. សួស្តីបង ជួយធ្វើ Wallpaper​ សម្រាប់ថ្ងៃបុណ្យសិទ្ធិនារីខ្លះផង ព្រោះខ្ញុំត្រូវការ យកទៅជួនមិត្តភ័ក្តិស្រីៗ និងមិត្តភ័ក្តិឯទៀត។

  8. achharia ថា:

    .
    សួស្ដី ហនុមាន !

    សូមចុចតាមតំណខាងក្រោមខ្ញុំបានបន្ថែមអោយទឹករលករួសរវើកៗ

    បើមិនសមទំនងយ៉ាងណា សូមអធ្យាស្រ៏យផង ណាបាទ! 😛
    .

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: