ខែ មេសា wallpaper

ខែ​មីនា 30, 2010

ជំរាប សួរ ប្រិយមិត្ត

វិលៗដាច់ខែទៀត មិនដឹងជាបានធ្វើអីខ្លះរ៉េ ខ្ញុំ  សីុដេកៗ ហើមដូចជ្រូកហៃណាំទៅហើយ ។ ខ្ញុំបាន ចងក្រង wallpaper សំរាប់ខែ មេសា ។ ខែនេះខ្ញុំបានដាក់ពី ការរចនា( behind the scence) របស់ខ្ញុំ ពី ប្រភពដើម នឹងការបន្ថែម បន្ថយ នៃការ រចនា របស់ខ្ញុំ ។ សង្ឃឹមថាអ្នកទាំងអស់អាចយកទៅប្រើការ ។

ខែនេះ ចង់រំលឹកពី អនុស្សាវរិយ កាលពីក្មេង នៅឃ្វាលគោ ក្របី ពេលថ្ងៃរៀប លិច ក្រោយ អង្គរវត្ត ៕ តាមតែការស្រម៉ៃ របស់ អ្នករាល់គ្នាចុះ ។

ខាងលើជារូបភាពដើម ដែលមិនទាន់បាន កែច្នៃ

ខាងលើក្រោយពីបាន ចងក្រង នឹង កែច្នៃរួច      អាចទាញយករូបខាងលើនេះ បាន នៅទីនេះ

ខាងលើជារូបភាពខ្លះៗដែលខ្ញុំបានចងក្រង បញ្ចូល ច្របាច់ បន្សំ ប្រឡាក់ ជូនអ្នករាល់គ្នា ។ សូមអញ្ជើញដោយមេត្រីភាព !


ភ្លេងការ (កម្រង)

ខែ​មីនា 29, 2010

ជំរាបសួរ ប្រិយមិត្រ

សូមកុំផ្ញាក់ផ្អើលអី មិនមែនជាភ្លេងការរបស់ខ្ញុំរ៉េ  ជា កម្រងភ្លេងប្រពៃណីយ៍ខ្មែរ តាមទម្រង់មង្គលការ របស់ខ្មែរយើង ។ ក្រោយពីបាន រើសរកនៅរបស់ចាស់ៗខ្លះក៏បានជួបនៅ សីុឌី មួយដែលខ្ញុំមានយូរមកហើយ ។ បើអ្នករាល់គ្នា ចូលចិត្ត នៅបទចំរៀង ប្រពៃណីយ៍ ដូចខ្ញុំនោះ ប្រហែលជាត្រូវ ប៉ាន់តែម្តង​។

អាចទាញយកនៅទីនេះ

នេះជា CD របស់លោកតា សិុន សីុសាមុត លេខពិសេស ដែលមានសំដែងដោយ

នាយ ស៊ុយ

សួរ សាវឿន

រស់ សេរីសុទ្ធា

សិុន សីុសាមុត


ពុម្ពអក្សរខ្មែរ សំរាប់ កំព្យូទ័រដោយក្រុម ខែក

ខែ​មីនា 26, 2010

ជំរាប សួរ ប្រិយមិត្ត

អ្នករាល់គ្នាប្រហែលបានធ្លាប់ឭពីក្រុមអ្នក តំឡើងពុម្ពអក្សរ ខ្មែរ សំរាប់ វិនដូវ នឹង ម៉ាក់ហើយ ។ ក្រុម ខែក ដែល មាន បងប្អូនជាង បីអ្នកដែលជាអ្នក ដិសាញពុម្ពអក្សរ មុនគេបង្អស់ តាំងពីពាក់កណ្តាល ដើមឆ្នាំ ១៩៨០ មកម៉្លេះ ។
ខ្ញុំបានប្រើពុម្ពរបស់ពួកគាត់ជាង ២០ ឆ្នាំ មកហើយ ដល់ពេលអាលូវ ខ្ញុំ មិនបានសូវប្រើរ៉េ ខ្ញុំបានប្តូរមកយូនីកូដ វិញ ម្តង ។ ចំពោះខ្ញុំ ក្រុម ខែក ស្រួលប្រើ ក្នុងការ រចនា ក្នុង Photoshop នឹង Illustrator បាន ស្រួល មិនពិបាក ប្រើដូចក្នុងការ ប្រើ យូនីកូដ សព្វថ្ងៃនេះរ៉េ ។

អ្នកអាចអញ្ជើញទៅ កេហដ្ឋាន របស់ក្រុម ខែក នៅទីនេះ ក៏បាន ។ ពុម្ព ខែកត្រូវបានគេប្រើពេញទាំងពិភពលោក ចំពោះ ការវាយអត្ថបទ ជា ភាសា ខ្មែរ។ នៅទំព័រ ចំរុះអក្សរខ្មែរ អ្នកអាចដោនឡុត បាន យ៉ាងច្រើន កុះករ យកទៅប្រើ ក្នុង កម្មវិធី Photoshop ឬ  Illustrator បានដោយមិនចេញប្រៀប យូនីកូដ ប៉ុន្មានរ៉េ ។ សូមអញ្ជើញសាកល្បងមើល

ខាងលើជាឧទាហរណ៍ របស់ពុម្ពអក្សរ ក្រុម ខែក អាច ប្រើជាមួយ វិនដូវ ឬ ម៉ាក ដោយគ្មាន បញ្ហាឡើយ ។ ខ្ញុំបានដាក់បង្ហាញ របៀបដាក់បញ្ចូលក្នុង ការប្រើក្នុង Photoshop ឬ Illustrator ខាងក្រោមនេះ សូមអញ្ជើញ ដោយរីករាយ !

ខាងក្រោមជា ហ្វន់(Font)ខ្លះដែលខ្ញុំបានដោនឡូត ទុក ប្រើជាមួយ Photoshop នឹង Illustrator ដែលមិនមែនជា យូនីកូដ

ដើម្បីចញ្ចូល ហ្វន់នោះទៅក្នុង ប្រព័ន្ធ(System) ក្នុង ម៉ាក់ Mac ទៅ Macintosh HD(របស់ខ្ញុំ ហនុមាន ទី ១)> Library>Font នៅក្នុង វិនដូវ ឬ ក៏ ភីសី សូមចុចនៅទីនេះក៏ទីនេះ​ក៏បាន បើមិនទាន់ដឹង ច្បាស់ ។

រូបខាងលើក្រោយពីបាន ចញ្ចូល ហ្វន់ រួច នៅក្នុង Photoshop ត្រូវ ជ្រើសរើស យក Type tool(A) ហើយឈ្មោះអក្សរ(ហ្វន់) (B)

ក្រោយមកត្រូវប្តូរទៅជា អង្លេស ដើម្បីអាចវាយចេញជា អក្សរខ្មែរ បាន សូមមើលខាងលើ

ខាងលើ វាយចេញជាភាសា ខ្មែរ ស្រេច ក្នុង កលះទេសះនេះ ខ្ញុំដាក់ រូបថ្ងៃរៀបលិច ជា ឧទាហរណ៍  ។សាកមើល៍ បើមានសំណួរ ខ្ញុំ ប្រហែលអាចជួយបាន ។

ខាងលើជាឧទាហរណ៍ ប្រើក្នុង កម្មវិធី Illustrator CS4 ។ សូមបញ្ជាក់ថា យូនីកូដ ដែលបានបង្កើតដោយ ក្រុម Xenotype មិនអាចប្រើជាមួយ Photoshop ឬ  Illustrator បានរ៉េ ។ យូនីកូដ ដែល បានបង្កើតដោយ ខ្មែរអូអេស ឬ លោក ដាញ់ ហុង មានដំណើរការអាចដើរជាមួយ Photoshop Illustrator បានល្ង ។ ខ្ញុំនឹងបន្តធ្វើការ សាកល្បងទៅទៀត ។ អ្នកទាំងអស់ អាចអញ្ជើញទៅ ទាញយកមកពី ទំព័រ របស់  និមល សម្បត្តិ(ខ្មែរជួយខ្មែរ) ឬ​ក៏ លោក ដាញ់ ហុង ផ្ទាល់ក៏បាន ។ សូមសំណាងល្អ

ខាងលើជា Khmer Harmonized English Keyboard (KHEK) សំរាប់ប្រើជាមួយអក្សរពុម្ពរបស់ ក្រុម ខែក

ទាញយកពុម្ពនៅទីនេះ (សំរាប់បងប្អូនប្រើ វិនដូវ )

ទាញយកខ្មែរ យូនីកូដ របស់ ហ្សិណូថាព(Xenotype)ពីទីនេះ


ដ្រាយហ្វ​ជីនញើស្ស៍(DriveGenuis 2.2.1)

ខែ​មីនា 22, 2010

ជំរាប សួរ អ្នករាល់គ្នា

ថ្ងៃនេះខ្ញុំបាននាំមកនៅ កម្មវិធីមួយទៀត សំរាប់ ម៉ាក់(MacOSX) ហៅថា Drive Genuis ជា OSX Utility Storage Management សំរាប់ កំព្យទ៍រ របស់អ្នក អាចប្រើជាមួយ Snow Leopard បាន ។ សូមអានបន្លែមឬក៏ទាញយកនៅទីនេះ ហើយ ដោនឡូតយកនៅទីនេះ ក៏បានសំរាប់លេខ កូដ serial សូមអីមែលខ្ញុំៗនឹង ផ្ញើជូន ព្រោះ មិនអាចដាក់លេខ ចែកគ្នាបាន នៅ ផ្ទះ របស់ ខ្ញុំបានរ៉េ ។


អូនបំភ្លេចបងចុះ

ខែ​មីនា 22, 2010

វិនាទី នាទី ម៉ោង ថ្ងៃ ខែ ឆ្នាំ  ផ្លាស់ប្តូរទៅយ៉ាងរហ័សបំផុត អតិតកាល បច្ចុបន្ន ហាក់បីដូចជាពពក រសាត់ទៅឆ្ងាយ បន្តិចម្តងៗ ដោយគ្មានទីដៅ ។ អ្វីៗដែលជីវិត្តមនុស្សមានការពិសោធន៍ ទុកជាមេរៀនមួយសំរាប់ ការរស់នៅប្រចាំថ្ងៃ ។ សេចក្តី ព្យាយាម សេចក្តីតស៊ូ នឹងការអត់ធ្មត់ជា សក្ខីភាព នឹង សេចក្តីស្មោះត្រង់ របស់ មនុស្សម្នាក់ៗ ។

អនុស្សាវរិយ៍ របស់មនុស្សម្នាក់ ជាស្នាមរបួសមនុស្សម្នាក់ទៀត ជួនកាលសេចក្តីឃ្លាត ជាការល្អសំរាប់ សេរីភាព របស់មនុស្សម្នាក់ទៀត ។ តែទោះបីជាយ៉ាងណា សេចក្តីប្រថ្នា សេចក្តីសង្ឃឹម របស់មនុស្សយើងម្នាក់ៗ អាចក្លាយជាឧសថកម្មសំរាប់ព្យាបាល ជម្ងឺ បេះដូងបានដែរ ។

ថ្ងៃនេះ ខ្ញុំគ្មានអ្វីយកមកចែកជូនអ្នករាល់គ្នារ៉េ  មានតែកូនរូបភាព មួយនេះ ដែល ខ្ញុំបានធ្វើលំហែ ក្រោយពី សំរាកពីការអារខ្លះ ៗ សូម កំសាន្តជាមួយ ។ ហើយពិចារណាដោយខ្លួនឯងចុះ


សុវណ្ណដូងខ្ចី(ចាបីុរឿង)

ខែ​មីនា 19, 2010

ជំរាប សួរ ប្រិយមិត្ត

ចាបីុជាភ្លេងខ្មែរមួយប្រភេទ ដែល ប្រកបដោយ ស្នូក  ដង បង្រានសំរាប់រឹត ឬ ក៏ បន្ធូខ្សែ ហើយ ប្រើតែ ខ្សែតែ ពីរ ។ សម័យឥឡូវ ចាបីុ សុទ្ធសឹង បាត់ស្រម៉ោលពី វិចិត្រសិល្បះខ្មែរ ទៅហើយ ។

ថ្ងៃនេះ មិនដឹងបានអីចែក បងប្អូន មានតែចាបីុរឿង សុវណ្ណដូងខ្ចី ដែល ជាស្នាដៃ របស់ លោកតា ម៉ម សុន ។ បើបងប្អូន ចូលចិត្ត ចាបីុ ដូចខ្ញុំ ប្រហែលជា ត្រូវម៉ាច់តាហ្មង ។

អាចចម្លងយកមកពីទីនេះ  ភាគ ១ ហើយ ទី នេះ ភាគ ២ សូមអភ័យទោស បើ ហ្វាល់ធំពេក ។ ចម្លងហើយ ដាក់ទៅក្នុង iTune ប្រើការ បានជាស្រេច ។ ចំពោះ បងប្អូន ប្រើ Mac ត្រូវមាន កម្មវិធី Stuffit Expander ដើម្បី ដកចេញ(Expand) ឯ បងប្អូន ប្រើ វិនដូវ អាចប្រើ កម្មវិធីណា ដែល អាចដកចេញ( expand or RAR Expander) បើមានបញ្ហា សូមប្រាប់ខ្ញុំ ផង ។ សូមសំណាងល្អ នឹង ស្តាប់កំសាន្ត !


សំអាត ម៉ាក់របស់ខ្ញុំ(CleanMyMac)

ខែ​មីនា 15, 2010

សំអាតម៉ាក់របស់ខ្ញុំ( ១.៧.៤)ជា ប្រូក្រាម សំរាប់ បោសសំអាត អោយទំហំ (internal disk space) បានធូរធា នឹងអាច សំអាតនៅអ្វីដែលយើងមិនត្រូវការ​តែមាន ច្រើន ក្នុង Drive របស់យើង ។ ខ្ញុំបាន ដាក់នៅ លេខកូដ សំរាប់ ការប្រើប្រាស់ អាច ប្រើជាមួយ Mac Intel base បាន ។

នេះជា លេខកូដ សំរាប់ប្រើដោយមិនបាច់អស់ប្រាក់ Screenshot ខាងលើជា V ១.៧.៤ សំរាប់ Mac Intel Base

XTa5e4472ff76dcd0a17077

ខ្ញុំបានសាករួចហើយ ហើយ ដើរលឿន ហើយ សំអាត បានល្អ ខាងលើជា Screenshot ពី MacOS របស់ខ្ញុំហើយខាងលើនេះជា V ១.៧.៣ អាចទាញយក នៅទីនេះ ហើយ មួយសំរាប លេខកូដ សូមប្រញាប់ទាញ យក មុនពេលគេលុបចោល ព្រោះការចែកចាយ ប្រូក្រាម មិនអនុញាត្តិឡើយ ។


តាមដាន

Get every new post delivered to your Inbox.

Join 50 other followers