កាមេរ៉ា មាក SANYO

ជំរាប សួរ ប្រិយមិត្ត

ខ្ញុំគ្មានដំណឹងអីរ៉េ គ្រាន់តែចង់ប្រាប់ ថា អាទិត្យមុននេះ ខ្ញុំបានទិញ កាមេរ៉ា មួយ មាក SANYO ដែលអាចថតជា រូបនឹង វិឌីអូ បាន ដោយមានគុណភាព ល្អ ។ គុណភាព ជា រូប អាចបានទៅដល់ ៨ ម៉ែក(meg) ឯវីដីអូ វិញ បាន HD។  ខ្ញុំពុំទាន់មានពេលថតជាភាពយន្តអីរ៉េ តែបានសាកខ្លះៗ ជារូបភាព ។  ក្រោយពី ញាំប្រហុក ចំនួន ៤ ខែ មក ទើបសន្សំ បានប្រាក់ខ្លះ ទិញ បាន កាមេរ៉ា មួយនេះ ឯង  ខ្ញុំបង់ចំនួន ៤៣០ ដុល្លា អាមេរិក ។ ខាងក្រោមជារូបកាមេរ៉ា

ខាងក្រោមនេះជារូបថតដែលខ្ញុំ ប្រើ កាមេរ៉ា ថ្មី នេះ

ខ្ញុុំបានថតរូបទឹកកកនេះ ជិត បំផុត

រូបថតពីចម្ងាយ

ឡានពីរ របស់ ខ្ញុំ  Porsche Carrera 911 (1993) នឹង Fararri Bugatti (1991) អត់ដែលបើករ៉េ

Fararri Bugatti (1991)

មានតែឡាន ក៏ប៉ុន្តែ អត់ បើករ៉េ សុខចិត្ត ជិះឡាន បើុសឈ្នួល កុំអោយ អស់ថ្លៃ ធានា(Insurance) ច្រើន ណាមួយខ្លាច គេវ់ាត់ឯង ខៀវភ្នែក ។

Advertisements

23 Responses to កាមេរ៉ា មាក SANYO

  1. achharia ថា:

    គិតរៀនតាម ហនុមាន ហើយ ។ តែប្រហុកស្រុកខ្ញុំថ្លៃជាង
    សាច់មាន់សាច់ជ្រូកទៅទៀត បន្ទាប់ពីស្លឹកចេកមក 😛 ។
    មិនដឹងប៉ុន្មានខែទេបានបាន ។

    • ហនុមាន ថា:

      ជំរាប សួរ ឆាយ៉ា

      នៅស្រុកខ្ញុំអាចឹងដែរ ប្រហុកថ្លៃណាស់ មួយដបតូច ជិត ៥ ទៅ ៦ ដុល្លា ទៅហើយ ។ ថ្លៃពេកខ្ញុំធ្វើខ្លួនឯង ទិញត្រី មកទុកចោលអោយវា ស្អុយ មានអី ស្អុយ ដូច ប្រហុកដែរតើ គ្រាន់តែអ្នកជិតខាង ទូរស័ព្ទ ហៅ ប៉ូលីស ព្រោះគេស្មានតែ មាន​អ្នកណា ស្លាប់ កុំតែ ប៉ុណ្ណឹង ខ្ញុំ ញាំ ប្រហុក រាល់ថ្ងៃ ! 😀 អរគុណ ដែលបានឆ្លៀត ចូលលេង !

      • ថ្លៃចឹងធ្វើជំនួញប្រហុកលក់វិញទៅ ឆាប់បានលុយ មិនចាំបាច់ញ៉ាំប្រហុក៤ខែសន្សំលុយទេ!
        ខ្ញុំដឹងហើយថាម៉េចបានជាបងរកសង្សារមិនបាននោះ គឺមកពីញ៉ាំប្រហុករាល់ថ្ងៃនឹង មាត់នឹងមិនដឹងស្អុយប៉ុនណាទេ :mrgreen:

      • ហនុមាន ថា:

        មកពីត្រី វា ថ្លៃពេក ហ្នឹងណា ណាមួយមិនសូវ សំបូរ រ៉េ អត់ស្អូយរ៉េ ប្រើថ្នាំដុសធ្មេញ ពីរម៉ោងម្តងៗ អត់ដែលខានរ៉េ ទន្សាយតូច ! អរគុណបានចូលលេង !

      • កេសី ថា:

        នរណាថារបស់ឆ្ញាញ់ស្អុយ? រអ៊ូថាស្អុយហ្នុង ប្រយ័ត្ន​បាន​ប្រពន្ធ​អ្នក​ញ៉ាំ​ប្រហុក​ណា 😀

        គិតទៅល្បងឆ្លាតដូចខ្ញុំដែរ ។ គិតចុះគិតឡើងទិញឡានជិះខាតមួយ​ចប់ ។ ពេល​ជិះ​វា​អត់​អី តែ​ពេល​វា​ខូច​បាន​ងងឹត​មុខ ។

      • វិសាល ថា:

        ហេហេ…ចឹងបងថាប្រហុកក្រអូប? :mrgreen:
        ដុសថ្នាក់នឹងសឹកធ្មេញអស់ហើយ!

      • វិសាល ថា:

        យ៉ាងម៉េចៗទៅកុំអោយតែបានប្រពន្ធអ្នកចូលចិត្តប្រហុក 😀

      • ហនុមាន ថា:

        ជំរាប សួរ កេសី នឹង វិសាល

        អរគុណដល់អ្នកទាំងពីរ ដែលបានឆ្លៀត ចូលមកលេងថ្ងៃនេះ ។

        កេសី
        អោយតែរបស់ស្អុយ សុទ្ធតែឆ្ងាញ់ទាំងអស់ លើកលែងតែ លាមកមួយ រ៉េ ! 😀 ត្រូវហើយ អារឿងឡានហ្នឹង ខ្ញុំពិបាកតាហ្មង អាចឹងបានសុខចិត្តជិះបើុសសាធារណរដ្ឋ (Bus) មានឡានទុកអោយកណ្ឌា វា ញាំសិនចុះ ចាំថ្ងៃណា ចង់បើក ចាំអូសវា ដាក់ខាងក្រៅ តាហ្មង ។ អរគុណបានចូលលេង កេសី

        វិសាល(ទន្សាយតូច)
        អរគុណបានឆ្លៀត ចូលលេង ។ ដុះធ្មេញឡើងនៅស្តើងជាង សន្លឹកក្រដាសទៅហើយ ហ្នឹង! អាលូវញាំបាយអី ទាល់តែដាក់ បំពង់បើុត អត់ហ៊ានទំពាររ៉េ ខ្លាច ខូចធ្មេញ 😀 ចុះមានអី បើបានប្រពន្ធ ចូលចិត្ត ប្រហុក ប្តី ចូលចិត្ត ប្រហុក កាងួៗ និយាយរកគ្នា ប្រហែល សិចសី អត់ទាស់តាហ្មង ! 😀

      • វិសាល ថា:

        ទៅមិនរួចទេ បើចូលចិត្តប្រហុក គឺមិនការជាមួយតាហ្មង 😀

      • ហនុមាន ថា:

        មេចក៏មិនរួច ធ្វើមេចដឹងថាគ្នា​ញាំ ប្រហុក អាចឹងទាល់តែធ្វើ សម្ភាស(test) មុន រៀបការ ថា ចេះញាំប្រហុក ឬ អត់ 😀 ។ សួស្តី វិសាល អរគុណ បានចូល លេង !

      • វិសាល ថា:

        នឹងហើយមុនយកធ្វើជាសង្សារត្រូវសួរសិនថាចូលចិត្តប្រហុកអត់ 😀

        និយាយលេងទេ តាមពិតញ៉ុមក៏ចូលចិត្តប្រហុកដែរ! :mrgreen:

      • ហនុមាន ថា:

        ហើយចុះមានអី ប្រហុកជាម្ហូបមួយរបស់ខ្មែរទាំងពីបរុមបូរាណមកម្លេះ ! ម៉ាកែវពីកែវ រិតតែធូរ ច្រមុះ ទៅ ហើយ !

  2. សាកថតខ្លួនឯងនៅ ក្រែងលោស៊ីកាមេរ៉ាថ្មី 😀

    • ហនុមាន ថា:

      សួស្តី កូនទន្សាយ

      កាមេរ៉ា ថ្មី ផង ថតខ្លួនឯង សិុខ្មត់ហើយ​តាំងពី ស្រោម ថ្ម អ្វី ៗ ដែលមកជាមួយ ខំៗ អត់បានចូលធ្វើការទៀត ព្រោះ ចូលធ្វើការ សុទ្ធតែ ស្កែន (scan Detector) ដូចនៅ អាកាសយាន្តឋាន អាចឹង អត់បានរ៉េ 😀 អរគុណ បានចូលលេង !

  3. កុមារកាមទេព ថា:

    ៤៣០ ដុល្លារ បានកាមេរ៉ាមួយ ខ្ញុំចង់ទិញមួយទៀតដែរ ទុកថតក្មេងៗ ។

    • ហនុមាន ថា:

      ជំរាប សួរ កាមទេព

      តាមតែចិត្តចុះ បងអត់ហ៊ានជំទាស់រ៉េ តែត្រូវប្រយ័ត្ន អារឿង កូនក្មេង អាចជាប់គុកគ្មានថ្ងៃ ចេញ រ៉េ ។ អរគុណបានចូលលេង

  4. បូរី ថា:

    ម៉េច​មិន​សាក​បើក​ល៎​មើល​ទៅ​បង! ទំនង​ជា​មាន​ល្បឿន​លឿន​ផង ហាហាហា … ស្តាយ​ណាស់​ទិញ​យក​មក​ទុក​ចោល​អញ្ចឹង អោយ​ខ្ញុំ​ខ្ចី​ជិះ​សិន​មក​កំពុង​តែ​ជិះ​ឡាន​ប៉ាស់​ទៅ​ធ្វើ​ការ​រាល់​ថ្ងៃ…

  5. ហនុមាន ថា:

    ជំរាប សួរ បូរី

    អរគុណដែលបានចូលលេង ។ បងគិតថា ជិះឡានបើុស យើងរស់បានយូរ ។ ចុះមានអីខ្ចីបានតើ បងអត់បើកហ្នឹង មកពី ការធានា(Insurance)ថ្លៃពេក ចំពោះ ឡានស្ពរ (sport car) ។ ត្រូវហើយទិញ វាយូរមកដែរ ហើយ នៅស្រុក បង បើអត់ ការធានា មិនអាចបើកបរ បានរ៉េ បើបើកបរ ត្រូវគេ ចាប់ បាន ត្រូវ ចូលគុកទៀត ។ ម្លោះ ហើយ ទុក វា ចោល សិនរ៉ៅ ចាំ រក លុយ បាន ទើបទិញ ការធានា ។ អរគុណ បាន ចូលលេង

  6. កុលាប ថា:

    ជំរាបសួរ បងហនុមាន ..

    @/.យក កាមេរ៉ា ហ្នឹងទៅថត ឆាខ្វៃជាស្នាដៃខ្ញុំផង !.. ហេសហេ..ក្រែងចង់ចេះ
    ពីរបៀបធ្វើ ។ រស់នៅប្រទេសគេ បើងាកទិញ ងាកទិញ ច្បាស់ជាយ៉ាប់
    ជាងចេះធ្វើខ្លួនឯងទៅទៀត ព្រោះផ្សារវានៅឆ្ងាយណាស់ !!..
    http://km-womenvision.ning.com/profiles/blogs/3304008:BlogPost:15360
    គ្រាន់តែប្រាប់អោយដឹង , មិនចង់ចេះក៍តាមចិត្ត !!..

    @/.ទិញឡានហើយទុកចោល មិនប្រើ ប្រយ័ត្នដុះផ្សិតណា៎ !.. 😀

    កុលាប
    @@@@@@@@@@@@@@@@@@@@@@

  7. ហនុមាន ថា:

    ជំរាប សួរ កុលាប
    អរគុណដែលបានចូលមកលេង ចេះជៀនឆាខ្វៃអីឯណាផង ? អរគុណហើយ ។​ ខ្ញុំនឹងសាកល្បងថ្ងៃណាមួយ ។​ ឡានទិញយូរហើយ ដុះផ្សិតឯណា ម៉ាងៃ ជូតពីរ ដងទៅ បី ដង នោះ ? អរគុណ

  8. សួស្តីបង!!
    តើសុខសប្បាយជាទែហ្នឹង?
    យូរដែលហើយមិនបានមកលេង……

  9. ហនុមាន ថា:

    ជំរាប សួរ សុធា

    សុខសប្បាយជារ៉េ អរគុណចុះប្អូនវិញ សុខទុក្ខយ៉ាងណាដែរ ? ខានឃើញយូរហើយ អត់អីរ៉េអី ? អរគុណបានឆ្លៀតចូលលេង ! ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: