ស្នូ(ទឹកកក)ធ្លាក់នៅថានខ្ញុំ

ជំរាប សួរ ប្រិយមិត្ត
នៅថានខ្ញុំ មិនសូវដែលធ្លាក់ ឬ ក៏ ត្រជាក់ដូចថាន(រដ្ឋ)គេដ៏ទៃ ក្នុង សហរដ្ឋរ៉េ ។ ទើបឆ្នាំនេះ មានភាព ខុសប្លែក ច្រើន តាំងពី ភ្លៀង ទឹកកក ព្រិល នឹង រងា ជាង មុនឆ្ងាយៗ ។ ខ្ញុំបាន ចេញក្រៅ បានថត រូបខ្លះៗ ដាក់ចែកបងប្អូន ដែលមិនដែលបានឃើញទុកជាអនុស្សាវរិយ័ ។ បើនៅស្រុកខ្មែរ យកតែទឹកសារ៉ូ មកចាក់ ពីលើ ដូចទឹកកកឈូស អាចឹង ខ្ញុំអត់ហ៊ានសាក ខ្លាចត្រង់ជើង ខានបានមកលេង ភូមិវើតប្រេស ទៀត ! 😀

ធ្លាក់ជាប់មែកស្រល់

ពីចំហៀងផ្ទះ របស់អ្នកជិតខាងខ្ញុំ

នៅមុខផ្ទះអ្នកជិតខាងខ្ញុំ

ធ្លាក់ជាប់មែកឈើ ដើមឈើ ដូចគំនូរ

ម្មត់ឆឹងតាហ្មង ស ដូចសំលី ហើយ ស្រាល

ធ្លាក់ជាប់ដើមឈើ

ធ្លាក់ជាប់កន្លែងអង្គុយលេង

ជាប់មែកឈើក្រោយផ្ទះ

ជាប់មែកឈើ

ពីចម្ងាយ ក្រោយផ្ទះ ង្នកជិតខាង

នៅជាប់គល់ឈើ

Advertisements

46 Responses to ស្នូ(ទឹកកក)ធ្លាក់នៅថានខ្ញុំ

  1. ធ្វើ​​ដល់​ហនុមានទៅហើយ ​នៅ​មិន​ហ៊ាន​សាក​ទឹកកក​ឈូស​ធ្លាក់​ពី​លើ​មេឃ​ទៀត 😀

    • ហនុមាន ថា:

      ជំរាប សួរ វិចិត្រ

      អរគុណបានអញ្ជើញចូលមកលេង ។ ទឹកកកស្រុកនេះមានជាតិពុល មិនបរិសុទ្ធដូចស្រុកខ្មែរ រ៉េ ។ អត់ទាន់មានអីៗ ផង អត់ទាន់ចង់ទៅរ៉េ ! 😀

  2. ភារម្យ ថា:

    ទេវត្តប្រទានណាបង! សាកតិចទៅ! ទេវត្តាអន់ចិត្តងាប់ហើយ!

  3. Mach Morn ថា:

    បើព្រិលធ្លាក់គ្រប់កន្លុកកន្លៀត ហើយក្រាស់ៗទៀត តើ ហនុមាន មានកន្លែងណារស់នៅ ?

  4. ច្បាស់ជានៅលើព្រិលហ្នឹងហើយ! ឃើញតាមទូរទស្សន៍ ស្វាជប៉ុននៅក្នុងព្រិលបាន​, ម៉េចស្វាខ្មែរនៅមិនបាន មិនចឹងហីបងហនុមាន?

  5. ហនុមាន ថា:

    ជំរាប សួរ (ម៉ាច) ម៉ន

    អរគុណបានចូលលេង។ ហេស ជួនកាល នៅក្រោមដើមឈើ ជួនកាលនៅក្នុងរូងភ្នំ ជួនកាលនៅ អូតែល អីអាចឹងទៅណា ! 😀

  6. achharia ថា:

    អញ្ចឹងបានខាងខ្ញុំអែនោះឈប់ធ្លាក់ កំពុងតែរលាយបណ្តើរៗវិញហើយ ។
    ទេវតាកំពុងងាកចុងទុយ៉ូទឹកកកមកខាង ​ហនុមាន ម្តងហើយ 😛

  7. ហនុមាន ថា:

    ជំរាប សួរ ឆាយ៉ា
    អរគុណដែលបានអញ្ជើញចូលលេង ប្រហែលជាអាចឹងហើយ ទើបតែមករា អាលូវហ្នឹង ធ្លាក់បីដង សព្វដងៗ ម៉ាឆ្នាំមានម៉ាដងអីរ៉េ តែអាលូវដូចមានភាពខុសពីមុន ឆ្ងាយណាស់ ។ អរគុណ

  8. ម៉ន ថា:

    ខាងខ្ញុំអត់មានទេឆ្នាំនេះ មានធ្លាក់ប្រហែល៣០នាទីដែរ ។ តែឆ្នាំមុន ធ្លាក់ដល់ទៅបួនអាទិត្យ 😀

    • ហនុមាន ថា:

      ជំរាប សួរ ម៉ន

      អរគុណបានចូលលេង ។ ប្រហែលជាមកខាងខ្ញុំហើយបានជាខាង ម៉នអត់មានអាចឹងនោះ ! នៅម្តុំខ្ញុំ មិនពូកែខាងបើកឡាន លើ ទឹកកករ៉េ ពេល ភ្លៀង ឬ ស្នូ ម្តង ៗ គឺ នាំគ្នា ឈប់អត់ទៅធ្វើការរ៉េ ព្រោះ អ្នកបើកបរ មិនសូវស្ទាស់ ដូចខាង ម៉ន ឯង រ៉េ ។ អរគុណបានអញ្ជើញ មកលេង ផ្ទះ ខ្ញុំ ថ្ងៃ នេះ

  9. សុខី ថា:

    នឹងហើយ ដេកផ្ទះចង់ហើមអស់ហើយ ចង់៤០អ៊ីង រដ្ឋខ្ញុំ ហើយឥលូវនេះកំពុងតែម៉ោទៀតហើយ រហូតដល់ថ្ងៃស្អែកទៀត អាចាស់ ៤០ មិនទាន់ដឹងអីផង ឥលូវម៉ោ ២០អ៊ីងទៀត គិតមើលទៅ ការងារក៍អត់ សង្ស័យ ម្ហូបព្រះច័ន្ទពេញវង់ អោយតែយ៉ាងនេះ យ៉ាងណាគ្រាន់បើជាងកន្លែងខ្លះ ដាច់ភ្លើងងងិត ហើយរងារចេតរយ។

    និយាយពីរូបថត ព្រិលនឹង គឺពេលឈប់ធ្លាក់ភ្លាមៗ ពេលយប់មើលទៅដូចថានសួគ៌ អីចឹង ជាពិសេសចាំងជាមួយភ្លើង ដើមឈើរទាំងអស់ ដូចផ្កាសាគូរ៉ារីក នៅរដូវផ្ការីក ស្អាតណាស់ ខ្ញុំថតបានប៉ុន្មានប៉ុស្តដែរ តែអត់មានផ្ទះដាក់ ព្រោះផ្ទះខ្ញុំ សោរត្រូវ sweetie គាត់កាន់ម្តងហើយ។

  10. ហនុមាន ថា:

    ជំរាប សួរ សុខី

    អរគុណដែលបានអញ្ជើញចូលលេង ។ ហើយមានធ្វើអីខុសបានត្រូវគាត់ចាក់សោរអាចឹង ចេតរ៉យ អី ក៏ កម្មម្លោះ សុខី ? 😛 ។ ខ្ញុំបានមើល TV ឃើញអាចឹងដែរ ថានៅម្តុំ សុខីឯង ស្នូធ្លាក់ ច្រើន ជាពិសេស នៅ DC ហ្នឹង តាហ្មង ។ ខ្ញុំអាចឹងដែរតើ ចេញទៅធ្វើការ អត់រួច សុីដេកៗ អាលូវ ហើមដូចជ្រូកហៃណាំ អាចឹង ! 😀

    សុខី មានប្រសាសន៍នឹងត្រូវហើយ អោយតែមានអគ្គសនី យ៉ាងមេចក៏គ្រាន់ដែរ វាមិនសូវរងារ ។ បើរងារអាចឹង បើទៅនោម ក្រៅផ្ទះ ប្រហែលកក ដូយឯងដល់ដំបូលផ្ទះ មិនដឹង ? 😀

    ខ្ញុំចូលចិត្តវាអាទើបធ្លាក់រួចដែរ បានមួយយប់ ភ្លឺដូច សុខីឯងនិយាយអាចឹង ក៏ប៉ុន្តែស្អប់ វា ត្រជាក់ បន្តិច សំរាប់គេមានគូរកំណាន់ មិនអីរ៉េ ចំពោះឯង សិងហ្គល(single)ទោះបីជាដេក អោបពង ក៏នៅតែត្រជាក់ ដែរ ! 😀 អរគុណ សុខី

  11. សុភា ថា:

    បើអញ្ចឹងពេលលោតលេងលើដើមឈើរ ប្រយត្នផង ប្រយត្នរអិល 😀

  12. បូរី ថា:

    យី! ស្អាត​មែន​ទែន​បង… ប៉ុន្តែ​ខ្ញុំ​អត់​ចង់​បាន​ទេ ច្រើន​អញ្ចឹង​ពេក… នៅ​ឯឋាន​ខ្ញុំ​ឯណេះ អត់​មាន​ស្នូរ​ច្រើន​ទេ ទើប​តែថ្ងៃ​នេះ​ដូច​ជា​មាន​ធ្លាក់​បន្តិច

    • ហនុមាន ថា:

      ជំរាប សួរ បូរី

      អរគុណដែកបានចូលលេង សុខសប្បាយរ៉េ ? ស្អាតមែន តែត្រជាក់ បន្តិច ព្រោះបើគិតជាស្វា គ្នា មិនសូវធ្លាប់ ជួបប្រទះ រងារ រងារ ឡើងបែកស្រការ ដូចត្រីងៀតខែប្រាំងទៅហើយ ! 😀

  13. មើលទៅស្អាតដល់ហើយបង តើត្រជាក់ខ្លាំងទេ?

    • ហនុមាន ថា:

      ជំរាប សួរ វល័ក្ខ

      អរគុណដែលបានចូលលេង នៅផ្ទះបង ថ្ងៃនេះ ។ មិនសូវត្រជាក់រ៉េ នៅពេលដែលវា កំពុងធ្លាក់ តែក្រោយមកទើបត្រជាក់ ហើយ រងារទៀតផង ! អរគុណ

  14. កុលាប ថា:

    ជំរាបសួរ បងហនុមាន

    ឯឋានខ្ញុំ ឆ្នាំនេះ រដ្ឋប្រកាសថាខ្វះអំបិល គេបាចតែកន្លែងណាចាំបាច់ !!.

    ធ្វើអោយភ័យខ្លាច ព្រោះធ្លាប់រអិល វិលឡានមួយជុំចូលស្រែម្តងហើយ
    ជាប់កង់ក្នុងទឹកកកដូចជាប់ភក់ សំណាងបានមនុស្សប្រុសបីនាក់មកជួយ
    ទាញចេញ និងសំណាងដែលរអិលចូលស្រែ មិនមានជ្រោះ កុំអីតាយហ្មង ។
    ……….

    • ហនុមាន ថា:

      ជំរាប សួរ កុលាប
      អរគុណដែលបានអញ្ជើញចូលលេង ។ កុំអីក្លាយជាកុលាប ក្រហមតាហ្មង លែងខៀវហើយ ក្រោយពីវិលឡានចូលជ្រោះហើយ ! និយាយលេងរ៉េ មិនចង់អោយផលអាក្រក់កើតមានដល់អ្នកភូមិរ៉េ 😀

      សំណាងហើយ មានមនុស្សប្រុស ៣នាក់មកជួយនោះ កុំអោយតែស្រីៗគ្នាឯងមកជួយនោះ បានហើយ ព្រោះពេលនោះប្រហែលជាពួកគេកុំពុងនិយាយ ទូរស័ព្ទ ដៃ រកគ្នា ផងមិនដឹង ពេលនោះមុខជាឡានហ្នឹងនៅជាប់ដដែលហើយ ! 😀

      ក្រោយ មិនបាច់ភ័យរ៉េ ទិញអំបិលម៉ាកំប៉ុង ដាក់ក្នុងឡានខ្លួនឯងរ៉ៅ បានហើយ ពេលរអិល បាចមួយដៃ ប្រាវ បើអត់រដូវ ស្នូ (ទឹកកក)ទុកវាគ្រាន់ ជ្រលក់ស្វាយខ្ចី នៅ ពេល បើកប បើមិនត្រូវការ ដាក់ក្នុង កាបូបទុកការពារ ខ្លួន ពី ជនពាល ក្រែងលោ ទៅ ខ្លាប់ (club) យប់ជ្រៅអី មាន បុរស ដាច់យ៉ៃ ណា ចង់ បំពាន បាច មួយដៃ ប្រាវ រួចដាក់មេផាយ រ៉ៅ រួច ខ្លួន ស្រេច ! 😀 អរគុណបានចូលលេង !

      • កុលាប ថា:

        បើក្លាយជាកុលាបក្រហមនៅគ្រាន់តើ !. នៅមានគេចូលចិត្តស្តាប់។
        អត់ដែលឮចំរៀងនេះទេអី បងប្រុស ?

        ក្រែងតែក្លាយជាកុលាបខ្មៅ​​ ហ្នឹងបានយ៉ាប់ហ្មង !..
        មនុស្សរត់ជាន់គ្នាមិនខាន ..ហាសហាហា.. 😀 លងសាហាវណាស់ !..

        @. មនុស្សបីនាក់មកជួយទាញឡានចេញនោះ មិនបានទូរស័ព្ឌហៅគ្នាទេ
        គឺអ្នកបើកកាត់ឃើញក៍ចុះជួយគ្នា ជាបន្ត ។ ច្បាប់ត្រូវតែឈប់ជួយគ្នា
        មិនដូច្នោះ ត្រូវទទួលផាកពិន័យ ។

        @. អរគុណបានជួយអោយជាគំនិត ដាក់អំបិលតាមខ្លួន ។
        ហេសហេ..អត់មានពេលចូល club សោះ !.. :D​ ទំនេរមើលរឿងភាគ

        ជូនពរឆ្នាំចិន ( កុំញ៉ាំច្រើនពេក ប្រយ័ត្នកាម៉ាប់ !.. ) 😀
        មើលផងដែរ ៖ http://km-womenvision.ning.com/profiles/profile/show?id=1pasxshq4jd99&xg_source=profiles_memberList

        កុលាប
        @@@@

      • ហនុមាន ថា:

        ជំរាប សួរ កុលាប

        អរគុណច្រើន បាន លួចទៅចូលផ្ទះ ញាំបាយកក អស់ហើយ ! អរគុណបានចូលមកលេង ។ ចូលឆ្នាំចិនអី បើខ្ញុំ មិនមែនចិនផងហ្នឹង ? ខ្ញុំខ្មែរអង្គរសុទ្ធសាតតាហ្មង !

        អីគ្រាន់តែជួយចាំមានច្បាប់ដែរ ? អាចឹងស្រួលហើយ នៅខ្ញុំអត់រ៉េ បើប្រុសៗ ខូចឡាន ដេកចាំរ៉ៅ អាវ៉ា កុំអោយមានអ្នកណា ចុះជួយ ។ បើស្រីៗ មិនដឹង បើ ស្អាត មាន មួយ ឬ ពីរ អី អាចឹងដែរ ។ បើថាមិនស្អាត ឬ ចាស់ៗ កុំសង្ឃឹមអី ច្បាស់ជានៅទីនោះ ម៉ាងៃហើយ ! ។

        ឯអ្នកជួយនោះ ខ្ញុំចង់និយាយថា បើស្រីៗ ព្រោះស្រី ៗ ចូលចិត្ត និយាយទូរស័ព្ទ ម្លោះហើយ គ្នារវល់តែ រត់មាត់ ប្រហែលគ្មានពេល ជួយរ៉េ ច្បាស់ជានៅជាប់ម៉ាយប់ក៏មិនដឹង ? ។

        អីក៏មិនធ្លាប់ស្តាប់ ណូវ វណ្ណនេត នឹង ពេជ្រ ចិន្តា ហ្នឹង តែអត់ចូលចិត្ត ពេជ្រ ចិន្តា កាលនាងនៅលីវ ដូចច្រៀងពិរោះ ដល់រៀបការហើយ អត់ពិរោះ សោះ ! 😀

        ហើយមេចចេះតែថា ហនុមាន កាម៉ាប់ ? មិនមែនរ៉េ គឺ សុខភាព ល្អ កុលាបចង់ឃើញ ហនុមាន ស្គម អី ហ្នឹង សុំទោស ខ្ញុំ អត់កើត អេដន៍ ឬ HIV រ៉េ ! យ៉ាងហោចណាស់ ញាំច្រើន ហើយធ្វើការខ្លាំង អត់កាម៉ាប់រ៉េ រឿងដែលត្រូវបារម្ភ គឺ អ្នកមើល រឿងភាគ ឯណោះរ៉េ ព្រោះ ស្រណុកពេក ! និយាយលេង រ៉េ អរគុណបានឆ្លៀតចូលលេង ! រីករាយឆ្នាំចិន

    • សុភា ថា:

      ចំណែកឯថានខ្ញុំឯណេះ ជាន់គេផ្សេងៗគេធ្លាក់ទឹកកកច្រើនដៃ សំណាងហើយជាន់ខ្ញុំ សឹងតែគ្មានតែម្តង។

  15. pisitnseiha ថា:

    អ្ហើយ! អាង​តា​សំបូរ​ព្រិល​នាំ​គ្នា​និយាយ​នាំ​អោយ​ខ្ញុំ​ច្រណែន​ដល់​ហើយ! ខ្ញុំ​មិន​ដឹង​ថា​មាន​សល់​សំរាប់​ខ្ញុំ​នៅ​ក្នុង​ខែ​៤នេះ​អត់​ទេ ព្រោះ​ចង់​ស្គាល់ ចង់​ប៉ះ និង​ចង់​លេង​លើ​ស្នូ​ហ្នឹ​ង​ដល់​ហើយ! ខែ៤នេះ​ខ្ញុំ​មាន​បំណង​ចង់​ទៅ​លេង​ប៉ែក​ខាង​លិចគឺ​ខាង PA, NY​ ​អីហ្នឹង​ណា៎

    • ហនុមាន ថា:

      ជំរាប សួរ ប្អូន ពិសិដ្ឋ

      អរគុណបានឆ្លៀតចូលលេង ។ យ៉ាងណាយ៉ាណីហើយហ្នឹង? កូនរបស់ពិសិដ្ឋសុខសប្បាយជារ៉េ ? កុំច្រណែនអី មិនស្រួល រ៉េ ! ខែ ៤ អត់មានរ៉េ ស្នូ ហ្នឹងទៅឋានវា វិញហើយ មានត្រឹម ខែ ១២ ទល់ ខែ ២ ដល់ ខែ ៣ ឬ ៤ ស្ងួត ដូចខែប្រាំងអាចឹង ! អរគុណ បានចូលលេង សូម សុខភាព ល្អ !

  16. កុលាប ថា:

    .
    ជំរាបសួរ បងប្រុស ហនុមាន !..

    បានឃើញចូលបោសសំអាតផ្ទះហើយ .. អរគុណ !..
    រួចចុះជូនពរអីក៍សាហាវម្លេះៗ ?.. បើអោយជួបចិន ច្បាស់ជា
    កូនមកភ្នែកស្រេះអិដូច អ្នកកំប្លែងងអាកុយមិនខានឡើយ​!.

    អេសអេហ៍…បើជួបចាមល្អជាង ព្រោះតមសាច់ជ្រូក មិនបណ្តាល
    អោយ ” កាម៉ាប់ ” ផង !.. ហាសហាហា.. មែនអត់ បងប្រុស ?.. 😀
    ញ៉ាំតែត្រី សុខភាពល្អណាស់ !..

    ចូលមើល កន្លែង កុលាបខៀវ ប៊ិះក្លាយជា កុលាបខ្មៅ នៅទីនេះផង !..
    http://km-womenvision.ning.com/video/08012009-2?xg_source=activity

    សុខសប្បាយណាបងប្រុស ។ អរគុណ ។

    @@@@@@@@@

    • ហនុមាន ថា:

      ជំរាប សួរ កុលាប

      អរគុណបានចូលមកលេង ។ ត្រូវហើយ បើបានចិន វា មិនសូវចុះទឹកនៅពេលលុបមុខម្តងៗ ព្រោះភ្នែកតូចពេក មិនសូវប្រើទឹកច្រើនរ៉េ ! បើបានចាម កុលាបត្រូវក្លាយជាកាម៉ាប់តាហ្មង ព្រោះចាមតមច្រើនម្លោះហើយ ញាំតែម្នាក់ឯងពិតជាកាម៉ាប់អត់ទាស់ ! 😀

      មិនអីរ៉េ ចិន ចាម ជប៉ុន កូរ៉េ មិនសមខាន់រ៉េ រឿងសំខាន់នោះ គឺទិចនិករ៉េ សូមស្លែសតែប៉ុណ្ណឹង ចុះ អាច គិតយល់ដោយខ្លួនឯងហើយ ! 😀 អរគុណបានចូលទោមើលដែរ ហើយ រវល់តែថតខ្លួនឯងអាចឹងបាន បើលឡាន ញាំចំបើុងហ្នឹងណា ! 😀

  17. posoky ថា:

    ខ្ញុំចូលចិត្តបទនេះដល់ហើយ 😀

  18. ហនុមាន ថា:

    ជំរាប សុខី
    អរគុណដែលបានចូលមកលេង ។ អរគុណដែលបានដាក់ វីឌីអូ ខ្ញុំមើលអតើឃើញផងហ្នឹង លិងងាប់( គ្រោះថ្នាក់តាហ្មង អា លិង ងាប់ហ្នឹង ! ) 😀 អូ មើលឃើញហើយ ក៏ប៉ុន្តែ មេចបានជាអាមួយហ្នឹងចេះរាប់តែដល់បួនអាចឹង ? សុខី យ៉ាប់តាហ្មង ដាក់អោយគ្នាមើល ស្មានតែគ្នាហ្នឹង ជើងខាង ចូលចិត្ត ចម្រៀង កាគ្រីវឆក់អីហ្នឹង ? 😀

  19. បញ្ញា ថា:

    សូមទោស បងហនុមាន!! កាម៉េរ៉ានេះអាចថតកុនខ្នាតខ្លីបានទេ.?

    • ហនុមាន ថា:

      ជំរាប សួរ នឹងសូមស្វាគមន៍ បញ្ញា
      អាចថតបានតើ ខ្លី ក៏បាន វែងក៏បាន ។​ តែត្រូវ ការMemoryCard ធំ បន្តិច ព្រោះអី បើថត កុន វាត្រូវប្រើការ Memory ច្រើន ។អរគុណបានចូលលេង ។

  20. បញ្ញា ថា:

    ទេ!!! ចង់ថតម៉ារឿងហ្នឹងណា៎!!! ខ្ញុំកំពុងតែរកសមាជិកមូលនិធិខ្សែភាពយន្តផង។ បើល្បងមានចំណាប់អារម្មណ៍ សាកចូលមកផ្ទះខ្ញុំម៉ោរ ចាំខ្ញុំបង្ហាញ…

  21. ហនុមាន ថា:

    ជំរាប សួរ បញ្ញា
    អាចឹងរ៉េ ។​នៅឯណារ៉ៅ បោះអត់ដាក់អស័យដ្ឋានអោយខ្ញុំទៅផងហ្នឹង? មានអី ប្រហែលមានអារម្មណ៍ ដែរតើ កុំអោយតែថតភាពយន្ត កូនជ្រូកទៅ បានហើយ ចំពោះ អារឿងហ្នឹង ខ្ញុំជួយអត់បានរ៉េ ! 😀 អរគុណ បានចូលលេង

  22. បញ្ញា ថា:

    អូ!! សុំទោស… ខុសខាងប្រុស!!! អាឡូវយកទៅ…នេះ៖ http://noonmail.wordpress.com/

  23. បញ្ញា ថា:

    បាច់គួរសមអីទេ សុទ្ធតែអ្នកភូមិតែមួយទេ ល្បងអើយ!! អរគុណដែលចូលលេងដែរ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: