ស្នេហ៍យើង

ជំរាបសួរ ប្រិយមិត្ត !

ដល់ហើយ ដល់រដូវហើយ មិនមែនរដូវច្រូតរ៉េ គឺរដូវ រំលឹកដល់គូរសង្សារ មិនថានៅឯណារ៉េ អាបុណ្យឆ្កួតនេះនៅមានគ្រប់ទិសទិ នៅស្រុកខ្ញុំនេះ បុណ្យ នេះច្រើនតែប្រុសៗ ក្មេង ចាស់ កម្លោះ ពោះម៉ាយ ទិញផ្កា របស់របរ ជូន សង្សារ ឬ ក៏ ប្រពន្ធ តែតាមពិត មិនចាំបាច់ចាំតែថ្ងៃនេះទើមទិញ អីវ៉ាន់ជូនរ៉េ ថ្ងៃណា ក៏បានដែរ ។ អូយ និយាយទៅ​ដូចយ៉ាប់ណាស់ ខ្ញុំរកមួយមកធ្វើថ្នាំ មិនទាន់បានផង មិនហាន ប្រាប់អ្នករាល់គ្នា រ៉េ ។

តែនេះជា មេរៀនខ្ញុំបានដាក់ចែកជូនគ្នាមើលលេងរ៉េ ក្រែងលោចង់ ធ្វើជូនសង្សាអីៗ ហ្នឹង !

ខ្មាស់ក្មេងៗណាស់ ខ្ញុំ តែអាចេះចុះ ខាងក្រោមនេះសមគ្នា ដែរ រ៉េ ?

យ៉ាងមេច សមគ្នារ៉េ គូរសង្សារខាងលើនេះ ថាមើល៍អ្នកណាហ្នឹង ? 😀

ចង្វាក់បេះដូង ស្នេហ៍ បរិសុទ្ធ គ្រាដំបូង …. អាចដោនឡូត យក រូបដែលមានចលនា ខាងលើបាន

អាចដោនឡូតយករូបខាងលើជា layers file បាននៅទីនេះ

អាចដោនឡូតយករូបបេះដូងខាងលើបាននៅទីនេះ

សូមអោយអ្នករាល់គ្នា បានជួបស្នេហ៍ ដែលមានពន្លឺ មានជីវិត្តអមតៈ សម្បត្តិ​ច្រើន ចម្រើនបុណ្យ ប្រពន្ធល្អ បរិបូណ៌មិត្រ ចិត្ត​ទូលាយ ងាយ​គ្រប់ពេល គ្រប់វេលា ទាំងថ្ងៃទាំងយប់ កុំអោយមានបានឈប់ឈរអីឡើយ ! 😀

Advertisements

38 Responses to ស្នេហ៍យើង

  1. ភារម្យ ថា:

    ស្មានតែបងហនុមាន មានស្នេហា! ខំចូលមើលមុខស្វាស្រី! ហា​ ហា

  2. achharia ថា:

    ខ្ញុំក៏អញ្ចឹងដែរ ស្មានតែ ហនុមាន រកបានអែណាអែណីហើយ ! 😀
    ម៉េចមិនដាក់អាកំរើកបាននោះអោយឃើញនៅទីនេះតែម្តងទៅ ?
    នឹងបានឃើញភ្លាម ស្អាតភ្លាមដែរ ។ ស្អាតហើយឡូយទៀត !
    អរគុណ ហនុមាន បានដាក់បង្ហាញមួយក្បាច់ទៀត ។

    • ហនុមាន ថា:

      ជំរាប សូរ ឆាយ៉ា
      អរគុណដែលបានចូលលេង ។ ហេស ហេស រកបានមើលតែទៅផ្សារទៅទិញសាច់ជ្រូកឯណា លោកអើយ ! ពិបាកណាស់ 😀 មិនដឹងយ៉ាងមេច ខ្ញុំដាក់អារវើកហ្នឹងដែរ តែអត់ដើរ ចាំមើលខ្ញុំធ្វើសាកសាថ្មី មើល៍ ។ អរគុណដែលបានឆ្លៀតឧកាស ចូលលេង ! ។

  3. posoky ថា:

    មានត្រៀមបាច់ផ្កា បូកទាំង ស្ក សូកូឡា ជូននាងមច្ឆានុព្ឋ ហើយនៅ ល្បងហនុមាន ហេហេ

    • ហនុមាន ថា:

      ជំរាប សួរ សុខី
      អរគុណដែលបានចូលលេង ។ ត្រៀមស្អី បើនាងមច្ឆា ក្រពើញាំ បាត់ហើយហ្នឹង ? 😀 ហ្អេស ត្រៀមមើលតែឡើងទៅច្បាំង មេចហ្នឹង ? 😀 អរគុណ

  4. ម៉ន ថា:

    គ្រាន់តែឃើញពាក្យស្នេហ៏ក៏ចូលមកភ្លាម ស្មានតែបងឯងមានស្នេហា ! ធ្វើបានស្អាតណាស់បង !

    • ហនុមាន ថា:

      ជំរាប សួរ ម៉ន

      អរគុណដែលបានឆ្លៀតចូលមកលេង នឹងបានអញ្ជើ្ចូលរួមជាមួយ មិត្តភ័ក្តយើងនៅផ្ទះរបស់ខ្ញុំ ថ្ងៃនេះ ។ ស្នេហា អីមិនមាន ជួនកាលយើងលួច ស្រឡាញ់គេ ហើយគេ មិនដឹងខ្លួន ក៏អាចនិយាយថា ស្នេហា បានដែរ ឬអី ។ អូ វែងឆ្ងាយណាស់ សុខចិត្តនៅកម្លោះចាស់ចុះ ចាំ ដល់ អាយុ ៧៥ ឆ្នាំ ចាំរក គូរស្រកតាហ្មងទៅ 😀

  5. អត់​ហ៊ាន​ថា​មាន​ព្រោះ​ខ្លាច​គេ​ដណ្តើម​ទេ​ដឹង​!

  6. Mach Morn ថា:

    ស្អាតបោះគេ ចម្លងទុកមួយសិន ហា ហា

    • ហនុមាន ថា:

      ជំរាប សួរ (ម៉ាច) ម៉ន

      អរគុណដែលបានឆ្លៀត ចូលលេង ។ យកចុះ តែខ្ញុំមិនហ៊ានធានា ថា នឹងមាន ប្រសិទ្ធភាព រ៉េ ។ យ៉ាងមេចៗ ប្រយ៏ត្នប្រយែង ប្រយ័ត្ន ខៀវភ្នែកណា ! 😀 អរគុណ

  7. មនុស្ស​ប្រុសម្នាក​ហ្នឹង​​មុខ​អាក្រក់​ម្ល៉េះ?

    • ហនុមាន ថា:

      ចុះបើគ្នា អាក្រក់តាំងពីកំណើតមកអោយគ្នាធ្វើយ៉ាងណារ៉ៅ ? អាក្រក់តែមុខរ៉េ ចុះអ្នកសទៅសីុមុខនោះ ? 😀 ​អាក្រក់គូរនឹងល្អ ក្រគូនឹងមាន ចាស់គូរនឹងក្មេង ម៉េម៉ាយ នឹងពោះម៉ាយ វែងគូរនឹងខ្លី ។ ជំរាប សួរ វិចិត្រ អរគុណបានឆ្លៀតចូលលេង !

  8. Mach Morn ថា:

    ហេតុអីបានជាត្រូវខៀវភ្នែក ក្រែង ហនុមាន ឱ្យគេចម្លងយកអី ?

  9. ហនុមាន ថា:

    ជំរាប សួរ ម៉ាច ម៉ន

    ខ្ញុំចង់និយាយថា ប្រយ័ត្ន យកទៅជូនសង្សារ ក្រែងគេ មិនចូលចិត្ត​គេដាក់ ម៉ន ឯងខៀវភ្នែក មិនមែនខៀវភ្នែកដោយសារការចម្លងយករ៉េ ! :D​ អារឿង ចម្លងយកៗ តាមចិត្តចុះ អត់មានទើសខុសអីរ៉េ ។ អរគុណបានឆ្លៀតឪកាស ចូលលេង !

  10. សេរីបណ្ឌិត ថា:

    អរគុណ​ច្រើន​ហើយ បង​ហនុមាន ! តែ​ថា​ជូន​ពរ​ហ្នឹង​ដូច​ជា​សាហាវ​ពេក​ទេ​ដឹង….

  11. ហនុមាន ថា:

    ជំរាប សួរ សេរីបណ្ឌិត
    អរគុណដែលបានមកលេងដល់ផ្ទះរបស់ខ្ញុំថ្ងៃនេះ ។ មិនសាហាវពេករ៉េ គ្រាន់ជួយដាស់តឿន តើ ! 😀 ។ អរគុណ

  12. បូរី ថា:

    ជំរាបសួរបង!
    សុខ​សប្បាយ​ទេ​បង?​ បង​ដាក់​រូប​កូន​កុំលោះ និង​កូន​ក្រមុំ​ហ្នឹង​មែន ទែន អី ក៏លេងៗ​កែច្នៃ​ទេ? បើ​បងកែ​ច្នៃទេ ប្រយ័ត្នមនុស្ស​ស្រី​ហ្នឹង​គេ​ប្តឹង​បង​​​​ឯង។ យឺ! បើ​មែន​លោកតា មុខ​ចំឡែក​ហ្នឹង​មាន​សំណាង ជាង​ខ្ញុំទៅ​ទៀត គួរ​អោយ​ច្រណែន​មែន….

    • ហនុមាន ថា:

      ជំរាប សួរ បូរី សួស្តីឆ្នាំថ្មី

      បាទ សុខសប្បាយជាធម្មតារ៉េ ? ចុះបូរីវិញ យ៉ាងណាដែរ ? បាត់មុខបាត់មាត់យូរ ដល់ណាដល់ណីហើយ ? ខ្ញុំអត់បានកែរ៉េ ប្រហែលជាមានអ្នកកែរហើយ ។ កុំច្រណែនអី ខ្ញុំក៏អត់ដែរ 😀 អរគុណដែលបានឆ្លៀត ចូលលេង

  13. Mach Morn ថា:

    អូហូ! ស្មានតែស្អី រឿងហ្នឹងទេអី 😉

  14. កុមារកាមទេព ថា:

    ស្លាប់ហើយ អ្នកស្អាត ការជាមួយតាជជក់។

  15. posoky ថា:

    សម័យឥលូវគេលេងគិត ស្អាតហើយ! សំខាន់ គឺលុយឡានវីឡា ហើយជាពិសេស ត្រូវអោយដូចដំឡូងវល្វអីចឹង បើខ្លួនតូច រៀងកោង តែសូមអោយមើម នឹង វាធំ ញាំទៅវាឆ្ងាញ់។ល។ មិនមែនស្អាតដូច ហ្រ្វេស៊ី តែបែថ្ងៃណាក៍លាបម្សៅ នឹងឆ្លុះកញ្ចក់ សិតសក់ ចុងក្រោយបែជាបណ្តើប្រុសៗ ដុះកុយដូចគ្នា ហេហេ។

    • កុមារកាមទេព ថា:

      នែបង បណ្តើប្រុសៗ ដុះកុយដូចគ្នាយ៉ាងម៉េច ? បងចង់មើលងាយនរណាមែនទេ?

      • ហនុមាន ថា:

        ចុះប្រញាប់ល្អៀសខ្លួន ម្លោះ ? សុខី មិនថាអោយ កាមទេព ឯណា ? 😀 អរគុណ កុមារកាមទេព ដែល បាន ចូលលេង ។

        សុខី

        មានអាតោហ៊ាមួយ ខ្ញុំធ្លាប់ ស្គាល់ អាយុ ៥០​ជាង ទៅយក កូនស្រី គេ ១៨ ឆ្នាំ ស្អាត ដូចទេពអប្សរ មើលទៅអោយ ខ្ចីញេញៗ មើលទៅចង់ដូចឪពុក នឹង កូនទៅហើយ អត់សំអី បន្តិច តែវា​មានលុយ ។ ខ្ញុំឆ្ងល់នាងហ្នឹងចេះតែប្រថុយ អាចឹងបានថាហ្នឹងណា ! 😀

  16. Mach Morn ថា:

    @Posoky:ពីមុនខ្ញុំក៏មានទស្សនៈមិនខុសពីលោកដែរតែក្រោយមក​ឃើញថា វាមិនសុទ្ធតែរបៀបនេះទាំងអស់នោះទេ 🙂
    ” ដូងមួយដើម ផ្លែវា​មាន​តក់ មាននាល ”

    ដោយក្តីរាប់អាន!

  17. កុមារកាមទេព ថា:

    ឯខ្ញុំអត់មានបណ្តើរនរណាទាំងអស់!!!! រកតែមួយនឹងគេអត់ផង!!!

  18. កុមារកាមទេព ថា:

    ខ្ញុំអត់មានល្អៀសខ្លួនអីទេ ពូស្វា!!! នាងហ្នឹងពេលបានគ្នាជាប្តីប្រពន្ធហើយ ពេលតាហ្នឹងស្លាប់ទៅ សង្ឃឹមថាបានទ្រព្យសម្បត្តិពីតាហ្នឹង ដឹងអី កូនៗតាហ្នឹង ពេលលឺតាហ្នឹងស្លាប់ មិនដឹងមកពីណាទេ ច្រើនដូចស្រមោច !!! នាងហ្នឹង តក់ស្លុត ព្រោះអត់ដែលលឺថាតាហ្នឹងមានកូនចៅ !!!! ខ្ញុំនិយាយត្រូវទេ?

  19. posoky ថា:

    ហាហា បងម៉នមិនបាច់ហៅខ្ញុំលោកអីទេ ហៅឈ្មោះក៍បានដែរ ហេសង្ស័យ មានអ្នកយកឈ្មោះ បងម៉នមកដាក់ទេដឹង បានជាមិនឃើញរូប អាយខុន គាត់។

    និយាយពីរូបសម្ផស្សវិញ ម៉ាខ្ញុំគាត់បានមានប្រសាសន៍ ថា បើយកប្រពន្ឋកុំចង់បានស្អាតអី សំខាន់គឺមនុស្សដែលចេះយល់ចិត្តយើង ស្អាតមិនយកមកលាងទឹកផឹកបានទេ។ ម្យ៉ាងទៀត ស្អាតតែនៅជាមួយដប់ឆ្នាំ លែងឃើញស្អាតហើយ មានន័យថាមុខអាដែលៗ តែបើបាយខ្លោច ម្ជូរបែទៅជាស្ងោរ ច្បាស់ជាលុងចុងហើយអានាង៕ សំខាន់គឺសមរម្យចូលចំណោមសង្គមចុះ ។

    • ហនុមាន ថា:

      ជំរាប សួរ សុខី
      អរគុណដែលបានឆ្លៀត ឪកាស ចូលមក បកស្រាយ ចែកគ្នាយើងបានយល់ខ្លះៗ ខ្ញុំគ្មានយោបល់តឹងអាារឿង ស្អាត ឬ មិនស្អាត ហ្នឹង តែ ខ្ញុំគ្រាន់តែយល់ថា សុខី មាន យោបល់ ល្អ ។ អរគុណ

  20. Mach Morn ថា:

    សួស្តី Posoky!
    ខ្ញុំក៏ឈ្មោះ ម៉ន ដែរ ពីដំបូងខ្ញុំផ្ញាក់ដូចគ្នាពេលឃើញមានបងម្នាក់ឈ្មោះដូចខ្ញុំ 🙂
    ចំពោះរូបសម្ផស្សស្អាត ឬមិនស្អាតវាមិនមែនជារឿងដែលយើងគួរយកមក​ប្រកែកប្រណាំងអីនោះទេ ព្រោះរសនិយមរបស់មនុស្សម្នាក់ៗខុសគ្នា 😉 អីយ៉ារវល់បន្តិចចាំលើកក្រោយចូលមកបន្តទៀត 😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: