មករា Wallpaper

ជំរាប សួរ អ្នករាល់គ្នា !

ដើម្បីជាចំណងដៃនឹងសាក្ខីភាពប្រចាំឆ្នាំថ្មីនេះ ខ្ញុំបានស្រាវជ្រាវ រកកម្មវិធីខ្លះៗ ដែលអាចចែកចាយ ដល់ មិត្តភ័ក្រ ដែលប្រើ ភី សីុ  អាចចំឡង យកទៅប្រើតាម តែសេចក្តីត្រូវការ ។ សូមបញ្ជាក់ថា ខ្ញុំគ្មាន ភី សី រ៉េ ដូច្នេះ បើដើរឬមិនដើរ សូមអភ័យទោស ព្រោះអត់បាន សាកល្បង មើល រ៉េ !

សង្ឃឹមថាឆ្នាំថ្មីនេះ នឹង នាំមកនៅសំណាង នឹង សុភមង្គល ដល់ មិត្តរួម ប្លក ។​ រីករាយ ឆ្នាំថ្មី !

អាចទាញយក នៅទីនេះ

Advertisements

20 Responses to មករា Wallpaper

  1. វុឌ្ឍី វុឌ្ឍ ថា:

    អរគុណច្រើនបងហនុមានដែល តែងតែចែករូបស្អាតៗ ខ្ញុំបានយកទៅធ្វើជា Wallpaper Desktop ស្អាតណាស់ 😀

  2. ហនុមាន ថា:

    ជំរាប សួរ វុឌ្ឍី សួស្តីឆ្នាំថ្មី !

    ហេស ដូចជាមកមុនគេ មុនឯងតាហ្មងថ្ងៃនេះ គ្រាន់តែឆារួច មកដល់ឡាហ្មម ទាន់ក្តៅៗ ! 😀 អរគុណ ច្រើន បាន ចូលលេង សូមសំណាងល្អ ក្នុងឆ្នាំថ្មី !

  3. សួស្តីបង!!សុខសប្បាយជាទេ?
    រីករាយឆ្នាំថ្មី សូមជូនពរជួបអាអ្វីៗល្អក្នងជីវិត….!!
    អរគុណWallpaperថ្មី…

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តីឆ្នាំថ្មី សុធា !

      អរគុណ សូមសុធា បានប្រកបទៅដោយ សេចក្តី សុខសប្បាយផងដែរ ឆ្នាំថ្មីនេះ ! ខ្ញុំសុខទុក្ខជាធម្មតារ៉េ អរគុណ ចុះ សុធាវិញយ៉ាងណាដែរ ? អរគុណដែលបានឆ្លាត ចូលលេង សូមអោយបានសេចក្តីសុខ គ្រប់ប្រការ !

  4. អរគុណបង ខ្ញុំបានសាក GIMP រួចហើយ គឺអាចប្រើបាន ។ អត់អាចប្រើអក្សរ យូនីកូដខ្មែរ ទេ ។ ប្រូកាមហ្នឹងដូចជាពិបាកប្រើបន្តិច ប្រហែលមកពីខ្ញុំអត់ចេះប្រើ ហើយមើលទៅ 😀

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តីឆ្នាំថ្មី ម៉ន

      អរគុណ ដែលបានឆ្លៀតចូលលេង ។​ បាទ និយាយតាមត្រង់ចុះ ម៉ន ខ្ញុំមិនដែលប្រើរ៉េ ព្រោះខ្ញុំធ្លាប់តែប្រើ Photoshop ហើយណាមួយខ្ញុំប្រើតែ Mac មិនដែលប្រើ PC សោះ អាចឹងហើយបានជាខ្ញុំ អត់ដឹងអីរ៉េពីរឿង ការប្រើ PC ។ សុំអភ័យទោសផង ម៉ន ខ្ញុំមិនដឹងប្រាប់របៀបណា ព្រោះខ្ញុំអត់ធ្លាប់ប្រើ ។

  5. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តីឆ្នាំថ្មី ក្តាមសក

    អរគុណដែលបានឆ្លៀត ចូលលេង ។ សូម បានសេចក្តីសុខ សប្បាយនាឆ្នាំថ្មីនេះ !។ អរគុណ

  6. ឆាយ៉ា ថា:

    រូបក្លោងខាងលើ ស្អាតជាងមុនហើយម៉ូតអក្សរខ្មែរនោះ បើប្រៀបជាក្បាច់
    ដាល់ឬគុនដំបងដាវវិញ អូហូ៎! រកកន្លែងវាយលុកចូលច្បាស់ជាអត់ឃើញទេ ។
    ចំណែករូប Wallpaper វិញមើលទៅព៌ណផ្ទៃមេឃស្អាតណាស់ ខ្ញុំកម្រដែល
    ឃើញរូបអង្គរត្តណាដែលមានផ្ទៃមេឃស្អាតដូចនេះណាស់ ។
    អរគុណ ហនុមាន ច្រើនចំពោះការបង្ហាញនិងចែកចាយស្នាដៃដ៏ចំណានៗ
    ទាំងនេះ ។

  7. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តីឆ្នាំថ្មី ឆាយ៉ា !

    អរគុណដែលបានអញ្ជើញមកលេង យ៉ាងមេចដែរ ទៅចូលឆ្នាំជាមួយតារាល្បីៗ មកពីស្រុកខ្មែរ សប្បាយរ៉េ ? បាទ ក្បាច់អក្សរខាងលើហៅថា វាយោឥស្សាន្ត ជាអក្សរសសេរដៃ ហើយ បាន​ស្កែន (scanned) ចូលក្នុង ហ្វូតូហ្សប (Photoshop) ក្រោយ ។ ខ្ញុំចូលចិត្ត វាជាងមុន ក៏ប៉ុន្តែបើអ្នកមិនដឹងប្រហែលពិបាកអាន បន្តិច ។ រឿង wallpaper ខ្ញុំចេះតែរក កែច្នៃ ចែកគ្នា មើលលេងទៅហ្នឹង ឆាយ៉ា អើយ ។ អរគុណដែលបានអញ្ជើញចូលលេងសាជាថ្មី ! អរគុណ

  8. ដោនឡូដមួយសិន អរគុណហើយបងហនុមាន!

  9. ហនុមាន ថា:

    ជំរាប សួរ នឹង សូស្តីឆ្នាំថ្មី កូនទន្សាយតូច
    ចុះមានទៅទើសអ្វី ដោនឡូត ពីរ ឬ បី ក៏បានដែរ ។យកតាមត្រូវការចុះ ។អរគុណដែលបានចូលលេង

  10. kheavan ថា:

    ជំរាបសួរបង តើបងសព្វថ្ងៃនេះសុខទុក្ខយ៉ាងម៉េចដែរ??? ខ្ញុំឥឡូវមិនសូវ
    ជាទំនេរក៏មិនសូវបានមកលេងបង សូមបងកុំខឹងនឹងខ្ញុំអី។
    ថ្ងៃនេះខ្ញុំមានរឿងមួយចង់ពឹងបងអោយជួយ គឺខ្ញុំមានរូបថតមួយសន្លឹកដែល
    ផ្ទាំងដែលនៅពីក្រោយខ្ញុំថតជាប់សុទ្ធតែអក្សយួន ខ្ញុំចង់អោយបងជួយកាត់
    អក្សយួននោះចេញហើយដាក់ជំនួសដោយទង់ជាតិខ្មែរវិញ បងចូលទៅយក
    រូបថតនោះនៅប្លករបស់ខ្ញុំនៅត្រង់ចំនុច (ផ្សេងៗ) សង្ឃឹមថាបងនឹងជួយ
    កែអោយខ្ញុំតិចចុះ។ អរគុណបងច្រើន សូមអោយបានសុខសប្បាយ ។

  11. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តីឆ្នាំថ្មី​ វ៉ាន់ ឃា

    បងសុខសប្បាយជាធម្មតារ៉េ អរគុណ ចុះ វ៉ាន់ ឃា វិញសុខទុក្ខយ៉ាងណាដែរ ? អត់អិរ៉េ វ៉ាន់ ឃា បងមិនទៅខឹងអីរ៉េ ព្រោះយើងម្នាក់ៗ មានធុរះ នឹងកិច្ចការច្រើន បងយល់ពីសភាពការ របស់ប្អុនហើយ ។ បង បានធ្វើជូនហើយ ប្អូនអាចទៅយកនៅទី នេះ មានពីររូប រូបទី មួយ នឹង រូបទីពីរ បើបងវិញបងចូលចិត្តអារូបទីពីរជាងទីមួយ ប្អូនអាចយកប្រើការតាមសេចក្តី ត្រូវការ ចុះ ។ ប្រាប់បងបើត្រូវការអីទៀត ។ អរគុណសូមសំណាងល្អ

  12. van_khea ថា:

    អរគុណបងច្រើន ពេលនេះខ្ញុំបានយករូបទាំងពីរទៅប្រើប្រាស់ហើយ។ បងពិតជាពូកែមែន

  13. ហនុមាន ថា:

    មិនអីរ៉េ វ៉ាន់ ឃា យកប្រើការចុះ ។ បាទ អរគុណ មិនពូកែរ៉េ គ្រាន់តែអាចធ្វើបានតិចតួច តែទោះជាយ៉ាងណាក៏អរគុណដែរ ដែលបានឆ្លៀតឧកាស ចូលលេង ។ សូមអោយបានសុខសប្បាយ

  14. posoky ថា:

    ខ្ញុំឃើញរូបភាពល្អៗ ចង់លោកបងហនុមាន ទុកប្រើការ អាចដូនឡូដ បាន កែដាក់ជារបស់ខ្មែរយើង
    http://ylanov.softarchive.net/stock_colorful_backgrounds_vector.182139.html

  15. ហនុមាន ថា:

    ជំរាប សួរ សុខី

    អូរអរគុណច្រើនដែលបានផ្តល់តំណរជូន ខ្ញុំ ៗ ខ្ញុំបានចូលទៅហើយៗក៏បានដោនឡូតខ្លះៗ ដែរ ។ ហើយចង់បានរូបមួយណាដែរ ? អរគុណហើយដែលបានឆ្លៀតចូលលេង ។អរគុណ

  16. posoky ថា:

    ហាហា ខ្ញុំឥលូវចូលផ្ទះលេងបានហើយ​ ព្រោះមានគេលួចចាក់សោសំងាត់​ ហើយគេបិតសិទ្ឋ មិអោយទៅនៅឯណាផ្សេងដែរ។ 😀

  17. ហនុមាន ថា:

    ហាក យ៉ាងមេចចុះ ? អាចឹងស្រួលហើយ កុំដើរផ្តេសផ្តាស ប្រយ័ត្នមេខ្មៅ ចាប់រំលោភ ណា ! 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: