ជូនពរដល់មិត្តភ័ក្រវើតប្រេស

មិត្តភ័ក្រទាំងឡាយ !

នៅក្នុងពិធីបុណ្យណូអែលនេះ ក្នុងនាមខ្ញុំបាទជា ហនុមាន នឹងជាខ្មែរ មួយរូបសូមថ្លែងអំណរគុណ ដល់មិត្តភ័ក្រទាំងអស់ ដែលបានឆ្លៀតពេលវេលាអញ្ជើញចូលលេងនៅផ្ទះរបស់ខ្ញុំ  ។ សូម អ្នកទាំងអស់ ប្រកបដោយ សេរី មង្គល វិបុលសុខ ចូលកើត មានដល់អ្នករាល់គ្នា ព្រមទាំងគ្រួសារ របស់អ្នករាល់គ្នា !។

សង្ឃឹមថាឆ្នាំក្រោយ យើងទាំងអស់គ្នា នឹង បានជួបសំណាងល្អ ក្តីសប្បាយជាងឆ្នាំនេះ។ សូមអ្នកទាំងអស់គ្នាទទួលនៅក្តីរាប់អាន នឹងជាមិត្តរួម ប្លក ក្នុង វើតប្រេសជាភាសា ខ្មែរ ពី ខ្ញុំបាទ !  សូមសុខសួស្តី សេរី មង្គល កើតមានដល់អ្នករាល់គ្នា !

សូមចុចលើរូបភាព ដើម្បីមើលចលនាសកម្មភាព នៃពាក្យ ដែលខ្ញុំបានដាក់(សុំអភ័យទោស ទើបរៀនធ្វើ Animation)

Advertisements

22 Responses to ជូនពរដល់មិត្តភ័ក្រវើតប្រេស

  1. achharia ថា:

    ខ្ញុំចូលចិត្តរូបកំរើកបែបនេះណាស់ ហនុមាន មើលទៅដូចរស់រវើកហើយ
    ឆ្លើយតបមករកអ្នកមើលវិញដែរ ។ បើនៅធ្មឹងៗវិញដូចសោះកក្រោះយ៉ាងណា
    រកថាមិនត្រូវទេ គឺមិនសូវហ៊ឹកហ៊ាក់ដូចជិះទូកជាមួយគ្នាមិនបានជួយចូកជួយ
    គាស់គ្នាដែរ 😀 ។ អោយតែធ្វើបានល្អៗដូច្នេះ គឺខ្ញុំនឹងមកក្រវ៉ែលលួចចម្លងយក
    ទៅថែមថយហើយ ។

    ពរស័ព្ទសាធុការទាំងនោះ នឹកបានដល់យើងទាំងអស់គ្នារាប់ទាំង ហនុមាន ផងដែរ ។ សាធុ! សាធុ! សាធុ!

  2. ហនុមាន ថា:

    ជំរាប សួរ ឆាយ៉ា

    ខ្ញុំទើបតែរៀនពីឆាយ៉ា ដែរតើ ។ ចេះតិចណាស់ មិនអាចយកជាផ្លូវការបានរ៉េ ។ បើប្រៀបធៀបនឹងឆាយ៉ានោះ នៅតិចមែនទៀន ខ្ញុំខិតខំស្រាវជ្រាវ ព្រោះគ្មាន Programអីដែលខ្ញុំអាចធ្វើបានក្រៅពី Photoshop ដែលខ្ញុំបានដឹងខ្លះៗនោះរ៉េ ។ អរគុណដែលបានចូលលេង មិនដឹងជាយកធ្វើអីកើតឆាយ៉ា អើយ បើខ្ញុំមិនចេះស្អីផងហ្នឹង ! ។ សូមអរគុណ

    • ហនុមាន ថា:

      ជំរាប សួរ នឹង សូមស្វាគមន៍ រត្ននា

      អរគុណដែលបានឆ្លៀតឧកាស ចូលមកលេងនៅផ្ទះរបស់ខ្ញុំថ្ងៃនេះ ។ មិនដឹងជាមានអីចែករ៉េ ចង់បានអីប្រាថ្នាខ្លួនឯងចុះ ! 😀

  3. posoky ថា:

    ជូនពរហនុមាន ថ្ងៃបុណ្យនេះដែរ
    ទោះជាមិនមានជារបស់ខ្មែរក៍ដោយចុះ។

    • ហនុមាន ថា:

      ជំរាប សួរ សុខី
      បាត់មុខបាត់មាត់យូរ ប្រហែលជាប្រពន្ធចាក់សោរទុកហើយមើលទៅ ! 😀 អរគុណដែលបានឆ្លៀតឈាងចូលលេង សូមអោយបានជួបតែសេចក្តីសុខ សប្បាយជារាងតទៅ ! ។ អរគុណ

  4. Samady KS ថា:

    កុំ​តែ​ឃើញ​ចំណង​ជើង​​ដាក់​ជូន​ពរ! កុំ​អី​ហ្នឹង​ខ្ញុំ​ស្មាន​តែ​ជូន​ស្រី​ស្អាត ព្រោះ​​អា​រូប​ទី​មួយ​ឃើញ​មាន​ រូប​ស្រី​ស្អាត​ម្នាក់​

    • ហនុមាន ថា:

      ជំរាប សួរ សាម៉ាឌី

      ហេស ហាស អត់ខ្លួនឯងផង ទៅជូនអោយគេមេចកើតហ្នឹង ! តែទោះជាយ៉ាងណា ក៏​សូមអរគុណដែរ ដែលបានឆ្លៀតចូលលេង ។ សូមបានសេចក្តី សុខសប្បាយ សុខភាពបរិបូរណ៌ ជារាងរហូត ! ។ អរគុណ !

  5. កុមារទេពចម្បាំង ថា:

    សូមអរគុណដែលពូ ជួយជាកំលាំងចិត្តខ្ញុំបានមួយខែ តែស្អែកនេះខ្ញុំត្រូវទៅហើយ។
    មិនអាចជួបគ្នាបានទេ។
    សូមជូនពរពូថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល។

    • ហនុមាន ថា:

      ជំរាប សួរ កុមារទេព

      ពូសូមអរគុណដល់ក្មួយហើយ ដែលបានឆ្លៀត ចូលលេង សូមក្មួយទៅអោយបានសេចក្តីសុខ សេចក្តីសប្បាយ យកចិត្តទុកដាក់ក្នុងកិច្ចការ របស់ក្មួយ ដើម្បីយកជ័យជំនះ លើបំណងរបស់ក្មួយ។ សូមព្រះអទីទេព នឹង ទេវតាទាំងពួង តាមថែរក្សាក្មួយ គ្រប់ពេលវេលា ។ កុំភ្លេច ចូលលេងមិត្តភ័ក្រយើងនៅភូមិវើតប្រេស ផងណា ! សូមអោយបានសេចក្តីសុខ សប្បាយតាមផ្លូវ !

  6. kooms ថា:

    អគុណ​ហើយ​ស្តេច​ស្វា!​ ស្អាត​តើ!

    • ហនុមាន ថា:

      ជំរាប សួរ នឹង សូមស្វាគមន៍ សុភី (kooms)

      អរគុណដែលបានឆ្លៀតចូលលេង ។ សូមអោយបានសេចក្តីសុខ សេចក្តី សប្បាយ ក្រប់ពេល ។ អរគុណ

    • ហនុមាន ថា:

      ជំរាប សួរ នឹង សូមស្វាគមន៍

      អរគុណដែលបានឆ្លៀតឧកាស ចូលលេងដល់ផ្ទះ របស់ខ្ញុំ ថ្ងៃនេះ ! សូមអោយបានសុខសប្បាយ​គ្រប់ពេលវេលា ! អរគុណ

  7. អរគុណបងហនុមាន! តែបើអត់មានបំណងជូនពរខ្ញំ ចឹងអៀនមាត់ណាស់នៀក ! ជូនពរបងជួបប្រទះតែរឿងល្អៗ ដូចអ្វីដែលបងបានធ្វើ!

    ហេស​ ហេ…អត់សូវចេះជូនពរទេខ្ញំ !

    • ហនុមាន ថា:

      ជំរាប សួរ ក្មេងស្រែ

      អរគុណដែលបានឆ្លៀតឧកាស ចូលលេង អត់អីរ៉េ បើមិនចេះជូនពរ អោយតែបានចូលលេងនៅផ្ទះនេះ គឺ ដូចជូនពរដែរតើ ! អរគុណដែលបានឈាងចូល !

  8. khmerse7en ថា:

    សូស្តីបង ខ្ញុំយករូបមនុស្សទឹកកកបងទៅប្រើសិន ចាំរួចឲវិញ
    រីករាយថ្ងៃបុណ្យណូអែល!!!

    • ហនុមាន ថា:

      ជំរាប សួរ វល័ក្ខ

      មិនបាច់ខ្ចីរ៉េ យកចុះ បងអត់ថាងីរ៉េ ! ។ អរគុណដែលបានឆ្លៀតចូលលេង ។ សូមអោយបានសេចក្តី សុខ សប្បាយ គ្រប់ពេលវេលា !

  9. kheavan ថា:

    ជូនពរថ្ងៃបុណ្យណូអែល មានសុភមង្គលក្នុងគ្រួសារ !! 😀

  10. rithphnompenh ថា:

    មិនបាច់ជូនពរខ្ញុំទេ ឆ្នាំនេះរកស៊ីកាក់កបហើយ មិនចង់ឡើងទៀតទេ

    • ហនុមាន ថា:

      ជំរាប សួរ ឬទ្ធ

      អរគុណដែលបានរំលែកពេលវេលា ចូលមកលេងដល់ផ្ទះ របស់ខ្ញុំថ្ងៃនេះ ។ មិនយកមេចកើត ក្រែងលោ សង្សារទាំង ៥នាក់ ច្របាច់ករ លានភ្នែកទៅអី ! 😀 មិនអីរ៉េ បើឆ្នាំនេះ រកសីុបានកាក់កប សូមអោយឆ្នាំក្រោយ រកសីុបានកាក់កបជាងឆ្នាំនេះទៀត ព្រោះរកសីុចិញ្ចឹមសង្សារ ដល់ទៅ ៥នាក់ គឺ ថា យ៉ាកមែនទែនហើយ! និយាយលេង រ៉េ ទោះត្រូវការ ឬ មិនត្រូវការក៏ដោយ សូមអៅយសុខភាព បរិបូណ៌ ព្រោះថា មានអីកើតឡើងនោះ បានអ្នកណា មើលសង្សារទាំង ៥នាក់ បើខ្ញុំនៅឆ្ងាយយ៉ាងនេះនោះ ! 😀 អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: