Wallpaper សំរាប់ខែ ឆ្នូ

ជំរាប សួរ មិត្តភ័ក្រទាំងឡាយ !

បិទបើក បិទបើក មួយឆ្នាំកន្លងទៅយ៉ាងឆាប់រហ័ស បំផុត ។ មិនដឹងថាបានធ្វើអីផង ខែឆ្នូរបានចូលមកដល់ទៀតហើយ ឯខ្លួនប្រាណ កាន់តែចាស់ទៅៗ បន្តិចម្តងៗ ។ ឯរុក្ខជាតិ ប្រែរូបប្រែរាងទៅ ដោយគ្មានសន្សំនៅពេលវេលា ។ បែត្រឡប់មើលក្រោយវិញ នៅឆិនាំនេះ ខ្ញុំ ដូចជាមិនមានអីដែលកើតឡើងគួរអោយចាប់អារម្មណ៍រ៉េ ។ ក្រៅតែពីបាន អត់ងារធ្វើមក អាលូវ រកបានវិញ គឺឃើញថា ជីវភាព របស់ ខ្ញុំ គ្រាន់បើជាង មុន បន្តិច ។ តែទោះបីជាយ៉ាងណា ក៏ដោយ ក៏អ្នកទាំងអស់គ្នា មិនត្រូវអស់សង្ឃឹម នឹង ជីវិត្តដែរ ។ សូមជួបនៅសំណាង នឹង បុណ្យកុសលល្អ ដល់អ្នករាល់គ្នា !

ខែនេះ ខ្ញុំបានចងក្រងជា  Wallpaper សំរាប់ខែឆ្នូរ ជូនអ្នករាល់គ្នា ដែលនៅស្រឡាញ់ ប្រទេសជាតិ មាតុភូមិ អាចដោនឡូតនៅទីនេះ !

សំរាប់ខែឆ្នូរ

Advertisements

36 Responses to Wallpaper សំរាប់ខែ ឆ្នូ

  1. vankhea ថា:

    សួរស្ដីបង បងសុខសប្បាយទេ??
    វាពិតជាលឿនណាស់សំរាប់មួយឆ្នាំៗ។ គិតរកអីធ្វើអោយមានន័យ
    សំរាប់ជីវិតមិនបានសោះ។

  2. ហនុមាន ថា:

    ជំរាប សួរ វ៉ាន់ ឃា

    បងសុខសប្បាយជារ៉េ អរគុណ ចុះប្អូនវិញ សុខទុក្ខយ៉ាងណាដែរ? ត្រូវហើយ ពេលក៏កាន់តែជិត ឯខ្លួនក៏កាន់តែចាស់ ជ្រេៗ ដែរហើយហ្នឹងណា !។អរគុណដែលបានចូលលេង សូមអោយបានសុខសប្បាយ !។ អរគុណ

  3. កួរ​ស្រូវ ថា:

    មក​យឺត​បន្តិច!! ចង់​ឲ្យ​បាន​មុន​គេ​រហូត​!!
    សូមអគុណ​បង ហនុមាន !

  4. ហនុមាន ថា:

    ជំរាប សួរ គួរស្រូវ

    បាទ មិនអីរ៉េ អត់ទាន់មានអ្នកណាយកផងហ្នឹង អញ្ជើញតាមសម្រួលចុះ ។ អរគុណដែលឆ្លៀតចូលមកលេង !

  5. rithphnompenh ថា:

    ស្តេចស្វា ពិពណ៌នារូបភាពនេះឲ្យខ្ញុំយល់បន្តិចបានទេ»
    តាមការរៀបរាប់ខាងលើ ដូចជាកំសត់ណាស់ ពេលណាអត់ការងារធ្វើ មកលេងប៉ាហ៊ី វិញរកលុយបានក្រែលដែរណា!
    អរគុណ ទំនេរទៅលេងផ្ទះខ្ញុំផង ប៉ុន្មានថ្ងៃនេះខ្ញុំរវល់បន្តិច ។ ព្រឹកមិញ ស្រាប់តែបើកមើលប្លកខ្ញុំ ភ្ញាក់ព្រឺត ព្រោះអ្នកទស្សនាពីប្រទេសថៃអត់មានការកើនឡើង ។ បើកអ៊ីម៉ែល​មើល ពួកម៉ាកនៅថៃថា blog ខ្ញុំចូលមើលអត់បាន អុញ តិចអាអាប់ភីស៊ីតហាមឃាត់ទៅ?

  6. ហនុមាន ថា:

    ជំរាប សួរ ឬទ្ធ
    អរគុណដែលបានឆ្លៀតចូលមកលេងផ្ទះរបស់ខ្ញុំថ្ងៃនេះ ។ មានអីមិនយល់ពីរូបខាងលើនោះ គឺរូបប្រាសាទអង្គរវត្ត ពេលព្រះសុរិយ៉ារៀបអស្តង្គត ថាមើលមានដែលឃើញដែររ៉េ? ចំពោះខ្ញុំៗ មិនដែលឃើញទល់ភ្នែករ៉េ តែធ្លាប់ឃើញក្នុងចិត្ត ។​ ក្តីស្រម៉ៃ នឹងការគិតវែងឆ្ងាយជាក្តី សង្ឃឹមរបស់មនុស្សទូទៅ ។
    ខ្ញុំបានរៀបចំរូបភាពនោះទៅតាមការយល់ឃើញរបស់ខ្ញុំនៅក្នុងចិត្ត ។

    កំសត់ ? ប្រាកដណាស់ អត់ការធ្វើអាចធ្វើអោយមនុស្សទូទៅ មានក្តីអស់សង្ឃឹមដល់ជីវិត្ត របស់ខ្លួន ។ ខ្ញុំធ្លាប់មានការពិសោធន៍ ខាងរឿងអត់ការធ្វើហ្នឹង តែអាលូវ ខ្ញុំរកបានធ្វើវិញ តែមិនពេញម៉ោង ជា Part time​តែទោះជាយ៉ាងណាក៏គ្រាន់បើជាងអត់ដែរ មែនរ៉េ ?

    ខ្ញុំទៅអើតនៅផ្ទះ ឬទ្ធ ពីរ បី ដងដែរតើ តែអត់ហ៊ានទៅរំខាន​ព្រោះ ឃើញឬទ្ធ រវល់ពេក ណាមួយខ្លាចគេ​ ជាន់ ព្រោះឃើញ សុទ្ធតែ មនុស្ស ចូលរួមច្រើន ។

    អរគុណសាជាថ្មី ដែលឆ្លៀតឧកាស ចូលលេង ។ សូមសំណាង ល្អ ! អរគុណ

  7. khmerse7en ថា:

    សូមខ្ចីយកទៅដាក់តាំងនៅលើកុំព្យូទ័រខ្ញុំសិន ចាំយកឲវិញនៅពេលក្រោយ។

    • ហនុមាន ថា:

      ជំរាប សួរ វល័ក្ខ

      សុខសប្បាយជារ៉េ ? បាទ មិនអីរ៉េ យកចុះ មិនបាច់ខ្ចីអីរ៉េ សូមប្រើតាមសេចក្តីត្រូវការចុះ ! ។​អរគុណដែលបានអញ្ជើញចូលលេង ។

  8. វណ្ណ ថា:

    សួស្តីបង! រូបនេះបងកែប្រែអ្វីខ្លះដែរ ?

  9. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី វណ្ណ

    បាត់មុខ បាត់មាត់ សុខទុក្ខយ៉ាងណាហើយហ្នឹង? អរគុណដែលបានអញ្ជើញចូលលេង ។​ បាទ ខ្ញុំបានដាក់រូបអង្គរវត្ត នឹង ប្រែពណ៌មេឃ នឹង បន្ថែមដើមឈើ នឹង ដើមត្នោតខ្លះៗ ។ អរគុណដែលបានឆ្លៀតចូលលេង ផ្ទះរបស់ខ្ញុំថ្ងៃនេះ ! ។ អរគុណ

  10. Wallpaper នេះ​ស្អាត តែ ខែធ្នូ មិនមែន ឆ្នូរ ទេ
    😀

  11. ហនុមាន ថា:

    ជំរាប សួរ វិចិត្រ

    សុំអភ័រទោស នៅបរទេសយូរ ឆ្កួតតាម្មងខ្ញុំ ! អរគុណ ដែលបានយកចិត្តទុកដាក់ នឹងអក្សរាវិរុទ្ធ របស់ខ្ញុំ ! អរគុណដែលបានឆ្លៀតចូលលេង !

  12. សួស្តីបង!!
    Wallpaperបងស្អាតណាស់!!!

  13. សេរីបណ្ឌិត ថា:

    សួស្ដី​បង​ហនុមាន ! រូប​មួយនេះ​ពិត​ជា​ស្អាត​ណាស់
    អរគុណ​ច្រើន​សម្រាប់​រូប​ដ៏​ពិសិដ្ឋ​មួយ​នេះ
    អូ៎ ! បើ​មាន​រូប​ប្រាសាទ​ព្រះ​វិហារ​ទៀត កាន់​តែ​ល្អ
    😀

  14. ហនុមាន ថា:

    ជំរាប សួរ នឹង សូមស្វាគមន៍ បណ្ឌិត

    អរគុណដែលបានចូលលេង។ ព្រះវិហារ ? មានយោបល់ល្អ ខ្ញុំនឹងស្រាវជ្រាវបន្ត សូមអរគុណ !

  15. vankhea ថា:

    ជំរាបសួរបង តើបងសុខសប្បាយទេ??
    ខ្ញុំបានយកអ្វីដែលបងបានប្រាប់យកទៅសាកល្បងហើយ តែដូចជាមិនចេញ
    លទ្ធផលអីសោះ ។ ប្រហែលជាខ្ញុំធ្វើខុសហើយមើលទៅ។ ឥឡូវខ្ញុំកំពុងធ្វើការ
    សាកល្បងជាបន្តបន្ទាប់ ប្រហែលជាមិនយូរទេនឹងបានសំរេច។

  16. ហនុមាន ថា:

    ជំរាប សួរ វ៉ាន់ ឃា

    មិនអីរ៉េ ចំពោះសេចក្តីព្យាយាម គង់បានសម្រេច ។​ ការសិក្សាត្រូវការពេលវេលា កុំទាន់ចង់បានដូចបងអី ព្រោះបងបាន រៀន នឹងធ្វើជាង ២០ឆ្នាំហើយ ម្លើហើយ ប្រៀបមិនបានរ៉េ ។ សូមប្អូនខិតខំឡើង បើថ្ងៃនេះ មិនបានលទ្ធផល្អ ថ្ងៃក្រោយ គង់បាន ។ សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា ត្រូវប្អូនចាំជាក់ ។ អេគុណដែលបានខិតខំ នឹងបានចូលលេង នឹង បង ។ សូមសំណាងល្អ !

  17. phuylai ថា:

    បិទបើកៗជិតដាច់ឆ្នាំហើយ ម្នាក់កាន់តែចាស់ទៅៗ មានតែភុយឡៃទេនៅក្មេង ហិហិ

    • ហនុមាន ថា:

      ជំរាប សួរ​ភុយ ឡៃ នឹង សូមស្វាគមន៍

      សាប្បាយចៃម៉ៃ ? អរគុណដែលបានរសាត់ចូលមកដល់ផ្ទះរបស់ខ្ញុំជាលើកដំបូង ! ត្រូវហើយភុយឡៃនៅក្មេងតើ មើលតែរូបថតដឹងហើយ សក់បះច្រូង 😀 និយាយលេងរ៉េ អរគុណដែលបានចូលលេង !

  18. vankhea ថា:

    ចាសទៅៗមែននឹងហើយ
    មិនទាន
    បានគិតពីរឿងអនាគត់អីសោះ។

  19. ហនុមាន ថា:

    សួស្តី វ៉ាន់ ឃា

    កុំទាន់បារម្ភអី វ៉ាន់ ឃា នៅមានពេលវែងណាស់ សប្បាយសិនទៅ ។ ប្រឹងប្រែង សប្បាយ នឹង ស្រាវជ្រាវ នៅ យុវវ័យទាន់នៅមានពេល ។ អរគុណដែលបានចូលលេង !

  20. Srey ka ថា:

    wallpaper neng saart… ter ber mean teat kom plech chek knea pong na… 🙂

  21. ហនុមាន ថា:

    ជំរាប សួរ ស្រី កា

    អរគុណ នឹង សូមស្វាគមន៍ ដែលបានមកលេងដល់ផ្ទះ របស់ខ្ញុំ ថ្ងៃនេះ ។ អត់ភ្លេចរ៉េ នៅមានចែកគ្នា ទៀត ។​អរគុណ !

  22. Srey ka ថា:

    Pit chea chit laor kom ro rok ban men… sa tuuk… sa tuuk… som oy ban bon chren na… Oh som sour 1… Hanouknam nov na neng?

  23. ហនុមាន ថា:

    ជំរាប សួរ សាលីកា

    ខ្ញុំនៅអាមេរិក អរគុណដែលបានចូលលេងសាជាថ្មី !អាសា ចូលលេងផង បើមានពេល​។ អរគុណ សូមជួបសំណាងល្អ !

  24. សុខហេង ថា:

    ស្អាត​ណាស់ សូម​សរសើរ​ដោយ​ស្មោះ !

  25. achharia ថា:

    .
    ខ្ញុំកំពុងតែគិតរារែកថា ត្រូវសរសើរថារូបនោះស្អាតឬក៏ថាហនុមានពូកែ 😀
    តែណ្ហើយ ដើម្បីអោយត្រូវទាំងពីរសូមសរសើរថា ៖
    ហនុមាន ពិតជាពូកែឆ្នែប្រឌិតរូបខាងលើនោះបានស្អាតមែន !
    .

  26. ហនុមាន ថា:

    ជំរាបសួរ ឆាយ៉ា

    ហេស អីដល់ប៉ុណ្ណឹង ? មិនបាច់រ៉េ ហ្នឹងមកពីហេងស៊យ រករូបបានល្អរ៉េ មិនពិតជាពូកែអីរ៉េ ! អាហ្នឹង ដូចគេថា ដើររកឧសប្រទះចង្រ្កានហ្គាស(gas) 😀 សូមអរគុណដែលឆ្លៀតពេលបានចូលលេង ! អរគុណ ច្រើន សូមបានហើយនឹងជួបនៅសំណាងល្អ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: