ធ្លាក់ចង់ទល់ផ្អក !

កាលពីម្សិលមិញ ខ្ញុំឆែកមើលស្ថិត្ិរបស់ខ្ញុំ គ្រាន់តែឃើញភ្លាម ចង់ធ្លាក់ថ្លើម ព្រោះមិនដែលឃើញធ្លាក់ដល់ហ្នឹងរ៉េ  មិនដឹងមកពីអី ប៉ុន្មានអាទិត្យ ហ្នឹង វើតប្រេស ដើរ មិនស្រួលសោះ ដូចជាកិកកុកខ្លាំងណាស់ ។ ប្រហែលជាវា ចង់អោយខ្ញុំបោះវាចោល​មិនដឹង !

 

ជិត បាក់ក

អានេះមិនចុះធម្មតារ៉េ គឺ ចុះដល់ណាណីតែម្តង ចង់ទល់ផ្អកតែម្តង !

Advertisements

31 Responses to ធ្លាក់ចង់ទល់ផ្អក !

  1. វុឌ្ឍី វុឌ្ឍ ថា:

    ខ្ញុំត្រឹមតែ20នាក់ផងដែរនឹងបង! ប្រហែលអ្នកភូមិរវល់គ្រប់គ្នាបានមិនបានមកលេងញឹកញាប់

  2. ហនុមាន ថា:

    អូ ជំរាប សួរ វុឌ្ឍី

    បង មិនដឹងដែរ ប្រហែល មកពី ឬទ្ធភ្នំពេញ ដាក់នៅប្លកគេ ថា គេមានបញ្ហានឹងប្រដាប់ភេទ ហើយ បានជាខ្ញុំធ្លាក់ជិតបង់ខាតមរណះភាពហ្នឹង ! 😀 អរគុណដែលបានឆ្លៀត ចូលលេង នឹង បង !

  3. ហនុមាន ថា:

    មិនដឹងដែរ វុឌ្ឍី ប្រហែលគេមានការចាប់អារម្ភលើអាប្រដាប់ភេទហ្នឹងជាង មេរៀន Photoshop បងមិនដឹង ? 😀
    មិនទាន់ជាង ២០ ក៏ដោយ ក៏ វូឌ្ឍី ជាមនុស្សដែរ យើងជាមនុស្សត្រូវចេះគោរពគ្នាទៅវិញទៅមក មិនថាចាស់ឬក្មេងរ៉េ មែនរ៉េ ? អរគុណ

  4. វុឌ្ឍី វុឌ្ឍ ថា:

    បាទអរគុណច្រើនបង ហេហេហេហេ បានទៅមើលហើយនៅ ឬទិ្ធភ្នំពេញ ហាហាហ មានរឿងទាក់ទងនឹងសុខភាពផង ចឹងតើហបានគេទៅចូលមើលណោះអស់ ចោលខាងបង ហេហេហេ

  5. ហនុមាន ថា:

    អាចឹងបានជាបងធ្លាក់ជិតទល់ផ្អកហ្នឹងណា 😀 អត់អីរ៉េ ចាំបងដាក់កុនកូនជ្រូកចែកគ្នាមើល ដើម្បីអោយ មិត្តភ័ក្រ វិលមកផ្ទះបងវិញ ! 😀 😀 បងនិយាយលេងរ៉េ ! ដាក់កុនអោយគេច្រានបងទម្លាក់ទឹកទៅអី ?

  6. វុឌ្ឍី វុឌ្ឍ ថា:

    ហាហា
    ហ៊ានតែដាក់មើល៍ មេភូមិវើតប្រេសដឹង​ ហៅសមត្ថកិច្ចមកចាប់រឹបអូសមិនប្រាប់មុនឡូវនឹង ហេហេហេ

  7. ហនុមាន ថា:

    ត្រូវហើយ ណោះហើយចុះទុកអោយគេឯទៀតដាក់ចុះ បងគ្រាន់តែដាក់មេរៀន Photoshop បានហើយ! 😀

  8. ដឹងអីទេ ល្បង ហនុមាន នេះ… ចុះម៉េចមិនអោយកូនចៅស្វាជួយចូលមកមើល អោយបានច្រើនផងទៅអញ្ចឹង…

  9. ហនុមាន ថា:

    ជំរាប សួរ នឹង សូមស្វាគមន៍ វឌ្ឍនា !
    អរគុណដែលបានចូលលេង នៅផ្ទះរបស់ខ្ញុំ ។ កូនចៅ ខ្ញុំគេអត់ប្រើកំព្យូធ័រ ផងហ្នឹង ! ម្ងៃៗរវល់តែ រកចៃអោយគ្នា ច្បូត ចុកៗ មានពេលឯណាចូលមក:D អរគូណហើយណា អាសារ មកលេងផង ! ។ អរគុណ

  10. កុមារចម្បាំង ថា:

    មានបញ្ហានឹងប្រដាប់ភេទ ស្មានតែមានរឿងអី ខ្ញុំខំតែចូលមើលដែរនឹងណា៎ពូស្វា។
    មេភូមិវើតប្រេសដឹង​ ហៅសមត្ថកិច្ចមកចាប់រឹបអូសមិនប្រាប់មុនបាត់ទៅហើយ កាលពីប្លកមុនេបស់ខ្ញុំនោះ ។
    ឥឡូវខ្ញុំក៏រវល់ដែរ ប្រើបានតែមួយថ្ងៃនេះទៀតទេ នឹងមិនមានពេលមកញឹកញាប់ទេ។
    ប្រហែលជាវា update អត់ទាន់ កុំអាលទាន់ថាវាអី។

    • ហនុមាន ថា:

      ជំរាប សួរនឹង សូមស្វាគមន៍ អានាង(កុមារ)

      បងសូមអរគុណហើយដែលបានឆ្លៀតចូលមកលេង ។ ហេ ហេ បងអត់មានបញ្ហានឹងប្រដាប់ភេទឯណា នោះគឺ ឬទ្ធភ្នំពេញ រ៉េ ឯបងគ្រាន់តែធ្លាក់ជិតបាក់កកតើ 😀 បងសូមអរគុណហើយដែលឆ្លៀតចូល ត្រូវហើយយើងម្នាក់ៗរវល់ណាស់ តែតែងឆ្លៀតពេល ដើរលេងមិត្តភ័ក្រ វើតប្រេស ។ អរគុណ

  11. ប្រើ​ហ្វុនត៍​អក្សរ​អី​ស្អាត​ម៉េះ?

    • ហនុមាន ថា:

      ជំរាប សួរ សុភ័ក្រ

      បាត់មុខ បាត់មាត់យូរឃើញតែស្លឹកត្រចៀក សុខសប្បាយជារ៉េ ? អរគុណដែលបានឆ្លៀតចូលលេង នៅផ្ទះរបស់ខ្ញុំ ។ បាទ នោះគឺ ហ្វនត៍ ហ្យិណូថាយ សំរាប់ម៉ាក់ (Xenotype) ដែលខ្ញុំបានជាវពី ក្រុមហ៊ុនដែលធ្វើនៅសហរដ្ឋ នៅ ហាវៃ ។ ចង់បានរ៉េ ខ្ញុំមិនដឹងថាវាអាចដើរជាមួយ PC ឬអត់ទេ ។ អរគុណដែលបានចូលលេងសាជាថ្មី

  12. posoky ថា:

    សុំចូលមកលេងមួយដែរ​មានអីញាំអត់?

  13. ហនុមាន ថា:

    ជំរាប សួរ សុខី

    បាត់មុខបាត់មាត់យូរស្មានតែទៅស្រុកខ្មែរ វិញបាត់ហើយ ។ ចុះមានអី អញ្ជើញចូលមកទ្វាបើកជំហរទេ ។​ បាទ មាន ហីងអាំង កាន់ចាន់ចែកចៀន កណ្តុរអាំង ដុកឌើចំហុយ នឹងទឹកត្នោតជូរ ចង់ពិសាររ៉េ ?:D អរគុណដែលបានឆ្លៀតចូលលេង ! បើមានពេលកុំភ្លេច ចូលលេងទៀតណា ! អរគុណ

  14. កុមារចម្បាំង ថា:

    ពូស្វាចម្បាំង តាមពិតអីចឹងទេ…ខ្ញុំស្មានតែ….ពូ….ឯងនឹង…!!!!!
    ឥឡូវខ្ញុំទើបតែដាក់ប្រកាសថ្មីៗ សូមចូលមើលផងបានទេពូ ….

  15. pisitnseiha ថា:

    មិន​ដឹង​ជា​ស្អីទេ! ស្មានថាមាន​អី​រំជើប​រំជួល​ ដឹងអី​រឿង​ហ្នឹង​សោះ ល្អ​ហើយ​ដែលបងឯង​នៅ​អាមេរិក​មាន​ផ្អល់​ទល់​ណោះ! ខ្ញុំ​នេះ​មិន​ដឹង​ជាមាន​អី​ទល់​នឹង​គេ​ទេ!

  16. khmerse7en ថា:

    មួយរយះរវល់ពេលទើបមិនបានមកយកមេរៀនពីបងទៅមើល​ តែមិនមែនថា​ឈប់មកឯណា គ្រាន់តែពីរ បីថ្ងៃចូលលេងម្តង។

    • ហនុមាន ថា:

      ជំរាប សួរ វល័ក្ខ

      អត់អីរ៉េ បានចូលលេង ម្តងពីរ ដង បងអរគុណហើយ ។ យើងទាំងអស់សុទ្ធតែមានធុរះទាំងអស់គ្នាហ្នឹង ! អរគុណដែលបានចូលលេង ! សូមសំណាងល្អ !

  17. ម៉ន ថា:

    សួស្តី បងហនុមាន, កុំបោះបង់ចោលប្លកធ្វើអី បើមានពេល ចេះតែបន្តទៀតទៅ ខ្ញុំក៏អីចឹងដែរ ។ កុំទៅគិតអារឿង ស្ថិតិហ្នឹងធ្វើអី ដូចដែលខ្ញុំបាននិយាយពីមុនអីចឹង កាលខ្ញុំសរសេរអំពីឆាដោះមាន់ បានឡើងលេខមួយ ដល់តែខ្ញុំសរសេរអំពីមេរៀន ស្រាប់តែធ្លាក់លេខរហូត ។ អោយតែខ្ញុំមានពេល ខ្ញុំប្រាកដជាមកលេងវិញ ។

  18. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី ម៉ន
    ហេស ហេស ខ្ញុំចាំតើកាលពីម៉នសសេរពីឆាដោះមាន់ហ្នឹង ! 😀 ខ្ញុំមិនបោះបង់ចោលទេ រឿងសសេរមេរៀនហ្នឹង ទោះតិចក្តី ច្រើនក្តី ក៏ឆ្លៀតសសេរដែរ ។ បើអ្នកណាមួយមិនត្រូវការ ក៏ មានម្នាក់ទៀត អាចយកប្រើការបានដែរ ។ ខ្ញុំមិនតូចចិត្តអីរ៉េ គ្រាន់តែមានការផ្ញាក់ផ្អើល ព្រោះមិនដែលជួបប្រទះ ។

    អរគុណដែលបានឆ្លៀតចូលលេង នឹងខ្ញុំច្រើន ម៉ន ។ សូមអោយមាន សុខភាពល្អ នឹង សំណាងល្អក្នុង រដូវ បុណ្យផ្សេងៗ ក្នុង ឆ្នាំនេះ ! អរគុណ

  19. vankhea ថា:

    សួរស្ដីបង !! ខ្ញុំសុខសប្បាយជាទេ។ ថ្ងៃនេះខ្ញុំមិនបានចូលរួមពិភាក្សាអី
    នឹងគេទេ តែសូមអោយបងជួយបង្រៀនខ្ញុំបន្តិច។ ខ្ញុំឆ្ងល់ត្រង់បងយករូប
    ស្ថិតិដែលបងបាន់ដាក់នៅខាងលើ តាមវិធីណាដែរ ??
    បងអាចជួយប្រាប់ពិវិធីសាស្រ្ដខ្លះៗអោយខ្ញុំបានចេះផងបានទេ??
    អរគុណបងច្រើន សូមអោយបងសុខសប្បាយ។

  20. ហនុមាន ថា:

    ជំរាប សួរ វ៉ាន់ ឃា

    ប្រសើរហើយដែលប្អូនមានសេចក្តី សុខសប្បាយនោះ ។ មិនអីរ៉េ បានតែចូលអើតនោះ បងអរណាស់ហើយ ទោះបីបានពិភាក្សា ឬ អត់ មិនបញ្ហារ៉េ ។ អរគុណដែលបានចូលលេង ។ រឿងយករូបពី ស្ថិតិនោះ ងាយរ៉េ ចំពោះ ពួកប្រើ Mac គេអាច ចុច Shift + Cmd+3 ក្នុងពេលតែមួយ តែចំពោះ អ្នកប្រើ PC នឹង Window ក៏មានវិធីដែរ បងដាក់ជូនខាងក្រោម ។​ អាវិធី ទាងនោះគេហៅវា Screenshot បងដាក់ពីរ បី យ៉ាង ដើម្បីអោយ ប្អូនស្រួលសាកល្បង ( ​ទាំងប្រាំនេះ គឺដូចៗគ្នា តែគ្រាន់តែមួយស្រួលជាងមួយទៀត )

    ទី មួយ

    The PrintScreen button on your keyboard.
    Hit it.
    Open MSPaint.
    Click Edit, Paste.
    File, save as .jpg

    ទីពីរ

    Alt-Print Screen for the open window only
    Ctrl-Print Screen for the whole screen
    Use MS Paint, on new blank page click edit then click paste.

    ទីបី

    Try Alt-Printscreen while at the screen you wish to grab. Then you should be able to paste into other applications .

    ទី បួន​( វែងបន្តិច )

    Here are the steps:
    1. Set up the screen so that what you want to shoot is in front of other palettes, images and programs. Be sure the palette/window is over the program window (for example, a palette can be detached from the palette well, but it should not be on a second monitor if you have a two monitor setup).

    2. Press the Print Screen button on the keyboard. This will capture the screen and place it on the clipboard. Hold down the ALT key before pressing the Print Screen button to confine the screen shot to the foremost window.

    
3. Create a new image file in Photoshop or Elements to paste in the screen shot you have collected on the clipboard. Elements Users: Choose File>New>Image From Clipboard. Photoshop Users: Choose File>New. A New Image dialog will appear with the dimensions of the screen shot in the clipboard. Click OK on this dialog and then press Ctrl+V to paste.

    4. Save the image.
    This will create a new image and paste the content of the clipboard to it. You may need to crop the image (using the crop tool) so that the result is confined to the area of the screen that you want (e.g., a single palette). When cropping, be sure that the options for the Crop tool do not show a height, width or resolution. If they do, clear the fields with the Clear button.

    ទី ប្រាំ

    អាចទៅដោនឡូត កម្មវិធី នេះសាកមើល បើ មិនអាចធ្វើបានទាំងអស់ ដូចខាងលើ http://www.colorpilot.com/screenshot.html

    សង្ឃឹមថាអាចជួយដោះស្រាយបានខ្លះៗ សូមសំណាងល្អ ! អរគុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: