ក្រមគំនូរ (wallpaper) សំរាប់ ខែ វិច្ឆការ

ជំរាបសូរ អ្នករាល់គ្នាដោយមានការស្នើសុំពី មិត្តយើងខ្លះ អំពី wallpaper ប្រចាំខែ ខ្ញុំសម្រេច ដាក់រូបភាពខ្លះៗ សំរាប់លំអរកំព្យូធ័រ របស់អ្នករាល់គ្នា ។ រូបនេះត្រូវបានកែច្នៃតាមតែការ នឹកឃើញរបស់ ខ្ញុំ។ ហើយខ្ញុំ រងចាំនៅ ការរិះគន់ ពី សំណាក់ អ្នកទាំងអស់គ្នា ដោយ រីករាយ ។ សូមអភ័យទោសបើមានការ ខ្វះខាត ដោយប្រការណាមួយ ។ សូមអរគុណទុកជាមុន ។  អាចដោនឡូត យក wallpaper  នៅទីនេះ​បាន ឬ ក៏ចុចលើរូប  បើចង់យក Photoshop Layers ចុចនៅទីនេះ

វល ០០១

រូបដែលអាច ដោនឡូត យកទៅប្រើប្រាស

វល ០១

រូប អូរីជីនណល មិនទាន់ ប៉ះពាល់

វល ០២

ក្រោយពីបាន ប្រើប្រាស់ Photoshop

វល ០៣

ប្រភព នៃ រូបភាព ដែល នឹង បញ្ចូលទៅក្នុង ក្រមគំនូរ(wallpaper) សូមបញ្ជាក់ថារូបភាពទាំងអស់នេះជាកម្មសិទ្ធរបស់ បងស្រី កែវ ចាន់បូរណ៌ ខ្ញុំប្រើប្រាស់ដោយមានការអនុញ្ញាតិ្តពី គាត់ ។

Advertisements

14 Responses to ក្រមគំនូរ (wallpaper) សំរាប់ ខែ វិច្ឆការ

  1. កុលាប ថា:

    .
    ជំរាបសួរ បងហនុមាន សុខសប្បាយជាទេ ? ខានចូលលេងមួយរយះ
    ស្រាប់តែឃើញមេរៀនច្រើនមួយគំនរគរដឹកតាហ្មង !..

    នេះខ្ញុំកំពុងរៀនខ្លះៗពីបងហើយ តាមកម្មវិធី Photoshop CS3 មិនមាន
    ពេលទេតែឆ្លៀតបន្តិចម្តងៗទៅ ល្ងង់ដូចខ្ញុំមិនដឹងអាចចាប់បានឬទេនែក !.

    ខ្ញុំបានយករូប « កម្ពុជាខ្ញុំនឹកអ្នក » ដាក់លំអរកុំព្យូទ័រហើយ ឥឡូវមកចេញ
    មួយក្បាច់ពីរក្បាច់ទៀតហូរហែរបែបនេះធ្វើអោយពិបាកសំរេចជ្រើសរើស
    ណាស់ !.ព្រោះសុទ្ធតែស្អាតៗទាំងអស់ហ្មង !!.. គិតអញ្ចេះទៅចុះ!.
    ត្រូវប្តូររាល់មួយអាទិត្យម្តងហើយណា៎ 😀 ​ហ្សៀហ្សៀនី !..

    សុខទាំងកាយ សប្បាយទាំងចិត្តព្រមគ្នារហូតណា បងហនុមាន បានខាង
    កំប្លែងអោយសើចរហូត …

    ជំរាបលា
    …………..
    សូមទោស បងហនុមានអើយ ភ្លេចសរសេរឈ្មោះ ខាងលើហ្នឹង !.
    ឥឡូវនេះចេញ ជនអនាមិក ទៅហើយ ខ្ញុំនេះ ធ្វើបែបណាទៅហ្ន៎ ?
    ហាហា.. សូមទោសម្តងទៀតណា៎ មេត្តាកុំសំលាប់!!! 😀 😀 😀

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី កុលាប

      បាត់មុខ បាត់មាត់ ឃើញតែច្រមុះ សុខសប្បាយជារ៉េ ? បាទ អត់អីរ៉េ ខ្ញុំបានកែរ រួចហើយ។ មិនអីរ៉េ រៀន ដល់ណាក៏បានដែរ យ៉ងៗម៉ាឌូ ទោះជា កុលាប អាយុ ដល់ ១២០​ក៏នៅរៀនបានដែរ ។ ហនុមាន ដាក់មេរៀនជូនរហូតហ្នឹង ! 😀 អរគុណបានចូលលេង នឹងខ្ញុំសាជាថ្មី ! មានពេលកុំភ្លេចចូលលេងទៀតណា !

  2. កួរ​ស្រូវ ថា:

    អគុណ​បង ហនុមាន !!!! ខ្ញុំ​មុន​គេ!

  3. ហនុមាន ថា:

    ជំរាប សួរ សុធា

    អរគុណដែលបានចូលលេង។ សុខសប្បាយជារ៉េ ?

  4. Piseth ថា:

    ពេលបានមើប្លក់នេះហើយ ខ្ញុំពិតជាមាស្ញប់ស្ញែងចំពោះថ្វីដៃ រចនារបស់អ្នកមែន។ ខ្ញុំជាអ្នក ឌីស្សាញដែរ តែមិនសូវពូកែបែបនេះសោះ។ តើអាចជួយណែនាំខ្ញុំខ្លះបានទេ?

  5. ហនុមាន ថា:

    ជំរាប សួរ ពិសិដ្ឋ
    អរគុណ អរគុណដែលបានចូលលេង ។ ចុះមានអី អាច សួរខ្ញុំបានតើ តែមុនដំបូង ខ្ញុំ សូមសួរ ថា​តើ ចេះ ដល់ណាហើយ ស្រណុក ខ្ញុំ ប្រាប់បន្តទៅទៀត។ សួរ មកចុះ ខ្ញុំ អត់ថា​អី រ៉េ អរគុណ !

  6. Piseth ថា:

    អរគុណដែលព្រមជួយ បន្ទាប់ពីបានមើលប្រកាស់របស់អ្នកពីការប្រើប្រាស់ Action រួចមក ខ្ញុំបានស្វែងរកនិងទាញយក​ Free Actions បានមួយចំនួនដែរហើយយកទៅសាកល្បង។ មានអីឡូយផោះគេតើ។ ពីមុនមិនដែលដឹងសោះ។ និយាយទៅខ្ញុំចេះច្រើន ស្ទើរគ្រប់កម្មវិធីរចនាធំៗទាំងអស់ តែមិនសូវពូកែទេ ព្រោះចេះអត់គ្រូ។ អរគុណម្តងទៀត ហើយបើសិនជាឆ្ងល់​ខ្ញុំនឹងសួរទៀតណា៎។​ កុំភ្លេចឩស្សាទៅអើតនៅភូមិវើដប្រេះខ្ញុំផង ហេហេហេ

  7. ហនុមាន ថា:

    ជំរាប សួរ ពិសិដ្ឋ
    អរគុណដែលបានចូលមកលេង ។ មិនបាច់ហៅខ្ញុំថាជា អ្នកតាមពាក្យ អង្លេស អីរ៉េ ហៅថា ពូ ឬ បង ហនុមាន ឬ ក៏ ហុនមានទទេក៏បានដែរ ។ ប្រសើរណាស់ បើបាន សាកល្បងរួច ហើយ ៗ ថែមទាំងយល់បន្ថែមទៀតនោះ ជាការប្រសើរហើយ ! អរគុណ ។ អ្នកណាក៏ដូចអ្នកណាដែរ មិនមែនកើតមកចេះឯងនោះរ៉េ ទាល់តែ ឧស្សាហ៍ ខិតខំ ឯ រូបខ្ញុំ ក៏ ដូច្នោះ ដែរ ។អរគុណ ម្តងទៀត សូមសំណាងល្អ !

  8. ចឹងខ្ញុំឈប់គួសម្បហើយ ហេហេ

  9. ហនុមាន ថា:

    ខ្ញុំអរណាស់ទៅហើយ បានមកលេងផ្ទះ ខ្ញុំនោះ ខ្ញុំជាស្វា សម័ញ្ញ រ៉េ មិនមែនជាអ្នកធំដុំអីរ៉េ ហៅខ្ញុំថាយ៉ាងមេចក៏បានដែរ អរគុណ !

  10. Piseth ថា:

    បើមិនយល់ទាស់ទេ ជួយដាក់ខ្ញុំចូលក្នុងបណ្តាញមិត្តភ័ក្រផង។ ​ខ្ញុំនឹងភ្ជាប់មកបងវិញដែរ។ ខ្ញុំពិតជាចង់ពង្រឹងបណ្តាញខែ្មរឲបានធំនៅលើអ៊ីនធ័រណិត ដែលមិនទាក់ទងរឿងនិយោបាយ ព្រោះខ្ញុំយល់ថាខ្ញុំអាចជួយប្រទេសជាតិយើង តាមវិធីច្រើនណាស់ក្រៅតែពីនយោបាយ។

  11. ហនុមាន ថា:

    ជំរាប សួរ ពិសិដ្ឋ

    ប្រសើរណាស់​អរគុណ ។ ខ្ញុំបានដាក់ហើយ ។​អរគុណដល់បានផ្ជាប់នៅ​អស័យដ្ឋានរបស់ខ្ញុំ ។ សូមសំណាងល្អ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: