បុប្ផា អង្គរ

បុប្ផា អង្គរ

ពិតជាសំណាងណាស់ដែលបានកើតមកជាកុលបុត្រ នឹង កុលធីតាខ្មែរ។ កម្ពូជា អ្នកឆ្លងកាត់ គ្រោះថ្នាក់គ្រប់យ៉ាង ។ អ្នកធ្លាប់ជាប្រទេសដ៏ល្បីល្បាពាញពេសពេញសាកលលោកទាំងមូល ។ ប្រាសាទ អង្គរ ប្រពែណី អរិយ្យធម៌ សង្រ្គាម រវាង ប្រទេសជិតខាង នឹង រវាង ប្រជាជនខ្លួន អ្នកនៅតែញញឹមដដែល  ខាងក្ុងអ្នកគ្រៀមគ្រោះ តែខាងក្រៅអ្នកនៅតែរក្សាក្តី សប្បាយ ទន់ភ្លន៉ ដែលគួរជាទី ស្នេហា បំផុត ។

ឱ! ទេពទីតា ដ៏ កំសត់អើយ !  អ្នកក៏ ស្អាតអ្វីម្លេះ ? ចាប់តាំងពី បានឃើញអ្នកពីដើមដំបូងបង្អស់  អ្នកនៅតែញញឹមស្រស់ ល្អឆើតឆាយ រកគ្មាន ក្នុងលោក ។ ខ្ញុំ សូមសារភាព​ថា ជាតិនេះ សំណាងណាស់ ដែលបានកើតជាជាតិខ្មែរ ហើយ បានស្គាល់អ្នក ។ ខ្ញុំ មិនអាច ដកចិត្ត ចេញ ពី ក្តី ស្រឡាញ់ បានទេ ។ សូម សច្ចារ អោយកើតជាតិណាៗ អោយបានស្គាល់អ្នកជារាង រហូត  ។

ចាប់ទាងពីក្បាលរហូតដល់ចុងជើង អ្នកល្អឥតខ្ជោះ ។ បបូរមាត់ ក្រហមទុំ ឯចក្ខូទាំងធ្វេរធ្វើអោយខ្ញុំវង្វេងអស់ ពេលណា ខ្ញុំមានឧកាស ឆ្លៀត លួច មើលអ្នកម្តងៗ ។ អ្នកល្អលើស ទេពធិតា ទាំងពួង សក់វែងអន្លាយ ម្រាមដៃ ស្រួចដូចបន្លា ចង្កាសមនឹងកូយដៃ សសៃសសូង ល្អគ្មាន ចន្លោះ ។ ចង់ប្រាបថា ខ្ញុំស្នេហ៍អ្នក ហើយចង់បាន មកថ្នមថែរ តែ អ្នកជា ទេពធីតា សិលាចារ្ិកលើថ្ម … បុប្ផាអង្គរ !

ជំរាប សួរ អ្នករាល់គ្នា ដោយមានការស្នើរសុំ ពី មិត្តភ័ក្រ ខ្លះ ខ្ញុំ សូមយក មេរៀនថ្មី មួយទៀត មក ដាក់ គ្រាន់ ចែកគ្នា រៀន បន្តទៅទៀត ។ នេះជា Photoshop layers file អាច ដោនឡូតយក​ទៅបាន ។

បុប្ផា អង្គរ ០០១

រូបដែលបានបញ្ចប់នៅការ លុប នឹង បន្ថែម អក្សរ ចុងក្រោយ

ឆាយា ០១

ជំហាន ទី ០១ បើករូប អង្គរវត្ត

ឆាយា ០២

ជំហានទី ០២ បើករូបមួយទៀត ដែលចង់ដាក់ទៅលើ រូបអង្គរ វត្ត (ផ្ការំយោលជាអំណោយពី ឆាយ៉ា)

ឆាយា​ ០៣

ជំហានទី ០៣ ជ្រើសរើស ដោយ ចុច Cmd + A (alt+A) ហើយ  Cmd+C ( alt+ C)  to copy and then Cmd+V (alt+V) to Paste រូបផ្កាគួរតែនៅ ស្រទាប់មួយដោយលែកតែវា សូមមើលខាងលើ

ឆាយា ០៤

ជំហានទី ០៤ បើចង់ធ្វើរូបផ្កា អោយភ្លឺត្រូវទាញ Curve ( Cmd+M ) or (alt+M) ដាក់ដូចលេខខ្ញុំបានដាក់ខាងលើ

ឆាយា ០៥

ជំហានទី ០៥ ត្រូវជ្រើសរើសយកជ័រលុប (សូមមើលក្នុងរង្វង់ដែលខ្ញុំគុសខាងឆ្វេងដៃ) ហើយជ្រើសរើស ទំហុំ នៃជ័រលុប (ខ្ញុំជ្រើសរើស ១០០)​ សូមមើលខាងក្រោម

ឆាយា ០៦

ជំហានទី​០៦ ត្រូវជ្រើសរើស យក Soft Rounded  Brush (មើលខាងលើ ខាងឆ្វេងដៃ)

ឆាយា​ ០៧

ជំហានទី ០៧ A ជា ជ័រលុប B ជា ទំហុំច្រាស់ ១០០ (brush ) C ជា ម៉ុដ (ច្រាស Brush) ដើម្បី អោយការលុបរបស់យើងមានការ រលើប(smooth ហើយ Transparent) ឯ D ជា កម្លាំង Opacity ពេលនេះខ្ញុំដាក់ប្រហែលជា ៤៤ % (មើលរូបខាងលើ)

ឆាយា ០៨

ជំហានទី ០៨ ក្រោយពីការជ្រើសរើស ខាងលើមក ត្រូវ ជ្រើសរើស ស្រទាប់ របស់ផ្កា (layer) F ដើម្បី ចាប់ផ្តើម ដំណើរការ (លុប)

ឆាយា ០៩

ជំហានទី ០៩ ចាប់ផ្តើម លុប ទៅលើរូបផ្កា  បន្ថយ ឬ ក៏ បន្ថែម Opacity  បើចង់បាន  smooth transparent ត្រូវ បន្ថយ Opacity ខាងលើ ខ្ញុំបន្ថយពី ៤៤% ទៅ ២២ % ស្រេច តែការ ឃ្លាំមើល នឹង ការសង្កេត របស់យើង  ថា សម ឬ មិនសម ។

ឆាយា​​ ១០

ជំហានទី ១០ ខ្ញុំសំរេចចិត្ត ចង់បន្ថែម រូប អប្សារា មួយទៀត ដើម្បី អោយ រូបខ្ញុំ សាកសំតាម ចំណងជើង បុប្ផាអង្គរ បើករូបអប្សារា ហើយ Cmd+A or alt+A then Cmd+C or alt+C then Cmd-V or alt+V ទៅលើរូបដែលយើង កំពុងធ្វើ ខាងក្រោមជា រូបដែលបាន ដាក់រួច ។

ឆាយា ១១

ជំហាន ទី ១១ រូបអប្សារា គួរនៅមួយស្រទាប់តែឯង

ឆាយា ១២

ជំហានទី ១២ ជ្រើសរើស យក ជ័រលុប ដដែល តម្លើង Opacity សូមមើលរង្វង់ខាងលើ ហើយចាប់ផ្តើម ដំណើរការ ដូចបានពិពរនា ខាងលើ

ឆាយា ១៣

រូបខាងលើជាឧទាហរណ៍ ក្រោយពីបានលុបចេញ នៅអ្វី ដែលយើង មិនត្រូវការ ។ ខ្ញុំសង្ឃឹមថាមេរៀននេះ មុខជាបានសម្រាល ខ្លះដល់ អ្នករាល់គ្នា ពី របៀបធ្វើរូប បញ្ចូលគ្នា ។ សូមសំណាងល្អជាមួយមេរៀនថ្មី ! ដើម្បីជាសាក្ខីភាព នៃក្តី ស្នេហ៍ ចំពោះ អប្សារា ក្នុងនាមខ្ញុំជា កូនខ្មែរ សូមនាំមកនៅបទ អប្សារា របស់ ប្អូន សិុន រ៉ាណុដ្ឋ ដែលដាក់លើ យូធូប ដោយ សាបិុន ទុកជាចំណងដៃ ជូនមិត្តរួមជាតិ ទស្សនា កំសាន្ត !

Advertisements

8 Responses to បុប្ផា អង្គរ

  1. achharia ថា:

    .
    សួស្ដី ហនុមាន
    អរគុណ ហនុមាន មហាសែនច្រើន ដែលបានដាក់បង្ហាញ
    របៀបច្បិចយករូបផ្កានិងនាងអប្សារាទៅដាក់ពីមុខអង្គរវត្តនេះ ។

    ប៉ុន្តែខ្ញុំនៅតែឆ្ងល់ចង់ដឹងនិងសូមសួរ ហនុមាន ដដែលថា តើ៖

    ១ រូបផ្ការំយោលនោះគេធ្វើវាចេញ
    ពីផ្ការំយោលធម្មតាដោយរបៀបណា ទើបវាទៅជាមានព៌ណក្រហម
    ស្រស់ហើយមើលឃើញថ្លាធ្លុះមិនទាំងស្រុងដូចស្បៃដ័ស្ដើងបាន ?

    ២ រូបអប្សារានោះ ធ្វើវាអោយឃើញព្រិលឆូតៗទូចៗជុំវិញដោយ
    របៀបណា ?

    បើមិនយល់ទាស់ទេ
    សូមហនុមានធ្វើរូបផ្កាណាមួយថ្មីអោយមើលឃើញក្រហមស្រស់
    ហើយមើលទៅមានរាងថ្លាៗដូចស្បៃ ដូចផ្ការំយោលជាគំរូនោះ
    បង្ហាញជាថ្មីម្តងទៀតផង ។

    អរគុណ ហនុមាន ច្រើនទុកជាមុននិងសង្ឃឹមថាបានឃើញស្នាដៃ
    ហនុមាន កំរិតវិជ្ចាជីវៈ( professional skill )ជាបន្តៗមិនខាន ។

    សូម ហនុមាន បានសុខហើយសប្បាយផង !
    .

  2. ហនុមាន ថា:

    ជំរាប សូរ នឹង សួស្តី ឆាយ៉ា

    ខ្ញុំសូមអភ័យទោស ចំពោះសំណួរដែលឆាយ៉ា បានចោតនោះ ខ្ញុំ អត់មានចម្លើយរ៉េ ។ បើតាមខ្ញុំដឹង នឹង ធ្លាប់ជួប គឺ មកពី ជាងថតរូបទេ ព្រោះគេប្រើ ភ្លើង នឹង exposure and speed (f-focus,filter lens) របស់ ខាមេរ៉ា របស់គេ ។

    ហើយចំពោះសំណួរទីពីរ ខ្ញុំក៏ មិនធ្លាប់ធ្វើអោយ ព្រិលៗ ដូចឆាយ៉ា បានថានោះទេ សាកធ្វើដូចឆាយ៉ា ធ្លាប់ធ្វើសាកមើល ។ រឿង ធ្វើអោយមានភ្លឺស្រស់ ហើយ រាងថ្លា ដូចស្បៃ ក្រៅពី របៀប ខ្ញុំដាក់មេរៀន នោះ ខ្ញុំ អត់ដែលធ្វើផង ។ អ្វីៗ ដែលខ្ញុំបានធ្វើគឺភាគច្រើនៗ តែ​ប្រើ ជ័រលុប នឹង Filters ផ្សេង ៗ ។

    សុំទោស បើឆាយ៉ា មានការខកចិត្ត ព្រោះខ្ញុំមិនអាចជួយពន្យល់បាន ព្រោះមិនធ្លាប់មានការពិសោធន៍ ។ សង្ឃឹមថាឆាយ៉ា អភ័យទោស ដល់ ខ្ញុំ ! ។ អរគុណដែលបាន ចូលលេង នឹង ខ្ញុំ ។​ បើរកឃើញ ចំណុចនោះ ដាក់ចែកខ្ញុំរៀនផង ! ។ អរគុណ

  3. achharia ថា:

    .
    សួស្ដី​ ហនុមាន
    ខ្ញុំអរគុណ ហនុមាន ជាថ្មីដ៏ជ្រាលជ្រៅដែលបានចំណាយពេលវេលា
    ដ៏មានតម្លៃជួយខ្វល់ខ្វាយពីចម្ងល់និងសំណួររបស់ខ្ញុំទាំងនោះ ។
    អ្វីដែល ហនុមាន បានជួយប្រាប់ខ្ញុំរយៈកន្លងមក ធ្វើអោយខ្ញុំដឹង
    របៀបធ្វើរូបបានច្រើនជាងមុនៗ ដែលមិនគួរនិយាយដល់សុំទោស
    អីពីខ្ញុំអែណាទៅវិញទេ ។ ការចង់យល់ដឹងនេះក៏គ្រាន់តែការកែកំសាន្ត
    រឺហប់ប៊ីរបស់ខ្ញុំប៉ុណ្ណោះ គ្មានបានកម្រៃប្រាក់កាសពីនោះទេ ។
    រូបបែបនោះវាជាគំរូលំហាត់ដ៏ពិបាកបំផុតហើយសំរាប់ខ្ញុំដែលមិន
    ដែលបានឃើញពីមុនមកសោះ ។ ខ្ញុំនឹងស្វែងយល់បន្ត អោយតែបាន
    ឃើញដឹង នឹងបង្ហាញ ហនុមាន ជាមិនខាន ។
    សូម ហនុមាន បានជោគជ័យនិងសំណាងល្អជាបន្តគ្រប់ពេលវេលា !
    អរគុណ
    .

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី ឆាយ៉ា

      បាទ មិនអីរ៉េ ការសុំអត់ទោស ជា សេចក្តីស្និតស្នាយ ជា សុជីវធម៌ របស់ខ្មែរ យើង ។ បើយើងម្នាក់ៗ ចេះនិយាយភាសានេះ ប្រទេសយើងមុខជា មិនធ្លាក់ដល់ សភាពកាល បែបនេះរ៉េ មែនរ៉េ ? ខ្ញុំមានក្តីសោមន្ត នឹង ក្តី រីករាយណាស់ ដែលបានដឹងថា ឆាយ៉ា បានរៀន ខ្លះៗ ការខិតខំ ដាក់មេរៀន របស់ខ្ញុំ ប្រាកដជា មិនអត់ប្រយៅជន៍ រ៉េ មែនទេ ? ។ ការជួយជ្រមជ្រែងគ្នា ជា ភារះកិច្ច របស់ កូនខ្មែរ គ្រប់រូប បើយើងចេះជួយគ្នា ការងារ ប្រទេសជាតិ យើង មុខជា បាន សុខសាន្ត រីកចំរើន មិនខាន មែនទេ ?។ អរគុណ​ដែលបាន ចូលលេង នឹង ចញ្ចេញ មត្តិ តបឆ្លើយជារឿយ ៗ។ សូមអោយបាន ជួបនឹង សំណាង ល្អ !

  4. កួរ​ស្រូវ ថា:

    ស្អាត​ដូច​រាល់​ដង!! ចុះ​បង​ ហនុមាន​ ឯង​ទុក​​​រូប​សម្រាប់​ wallpaper ប្រចាំ​ខែ​នេះ​នៅ​ទី​ណា​ដែរ​? ខ្ញុំ​រក​មិន​ឃើញ​សោះ​។

    ខ្ញុំ​មាន​រឿង​មួយ​ចង់​សុំ​ឲ្យ​បង​ឯង​ជួយ​ស្រាវជ្រាវ​និង​បង្រៀន​ពួក​យើង​ឲ្យ​ចេះ​ប្រើ​កម្មវិធី ICLONE នេះ​ផង​។ បើ​បង​អាច​ធ្វើ​បាន​មែន​ ពួក​យើង​នឹង​ថ្លែង​អំណរ​គុណ​ដល់​យ៉ាង​ជ្រាលជ្រៅ​បំផុត​។ ​

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី គួរស្រូវ

      អរគុណដែលឆ្លៀត ចូលលេងនឹង ខ្ញុំសាជាថ្មី ! ។ សុំទោសទៅចុះ គួរស្រូវអើយ ខ្ញុំអត់ចេះខាង 3D. Modeling ទេ ខ្ញុំអត់ដែលរៀនខាងហ្នឹងផង ។ ខ្ញុំខាងផ្សាយពាណិជ្ជកម្ម នឹង ខាង 2D( print,Design,Advertist) ។ អរគុណដែលបានផ្ជាប់នៅ លិង ខ្ញុំបានឆែកមើល ឃើញថា ល្អដែរ តែ​ខ្ញុំមិនធ្លាប់រៀនខាងវិជ្ជា ហ្នឹងផង ។ សុំអភ័យទោស ផង គួរស្រូវ បើខ្ញុំធ្វើអោយគួរស្រូវ មានការខកចិត្ត ! អរគុណដែលបានចូលលេង ! គួរស្រូវចង់បាន Wallpaper រូបអីដែរ ខ្ញុំអត់ដឹងផង ខ្ញុំដាក់ តែម្តងហ្នឹង ។

  5. vathanakkhmer ថា:

    ជំរាបសួរបងហនុមាណ! ប្អូនកំពុងតែមានបញ្ហារឿង ចង់អាប់ឌេតក្បាលទំព័ររបស់
    ប្អូនផង តែបើសិនជាបានកម្មវិធីនេះ មើលទៅប្រហែលជាងាយស្រួល! ចឹងញ៉ុម
    សុំយកទៅហើយណាបង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: