វិលតាមសន្យា

សូមជូនរឿង   វិលតាមសន្យា

អស់លោក អ្នកនាងជាទីមេត្រី ដើម្បីជាសក្ខីភាព សំរាប់ឆ្នាំថ្មី ហនុមានខ្ញុំបាទ មានសេចក្តី សោមន្សរីករិយនឹងពាំនាំមកនៅ ស្នាដៃជាលើកដំបូងបង្អស់ ដាក់ចែក អស់លោក អ្នកនាង ទុកគ្រាន់អាន កំសាន្ត ក្នុងការអផ្សុក ។ ស្នេហា សំណើច ទឹកភ្នែក សេចក្តីឈ្នានិស្ន រវាង ប្រពន្ធ នឹង សង្សារ អាចារ្យ នឹង លោកសង្ឃ តា នឹង យាយ កម្លោះ នឹង ក្រមុំ ម៉េម៉ាយ នឹង ពោះម៉ាួយ ម្តាយ នឹង កូន ​សូមរងចាំអាន នឹង មានដាក់ចេញផ្សាយ ខាងមុខឆាប់ៗនេះ សូម កុំភ្លេច ៗ សូម កុំភ្លេច !

សុំទោស អត់មានរឿង ខ្មោចយ៍អីរ៉េ គ្រាន់ជាមេរៀន សំរាប់ធ្វើជាសៀវភៅ នោះឯង ហើយយ៉ាងមេច មើលទៅខ្ញុំអាចទៅផ្សាយពាណិជ្ជកម្មនៅ ឋាន ទូរទស្សន៍ CTN បានរ៉េ ? 😀

រឿង វិលតាមសន្យា ជារឿងដែលខ្ញុំបាន និពន្ធកាលពីខ្ញុំទើបរៀនចប់ អាលូវ រកអត់ឃើញរ៉េ  មិនដឹងនៅឯណា ។ តែសូមយកជាមរៀនសំរាប់ Photoshop វិញ ព្រោះមានមិត្តភ័ក្រយើងខ្លះ ចង់សសេរនឹង និពន្ធ ដោយខ្លួន ឯង ។ ខ្ញុំនឹងដាក់បន្ថែមនៅមេរៀននេះ ពេលក្រោយ អាលូវ កំពុង ស្រាវជ្រាវ រាវរក ល្បិច ! 😀

អាថ៌កំបាំងស្នេហ៍ខ្ញុំ

វិល ០១

ក្រោយពីបានដាក់រូបបញ្ចូលគ្នារួច ( សង្ឃឹមថាអ្នកទាំងអស់ចេះដាក់រូបហើយ បើមិនទាន់ មេរៀនក្រោយមានដាក់ ការ បញ្ចូលរូប មួយ ដែល ស្រួលយល់ )

វិល ០២

ក្រោយមកត្រូវបង្រីកនៅផ្ទាំង គំនូរ( Canvas Size) Image> Canvas Size សូមមើលឧទាហរណ៍ខាងលើ។

វិល ០៣

ក្រោយពីចូលទៅ Canvas Size ហើយ សូមដាក់តាមរបៀបខាងលើ សូមចងចាំថា ដាក់សាកមើល  តាមតែចំណង់ចិត្ត របស់ខ្លួន គោលបំណងគឹចង់អោយរូបរបស់យើង មានទីធ្លាធំ (Wide Area)

វិល ០៤

ក្រោយពី ពង្រីកគ្រប់ជ្រុងមក រូបរបស់យើងគួតែដូចខាងលើ បើមិនដូចសាកម្តងទៀត ទាល់តែដូច

វិល ០៥

បន្ទាប់មកត្រូវគូស ទំរង់មួយ ដូច ខ្ញុំខាងលើ ដើម្បីធ្វើខ្នងសៀវភៅ ដោយជ្រើសរើស យក Rectangular Marquee Tool នៅលើគេបង្អស់ខាងឆ្វេងដៃ គូស អោយ បុិនតែ ទំហំ រូបដែលជាក្រម (សូមមើលខាងលើ)

វិល​ ០៦

ក្រោយមក ត្រូវ ជ្រើសរើស  Gradient Tool (ក្នុងរង្វង់ដែលខ្ញុំបានគូស) ហើយជ្រើសរើស ស្រទាប់ថ្មី (New layer) ហើយ យក Eyedropper Tool  ដើម្បីនឹង Sample color នៅក្ុុង ស្រទាប់នេះ ខ្ញុំបាន យកពណ៌ស្វាយ ក្រោយ មក ខ្ញុំ អូសពីលើ ចុះមកក្រោម ដោយ កំពុងប្រើ Rectangular Marquee Tool (still seclecting) ហើយ ក្រោយ មក​ខ្ញុំ យក ស្រទាប់ថ្មី មួយទៀត ( New Layer) ហើយ យក Eyedropper Tool  ដើម្បីនឹង Sample color នៅក្ុុង ស្រទាប់នេះ ខ្ញុំបាន ជ្រើសរើសពណ៌ខៀវចាស់ (សូមមើលខាងលើ) បន្ទាប់ពី អូសពី ក្រោមឡើងទៅលើ មក ខ្ញុំយកជ័រលុប(Eraser) លុបខាងលើ ដើម្បីអោយពណ៌ស្វាយ លិច ឡើង ហើយ ប្តូរ ទៅ ស្រទាប់របស់ពណ៌ស្វាយ ហើយ លុប ពណ៌ខៀវខាងចុង ដើម្បី អោយពណ៌ខៀវ លិចឡើង (សូមមើលខាងលើ) សូមបញ្ជាក់ថា នៅពេលអូស Gradient Tool អូសតែពាក់កណ្តាល សូមសាកមើល(test it out)

វិល ០៧

ក្រោយពី បញ្ចាប់នៅខ្នង រួចមកត្រូវ វាយឈ្មោះ អ្នក និពន្ធ នៅពេលនេះខ្ញបាន វាយ ឈ្មោះ ហនុមាន ហើយ Rotated and Size ដើម្បីដាក់លើខ្នង សៀវភៅ

វិល ០៨

ក្រោយមកត្រូវ យក ចំណងជើង ដើម្បីដាក់ខាងលើខ្នង សៀវភៅ ចំពោះ ឈ្មោះសឪវភៅ ខ្ញុំ សសេរដៃហើយ បានកែច្នៃតាមក្រោយ នៅលើ Photoshop ុ បង្រួម ពង្រីក តាមតែការ ចូលចិត្ត ដើម្បីដាក់ទៅលើខ្មង សៀវភៅ (សូមមើលឧទាហរណ៍ ខាងលើ) ខ្ញុំ ប្រើ ស្រទាប់(layers) ដើម្បីងាយស្រួលក្នុងការ ផ្លាស់ប្តូរ អ្វីមួយ

វិល​ ០៩

ក្រោយពីបានដាក់ឈ្មោះ អ្នកនិពន្ធ ឈ្មោះ សៀវភៅ មក ខ្ញុំបាន បង្រួម ស្រទាប៉ ឈ្មោះ អ្នកនិពន្ធ នឆង ឈ្មោះសៀវភៅបញ្ចូលគ្នាតែមួយ ដើម្បីជំហាន បន្ទាប់ ក្រោយ មក ស្រទាប់ ឈ្មោះ អ្នកនិពន្ធ ឈ្មោះ សៀវភៅ នឹង ខ្នង(គឺស្រទាប់ពណ៌ស្វាយ នឹង ខៀវ) ក្លាយជាស្រទាប់តែមួយ ។ ក្រោយមកខ្ញុំ ទៅ Edit>Transform> Distort (មើលខាងលើ)ដើម្បីធ្វើអោយខ្នងសៀវភៅ សមតាមរងរៅ របស់វា

វិល ១១

បន្ទាប់ មក ខ្ញុំ យក  Rectangular Marquee Tool គូសលើ ក្របសៀវភៅ ហើយ Copy and Pasted ទៅលើ ស្រទាប់ ថ្មី មួយទៀត(មើលក្នុងរង្វង់ ដែលខ្ញុំគូស) ក្រោយ មក ត្រូវ ទៅ Edit>Transform>Distort  ដើម្បីធ្វើអោយក្រមសមតាមរាង របស់វា  សូមបញ្ជាក់ ថា​បើ ខ្នងសៀវភៅ មិនជិតគ្នាទេ សូមទាញអោយជិតគ្នា ដើម្បី អោយខ្នង នឹង ក្រមសូី សម្រួលគ្នា

វិល ១៣

បន្ទាប់ពីបញ្ចប់នៅជំហានខាងលើ ខ្ញុំបានយក Elliptical Marquee Tool នៅលើគេ ខាងឆ្វេងដៃ គូសពីក្រោមសៀវភៅ ដើម្បី បង្កើត​ស្រម៉ោល របស់សៀវភៅ ដោយ ទៅ Paths > Make Work Paths ក្រោយ មក ត្រូវ ជ្រើសរើស (select) ដោយ ចុច  option (alt) Load path as selectionក្នុងពេលតែមួយ  ខាងក្រោមទី បួន ពីស្តាំទៅឆ្វេង ក្រោយមក ទើបចេញ ដូច ខាងលើ  សូមសាកល្បង  តាម​ លេខ ខ្ញុំដាក់ខាងលើ សូមចងចាំថា នេះជាមេរៀន បើមិនដូច ខ្ញុំធ្វើ អត់មាន បញ្ហា អីទេ ព្រោះជាការរៀនសូត្រ ។

វិល ១៤

ក្រោយមកត្រូវជ្រើសរើស ស្រទាប់(layer)ដើម្បី ដាក់ (fill)ស្រម៉ោល ដៅយ ឡែក (មើលខាងលើ)

វិល ១៥

បន្ទាប់ុមក ស្រម៉ោលគួរ ដូច ខាងលើ នេះ ។ ក្រោយមក បង្រួម ស្រទាប់ទាំងអស់ ចូលក្នាទៅ

វិល ១៦

ជារូបដែលបាន បញ្ចាប់ រួច  ។ សង្ឃឹមថា អ្នករាល់គ្នា​មាន សំណួរ នឹង ការយល់ខ្លះ ៗ សូមសំណាង ល្អ !

24 Responses to វិលតាមសន្យា

 1. មកដល់មុនគេហើយ តើបងលក់សំបុត្រចូលមើលប៉ុន្មានដែរ?
  ទំនងជាល្អមើលហើយ!!រូបភាពបងគូរស្អាតមែន!!

 2. ហនុមាន ថា:

  អូ ជំរាបសួរ នឹង សួស្តី សុធា

  អត់មានយកលុយ យកកាក់អីរ៉េ អោយតែមិត្តភ័ក្រ វើតប្រេស ចូលបានទាំងអស់ ត្រូវហើយមកមុនគេរើសយកកន្លែងដែលឡូយជាងគេទៅ ចាំយូរខ្លាចគេយកកន្លែងល្អអស់ ! 😀 អរគុណបានឆ្លៀត ចូលលេង នឹង ខ្ញុំជាញឹកញាប់ ដូចខ្ញុំបាននិយាយជាមួយនឹង ម៉ន អាចឹង ថាទោះអស់កម្លាំងយ៉ាងណាក៏ដោយ អោយតែមានមិត្តភ័ក្រវើតប្រេស ចូលលេង មានកម្លាំងប្រិប ដូចលេបកូនកណ្តុរ​អស់បីអាចឹង ! 😀

 3. កួរ​ស្រូវ ថា:

  សំនៀង​​​ដ៏​ពោរទៅ​ដោយ​ទឹក​ដម​របស់​ព្រះ​អង្កម្ចាស់​នៃ​រាជវង្ស​ពាន​រ បាន​ធ្វើ​ឲ្យ​អ្នកភូមិ​អ្នក​ភូមិ​ WordPress ​ទាំងអស់​មិន​អាច​ទប់​​ចិត្តមិន​ឲ្យ​រំជួល​​បាន​​។ មាន​អ្នក​ខ្លះ​សម្រក់​ទឹក​ភ្នែក​ដោយ​ក្តី​រំភើប​ចិត្ត ដោយ​សារ​វោហាសាស្ត្រ​ប្រកប​​ទៅ​ដោយ​មនោសញ្ចេត​នា​ដ៏​ទន់​ភ្លន់​ និង​ពោរ​ពេញ​ទៅ​ដោយ​ភាព​ផ្អែម​ល្អែម​​របស់​​ស្តេច​ពានរ​ ព្រះនាម​ ហនុមាន ដែល​ជា​ម្ចាស់​​ប្លក់​នេះ​។

  យើង​ខ្ញុំ​ទាំង​អស់​គ្នា​ដែល​ជា​ប្រជា​នុរាស្ត្រ​នៃ​ភូមិ WordPress មាន​ក្តី​សោមនស្ស​រីករាយ​នឹង​រង់​ចាំ​អាន​​រឿង​ប្រវត្តិ​ស្នេហ៏​ពិត​របស់​ព្រះអង្ក​ម្ខាស់​ ហនុមាន ។ តើ​ប្រវត្តិ​ស្នេហ៍​របស់​ស្តេច​ពានរ​ មាន​ភាព​ផ្អែម​ល្ហែម​និង​ជូរចត់​យ៉ាង​ណា​ខ្លះ​ទៅ…. ហើយ​បើសិន​វា​ជា​មេរៀន photoshop វិញ យើង​ខ្ញុំ​ប្រជា​នុរាស្ត្រ​នឹង​ស្ម័គ្រ​ចិត្តទទួលយក​​​ដោយ​ក្តី​រីករាយ ព្រោះ​យើង​ខ្ញុំ​កំពុង​តែ​ត្រូវ​ការ​ក្រប​សម្រាប់​សៀវភៅ​ប្រលោម​លោក​ផ្សេងៗ​។

  • ហនុមាន ថា:

   ជំរាប សួរ នឹង សួស្តី គួរស្រូវ

   សូមអរគុណដ៏ពន្លឹក ចំពោះការជួយលើកស្ទួយដល់ ខ្ញុំបាទជាម្ចាស់ ផ្ទះ ហើយ ក៏សូមអរគុណផងដែរ ដែលបានឆ្លៀតឧកាស ចូលមកលេងជាមួយខ្ញុំ ។ សុំទោសផងចុះ បានត្រឹមតែជាមេរៀន សំរាប់ Photoshop នោះឯង ព្រោះជាសាច់រឿង បានសសេររួចតែរកអត់ឃើញ ។ ខ្ញុំនឹងខិតខំ ដាក់របៀបធ្វើ ក្រមសៀវភៅនេះ ជូន បងប្អូន គ្រាន់មើលលេង ។ សាជាថ្មី អរគុណច្រើន ចំពោះពាក្យដ៏ពិរោះ របស់ គួរស្រូវ ចំពោះ ខ្ញុំបាទ ។ អរគុណ

 4. Mach Morn ថា:

  សួស្តី ហនុមាន!

  រូបបុរសខាងលើគេជារូប ហនុមាន មែនទេ? បើមែន អីយ៉ា សង្ហាដែរតើ? បើ​ខ្ញុំជាស្រីវិញប្រាកដជាតាមសុំប្រតិព័ទ្ធដល់ព្រះរាជដំណាក់តែម្តងហើយ 😆 😆 ចំណែករូបនារីខាងលើប្រាកដជារូបដែល ហនុមាន ត្រូវត្រឡប់មក​បំពេញពាក្យសន្យារបស់ខ្លួនហើយ ហាហាហា រ៉ូមែនទីកបោះគេ។ ចុះហេតុអីបានជាមានរូបតារាចម្រៀង និងរូបនាសម័យបូរាណនៅក្នុង​ហ្នឹងដែរ ????????

  ចេញផ្សាយពេលណា ខ្ញុំនឹងអាលយកមុងភួយមកក្រាលឲបានមុនគេ។ Just Kidding 🙂

  • ហនុមាន ថា:

   ជំរាប សួរ នឹង សួស្តី ម៉ន (ម៉ាច)

   អរគុណច្រើនដែលបានឆ្លៀត ចូលលេង នឹងខ្ញុំថ្ងៃនេះ ។ អត់រ៉េ ហ្នឹង មិនមែនរូបខ្ញុំរ៉េ បើខ្ញុំសង្ហា បែបហ្នឹង មិននៅលីវដល់អាលូវរ៉េ មែនរ៉េ ? 😀 វិលតាមសន្យា អាចជារឿង របស់យើងម្នាក់ៗ អ្នកណាក៏មានដែរ អ្វីៗដែលយើងបានធ្វើ បានសន្យា ថ្ងៃណា ឆ្នាំណា ទើបយើងបានជួបគ្នា ម៉ន នឹងបានជ្រាប មិនខាន ។ រូបតារា នឹង រូបសម័យបុរាណ​ចង់បញ្ជាក់ថា ស្នេហា ទុក្ខសោក ទឹកភ្នែក កើតដល់យើង គ្រប់ៗគ្នា មិនថាជាអ្នកណា ឬ ក៏ ជំនាន់ណារ៉េ គឺសុត្ធតែមាន គ្រប់ ជំនាន់ គ្រប់រូប ណាមួយជាការលំអ នឹងជាឿទាហរណ៍ ក្នុង មេរៀន នេះផង ។ អរគុណដែលបានឆ្លៀតពេល ចូលលេង នឹង ខ្ញុំ ៗ ដឹងថាម៉ន មានការរវល់ច្រើន ហើយឆ្លៀតចូលលេងទៀត អរគុណ !

 5. រចនា ថា:

  ចំណង​ជើង ឡូយ​មែន​ទែន! ដាក់​ឱ្យ​អាន​ឆាប់​ៗ​ណា៎​បង! នឹង​អាល​បាន​ក្រេប​រស​ជាតិ​ប្រលោមលោក​ស្នាដៃ​របស់​​បង​ហនុមាន​ស្ដេច​ស្វា! ^^

  • ហនុមាន ថា:

   ជំរាប សួរ នឹង សួស្តី រចនា

   អរគុណណាស់ ដែលបានឆ្លៀតចូលលេង នឹង ខ្ញុំថ្ងៃនេះ ។ សុំទោសចុះ រឿងនេះ ប្រហែលជាយូរបន្តិចហើយ តែសូមដាក់ជាមេរៀន សំរាប់ ការពីពណ៌ នឹង រចនា ក្រមសៀវភៅ ក្រែងលោថ្ងៃណាមួយ រចនា មានសៀវភៅ ប្រលោមលោក ចង់ធ្វើក្រម ត្រូវ ប៉ាន់ តាហ្មង !។ អរគុណម្តងទៀត ដែលបានចូលមកលេង​! សូមអោយបានសុខសប្បាយ !

 6. រតនាតារាមុន្នី ថា:

  អារឿងសិល្បៈ សិលអីនោះ ខ្ញុំអត់មានជំនាញទេ។ រករូបដាក់ឲ្យសមបន្តិចមើល
  ឃើញរូបយាយ៣​នាក់នៅកណ្តាលហើយ អត់ពណ៌ទៀត។

  • ហនុមាន ថា:

   ជំរាប សួរ នឹង សួស្តី រតនាតារា

   អរគុណណាស់ដែលបានឆ្លៀត ចូលលេង​នឹងខ្ញុំ ថ្ងៃនេះ ។ សុំទោស ចំពោះការខ្វះខាត ក្នុងការពីពណ៌ របស់ខ្ញុំៗ ខ្ញុំនឹងព្យាយាម រករូបណាដែលសម ដើម្បីដាក់ចូល សូមអធ្យាស្រ័យ ផង បាទ ។ កុំមានប្រសាសន៍យ៉ាងហ្នឹងអី រតនា រតនា សសេរ តែង នឹង និយាយវាជា សិល្បះមួយដែរ តែគ្រាន់តែការបកប្រែ នឹងការប្រើប្រាស់ ខុសគ្នា ប៉ុណ្ណឹងឯង ។ អរគុណដែលបាន ឆ្លៀត ចូលលេង នឹង ខ្ញុំ ។ អរគុណ

 7. achharia ថា:

  .
  សួស្ដី ហនុមាន!
  វិលតាមសន្យានោះ តើសន្យាថាអោយវិលយ៉ាងម៉េច ?
  មិនធីងធោងវិលមុខដួលច្រងាប់ច្រងិលហើយទេ ? 😀
  និយាយលេងទេ នរណាក៏យល់ដែរថាគេបានសន្យាគ្នា
  ត្រូវវិលទៅជួបគ្នាវិញ ឬវិលមកជួបគ្នាវិញ។ ទោះវិលទៅក្តី​
  វិលមកក្តី អ្វីដែលខ្ញុំត្រូវតែសរសើរនោះគឺ បន្សំព៌ណនៃរូប
  ភាពអែនោះទេ គឺរណ្តំគ្នាណាស់ មើលទៅស៊ីគ្នាល្អណាស់ ។
  ហីះហិ៎! បើប្រៀបទៅនឹងរូបក្លោងលើរបស់ប្លកហនុមាននេះ
  វិញ គឺស៊ីដាច់ម៉ាត់ ប៉ាត់តែម្តង 😀
  .

 8. ហនុមាន ថា:

  ជំារប សួរ នឹង សួស្តី ឆាយ៉ា

  នែក អាវិលទៅ វិលមក គ្រោះថ្នាក់ធំណាស់ណា ។ បើនិយាយពីប្រុស នឹងស្រី គឺថា គ្រោះតាហ្មង ! វិលទៅ កូនមួយ វិលមក កូន មួយទៀត អតដឹងរ៉េ គ្រាន់តែឭនឹងឃើញគេ តែការពិសោធន៍ របស់ខ្ញុំគ្មានរ៉េ ។ បើកម្លោះវិញ វិលទៅវិលមក វិលមុខដួលផ្កាប់ មុខ គូថគ្រហីតហើយ ! 😀

  អរកុណច្រើនហើយ ខ្ញុំមិនហានទទួលនឹងការសសើរទាងនោះទេ ខ្ញុំគ្រាន់តែចេះតិចតួច គ្រាន់ដាក់ចែកគ្នារៀន ហ្នឹង អាចប្រើការខ្លះ មិនអាចប្រើការបានខ្លះ អ្វីដែលអាចទាញយកប្រើបាន សូមយកទៅប្រើចុះ ខ្ញុំអត់មានហាមខាត់អីរ៉េ ។

  អរគុណដែលបានចូលលេង នឹង ខ្ញុំទោះជាឆាយ៉ារវល់យ៉ាងណាក៏ឆ្លៀតដែរ អរគុណច្រើន មានគ្នា ចូលលេង ពិតជា មិនអស់កម្លាំងរ៉េ !

 9. achharia ថា:

  .
  និយាយលេងសើចអី ហនុមាន ! គឺខ្ញុំសរសើរដោយស្មោះហើយ
  ស្នាដៃពីរចុងក្រោយ ក្រេឌិតខាដខ្មែរ និង រូបក្របសៀវភៅនេះ
  ធ្វើអោយខ្ញុំចង់ហាត់រៀនធ្វើតាមណាស់ គឺដល់កំរិតជាវិជ្ចាជីវៈហើយ។
  ខ្ញុំកំពុងតែដើរលេងរុករើក្នុង Photoshop cs4 ហើយ តែរកអាត្រង់
  កន្លែងធ្វើអោយរូបទៅជា trasparent នៅតែមិនទាន់ឃើញសោះ
  មិនមែន opacity រឺ alpha chanel ទេ .។ ខ្ញុំត្រូវសួរ ហនុមាន ហើយ
  បានបាន ថាគេធ្វើរូបអោយឃើញព៌ណស្រស់ឆើតដដែលហើយ
  ហើយថែមថយ transparency របស់វានៅត្រង់ណា ???
  សូមមើលរូបគំរូដូចខាងក្រោមនេះ៖
  http://i415.photobucket.com/albums/pp236/Keefers_/Keefers_Beautiful%20Flowers/Keefers_Flowers225.jpg
  បើអាច សូមហនុមានធ្វើបង្ហាញស្នាដៃបែបនោះមួយផង ។
  សូមអរគុណហនុមានទុកជាមុន នឹងសង្ឃឹមថាហនុមានជួយប្រាប់ខ្ញុំ
  បាន (ខ្ញុំអត់ងងុយដោយសាររូបហ្នឹងប៉ុន្មានយប់ហើយ ) 😀 😀 😀
  .

  • ហនុមាន ថា:

   ជំរាប សួរ នឹង សួស្តី ឆាយ៉ា
   អូ មានសំណួរអីហូរហែរផងហ្នឹង ចុះទៅមានអី អត់មានអី សំខាន់រ៉េ បើខ្ញុំប្រាប់ឆាយ៉ា ៗ ប្រហែលថា ធ្លាប់ប្រើអាគ្រឿង( tool )ហ្នឹងដែរ ។ សូមសាកដូចតទៅនេះ អារបៀបហ្នឹងស្រួលណាស់ កុំនៅយូរពេក សំរាន្ត ខ្លះទៅ ប្រយ័ត្ន គ្រុន ឬ ក៏ឈឺតាយលេវ យ៉ាប់តាហ្មង 😀

   សូមធ្វើតាមខ្ញុំដាក់នេះណា
   ១ បើក Photoshop ( open Photoshop)
   ២ បើករូបសំខាន់ ( main picture,like background)
   ៣ រករូបថ្មី មួយទៀត ដូចជាផ្កាដែលឆាយ៉ា បានដាក់ជូនខ្ញុំមើល( New image in this case the flower , copy and then paste on to the background. It should put on a different layer)
   ៤ ទៅរកគ្រឿង សំរាប់ (tools)
   ៥ ជ្រើសរើស យក ជ័រលុប ( Eraser Tool )
   ៦ នៅខាងលើមាន ជ័រលុប ( Eraser Tool Preset and next to it there’s a Brush ,Pick the​ soft round brush , Mode: Brush , Opacity : បើចង់អោយរូប បាន Transparent ដាក់ Opacity តិច ដូចជា ៣០% ឬ ៤០% សាកដាក់លេខផ្សេងៗមើល Flow: ដាក់ ៩០ % ទៅ ៨០ ជាងអីទៅ សាកមើលតាមចំណង់មើល) សំខាន់បំផុត ត្រូវតែរើសយក Soft round Brush ដើម្បី អោយ រូបយើង បានល្អ ។ សង្ឃឹមថា របៀបនេះ អាចជួយ ឆាយ៉ា បាន សូមប្រាប់ខ្ញុំ បើមិនបាន ខ្ញុំនឹងដាក់មេរៀន ចំអាកន្លែងហ្នឹងម៉ាដង ! ។ អរគុណដែលបានឆ្លៀតឧកាស ចូល លេង នឹង សួរ សំណួរ ដល់ ខ្ញុំ ! សូម សំណាង ល្អ នឹង របៀប ថ្មី !

 10. រតនាតារាមុន្នី ថា:

  អូហ៍ខ្ញុំយល់ហើយ វិលតាមសន្យានោះ គឹ បានសន្យាពីជាតិមុនដែលជាយាយបី
  នាក់ ពេលមុនស្លាប់ក៏បានសន្យាគ្នាថា បើមានជាតិក្រោយមែនសូមឲ្យរូបសម្រស់
  ស្អាត តែដល់ជាតិក្រោយ ក៏បាន ចែកប្រុសគ្នាមិនដាច់ស្រាច់ទៀត។

  • ហនុមាន ថា:

   សួស្តី រតនា

   តាមតែការយល់ឃើញរបស់ខ្លួនទៅចុះ ខ្ញុំអត់មានប្រកែកអីរ៉េ បើខ្លួនថា នឹង យល់ថាយ៉ាងនោះ​ប្រាកដជជដូច្នោះឯង អត់មានអ្នកណាហានថា រតនា ខុស រ៉េ ! 😀 អរគុណបាន ចុលលេង នឹង ខ្ញុំ !

 11. achharia ថា:

  .
  អរគុណ ហនុមាន ច្រើនណាស់ បានប្រាប់ល្បិចដល់ខ្ញុំ។
  តែខ្ញុំនៅតែធ្វើមិនបានដូចរូបគំរូហ្នឹងសោះ ។ មហិច្ឆិតា
  របស់ខ្ញុំ គឺធ្វើអោយបានយ៉ាងហោចណាស់ក៏ត្រូវតែបានដូច
  ឬលើសហ្នឹងបានស្ងប់ចិត្ត ។ ប្រហែលបែបមួយនេះហើយជា
  មេរៀនដ៏ពិបាកបំផុតរបស់ខ្ញុំ ។ ខ្ញុំទើបតែបានឃើញថានៅ
  ហ្វូរ៉ូសប់នេះក៏អាចធ្វើ ហ្ជិវអណឺមេសិន បានដែរតើ ហិះ!ៗ!
  សំរាប់បើគ្រាន់តែបំព្រើករូបលេងនោះ ។
  បើមិនយល់ទាស់ទេ សូមហនុមាន ធ្វើបង្ហាញរូបផ្កាណាមួយ
  បែបថ្លាមើលធ្លុះព្រាលៗដូចរូបតាមតំណនោះ ចែកខ្ញុំ
  ចែកយើង ចែកកូនខ្មែរ បានរៀនធ្វើតាមផង ។
  សូមអរគុណទុកជាមុន និងសង្ឃឹមថាថាមុខតែល្អជាងគេមិនខាន 😀
  .

  • ហនុមាន ថា:

   ជំរាប សួរ នឹង សួស្តី ឆាយ៉ា

   សុំទោសផង ដោយ ឆាយ៉ា មានការពិបាក ក្នុងការរៀននៅមេរៀនថ្មី ។​បាទ អត់អីរ៉េ ចាំខ្ញុំដាក់មេរៀនមួយតាមសំណូមពររបស់ឆាយ៉ា ។ ខ្ញុំមានការសោកស្តាយណាស់ ដោយអត់មាន វីឌីអូ ដែលអាច ដាក់ចែកជូននៅរបៀបនេះបាន ។ ខ្ញុំនឹងខិតខំ ខ្នះខ្នែង រកវិធីដើម្បីដាក់ចែកជូនយើងរាល់គ្នាបានងាយស្រួលយល់ ។ កូនសិស្ស មិនយល់មកពីគ្រូមិនស្តាស់ មែនរ៉េ ? 😀

   សូមរងចាំអាន ខ្ញុំនឹងដាក់នៅពេលដ៏ឆាប់ខាងមុខនេះ តែ សូមសាកនៅអ្វីដែលខ្ញុំបានដាក់ ម្តងទៀត មើល៍ ! អរគុណដែលបានឆ្លៀត ចូលលេង នៅផ្ទះ ខ្ញុំជាញឹកញាប់ ។ សូមសំណាងល្អ !

 12. achharia ថា:

  .
  ហនុមាន អើយ ! ខ្ញុំមិនទៅណាទេ នៅអង្គុយចាំទីនេះអែង 😀
  ខ្ញុំដាក់តាំងរូបនោះនៅនឹងមុខ រួចលុបឡើងវិលក្បុងហើយ
  នៅតែមិនឃើញសល់ព៏ណក្រហមស្រស់ដដែលដូចគេ
  សោះ ។ ….សូមដាក់អោយលឿនបន្តិចមក ហនុមាន
  ខ្ញុំបន្ទោសខ្លូនខ្ញុំឡើងបោរមុខអស់ហើយ អន់មែន!
  ផ្ការំយោលគេនោះ មានតែព៌ណក្រហមមួយមុខសុទ្ធ
  ម៉េចខ្ញុំធ្វើវាចេះតែចេញពីរបីព៌ណ ហើយស្រអាប់អស់ទៀត ???
  .

  • ហនុមាន ថា:

   ហាស ហាស សុំទោសមិនមែនសើចចំអករ៉េ គឹ សើចជាមួយ ! ចុះអីកម្មម៉្លេះឆាយ៉ា អើយ !
   មិនអីរ៉េ ចាំខ្ញុំលៃលក ជូន ណា ! អរគុណបានចូលលេង ! ភ្លេចសួរ ផ្ការំយោលហ្នឹង ដាក់ពីលើ រូបផ្សេងទៀត អត៉ ? សាកដាក់វាពីលើ រូបផ្សេង មើល ហើយចាំលុបវា សាកមើល​៍ ! បើចង់អោយពណ៌ថ្លា ត្រូវ ចុច (Curve) Ctrl+M នោះទើបភ្លឺល្អ សាកមើល​៍ !

 13. achharia ថា:

  សួស្ដី ហនុមាន

  ខ្ញុំមិនចង់់រំខាន ហនុមានច្រើនពេកទេ គឺត្រឹមតែម៉ាច្រើនប៉ុណ្ណោះ ! 😀
  ដាក់តែព៌ណខៀវដូចគេសិនចុះ ខ្ញុំចង់ឃើញថាក៏មានខ្មែរយើងធ្វើ
  បានល្អដូចរូបនោះដែរ ។ គឺមានតែពីដូចនិងលើស ! 😀
  អារឿងលើស ពន្លើសអោយស្អាតជាងម្ចាស់ដើមនោះខ្ញុំរៀនធ្វើបាន
  ប៉ុន្តែត្រង់អារូបមួយនេះ ខ្ញុំធ្វើបានតែត្រង់លើស ហែសហែ៎!
  សូមមើលតាមតំណនេះ
  http://sabbaysabbay.ning.com/profiles/blogs/3310510:BlogPost:6475
  តែត្រង់ធ្វើអោយបានដូច ដូចទាស់ស្នៀតយ៉ាងម៉េចមិនដឹង ។
  រូបអាចរកបាន ប្លែកៗឬស្អាតខុសគ្នាបាន តែសំខាន់សំរាប់ខ្ញុំនោះគឺ
  របៀបធ្វើវានោះទេ ។
  .
  អរគុណ
  .

 14. ហនុមាន ថា:

  ជំារប សួរ នឹង សួស្តី ឆាយ៉ា

  កុំគិតដូច្នោះអី ឆាយ៉ា មិនរំខានខ្ញុំរ៉េ ? ឆាយ៉ា សួរខ្ញុំ ព្រោះឆាយ៉ា ចង់ចេះចង់ដឹងតើ បើខ្ញុំមានចិត្តថា​ឆាយ៉ា រំខាននោះ ខ្ញុំមិនឆ្លើយតប វិញរ៉េ មែនទេ ? អរគុណ ដែលបានដាក់តំណផ្ជាប់អោយ បានចូលទៅលេងដែរ ហើយមានចិត្តពេញចិត្ត ហ្នឹងផ្ទះ របស់ឆាយ៉ា មួយហ្នឹងណាស់ ព្រមទាំងរូបពិពណ៌គ្រប់យ៉ាង មើលគួរអោយ សប្បាយ សប្បាយ មែន !

  ចំណែក មេរៀនដែលឆាយ៉ា ចង់ដឹងនោះខ្ញុំបានព្រៀងរួចហើយ ចាំខ្ញុំដាក់មេរៀន វិលតាមសន្យា រួច ខ្ញុំនឹង ចាប់ផ្តើម ។ អរគុណដែលបានចូលលេង នឹង ខ្ញុំសាជាថ្មី !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: