គ្រែឌីត ខាត ខ្មែរ (របៀប)

មេរៀនថ្មី

របៀបរៀនធ្វើ គ្រែឌីត ខាត ខ្មែរ Credit Card  khmer ឬក៏ជាខាតទូរស័ព្ទ (PhoneCard) ងាយស្រួលក្នុងការរៀនធ្វើ ។ ខ្ញុំបានដាក់ជា Photoshop Layers នៅទីនេះ បើមិនចង់គ្រាន់តែដោនឡូត យកទៅប្តូរបន្តិចបន្តួចជាការរួចស្រេចទៅហើយ ។ អាចផ្លាស់ប្តូរ អក្សរខ្មែរទៅជា អក្សរ អង្គេស ក៏បាន ហើយ នឹង​អាចប្តូរ រូបភាព ក្នុង កាលះនេះខ្ញុំគ្រាន់តែ ដាក់ជាឧទាហរណ៍ ។ ចម្លងយករូបខាងក្រោម គ្រាន់តែ ចុចលើរូបភាព អាចដោនឡូតបានហើយ ។

លិខិតឆ្លងដែន

សូមបញ្ជាក់ថា រូបលិខិតឆ្លងដែនខាងលើជារបស់ សុធាខ្មែរ ដែលខ្ញុំបានយកមកប្រើប្រាស់ ជាឧទាហរណ៍

ធនាគារកម្ពុជា គ្រែឌិត ខាត

រៀនធ្វើ Credit Card

ជំហានទី ០១

ជំហានទី ០១ បើកទំព័រថ្មី ជា RGB  ចុច​អក្សរ “d” ដើម្បីអោយ យកនៅពណ៌ខ្មៅ ដាក់ខាងមុខ(Foreground) រួច ជ្រើសរើសជា ស្រទាប់ថ្មី (New Layer) ដោយទៅ New Layer Icon at the bottom of the layers palette. ក្រោយមកត្រូវ ចុច Shift-U រហូតទាល់តែ ចេញ Rounded Rectangle tool សូមមើលរង្វង់ក្រហមនៅរូបខាងលើដែលខ្ញុំបានគូស ។​ ក្រោយមក នៅក្នុង Option Bar ដាក់ Radius 10 បន្ទាប់មកទើប គូសជារាង គ្រែឌិតខាត ទំហំ ប្រមាណ ៣កន្លះ គុណ នឹង ២ ១ ភាគ ៤ ឬ ក៏ស្រេចតែចិត្តចង់បាន ។

ជំហានទី ០២

ជំហានទី ០២ បើករូបភាពណា ដែលយើងចង់ដាក់ក្នុងខាត (ខ្ញុំដាក់រូបអង្គរវត្ត ) របស់យើង រូបអីក៏បានដែរ អង្គរ ស្រុកស្រែ សង្សារ ម្តាយក្មេក កូនប្រសារ ប្រពន្ធ តាមចិត្តចុះ ខ្ញុំអត់មានការហាមឃាត់រ៉េ 😀 ។​ក្រាយពីបើករូបហើយត្រូវ ចុច​អក្សរ “v” ដើម្បី យក Move tool (អាមួយលើគេបង្អស់ខាងស្តាំដៃ) ក្រោមកទាញ រូបនោះ ដាក់លើខាត របស់យើង (សូមមើលរូបខាងលើ) ហើយបន្ថយ នៅ Opacity ទៅ ៥០ % ដើម្បីងាយស្រួលក្នុងការ ដាក់រូបភាព(មើលរូបខាងក្រោម) ។ ចុច Cmd-T (PC: Control-T) ដើម្បី នឹង ពង្រីក ឬ ក៏ បន្ថយ នៅរូបភាព​(មើលរូបខាងលើ) បើពេញចិត្ត នឹង រូបដែលបានដាក់ ចុច Return (PC: Enter) ដើម្បី អូ ខេ  ហើយត្រូវ ដំឡើង Opacity ទៅ ១០០% វិញ

ជំហានទី ០៣

សូមអាន នៅខាងលើ រូបនេះបង្ហាញ ពី ការ បន្ថយ Opacity ទៅ  ៥០ % ដើម្បីអោយងាយស្រួលក្នុងការ បន្ថយ ឬ ក៏ ពង្រីក នៃ រូបភាព ដែលនឹងដាក់ក្នុង ខាត ។

ជំហានទី ០៤

ជំហានទី ០៣ ក្រោយពី ដំឡើង Opacity ទៅ ១០០ % វិញ រួចហើយ ត្រូវ ចុច Cmd-G (PC: Control-G)ដើម្បីដាក់រូបចញ្ចូលទៅក្នុង ខាត (សូមមើលរូបខាងលើ) ក្រោយមកត្រូវចុច Cmd-E (PC: Control-E) ដើម្បី អោយ Layer រូបភាព របស់យើង នឹង ខាត របស់យើងចូលគ្នាទៅជា ស្រទាប់(Layer) តែមួយ ។ អាលូវហ្នឹង យើងមាន ស្រទាប់តែពីរ គឺ ស្រទាប់ background នឹង ស្រទាប់ ខាត របស់​យើង ។ បន្ទាប់ មកត្រូវ ជ្រើសរើស Drop Shadow from the Layer Style pop-up menu at the bottom of the layers palette ( អាមួយដែលមាន អក្សរ “f ” បន្តិច) ក្រោយពី ហ្នឹង មក គ្រាន់តែ ចុច អូ ខេ ទៅបានហើយ (មើលរូបខាងក្រោម)

ជំហានទី ០៥

សូមអានខាងលើ នេះជាឧទាហរណ៌ ពី ខាងលើ គ្រាន់តែ ចុច អូ ខេ បានហើយ ។

ជំហានទី​​ ០៦

ជំហានទី ០៤ ជ្រើសរើស ស្រទាប់ថ្មី (New Layer) ពី New Layer Icon at the bottom of the layers style palette(អាមួយដែលនៅខាងស្តាំទីពីដែលនៅជិត ធុងសំរាម icon) ចុច អក្សរ “m” ដើម្បី យក Rectangular Marquee tool (លើគេបង្អស់ ខាងឆ្វេងដៃ) ហើយគូស ខាងក្រោមខាត កុំអោយធំពេក គ្រាន់តែល្មម ដាក អក្សរ ឈ្មោះក្រុមហ៊ុន បាន (សូមមើលរូបខាងលើ) ក្រោយ មក ត្រូវ ចុច “x” ដើម្បី យកពណ៌ស​ដាក់ខាងមុខ ហើយ ក្រោយមកត្រូវចុច Option-Delete(PC: Alt-Backspace) ដើម្បី បំពេញពណ៌សទី ក្នុង រង្វង់ដែលយើងបានគូស ។ ក្រោយ មកត្រូវ ចុច Cmd-D (PC: Control-D)ដើម្បី អូ ខេ ហើយ ចុច Cmd-G (PC: Control-G) ដើម្បីដាក់ពណ៌ស ចូលក្នុងខាត ក្រោយ មក ត្រូវ ចុច Cmd-E (PC: Control-E ) ដើម្បី បង្រួម ស្រទាប៉(layers) បញ្ចូលគ្នា ។

ជំហានទី ០៧

ជំហានទី ០៥ ក្រោយពីជំហានខាងលើមក ចុច ” T ” សំរាប់ Type tool ដើម្បីវាយ ដាក់ឈ្មោះ ក្រុមហ៊ុនខ្ញុំដាក់ ក្រុមហ៊ុនខ្មែរអង្គរ ដើម្បី អោយសំតាមរូបភាព ។​ ខ្ញុំប្រើ អក្សរ ពុម្ភ របស់ គ្រូសារ ខែក ឈ្មោះ ឃុន សាវី ដើម្បីដាក់ឈ្មោះ ។

ជំហានទី ០៨

ដើម្បី អោយ អក្សរនោះបានពេញ ទៅលើ ចន្លោះខាត ដែលនៅខាងក្រោម ខ្ញុំត្រូវ រំលាយ(Rasterized) សូមមើលខាងលើ ដោយ ទៅ Layer>Rasterize >Type ដើម្បីងាយស្រួលក្នុងការពង្រីក បើ មិន Rasterize ប្លាស់ប្តូរ អក្សរអត់បានទេ ។

ជំហានទី ០៩

បន្ទាប់ពី រំលាយ(Rasterized)ហើយអាចពង្រីកបាន ( សូមមើលខាងលើ) បន្ទាប់ពីប្លាស់ប្តូរហើយ តាមតែការពេញចិត្ត បើពេញហើយ ចុច Return  ដើម្បី អូ ខេ  បើចង់ដាក់ ស្រម៉ោល សូមដាក់ដូចខ្ញុំបានដក់ខាងលើ។ បន្ទាប់ មកទៀទ ដាក់ លេខខាត ដាក់ឈ្មោះម្ចាស់ខាត របៀបដូចគ្នា នឹង ខាងលើដែរ ។ ក្រោយពី ដាក់  លេខ នឹង ឈ្មោះ រួច ជ្រើសរើស Emboss ដំឡើង ជំរៅ (Depth) ទៅ ២០០ ហើយបន្ថយ ទំហំ Size ៤ ហើយ ចុច អូ ខេ ។

បន្ទាប់ មក ត្រូវ ដាក់ស្រទាប់ថ្មី (New Layer)ហើយជ្រើសរើស Rectangular Marquee tool អាទីមួយ នៅលើបង្អស់ ខាងឆ្វេងដៃ នៅក្នុង Tool ហើយគូស ពី លើខាត ខាងឆ្វេង កុំអោយដល់ជ្រុងពេក (មើលខាងក្រោម ជាឧទាហរណ៌) ចុច ” d ” ដើម្បី ដាក់ពណ៌ខាងមុខ(foreground color) បន្ទាប់មក ចុច Option-Delete(PC: Alt-Backspace) ដើម្បីដាក់ពណ៌ខ្មៅ ក្នុងគំនូស ដែលយើងបានគូសរួច បន្ទាប់មក ចុច ” T ” ដើម្បី វាយ អក្សរដាក់ ខ្ញុំដាក់ ៣០ ហើយ បានវាយ (នាទី) ក្រោយ ។ ត្រូវចងចាំថា នៅពេលណា យើងចង់ប្តូរអក្សរ (Type)យើងត្រូវ Rasterized  វា សិន ។

ជំហានទី ១១

ជំហានទី ០៦ បន្ទាប់ពីដាក់ ឈ្មោះ ក្រុមហ៊ុន ឈ្មោះ ម្ចាស់ នឹងលេខ រួចមក ត្រូវ បង្រួមស្រទាប់ (Merge Layers) ហៅថា (Merge Visible)មើលឧទាហរណ៌ខាងក្រោម ។

ជំហានទី ១២

ក្រោយពី បង្រួមស្រទាប់(Merge Layer Visible) រួចត្រូវ ចុច ត្រង់ សញ្ញារង្វង់ភ្នែក (Eye icon)សូមមើលរង្វង់មូលដែលខ្ញុំបានគូសខាងក្រោម ដើម្បីយើងស្រួលក្នុង ជំហាន បន្ទាប់ ។

ជំហានទី ១៣

បន្ទាប់ មក ចុច Cmd-T (PC: Control-T) ដើម្បីនឹងយក Free Transform  ធ្វើអោយខាត របស់យើង រាងជ្រែ បន្តិច ។ ក្រោយ មកយើងអាច ធ្វើអោយ ខាត របស់យើង ជ្រែ​ទៅឆ្វេង ទៅស្តាំ តាមតែចំណង់ របស់យើង ។ បន្ទាប់ មក ត្រូវ ទៅ  Edit>Transform>Perspective ដើម្បីធ្វើអោយខាត របស់យើង មានយថាទស្សន៍ (Perspective) សូមមើលឧទាហរណ៌ខាងក្រោម ។ ពេញចិត្តហើយ ចុច Return រួចជាការស្រេច

ជំហាន ទី ១៤

នេះជា របៀបដែល យើងអាចធ្វើ ដោយ មិនចាំបាច់ ស្វែងរក រូប ដែល​មានស្រាប់ៗ ។យើងអាចបង្កើតអ្វីៗទៀត ដែលយើងចង់ធ្វើលេង ខ្ញុំគ្រាន់តែ បង្ហាញ ពី​របៀប ខ្លះ ៗ ដែលអាចជួយយើង ដោះស្រាយ នៅ​ការអផ្សុក របស់យើង ។ សង្ឃឹមថា អ្នករាល់គ្នា មាន ចង្ងល់ នឹង សំណួរ មិនខាន ។

Advertisements

20 Responses to គ្រែឌីត ខាត ខ្មែរ (របៀប)

  1. achharia ថា:

    ឡូយផស់ហនុមានមែន ! រូបទី១នោះ ហនុមានប្រើ
    ហ្វុងឈ្មោះអី ក្នុងការសរសេរលេខបានដូចបេះបិតម្លេះ?
    អរគុណ ហនុមាន ទុកជាមុន ។

  2. ហនុមាន ថា:

    ចុម កណ្តុមឆែប អ្នកណាមក គោះទ្វា អូ ឆាយ៉ា ទេ អីហ្នឹង ចូលមក ចូលមក អត់ចាក់សោរទ្វារ៉េ ! 😀 បាទ font ហ្នឹងឈ្មោះ OCRA សាករកមើល ជាធម្មតា វា មកជាមួយនឹង Font កំព្យូធ័រ ដែលឆាយ៉ា បានទិញ មក ។ គ្រាន់តែ ប្រើ Emboss ហើយ Depth 200 Direction (up) ហើយ Size 4 សាកមើល៍ ក្នុង Photoshop ទៅ ដូច ខ្ញុំ ធ្វើអាចឹង ។ បើមាន សំណួរ ឬរក font ហ្នឹងអត់បាន សូមសួរឬក៏ប្រាប់ ខ្ញុំ មក ខ្ញុំ នឹង ផ្ញើជូន អរគុណបានចូលមកលេង សាជាថ្មី !

  3. achharia ថា:

    .
    អូ៎! ខ្ញុំឃើញហើយ ។ អរគុណរាប់មិនអស់ដល់ ហនុមាន ។

    សុំសួរបន្តមួយពីរទៀត
    ទី១ ត្រង់ជាមួយរូបអង្គរវត្ត មានថ្ងៃរះចាំងល្អ
    ណាស់ តើគេអាចប្រើ effect រឺ brush ថែមថយត្រង់ណាដើម្បី
    ធ្វើអោយមានថ្ងៃរះបែបនោះ រឺក៏រាងដូចគ្នានោះដាក់លើរូបណា១។

    ទីពីរ ខ្ញុំបានប្រើ pain bucket tool និង mode = dissolve ហើយ
    opacity=24% ដើម្បីបំពេញព៌ណលើផ្ទៃណាមួយជាចំនុចតូចៗ
    ដើម្បីយកទៅធ្វើរូបអោយវាពព្រើក (glittering image) ។ ខ្ញុំចង់ធ្វើវា
    ពីរឬបីសន្លឹកនៃរូបតែមួយ តែចង់អោយកូនចំនុចតូចៗនោះវានៅ
    រាយកន្លែងខុសគ្នារវាងរូបនៃសន្លឹកនិមួយៗ ទើបយកទៅដាក់
    តគ្នាជាក្នុងកម្មវិធីធ្វើAnimatioណាមួយ ទើបវាពព្រើៗបាន។
    តើខ្ញុំត្រូវដូរនៅត្រង់ណា​? ព្រោះរាល់តែលើក ខ្ញុំចាក់ពង្រាយកូន
    ចំនុចទាំងនោះ វានៅរាយចំតែកន្លែងដដែលៗៗៗៗ ដែលមិន
    អាចធ្វើអោយឃើញជាពព្រើកបាន ។

    ព្រោះខណៈនេះខ្ញុំប្រើវិធីដ៏សែនល្ងង់របស់ខ្ញុំ គឺអង្គុយចុចពង្រាយ
    កូនចំណុចតូចៗទាំងនោះម្តងបួនប្រាំគ្រាប់ៗ ទំរាំតែពេញរអ៊ូរទាំ
    ដាក់ខ្លួនអែងមិនស្ទើរទេ ហេតុតែចង់ធ្វើអោយបានរូបពព្រើកៗ
    នោះ ។
    សង្ឃឹមថា ហនុមាន យល់សំណួរខ្ញុំ ហើយនឹងពន្យល់ខ្ញុំអោយបាន
    អស់អាច់អស់នោម 😀 មិនពិបាកអោយខ្ញុំសួរម្តងទៀតទេ ។ហិហិ៎!

    សូម ហនុមាន បានសុខហើយសប្បាយផង !
    ឡើយសិនហ៊ា !
    .

  4. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី ឆាយ៉ា

    អីក៏ហូរហែរ ហេចហាចដូចទឹករហាច ហូរចេញពីរហែញដីម្លេះ ? 😀 អរគុណដែលបានលើកសំណួរ ដែលគួរអោយតក់ស្លន់ជាទីបំផុត !( និយាយលេងរ៉េ ! ) ។ បាទ ចំពោះ សំណួរទី មួយ ឆាយ៉ា ត្រូវប្រើ Filter អញ្ជើញទៅ Filter >Render >Lens Flare…នៅក្នុង នោះមាន ប្រភេទ ( Lens Type ) ច្រើនដែលឆាយ៉ា អាច សាកល្បងមើល៍តាមតែចំណង់ចិត្ត សាកលមើល៍ ។

    ចំពោះសំណួរ ទី ២ ឆាយ៉ា ធ្វើដូចតែឆាយ៉ា បានធ្វើពីមុនតែត្រូវប្រើ Layer ទៅលើរូបតែមួយដែលឆាយ៉ាចង់ធ្វើ ពីរ ឬ បី សន្លឹក ។ ធ្វើមួយដាក់ layer មួយ ហើយចេះតែ បន្តទៅទៀត ដោយប្រើ layer ។
    ឧទាហរណ៏ ខ្ញុំបានដាក់ ៣ចំណុច ទៅលើ layer មួយ បន្ទាប់មក ខ្ញុំ Copy (duplicate) Layer ដដែលហ្នឹង ហើយ Moved អាបី ចំណុចហ្នឹងបន្តទៅទៀត ធ្វើយ៉ាងមេចកុំឲ្យវាឆ្ងាយពីគ្នាពេក ឆាយ៉ា អាច បិទ ឬ បើក ដោយ ប្រើ Eye Icon in the layer ដើម្បីអោយឃើញវា រីកបន្តគ្នានៅពេលឆាយ៉ាដាក់ ទៅជា Animation ។

    កុំនិយាយអាចឹងអី ឆាយ៉ា មិនល្ងង់រ៉េ គ្រាន់តែមិនទាន់ដឹងល្បៀបតើ ! ខ្ញុំសង្ឃឹមថាខ្ញុំបាន បំភ្លឺដល់ សំណួរ របស់ឆាយ៉ា ខ្លះៗ បើមាននៅការងឺងឆ្ងល់ សូម សួរ មក ខ្ញុំទៀត ខ្ញុំ អត់ថាអីរ៉េ ។​ អរគុណដែលឆ្លៀត បានមកអើតខ្ញុំញយៗ សូមអោយ បានសុខសប្បាយផងដែរ !

  5. achharia ថា:

    .
    សូមអរគុណ ហនុមាន ច្រើនណាស់ដែលបានយកចិត្តទុកដាក់តប
    និងពន្យល់មកខ្ញុំវិញយ៉ាងក្បោះក្បាយ ….ដូចបានដឹកដៃខ្ញុំដើរចូល
    មើលក្នុង Filter gallery របស់ PhotoShop ដែរ ។ អូយ៎! ល្អមើល
    ណាស់ក្នុងនោះ ខ្ញុំមិនដែលបានចូលមើលអោយសព្វទេ ព្រោះត្រឹម
    តែកែសម្ផស កែមុខកែមាត់ តក្បាលតក ធ្លាប់ប្រើតែជក់ ថ្នាំព៌ណ
    និងជ័រលុប និងបាលីកាត់យកតែក្បាលទៅដាក់លើដងខ្លួនអ្នកផ្សេង
    ខ្ញុំមិនសូវត្រូវការហើយក៏មិនសូវខ្វល់ពី filter ហ្នឹងដែរ។ ដល់មក
    សម័យអ៊ិនធ័រនែតនេះ ឃើញគេធ្វើរូបប៉ប្រិប៉ព្រើកពព្រើកៗបោះឆ្លង
    ឆ្លើយគ្នា ក៏នឹករពឹសដៃចង់ចេះធ្វើដែរ ព្រោះខ្ញុំមិនសូវចូលចិត្តប្រើ
    រូបដែលគេធ្វើស្រេចៗមានជាប់ឈ្មោះ URL ផង ចង់អោយប្លែកៗ
    ពីគេផងដែរ … ខ្ញុំនិយាយដូចបន្តិចហើយ សុំអធ្យាស្រ័យផង។

    សូម ហនុមាន បានជោគជ័យនិងសំណាងល្អជាបន្តក្នុងជីវិត ហើយ
    សូមអរគុណជាថ្មីម្តងទៀតដល់សណ្តានចិត្តដ៏ល្អរបស់ ហនុមាន ។
    .

  6. ហនុមាន ថា:

    ជំរាប សួរ សាជាថ្មី ម្តងទៀត ឆាយ៉ា

    អរគុណណាស់ ដែលបានឆ្លៀតពេលខ្លះស្វែងរកនៅសេចក្តីពិត ខ្ញុំមានក្តីរំភើបណាស់ ដែលបានឭថាឆាយ៉ា បាន រៀន នឹងដឹងនៅពិធីថ្មី នឹង ចូលចិត្ត នៅ Photoshop ។ Photoshop ​ចំពោះខ្ញុំវា ជាមុខរបរ នឹងកិច្ចការ ដែលខ្ញុំធ្លាប់ឆ្លងកាត់នឹងការពិសោធន៍ ខ្លះ ៗ ខ្ញុំដឹងតិចតួច ក៏ ប៉ុន្តែចេះតែលៃលក ចែកគ្នា រៀនទៅ ។ អោយតែមាន បងប្អូន ខ្មែរ ចង់ចេះ ចង់រៀន ខ្ញុំតែងតែឆ្លៀតឱកាស បញ្ចូល បញ្ចេញ មេរៀន នាយ អាយ ហើយ ។

    ត្រូវហើយ ឆាយ៉ា រៀនធ្វើខ្លួនឯង ប្រសើរជាង ចំឡងពី គេ ដែលគេធ្វើស្រាប់ៗ ។​ ចំពោះកិច្ចការ របស់ឆាយ៉ា ចម្លែកមែន ព្រោះ ខ្ញុំ មិនដែលឃើញអ្នកណា នៅភូមិ វើតប្រេស បានធ្វើដូច ឆាយ៉ា ទេ អាចាំង ផ្លេកៗ មាន រំលេចពណ៌ ភ្លឺច្រាង ព្រាត ល្អអត់ទើសហ្មង ខ្ញុំធ្វើមិនដូចរ៉េ ។ ខ្ញុំសុំជួយ ជម្រុញ ដល់ ឆាយ៉ា កុំបោះបង់វា ចោល ដាកទុកគ្រាន់ ចែក យើងទាំងអស់គ្នារៀន ផង ។

    ខ្ញុំអត់ថាអីរ៉េ ឆាយ៉ា ចង់និយាយច្រើនយ៉ាងណា ក៏បានដែរ ផ្ទះខ្ញុំតែងតែបើកទ្វា ទទួល មិត្តភ័ក្រ ជានិច្ច ។ បាទ អរគុណ សូមសេចក្តី សុខសប្បាយ នឹង សំណាងល្អកើតមានដល់ ឆាយ៉ា ផងដែរ ។ អរគុណសាជាថ្មី ដែលអាសារ ចូល លេង ! ។ អរគុណ

  7. achharia ថា:

    .
    សួស្ដី ហនុមាន !
    ខ្ញុំដើររកឃើញហើយ គឹមិនបាច់ប្រើ brush រឺ paint bucket គូស
    ប្រោះចំនុចនាំតែចុកកដៃទៀតទេ គឺវានៅក្នុងFilter ត្រង់ film grain ។
    នេះក៏មកពី ហនុមានដឹកដៃខ្ញុំចូលមើល Filter Gallery ហ្នឹងដែរ ។
    អរគុណ ហនុមាន ច្រើនដងណាស់ ។
    .

  8. ហនុមាន ថា:

    ជំរាប សួរ ឆាយ៉ា

    អូ ប្រសើរណាស់ ខ្ញុំបានចូលទៅអើតនៅផ្ទះ ឆាយ៉ា ប្រហែល កន្លះនាទី មុន បានឃើញ ឆាយ៉ា ដាក់ សំណប(សេចក្តីតប)ដែលឆាយ៉ាបានធ្វើនៅរូបថ្មី ដែលប្រើ film grain ឃើញថា អស្ចារ្យជាង មុន ឆ្ងាយណាស់ ! ធ្វើបានល្អណាស់ ខ្ញុំមានក្តី រំភើបនឹងការស្រាចជ្រាវ របស់ឆាយ៉ា ។ អរគុណដែលបាននាំដំណឹងនេះ មកជូន ខ្ញុំ ។ អរគុណ ដែលបានចូលមកលេងនឹងខ្ញុំជា ញឹកញាប់ សូមបន្តកិច្ចការ ដ៏ប្រសើររបស់ឆាយ៉ា ទៅមុខទៀត ! (keep up the great work!)

  9. សួស្តីបង!!
    សុខសប្បាយជាទេ?បង
    បងធ្វើស្អាតសមមែននេ្!!(គ្រែឌីត ខាត ខ្មែរ)
    ភ្លេចប្រាប់បងពីស្នាដៃគំនូរបង ពាក្យ”ខ្មែរ” មានពួកមាក់ម្នាក់នៅស្រុកអាគាំងដែរ
    គេស្មានតែខ្ញុំជាអ្នកគូរ ព្រោះម្យ៉ាង ខ្ញុំចូលចិត្តពាក្យ”ខ្មែរ” ដាក់នៅProfile Hi5,,,,
    ហេហេហេហេហេ!!!
    និងទាំងសុំរូបភាព ផ្ញើឲ្យគាត់(៥រូបភាព ញុំផ្ញើឲ្យគាត់ នឹងបានអញ្ជើញគាត់មកលេងផ្ទះបង ),,,,
    គាត់នៅ Long Beach, California,,,,,
    នេះProfile Hi http://lykimleng.hi5.com

    • ហនុមាន ថា:

      ជំរាប សួរ​នឹង សួស្តី សុធា
      អរគុណច្រើនណាស់ដែលជួយផ្សព្វផ្សាយ ពីស្នាដៃ របស់ខ្ញុំ ហើយ​អរគុណដែលឆ្លៀតចូលលេងនឹងខ្ញុំ បានបុណ្យច្រើនហើយ ជួយចែកចាយ នៅបុណ្យកុសល។​ត្រូវហើយចេះតែចែកគ្នាមើលលេងទៅ ព្រោះខ្ញុំដាក់ទុកគ្រាន់ចែកគ្នាមើលហើយ !។ អរគុណដែលបានមកលេងនឹងខ្ញុំ នឹងផ្ជាប់នៅ លិងរបស់ គីមឡេង ខ្ញុំនឹងទៅលេងគាត់ ។

  10. ម៉ន ថា:

    ឃើញដាកថា គ្រែឌីតខាតខ្មែរ ខំចូលមក ស្មានតែបងឯងចែកគ្រែឌីតខាតអោយប្រើ គិតថាសុំមួយដែរ 😀

    • ហនុមាន ថា:

      ជំរាបសួរ នឹង សួស្តី​ម៉ន
      សុខសប្បាយជារ៉េ? បាត់មុខបាត់មាត់យូរ ប្រហែលជារវល់ខ្លាំងហើយមើលទៅ ? អរគុណហើយបានចូលលេង មិនបាច់សុំរ៉េ ម៉ន អើយ បើខ្ញុំមានខ្ញុំផ្ញើរអោយម្នាក់មួយៗ អោយតែអ្នកដែលចូលលេងផ្ទះខ្ញុំ ! 😀

      • ម៉ន ថា:

        បាទ សួស្តី បង ! ខ្ញុំសុខសប្បាយទេ ។ ចំពោះបងវិញ យ៉ាងណាដែរការងារថ្មី ? រឿងរវល់នោះ ច្បាស់ជារវល់ហើយ ព្រោះពេលចេញពីធ្វើការ ត្រូវទៅយកកូន បើមិនមែនចំថ្ងៃហាត់ តៃខ្វាន់ដូ ទេ ក៏ត្រូវតែទៅជួយកូនធ្វើ Homeworks ដែរ ។

  11. ហនុមាន ថា:

    សួស្តី នឹង​ជំរាបសួរ ម៉ន

    អូ​ពិតជារវល់មែន ហើយក៏ជាភារះកិច្ចដ៏ល្អរបស់ឪពុកដែរ មែនរ៉េ ? ខ្ញុំការងារថ្មី​នោះ ដូចជាយ៉ាប៉ពេកហើយ ម្ងៃៗនិយាយពីរវល់ ហើយហត់ទៀត ប្រើកម្លាំងបាយ ច្រើន ដល់ម៉ោងចេញ សឹងតែវា ចូលឡានហើយ អូសដៃ អូសជើង ឡើង បើុស ។ មកដល់ផ្ទះ លែងចង់ធ្វើអីហើយ ជួនកាលគេងក្រោមគ្រែ ដូចឆ្កែអាចឹង គ្រាន់តែទឹកក៏មិនងូតដែរ 😀 ។ អរគុណដែលបានចូលលេង ទោះជាអស់កម្លាំងយ៉ាងណា ក៏ដោយ អោយតែឃើញមិត្តភ័ក្រ វើតប្រេស ចូលអើត រិតតែមមានកម្លាំងចិត្តថែមទៀត ។​ អរគុណ

    • កេសី ថា:

      អីក៏ទ្រង់យ៉ាប់យឺនម្ល៉េះល្បង ?!? តាមពិតទៅខ្ញុំដឹងហើយ បើល្បងឯងមានប្រពន្ធ​មួយ​ទុកគ្រាន់​ប្រលែង​ជាមួយ ប្រហែល​ជាមិន​មាន​អារម្មណ៍​យ៉ាប់​ដល់ម្លឹង​នោះទេ ។ រកមួយ​អោយ​ឆាប់ៗ​ទៅ កុំនៅ​យូរពេក ។

      • ហនុមាន ថា:

        ជំរាប សួ នឹង សួស្តី កេសី
        មកពីស្រុក វិញហើយអីហ្នឹង ? អីក៏ប្រញាប់ម្លេះ ? មានខ្ចប់ប្រហុកផ្ញើរខ្ញុំខ្លះរ៉េ ? 😀 អូយ !ដឹងយកប្រពន្ធមកធ្វើអីហ្នឹង តែខ្លួនមួយ ចង់បង់ខាតមរណះភាពទៅហើយ ហ្នឹង ? អារឿង ប្រលែងលេងហ្នឹង គ្រោះថ្នាក់ធំណាស់ អត់ហានរ៉េ ! អរគុណបានចូលមកលេង នឹង ខ្ញុំ ។ សូមអោយបាន សុវត្តភាព បរិបូរណ៌ !។ អរគុណ

  12. រតនាតារាមុន្នី ថា:

    ចង់បាន កាតនេះ ឬ? មកយកនេះក្រុមហ៊ុនខ្ញុំមក ឈ្មោះ តារាស្តារកុមារា។

    • ហនុមាន ថា:

      ជំរាប សួរ នឹង សួស្តី រតនា

      អរគុណដល់ចិត្តសប្បុរសធម៌ របស់ រតនា អត់ចង់បានរ៉េ ពិបាករកលុយ សងគេណាស់ អារបៀបអូសខាតហ្នឹង ខ្ញុំទទួលអត់បានរ៉េ 😀 អរគុណដែលបានឆ្លៀតចូលលេង ផ្ទះរបស់ខ្ញុំ

  13. រតនាតារាមុន្នី ថា:

    និយាយលេងទេ បងស្វា ខ្ញុំឯណាមានចិត្តធម៌ទៅចែកជូនឥតគិតថ្លៃនោះ។
    ខ្ញុំមានដែរ តែរបស់ម៉ាក់គាត់ឲ្យតែមួយសន្លឹកសំរាប់ខ្លួនខ្ញុំខ្លួនឯងហ្នឹង។

    • ហនុមាន ថា:

      ជំារប សួរ នឹង សួស្តី រតនា

      ម៉ាក់ របស់​រតនា ប្រាកដជា ចិត្ត ល្អមែន ។ ចុះបើចែកតែរតនាម្នាក់ រតនាមិនចែកពួកយើងចាយផងរ៉េ អី ហ្នឹង ? 😀 អរគុណបានចូលលេង នឹងខ្ញុំ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: