ខ្ញុំមានទោសព្រោះអ្វី ?

ក្រមសៀវភៅ ខ្ញុំមានទោសព្រោះអ្វី ?

ជំរាបសួរ ប្រិយមិត្ត !

ខ្ញុំមានទោសព្រោះអ្វី ?

សុំទោសមិនមែនខ្ញុំមានទោសរ៉េ ជាសៀវភៅតើ ។ ជាបឋមសូមថ្លែងអំណរគុណដល់លោក អ៊ុច ភិរម្យ ព្រមទាំង លោក ឃុន ពីម៉ូច ដែលបានចែកចាយ សៀវភៅនេះដើម្បីជូនដល់ បងប្អូនខ្មែររួមជាតិបានអាននៅថ្វីដៃ អក្សរសាស្រ្តខ្មែរ ។

ខ្ញុំមានទោសព្រោះអ្វី ?  ជាស្នាដៃរបស់ លោក ទ្រិញ វ៉ាញ  លោកធ្លាប់ជាអ្នកសសេរកាសែត ជាតិនិយមនៅក្នុងសម័យសង្គមរាស្រ្ត និយម ព្រមទាំងជាអ្នកនិពន្ធសៀវភៅ មួយ ចំនួនទៀត ។

លោកបានទទួលមរណះភាព ក្រោយបន្ទាប់ពីជ័យជំនះរបស់ខ្មែរក្រហម នៅឆ្នាំ ១៩៧៥ ។ សូមវិញ្ញាក្ខន្ធរបស់លោកបានជួបតែនឹង សុគតិភព កុំបីឃ្លាងឃ្លាតឡើយ ។

ដោនឡូត ខ្ញុំមានទោសព្រោះអ្វី ? ភាក ១

ដោនឡូត ខ្ញុំមានទោសព្រោះអ្វី ? ភាក ២

ដោនឡូត ខ្ញុំមានទោសព្រោះអ្វី ? ភាក ៣

Advertisements

20 Responses to ខ្ញុំមានទោសព្រោះអ្វី ?

  1. រឿង​ហ្នឹង​តែង​បាន​ល្អ​ណាស់ តែ​ចុង​បញ្ចប់​ដូច​ជោរ​ៗ។
    ខ្ញុំ​ធ្លាប់​ខ្ចីពី​ពួក​ម៉ាក​មក​អាន អាន​តែ​មួយ​យប់​ចប់​ (ដោយ​សារ​សាច់​រឿង​គួរ​អោយ​ចង់​អាន មិន​មែន​ចង់​អួត​ថា​អាន​បាន​លឿន​ទេ :D)។

  2. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី លោកគ្រូ វិចិត្រ

    ហេ ហេ មួយយប់ចប់ ? ខ្ញុំតែ១ម៉ោងកន្លះ យប់ហើយ ព្រោះអត់ធ្វើអីផងហ្នឹង មានទៅណាក្រៅពី បង្គន់ ទូទឹកកក ហើយនឹង កាខ្វេ ។ ខ្ញុំចេះតែដាក់ទៅ ក្រាន់ចែកគ្នាអានពេល អផ្សុក គ្មានចង់ បង្កបង្កើត ចលនា អី​ទេ ! 😀

    អរគុណបានឆៀងចូលលេងនឹងខ្ញុំ ថ្ងៃនេះ ។

  3. achharia ថា:

    .
    ឃើញជំណងជើងនៃការប្រកាសប្លក ខ្ញុំខំតែភ័យ
    ស្មានតែ ហនុមាន ត្រូវយក្សទស្សក័ណ្ឌចាប់យកទៅ
    ក្រុងទុកបាត់ហើយ ! 😀 តាមពិត ជាចំណងជើងសៀវភៅ
    សោះ ។ ពូកែជីកកកាយរកសៀវភៅនេះមកបាន
    ដាក់ចែកគ្នាអាន ។ ខ្ញុំកំពុងអាន…មិនទាន់ចប់ទេ ។
    អរគុណ ហនុមាន ពេលអានចប់ចាំខ្ញុំប្រាប់ថាល្អមើលរឺអត់។
    សូមបានសុខហើយសប្បាយផង ! លាសិនហើយ !
    .

  4. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី ឆាយ៉ា

    ត្រូវហើយ ម្នាក់ៗចូលមក មើលតែ ចំណងជើងហ្នឹង ឯង ខ្ញុំក៏សូមអរគុណដល់អ្នករាល់គ្នា ដែរ ដែលយកចិត្តទុកដាក់ នឹងក្តី សុខទុក្ខរបស់ខ្ញុំបាទ អរគុណអ្នករាល់គ្នា ! ។ យក្យចាប់ អត់ខ្លាចរ៉េ ខ្លាចតែកូនស្រីយក្សចាប់ទៅវិញរ៉េ ! ខំៗ នាងបង្ខូចព្រហ្មចារិយ៍ខ្ញុំទៅ មិនស្លាប់ខានបានឡើងឋានសួរគ៍ទៅហើយអីហ្នឹង ? 😀 ហេ ហេ ក្រុងទុកអត់អីរ៉េ កុំអោយវាយកឯងទៅធ្វើប្រហុកទៅបានហើយ ។ មុននឹងកើតប្រហុក យ៉ាងហោចណាស់ក៏បាន សាកម្តង ពីរដងទៅកើតប្រហុក ក៏ អស់ចិត្ត រ៉ែ ! ។ អរគុណដែលឆ្លៀត ចូលលេង នឹងខ្ញុំ ឆាយ៉ា !

  5. khmerse7en ថា:

    អរគុណច្រើនបងហនុមាន ដែលបានចែកចាយបន្ត។និយាយអញ្ចឹងបងមានបាន​ចូលរួមបុណ្យអ៊ុំទូកហ្នឹងគេដែរទេ?

  6. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី វល័ក្ខ

    បាទ មិនអីរ៉េ ។ អត់បានទៅចូលរួមផង ខ្ញុំនៅអាមេរិក អត់ដែលបានឃើញ បុណ្យអុំទូកយ៉ាងមេចផង ។​នៅស្រុកនេះគេ មានប្រណាំងទូក តែអត់ប្រើច្រវ៉ាទេ គឺប្រើម៉ាសីុន តែម្តង លឿនៗណាស់ វ៉េវៗ តែម្តង ។ អរគុណវល័ក្ខដែលបានមកចូលលេង ។

  7. កុលាប ថា:

    ជំរាបសួរ បងហនុមាន​!

    ថ្ងៃនេះដូចជាចង់ចូលមកសរសេរលេង នៅទីនេះ គ្រាន់បានសើច
    បន្តិច ក្រោយពីធុញ… !

    « ម្នាក់ៗចូលមក មើលតែ ចំណងជើងហ្នឹង ឯង !…»
    ជាខ្ញុំផងដែរ ណា៎បងប្រុស !.. 😀
    ខំតែចុចចូលមកតាមអាន នឹកស្មានតែមានរឿងអ្វី
    ចំពោះបងហនុមាន តើ ?
    ព្រោះបងពូកែខាងលោតផ្លោះ ចូលតាមទ្វារមុខ ទ្វារក្រោយ
    តាមបង្អួច តាមដំបូល…។ល។ អញ្ចឹងហូរហែរ នរណាទៅដឹង ?
    ការពិតជាសៀវភៅសោះ ! 😀

    និយាយលេងទេ!.. នេះខ្ញុំថាទៅតាមចរិកហនុមានទេណា៎ !..
    ការពិតយ៉ាងណានោះ ខ្ញុំមិនដឹងឡើយ ។ កុំបន្ទោស និងសូមទោស
    ទុកជាមុន ផងចុះ ! ( ការលេងសើច ជាចំណូលចិត្តខ្ញុំស្រាប់ហើយ )
    តិចបងលួចចោទថា​មនុស្សមានមាត់ចេះតែនិយាយទៅ​?

    អរគុណ និងជំរាបលា មួយរយះសិន សូមបានសុខ និងសប្បាយ
    តរហូតទៅណា បងហនុមាន ចិត្តល្អ ។

    កុលាប
    ………………………………………………………………………..

  8. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី កុលាប

    បាត់មុខ បាត់មាត់យូរ ឃើញតែស្រម៉ោល សុខសប្បាយជារ៉េ ? ចំកន្លែងហើយ មកចំកន្លែងល្អណាស់ ព្រោះថានៅផ្ទះខ្ញុំ នេះ មាន កប្លែង ទុក្ខសោក ស្នេហា ក្រមុំកម្លោះ ពោះម៉ាយ ដូនជី អាចារ្យ អូ ហូរហែរ តាប៉ែលត រាប់មិនអស់ រ៉េ ។ អត់ថាអីរ៉េ បានចូលមកលេង អរណាស់ បាន ឃើញ ញាត្តិញោម ប្រុសស្រី មកលេង មិនត្រឹមតែចូលលេងរ៉េ បានដើរជិត ផ្ទះ​ក៏​អរដែរ ។ អរគុណបានយកចិត្តទុកដាក់ នឹង សន្តសុខ របស់ ខ្ញុំ ។

    និយាយលោតផ្លោះអាចឹង ថ្ងៃមុន ខាងក្រោយវត្ត ល័ង្កា ភ្លាត់ជើង បិះបែកពង( មកពីផ្សារថ្មី ទិញពងទាម៉ាយួហ្នឹងណា មិនមែនអាមួយហ្នឹងរ៉េ 😀 ) ចុះអ្នកណាទៅថាអី និយាយលេងបានតើ អត់មានប្រកាន់អីរ៉េ ព្រោះខ្ញុំជា អ្នក ចូលចិត្តលេងសើចដែរតើ ។

    អរគុណហើយ កុលាបដែលបានឆ្លៀតឱកាស ចូលមកលេង សូមអោយបានសុខសប្បាយ នឹង សុខភាពបរិបូរណ៌ ហូរហារ អត់មាន ខ្លា ដំរី ត្រី សេះ ស្វាក្រិះ មកបៀតបៀន បានឡើយណា ! 😀

  9. កុលាប ថា:

    ជំរាបរលឹក បងហនុមាន !

    មិនបាត់ទៅណាទេ មុខនិងមាត់ ខ្ញុំ តែងនៅក្បែរស្រមោលនោះជានិច្ច !.
    បើមិនចឹងបានស្រមោលពីណាមក ? សល់តែស្នាមនោះ ត្រូវជាងទេដឹង​បង ?

    និយាយអញ្ចឹង នៅទីនោះមានវត្ត ល័ង្កា ដែរ ? បងនាំសំណើចពិតមែននែក !.

    អរគុណ បងហនុមាន ច្រើន សំរាប់ពរជ័យ នៃសុខភាពបរិបូណ៌​ ហូរហៀរ . 😀
    ( ខ្ញុំកំពុងរកវិធីសំរកស្រាប់ផង បើបងបន្ថែបបែបនេះ មេចវិញទៅហ្ន៎ ?
    ដូចនឹកទៅដល់សត្វហ៊ីងកំប៉ោងម្លេះទេនែក !!!… 😀 😀 )
    ឯការបៀតបៀនជាសត្វ នោះខ្ញុំមិនខ្លាចទេ !. ខ្លាចតែអ្វីផ្សេង វិញតើ បង !. 😀

    សាកផ្ញើ សំណើចជូន បងហនុ កំសាន្តគឺ៖ wonder baby & wonder girls

    • ហនុមាន ថា:

      ជំារប សួរ កុលាប នឹង សួរស្តី

      អូ មាន វីឌីអូ អីមកជាមួយផងថ្ងៃនេះ អរគុណហើយខិតខំ សន្សំបុណ្យជួយដាក់ វីឌីអូ ជូន មានអី សមផស់គេដែរ ក៏ប៉ុន្តែ កុមារីហ្នឹង មើលទូរទស្សន៍ច្រើនពេកហើយ ប្រហែលជា ខូចដល់ខួរក្បាលទៀត ក៏ មិនដឹង ? 😀 យ៉ាងមេច ក៏ សូមអរគុណដែរ តែនាង នៅ រាំចេញ ខ្ញុំរ៉េ កាលពីតូច ខ្ញុំរាំសាហាវជាងហ្នឹងទៅទៀត គ្រាន់តែ ខ្ញុំរាំម្តងៗ ហារអាចម៍តាមជើងខោ ពីព្រោះកាលសម័យខ្ញុំនោះ អត់មាន diaper នៅឡើយរ៉េ 😀

      អត់អីរ៉េ អោយតែពូកែ អត់ខ្លាច សត្វរ៉ៅ ប្រយ័ត្នវាច្រឡំគូរវា អាហ្នឹងខ្ញុំជួយអត់បានរ៉េ 😀 អរគុណច្រើនដែលបាន ចូល សួរសុខទុក្ខខ្ញុំ នឹង ចូលលេងជា ញឹកញាប់ ។ សូមសុខភាព បរិបូណ៌ កម្លាំង មាំមួន បាយបានម៉ាចាន បាត់ ៗ កុំអោយមានសៅហ្មងឡើយណា !

      • កុលាប ថា:

        .
        ជំរាបសួរ បងហនុមាន !.

        អញ្ចឹងមែនដឹង ? បង្រៀនក្មេងអោយចេះរាំស្ទាត់បែបនេះ
        ក៍មិនល្អដែរ!. តែខ្ញុំថាអ្នកមើលខ្លះបានត្រឹម « សើច » ដូច
        ខ្ញុំដែរ បើអោយ « សរសើរ » ពិបាកបន្តិចហើយ ។

        បងរៀបរាប់កាលនៅពីក្មេងពូកែរាំចឹង ធ្វើអោយខ្ញុំនឹកទៅ
        ដល់ វីឌីអូខាងក្រោមនេះ !.
        មើលកំសាន្តចុះបងប្រុស តែកុំលួចពាក់ស្បែកជើងកង់
        រាំតាមក្មេងណា៎ ប្រយ័ត្នដួលខ្មាស់ញាតិជិតខាង វីវរខូច
        ដល់ពូជ ស្វាអ៊ូខុងណា៎ !..
        អាចរៀលដាលដល់ខ្ញុំថា៖ នាំមនុស្សចាស់ខូចទៀតផង !… 😀

        ខ្សឹបមួយចុះ បើបងចង់រាំយ៉ាងមេចៗ ស្ងាត់ៗក្នុងផ្ទះបិទបង្អួច
        ទ្វារអោយជិតផង !.. ការពារ មនុស្សលួចមើល .. 😀

      • ហនុមាន ថា:

        អូ អរគុណហើយ ដែលបានដាក់មេរៀនថ្មីជូន 😀 សួស្តី នឹងជំរាប សួរ កុលាប

        កុំភ័យគេងតែពីព្រួយទៅ អារឿងរាំម្នាក់ឯងហ្នឹង ខ្ញុំធ្លាប់ហើយ។ ពាក់ស្បែកជើងមិនអីរ៉េ កុំអោយតែលួចស្លៀកដូចពួកក្មេងៗហ្នឹងបានគ្រោះថ្នាក់ធំ ! ។អរគុណបានចូលលេង នៅផ្ទះខ្ញុំ !

  10. achharia ថា:

    .
    ហាសហា៎ ៗ!ៗ! ហិះហិះ!!!!ៗ!
    អត់សើចមិនបានត្រង់កំប្លែងស្ងួតម៉ាម៉ាត់ថា

    … មិនត្រឹមតែចូលលេងរ៉េ បានគេដើរជិត ផ្ទះ​ក៏​អរដែរ ។

    បើទំរាំគេដើរមកជិតហើយញញឹមសល់ពីណាពីណីមកដាក់ទៀត
    មិនប្រកាច់ប្រកិនម្នាក់អែងក្នុងផ្ទះទៅហើយ ? ? 😀 ហិះហិះៗ!
    .

  11. ហនុមាន ថា:

    សួស្តី នឹង ជំរាប សួរ ឆាយ៉ា

    អរគុណដែលបានឆ្លៀតចូលមកលេងនៅផ្ទះ របស់ខ្ញុំថ្ងៃនេះ ។ បាទ ត្រូវហើយ អាចឹងបានជាខ្ញុំ មិនសូវ ចេញក្រៅរ៉េ ខ្លាចមានក្រមុំៗ ញញឹមដាក់ ដួលប្រកាច់ហុយដីត្រលោម លេចផោម ស្លាប់អស់អ្នកជិតខាង ហ្នឹងណា ! មានដែរ យ៉ងៗម៉ាឌូ មានយាយៗ លួចញញឹមដាក់ តែគ្មានឥតពលរ៉េ ព្រោះពួកគាត់អត់ធ្មេញ មើលទៅអត់សីូកសីុ (sexy) ផងហ្នឹង ! មានជួនកាលគាត់ញញឹមទាល់តែជ្រុះធ្មេញជ័រ របស់គាត់ ខ្ញុំឃើញដូច្នោះ ក៏រើស ជូតៗ ជូនគាត់វិញភ្លាម អត់ហានទុកយូររ៉េ ខ្លាចគាត់ញញឹមទៀត មុខជាកម្មធំហើយ ! 😀
    អរគុណម្តងទៀត ដែលឆ្លៀតឧកាស ចូលលេង នឹង ខ្ញុំ ។ អរគុណ

  12. អរគុណ​ដែល​បាន​ចែក​រំលែក! ចង់​អានយូរ​ហើយ​តែ​មិន​មា​នឱកាស ពេល​នេះ​មាន​ហើយ អរគុណ!

  13. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី ផ្កាយថ្មីហើយចម្លែក ( Novels ) !

    សូមស្វាគមន៍ នឹងថ្លែងអំណរគុណដែលបានឆ្លៀតចូលលេង នឹងខ្ញុំ ថ្ងៃនេះ ។ បាទ មិនអីរ៉េ សូមអញ្ជើញតាមតែពេលវេលាកំណត់អោយចុះ ខ្ញុំនៅទីនេះ​សំរាប់អ្នករាល់គ្នហើយ ។ អរគុណ

  14. កួរ​ស្រូវ ថា:

    បើ​សិន​ជា​អស់​លោក​អ្នក​មាន​បំណង​ចង់​លក់​​សៀវភៅរឿង សៀវភៅ​មេរៀន និងឬ​ អត្ថបទ​ផ្សេង​ៗ សូម​ទាក់​ទង​គេហទំព័រ CEN ឬ​អាន​សេចក្តី​ប្រកាស​ខាង​ក្រោម​នេះ​៖

    http://www.cen.com.kh/images/announcement/news

  15. ហនុមាន ថា:

    ជំរាបសួរ គួរស្រូវ

    សុខសប្បាយជារ៉េ? បាត់មុខបាត់យូរ អរគុណដែលបានឆ្លៀតចូលលេង ។

  16. កួរ​ស្រូវ ថា:

    នៅ​ពេល​ដែល​លោក​ ទ្រិញ វ៉ាញ និពន្ធរឿង​នេះ គាត់​ជា​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​នៅ​ក្នុង​​រដ្ឋាភិបាល​សម្តេច​តា​។ រឿង​នេះ​ល្អ​មើល​ម៉្យាង​ដែរ ព្រោះវា​​ជា​រឿង​ដែល​និយាយ​ពី​​ការប្រើល្បិច​ប្រឌិត​រឿង​​បោក​បញ្ឆោត​មតិ​សាធា​រណៈ​ ដូច​ដែល​អ្នក​នយោបាយ​តែង​តែ​​ធ្វើ​កន្លង​មក​។

  17. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី គួរស្រូវ

    អរគុណណាស់ ដែលបានចូលលេង ព្រមទាំងបញ្ចេញនៅឧត្តមគតិ ដ៏ប្រសើរ ចំពោះ រឿងនេះ ។ អរគុណ​បាទ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: