រៀនព្យួររូបភាព សាកមើល៍

រៀនព្យួររូបភាព សាកមើល៍

ក្រោយពីអង្គុយ កិះក្រចក ចាំដល់ម៉៉ោងធ្វើការ ខ្ញុំក៏ទាយយក រូបភាពខ្លះៗ យកមកលេងសាកមើល ។​អាចដោនឡូត បាននៅទីនេះ ។ ខ្ញុំដាក់មេរៀន សំរាប់អ្នករាល់គ្នរៀនធ្វើលេង តាមតែពេលវេលា កំណត់អោយ ខ្ញុំគ្មានបំណងអី្វក្រៅពី ចង់អោយ មិត្តភ័ក្រ រួម ប្លក ឬ ក៏ ផ្ទះ ចេះ ខ្លះ ៗ ពី របៀប ប្រើប្រាសទេ  ​។  បើអាចរៀនបាន សូមធ្វើតាមតែចិត្តចង់ចុះ ខ្ញុំគ្មាន នាទីអី បង្ខំ អោយអ្នករាល់គ្នា ធ្វើទេ  រៀនតាមកាលះទេសះ​រាងខ្លួន ហើយ នឹង ពេលវេលា កំណត់ ។

សាកដាក់រូបភាព

រូបខាងលើក្រោយពីបាន ចងក្រងរួច ចង់ដាក់ពណ៌អី ជា Background ក៏បាន ដែរ

ចាប់ផ្តើម ០១

រូបជាសន្លឹក ដែលមិនទាន់មានរូបដាក់ នៅក្នុង Photoshop Layer មានជា ស្រទាប់(layer)ដោយខ្លួនឯង អាច ដាក់ រូបអី ក៏បាន

ចាប់ផ្តើម ០២​ខ

ក្រោយពី ស្រាយជ្រាវ រក រូបភាព ខ្លះៗ រូបច្លះ ខ្ញុំបាន យកពី ផ្ទះ របស់ បងស្រី កែវ ចាន់បូណ៍ (បើមានពេល សូមអញ្ជើញ ចូលលេងគាត់ផង)

ដាក់ចញ្ចូល រូប ០១

ក្រោយពី រករូបបានហើយ ត្រូវ Copy and Paste ដោយ ប្រើ​ Rectangular Marquee Tool នៅលើគេ បង្អស់
ខាងឆ្វេងដៃ នៅ ក្នុង Photoshop Tool Palette. គូសហើយទាញ លើរូបដែលចង់ គប្ពី(copy) ក្រោយ មក Paste(Cmd V or Ctrl V on PC ) ទៅលើ រូបដែលជា Background (the Polaroid Film)

ការដាក់ចញ្ចូលរូប ០២

ក្រោយពី បិទ(paste) រូបចូលទីលើ  Polaroid Film រួចហើយ ត្រូវ បន្ថយ Opacity ទៅ ៥០​%(សូមមើលក្ុង រង្វង់ក្រហម) ដើម្បី អោយ ងាយស្រួល ក្នុង ការ សម្រប ថា ត្រូវកាត់ កន្លែងណា ខ្លះ(សូមមើលរូបចាងក្រោម) ដើម្បី អោយសមដូច រូបថត ដែល យើង បានថតជាមួយ កាមេរ៉ា Polaroid

ការដាក់ចញ្ចូលរូប ០៣

ក្រោយពី ប្រើ បង្វិល(Rotated) Edit>Transform>Rotate  or use short cut ( Cmd T or Ctrl T)ត្រូវប្រើ Lasso Tool ដើម្បី កាត់ រូបអោយសមនឹងចូលតាម Film ដោយ ជ្រើសរើស Lasso Tool ចុចហើយកាន់ទៅលើ Option key (alt) ហើយ អូស mouse toward  your desire destination ថាតើត្រូវកាត់កន្លែងណា ខ្លះ បន្ទាប់មក លែង mouse ហើយ ចុច Delete  សូមមើលឧទាហរណ៍ ខាងលើ

ក្រោយពីដាក់រូបរួចអស់

ឯរូបឯទៀតៗ ធ្វើដូចគ្នា ខាងលើទាល់តែពេញ រូបថតទាំងអស់ ។ ចង់ដាកខាងណា មុនក៏បានដែរ យកស្រួល បំផុត ត្រូវ រៀន ប្រើ Layer  ព្រោះថា បើយើងធ្វើខុស វា ស្រណុកកែ នៅ កំហុស របស់យើង  សូមមើល របៀប ប្រើ Layer  ខាងក្រោម​។

Layers របស់រូបនិមួយៗ

បន្ទាប់ពី បានដាក់រូបភាព រួចអស់ហើយ អាចដាក់ពណ៌ ខាងក្រោយ (background) ខាងលើខ្ញុំដាក់ពណ៌ខ្មៅ ដោយ ជ្រើសរើស New Layer  ហើយទៅ Edit > Fill ហើយរួចជាស្រេច ។ ខ្ញុំសង្ឃឹមថា មេរៀននេះ មិនពិបាក ទេ ខ្ញុំចំណាយពេល មិនដល់ កន្លះម៉ោង ផង ។ សាកល្បងលរ៍មើល៍ ក្រែងលោដុះ !

អាលូវ អ្នកទាំងអស់ប្រហែលអាចរៀនធ្វើខ្លួនឯងបានហើយ ។  អាចដោនឡូត Photoshop Layers យកទៅប្រើប្រាស់ បាន

សូមស្តាប់ចំរៀងលេង  របស់ ក្រុមហ៊ុន សាន់ដេ ច្រៀងដោយ មាស​សាលី ដាក់លើយូធួប ដោយ ពិសិដ្ឋ ១២៣ មាន ចំណងជើងថា ( ជំនោរវាសនា)

Advertisements

7 Responses to រៀនព្យួររូបភាព សាកមើល៍

  1. សូមសរសើរបងហើយ ពូកែណាស់ មេរៀនមួយទើបតែដាក់…
    លូវមានមេរៀនមួយទៀត…

  2. ហនុមាន ថា:

    សុធា

    មកពីបងចង់អោយអ្នករាល់គ្នា ចេះហ្នឹងណា 😀 សួស្តី នឹង ជំរាបសួរ​សុធា ។ អរគុណដែលបានឆ្លៀតចូលលេងនឹងខ្ញុំថ្ងៃនេះ ។ មេរៀនតាំងនេះ មិនទៅណាទេ នៅទីនេះហើយ ថ្ងៃណា សុធា ឬ អ្នកណាម្នាក់ ចង់រៀន អាចមកទីនេះបាន ចាត់ទុកជា បណ្តាល័យ មួយដែលទាក់ទងនឹងមេរៀន Photoshop ទៅចុះ ។ ព្រោះខ្ញុំមិនដែលឃើញ មាន ផ្ទះខ្មែរណាមួួយដែលមាន មេរៀន នឹង កម្មវិធី ដូចខ្ញុំផង មែនទេ ? ផ្ទះខ្ញុំតែងតែស្វាគមន៍ មិត្តភ័ក្រ ខ្មែរ រហូត ទោះបី ជាគេចូលមកមានការ មិនគម្បី ចំពោះខ្ញុំក៏ដោយ ក៏ខ្ញុំតែងតែប្រាប់គេ ថា អរគុណ នឹង ជំរាបសួរគេ ជានិច្ចដែរ ។ ព្រោះ បើធ្វើជារៀមច្បងរបស់គេ ត្រូវតែធ្វើ គំរូដ៏ល្អដល់ ប្អូន ៗ មែនទេ ?

  3. vankhea ថា:

    រីករាយអបអរ ថ្ងៃដ៏បវរ ថ្ងៃបុណ្យជាតិខ្មែរ

    ថ្ងៃបុណ្យអុំទូក សំពះព្រះខែ ជាថ្ងៃដៃលខ្មែរ

    ទទួលជោគជ័យ។

    សូមពួកទេវៈ អារុកអារក្ស ព្រមទាំងឥស្សី

    ជួយថែរក្សា ដែនដីបុរី ព្រមទាំងអ្នកថ្លៃ

    បានសេចក្ដីសុខ។

    រកស៊ីមានបាន មានដល់សណ្ដាន តរៀងទៅមុខ

    កុំអោយជួបភ័យ កុំអោយជួបទុក្ខ តរៀងទៅមុខ

    ស្គាល់តែសប្បាយ។

  4. ហនុមាន ថា:

    ជំរាបសួរ នឹងសួស្តី ដល់​ វាន់គា

    មានចិត្តពុះពារ វែកឃ្លា ចែកសំដី
    មានចិត្តសប្បុរស ល្អថ្លាថ្លៃ ចេះជួយលើកទឹកដី
    ដល់ខ្មែរ គ្រប់រូប ។

    ខ្ញុំសូមអរគុណ ដល់ក្តីព្យាយាម របស់វ៉ាន់គា ចងចែងជាឃ្លា បែកចែកគ្រាប់គ្នា ដោយឥតមានហ្មង ។ អរគុណដែលបានអញ្ជើញចូលលេង ។ សូមអោយបុណ្យកុសល បានវិលត្រឡប់ដល់វ៉ាន់គា វិញផងដែរ !

  5. កុលាប ថា:

    .
    ជំរាបសួរ បងហុនមាន !
    ខ្ញុំបាន ដោនឡូដរូបនឹងយកទៅព្យួហាលដូចបងដែរ តែមិនដឹងយ៉ាងមេច
    ស្រាប់តែចេញរូប បងហនុមាននិង ស្ត្រីខ្មែរសម័យបច្ចុប្បន្នទៅវិញ ? 😀

  6. កុលាប ថា:

    .
    នេះជាតំណរភ្ជាប់ទៅរូបភាពនោះ ! 😀
    រូបពិសេស

  7. ហនុមាន ថា:

    ជំរាបសួរ នឹង សួស្តី កុលាប

    ហ្អេស មានថ្វីដៃ ប្រសើរណាស់ ហើយធ្វើបានល្អ គ្រាន់តែឃើញភ្លាម ចង់រាគនោមដាក់ diaper តែម្តង ! 😀 អស្ចារ្យ ! អរគុណ បានចំណាយពេលវេលា យកចិត្តទុកដាក់ ។ អរគុណឆ្លៀត ចូលលេង ! ហ្យែ ! ហ្យែ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: