កម្ពុជាខ្ញុំនឹកអ្នក !

កម្ពុជា ខ្ញុំនឹកអ្នក  !

ខ្ញុំមិនដឹងពីអ្នកទាំងអស់ទេ​តែចំពោះខ្ញុំវិញតែងតែនឹកដល់ស្រុកកំណើតជានិច្ច ។ ថ្វីត្បិតបានមករស់នៅស្រុកគេអស់ច្រើនឆ្នាំមក ខ្ញុំតែងតែនឹកដល់ស្រុកកំណើតជារៀងរាល់ថ្ងៃ ។ ថ្ងៃនេះ ខ្ញុំបានចងក្រងជា Wallpaper(Screensaver)សំរាប់ដាក់ចែកគ្នា ទស្សនាលេង ។

ខ្ញុំបានចងក្រងជា Photoshop Layers សំរាប់អ្នករាល់គ្នា ដោនឡូតទុកគ្រាន់ កំសាន្ត ចក្ខុ កំដរអារម្ភក្នុងក្តីអផ្សុក ។ ទោះបីការខិតខំរបស់ខ្ញុំ នឹងពេលវេលា កំណត់យ៉ាង តិចបំផុតយ៉ាងណាក៏ដោយ ក៏ខ្ញុំព្យាយាម កសាង ចងក្រង ជូនមិត្តភ័ក្រ គ្រាន់កែកំសាន្ត ។

កុលាប សុំអភ័យទោស  ខ្ញុំ មិនភ្លេចនៅកិច្ចការ កុលាបបានស្មើរសុំដែលខ្ញុំត្រូវធ្វើនោះទេ ។ ខ្ញុំកំពុងព្យាយាម តាមការដែលខ្ញុំអាចធ្វើទៅបាន  កុំទាន់ជេរខ្ញុំអី 😀

អាចដោនឡូតយក Photoshop Layers នៅទីនេះ

កម្ពូជាខ្ញុំនឹកអ្នក ! Wallpaper

សូមទស្សនា នឹងស្តាប់នៅបទ ផ្ញើចិត្តនឹក ច្រៀងដោយ អាយ វិរះយុទ្ធ ផលិតដោយផលិតកម្ម M Studio

Advertisements

12 Responses to កម្ពុជាខ្ញុំនឹកអ្នក !

  1. កុលាប ថា:

    .
    មិនប្រញ៉ាប់ទេ បងហនុមាន អរគុណ !.
    ពឹងពាក់ទៅហើយ មកបង្ខំទៀត ដូចមិនទំនងទេ ។
    បើបន្ថែមជេរ ក៍រឹតតែយ៉ាប់ !. ជាមនុស្សណាបងហនុមាន !.
    ខ្វះអ្វីពាក្យត្រូវនិយាយគ្មា មួយគំនរគរគោក អាចស្តាប់គ្នាបានតើ !.

    « កម្ពុជា ខ្ញុំនឹកអ្នក ! » ពិតមែនហើយ បើមិននឹកខំរកលុយ
    ទិញសំបុត្រយន្តហោះទៅលេងធ្វើអ្វី បើថ្លៃសឹងស្លាប់បែបនេះ !.

    ** នេះជាថ្ងៃត្រឡប់ពី ប្រទេសកំណើត របស់ខ្ញុំ ក្រោយពីចំណាយ
    ពេលទៅលេងអស់ 4 អាទិត្យ ក្នុងឆ្នាំហ្នឹង !.
    http://km-womenvision.ning.com/profiles/blogs/6-07-08-09

    សូមបងហនុមាន បានទទួលជោគជ័យក្នុងការងារថ្មី នឹងមានឱកាស
    ធ្វើដំណើរទៅលេងមាតុភូមិកំណើត និងបានធូរស្បើយពីការនឹករលឹក​
    ឆាប់ៗ ខាងមុខនេះជាស្ថាពរ !..
    ជំរាបលា ..

  2. ហនុមាន ថា:

    ជំរាប សួរ នឹង សួស្តី កុលាប

    ត្រឹមត្រូវហើយ បាទ។ កម្ពុជាខ្ញុំនឹកអ្នក ជា wallpaper(screensaver)ដែលខ្ញុំបានចងក្រងទុកចែកគ្នាប្រើ អ្វីដែលខ្ញុំបានដាក់ មានទាក់ទងនឹង មេរៀន Photoshop ព្រមទាំងមាន Photoshop Layers សំរាប់យកទៅកែរប្រែតាមចិត្ត របស់ខ្លួន បាន ។

    ត្រូវហើយ ខ្ញុំថា ខំធ្វើការ សន្សំលុយ ដើម្បី ទៅលេងស្រុកបានម្តង ដើម្បី បើកបនមួយ អូច្រឡំ ដើម្បីជួយដល់ញាត្តិ មិត្ត បងប្អូន រួមជាតិ បើមិនបានច្រើន ដូចពួកគេឯទៀត ម្នាក់នំបញ្ចុកមួយដំណោត អាកោរមួយចំកាក់ ការ៉េមកី ម៉ាយួ សំរាប់ ប្អូន ៗកុមារា កុមារី តូចៗ ក៏បានដែរ មែនទេ ? 😀

    ណាមួយ ខ្ញុំថា បើបានទៅស្រុក ខ្ញុំប៉ាវឡាន បើុសមួយយ៉ាងធំ ដើម្បីដឹកតាៗ ទៅ ខារ៉ាអូកេ ខ្លាប់បានម្តង យ៉ាងហោចណាស់អោយពួកគាត់បានសប្បាយបានម្តង ចង់ទៅជាមួយរ៉េ ? 😀

    អរគុណដែលបានផ្ជាប់នៅការធ្វើដំណើររបស់ កុលាប ។ ៤ អាទិត្យអីក៏ឆាប់ម្លេះ​? បើខ្ញុំវិញ ប្រហែល មួយឆ្នាំ បានជ្រាប ។ យី ! ចេះ ជូនពរអី បានគួរសមផង អរគុណ សូមផលល្អបានកើតមានដល់កុលាប ផង​ដែរ !

  3. បូរី ថា:

    សួស្តី បង ហនុមាន
    ខ្ញុំបានទាញយកហើយ ប៉ុន្តែបើកមើលអត់បានទេ តើត្រូវការកម្មវិធីអី្វដើម្បីបើក វាបាន បង? ត្រជាក់ភ្នែកមែន អ្នកច្រៀងហ្នឹងក៏ពិរោះគួសមដែរ…
    ពេលណាបង ទៅលេងស្រុកខ្មែរ កុំភ្លេចប្រកាស ២​ឬ៣ ខែមុនណ៎ា! នឹងអាលខ្ញុំទិញសំបុត្រ កប៉ាល់ហោះទៅតាមដែរ ហាស់ហាស់ ទៅជួបគ្នានៅសុ្រកខ្មែរ ទឹកត្នោតអោយបែកខ្ទីសម្តង….!

    • ហនុមាន ថា:

      សួស្តី នឹង ជំរាបសួរ បូរី

      ហែស ស្មានតែទិញសំបុត្រកាប៉ាល់ហោះអោយ តាមពិតចង់ទៅដែរ 😀 ។​ អត់អីទេ ចាំខ្ញុំប៉ាវ ទៅ លេងទឹកត្នោតជូរ នៅ ស្រុកខ្ញុំ ម៉ាដង ព្រោះស្រុកខ្ញុំសំបូរណាស់ ខាងទឹកត្នោតហ្នឹង ។ លេងទាល់តែដួលចូលខ្ទះទឹកត្នោតម៉ាដង 😀

      បូរី ត្រូវការ Photoshop , ឬ Graphic Converter, សាក search រកមើល ក្រែងលោរកបាន បើមិនបានប្រាប់ខ្ញុំ ចាំខ្ញុំ ជួយរក បូរី អាចទាក់ទង សុធាវល័ក្ខ មុនីរត័្ន ម៉ន សាកមើល៍ បើសិនអាចជួយបាន ប្រាប់ថា បូរី ស្គាល់ខ្ញុំ ទៅ ពួកគាត់ដឹង ហើយ ។ អិនធើនិត របស់ បូរី លឿន ឬ ក៏ យឺត ? បើថាមេចៗ ចាំខ្ញុំ បញ្ជូនប្រូក្រាមួយ អោយ វែវ តាហ្មង !

      អ្នកចំរៀងហ្នឹងច្រៀង ប្រហែលខ្ញុំដែរ ខ្ញុំតែច្រៀងម្តងៗ ពេទ្យត្រចៀក គឹ ថា បីសីុ (busy) លាហូត ! 😀
      អរគុណដែលបានចូលមកលេង

  4. Mach Morn ថា:

    សួស្តី ហនុមាន!

    នេះផ្ញើរចិត្តនឹកទៅអ្នកណា ប្រាប់ខ្ញុំតែម្តងទៅ ខ្ញុំនឹងទៅប្រាប់ឱ្យ ព្រោះខ្ញុំនៅ ស្រុកខ្មែរស្រាប់ 🙂

    • ហនុមាន ថា:

      ជំរាប សួរ ​នឹង សួស្តី ម៉ន ( ម៉ាច )

      នឹកបងប្អូនរួមជាតិហ្នឹងណា ! អត៉អីទេ បើប្រាប់ម៉នអោយទៅប្រាប់គេ ហើយក្មាន ប្រាក់ផ្ញើរទៅជាមួយ ប្រហែលគេធាក់ម៉ន ហើយ អាចេះចុះ ចាំខ្ញុំសន្សំបានប្រាក់ខ្លះ ចាំខ្ញុំ ពឹងម៉នអោយប្រាប់ បងប្អូន រួមជាតិ អាហ្នឹងប្រហែល ម៉ន មិនត្រូវគេធាក់ 😀 ( និយាយលេងទេ ម៉ន កុំប្រកាន់អី ខ្ញុំជាមនុស្ស ចូលចិត្តលេងសើច )

      អរគុណច្រើនដែលបានឆ្លៀតចូលមកលេង ខ្ញុំដឹងថាម៉នមានការមមាញឹកដែរ តើ ។​អរគុណ

  5. Mach Morn ថា:

    ហនុមាន និយាយនេះមានន័យថា អ្នកដែល ហនុមាន នឹក ហើយចង់ផ្តាំពាក្យនឹកនេះទៅគេ ជាប្រភេទ​មនុស្សស្រឡាញ់ប្រាក់ហើយ មែនទេ??????

  6. ហនុមាន ថា:

    ខុសហើយ ម៉ន ខ្ញុំចង់និយាយថា មនុស្សដែលខ្ញុំចង់ផ្តាំផ្ញើនោះ យ៉ាងហោចណាស់ក៏មានមួយរៀលពីររៀល ចែកគ្នាដែរ បើគ្រាន់តែប្រាប់គ្នានោះ ចាំបាច់អី រកម៉នឯងជួយប្រាប់ ប្រើទូរស័ព្ទដៃទៅមិនប្រសើរជាងអី ! ណាមួយខ្ញុំបានប្រាប់ហើយ​តើ​ ថា ខ្ញុំ និយាយលេងទេ ។ សូមកុំនិយាយពាក្យ ថា ( ជាប្រភេទមនុស្សស្រឡាញ់ប្រាក់នោះ ) មិនពីរោះស្តាប់ទេ ។ សួស្តី នឹង ជំរាបសួរ ម៉ន អរគុណដែលបានចូលលេង

  7. achharia ថា:

    លើកនេះ រឹតតែស្អាតជាងមុន ។ ទាក់ក្រសែភ្នែកណាស់
    បើថាជាមនុស្សវិញ នៅលិវមិនបានយូរទេ ។ 😀

  8. ហនុមាន ថា:

    សួស្តី នឹងជំរាបសួរ ឆាយ៉ា

    អរគុណបាទ វាជា wallpaper ឆាយ៉ា អាចយកដាក់លើកំព្យូធ័រ បានតើ ហើយ ចង់ប្លាស់ប្តូរ អី ក៏បានដែរ ។ គ្រាន់តែចែកគ្នា មើលលេង ណាមួយបានលំអរ កំព្យូធ័រ ផង ៊

    និយាយនៅលីវ មិនបានយូរ ចេះតែស្រៀវៗ មិនដឹងអាមេចទេ ខ្ញុំ ! 😀 ភ័យអរ ៗ ហើយនេះ !

    អរគុណ សាជាថ្មី បានចូលលេង នឹងខ្ញុំ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: